autoadmin
  • អន្តរជាតិ

    ក្រុមអ្នកជំនាញផ្នែកបរិស្ថានបានបង្ហាញនូវក្តីបារ​ម្ភយ៉ាងខ្លាំងជុំវិញបញ្ហាប្រែប្រួលអាកាសធាតុភពផែនដី ដែលជំរុញឲ្យកើតមានគ្រោះធម្មជាតិកាន់តែអាក្រក់ឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ តួយ៉ាងគ្រាន់តែបើកទំព័រឆ្នាំ ២០២០ មិនទាន់បានមួយខែស្រួលបួលផង ពិភពលោកបានជួបប្រទះនូវគ្រោះមហន្តរាយធំៗចំនួន ៧ មានដូចជា៖ ១. ភ្នំភ្លើង Taal នៅក្នុងប្រទេសហ្វីលីពីនបានផ្ទុះឡើងបង្កឲ្យមានផះ និងផ្សែងយ៉ាងក្រាស់ហោះចូលទៅក្នុងបរិយាកាស ហើយមួយចំនួនក៏បានធ្លាក់មកដីវិញ បង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងសម្រាប់ការហោះហើរ និងការរស់នៅរបស់ប្រជាពលរដ្ឋហ្វីលីពីនរាប់ពាន់នាក់។ ២. ភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលីបង្កឲ្យមានមនុស្សជាច្រើននាក់បានស្លាប់ សត្វប្រមាណជា ៥០០ ពាន់លានក្បាលត្រូវស្លាប់ ព្រៃឈើក្នុងប្រទេសអូស្ត្រាលីស្ទើរតែទាំងអស់ត្រូវបានបំផ្លាញ និងបង្កឲ្យមានផ្សែងកខ្វក់យ៉ាងខ្លាំងនៅក្នុងបរិយាកាសផងដែរ។ ៣. ផ្ទាំងទឹកកកធំៗនៅក្នុងប្រទេសនូវែលសេឡង់ប្រែទៅជាពណ៌ត្នោត និងត្រូវរលាយប្រមាណជា ៣០% ដែលបញ្ហានេះបង្កឡើងដោយឥទ្ធិពលភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្រ្តាលី។ ៤. ផ្ទាំងទឹកកកនៅតំបន់ភ្នំហិម៉ាឡៃផ្ដើមរលាយ ហើយស្មៅជាច្រើនក៏បានដុះលូតលាស់ឡើង ដែលកត្តានេះត្រូវបានក្រុមអ្នកជំនាញអះអាងថា ជាសញ្ញានៃការកើតមានគ្រោះទឹកជំនន់។ ៥.

    January 20, 2020
  • អន្តរជាតិ

    ក្នុងនាមជាជនជាតិអាស៊ីពួកយើងតែងតែមានទម្លាប់មានជំនឿទៅលើអ្វីមួយដែលយើងគោរព ហើយនៅក្នុងពិធីក្នុងបុណ្យចូលឆ្នាំចិនក៏មិនខុសគ្នាដែរ។ នៅក្នុងអត្ថបទដែលដកស្រង់ចេញពី TheAsianParent នេះយើងជឿថា អ្នកនឹងមានការភ្ញាក់ផ្អើលជាមួយនឹងជំនឿមួយចំនួននៅថ្ងៃបុណ្យចូលឆ្នាំចិន ដែលលោកអ្នកធ្លាប់ ឬមិនធ្លាប់ដឹង ថ្វីបើជំនឿខ្លះមិនត្រូវបានគេយកមកប្រើគ្រប់គ្នាក៏ដោយ។ ប៉ុន្តែយ៉ាងណាក៏ដោយវាត្រូវគេជឿថា នឹងនាំលាភសំណាង និងភាពសម្បូរសប្បាយដល់គ្រួសាររបស់ពួកគេ។ ខាងក្រោមនេះគឺជាអបិយជំនឿក្នុងថ្ងៃបុណ្យចូលឆ្នាំចិនទាំង ១២យ៉ាង ដែលលោកអ្នកគួរដឹង៖ ១. មិនត្រូវប្រើពណ៌ខ្មៅ និង ស ៖ នៅក្នុងថ្ងៃចូលឆ្នាំចិនគ្រប់យ៉ាងត្រូវមានពណ៌ភ្លឺ នោះគឺពណ៌ក្រហម ហើយពណ៌ខ្មៅ និងស សម្រាប់តែកាន់ទុក្ខប៉ុណ្ណោះ មិនត្រូវប្រើក្នុងពីធីសិរីនោះទេ។ ២. មិនត្រូវបោសផ្ទះរហូតដល់ថ្ងៃទី៥ ៖ អ្នកត្រូវតែសម្អាតផ្ទះ និងគ្រប់យ៉ាងឱ្យបានមុនថ្ងៃចូលឆ្នាំថ្មី ព្រោះថាបន្ទាប់ពីនោះអ្នកមិនអាចសម្អាតអ្វីបានទេ។ សម្អាត ឬប្រមូលសំរាម

    January 20, 2020
  • អន្តរជាតិ

    ជាទូទៅវីដេអូមួយចំនួនធំ ដែលមានការសន្ទនាជាភាសាបរទេសណាមួយនោះតែងមានបន្ថែមនូវអក្សរអង់គ្លេស ឬអក្សរជាតិរបស់ប្រទេសណាមួយ (subtitles) ដើម្បីផ្តល់ភាពស្រួលសម្រាប់ប្រជាពលរដ្ឋគ្រប់ជាតិសាសន៍នៅលើពិភពលោកអាចទស្សនាវីដេអូទាំងនោះដោយរីករាយ និងយល់អត្ថន័យកាន់តែច្បាស់លាស់។ យ៉ាងណាក្តី វីដេអូមួយចំនួនមិនត្រូវបានគេបន្ថែម subtitles ឡើយ ដូចជាវីដេអូរឿងអាសអាភាសជាដើម។ ព្រោះហេតុផលនេះហើយ ទើបមានបុរសជាមនុស្សថ្លង់ម្នាក់បានដាក់ពាក្យប្តឹងទៅកាន់គេហទំព័រសម្រាប់មើលរឿងអាសអាភាសមួយចំនួន ដែលមិនបានបន្ថែម subtitles លើវីដេអូរបស់ពួកគេ ដែលឥរិយាបថនេះបានធ្វើឲ្យអ្នកមានបញ្ហាត្រចៀកថ្លង់គ្រប់រូបមិនអាចរីករាយក្នុងការទស្សនាវីដេអូទាំងនោះដូចមនុស្សធម្មតាឡើយ។ គេហទំព័រសម្រាប់មើលរឿងអាសអាភាស ដែលបានរងនូវពាក្យបណ្ដឹងនោះរួមមាន PornH**, R**Tube និង Y**Porn ជាដើម។ សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិក ដែលជាប្រទេសមួយមានច្បាប់ការពារសិទ្ធ និងលើកកម្ពស់ជនពិការគ្រប់លក្ខខ័ណ្ឌទាំងអស់។ កន្លងមកករណីដូចនេះក៏ធ្លាប់កើតមានម្តងដែរ ដោយក្រុមអ្នកមានបញ្ហាត្រចៀកថ្លង់បានប្ដឹងទៅកាន់បណ្តាញសារព័ត៌មាន FOX News ដែលមិនបានបន្ថែមនូវ subtitles

    January 20, 2020
  • អន្តរជាតិ

    អង់គ្លេស៖ ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan នឹងឈប់ប្រើប្រាស់ឋានៈជា «អ្នកអង្គម្ចាស់» របស់ពួកគេ ដែលនឹងចាប់ផ្តើមពីនិទាឃរដូវនេះតទៅ។ វិមាន Buckingham បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា Duke និង Duchess of Sussex នឹងមិនមែនជាសមាជិកនៃគ្រួសាររាជវង្សទៀតទេ។ ម៉្យាងទៀត Harry និង Meghan ពួកគេក៏នឹងឈប់ទទួលមូលនិធិសាធារណៈដូចគ្នា។ នេះគឺជាការសម្រេចចិត្តចុងក្រោយបំផុតពីរាជវង្សនៃចក្រភពអង់គ្លេស បន្ទាប់ពីកាលពីប៉ុន្មានអាទិត្យមុនទ្រង់ Harry មានបំណងចុះចេញពីសមាជិកជាន់ខ្ពស់នៃសែរាជវង្ស។ ប្រភពនិយាយថា ពួកគេនឹងបន្តគាំទ្រដល់អង្គការសប្បុរសធម៌ផ្សេងៗគ្នាដោយខ្លួនឯង ដោយមានការអនុញ្ញាតពីមហាក្សត្រិយ៍អេលីហ្សាបេត ដោយប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ទ្រង់។ ព្រះមហាក្សត្រិយានីបានមានបន្ទូលនៅក្នុងសេចក្តីថ្លែងការណ៍របស់ទ្រង់ថា បន្ទាប់ពីការសន្ទនា និងការពិភាក្សាអស់រយៈពេលជាច្រើនខែ

    January 20, 2020
  • អន្តរជាតិ

    មន្ត្រីសុខាភិបាលចិននៅទីក្រុងវូហាន បានរាយការណ៍ពីករណីថ្មីៗបន្ថែមទៀតនៃជំងឺរលាកសួត ដែលការរផ្ទុះឡើងនេះទំនងជាបណ្តាលមកពីក្រុមវីរុស coronavirus ។ ក្រុមមន្រ្តីបាននិយាយនៅថ្ងៃច័ន្ទនេះថា ចំនួនអ្នកជំងឺរលាកសួតដែលទាក់ទងនឹងវីរុសបានកើនពីចំនួន ១៣៦នាក់ កាលពីសប្តាហ៍មុនដល់ចំនួន ១៩៨នាក់ នាពេលនេះ។ ពួកគេក៏បាននិយាយផងដែរថា មានអ្នកជំងឺម្នាក់ទៀតដែលបានស្លាប់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៣នាក់ ចំណែកមនុស្ស ៩នាក់ ផ្សេងទៀតស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ លើសពីនេះទៀតមានមនុស្ស ២នាក់ នៅទីក្រុងប៉េកាំង និងម្នាក់នៅក្នុងទីក្រុងហ្សិនជិននៅភាគខាងត្បូងខេត្តក្វាងទុង ត្រូវបានបញ្ជាក់ថា បានឆ្លងវីរុសនេះ បន្ទាប់ពីពួកគេបានទៅលេងក្រុងវូហាន។ នេះជាលើកទីមួយហើយ ដែលអាជ្ញាធរចិនបានប្រកាសពីករណីនៃវីរុសនៅខាងក្រៅទីក្រុងវូហាន។ គណៈកម្មការសុខភាពជាតិកំពុងជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់ពង្រឹងការត្រួតពិនិត្យ និងប្រកាសជាបន្ទាន់នូវការបញ្ជាក់ពីករណីថ្មីៗនៃការឆ្លង។ ប្រជាជនចិនភាគច្រើនត្រូវបានគេរំពឹងថា នឹងធ្វើដំណើរក្នុងកំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះ។ ដូច្នេះគណៈកម្មការគ្រោងនឹងបង្កើនការត្រួតពិនិត្យក្នុងកំឡុងពេលដើម្បីរកអ្នកដែលមានផ្ទុកវីរុសថ្មីនេះ៕ អត្ថបទ៖

    January 20, 2020
  • អន្តរជាតិ

    ក្រសួងសុខាភិបាលថៃបានរាយការណ៍ថា ពួកគេបានរកឃើញអ្នកទេសចរចិនទី២ ដែលមានជំងឺរលាកសួតចេញពីក្រុមរីរុស coronavirus ។ អ្នកទេសចរជនជាតិចិនម្នាក់នោះបានមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ កាលពីថ្ងៃទី១៣ ខែមករា ពីទីក្រុង Wuhan ប្រទេសចិន។ ចំណែកអ្នកដែលរកឃើញថាមានជំងឺនេះទី១ ក៏បានធ្វើការឆ្លងកាត់តាមព្រលានសុវណ្ណភូមិនេះដូចគ្នាដែរ កាលពីថ្ងៃទី០៨ ខែមករា កន្លងទៅ។ ប្រភពដដែលបាននិយាយថា ពេលនេះស្ត្រីអ្នកទេសចរដែលត្រូវបានគេរកឃើញថាជាជនទី២ កំពុងតែសម្រាកព្យាបាលនៅដាច់ដោយលែកពីគេនៅក្នុងមន្ទីរព្យាបាលមួយរបស់ប្រទេសថៃ ហើយជនរងគ្រោះទី១ បានធូរស្រាល និងបានត្រឡប់ទៅផ្ទះវិញហើយ។ គិតជាមធ្យមភ្ញៀវទេសចរចិនប្រមាណ ១,២០០ ទៅ ១,៤០០នាក់ មកពីទីក្រុង Wuhan ចូលមកដល់ប្រទេសថៃជារៀងរាល់ ហើយខណៈដែលវាជារដូវកាលឈប់សម្រាកបុណ្យចូលឆ្នាំផងនោះ ប្រទេសថៃក៏កំពុងពង្រឹងការតាមដានសុខភាពនៅតាមព្រលានយន្តហោះសំខាន់ៗផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia និងក្រុមហ៊ុនអាកាសចរណ៍

    January 18, 2020
  • អន្តរជាតិ

    អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិកកំពុងបង្កើនការត្រួតពិនិត្យ សម្រាប់អ្នកដំណើរដែលអាចឆ្លងវីរុសថ្មី ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្ទុះជំងឺរលាកសួតនៅទីក្រុង Wuhan ប្រទេសចិន។ ពួកគេនិយាយថា ពួកគេកំពុងណែនាំការត្រួតពិនិត្យតឹងតែងនៅអាកាសយានដ្ឋានអន្តរជាតិចំនួន ៣ មុនពេលរដូវឈប់សម្រាករបស់ចិនចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ មជ្ឍមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ ឬហៅកាត់ CDC បាននិយាយថា ចាប់ពីថ្ងៃទី១៧ ខែមករា នឹងមានការត្រួតពិនិត្យតាមអេក្រង់ឌីជីថលកាន់តែតឹងរឹងនៅអាកាសយានដ្ឋានក្នុងទីក្រុងញូវយ៉ក សាន់ហ្វ្រាន់ស៊ីស្កូ និងឡូសអេនជឺលេស។ អាជ្ញាធរកំពុងផ្តោតលើអ្នកដំណើរដែលមកដល់ព្រលានដោយផ្ទាល់ (direct) ឬតជើងហោះហើរចេញពីក្រុង Wuhan ។ បុគ្គលិកនៅស្ថានីយ៍នឹងត្រូវសួរអ្នកដំណើរអំពីសុខភាពរបស់ពួកគេ និងពិនិត្យមើលរោគសញ្ញា​ ដែលទាក់ទងនឹងវីរុសដូចជាគ្រុនក្តៅ និងក្អក។ អ្នកដែលលេចមុខរោគសញ្ញានឹងត្រូវសាកសួរបន្ថែមអំពីសកម្មភាពរបស់ពួកគេនៅក្នុងប្រទេសចិន។ អ្នកដំណើរដែលប្រហែលជាឆ្លងវីរុស ឬអ្នកដែលមានទំនាក់ទំនងជាមួយបុគ្គលដែលឆ្លង គឺនឹងត្រូវទទួលការធ្វើតេស្តបន្ថែមទៀតនៅតាមមណ្ឌលវេជ្ជសាស្រ្ត។ ជម្រាបដែរថា ប្រជាជនចិនរាប់លាននាក់ធ្វើដំណើរកម្សាន្តក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំរបស់ពួកគេ

    January 18, 2020
  • អន្តរជាតិ

    សម្រាប់អ្នកស្រឡាញ់សត្វគាត់តែងតែពិនិត្យ និងតាមដានសុខភាពរបស់សត្វចញ្ចឹមរបស់ពួកគេ ហើយនឹងបញ្ជូនពួកវាទៅរកពេទ្យភ្លាមបើឃើញថាមានភាពមិនប្រក្រតី។ ដូច្នេះវាជារឿងធម្មតាទេដែលម្ចាស់សត្វទាំងនោះ ប្រញាប់ប្រញាល់ទៅរកពេទ្យភ្លាមៗ នៅពេលឃើញពួកវាឈឺ ឬមិនស្រួលខ្លួន។ ជាក់ស្ដែងថ្មីៗនេះក៏មានរឿងគួរឱ្យហួសចិត្តមួយ ដោយម្ចាស់ឆ្មាម្នាក់មកពីប្រទេសថៃ គាត់បានបង្ហោះរឿងរ៉ាវនៅលើបណ្ដាញសង្គម Twitter ទាក់ទងនឹងកូនឆ្មារបស់គាត់ ដែលមានមានពោះប៉ោងយ៉ាងចម្លែកដូចគេសប់ខ្យល់ ប៉ុន្តែមិនមែនមកពីវាហើមពោះ ឬមានសត្វល្អិតច្រើននោះទេ។ នៅក្នុងការបង្ហោះដែលបកប្រែជាភាសាអង់គ្លេសនោះមានខ្លឹមសារថា៖ « Nong អាយុ ២ខែ.. ម៉ាក់ឃើញពោះប៉ោង ក៏ខ្លាចថាហើមពោះ ហើយក៏នាំទៅពេទ្យ ប៉ុន្តែពេទ្យថា Nong គ្រាន់តែធាត់ប៉ុណ្ណោះ»។ តាមសម្តីរបស់ម្ចាស់បានឱ្យដឹងថា នាងឃើញកូនឆ្មាតូចហើមពោះ ហើយនាងស្មានតែវាមានបញ្ហាហើមពោះ ឬអាចដោយសារមានសត្វល្អិតក្នុងពោះ ទើបរូបនាងប្រញាប់យកវាទៅរកពេទ្យ។ លុះទៅដល់ពេទ្យពួកគេបានធ្វើការស្កេនកាំរស្មី X ហើយក៏បានរកឃើញថា

    January 18, 2020
  • អន្តរជាតិ

    កាលពីមុនការថតរូបភាព និងវីដេអូ លើក្រុមមន្រ្តីប៉ូលីសចរាចរណ៍ដែលកំពុងបំពេញកាតព្វកិច្ចត្រូវបានគេហាមប្រាម ប៉ុន្តែពេលនេះការហាមប្រាមបែបនោះត្រូវបានគេលើកលែងហើយ ដោយសារថាកន្លងមកប៉ូលីសដែលចាប់ក្រុមអ្នកស្រវឹងក្នុងពេលបើកបរ បានប្រព្រឹត្តអំពើពុករលួយទទួលសំណូកក្នុងករណីខ្លះ។ សារាចរមួយមកពីក្រសួងសន្តិសុខសាធារណៈបាននិយាយថា ការលើកលែងនេះមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី១៥ ខែមករា ហើយប្រជាជនអាចថតវីដេអូ និងរូបថត ក្រុមប៉ូលីសទាំងនោះបាន ដោយមិនរំខានកិច្ចការរបស់ប៉ូលីស។ ប៉ុន្តែយ៉ាងណាមន្រ្តីប៉ូលីសក៏អាចស្នើសុំឱ្យពួកគេចាកចេញ និងបង្ខំពួកគេឱ្យចាកចេញបើចាំបាច់ ប្រសិនបើប្រជាជនរំខានដល់ការងារប៉ូលីស។ ច្បាប់ស្តីពីការការពារផលប៉ះពាល់នៃជាតិអាល់កុល ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា កន្លងទៅនេះ បានហាមឃាត់លើអ្នកជិះកង់ និងអ្នកជិះកង់អគ្គិសនី ដែលប្រើប្រាស់គ្រឿងស្រវឹងជាលើកដំបូងបំផុត ដោយពួកគេនឹងទទួលការពិន័យចំនួន ៤០០,០០០ ទៅ ៦០០,០០០ដុង (១៧-២៦ដុល្លារ)។ ការផាកពិន័យចំពោះអ្នកជិះម៉ូតូ និងអ្នកបើកបររថយន្ត បានកើនឡើងទ្វេដង ដល់ ៦ ទៅ

    January 18, 2020
  • អន្តរជាតិ

    លោកយាយអាយុ ៨៣ឆ្នាំម្នាក់ មកពីប្រទេសជប៉ុនបាននិយាយថា គាត់បានចូលប្រឡូកក្នុងវិស័យសិច បន្ទាប់ពីប្តីរបស់គាត់បានចែកឋានទៅ ហើយគាត់ថតតែឈុតឆាកជាមួយតារាក្មេងៗប៉ុណ្ណោះ។ យោងទៅតាមសារព័ត៌មាន China Press បានឱ្យដឹងថា លោកយាយឈ្មោះ Ogasawara Yuko បានធំលូតលាស់ជាមួយនឹងការអប់រំដ៏តឹងរឹងមួយ ហើយធ្លាប់គិតថានឹងរស់នៅក្នុងជីវភាពសាមញ្ញដូចម្ដាយផងដែរ ដែលមានប្តីទៅធ្វើការ ហើយគាត់ជាមេផ្ទះដ៏ល្អ។ ប៉ុន្តែក្រោយពេលដែលប្តីគាត់បានស្លាប់ចោលទៅ ធ្វើឱ្យគាត់មានការគ្រាំគ្រាចិត្តយ៉ាងខ្លាំង។ ពីរឆ្នាំក្រោយមកដោយមានការលើកទឹកចិត្តពីក្រុមគ្រួសារ គាត់បានសម្រេចចិត្តបើកភោជនីយដ្ឋានមួយ។ ថ្ងៃមួយនៅភោជនីយដ្ឋានលោកយាយ Ogasawara Yuko បានជួបនារីម្នាក់ ហើយនាងនោះបានសួរគាត់ថា ចង់សម្តែងក្នុងខ្សែភាពយន្តក្តៅសាច់ដែរ ឬទេ? ដំបូងស្ត្រីវ័យចំណាស់បានបដិសេធ ប៉ុន្តែក្រោយមកគាត់ត្រូវបានគេបញ្ចុះបញ្ចូល និងតាមដានស្ត្រីនោះទៅកន្លែងដែលពួកគេថតរឿង។ ពេលដែលលោកយាយបានឃើញទីនោះគាត់បាននិយាយថា បើគាត់ក្លាយជាតួរឿងសិចនោះមែន គាត់មិនថតរឿងជាមួយប្រុសចាស់នោះទេ។

    January 18, 2020