- autoadmin
- អន្តរជាតិ
ក្រសួងសុខាភិបាលជប៉ុននិយាយថា វីរុសជំងឺរលាកសួតថ្មី (pneumonia) ដែលនៅក្នុងក្រុម coronavirus ត្រូវបានគេពិនិត្យឃើញនៅក្នុងខ្លួនបុរសម្នាក់ ដែលគាត់បានទៅលេងទីក្រុង Wuhan ប្រទេសចិន។ រំលឹកដែរថា ក្រុង Wuhan បានរងការវាយប្រហារដោយជំងឺរលាកសួតយ៉ាងចម្លែក ដែលទំនងជាបណ្តាលមកពីវីរុសនេះ។ នេះជាករណីដំបូងដែលបញ្ជាក់ពីការឆ្លងវីរុសថ្មីនៅជប៉ុន។ មន្ត្រីក្រសួងនិយាយថា បុរសនោះគឺអាយុជាង ៣០ឆ្នាំ ដែលរស់នៅក្នុងខេត្ត Kanagawa ជិតទីក្រុង Tokyo ហើយគាត់មានអាការៈគ្រុនក្តៅនៅពេលកំពុងនៅទីក្រុង Wuhan កាលពីថ្ងៃទី០៣ ខែមករា។ ក្រោយមកបុរសនោះបានទៅជួបគ្រូពេទ្យបន្ទាប់ពីត្រឡប់ទៅប្រទេសជប៉ុនវិញ នៅថ្ងៃទី០៦ ហើយបន្ទាប់មកក៏ស្នាក់នៅមន្ទីរពេទ្យដើម្បីរង់ចាំការធ្វើតេស្ត។ ក្រសួងនិយាយថា បុរសនោះបានជាសះស្បើយ ហើយត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យកាលពីថ្ងៃពុធ។ បុរសនោះបានប្រាប់មន្ត្រីថា គាត់មិនបានទៅផ្សារលក់គ្រឿងសមុទ្រនៅក្រុង
January 16, 2020 - អន្តរជាតិ
នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev បានប្រកាសលាលែងពីរដ្ឋាភិបាលរបស់លោកកាលពីថ្ងៃពុធ ម្សិលមិញនេះ បន្ទាប់ពីប្រធានាធិបតី Vladimir Putin (វ្លាឌីមៀពូទីន) បានស្នើឱ្យមានកំណែទម្រង់នយោបាយថ្មីមួយ។ អ្នកវិភាគខ្លះយល់ថា ចំណាត់ការនេះជាជំហានមួយរបស់ប្រធានាធិបតី ដើម្បីរក្សាអំណាចរបស់គាត់នៅក្នុងរចនាសម្ព័ន្ធនយោបាយរបស់ប្រទេស បន្ទាប់ពីការកាន់កាប់របស់គាត់បញ្ចប់នៅឆ្នាំ២០២៤។ នៅក្នុងសុន្ទរកថាសហជីពប្រចាំឆ្នាំរបស់លោក ពូទីន បានស្នើឱ្យមានការធ្វើប្រជាមតិមួយ ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងពង្រឹងអំណាចនៃសភាជាន់ទាបក្នុងការតែងតាំងនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីគណៈរដ្ឋមន្រ្តីផ្សេងទៀត។ កំណែទម្រង់នេះក៏នឹងជួយបង្កើនឋានៈក្រុមប្រឹក្សារដ្ឋ ដែលជាស្ថាប័នប្រឹក្សាមួយដល់ប្រធានាធិបតី និងដឹកនាំដោយលោក ពូទីន ផ្ទាល់។ លោក Dmitry Medvedev បានប្រកាសពីការលាលែងពីរដ្ឋាភិបាល ដោយនិយាយថា វានឹងផ្តល់សមត្ថភាពដល់ប្រធានាធិបតីក្នុងការសម្រេចចិត្តគ្រប់យ៉ាងទាំងអស់។ លោកបាននិយាយថា សំណើរបស់ ពូទីន
January 16, 2020 - អន្តរជាតិ
Airbus Beluga XL គឺជាយន្តហោះដឹកទំនិញ និងដឹកជញ្ជូនដ៏ធំមួយ ដែលមានរូបរាងប្រហាក់ប្រហែលនឹងត្រីបាឡែនស Beluga ហើយឥឡូវនេះវាកំពុងបម្រើសេវាកម្មជាផ្លូវការ។ យន្តហោះនេះធ្លាប់មានប្រតិបត្តិការហោះហើរលើកដំបូងរបស់ខ្លួននៅថ្ងៃទី០៩ ខែមករា ហើយនឹងជំនួសតំណែងយន្តហោះ Airbus Beluga ដែលជាម៉ូដែលចាស់។ Beluga XL មានសមត្ថភាពខ្ពស់ជាង Beluga ដែលមានស្រាប់ ៣០% និងវាមានប្រវែង ២០៧ហ្វីត ហើយទម្ងន់ត្រឹមតែ ២៨១,០០០ផោន ប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាសម្រាប់តម្លៃរបស់វានៅមិនទាន់ច្បាស់នៅឡើយ។ Beluga XL ដែលជាអ្នកស្នងតំណែង Airbus A300-600ST (Beluga ST) បានភ្ជាប់មកជាមួយឥរិយាបថដូចត្រីបាឡែនស
January 15, 2020 - អន្តរជាតិ
បើនិយាយទៅឧបករណ៍ចល័តនាំទាំងអត្ថប្រយោជន៍ និងផលវិបាកដល់មនុស្សក្នុងសម័យទំនើបនេះ។ វាជាឧបករណ៍ដែលឱ្យមនុស្សធំអាចមានទំនាក់ទំនងនឹងគ្នា,កម្សាន្ត និងស្រាវជ្រាវ ក៏ដូចជាការចែករំលែកផ្សេងៗ។ ប៉ុន្តែបញ្ហាដែលយើងតែងតែឃើញជារឿយៗ គឺភាគច្រើនវាត្រូវបានប្រើប្រាស់ដោយកុមារតូចៗ នៅពេលដែលម្ដាយឪពុករបស់ពួកគេរវល់ ហើយចង់កាត់បន្ថយពេលវេលាមើលថែពួកគេដោយផ្ទាល់។ នេះហើយគឺជាអ្វីដែលគួរឱ្យបារម្ភបំផុត ហើយពេលខ្លះហានិភ័យវាលើសពីការគិតទុក។ ជាក់ស្ដែងដូចក្មេងប្រុងវ័យ ៥ឆ្នាំម្នាក់នេះ គេមានទម្លាប់ប្រើទូរស័ព្ទលេងហ្គេមតាំងតែពីអាយុ ៣ឆ្នាំ លុះក្រោយមកបាន ២ឆ្នាំ រូបគេក៏បានមានបញ្ហាទូរន្ធភាព (មីញ៉ូប) ហើយឡើងដល់ជិត ១,០០០ដឺក្រេ ឯណោះ។ បើយោងតាម Sin Chew Daily និយាយថា ក្មេងប្រុសនោះមានអាយុ ៥ឆ្នាំ មកពីស្រុក Dongguan ប្រទេសចិន។ រូបគេតែងតែត្អូញត្អែរថាពិបាកក្នុងការមើល ហើយជួនកាលក្មេងប្រុសនោះបានញីភ្នែក
January 15, 2020 - អន្តរជាតិ
យោងតាមរបាយការណ៍មួយរបស់អង្គភាព NASA បានបង្ហាញថា ផ្សែងដែលបានភាយចេញពីភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្រ្តាលីនឹងរសាត់អណ្តែតមួយជុំពិភពលោកក្នុងពេលដ៏ឆាប់ខាងមុខនេះ។ របាយការណ៍មួយនេះត្រូវបានធ្វើឡើងដោយផ្អែកទៅលើបរិមាណដ៏ច្រើនរបស់ផ្សែង ដែលកំពុងមាននៅក្នុងបរិយាកាស និងការព្យាករណ៍ពីលក្ខខណ្ឌអាកាសធាតុរបស់ពិភពលោកក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។ អង្គការ NASA បានបញ្ជាក់ថា ផ្សែងនឹងធ្វើដំណើរកាត់ប្រទេសជាច្រើននៅក្នុងតំបន់អាមេរិកខាងត្បូង ហើយចុងក្រោយផ្សែងទាំងនោះអាចនឹងវិលទៅដល់ប្រទេសអូស្ត្រាលីវិញផងដែរ។ សូមបញ្ជាក់ជូនថា ពេលនេះផ្សែងដែលកំពុងរសាត់នៅក្នុងបរិយកាសមានកម្រាស់ប្រមាណជា ១៧,៧ គីឡូម៉ែត្រ ហើយគុណភាពខ្យល់នៅក្នុងក្រុងសំខាន់ៗមួយចំនួនរបស់អូស្រ្តាលីដូចជាក្រុង Sydney, Melbourne, Canberra, និង Adelaide បានឆ្លាក់ចុះយ៉ាងខ្លាំងស្ទើរតែដល់កម្រិតប្រកាសអាសន្នហើយ។ បញ្ហាភ្លើងឆេះព្រៃនៅអូស្រ្តាលីបានសម្លាប់មនុស្សចំនួន ២៨ នាក់ បំផ្លាញផ្ទះសម្បែងចំនួន ២ ០០០ ខ្នង និងសម្លាប់សត្វព្រៃប្រមាណជា ៥០០ ពាន់លានក្បាល៕ អត្ថបទ៖
January 15, 2020 - អន្តរជាតិ
អាជ្ញាធរសុខាភិបាលក្នុងប្រទេសចិនបាននិយាយថា ពួកគេមិនអាចប្រកែកថារីរុសដែលកំពុងផ្ទុះឡើងយ៉ាងចម្លែកនេះមិនឆ្លងគ្នាតាមរយៈមនុស្សនោះទេ ដោយសម្អាងលើករណីដែលទាក់ទងនឹងប្តីប្រពន្ធមួយគូបានឆ្លងវីរុសនេះពីគ្នា។ រំលឹកដែរថា ស្រុក Wuhan ក្នុងខេត្ត Hubei រងការវាយប្រហារដោយការផ្ទុះឡើងនៃវីរុសជំងឺរលាកសួត (pneumonia) យ៉ាងចម្លែកចាប់តាំងពីខែធ្នូ ចុងឆ្នាំ២០១៩ មកម៉្លេះ។ ប្រភេទមេរោគថ្មីនេះត្រូវបានឆ្លងទៅមនុស្សចំនួន ៤១នាក់ និងនៅប្រទេសថៃ ១នាក់ ហើយវាបានសម្លាប់លោកតាម្នាក់ ដែលមានវ័យ ៦១ឆ្នាំផងដែរ។ អាជ្ញាធរសុខាភិបាល Wuhan បាននិយាយកាលពីថ្ងៃពុធថា ករណីដែលសង្ស័យថាជំងឺនេះអាចឆ្លងពីមនុស្សទៅកាន់មនុស្ស គឺដោយសារតែប្តីប្រពន្ធដែលរស់នៅជាមួយគ្នាមួយគូ បានឆ្លងជំងឺនេះតពីគ្នា។ ដោយដំបូងឡើយគឺប្ដីជាអ្នកឆ្លងជំងឺនេះមុន នៅពេលដែលគាត់បានទៅផ្សារលក់គ្រឿងសមុទ្រដែលមានផ្ទុះវីរុសនោះ ហើយប្រពន្ធគាត់មិនបានទៅប៉ះទីនោះទេ។ ក្រោយមកអ្នកទាំង២ ត្រូវបានគេរកឃើញថា មានឆ្លងវីរុសនេះទាំង២នាក់ ដែលនេះនាំឱ្យគេអាចសន្និដ្ឋានថា វាអាចដែលថាវីរុសនេះឆ្លងតគ្នា។
January 15, 2020 - រថយន្ត
វៀតណាម៖ ប្រភពខាងឧស្សាហកម្មបាននិយាយថា ការផ្គត់ផ្គង់ការនាំចូលយ៉ាងសម្បូរបែប ការដាក់បញ្ចូលម៉ូដែលថ្មីៗ និងការប្រកួតប្រជែងដ៏តឹងរឹង បានធ្វើឱ្យតម្លៃរថយន្តធ្លាក់ចុះ។ ក្នុងនោះរថយន្ត Toyota Innova ដែលជាក្រុមរថយន្តពហុបំណង ដែលពេញនិយមបំផុតនៅប្រទេសវៀតណាម ត្រូវបានគេឃើញថា បានធ្លាក់ចុះតម្លៃរហូត ១៣% ដែលស្មើនឹង ៤,៣៣០ដុល្លារអាមេរិក កាលពីខែមុន។ ពោលគឺ Toyota Innova ធ្លាក់ថ្លៃនៅសល់តែ ៣៣,៣៦០ ដុល្លារអាមេរិកប៉ុណ្ណោះ។ តម្លៃរថយន្ត Toyota Vios ថយចុះ ១៣%, រថយន្ត Kia ថយចុះ ១២% ហើយរថយន្តប្រណីត រួមមានរថយន្ត
January 15, 2020 - អន្តរជាតិ
ប្រសិនបើអ្នកជាអ្នកទេសចរញឹកញាប់សម្រាប់ការងារ ឬការកម្សាន្ត ឬក៏ទាំងពីរនោះ អ្នកនឹងដឹងអំពីសារៈសំខាន់នៃការទទួលបានលិខិតឆ្លងដែនដែលមានឥទ្ធិពល។ ប្រសិនបើលិខិតឆ្លងដែនរបស់អ្នកមិនខ្លាំងនោះទេ អ្នកនឹងត្រូវប្រឈមនឹងការសុំទិដ្ឋាការ ថ្លៃឈ្នួលថ្លៃ និងចំណាយពេលវេលាជាច្រើនក្នុងការរង់ចាំមើលលទ្ធផល ទម្រាំតែអ្នកអាចដឹងថា អាច ឬមិនអាចទៅកាន់ប្រទេសណាមួយ។ ដូច្នេះនៅពេលដែលអ្នកមានលិខិតឆ្លងដែលពោរពេញដោយអនុភាព អ្នកនឹងដឹងថាវាចំណេញ ហើយងាយស្រួលសម្រាប់អ្នកប៉ុណ្ណា។ សម្រាប់ចំណាត់ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនប៉ុន្មានដែរ ដោយជប៉ុននៅតែបន្តឈរលេខ១ ជាមួយនឹងការផ្តល់ជូនសិទ្ធិក្នុងការចូលទៅកាន់ប្រទេសចំនួន ១៩១ ដោយមិនចាំបាច់មានទិដ្ឋាការអ្វីឡើយ។ យ៉ាងណាមិញខាងក្រោមនេះជាចំណាត់ថ្នាក់ទាំង១០ និងចំនួនប្រទេស ដែលពួកគេអាចចូលទៅដោយមិនត្រូវការទិដ្ឋការ៖ ១. ជប៉ុន - ១៩១ ប្រទេស ២. សឹង្ហបុរី – ១៩០ ប្រទេស ៣. កូរ៉េខាងត្បូង
January 15, 2020 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook នៅក្នុងប្រទេសឥណ្ឌូនេស៊ីបាននាំគ្នាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើអ្នកលក់ការ៉េមម្នាក់ ដែលមានមុខមាត់ស្រដៀងគ្នាជាមួយនឹងកំពូលតារាសម្តែងក្បាច់គុណហុងកុងម្នាក់គឺលោក Donnie Yen ឬប្រជាពលរដ្ឋខ្មែរតែងហៅគាត់ថា កុំកុំ។ ដំបូងឡើយគេគិតថា ប្រហែលជាតារាសម្តែង កុំកុំ មកថត ឈុតឆាកក្នុងខ្សែភាពយន្តណាដែលតម្រូវឲ្យលោកសម្តែងជាអ្នកលក់ការ៉េម តែពេលគេពិនិត្យឲ្យច្បាស់មែនទែនទៅទើបគេដឹងថា បុរសជាអ្នកលក់ការ៉េមនោះមិនមែនជាលោក កុំកុំ ឡើយ តែគាត់គឺជាបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលមានមុខមាត់ស្រដៀងនឹងលោក កុំកុំ តែប៉ុណ្ណោះ។ សូមបញ្ជាក់ថា រឿងរ៉ាវចៃដន្យខាងលើនេះត្រូវបានគេប្រទះឃើញនៅក្នុងក្រុង Singkawang កោះ Borneo ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។ សូមអញ្ជើញលោកអ្នកទស្សនារូបភាពក្រោមនេះ ដើម្បីពិនិត្យមើលថារវាងបុរសអ្នកលក់ការ៉េមនិងលោក កុំកុំ មានលក្ខណៈស្រដៀងគ្នាដូចម្តេចខ្លះ៖ អត្ថបទ៖ ភក្តី
January 15, 2020 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មនុស្ស ៦នាក់ ត្រូវបានស្លាប់ និងបាត់ខ្លួន ១០នាក់ បន្ទាប់ពីរណ្ដៅ sinkhole យ៉ាងធំមួយ បានលេបយកឡានក្រុងសាធារណៈមួយគ្រឿង នៅក្នុងរដ្ឋធានី Qinghai នៃទីក្រុង Xining កាលពីល្ងាចថ្ងៃច័ន្ទ។ រូបភាពពីកន្លែងកើតហេតុបានបង្ហាញថា ផ្លូវបានផុងស្រុតចុះដែលធ្វើឱ្យឡានក្រុងលិបចុះក្នុងរណ្ដៅ sinkhole យ៉ាងជ្រៅនោះ។ ឡានក្រុងបានលិចចូលក្នុងអន្លង់នោះស្ទើរតែទាំងស្រុង ដែលជាហេតុបង្កឱ្យមានការស្លាប់ និងបាត់ខ្លួនកើតឡើង។ ហើយនៅក្នុង sinkhole នោះក៏មានការផ្ទុះឆេះកើតឡើងផងដែរ។ នៅព្រឹកថ្ងៃអង្គារនេះអាជ្ញាធរមូលដ្ឋានបានប្រកាសថា ពួកគេបានរកឃើញសាកសពមនុស្ស ៦នាក់ នៅខាងក្នុងដីស្រុតនោះ។ មនុស្ស ១០នាក់ ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន ខណៈដែល ១៦នាក់
January 15, 2020








