autoadmin
  • អន្តរជាតិ

    អង់គ្លេស៖ រូបភាពគួរឱ្យខ្លាចទាំងនេះបង្ហាញពីក្រុមឆ្កែប្រមាញ់ Norfolk Terriers ដែលពួកវាធ្វើការចាប់ និងសម្លាប់សត្វកណ្តុរជាង ៧០០ក្បាល ក្នុងរយៈពេលមិនដល់មួយថ្ងៃផង។ ការប្រមាញ់កណ្តុរទាំងនេះគឺជាការស្នើសុំពីម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកមួយ បន្ទាប់ពីគាត់តែងតែទទួលការរំខានពីសត្វកណ្ដុរ ដែលពួកវាចូលបំផ្លាញរោងស្តុកចំណីជ្រូករបស់គាត់ជាប្រចាំ។ ក្រុមឆ្កែប្រមាញ់ Norfolk Terriers ធ្វើការប្រមាញ់កណ្តុរតែរយៈពេល​ ៧ម៉ោង ប៉ុណ្ណោះ ហើយអ្វីដែលសំខាន់កណ្តុរទាំងនេះធំៗណាស់ ដែលមួយក្បាលមានទម្ងន់ប្រហែល ១គីឡូក្រាម ឯណោះ។ ជាការពិតថ្វីបើវាមើលទៅចម្លែកបន្ដិច នៅពេលដែលគេប្រើសត្វឆ្កែឱ្យមកប្រមាញ់កណ្តុរបានបែបនេះ ប៉ុន្តែក្រុមឆ្កែទាំងនេះមិនមែនចេះតែប្រើបាននោះទេ។ ពួកវាជាអ្នកប្រមាញ់អាជីព ហើយត្រូវបានបណ្តុះបណ្ដាលជំនាញត្រឹមត្រូវដោយក្រុម Suffolk និង Norfolk Rat Pack។ វាជាមុខរបស់របស់ក្រុមនេះក្នុងការគ្រប់គ្រងសត្វកណ្តុរ ខណៈនៅប្រទេសអង់គ្លេសផ្ទាល់ ការប្រមាញ់កណ្ដុរគឺជារឿងស្របច្បាប់

    January 21, 2020
  • អន្តរជាតិ

    សារព័ត៌មានកីឡាដ៏ល្បីល្បាញរបស់ពិភពលោក Thesun បានចុះផ្សាយថា កំពូលកីឡាករក្នុងទ្រូង Conor McGregor អាចនឹងឡើងសង្វៀនប្រដាល់សារជាថ្មីម្តងទៀត ដោយលើកនេះរូបគាត់នឹងត្រូវតទល់ជាមួយនឹងកំពូលកីឡាប្រដាល់ហ្វីលីពីន Manny Pacquiao វិញម្តង។ ការបង្ហាញពីលទ្ធភាពក្នុងការឡើងឡើសង្វៀនប្រដាល់ជាថ្មីនេះបានធ្វើឡើងភ្លាមៗ ក្រោយកីឡាករ Conor McGregor បានយកឈ្នះកីឡាករ Cowboy លើសង្វ្រៀន UFC កាលពីប៉ុន្មានថ្ងៃមុននេះដោយប្រើពេលវេលាមិនដល់មួយនាទីផង។ កាលពីឆ្នាំ ២០១៧ កន្លងទៅនេះ កីឡា Conor McGregor ក៏ធ្លាប់ឡើងសង្វៀនប្រដាល់ម្តងដែរ តែពេលនោះគាត់បានចាញ់កំពូលកីឡាករប្រដាល់អាមេរិក Floyd Mayweather នៅក្នុងទឹកទី ១០ ។ សូមបញ្ជាក់ជូនថាកីឡាករ

    January 21, 2020
  • អន្តរជាតិ

    ថ្មីៗនេះមានជនបរទេសម្នាក់ត្រូវបានគេសង្ស័យថា ទំនងជាឆ្លងជំងឺរលាកសួត ដែលចេញពីក្រុមវីរុសថ្មី coronavirus នៅពេលដែលគាត់ចូលមកកម្សាន្តក្នុងប្រទេសថៃ។ អ្នកទេសចរជនជាតិអង់គ្លេសឈ្មោះ Ash Shorley អាយុ ៣២ឆ្នាំ មកពីទីក្រុង Thornton, Lancashire ហើយលោកគឺជាជនរងគ្រោះលោកខាងលិចដំបូងបង្អស់ ដែលត្រូវបានគេសង្ស័យថាបានឆ្លងជំងឺនេះ ប៉ុន្តែយ៉ាងណាខាងរដ្ឋាភិបាលថៃនៅមិនទាន់បញ្ជាក់នៅឡើយ។ លោកត្រូវបានគេឱ្យដឹងថា បានកំពុងទៅលេងកោះ Koh Phi Phi ដ៏ល្បីល្បាញរបស់ថៃ ប៉ុន្តែនៅអំឡុងពេលកម្សាន្តគាត់ស្រាប់តែចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលខ្លួន។ ក្រោយមកគាត់ក៏បង្ហាញរោគសញ្ញាដូចជាមានជំងឺផ្តាសាយ ហើយស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស។ គ្រូពេទ្យនៅលើកោះនោះមិនអាចផ្តល់ការថែទាំត្រឹមត្រូវដល់លោក Ash Shorley បានទេ ដូច្នេះគាត់ត្រូវដឹកចេញពីកោះទៅដីគោកវិញ។ ប្រភព Globe Newspaper Bangkok

    January 21, 2020
  • អន្តរជាតិ

    សត្វអូដ្ឋព្រៃ (feral camels) ជាង ៥,០០០ក្បាល ត្រូវបានសម្លាប់ ដែលជាផ្នែកមួយការសម្លាប់ដ៏ធំនៅអូស្រ្តាលីខាងត្បូង។ ក្រុមមន្ត្រីជនជាតិដើមបានប្រកាសកាលពីដើមខែនេះថា នេះជា «ប្រតិបត្តិការដ៏ធំមួយ» ដើម្បីគ្រប់គ្រងហ្វូងសត្វអូដ្ឋដ៏សាហាវ នៅលើដី Anangu Pitjantjatjara Yankunytjatjara (APY)។ ពួកគេបាននិយាយថា ការសម្លាប់សត្វជាលក្ខណៈទ្រង់ទ្រាយធំនេះ គឺដោយសារតែចំនួនសត្វអូដ្ឋព្រៃ និងសេះព្រៃចេះតែកើនឡើង ហើយនៅក្នុងតំបន់គឺកំពុងជួបគ្រោះរាំងស្ងួត។ ដូចយើងធ្លាប់ដឹងហើយថា អូដ្ឋជាសត្វដែលអាចធន់នឹងអាកាសធាតុក្ដៅហួតហែងបាន ហើយខ្លួនវាអាចផ្ទុកទឹកបានរាប់រយលីត្រឯណោះ។ ដូច្នេះហើយពួកអ្នកស្រុកគិតថា បើពួកវាកាន់តែមានចំនួនច្រើនឡើង ចំនួនទឹកដែលពួកវាផឹកស្តុកទុកក្នុងខ្លួនកាន់តែច្រើន ហើយធ្វើឱ្យប្រជាជននៅតំបន់នោះកាន់តែខ្វះខាតទឹកសម្រាប់ប្រើប្រាស់ចាំបាច់។ លោក Richard King អគ្គនាយក APY បានមានប្រសាសន៍ថា

    January 21, 2020
  • អន្តរជាតិ

    សួនកម្សាន្តនៅក្នុងប្រទេសចិនមួយ កំពុងធ្វើឱ្យសាធារណជនមានការខឹងសម្បា និងរងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីពួកគេបានយកសត្វជ្រូកដែលនៅរស់មកឱ្យលោត bungee jump យោលទៅយោលមកយ៉ាងព្រៃផ្សៃបំផុត។ នៅក្នុងវីដេអូដែលបានបង្ហោះចូលក្នុងបណ្ដាញសង្គម Weibo បានបង្ហាញឱ្យឃើញថា សត្វជ្រូកមួយក្បាលត្រូវបានក្នុងកម្មករនៅទីនោះដាក់ឱ្យលោតចុះមកដោយមានចងខ្សែសុវត្ថិភាព ហើយជ្រូកនោះបានស្រែកយំយ៉ាងគួរឱ្យអាសូរបំផុត ខណៈមនុស្សដែលបានចូលរួមធ្វើអំពើថោកទាបទាំងនោះសើចហ៊ោយ៉ាងសប្បាយ ដែលយើងអាចឮយ៉ាងច្បាស់ចេញពីក្នុងវីដេអូនោះ។ ជ្រូកមួយក្បាលនោះត្រូវបានគេនិយាយថា មានទម្ងន់ ៧៥គីឡូក្រាម និងត្រូវបានគេដាក់ឱ្យលោតចុះមកពីកម្ពស់ ៦៨ម៉ែត្រ ដែលវាជាយុទ្ធសាស្ត្រទីផ្សាររបស់សួនកម្សាន្តឈ្មោះថា Meixin Red Wine Town នៅតំបន់ Chongqing ប្រទេសចិន។ អ្វីដែលសាហាវជាងនេះទៀតគឺ បន្ទាប់ពីពួកគេបានធ្វើទារុណ​កម្មសត្វជ្រូកនោះហើយ ពួកគេបានបញ្ជូនវាទៅផ្ទះកាប់សាច់ភ្លាម។ ប៉ុន្តែយ៉ាងណាបន្ទាប់ពីទទួលបានការរិះគន់ពីសាធារណជន និងអ្នកលេងបណ្ដាញមក ពួកគេក៏បានចេញមុខមកសុំទោស ហើយបាននិយាយថានឹងកែលម្អបញ្ហានេះ។

    January 21, 2020
  • អន្តរជាតិ

    ចិន៖ ក្មេងប្រុសម្នាក់ដែលត្រូវបានម្តាយឪពុកបង្កើតទម្លាប់ឲ្យគេត្រូវលោតខ្សែអន្ទាក់រាប់ពាន់ដងក្នុងមួយថ្ងៃដើម្បីឲ្យគេលូតកម្ពស់នោះ ស្រាប់តែទីបំផុតទៅរូបគេបានក្លាយជាមនុស្សទាបបំផុតក្នុងចំំណោមមិត្តរួមថ្នាក់របស់គេ។ បើតាមសារព័ត៌មានបរទេសបានចុះផ្សាយថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសចិន ខណៈក្មេងតូចរូបនេះទើបមានអាយុ ១២ ឆ្នាំ​ប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា​ ដោយចង់ឲ្យកូនប្រុសមានកម្ពស់ខ្ពស់ស្អាតនោះឪពុកម្តាយរបស់ក្មេងតូចបានប្រាប់ឲ្យគេព្យាយាមលោតខ្សែអន្ទាក់ ១ពាន់ដងក្នុងមួយថ្ងៃ ហើយក្រោយមកក៏ឡើងដល់ ៣ពាន់ដងក្នុងមួយថ្ងៃ ហើយឪពុកម្តាយថែមទាំងឲ្យលុយលើកទឹកចិត្តកូនចំនួន ១,៥ ដុល្លារបន្ថែមទៀតផងរាល់ការលោតបាន ១ពាន់ដង។ ទម្លាប់នេះបានកើតមានរយៈពេលមួយឆ្នាំហើយ ហើយលុយលើកទឹកចិត្តដែលក្មេងតូចទទួលបានគឺមានចំនួនជិត ៦០០ ដុល្លារឯ​ណោះ។ យ៉ាងណាក្តី លទ្ធផលក្មេងតូចទទួលបាននៅពេលនេះគឺរូបគេមានកម្ពស់ ១៤៥ សង់ទីម៉ែត្រ ខណៈមិត្តរួមថ្នាក់របស់គេដែលមានអាយុដំណាលគ្នាគឺមានកម្ពស់ជាមធ្យម ១៥២ សង់ទីម៉ែត្រ។ លទ្ធផលខកចិត្តនេះបានបង្ហាញថា កម្ពស់របស់មនុស្សមិនអាចប្រែប្រួលខុសពីធម្មជាតិតាមរយៈការធ្វើសកម្មភាពកីឡាឡើយ ពោលគឺកម្ពស់របស់មនុស្សម្នាក់ៗត្រូវបានកម្ពស់រួចជាស្រេចដោយផ្អែកលើហ្សែននិងលក្ខខ័ណ្ឌសុខភាពដែលមានស្រាប់នៅក្នុងរាងកាយរបស់ពួកគេ៕ អត្ថបទ៖ ភក្តី

    January 21, 2020
  • អន្តរជាតិ

    អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យអង់គ្លេសប៉ាន់ស្មានថា មានអ្នកជំងឺរលាកសួតច្រើនជាង ១,៧០០នាក់ ដែលទាក់ទងទៅនឹងវីរុសឆ្លងវីរុសថ្មី នៅក្នុងទីក្រុង Wuhan ប្រទេសចិន។ ការផ្ទុះឡើងនៃជំងឺរលាកសួតដែលទាក់ទងទៅនឹងមេរោគថ្មី coronavirus ហាក់ដូចជាកំពុងរីករាលដាលនៅក្នុងប្រទេសចិន។ ក្រុមអ្នកជំនាញជំងឺឆ្លងមួយក្រុមនៃសាកលវិទ្យាល័យឯកជន Imperial College London បានឱ្យដឹងថា ការប៉ាន់ស្មានរបស់ពួកគេគឺផ្អែកលើកត្តាផ្សេងៗរួមមាន៖ ប្រជាជននៅតំបន់ Wuhan និងតំបន់ក្បែរនោះ ចំនួនអ្នកជំងឺនៅខាងក្រៅប្រទេសចិន និងចំនួនមនុស្សដែលធ្វើដំណើរទៅបរទេសចេញពីព្រលានយន្តហោះអន្តរជាតិទីក្រុង Wuhan ។ របាយការណ៍របស់ពួកគេនិយាយថា អាចមានច្រើនជាង ១,៧០០ ករណីនៅទីក្រុង Wuhan គិតត្រឹមថ្ងៃទី១២ ខែមករា។ របាយការណ៍នេះសង្កត់ធ្ងន់លើអាជ្ញាធរចិន ដើម្បីឱ្យពួកគេពង្រីកការស្ទង់មតិដល់អ្នកទាំងអស់ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែជំងឺរលាកសួត និងបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរនៅ

    January 21, 2020
  • អន្តរជាតិ

    កាលពីព្រឹកមិញនេះប្រទេសកូរ៉េខាងត្បូងក៏បានប្រកាសពីករណីដំបូង នៃជំងឺរលាកសួតដែលកំពុងផ្ទុះឡើងយ៉ាងចម្លែកផងដែរ។ ដោយស្ត្រីដែលឆ្លងជំងឺរលាកសួតចេញពីក្រុមវីរុស coronavirus គឺជាជនជាតិចិន ហើយគាត់ត្រូវគេចាប់បានដោយសារចូលមកប្រទេសកូរ៉េខាងត្បូងក្នុងស្ថានភាពគ្រុនក្ដៅខ្លាំង។ បើយោងតាមការចុះផ្សាយរបស់ Bangkok Post មុននេះបន្តិចបានបញ្ជាក់ថា មេរោគរាតត្បាតនេះពិតជាអាចឆ្លងពីមនុស្សទៅមនុស្សមែន! ពោលគឺវាស្របទៅនឹងរបាយការណ៍ថ្មីៗដែលបានបង្ហាញថា ចំនួនករណីនៃអ្នកជំងឺនេះឡើងដល់ប្រហែល ២០០ ដូច្នេះវាពិតណាស់ដែលជំងឺនេះឆ្លងបាន។ ខណៈថ្ងៃបុណ្យចូលឆ្នាំចិនគឺនៅជិតបង្កើយ ប្រជាជនចិននឹងត្រូវចេញដំណើរចុះឡើង មិនថាក្នុង ឬក្រៅប្រទេស ដើម្បីកម្សាន្ត ឬជួបជុំគ្រួសារ។ ដូច្នេះសូមលោកអ្នកបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។ សូមកុំស្និទ្ធស្នាលជាមួយអ្នកដែលសង្ស័យថាមានជំងឺ ឧស្សាហ៍លាងសម្អាតដៃ ត្រូវប្រកាន់ខ្ជាប់ក្នុងការអនុវត្តអនាម័យ មិនថាជាម្ហូបអាហារ និងត្រូវចម្អិនឱ្យឆ្អិនល្អ។ សម្រាប់នៅកម្ពុជាយើងនៅមិនទាន់មានករណីនេះនៅឡើយ ប៉ុន្តែដោយសារប្រទេសយើងមានជនជាតិចិនចេញចូលច្រើន ដូច្នេះសូមបង្កើនការប្រុងប្រយ័ត្ន និងអនាម័យជានិច្ច។ ការពារប្រសើរជាងព្យាបាល៕ អត្ថបទ៖​ លីដា

    January 20, 2020
  • អន្តរជាតិ

    ឥណ្ឌាបានបាញ់សាកល្បងមីស៊ីលផ្លោងប្រភេទ K-4 បានដោយជោគជ័យ។ មីស៊ីលផ្លោងប្រភេទ K-4 ដែលទទួលបានជោគជ័យនេះ ត្រូវបានគេឱ្យដឹងថា អាចបាញ់បានចម្ងាយ ៣,៥០០គីឡូម៉ែត្រ ហើយវាត្រូវបានគេសាកល្បងដោយជោគជ័យកាលពីថ្ងៃអាទិត្យ។ មីស៊ីលដែលបានចេញពីនាវាមុជទឹកនេះ ត្រូវបានរចនាឡើងដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិឥណ្ឌា (DRDO) ។ មីស៊ីលនេះនឹងត្រូវដាក់ពង្រាយនៅលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប្រភេទ INS Arihant របស់កងនាវាចរឥណ្ឌា។ មីស៊ីលនេះត្រូវបានសាកល្បងនៅឯនាយឆ្នេរ Andhra Pradesh ហើយមីស៊ីលនេះមានសមត្ថភាពអាចវាយលុកគោលដៅច្បាស់លាស់ពីលើដីដល់អាកាស។ នៅក្រោមប្រព័ន្ធ QRSAM មីស៊ីលនេះក៏ធ្វើចលនា និងតាមដានយន្តហោះ ឬសត្រូវ ហើយតម្រង់គោលដៅពួកគេភ្លាមៗក្នុងប្រតិបត្តិការយោធា។ ប្រភពដដែលបាននិយាយថា DRDO បាននឹងកំពុងធ្វើការសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយមួយទៀត គឺ

    January 20, 2020
  • អន្តរជាតិ

    មនុស្សជាង ១,០០០នាក់ បានធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងមូស្គូកាលពីថ្ងៃអាទិត្យ ដើម្បីប្រឆាំងនឹងសំណើរបស់ប្រធានាធិបតីលោក វ្លាឌីមៀ ពូទីន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់រុស្ស៊ី ដើម្បីផ្លាស់ប្តូររចនាសម្ព័ន្ធនយោបាយរបស់ប្រទេស។ ក្រុមអ្នករិះគន់ចាត់ទុកសំណើនេះថា មានបំណងជួយលោក ពូទីន ឱ្យនៅតែអាចមានអំណាច បន្ទាប់ពីតំណែងជាប្រធានាធិបតីរបស់លោកនៅឆ្នាំ២០២៤ ត្រូវបញ្ចប់។ កម្លាំងប្រឆាំងបានអំពាវនាវឱ្យប្រជាជនចូលរួមបាតុកម្មដែលបានគ្រោងទុកនេះ ស្របគ្នានឹងការប្រមូលផ្ដុំគ្នាក្នុងការរំលឹកដល់អ្នកកាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យម្នាក់ ដែលត្រូវបានគេសម្លាប់កាលពី ១១ឆ្នាំមុន។ មនុស្សប្រហែល ១,៤០០នាក់ បានបង្ហាញខ្លួន ដោយអ្នកដើរក្បួនខ្លះបានកាន់សៀវភៅរដ្ឋធម្មនុញ្ញរបស់រុស្ស៊ី។ ពួកគេបានស្រែកពាក្យស្លោកប្រឆាំងនឹងផែនការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់លោក ពូទីន ។ ពួកគេបានជំរុញឱ្យប្រធានាធិបតីរូបនេះបោះបង់ចោលអំណាចទាំងអស់ បន្ទាប់ពីអាណត្តិរបស់គាត់ត្រូវចប់។ មិនមានការរាយការណ៍អំពីការប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខទេ ប៉ុន្តែក្រុមអ្នកតវ៉ាចំនួន ៨នាក់ ត្រូវបានចាប់ខ្លួន។ អ្នកចូលរួមម្នាក់បាននិយាយថា អាជ្ញាធរគួរតែបញ្ឈប់ការគៀបសង្កត់នយោបាយរបស់ប្រជាជនជាជាងផ្លាស់ប្តូររចនាសម្ព័ន្ធអំណាចបច្ចុប្បន្ន៕ អត្ថបទ៖

    January 20, 2020