autoadmin
  • អន្តរជាតិ

    របាយការណ៍បានរាយការណ៍កាលពីថ្ងៃអង្គារ ទី១៤ ខែមករា ថាមីស៊ីលអ៊ីរ៉ង់ ២គ្រាប់ បានទម្លាក់យន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែន ជាមួយនឹងការបង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីការបាញ់ផ្លោងទ្វេដងទៅលើមេឃរបស់អ៊ីរ៉ង់។ ប្រភពព័ត៌មានបាននិយាយថា មីស៊ីលទាំង២ បានបាញ់ឡើងមុនក្រោយគ្នារយៈពេល ៣០វិនាទី។ ហើយគ្រាប់ទី១ បាញ់មិនត្រូវនោះទេ ប៉ុន្តែគ្រាប់ទី២ គឺជាអ្នកបង្ហើយអាយុជីវិតអ្នកដំណើរទាំងអស់នៅលើយន្តហោះ។ រំលឹកដែរថា យន្ដហោះអន្ដរជាតិអ៊ុយក្រែនត្រូវធ្លាក់ចុះភ្លាមៗបន្ទាប់ពីហោះហើរ កាលពីថ្ងៃពុធ ដោយបានសម្លាប់អ្នកដំណើរ និងអាកាសយានិកទាំងអស់ ១៧៦នាក់ នៅលើយន្តហោះ។ ដំបូងឡើយរដ្ឋាភិបាលក្រុងតេអេរ៉ង់បានបដិសេធរាល់ការអះអាងរបស់ពួកលោកខាងលិច ដែលថាយន្តហោះ Boeing 737 ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីល។ ប៉ុន្តែបន្ទាប់មកកាលពីថ្ងៃសៅរ៍កន្លងទៅ មេបញ្ជាការកងអនុសេនាបដិវត្តលោកឧត្តមសេនីយ៍ទោ Amirali Hajizadeh ក៏បានសារភាពថាវាជាកំហុសរបស់ខ្លួន ដោយពួកគេបានច្រឡំថាវាជាមីស៊ីល

    January 15, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ខណៈដែលអ្នកខ្លះមានទាំងម៉ូតូឬរថយន្តទំនើបសម្រាប់ជិះទៅសាលារៀនតែពួកគេនៅតែខ្ជិលមិនចង់ទៅរៀនទៀតនោះ ក្មេងសិស្សសាលាមួយក្រុមបានតស៊ូដើរទៅរៀនដោយត្រូវដើរលើបំពង់ដែកឆ្លងទន្លេប្រកបគ្រោះថ្នាក់បំផុត។ តាមរយៈរូបភាពជាច្រើនសន្លឹកដែលគេបានបង្ហោះនៅក្នុងបណ្តាញសង្គម Facebook នោះ បានបង្ហាញថា មានកុមារជាច្រើនត្រូវដើរទៅរៀនដោយត្រូវដើរឆ្លងបំពងដែកធំមួយ គ្មានដៃកាន់ត្រឹមត្រូវ ខណៈនៅពីក្រោមគឺជាទឹកទន្លេដែលកំពុងហូរយ៉ាងខ្លាំងផងដែរ។ អ្នកដែលបានមើលឃើញទិដ្ឋភាពនេះមានអារម្មណ៍ស្រៀវយ៉ាងខ្លាំង ព្រោះបើក្រុមកុមារទាំងនោះរអិលជើងតែបន្តិចពួកគេអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតភ្លាម។ សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយក្នុងតំបន់  Kampung Muhang ក្រុង Kota Merudu ភាគខាងជើងប្រទេសម៉េឡេស៊ី។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងរូបភាពខាងក្រោម៖ អត្ថបទ៖ ភក្តី

    January 15, 2020
  • Nissan Auto Tech

    ចំណុចពិសេសរបស់ Nissan TERRA រួមមានប្រព័ន្ធ Hill Start Assist (HSA), Hill Descent Control (HDC) និង 4-Wheel Active Brake Limited Slip (ABLS) គួបផ្សំនឹងកម្ពស់ពីផ្ទៃដីទៅបាតរថយន្ត (ground clearance) ដ៏ធំកម្ពស់ 225mm និងប្រវែង 4885mm, ទទឹង 1865mm និងកម្ពស់ 1835mm ដែលល្អសម្រាប់តំបន់អាស៊ីយើង ព្រោះវាជួយកាត់បន្ថយហានិភ័យនៃការខូចខាតពីផ្លូវរដុបមិនស្មើគ្នា និងពីការបើកបរក្នុងតំបន់លិចទឹក។ អ្នកដំណើរនៅលើរថយន្ត

    January 14, 2020
  • អន្តរជាតិ

    នាយកដ្ឋានសុខាភិបាលក្រុងបាងកក (Bangkok Metropolitan Administration) កាលពីថ្ងៃចន្ទ បានចេញផ្សាយរបាយការណ៍មួយដែលបង្ហាញថា ប្រជាជនជិត ៤០,០០០នាក់ នៅក្នុងសង្កាត់ធំៗចំនួន ២ របស់ទីក្រុង បានស្វែងរកការព្យាបាលវេជ្ជសាស្ត្រទាក់ទងនឹងជំងឺផ្លូវដង្ហើម នៅឯតាមមន្ទីរពេទ្យ ចាប់តាំងពីខែកញ្ញាឆ្នាំមុន។ លើសពីនេះមន្ទីរបរិស្ថានរបស់ BMA ក៏បានរាយការណ៍កាលពីថ្ងៃច័ន្ទ អំពីកម្រិតគ្មានសុវត្ថិភាពនៃកំហាបភាគល្អិតនិចល PM2.5 នៅក្នុងសង្កាត់ទាំង ២ និងបានជំរុញឱ្យប្រជាជនពាក់ម៉ាស់មុខពេលចេញខាងក្រៅ។ នាយកដ្ឋានបរិស្ថានរបស់ BMA បាននិយាយថា៖ «សង្កាត់សំខាន់ចំនួន ២ របស់ទីក្រុងបាងកក គឺ Phra Nakhon និង Wang Thonglang

    January 14, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ តែគុជគឺជាភេសជ្ជៈមានរសជាតិផ្អែមឆ្ងាញ់ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងចំណោមយុវវ័យនោះ ត្រូវបានក្រុមអ្នកជំនាញរកឃើញពីគុណវិបត្តិជាច្រើនរបស់វាចំពោះសុខភាពអ្នកទទួលទៀត។ កន្លងមកមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា តែគុជមានជាតិស្ករច្រើនងាយធ្វើឲ្យអ្នកទទួលទានលើសទម្ងន់ និងបង្កទៅជាជំងឺផ្សេងៗជាច្រើនទៀត។ អ្វីដែលកាន់តែអាក្រក់ទៀតនោះ ថ្មីៗនេះប៉ូលិសនៅក្នុងប្រទេសម៉ាឡេស៊ីបានចុះទៅបង្រ្កាបហាងតែគុជជាច្រើនកន្លែង និងបានរកឃើញថាជនខិលខូចបានលាយម្សៅគ្រឿងញៀនចូលទៅក្នុងតែគុជទៀតផង ដើម្បីធ្វើឲ្យអតិថិជនញៀននឹងភេសជ្ជៈមួយនេះកាន់តែខ្លាំង។ ប៉ូលិសម៉ាឡេស៊ីបានបញ្ជាក់ផងដែរថា គ្រឿងញៀនដែលជនខិលខូចបានប្រើនោះជាប្រភេទ Ecstasy (គ្រឿងញៀនធ្វើឲ្យមនុស្សមានអារម្មណ៍រីករាយ) ដែលត្រូវបានគេកិនឲ្យម៉ត់ជាម្សៅដើម្បីឲ្យវាងាយស្រួលរលាយក្នុងតែគុជ។ ក្នុងការបង្រ្កាបខាងលើនេះប៉ូលិសបានធ្វើការរឹបអូសបាន ម្សៅតែគុជលាយគ្រឿងញៀនរួចចំនួន ១៣១ កញ្ចប់ធំ គ្រឿងញៀនសុទ្ធជាច្រើនគីឡូក្រាម រថយន្តទំនើប ៤គ្រឿង និងចាប់បានជនសង្ស័យជាច្រើននាក់ដែលមានអាយុចន្លោះពី ២០ ទៅ ៣៥ ឆ្នាំ៕ អត្ថ​បទ៖ ភក្តី

    January 14, 2020
  • អន្តរជាតិ

    មន្ត្រីសុខាភិបាលថៃបាន​ឱ្យដឹងនៅថ្ងៃច័ន្ទថា ភ្ញៀវទេសចរចិនម្នាក់ដែលបានមកកាន់ប្រទេសថៃ និងចុះចតនៅព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ ត្រូវបានគេបញ្ជាក់ថា បានឆ្លងវីរុសក្រុម coronavirus ដែលកំពុងមានការផ្ទុះឡើងនៅប្រទេសចិនពិតមែន។ រំលឹកដែរថា អ្នកដំណើរចិនម្នាក់នោះគឺមកពីទីក្រុង Wuhan ប្រទេសចិន (ជាទីក្រុងដែលមានការផ្ទុះឡើងផ្ទាល់) ហើយត្រូវបានអាជ្ញាធរថៃបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យកាលពីអាទិត្យមុន។ វីរុសនេះបានផ្ទុះឡើងចេញពីផ្សារលក់សាច់ និងគ្រឿងសមុទ្រមួយកន្លែង ហើយពេលនេះផ្សារមួយនោះក៏កំពុងបិទទ្វារចោលផងដែរ។ កាសែតបាងកកប៉ុស្តិ៍ និងប្រព័ន្ធផ្សព្វផ្សាយថៃផ្សេងទៀតបានរាយការណ៍ថា រដ្ឋមន្ត្រីសុខាភិបាលសាធារណៈថៃលោក Anutin Charnvirakul បាននិយាយថា វាហាក់ដូចជាករណីដំបូងរបស់វីរុសនេះនៅក្នុងប្រទេសថៃ ក៏ដូចជាដំបូងនៅខាងក្រៅប្រទេសចិន។ ស្ត្រីទេសចរដែលឆ្លងជំងឺនេះជាស្ត្រីអាយុ ៦១ឆ្នាំ ដែលគាត់មានរោគសញ្ញាគ្រុន នៅពេលមកដល់អាកាសយានដ្ឋានសុវណ្ណភូមិក្រុងបាងកកកាលពីថ្ងៃពុធ។ គាត់បានទទួលការព្យាបាលនៅឯមណ្ឌលសុខភាពរដ្ឋ នៅខាងក្រៅទីក្រុងបាងកក ហើយពេលនេះលែងមានគ្រុនក្តៅ ឬរោគសញ្ញាផ្លូវដង្ហើមទៀតហើយ៕ អត្ថបទ៖

    January 14, 2020
  • អន្តរជាតិ

    សហរដ្ឋអាមេរិកបានប្ដូរការសម្រេចចិត្តរបស់ខ្លួន ក្នុងការដាក់នាមរូបិយប័ណ្ណរបស់ចិនថាជា «អ្នកក្រឡុកតម្លៃ» នៅពេលដែលប្រទេសទាំងពីរត្រៀមនឹងចរចាសង្គ្រាមពាណិជ្ជកម្មរបស់ពួកគេ។ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានធ្វើការផ្លាស់ប្តូរការសម្រេចនេះ ដោយសារតែប្រទេសចិនបានយល់ព្រមទប់ទល់មិនឱ្យតម្លៃរូបិយប័ណ្ណរបស់ខ្លួនចុះថ្លៃ ដើម្បីធ្វើឱ្យទំនិញផ្ទាល់ខ្លួនមានតម្លៃទាបសម្រាប់អ្នកទិញបរទេស។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើសន្ធិសញ្ញា «ដំណាក់កាលទី១» នៅសប្តាហ៍នេះ។ កិច្ចព្រមព្រៀងនេះមានគោលបំណងកាត់បន្ថយសង្គ្រាមពន្ធលើទំនិញ ដែលប្រទេសទាំងពីរបានធ្វើដាក់គ្នាតាំងពីឆ្នាំ២០១៨។ រដ្ឋលេខាធិការក្រសួងរតនាគារអាមេរិកលោក Steven Mnuchin បានមានប្រសាសន៍ថា៖ «ប្រទេសចិនបានប្តេជ្ញាអនុវត្តដើម្បីទប់ពីការបញ្ជុះតម្លៃ ខណៈពេលដែលលើកកម្ពស់តម្លាភាព និងគណនេយ្យភាព»។ គួររំលឹកដែរថា ប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់ម្តងហើយម្តងទៀតចំពោះប្រទេសចិន ដែលអនុញ្ញាតឱ្យតម្លៃប្រាក់យ័នធ្លាក់ចុះ ដែលធ្វើឱ្យទំនិញចិនមានតម្លៃថោក។ ប៉ុន្តែកាលពីថ្ងៃចន្ទសហរដ្ឋអាមេរិកបាននិយាយថា តម្លៃប្រាក់យ័នបានឡើងថ្លៃចាប់តាំងពីខែសីហា នៅពេលសង្គ្រាមពាណិជ្ជកម្មឡើងដល់កម្រិតកាន់តែពិបាក។ លោក Mnuchin

    January 14, 2020
  • អន្តរជាតិ

    អ្នកបើកបរយានយន្តលើគន្លងខាងស្តាំនៃផ្លូវហាយវេ ដែលមានគន្លងលើសពី ៤ ហើយបើកបរក្នុងល្បឿនតិចជាង ៩០គីឡូម៉ែត្រ/ម៉ោង នឹងត្រូវប្រឈមនឹងការចោទប្រកាន់ប្រហាក់ប្រហែលនឹងការបង្កើនល្បឿន នៅក្រោមបទបញ្ញត្តិរបស់រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន។ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន Saksayam Chidchob បាននិយាយនៅថ្ងៃនេះថា គំនិតនៃការបង្កើតល្បឿនអប្បបរមាសម្រាប់ការបើកបរក្នុងគន្លងផ្លូវខាងស្តាំ នឹងត្រូវបានពិចារណា រួមជាមួយនឹងការស្នើសុំបង្កើនល្បឿនកំណត់នៅលើផ្លូវហាយវេទៅ ១២០គីឡូម៉ែត្រ/ម៉ោង និងច្បាប់ផ្សេងទៀត។ លោក Saksayam Chidchob បានអះអាងថា បទប្បញ្ញត្តិស្តីពីល្បឿនបើកបរអតិបរមា និងអប្បបរមា គឺមានគោលបំណងដើម្បីធានាបាននូវសុវត្ថិភាពប្រសើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍។ លោករំពឹងថា ច្បាប់ចរាចរណ៍ថ្មីនឹងចូលជាធរមាននៅក្នុងខែកុម្ភៈ។ នាយកដ្ឋានផ្លូវហាយវ៉េបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការកំណត់ល្បឿនតាមគន្លងមួយៗ សម្រាប់ផ្លូវចរាចរណ៍ផ្សេងៗគ្នា ដែលវានឹងជួយកាត់បន្ថយការផ្លាស់ប្តូរគន្លងផ្លូវ និងគ្រោះថ្នាក់ដែលបណ្តាលមកពីការផ្លាស់ប្តូរគន្លងផ្លូវភ្លាមៗ។ គ្រោះថ្នាក់ដែលបណ្តាលមកពីការផ្លាស់ប្តូរគន្លងផ្លូវភ្លាមៗ មានចំនួន ៣០% នៃគ្រោះថ្នាក់ចរាចរណ៍

    January 14, 2020
  • អន្តរជាតិ

    ហ្វីលីពីន៖ រដ្ឋាភិបាលនៃប្រទេសហ្វីលីពីនបានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយក្រុមប៉ូលិសជំនាញបង្រ្កាបការជួញដូរផ្លូវភេទហ្វីលីពីនបានឃើញថា ចំនួនស្រ្តីរកស៊ីផ្លូវជាជនជាតិចិនបានកើនឡើងយ៉ាងច្រើននៅក្នុងប្រទេសរបស់ខ្លួន។ បើតាមប៉ូលិសជំនាញរបស់ហ្វីលីពីនបានឲ្យដឹងថា ត្រឹមតែប្រតិបត្តិការបង្រ្កាបការជួញដូរផ្លូវភេទមួយ គេបានរកឃើញមានផ្ទះបនលួចលាក់ចំនួន ១២ កន្លែងឃាត់ខ្លួនស្រ្តីរកស៊ីផ្លូវភេទជនជាតិចិនជាង ៣០០ នាក់ មានអាយុពី ១៨ ដល់ ៣០ ឆ្នាំ និងអតិថិជនទៅរកសេវាផ្លូវភេទជាជនជាតិចិត្តជាច្រើននាក់ផងដែរ។ ក្រុមប៉ូលិសជំនាញបានបន្តថា ការកើនឡើងនៃចំនួនស្រ្តីរកស៊ីផ្លូវភេទនេះក៏ព្រោះតែថ្មីៗនេះមានក្រុមហ៊ុនចិនជាច្រើនសម្រេចមករកស៊ីនៅក្នុងប្រទេសហ្វីលីពីន ហើយក្រុមស្ត្រីរកស៊ីផ្លូវភេទទាំងនោះក៏ត្រូវបានគេនាំមកដើម្បីបម្រើសសេវាផ្លូវភេទដល់បុគ្គលិកចិនដែលមកធ្វើការនៅក្នុងប្រទេសហ្វីលីពីនផងដែរ។ រហូតមកទល់នឹងពេលនេះ ប៉ូលិសហ្វីលីពីនបានឃាត់ខ្លួនមេខ្លោងជនជាតិចិនជាច្រើននាក់ដែលនៅពីក្រោយរឿងនេះ ដោយឡែកក្រុមស្ត្រីរកស៊ីផ្លូវភេទកំពុងត្រូវបានគេរៀបចំឯកសារបញ្ជូនទៅប្រទេសចិនវិញផងដែរ។ ប៉ូលិសហ្វីលីពីនបានបញ្ជាក់ផងដែរថា គេជឿថានៅមានផ្ទះបនលួចលាក់ជាច្រើនកន្លែងទៀត ហើយប៉ូលិសនឹងធ្វើការបង្រ្កាបឲ្យទាល់តែអស់ក្នុងពេលឆាប់ៗខាងមុខនេះ៕ អត្ថបទ៖ ភក្តី

    January 14, 2020
  • អន្តរជាតិ

    ភាគខាងកើតប្រទេសអូស្រ្តាលីនឹងទទួលបានទឹកភ្លៀងដ៏សំខាន់ក្នុងសប្តាហ៍នេះ ដែលនេះនឹងជួយសម្រួលដល់សហគមន៍ និងក្រុមអ្នកពន្លត់អគ្គីភ័យ បន្ទាប់ពីពួកគេមិនទទួលបានទឹកភ្លៀងជាយូរមកហើយ។ ភ្លៀងត្រូវបានគេរំពឹងថា នឹងមានសម្រាប់រដ្ឋញូវសៅវែល ចាប់ពីថ្ងៃអង្គារ រាប់បញ្ចូលទាំងអណ្តាតភ្លើងនៅលើជិត Snowy Mountains នៅភាគនិរតីនៃស៊ីដនី និងតាមបណ្តោយឆ្នេរខាងត្បូង ហើយត្រូវបានគេព្យាករណ៍ថា នឹងឈប់ទៅវិញនៅចុងសប្តាហ៍។ ទីក្រុងស៊ីដនីត្រូវបានគេព្យាករណ៍ថា នឹងទទួលបានទឹកភ្លៀងដ៏សំខាន់បំផុតក្នុងរយៈពេលជាច្រើនខែ ដោយមានការព្យាករណ៍ទឹកភ្លៀងពី ២-៨ មីលីម៉ែត្រ នៅថ្ងៃព្រហស្បតិ៍ និង ៥-១០មីលីម៉ែត្រ នៅថ្ងៃសុក្រ។ ទោះយ៉ាងណាការិយាល័យឧតុនិយមបាននិយាយថា វាពិបាកក្នុងការទស្សទាយថា តើនឹងមានភ្លៀងធ្លាក់ប៉ុន្មានព្រោះទឹកភ្លៀងនឹងមិនស្ថិតស្ថេរនោះទេ។ រំលឹកដែរថា តាំងពីមានភ្លើងឆេះនៅអូស្ត្រាលីមក សត្វព្រៃប្រហែល ១ពាន់លានក្បាល ត្រូវបានងាប់ដោយសារអំណាចភ្លើង ខណៈផ្ទៃដីកន្លះលានអាក្រេត្រូវបានបំផ្លាញ៕ អត្ថបទ៖ លីដា

    January 14, 2020