- autoadmin
- អន្តរជាតិ
ចិនបានប្រកាសពីការស្លាប់របស់ជនរងគ្រោះទី២ ដោយសារជំងឺរលាកសួតដែលបណ្តាលមកពីវីរុសថ្មី coronavirus ។ អាជ្ញាធរសុខាភិបាលក្រុង Wuhan បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ជនរងគ្រោះទី២នេះគឺជាបុរសអាយុ ៦៩ឆ្នាំ។ ពួកគេនិយាយថា គាត់ធ្លាក់ខ្លួនឈឺនៅថ្ងៃទី៣១ ខែធ្នូ ចុងឆ្នាំ២០១៩ ហើយស្ថានភាពគាត់កាន់តែយ៉ាប់យ៉ឺនបន្ទាប់ឆ្លងជំងឺបាន៤ថ្ងៃ។ លោកបានទទួលមរណភាពកាលពីថ្ងៃពុធ នៅក្នុងមន្ទីរពេទ្យមួយនៅទីក្រុង Wuhan ដែលជារដ្ឋធានីនៃខេត្ត Hubei ភាគកណ្តាលប្រទេសចិន និងជាទីកន្លែងដែលមេរោគនេះផ្ទុះឡើង។ អាជ្ញាធរមូលដ្ឋានបាននិយាយថា គិតត្រឹមថ្ងៃព្រហស្បតិ៍ មនុស្ស ៤១នាក់ ត្រូវបានបញ្ជាក់ថាបានឆ្លងវីរុសនេះ។ ក្នុងនោះមាន ២នាក់បានស្លាប់ ៥នាក់ នៅតែមានសភាពធ្ងន់ធ្ងរ រីឯ ១២នាក់ ទៀតបានធូរស្រាល និងចេញពីមន្ទីរពេទ្យហើយ។
January 17, 2020 - អន្តរជាតិ
អ្នកស្រាវជ្រាវអន្តរជាតិបាននិយាយថា មេរោគថ្មីមួយដែលត្រូវបានរកឃើញដំបូងនៅក្នុងទីក្រុងវូហាន របស់ប្រទេសចិនកាលពីខែមុន គឺស្រដៀងគ្នាច្រើនដូចនឹងវីរុស SARS ដែលធ្លាប់បានផ្ទុះឡើងនៅក្នុងប្រទេសចិន និងផ្នែកផ្សេងទៀតនៃអាស៊ីក្នុងឆ្នាំ២០០៣។ សហរដ្ឋអាមេរិក និងអ្នកស្រាវជ្រាវដទៃទៀតបានពិនិត្យវីរុសនេះ ដោយវិភាគអំពីហ្សែនដែលអាចរកបានដោយអង្គការសុខភាពពិភពលោក។ ពួកគេបានណែនាំនៅលើបណ្តាញសង្គម Twitter ថា វាគឺជាវ៉ារ្យ៉ង់នៃវីរុស betacoronavirus ដែលដូចជាជំងឺ SARS ដែរ។ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺអឺរ៉ុបក៏បានផ្តល់ទស្សនៈថា វីរុសថ្មីគឺស្រដៀងនឹងវីរុស SARS ដូចគ្នាដែរ។ ពោលគឺហ្សែនរបស់វាគឺដូចគ្នាបេះបិទទៅនឹងវីរុស SARS ចំនួន ៨៩%។ សាស្រ្តាចារ្យ Atsuo Hamada នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រតូក្យូមានប្រសាសន៍ថា លំដាប់ហ្សែននៃវីរុសថ្មីគឺស្រដៀងនឹងវីរុស SARS ប៉ុន្តែវាហាក់ដូចជាមិនសូវឆ្លង
January 17, 2020 - អន្តរជាតិ
រហូតមកដល់ពេលនេះមានអ្នកដាក់ពាក្យ ដើម្បីសុំធ្វើជាមិត្តស្រីរបស់សេដ្ឋីជប៉ុន Yusaku Maezawa បានចំនួន ២០,០០០នាក់ហើយ នេះបើតាមប្រភព AbemaTV បានផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។ រំលឹកដែរថា មហាសេដ្ឋី Yusaku Maezawa ដែលមានអាយុ ៤៤ឆ្នាំរូបនេះ គាត់បានប្រកាសថាគាត់ត្រូវការដៃគូជីវិតម្នាក់ ហើយនារីនោះក៏នឹងមានឱកាសបានទៅឋានព្រះច័ន្ទជាមួយគាត់ផងដែរ។ សម្រាប់ពាក្យសុំធ្វើជាសង្សារវិញ វាក៏មានការរួមបញ្ជូលទាំង «ការធ្វើតេស្តនៃសេចក្តីស្រឡាញ់» ផងដែរ ដើម្បីសម្រេចថាម្នាក់នោះសមជាគូជីវិតរបស់លោកសេដ្ឋី Yusaku Maezawa ឬយ៉ាងណា។ គួរឱ្យដឹងដែរថា លោក Yusaku Maezawa គឺជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេសជប៉ុន ហើយគាត់ក៏ទើបតែលក់ចេញក្រុមហ៊ុនម៉ូដ
January 16, 2020 - រថយន្ត
ក្រុមហ៊ុន Toyota Motor បានប្រកាសថា ខ្លួននឹងសហការជាមួយក្រុមហ៊ុនអាមេរិកដែលទើបបង្កើតថ្មី Joby Aviation ដើម្បីអភិវឌ្ឍតាក់ស៊ីហោះ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះនិយាយថា វានឹងជួយក្រុមហ៊ុនអាមេរិក ដែលមានមូលដ្ឋានក្នុងរដ្ឋកាលីហ្វ័រញ៉ាមួយនេះ បង្កើតយន្តហោះទំនើបថ្មីដែលអាចធ្វើឱ្យមនុស្សនៅជុំវិញទីក្រុងធ្វើដំណើរតាមអាកាសបាន។ ក្រុមហ៊ុន Toyota ក៏បានបញ្ចូលទឹកប្រាក់ចំនួន ៣៩៤លានដុល្លារ ទៅក្នុងគម្រោងផងដែរ ដែលធ្វើឱ្យ Toyota ក្លាយជាវិនិយោគិនកំពូលរបស់ Joby Aviation ។ តាក់ស៊ីហោះអេឡិចត្រូនិចរបស់ Joby Aviation ត្រូវបានរចនាឡើង ដើម្បីហោះឡើង/ចុះចត នៅនឹងកន្លែង។ ក្រុមហ៊ុន Toyota នឹងចែករំលែកជំនាញរបស់ខ្លួន នៅក្នុងបច្ចេកវិទ្យាយានយន្តអគ្គិសនី ក៏ដូចជាការផលិតគុណភាព
January 16, 2020 - អន្តរជាតិ
អ៊ូហ្គង់ដា៖ បុរសដែលមានតួនាទីជាមេដឹកនាំសាសនាឥស្លាមជាន់ខ្ពស់នៅក្នុងប្រទេសអ៊ូហ្គង់ដាម្នាក់ ត្រូវបានគេផ្អាកការងារជាបណ្ដោះអាសន្នសិន ក្រោយប៉ូលិសបានរកឃើញថា ប្រពន្ធដែលគាត់ទើបនឹងរៀបការជាមួយគ្នាបាន២សប្តាហ៍នោះ ការពិតគឺជាមនុស្សប្រុស និងជាមុខសញ្ញាចោរលួចដែលប៉ូលិសកំពុងតាមចាប់ខ្លួនទៀតផង។ បុរសអភ័ព្វស្នេហ៍រូបនេះមានឈ្មោះថា Sheikh Mohammed Mutumba អាយុ ២៧ ឆ្នាំ ហើយគាត់បានសម្រេចចិត្តចូលរោងការតាមបែបប្រពៃណីសាសនាឥស្លាមតាមចាស់ទុំជាអ្នករៀបចំឲ្យ ដោយខ្លួនគាត់ផ្ទាល់ក៏មិនបានស្គាល់កូនក្រមុំរបស់គាត់ថា ជាអ្នកណាឲ្យប្រាកដដែរ។ ស្រ្តីជាប្រពន្ធកាលនៅជាមនុស្សប្រុស លោក Sheikh Mohammed Mutumba បានបន្តទៀតថា ក្រោយការរួចស្ត្រីជាប្រពន្ធបានប្រាប់ថា នាងកំពុងមករដូវហើយរយៈពេល២សប្តាហ៍ហើយ ដែលប្តីប្រពន្ធថ្មីថ្មោងនេះមិនបានរួមរស់នៅជាមួយគ្នាដូចប្តីប្រពន្ធផ្សេងទៀត។ ការមិនបានរួមរស់ជាមួយគ្នាភ្លាមៗក្រោយរៀបការរួចជារឿងមួយ ហើយរឿងមួយទៀតដែរធ្ងន់ធ្ងរនោះ គឺខាងប៉ូលិសបានរកឃើញថា ស្រ្តីជាប្រពន្ធធ្លាប់ធ្វើជាចោរលួចយ៉ាងសកម្មនិងជាគោលដៅដែលខាងប៉ូលិសកំពុងចាប់ខ្លួនផងដែរ។ អ្វីដែលកាន់តែហួសចិត្តទៀតនោះ ក្រោយពេលប៉ូលិសចាប់ខ្លួនស្ត្រីជាប្រពន្ធនោះ អាថ៌កំបាំងមួយទៀតក៏បានបែកធ្លាយដែរ គឺតាមពិតទៅនាងជាមនុស្សប្រុសដែលបានបន្លំខ្លួនធ្វើជាមនុស្សស្រី
January 16, 2020 - អន្តរជាតិ
ក្រុមមន្រ្តី និងប្រព័ន្ធផ្សព្វផ្សាយបាននិយាយនៅថ្ងៃពុធថា ក្នុងរយៈពេល ៤ថ្ងៃ ចុងក្រោយនេះ ប្រទេសប៉ាគីស្ថានបានឃើញចំនួនអ្នកស្លាប់ ដោយសារការធ្លាក់ព្រិល ការរអិលបាក់ដី និងឧប្បត្តិហេតុទាក់ទងនឹងភ្លៀង បានកើនឡើងដល់ ១០០នាក់។ ហើយកាលពីថ្ងៃចន្ទ មានមនុស្ស ៦៩នាក់ ត្រូវបានសម្លាប់ និងជាង ៤០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីការរអិលផ្ទាំងទឹកកកទៅលើភូមិ Surgan ក្នុងតំបន់ភ្នំ Neelam Valley នៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប៉ាគីស្ថានកាលពីល្ងាចថ្ងៃច័ន្ទ។ កាលពីថ្ងៃពុធនាយករដ្ឋមន្រ្តី Imran Khan បានទៅសួរសុខទុក្ខអ្នករងរបួស នៅឯមន្ទីរពេទ្យយោធាមួយ ក្នុងទីក្រុង Muzaffarabad រដ្ឋធានី Azad Kashmir
January 16, 2020 - អន្តរជាតិ
ការយកចិញ្ចៀនពេជ្រ ឬចិញ្ចៀនមានតម្លៃថ្លៃៗទៅសុំមិត្តស្រីរៀបការបានក្លាយជាសកម្មភាពដ៏ពេញនិយមមួយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាធម្មតាភាគីខាងបុរសបានប្រើប្រាស់ចិញ្ចៀនមួយវង់តែប៉ុណ្ណោះក្នុងពេលសុំអ្នកណាម្នាក់រៀបការ ព្រោះពួកគេពុំមានលទ្ធភាពទិញច្រើនជាងនេះឡើយ។ យ៉ាងណាក្តី បើយោងតាមសារព័ត៌មាន HZEPPFEED បានចុះផ្សាយថា មានបុរសម្នាក់បានប្រើប្រាស់ចិញ្ចៀនពេជ្រប្រណិតចំនួន ៦ វង់ ដើម្បីសុំមិត្តស្រីគាត់រៀបការ ដែលករណីនេះកម្រនឹងកើតមានណាស់។ បុរសដែលបានសាងកំណត់ត្រាថ្មីមួយនេះមានឈ្មោះថា Dennis Brown II ជាតារាម៉ូដែលអាមេរិក ដែលទើបនឹងមានឈ្មោះល្បីល្បាញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក Dennis Brown II បានឲ្យដឹងថា គាត់ធ្វើដូចនេះមិនមែនចង់បង្ហាញថា គាត់មានលុយច្រើននោះទេ តែគាត់ចង់ផ្តល់ជម្រើសជាច្រើនដើម្បីឲ្យមិត្តស្រីគាត់ជ្រើសរើសចិញ្ចៀនណាមួយដែលនាងពេញចិត្តបំផុត។ ក្រោយសុំមិត្តស្រីរឿងការរួច គូស្នេហ៍មួយគូនេះគ្រោងនឹងដឹកដៃគ្នាចូលរោងការក្នុងដ៏ឆាប់ខាងមុខនេះផងដែរ៕ អត្ថបទ៖ ភក្តី
January 16, 2020 - អន្តរជាតិ
ទីបំផុតអូស្ត្រាលីបានទទួលនូវភ្លៀងធ្លាក់យ៉ាងធំមួយ ដែលនេះជាភ្លៀងធំដំបូងហើយចាប់តាំងពីមានអគ្គិភ័យមក ហើយតំបន់ទាំងនោះក៏កំពុងទទួលរងសម្ពាធទាបផងដែរ។ ទឹកភ្លៀងបានជួយពន្លត់អគ្គិភ័យចំនួន ៣២កន្លែង នៅរដ្ឋញូវសៅវែល នៅពេលដែលចំនួនអគ្គិភ័យបានធ្លាក់ចុះពី ១២០ ដល់ ៨៨ កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ ចន្លោះពីថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ ការិយាល័យឧតុនិយមរំពឹងថា នឹងមានភ្លៀងធ្លាក់ពី ៣០ ទៅ ៨០មីលីម៉ែត្រ នៅភាគខាងកើតរដ្ឋញូវសៅវែល។ គួរឱ្យដឹងដែរថា មនុស្ស ២៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ ហើយផ្ទះជាង ២,០០០ខ្នង ត្រូវបានបំផ្លាញ។ ភ្លៀងចន្លោះពី ២០ ទៅ ៤០មីលីម៉ែត្រ ក៏ត្រូវបានគេព្យាករណ៍នៅក្នុងទឹកដីរដ្ឋធានីអូស្ត្រាលី (ACT) និងភាគខាងលិចនៃរដ្ឋញូវសៅវែល ដែលជារដ្ឋរងភាពរាំងស្ងួតច្រើនជាងគេ។
January 16, 2020 - អន្តរជាតិ
ថៃ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃគឺលោក Anutin Charnvirakul បានមានប្រសាសន៍ថា លោកចង់ឲ្យក្រុមហ៊ុនឯកជនមួយចំនួនបង្កើតប្រព័ន្ធការងារថ្មី ដែលអនុញ្ញាតឲ្យក្រុមបុគ្គលិកអាចធ្វើការងារនៅផ្ទះបានជំនួសដោយការធ្វើដំណើរមកដក់កន្លែងធ្វើការងារ។ គំនិតថ្មីមួយនេះត្រូវបានផ្ដួចផ្តើមឡើងក្នុងគោលបំណង ចង់ការពារប្រជាពលរដ្ឋពីបញ្ហាខ្យល់កខ្វក់ដែលកំពុងកើតមាននៅក្នុងទីក្រុងបាងកក ប្រទេសថៃជាច្រើនខែមកហើយ។ សូមរម្លឹកជូនថា បញ្ហាផ្សែងពុលនិងខ្យល់កខ្វក់នៅក្នុងក្រុងបាងកកបានធ្លាក់ដល់កម្រិត ២,៥ PM ដែលជាកម្រិតធ្ងន់ធ្ងរមួយអាចបង្កឲ្យមានគ្រោះថ្នាក់ចំពោះសុខភាពជាខ្លាំង។ បើធ្វើការប្រៀបធៀបកម្រិតនៃខ្យល់កខ្វក់នេះនៅកាន់ក្រុងផ្សេងទៀតនៅក្នុងពិភពលោក គឺក្រុងបាងកកស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្រុង Canberra ប្រទេសអូស្រ្តាលីមានចំណាត់ថ្នាក់លេខ ២ និងក្រុង New Delhi របស់ឥណ្ឌាមានចំណាត់ថ្នាក់លេខ ១ ជាក្រុងដែលមានកម្រិតខ្យល់កខ្វក់ខ្លាំងបំផុត។ យ៉ាងណាក្តី ការចង់បានប្រព័ន្ធធ្វើការងារនៅតាមផ្ទះជំនួសឲ្យការធ្វើដំណើរមកដល់ក្រុមហ៊ុនដូចខាងលើនេះ គ្រាន់តែជាទស្សនៈមួយរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃប៉ុណ្ណោះ តែចំពោះការអនុវត្តជាក់ស្តែងគេនៅមិនទាន់ដឹងច្បាស់ថាអាចទៅរួចបានប៉ុណ្ណានោះទេ៕ អត្ថបទ៖ភក្តី
January 16, 2020 - អន្តរជាតិ
សហរដ្ឋអាមេរិក និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុង «ដំណាក់កាលទី១» នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងឧបនាយករដ្ឋមន្ត្រីចិនលោក Liu He បានចូលរួមពិធីចុះហត្ថលេខានៅឯសេតវិមាន។ ឯកសារមួយដែលចេញផ្សាយដោយសហរដ្ឋអាមេរិកនិយាយថា ប្រទេសចិនត្រូវបង្កើនការទិញផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក និងទំនិញ និងសេវាកម្មផ្សេងៗទៀត ដោយបញ្ចូលទឹកប្រាក់ចំនួន ២០០ពាន់លានដុល្លារ ក្នុងឆ្នាំនេះ និងឆ្នាំក្រោយ។ វាត្រូវបានគេរំពឹងថា នឹងដោះស្រាយបញ្ហាកម្មសិទ្ធិបញ្ញា និងចៀសវាងការក្រឡុកអត្រាប្តូររូបិយប័ណ្ណ។ នៅក្នុងពិធីនោះលោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកកំពុងបោះជំហានដ៏សំខាន់មួយ ដែលមិនធ្លាប់មានពីមុនមកជាមួយប្រទេសចិន។ លោកបានមានប្រសាសន៍ថា ការចុះហត្ថលេខានេះគឺជាមធ្យោបាយមួយក្នុងការផ្តល់យុត្តិធម៌សេដ្ឋកិច្ចសម្រាប់កម្មករ និងកសិករអាមេរិក។ លោក Liu He
January 16, 2020









