- autoadmin
- អន្តរជាតិ
ថៃ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា ព្រះមហាក្សត្រ Maha Vajiralongkorn របស់ប្រទេសថៃបានចេញរាជបញ្ជាឱ្យប៉ូលីសបញ្ឈប់រាល់ការបិទផ្លូវនៅទីក្រុងបាងកក សម្រាប់រាល់ក្បួនរថយន្តរបស់ព្រះមហាក្សត្រឡើយ។ បទបញ្ជានេះបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ដ៏កម្រ ទាក់ទងនឹងក្បួនរថអមដំណើរ និងបញ្ហារំខានដទៃផ្សេងទៀត ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ អ្នកនាំពាក្យថៃ Narumon Pinyosinwat បាននិយាយនៅលើទំព័រហ្វេសប៊ុករបស់អ្នកស្រីថា នៅក្នុងការប្រើប្រាស់ច្បាប់ថ្មីនេះប៉ូលីសថៃនឹងបិទតែផ្នែកមួយនៃផ្លូវសម្រាប់ការក្បួនរថយន្តរបស់ព្រះមហាក្សត្រប៉ុណ្ណោះ។ អ្នកស្រីក៏បានបង្ហោះវីដេអូដែលបង្ហាញពីច្បាប់ថ្មី ដែលរួមបញ្ចូលទាំងការអនុញ្ញាតឱ្យប្រជាជនបន្តប្រើប្រាស់ស្ពានឆ្លងកាត់ថ្នល់ នៅពេលមានក្បួនរថអមដំណើរផងដែរ៕ អត្ថបទ៖ លីដា
January 14, 2020 - អន្តរជាតិ
លោក Jeff Bezos ចង់ឱ្យបុគ្គលិកក្រុមហ៊ុន Amazon ចូលរួមចំណែកក្នុងការជួយប្រទេសអូស្ត្រាលី ឱ្យរួចផុតពីភ្លើងឆេះព្រៃដែលកំពុងបានបំផ្លាញប្រទេសនេះ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ លោក Bezos បាននិយាយនៅក្នុងការបង្ហោះនៅលើទំព័រ Instagram កាលពីល្ងាចថ្ងៃសៅរ៍ថា ក្រុមហ៊ុន Amazon នឹងបរិច្ចាគប្រាក់ចំនួន ១លានដុល្លារអូស្រ្តាលី (ប្រហែល ៦៩០,០០០ដុល្លារអាមេរិក) ជា «សំភារៈ និងសេវាកម្មដែលត្រូវការ» ដើម្បីជួយប្រទេសអូស្ត្រាលីឱ្យរួចផុតពីអគ្គិភ័យដ៏សាហាវនេះ។ យោងតាមការប៉ាន់ស្មានខ្លះថា អគ្គីភ័យបានឆក់យកដីជាង ២៥លានអាក្រេ, ស្លាប់មនុស្សចំនួន ២៧នាក់ និងបានសម្លាប់សត្វជិត ១ពាន់លានក្បាល ចាប់តាំងពីវាចាប់ផ្តើម។ អគ្គីភ័យបានចាប់ផ្តើមដោយសារតែលក្ខខណ្ឌក្តៅ និងស្ងួតហួតហែងពេក ក៏ព្រោះតែប្រទេសនេះបានឆ្លងកាត់រដូវក្តៅហើយស្ងួតបំផុត
January 13, 2020 - រថយន្ត
យោងតាមសារព័ត៌មាន The Wall Street Journal បានឱ្យដឹងថា ក្រុមហ៊ុន General Motors គ្រោងនឹងនាំយករថយន្ត HUMMER ត្រឡប់មកវិញ ហើយវានឹងប្រែក្លាយជារថយន្តភីកអាប់ដើរដោយថាមពលអគ្គីសនី នៅដើមឆ្នាំ 2020 ។ វាក៏ទំនងជានឹងបង្ហាញខ្លួនយ៉ាងយូរនៅខែក្រោយ នៅឯ Super Bowl ជាមួយកីឡាករបាល់បោះ LeBron James ដើម្បីផ្សព្វផ្សាយជាលើកដំបូង។ ពេលនេះក្រុមហ៊ុនផលិតរថយន្ត General Motors រាយការណ៍ថា ខ្លួនគ្រោងនឹងកែលម្អរថយន្ត HUMMER ជាគំរូរថយន្តដឹកទំនិញប្រភេទភីកអាប់តែមួយ ដែលមានគោលបំណងទាក់ទាញអ្នកធ្វើដំណើរតាមផ្លូវ។ WSJ និយាយថា
January 13, 2020 - អន្តរជាតិ
អគារខ្ពស់ៗនៅមាត់ទឹកចំនួន ២ នៅភាគខាងត្បូងប្រទេសឥណ្ឌា ត្រូវបានគេបំផ្លាញចោលទៅជាកម្ទេចកម្ទីកាលពីថ្ងៃសៅរ៍ ដោយសារតែអគារទាំង ២ បានបំពានច្បាប់បរិស្ថាន។ អគារ H2O Holy Faith មានកម្ពស់ ១៩ជាន់ មាន ៩០បន្ទប់ ដែលអាចមើលទេសភាពទឹកខាងក្រោយដ៏ស្រស់ស្អាតរបស់រដ្ឋ Kerala ត្រូវបានគេបំផ្លាញអស់មិនបានប៉ុន្មាននាទី ដែលនេះជាឧទាហណ៍ដ៏តឹងតែរបស់អាជ្ញាធរក្នុងការបង្ក្រាបអ្វីដែលបំពានច្បាប់។ ចំណែកអគារមួយទៀតឈ្មោះថា Alfa Serene ដែលជាអគារភ្លោះ ក៏ត្រូវបានគេដាក់បំផ្ទុះកម្ទេចចោលគ្មានសល់មិនប៉ុន្មាននាទី។ មូលហេតុនៃការបំផ្លាញនេះគឺដោយសារ អគារទាំង ២ បាន បំពានលើបទបញ្ជាឆ្នេរសមុទ្ររបស់ឥណ្ឌា។ នៅមានអគារ ២ទៀតដែលនឹងត្រូវកម្ទេចចោលនៅថ្ងៃអាទិត្យ។ មានអ្នកឈរមើលជាច្រើននាក់ បានសម្រុកទៅកាន់ទីលាន និងផ្លូវក្បែរនោះ
January 13, 2020 - អន្តរជាតិ
ហ្វីលីពីន៖ក្រុមអ្នកជំនាញបានប្រាប់ឲ្យហ្វីលីលីនត្រូវយកចិត្តទុកដាក់ជាមួយបញ្ហាផ្ទុះភ្នំភ្លើង Taal ឲ្យបានមែនទែន ព្រោះគេបានសន្និដ្ឋានថាផ្សែងនិងផេះ ដែលភាយចេញពីការផ្ទុះភ្នំភ្លើងមួយនេះអាចប៉ះពាល់ដល់ជើងហោះសំខាន់ៗជាច្រើនទៅកាន់ទីក្រុង MANILA ដែលជាក្រុងដ៏សំខាន់មួយរបស់ហ្វីលីពីន។ សូមបញ្ជាក់ជូនថា កាលពីព្រឹកមិញនេះភ្នំភ្លើង Taal ដែលស្ថិតនៅភាគខាងត្បូងទីក្រុង MANILA បានផ្ទុះឡើង ហើយបានបង្កឲ្យមានផះនិងផ្សែងកម្រាស់ប្រមាណជា ១៥ គីឡូម៉ែត្រភាយចូលទៅក្នុងបរិយាកាស ហើយផេះមួយចំនួនក៏បានធ្លាក់មកលើដីបង្កឲ្យមានលក្ខណៈដូចជាភក់អីចឹងនៅពេញដងផ្លូវ។ ភ្នំភ្លើង Taal ស្ថិតនៅចំកណ្តាលបឹងដ៏ស្រស់ស្អាតមួយរបស់ហ្វីលីពីន ហើយតំបន់មួយនេះគឺជាទិសដៅទេសចរណ៍ដ៏មានសក្តានុពលមួយផងដែរ។ រហូតមកទល់នឹងពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះត្រូវស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើងនេះនៅឡើយទេ តែព័ត៌មានដែលគេទទួលបាននោះគឺមានប្រជាពលរដ្ឋរាប់ពាន់នាក់ដែលមានផ្ទះនៅក្បែភ្នំភ្លើង ត្រូវជម្លៀសខ្លួនជាបន្ទាន់ដើម្បការពារខ្លួនពីបញ្ហានានាដែលអាចកើតមានជាយថាហេតុ៕ អត្ថបទ៖ភក្តី
January 13, 2020 - អន្តរជាតិ
សម័យបច្ចុប្បន្ននេះគឺវាពិបាកណាស់ ក្នុងការហាមឃាត់មិនឱ្យគ្រប់គ្នាប្រើប្រាស់ស្វាតហ្វូត។ ពោលគឺស្ទើរតែគ្រប់ពេលវេលាទាំងអស់ដែលពួកយើងចុចវា ឬសូម្បីតែកំពុងអង្គុយបរិភោគអាហារក៏ឆ្លៀតដែរ និងឈប់តែពេលបិទភ្នែកគេងតែប៉ុណ្ណោះ។ ស្មាតហ្វូនវាល្អសម្រាប់ការប្រើប្រាស់ក្នុងកិច្ចការចាំបាច់ ប៉ុន្តែទន្ទឹមនឹងនេះវាមិនល្អនោះទេបើយើងប្រើវាច្រើនពេក ហើយពេលខ្លះយើងកំពុងបង្កើនកំហុសនៅពេលដែលប្រើវាទៀតផង។ ការពិតយើងក៏ធ្លាប់ដឹងដែរថា ស្មាតហ្វូនធ្វើឱ្យអ្នកខ្លះចេញឆ្ងាយពីពិភពខាងក្រៅ រំខានការគេង ហើយវាប៉ះពាល់ខ្លាំងណាស់ពេលនៅក្បែរមនុស្ស។ យ៉ាងណាមិញខាងក្រោមនេះជាកំហុសមួយចំនួន ដែលយើងតែងតែធ្វើនៅពេលចាប់កាន់ស្មាតហ្វូន៖ ១. គេងនៅជិតស្មាតហ្វូន៖ ស្មាតហ្វូនចល័តគឺជាមូលដ្ឋានបញ្ជូន និងទទួលអេឡិចត្រូម៉ាញេទិក អីចឹងវាមានន័យថាវាបញ្ចេញរលកវិទ្យុសកម្ម។ ទោះបីគ្មានការអះអាងថា វាប៉ះពាល់កម្រិតណា ឬក្រុមហ៊ុនផលិតទាំងនោះអះអាងថាសុវត្ថិភាពប៉ុនណា ចូរព្យាយាមការពារឱ្យប្រសើរជាងព្យាបាល។ ប្រសិនបើយើងទប់ចិត្តមិនអាចបិទទូរស័ព្ទទាំងស្រុងចោលនៅពេលគេង គួរតែមានទម្លាប់ដាក់ Airplane Mode ដើម្បីកាត់បន្ថយផលប៉ះពាល់។ ២. មើលទៅពន្លឺពណ៌ខៀវចេញពីស្មាតហ្វូនយូរពេក៖ ពន្លឺចេញពីអេក្រង់របស់អ្នកអាចទប់ស្កាត់មេឡាតូនីន (Melatonin) ដែលជាអរម៉ូនដែលគ្រប់គ្រងវដ្តនៃការគេងរបស់អ្នក ដែលជាហេតុផលមួយទៀតដែលអ្នកមិនគួរនៅក្បែរវានៅពេលអ្នកគេង។
January 13, 2020 - អន្តរជាតិ
ជប៉ុន៖ មហាសេដ្ឋីជនជាតិជប៉ុនម្នាក់បានប្រកាសជ្រើសរើសមនុស្សស្រីម្នាក់ ដើម្បីធ្វើជាគូស្នេហ៍ និងរួមដំណើរកំសាន្តទៅកាន់ឋានព្រះច័ន្ទជាមួយគាត់។ មហាសេដ្ឋីរូបនេះមានឈ្មោះថា Yusaku Maezawa អាយុ ៤៤ឆ្នាំ ហើយរូបលោកមានគម្រោងធ្វើដំណើរកំសាន្តទៅកាន់ឋានព្រះច័ន្ទនៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។ យ៉ាងណាក្តី គាត់បានឲ្យដឹងថា វាពិតជាឯកាណាស់ដែលគាត់ត្រូវទៅលេងនៅឋានព្រះច័ន្ទតែម្នាក់ឯងនោះ ព្រោះរហូតមកទល់នឹងពេលនេះគាត់នៅមិនទាន់មានគូស្នេហ៍នៅឡើយទេ ដូចនេះហើយទើបគាត់ត្រូវការមនុស្សស្រីម្នាក់ដើម្បីទៅដើរលេងជាមួយគាត់និងធ្វើជាគូស្នេហ៍របស់គាត់តែម្តង។ តាមសេចក្តីប្រកាសផ្លូវការរបស់គាត់បានបញ្ជាក់ថា ស្រ្តីណាដែលចាប់អារម្មណ៍ចង់ធ្វើជាគូសេ្នហ៍របស់គាត់អាចដាក់ពាក្យបានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៧ ខែមករា ហើយរូបគាត់នឹងធ្វើការពិនិត្យ និងជ្រើសរើសមនុស្សស្រីម្នាក់ដោយខ្លួនគាត់ ខណៈការសម្រេចចុងក្រោយនឹងត្រូវប្រកាសជាផ្លូវការនៅចុងខែមីនាខាងមុខនេះ។ សូមបញ្ជាក់ថា លោក Yusaku Maezawa ជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេសជប៉ុនហើយរូបលោកត្រូវបានគេរាយការណ៍ថា មានទ្រព្យសម្បត្តិសរុបប្រមាណជា ៣,៦ ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ ភក្តី
January 13, 2020 - អន្តរជាតិ
របាយការណ៍មួយបាននិយាយថា ប្រទេសវៀតណាមស្ថិតក្នុងលំដាប់ទី៩ ក្នុងបញ្ជីប្រទេសទាំង ១០ ដែលមានកម្លាំងយោធាសកម្មធំជាងគេក្នុងឆ្នាំ២០១៩។ កម្លាំងយោធាសកម្មសរុបរបស់ប្រទេសនេះមានចំនួន ៤៨២,០០០នាក់ នេះបើយោងតាមការប៉ាន់ស្មានចុងក្រោយពីគេហទំព័រ Global Firepower ដែលជាគេហទំព័រយោធាមិនមែនរដ្ឋាភិបាល ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក វាយតម្លៃអំណាចយោធារបស់ប្រទេសនានាជុំវិញពិភពលោក។ ចំណាត់ថ្នាក់នេះបានវាស់វែងកងទ័ពនៅជុំវិញពិភពលោក ដោយផ្អែកលើចំនួនបុគ្គលិកនៅក្នុងជួរកងទ័ពជើងទឹក កងទ័ពអាកាស និងកងប្រដាប់អាវុធផ្សេងៗ។ ប្រទេសចិនមានយោធាសកម្មធំជាងគេបំផុតនៅលើពិភពលោកនេះ ដែលមានសមាជិកចំនួន ២.១៨លាននាក់ បន្ទាប់មកគឺឥណ្ឌាដែលមានសមាជិក ១.៣៦លាននាក់ និងសហរដ្ឋអាមេរិកមានសមាជិក ១.២៨ លាននាក់។ កូរ៉េខាងជើងឈរនៅលំដាប់ទី៤ ហើយប្រទេសរុស្ស៊ីឈរនៅលំដាប់ទី៥៕ អត្ថបទ៖ លីដា
January 13, 2020 - អន្តរជាតិ
រដ្ឋាភិបាលរបស់រដ្ឋ New South Wales កំពុងប្រើឧទ្ធម្ភាគចក្រ និងយន្ដហោះ ដើម្បីផ្តល់ចំណីដល់សត្វព្រៃដែលកំពុងស្រេកឃ្លាន ខណៈដែលភ្លើងឆេះព្រៃបានរាលដាលពាសពេញប្រទេសអូស្ត្រាលី។ យោងតាមសារព័ត៌មាន Daily Mail រដ្ឋាភិបាលបានទម្លាក់ការ៉ុត និងដំឡូងផ្អែមជាង ២,២០០ គីឡូក្រាម ដើម្បីផ្ដល់អាហារដល់សត្វព្រៃស្រេកឃ្លានដែលកំពុងជាប់គាំងដោយសារអគ្គិភ័យ។ ជាផ្នែកមួយនៃប្រតិបត្តិការ Rock Rockaby ដោយបុគ្គលិកសេវាកម្មឧទ្យាន បានទម្លាក់អាហារនៅក្នុងឧទ្យានជាតិជាច្រើន។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន New South Wales លោក Matt Kean បានប្រាប់ Daily Mail ថាសត្វព្រៃ ពិសេសសត្វកង់គូរូ អាចរស់រានពីភ្លើងបាន
January 13, 2020 - អន្តរជាតិ
ភ្នំភ្លើងមួយនៅលើកោះលូហ្សុន (Luzon) របស់ហ្វីលីពីនបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ដែលបង្កឱ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់។ អាជ្ញាធរមូលដ្ឋាននិយាយថា ពួកគេមិនបានបញ្ជាក់ពីរបាយការណ៍នៃការរងរបួសទេរហូតមកដល់ពេលនេះ។ វិទ្យាស្ថានសិក្សាពីភ្នំភ្លើង និងការរញ្ជួយដី ហ្វីលីពីននិយាយថា ការផ្ទុះបានកើតឡើងនៅម៉ោងប្រហែល ១ រសៀល នៅថ្ងៃអាទិត្យក្បែរភ្នំភ្លើង Taal ។ ការផ្ទុះដែលត្រូវបានគេជឿថា ជាការផ្ទុះដ៏ធំមួយដែលបានបណ្តាលឱ្យមានផ្សែង និងផេះដល់ទៅ ១៥គីឡូម៉ែត្រ ទៅលើមេឃ។ ភ្នំភ្លើងដែលមានកម្ពស់ប្រហែល ៣០០ម៉ែត្រស្ថិតនៅលើកោះមួយ នៅចំកណ្តាលបឹង Taal ចម្ងាយប្រហែល ៦០គីឡូម៉ែត្រ ខាងត្បូងរដ្ឋធានីម៉ានីល។ ក្រុមវិទ្យាស្ថានក៏បានប្រកាសអាសន្ននៅជុំវិញភ្នំភ្លើង Taal ក្នុងកម្រិតទី ៤ ដែលជាកម្រិតខ្ពស់បំផុតទី២ មាត្រដ្ឋាន ៥
January 13, 2020








