autoadmin
  • អន្តរជាតិ

    ថៃ៖ សាលារៀនមួយនៅក្នុងខេត្ត ប៉ាទុំតានី ប្រទេសថៃបានសម្រេចលុបចោលបទបញ្ជាចម្លែកមួយ ដែលតម្រូវឲ្យសិស្សទាំងអស់ត្រូវស្រែកច្រៀងបទភ្លេងជាតិខ្លាំងៗ ពោលគឺដល់កម្រិត ៨៥ Decibel (ឯកតាសម្រាប់វាស់កម្រិតសំឡេង)។ សូមបញ្ជាក់ជូនថា​  កាលពីពេលថ្មីៗនេះសាលារៀនមួយនេះ បានដាក់ចេញនូវបញ្ជាយ៉ាងតឹងរឹងបំផុតចំពោះការច្រៀងភ្លេងជាតិ ដោយតម្រូវឲ្យសិស្សទាំងអស់ត្រូវបង្ហាញខ្លួននៅមុខដងទង់ជាតិដើម្បីច្រៀងភ្លេងជាតិឲ្យបានគ្រប់ៗគ្នាទើបអាចចូលរៀនបាន។ ការច្រៀងបទភ្លេងជាតិនេះទៀតសោធ គឺខាងសាលាបានបានបំពាក់នូវឧបករណ៍សម្រាប់វាស់កម្រិតសំឡេង ហើយទាល់តែសិស្សប្រឹងស្រែកច្រៀងដល់កម្រិត ៨៥ Decibel ទើបអាចចូលរៀនបាន បើមិនដូចនោះទេក្រុមសិស្សទាំងអស់ត្រូវតែប្រឹងច្រៀងម្តងហើយម្តងទៀតរហូតដល់កម្រិតខាងលើ។ ការធ្វើដូចនេះត្រូវបានខាងសាលាបញ្ជាក់ថា ដើម្បីបង្កើនសាមគ្គីភាព និងភក្តីភាពកាន់តែខ្លាំងសម្រាប់ជាតិថៃ។ យ៉ាងណាក្តី មានសាធារណៈជាច្រើនបានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះបទបញ្ជាចម្លែកនេះ រហូតដល់មានការសិក្សាមួយបានឃើញទៀតថា ការប្រឹងស្រែកច្រៀងដល់កម្រិតសំឡេង ៨៥ Decibel អាចបង្កឲ្យមានបញ្ហាដល់បំពងកសិស្សទៀតផង ខណៈកម្រិតសំឡេងស្ដង់ដារនៅអាមេរិកគឺត្រឹមតែ ៧៥ Decibel តែប៉ុណ្ណោះ។ រហូតមកទល់នឹងពេលនេះសាលារៀនខាងលើ បានសម្រេចលុបចោលបទបញ្ជាខាងលើនេះជាផ្លូវការហើយ៕

    January 13, 2020
  • អន្តរជាតិ

    អាជ្ញាធរចិនបានរាយការណ៍ថា មានករណីការស្លាប់ទីមួយហើយ ចាប់តាំងពីវីរុសរលាកសួត pneumonia បានផ្ទុះឡើងយ៉ាងចម្លែកមិនធ្លាប់មានពីមុនមក។ មន្ត្រីសុខាភិបាលនៅទីក្រុង Wuhan និយាយថា មានមនុស្សម្នាក់បានស្លាប់ និង ៧នាក់ទៀត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ហើយមកទល់ពេលនេះមាន ៤១ករណី ហើយដែលអ្នកជំងឺបានឆ្លងជំងឺនេះ ចាប់តាំងពីមានការផ្ទុះកាលពីខែមុនមក។ អង្គការសុខភាពពិភពលោកនិយាយថា រោគសញ្ញារបស់អ្នកជំងឺបង្ហាញថា ជំងឺនេះបណ្តាលមកពីវីរុសក្រុម coronavirus ។ អាជ្ញាធរនៅទីក្រុង Wuhan និយាយថា មិនមានករណីថ្មីណាមួយត្រូវបានរកឃើញទេចាប់តាំងពីថ្ងៃទី០៣ ខែមករា ហើយក៏មិនមានភ័ស្តុតាងនៃការឆ្លងពីមនុស្សទៅមនុស្សទេ។ ដូច្នេះពេលនេះពួកគេនៅមិនទាន់ច្បាស់ថា តើមេរោគនោះបានរាលដាលតាមរយៈអ្វីនោះទេ។ ប៉ុន្តែមន្ត្រីក្នុងតំបន់និយាយថា ភាគច្រើននៃអ្នកជំងឺគឺជាអ្នកធ្វើការនៅផ្សារលក់គ្រឿងសមុទ្រមួយ ដែលពេលនេះផ្សារនោះក៏ត្រូវបានគេបិទទ្វារដើម្បីសិក្សាផងដែរ៕ អត្ថបទ៖ លីដា

    January 11, 2020
  • កីឡា

    ចិន៖​ បុរសជាឪពុកម្នាក់បានបង្ហោះសារតាមបណ្តាញសង្គមជាសាធារណៈថា គាត់មានបំណងចង់លក់កូនប្រុសបង្កើតរបស់គាត់ម្នាក់ក្នុងតម្លៃ ២ ៨៨០ ដុល្លារអាមេរិក ដើម្បីយកប្រាក់សងបំណុល ដែលគាត់បានជំពាក់គេព្រោះតែចាញ់ការភ្នាល់ល្បែងស៊ីសង។ សារដែលមានអត្ថន័យនេះដូចខាងលើនេះបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម WeChat ក្នុងប្រទេសចិន ហើយអត្តអញ្ញាណរបស់ឪពុកចិត្តខ្មៅរូបនេះមិនត្រូចបានគេស្គាល់ច្បាស់ឡើយ តែគេអាចដឹងត្រឹមថាគាត់កំពុងរស់នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ ក្រោយបង្ហោះសារលក់កូនប្រុសជាសាធារណៈរួច ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបាននាំគ្នាផ្តល់មតិថា ការសម្រេចចិត្តធ្វើដូចនេះពិតជាមិនត្រឹមត្រូវឡើយ ហើយវាគឺជាសកម្មភាពខុសច្បាប់ទៀតផង។ នៅថ្ងៃបន្ទាប់បុរសជាឪពុកដដែលនេះបានបង្ហោះសារថ្មីមួយដោយបានរៀបរាប់ថា គាត់សុំទោសចំពោះការបង្ហោះសារលក់កូន ព្រោះកាលពីម្សិលមិញនេះតែគាត់មួមៅខ្លាំងពេក ហើយឥលូវនេះគាត់សម្រេចចិត្តឈប់កូនប្រុសនេះវិញហើយ។ បើទោះជាយ៉ាងក្តីអាជ្ញាធរចិនបានឲ្យដឹងថា ពេលនេះប៉ូលិសជំនាញកំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះហើយដើម្បីស៊ើបឲ្យដឹងការពិតថា តើបុរសជាឪពុកពិតជារក្សាកូនទុកវិញមែន ឬក៏លក់ឲ្យគេបាត់ហើយតែបង្ហោះសារកុហកសាធារណៈជនដើម្បីកុំឲ្យប៉ូលិសតាមចាប់ខ្លួន។ សូមបញ្ជាក់ថា តាមច្បាប់នៅក្នុងប្រទេសចិនបានចែកថាជនណាដែលបានធ្វើសកម្មភាពជួញដូរកុមារត្រូវប្រឈមនឹងការជាប់គុកពី ៥ ទៅ ១០ ឆ្នាំ៕” អត្ថបទ៖

    January 11, 2020
  • អន្តរជាតិ

    ១. ព្រះមហាក្សត្រីអេលីហ្សាប៊ែតទី២ ប្រសូត្រនៅម៉ោង ២ និង ៤នាទីព្រឹក នាថ្ងៃទី២១ ខែមេសា ឆ្នាំ១៩២៦។ ព្រះមាតាបិតារបស់ទ្រង់ គឺស្តេចចច VI និង មហាក្សត្រីអេលីសាប៊ែត គឺជា Duke និង Duchess of York ។ ២. ទ្រង់ត្រូវបានតែងតាំងជាព្រះមហាក្សត្រី នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ១៩៥៣ ជាមួយនឹងអ្នកទស្សនាការឡើងគ្រងរាជ្យរបស់ទ្រង់តាមទូរទស្សន៍ រហូតដល់ទៅ ២០លាននាក់។ ៣. ទ្រង់គឺជាព្រះមហាក្សត្រ ដែលគ្រងរាជ្យយូរជាងគេបំផុតនៅចក្រភពអង់គ្លេស យូរជាងម្ចាស់ក្សត្រី Victoria

    January 11, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ វីដអូមួយដែលបង្ហាញអំពីយុវតីម្នាក់ហ៊ានដេកបើកម៉ូតូលើផងផ្លូវសាធារណៈទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម យ៉ាងណាក្តីពេលនេះស្រ្តីក្លាហានរូបនេះត្រូវបានប៉ូលិសតាមចាប់ខ្លួនបានហើយ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Pahang ប្រទេសម៉ាឡេស៊ី។ យុវតីទំនើងដែលបានបើកបរម៉ូតូក្នុងលក្ខណៈគ្រោះថ្នាក់ខាងលើនេះ មានអាយុត្រឹមតែ ១៧ ឆ្នាំប៉ុណ្ណោះ បើគិតត្រឹមពេលដែលប៉ូលិសបានចាប់ខ្លួននាង។ បើតាមប៉ូលិសបង្រ្កាបបទល្មើសចរាចរណ៍ផ្លូវគោកម៉ាឡេស៊ីបានបញ្ជាក់ថា ការតាមចាប់ខ្លួនយុវតីរូបនេះគឺគេមិនចង់ឲ្យនាងបង្កើតជាគំរូអាក្រក់មួយសម្រាប់ក្មេងជំនាន់ក្រោយ ព្រោះសកម្មភាពរបស់នាងគឺជាសកម្មភាពខុសច្បាប់ តែទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គម។ យ៉ាងណាក្តី នៅពេលឆាប់ខ្លួននាងបានគេបានរកឃើញថា នាងបានប្រព្រឹត្តិបទល្មើសចរាចរណ៍មួយបន្ថែមទៀតគឺគ្មានប័ណ្ណបើកបរ។ នៅស្ថានីយ៍ប៉ូលិសក្មេងស្រីរូបនេះត្រូវពិន័យជាប្រាក់សរុបចំនួន ១ ០០០ RM (២៤៥ ដុល្លារអាម៉េរិក) និងចុះកិច្ចសន្យាលែងធ្វើសកម្មភាពដូចនេះទៀត៕ អត្ថបទ៖ ភក្តី

    January 11, 2020
  • អន្តរជាតិ

    ការជក់បារីអេឡិចត្រូនិចបានក្លាយជាសកម្មភាពរីករាយថ្មីមួយរបស់ក្រុមយុវជនសម័យទំនើប ខណៈឥរិយាបថនេះត្រូវបានក្រុមអ្នកជំនាញអះអាងថាបានប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។ ជាក់ស្តែងយុវតីវ័យ ១៩ ឆ្នាំ ម្នាក់បានឲ្យដឹងថា នាងមានបញ្ហាសុខភាពស្ទើរតែស្លាប់ខ្លួន ព្រោះតែបារីអេឡិចត្រូនិចនេះ។ យុវតីដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិករូបនេះបានសរសេររៀបរាប់ក្នុងបណ្តាញសង្គមរបស់នាងថា នាងមានអាការៈក្តៅខ្លួនយ៉ាងខ្លាំងរហូតដល់ ៤០ អង្សាសេ ហើយដំបូងឡើយនាងគិតថា នាងប្រហែលជាមានជំងឺគ្រុនក្តៅ ឬគ្រុនផ្តាសាយធំជាដើម។ យ៉ាងណាក្តី កម្តៅក្នុងរាងកាយនាងមិនថយចុះទាល់តែសោះក្នុងរយៈពេល ២ ថ្ងៃ ហើយរាងកាយកាន់តែចុះខ្សោយរហូតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ទៀតផង។ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យគេបានរកឃើញថា​ នាងមានបញ្ហារលាកសួតខ្លាំង ហើយបញ្ហានេះគឺបង្កឡើងដោយសារតែផ្សេងបារីអេឡិចត្រូនិចដែលនាងបានជក់ជាប្រចាំតែម្តង។ ក្រោយកើតមានបញ្ហាសុខភាពដូចខាងលើនេះ យុវតីរងគ្រោះខាងលើបានផ្តាំផ្ញើទៅកាន់ក្រុមយុវជនផ្សេងទៀតថា បើស្រលាញ់សុខភាពសុំកុំជក់បារីឲ្យសោះ​ បើទោះជាបារីធម្មតាឬបារីអេឡិចត្រូនិចក៏ដោយ៕ អត្ថបទ៖ ភក្តី

    January 11, 2020
  • អន្តរជាតិ

    ក្រុមអ្នកពន្លត់អគ្គីភ័យអាមេរិកត្រូវបានស្វាគមន៍ដោយការទះដៃ និងអបអរសាទរ នៅឯអាកាសយានដ្ឋានស៊ីដនីប្រទេសអូស្ត្រាលី កាលពីពេលប៉ុន្មានថ្ងៃមុននេះ នៅពេលដែលពួកគេបានមកដល់ព្រលាន ចេញពីកន្លែងឆែកចេញជាមួយឧបករណ៍ត្រៀមបម្រុង សម្រាប់ជួយប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដែលកំពុងរាលដាលយ៉ាងខ្លាំងក្លា។ កាលពីថ្ងៃព្រហស្បតិ៍លោក Shane Fitzsimmons ស្នងការទទួលបន្ទុកសេវាកម្មអគ្គីភ័យជនបទ New South Wales បានចែករំលែកវីដេអូយ៉ាងរំជើបរំជួលចិត្តនេះនៅលើ Twitter ហើយវាក៏ត្រូវបានគេបង្ហោះបន្តតាមបណ្ដាញសង្គមផ្សេងៗជាហូរហែ។ នេះជាលើកទីមួយហើយចាប់តាំងពីឆ្នាំ២០១០ ដែលសហរដ្ឋអាមេរិកបានបញ្ជូនអ្នកពន្លត់អគ្គិភ័យទៅជួយអូស្ត្រាលីប្រយុទ្ធនឹងភ្លើងឆេះព្រៃ។ ទីភ្នាក់ងាររដ្ឋាភិបាលសម្របសម្រួលអ្នកពន្លត់អគ្គីភ័យអាមេរិកទៅអូស្ត្រាលីបានប្រាប់កាសែត Los Angeles Times ថាអ្នកពន្លត់អគ្គិភ័យប្រហែល ១០០នាក់ ត្រូវបានបញ្ជូននៅក្នុងខែធ្នូ ហើយនៅដើមខែមករានេះគឺមាន ៥០ ទៅ ៦០នាក់ទៀត កំពុងនឹងបញ្ជូនមកផងដែរ។ ប្រទេសកាណាដាក៏បានបញ្ជូនក្រុមពន្លត់អគ្គីភ័យទៅប្រទេសអូស្ត្រាលីជាលើកដំបូងដែរ។ អ្នកពន្លត់អគ្គីភ័យទាំងនោះក៏ត្រូវបានទទួលការអបអរសាទរនៅឯព្រលានយន្តហោះ នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន

    January 10, 2020
  • អន្តរជាតិ

    ថៃនឹងផ្ដល់រង្វាន់លើកទឹកចិត្តចំនួន ៥០០,០០០បាត ស្មើនឹង ១៦,៥០០ដុល្លារអាមេរិក ជូនដល់នរណាម្នាក់ដែលអាចចាប់ខ្លួនចោរប្លន់ហាងមាស ដែលបានសម្លាប់មនុស្ស ៣នាក់ (មានក្មេងប្រុសម្នាក់) និងបង្កឱ្យមានការរងរបួសចំនួន ៤នាក់ទៀត នៅក្នុងផ្សារទំនើបមួយក្នុងស្រុក Muang កាលពីយប់ថ្ងៃព្រហស្បតិ៍។ ប្រាក់រង្វាន់ត្រូវបានប្រកាសនៅថ្ងៃសុក្រដោយអគ្គស្នងការប៉ូលីសជាតិ ឧត្តមសេនីយ៍ឯកលោក Chakthip Chaijinda ។ បុរសជាចោរបានចូលទៅក្នុងហាងមាស Aurora នៅខាងក្នុងផ្សារ Robinson បណ្ដោយផ្លូវហាយវេ Phahon Yothin ក្នុងឃុំ Kok Ko នាម៉ោងប្រហែល ៨ និង ៤៤ នាទីយប់។ ចោរប្លន់បានបិទមុខជិត,

    January 10, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ស្រ្តីមេផ្ទះម្នាក់ត្រូវបានគេរាយការណ៍ថា អាចរកប្រាក់បានជាង ៤ ពាន់ដុល្លារពីការ Live វីដេអូអំពីសកម្មភាពលេងហ្គេម PUBG។ ស្ត្រីមេផ្ទះរូបនេះមានឈ្មោះថា Roslinda Embran ឬនៅក្នុងបណ្តាញសង្គមគាត់បានប្រើឈ្មោះថា Miss Rose Gaming និងកំពុងរស់នៅក្នុងប្រទេសម៉ាឡេស៊ី។ អ្នកស្រី Roslinda Embran បានឲ្យដឹងថា ពេលដែលគាត់ផ្តើម Live វីដអូអំពីសកម្មភាពលេងហ្គេម PUBG ដំបូងនោះ មានមនុស្សត្រឹមតែ ៥ នាក់ប៉ុណ្ណោះ ដែលចូលមើលវីដេអូរបស់គាត់ ព្រោះពេលនោះគាត់មិនសូវមានជំនាញក្នុងការលេងហ្គេមប៉ុន្មានទេ។ ក្រោយមកគាត់បានខិតខំស្រាវជ្រាវ និងព្យាយាមលេងហ្គេមបានយ៉ាងល្អ ទើបធ្វើឲ្យវីដេអូរបស់គាត់មានអ្នកចូលមើលច្រើនឡើងៗជាប្រចាំផងដែរ។ រហូតមកទល់នឹងពេលនេះ

    January 10, 2020
  • Nissan Auto Tech

    លក្ខណៈពិសេសសុវត្ថិភាពរបស់ Nissan TERRA រួមមាន៖ ឧបករណ៍ចាប់សញ្ញាចតពីក្រោយ 4-Eye Rear Parking, កាមេរ៉ាបញ្ច្រាស Reverse Camera, ប្រព័ន្ធប្រឆាំងនឹងចោរកម្មមានសំឡេងរោទិ៍ Anti-Theft system Immobiliser with VSS Alarm, មុខងារ Follow-Me-Home, ប្រឆាំងនឹងការចាក់សោហ្វ្រាំង (ABS), Electronic Brake-force Distribution, ជំនួយហ្វ្រាំង (BA), Vehicle Dynamic Control, សោសុវត្ថិភាពកុមារ Child Safety Lock

    January 10, 2020