autoadmin
  • អន្តរជាតិ

    សារព័ត៌មាន BBC បង្ហើបឱ្យដឹងថា កាក់ដែលមានរូបអធិរាជ Edward VIII មួយ បានក្លាយជាកាក់អង់គ្លេសដំបូងគេបំផុត ដែលត្រូវបានគេទិញក្នុងតម្លៃ ១លានផោន (១.៣លានដុល្លារអាមេរិក)។ អ្នកដែលបានដេញថ្លៃកាក់នេះបានពិពណ៌នាកាក់នេះថា វាជា «ឱកាសម្តងក្នុងមួយជីវិត» ដែលអាចនាំកាក់នេះចេញពីអាមេរិកទៅអង់គ្លេសវិញ ព្រោះថាកាក់នេះការពិតមិនសមនឹងនៅមានវត្តមាននោះទេ។ កាក់នេះដើមឡើយគឺជាវត្ថុមួយក្នុងចំណោមសំណុំនៃការសាកល្បង (trial) ចំនួន ៦ ហើយវាគ្រាន់តែជាការធ្វើគំរូសាកល្បងប៉ុណ្ណោះ និងមិនធ្លាប់បានផលិតជាលក្ខណៈទ្រង់ទ្រាយធំនោះទេ ដោយសារការដាក់រាជ្យរបស់ទ្រង់ Edward កាលពីខែធ្នូ ឆ្នាំ១៩៣៦។ កាក់នេះគឺជាកាក់ ១ផោន ប៉ុន្តែពេលនេះក្លាយជារបស់ដ៏មានតម្លៃបំផុតរបស់ប្រទេស។ កាក់មាស ២២ការ៉ាត់, ទំហំអង្កត់ផ្ចិត ២២មីលីម៉ែត្រ និងទម្ងន់

    January 18, 2020
  • អន្តរជាតិ

    របាយការណ៍មួយបានបង្ហាញថា អារ៉ាប់ប៊ីសាអូឌីត គឺជាប្រទេសដែលមានចំនួនជនល្មើសត្រូវកាត់ទោសប្រហារជីវិតច្រើនជាងគេនៅលើពិភពលោក ហើយកំណត់ត្រាមួយនេះគឺបន្តកើតមាន ៦ រួចមកហើយ បើគិតត្រឹមឆ្នាំ ២០១៩។ របាយការណ៍បានបង្ហាញផងដែរថា គ្រាន់តែនៅក្នុងឆ្នាំ ២០១៩ នេះ អ្នកទោសដែលត្រូវកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតមានចំនួនរហូតដល់ ១៨៤ នាក់ ហើយតួលេខនេះបានកើនឡើង ៣៥ នាក់ផងដែរ បើធៀបទៅនឹងតួលេខកាលពីឆ្នាំចាស់។ ក្នុងចំណោមអ្នកទោសត្រូវប្រហារជីវិតទាំងអស់នោះភាគច្រើនបានប្រព្រឹត្តករណីឃាតកម្ម និងពាក់ព័ន្ធជាមួយនឹងបទល្មើសគ្រឿងញៀន។ ក្រៅពីហេតុផងទាំងនេះក៏មានផងដែរ ករណីជនល្មើសពាក់ព័ន្ធជាមួយនឹងករណីភេរវកម្ម។ គេបានកត់សម្គាក់ឃើញថា អារ៉ាប់ប៊ីសាអូឌីត បានអនុវត្តច្បាប់កាត់ទោសប្រហារជីវិតយ៉ាងតឹងរឹងបំផុត តួយ៉ាងដូចក្នុងករណីជនល្មើសជាអនីតិជនដែលបានប្រព្រឹត្តបទល្មើលកាលពីនៅអាយុ ១៧ ម្នាក់ គឺគ្រាន់តែរូបគេគ្រប់អាយុ ១៨ ឆ្នាំភ្លាម គឺតុលាការសម្រេចកាត់ទោសប្រហារជីវិតគេភ្លែតតែម្តង។ សូមបញ្ជាក់ថា

    January 18, 2020
  • អន្តរជាតិ

    រដ្ឋាភិបាលចិននិយាយថា ចំនួនសត្វជ្រូកនៅក្នុងប្រទេសគិតត្រឹមដំណាច់ឆ្នាំនេះមានការធ្លាក់ចុះជាង ១០០លានក្បាល (ធៀបនឹងរយៈពេលដដែលឆ្នាំមុនមួយទៀត) ចំពេលមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ប្រទេសចិនគឺជាប្រទេសផលិតជ្រូកធំជាងគេនៅលើពិភពលោក ប៉ុន្តែប៉េស្តជ្រូកដែលមានការឆ្លងរាលដាលខ្លាំង បានរាលដាលពាសពេញប្រទេសចាប់តាំងពីខែសីហា ឆ្នាំ២០១៨ ដែលកាត់បន្ថយចំនួនសត្វជ្រូក និងជំរុញឱ្យតម្លៃសាច់ជ្រូកឡើងថ្លៃ។ ការិយាល័យស្ថិតិជាតិចិនបានប្រកាសនៅថ្ងៃសុក្រនេះថា ចំនួនជ្រូករបស់ប្រទេសនេះមានចំនួនប្រហែល ៣១០លានក្បាល គិតត្រឹមដំណាច់ឆ្នាំ២០១៩ គឺធ្លាក់ចុះជាង ១១៧លានក្បាល ធៀបនឹងឆ្នាំមុន។ តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិនកាលពីខែមុន បានកើនឡើងជិតទ្វេដងធៀបនឹងឆ្នាំចាស់។ ការឡើងថ្លៃសាច់ជ្រូកបានធ្វើឱ្យតម្លៃសាច់គោ និងសាច់មាន់ឡើងថ្លៃដូចគ្នា ដែលធ្វើឱ្យសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងបង្កបញ្ហាសង្គមយ៉ាងធ្ងន់ធ្ងរ។ រដ្ឋាភិបាលចិនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ វាក៏បានបង្កើតឡើងនូវវិធានការគាំទ្រដូចជាការឧបត្ថម្ភធនសម្រាប់ការពង្រីកកសិដ្ឋានចិញ្ចឹមជ្រូកជាដើម។ រដ្ឋាភិបាលក៏បានបញ្ចេញសាច់ជ្រូកក្លាសេ ចំនួន ៨០,០០០តោន ពីទុនបំរុងរបស់រដ្ឋ មុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិននាចុងខែនេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឡើងថ្លៃសាច់ជ្រូក និងកាត់បន្ថយការមិនពេញចិត្តរបស់ប្រជាជន៕

    January 18, 2020
  • រថយន្ត

    ចក្រភពអង់គ្លេសកំពុងឆ្ពោះទៅរកជម្រើសនៃការដឹកជញ្ជូនប្រកបដោយចីរភាព រួមមានការបញ្ចូលថ្មឥតខ្សែ សម្រាប់ឡានក្រុងអគ្គិសនី និងការណែនាំឱ្យប្រើតាក់ស៊ីអគ្គិសនី ដែលជួយបង្កើនគុណភាពខ្យល់ និងប្រើប្រាស់សាំងតិច។ ឡានតាក់ស៊ីអគ្គិសនីមួយចំនួនឥឡូវនេះកាន់តែមានភាពងាយស្រួលក្នុងការសាកថ្ម ដោយមានការណែនាំអំពីបច្ចេកវិទ្យាសាកឥតខ្សែនៅទីក្រុង Nottingham ។ រដ្ឋាភិបាលចក្រភពអង់គ្លេសកំពុងវិនិយោគទឹកប្រាក់ ៣.៤ លានផោន (៤.៤៣លានដុល្លារ) ទៅក្នុងបច្ចេកវិទ្យាថ្មី ដែលជាផ្នែកមួយនៃការសាកល្បងរយៈពេល ៦ខែ។ ក្នុងការសាកល្បងនេះរថយន្តតាក់ស៊ីអគ្គិសនី Nissan និង LEVC ចំនួន ១០គ្រឿង នឹងត្រូវបំពាក់ដោយបច្ចេកវិទ្យាសាកឥតខ្សែនេះ ហើយក៏នឹងផ្តល់ជូនអ្នកបើកបរដោយគ្មានតម្លៃជួលផងដែរ។ គុណសម្បត្តិនៃការសាកឥតខ្សែ គឺតាក់ស៊ីជាច្រើនអាចសាកថ្មក្នុងពេលតែមួយ មិនដូចឌុយ ឬកន្លែងសាកថ្ម ដែលអ្នកបើកបរពេលខ្លះត្រូវតម្រង់ជួរ។ នៅពេលអនាគតរដ្ឋាភិបាលអាចធ្វើឱ្យការសាកថ្មឥតខ្សែកាន់តែទូលំទូលាយ ដោយអាចឱ្យសាធារណជនចូលប្រើប្រាស់បានផងដែរ ដែលធ្វើឱ្យម្ចាស់យានយន្តអគ្គិសនីអាចសាកបានកាន់តែងាយស្រួលនៅពេលចេញ និងនៅក្នុងទីក្រុង៕

    January 17, 2020
  • អន្តរជាតិ

    ថៃ៖ មន្ត្រីសុខាភិបាលថៃបានសម្រេចដាក់ចេញយន្តការថ្មីមួយសម្រាប់អនុវត្តនៅក្នុងព្រលានយន្តហោះគឺត្រូវតែត្រួតពិនិត្យសុខភាពអ្នកដំណើរជនជាតិទាំងអស់ ដើម្បីឲ្យប្រាកដថាពួកគេពុំមានជំងឺចម្លែកម្យ៉ាងដែលគេមិនទាន់ស្គាល់ឈ្មោះ និងកំពុងតែរាតត្បាតខ្លាំងនៅក្នុងប្រទេសចិន។ ការដាក់ចេញនូវយន្តការខាងលើនេះគឺដើម្បីឆ្លើយតបទៅនឹងវត្តមានភ្ញៀវទេសចរណ៍យ៉ាងច្រើន ដែលគ្រោងនឹងមកកំសាន្តនៅក្នុងប្រទេសថៃក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ។ បើតាមរដ្ឋាភិបាលថៃបានបង្ហាញតួលេខ​ថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងចុងខែមករានេះ ថៃនឹងបើកទ្វារទទួលភ្ញៀវទេសចរណ៍ចិនយ៉ាងតិចណាស់ ៨០០ ០០០​ នាក់ ឬក៏អាចច្រើនជាងនេះផង ប្រសិនបើគ្មានបញ្ហាជំងឺរាតត្បាតខាងលើទេ។ សូមរម្លឹកជូនថា ជំងឺចម្លែកដែលគេមិនទាន់ស្គាល់ឈ្មោះនោះបង្កឡើងដោយមេរោគប្រភេទ Coronaviruses  (ចង្កោមមេរោគដែលអាចបង្កឲ្យមានជំងឺសាររាតត្បាតកាលពីអំឡុងឆ្នាំ ២០០៣) ដែលអាចធ្វើឲ្យអ្នកជំងឺក្តៅខ្លួន ក្អក អស់កម្លាំង ស្រដៀងនឹងកើតមានជំងឺគ្រុនផ្តាសាយដែរ តែវាអាចសម្លាប់មនុស្សបានក្នុងករណីព្យាបាលមិនទាន់ពេលវេលា។ សូមបញ្ជាក់ជូនផងដែរថា ជំងឺចម្លែកនេះបានផ្តើរាតត្បាតនៅក្នុងខេត្តវូហានប្រទេសចិន បង្កឲ្យមានជនរងគ្រោះប្រមានជា ៤១ នាក់ និងបានសម្លាប់មនុស្សម្នាក់ផងដែរ ហើយកាលពីពេលថ្មីៗនេះនៅក្នុងព្រលានយន្តហោះប្រទេសថៃក៏គេបានរកឃើញស្រ្តីជនជាតិចិនម្នាក់កើតជំងឺថ្មីនេះផងដែរ៕ អត្ថបទ៖ ភក្តី

    January 17, 2020
  • អន្តរជាតិ

    របាយការណ៍ថ្មីមួយបាននិយាយថា ក្រុមហ៊ុន Airbus បានលក់ចេញយន្តហោះច្រើនបំផុតក្នុងឆ្នាំ២០១៩ ខណៈគូប្រជែងរបស់ខ្លួនគឺក្រុមហ៊ុន Boeing ត្រូវបង្ខំចិត្តបញ្ឈប់ការលក់ចេញនូវយន្តហោះ 737 Max ដែលជាម៉ូដែលលក់ដាច់បំផុតរបស់ខ្លួន បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់យន្តហោះចំនួន ២ លើករួចមក។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សំដីអាកាសយានដ្ឋាន និងប្រភពតាមដានបានឱ្យដឹងថា ការដឹកជញ្ជូនយន្តហោះលក់ចេញរបស់ Airbus បានកើនឡើង ៧.៩% នៅក្នុងឆ្នាំ២០១៩ ជាមួយនឹងចំនួនសរុប ៨៦៣គ្រឿង។ ប៉ុន្តែអ្នកនាំពាក្យក្រុមហ៊ុនបានបដិសេធ មិនធ្វើអត្ថាធិប្បាយលើតួលេខលម្អិតនោះទេ។ ទន្ទឹមនឹងនេះក្រុមហ៊ុន Boeing ដែលមានមូលដ្ឋាននៅទីក្រុងឈីកាហ្គោមានការធ្លាក់ចុះការលក់ បន្ទាប់ពីការធ្លាក់យន្តហោះម៉ូដែល 737 MAX ដែលបានសម្លាប់មនុស្សសរុប ៣៤៦នាក់។ ការដឹកជញ្ជូនគិតត្រឹមខែវិច្ឆិកា មានចំនួនសរុប

    January 17, 2020
  • ព័ត៌មានជាតិ

    ប៉ុន្មានរយៈចុងក្រោយនេះយើងឃើញថា តំបន់អាស៊ីអាគ្នេហ៍របស់យើងមានបញ្ហាប្រឈមនឹងអ័ព្ទពុលអាក្រក់ខ្លាំងមែនទែន ហើយខ្យល់ពុលនេះត្រូវបានគេឱ្យឈ្មោះថា កំហាបភាគល្អិតនិចល PM2.5 ។ ពោលគឺប្រទេសថៃត្រូវបានគេឃើញថា រងបញ្ហាខ្យល់ពុលនេះខ្លាំងជាងគេ ដោយគិតត្រឹមចុងឆ្នាំមុន រហូតដល់ដើមខែមករា ឆ្នាំ២០២០ ចំនួនអ្នកទៅរកសេវាពិនិត្យសុខភាពទាក់ទងនឹងផ្លូវដង្ហើមមានការកើនឡើងដល់ទៅ ៤០,០០០នាក់ (គិតត្រឹមក្រុងបាងកក) ហើយកាលពីឆ្នាំមុនជនរងគ្រោះខ្លះមានបញ្ហាក្អកធ្លាក់ឈាម និងភ្នែកឡើងក្រហមដូចឈាមទៀតផង។ ចំណែកឯប្រទេសវៀតណាមវិញក៏រងផលប៉ះពាល់មិនចាញ់ថៃដែរ ប៉ុន្តែគ្មានរបាយការណ៍ណាបញ្ជាក់ពីការខាតបង់នោះទេ។ ក្រឡេកមកមើលកម្ពុជារបស់យើងវិញ ខ្យល់កខ្វក់ក៏កំពុងក្លាយជាបញ្ហាមួយ ដែលយើងគួរតែគិតគូរផងដែរ។ ជាក់ស្ដែងនារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ យោងតាមកម្មវិធី AirVisual បានបង្ហាញថា គុណភាពខ្យល់នៅក្នុងទីក្រុងភ្នំពេញ បានកើនដល់កម្រិតគ្មានសុវត្ថិភាព គឺ 171 AQI។ សូមជម្រាបដែរថា គុណភាពខ្យល់ដែលមានសុវត្ថិភាពគឺត្រឹមតែ 50

    January 17, 2020
  • អន្តរជាតិ

    យោធាសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ថា សហរដ្ឋអាមេរិកបានព្យាបាលកងទ័ពរបស់ខ្លួនចំនួន ១១នាក់ ដោយសារចលាចលនៅក្នុងមូលដ្ឋាន បន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារដោយមីស៊ីលមកទៅលើមូលដ្ឋានចំនួន ២ របស់ពួកគេនៅអ៊ីរ៉ាក់។ ការវាយប្រហារនេះគឺជាការសងសឹកមកកាន់អាមេរិកវិញ ដោយសារតែអាមេរិកបានប្រើយន្តហោះគ្មានមនុស្សបើកបរធ្វើឃាតលោក Qassem Soleimani ដែលជាមេបញ្ជាការនៃកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់ នៅឯទីក្រុងបាកដាដ កាលពីថ្ងៃទី០៣ ខែមករា កន្លងទៅ។ ប៉ុន្តែប្រធានាធិបតីលោក ដូណាល់ ត្រាំ និងយោធាអាមេរិក ពេលភ្លាមៗនោះបាននិយាយថា មិនមានមនុស្សស្លាប់ និងរបួសទេ បន្ទាប់ពីមូលដ្ឋានអាកាស Ain al-Asad នៅភាគខាងលិចអ៊ីរ៉ាក់ និងទីតាំងមួយនៅតំបន់ឃឺដភាគខាងជើង ដែលខ្លួនឈរជើងត្រូវបានអ៊ីរ៉ង់បាញ់មីស៊ីលដាក់។ យ៉ាងណាក៏ដោយសេចក្តីថ្លែងការណ៍ថ្មីៗនេះវាខុសពីរបាយការចាស់ ដោយអ្នកនាំពាក្យបញ្ជាការកណ្ដាលអាមេរិកបាននិយាយថា៖

    January 17, 2020
  • អន្តរជាតិ

    មិនត្រឹមតែជាអ្នកបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រហាវ៉ាដ និងជាកងនាវាជើងទឹកប៉ុណ្ណោះទេ លោក Jonny Kim កំពុងតែបង្កើតស្នាដៃថ្មីមួយទៀតយ៉ាងអស្ចារ្យ។ បច្ចុប្បន្នលោក Jonny Kim មានវ័យ ៣៥ឆ្នាំ ហើយលោកគឺជាជនជាតិ កូរ៉េ-អាមេរិកាំង ដំបូងគេបំផុត ដែលបានក្លាយជាអវកាសយានិករបស់អង្គការណាសា។ លោក Jonny Kim រួមជាមួយមនុស្ស ១២នាក់​ ផ្សេងទៀតបានបញ្ចប់ការសិក្សាពីកម្មវិធីអាតេមីស (Artemis) របស់អង្គការណាសាកាលពីសប្តាហ៍មុន ដែលអនុញ្ញាតឱ្យអវកាសយានិកមានសិទ្ធិចូលរួមក្នុងបេសកកម្មទៅស្ថានីយ៍អវកាសអន្តរជាតិទៅដល់ព្រះច័ន្ទ និងសូម្បីតែភពអង្គារ។ លោក Jonny Kim គឺជាសមាជិកម្នាក់ក្នុងចំណោម ១១នាក់ ដែលបានជាប់ និងបានជ្រើសរើសចេញពីបេក្ខជនដែលដាក់ពាក្យរហូតដល់ទៅ ១៨,០០០នាក់។ លោក

    January 17, 2020
  • អន្តរជាតិ

    អ៊ុយក្រែន៖ បុរសម្នាក់បានក្រោកពីគេងឡើងដោយប្រទះឃើញលិង្គរបស់គាត់ត្រូវជាប់ក្នុងកងដែកដ៏ក្រាស់មួយ ខណៈលិង្គរបស់គាត់ត្រូវហើមយ៉ាងខ្លាំង ហើយគាត់មិនអាចយកកងដែកនោះចេញពីលិង្គបានឡើយ។ សារព័ត៌មាន Dailymail បានចុះផ្សាយថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន ខណៈអត្តសញ្ញាណពិតប្រាកដរបស់បុរសជនរងគ្រោះមិនត្រូវបានគេបង្ហាញឡើយ។ ប្រភពខាងលើបានបន្តថា អ្នកដែលបានធ្វើសកម្មភាពនេះគឺជាប្រពន្ធរបស់បុរសរងគ្រោះផ្ទាល់តែម្តង ហើយគាត់ធ្វើដូចនេះក៏ព្រោះតែគាត់ខឹងនឹងប្តីដែលតែងតែដើរលេងផឹកស៊ី និងមានស្រីក្បត់ចិត្តគាត់រាប់មិនអស់។ ក្រោយកើតមានហេតុការណ៍ដូចខាងលើ បុរសជាជនរងគ្រោះបានសម្រេចទៅមន្ទីរពេទ្យដើម្បីធ្វើការវះកាត់យកកងដែកនោះចេញពីលិង្គ តែក្រុមវេជ្ជបណ្ឌិតមិនអាចជួយគាត់បានឡើយ ព្រោះការកាត់ដែកនោះមិនមែនជាជំនាញរបស់ពួកគាត់ឡើយ។ ហើយចុងក្រោយអ្នកដែលអាចជួយជនរងគ្រោះបាននោះគឺក្រុមអ្នកសង្គ្រោះបន្ទាន់ទៅវិញទេ ដែលគេបានប្រើប្រាស់ម៉ាស៊ីនកាត់ដែកមកកាត់កងដែកនោះចោល។ រហូតមកទល់នឹងពេលនេះបុរសជនរងគ្រោះត្រូវសម្រាកនៅមន្ទីរពេទ្យមួយរយៈសិន ហើយវេជ្ជបណ្ឌិតបានអះអាងថា លិង្គរបស់ជនរងគ្រោះនឹងអាចដំណើរការបានវិញជាធម្មតា​ក្នុងពេលដ៏ឆាប់ខាងមុខ៕ អត្ថបទ៖ ភក្តី

    January 17, 2020