autoadmin
  • អន្តរជាតិ

    របាយការណ៍ការបរិស្ថានថ្មីមួយបានបង្ហាញថា ទីក្រុងបាងកក ប្រទេសថៃបានក្លាយជាទីក្រុងដែលមានខ្យល់កខ្វក់កម្រិតទី ៣ នៅលើពិភពលោក នេះបើគិតតាមការសិក្សាត្រឹមសប្ដាហ៍នេះ។ ការសិក្សាមួយនេះបានបង្ហាញថា ខ្យល់កខ្វក់នៅក្នុងប្រទេសថៃមានកម្រិត​ PM ២,៥ ហើយនៅម៉ោងប្រហែលជា ៩ និង ៣០ នាទីព្រឹក កម្រិតធូលីនៅក្នុងបរិយាកាសបានកើតដល់ ១១៩ មីលីក្រាមក្នុងខ្យល់មួយម៉ែត្រគូប ហើយនៅម៉ោង ៦ ល្ងាច កម្រិតធូលីបានធ្លាក់ចុះមកសល់ត្រឹម ៣៣,៩ នៅក្នុងខ្យល់មួយម៉ែត្រគូប។ ចំណាត់ថ្នាក់លេខ ៣ របស់ទីក្រុងបាងកក គឺតាមពីក្រោយទីក្រុង Canberra របស់ប្រទេសអូស្ត្រាលី និងទីក្រុង New Delhi របស់ប្រទេសឥណ្ឌា។

    January 10, 2020
  • អន្តរជាតិ

    ព័ត៌មានពីតៃវ៉ាន់បានរាយការណ៍ថា ពលករចំណាកស្រុកវៀតណាមចំនួន ១៦នាក់ នៅភាគកណ្តាលតៃវ៉ាន់ ត្រូវបានពិន័យជាប្រាក់ចំនួន ១,០០០,០០០ ដុល្លារតៃវ៉ាន់ ឬ ៣៣,០០០ ដុល្លារអាមេរិក សម្រាប់ការសម្លាប់ និងបរិភោគឆ្កែមួយក្បាល។ ពួកគេគឺជាជនជាតិវៀតណាមមួយក្រុម (មានទាំងប្រុសទាំងស្រី) ធ្វើការនៅរោងចក្រប្រព្រឹត្តកម្មទឹកមួយរបស់តៃវ៉ាន់។ នៅក្នុងការឃាត់ខ្លួននោះគេក៏បានឃើញសាច់ឆ្កែនៅក្នុងឆ្នាំង ខណៈក្បាលរបស់វាត្រូវបានរុំក្នុងប្លាស្ទិច នៅឯកន្លែងចោលសំរាមក្បែរផ្ទះបាយរបស់ពួកគេ។ ការពិតទៅវាជារឿងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ មកម៉្លេះ ប៉ុន្តែតុលាការតៃវ៉ាន់ទើបតែសម្រេចបង្គាប់ការពិន័យកាលពីពេលថ្មីៗនេះ។ ច្បាប់ការពារសត្វតៃវ៉ាន់បានចែងថា ការសម្លាប់សត្វឆ្កែ ឬឆ្មា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងឈានដល់ការពិន័យជាប្រាក់ ២លានដុល្លារតៃវ៉ាន់ (ជាង ៦៦,៧០០ដុល្លារអាមេរិក)។ ចំពោះអ្នកដែលបរិភោគសាច់ឆ្កែ ឬសាច់ឆ្មា

    January 10, 2020
  • អន្តរជាតិ

    ប្រតិភូមកពីប្រទេសជាង ៦០ បានចូលរួមនៅក្នុងកិច្ចពិភាក្សាដេញដោលគ្នានៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដោះស្រាយគំនិតផ្ទុយគ្នារបស់ពួកគេតាមរយៈការសន្ទនា។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ Kelly Craft បានប្រាប់សម័យប្រជុំនៅថ្ងៃព្រហស្បតិ៍នេះថា ការសម្លាប់មេបញ្ជាការអ៊ីរ៉ង់លោក Qassem Soleimani គឺជាសកម្មភាពការពារខ្លួន ហើយប្តេជ្ញាចាត់វិធានការបន្ថែមប្រសិនបើចាំបាច់។ ប៉ុន្តែអ្នកស្រីក៏បាននិយាយផងដែរថា អាមេរិកបានបើកចំហរការវិលត្រឡប់ទៅរកតុចរចាវិញ។ អ្នកស្រី Kelly Craft បាននិយាយថា៖ «ថ្ងៃនេះខ្ញុំចង់បញ្ជាក់ម្តងទៀតថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការឆ្ពោះទៅរក និងទទួលយកប្រជាជនដែលចង់បានវា។ ឆ្ពោះទៅមុខយើងសង្ឃឹមថា យើងនឹងស្វែងរកដៃគូដែលមានឆន្ទៈក្នុងការងារនេះ»។ ប៉ុន្តែឯកអគ្គរដ្ឋទូតអ៊ីរ៉ង់បានសម្តែងការមិនទុកចិត្តចំពោះសហរដ្ឋអាមេរិក និងបាននិយាយថា ការវាយប្រហារមីស៊ីលកាលពីថ្ងៃពុធគឺសមហេតុផល។ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Majid Takht Ravanchi បាននិយាយថា

    January 10, 2020
  • អន្តរជាតិ

    ថៃ៖ ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារយ៉ាងសាហាវមួយនៅកាន់ហ្វូងអតិថិជននៅក្នុងផ្សារទំនើបមួយកន្លែងនៅក្នុងប្រទេសថៃ និងបានបង្កឲ្យមានមនុស្សចំនួន ៣ នាក់បានស្លាប់បាត់បង់ជីវិត។ តាមសារព័ត៌មាន Dailymail បានរាយការណ៍ថា ហេតុការណ៍នេះបង្កឡើងដោយបុរសម្នាក់ជាចោរ ដែលបានចូលទៅប្លន់នៅក្នុងហាងលក់មាសក្នុងផ្សារទំនើបមួយកន្លែងក្នុងខេត្ត Lopburi ដែលមានចម្ងាយប្រមាណជា ១៦០ គីឡូម៉ែត្រពីទីក្រុងបាងកកប្រទេសថៃ។ ក្រោយការបាញ់ប្រហារមានបុរសជាសន្តិសុខម្នាក់ និងស្រ្តីជាបុគ្គលិកលក់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈមានកុមារអាយុ ២ ឆ្នាំម្នាក់ទៀតបានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។ ក្រៅពីមានអ្នកស្លាប់ប្រភពខាងលើបានបន្តថា មានមនុស្ស ៥ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរក្នុងនោះមានមនុស្សម្នាក់ជាភ្ញៀវទេសចរណ៍។ បើតាមប៉ូលិសថៃបានឲ្យដឹងថា បុរសជាខ្មាន់កាំភ្លើងគឺជាមនុស្សដែលបានហ្វឹកហាត់ការប្រើប្រាស់កាំភ្លើងយ៉ាងស្ទាត់ជំនាញ ហើយរហូតមកទល់នឹងពេលនេះប៉ូលិសក៏អាចធ្វើការកំណត់អត្តសញ្ញាណបុរសជាខ្មាន់កាំភ្លើងនោះបានដែរ។ ប៉ូលិសថៃបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រុមប៉ូលិសជំនាញនឹងតាមចាប់ខ្លួនចោរម្នាក់នោះឲ្យមកទទួលទោសឲ្យបានក្នុងពេលឆាប់ៗនេះ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងរូបភាព និងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី

    January 10, 2020
  • អន្តរជាតិ

    មានភស្តុតាងបង្ហាញថា មីស៊ីលអ៊ីរ៉ង់បានទម្លាក់យន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែនមួយគ្រឿង ដែលបានធ្លាក់នៅក្បែរទីក្រុងតេអេរ៉ង់ ហើយវាអាចបណ្ដាលមកពីបញ្ហាបាញ់ច្រឡំ នេះបើតាមប្រភពព័ត៌មាន BBC ។ ជាក់ស្ដែងបន្ទាប់ពីបានទទួលដំណឹងដ៏គួរឱ្យសោកសៅនេះ មេដឹកនាំធំៗរួមមានកាណាដា លោក Justin Trudeau និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ក៏ដូចជាមេដឹកនាំអ៊ុយក្រែនផ្ទាល់ សុទ្ធតែបានអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងពេញលេញ និងហ្មត់ចត់លើការធ្លាក់នេះ។ រំលឹកដែរថាយន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន បានធ្លាក់នៅជិតអាកាសយានដ្ឋានអន្តរជាតិតេអេរ៉ង់ និងបានសម្លាប់អ្នកដំណើរសរុបទាំងអស់ ១៧៦នាក់។ ដំបូងឡើងក៏មានការសង្ស័យដែរថា អ៊ីរ៉ង់ទំនងជាបានបាញ់មីស៊ីលលើយន្តហោះរបស់អ៊ុយក្រែន ប៉ុន្តែខាងអ៊ីរ៉ង់បានច្រានចោលមន្ទិលនេះ។ រំលឹកដែរថាការធ្លាក់នេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៊ីរ៉ង់បានធ្វើការវាយប្រហារមីស៊ីលទៅលើមូលដ្ឋានអាកាសចំនួន ២ ដែលជាទីតាំងរបស់កងកម្លាំងអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានធ្វើការសន្និដ្ឋានថា

    January 10, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ពីមនុស្សម្នាក់ដែលត្រូវបានគ្រួសារខាងមិត្តប្រុសមើលងាយ និងរើសអើង ព្រោះតែភាពក្រីក្រនោះ ស្រ្តីម៉ាឡេស៊ីម្នាក់បានព្យាយាមធ្វើការងារសន្សំលុយរហូតក្លាយជាអ្នកមាន និងធ្វើឲ្យមនុស្សដែលធ្លាប់មើលងាយនាងស្តាយក្រោយយ៉ាងខ្លាំងទៀតផង។ ស្ត្រីជោគជ័យរូបនេះមានឈ្មោះ Romiza Roman ហើយនាងបានចែករំលែករឿងរ៉ាវជីវិតរបស់នាងតាមបណ្តាញសង្គមថា៖ នាងបានផ្ដើមស្រលាញ់គ្នាជាមួយនឹងបុរសម្នាក់តាំងពីនៅរៀនថ្នាក់វិទ្យាល័យ ហើយស្នេហារបស់នាងមិនទទួលបានការគាំទ្រពីសំណាក់គ្រួសារខាងប្រុសឡើយព្រោះរូបនាងជាអ្នកក្រ។ បើទោះជាយ៉ាងនេះក្តី នាងនៅតែបន្តស្រលាញ់ជាធម្មតា ហើយនាងនិងមិត្តប្រុសមានក្តីស្រមៃរួមមួយគឺប្រឹងរៀនឲ្យចប់ថ្នាក់មហាវិទ្យាល័យ ដើម្បីរកការងារល្អធ្វើ មានប្រាក់ទិញផ្ទះ និងរថយន្តខ្លួនឯង ដោយមិនចាំបាច់ពឹងឪពុកម្តាយខាងណាឡើយ។ យ៉ាងណាក្តី ក្នុងអំឡុងពេលនាងរៀនថ្នាក់មហាវិទ្យាល័យនោះ រឿងរ៉ាវបានប្រែប្រួលមិនដូចការរំពឹងទុកឡើយ ដោយមិត្តប្រុសរបស់នាងមានទំនោរចាយលុយខ្ជះខ្ជាយរហូតមកពេលខ្លះមកបង្ខំសុំលុយពីនាង ដែលជានិស្សិតគ្មានការងារធ្វើទៀតផង។ ចំណែកឯខាងគ្រួសារមិត្តប្រុសនាងវិញ កាន់តែស្អប់នាងខ្លាំងឡើងៗ និងព្យាយាមរកគ្រប់វិធីឲ្យពួកនាងបែកគ្នា​ ដើម្បីឲ្យមិត្តប្រុសនាងទៅទាក់ទងជាមួយនឹងស្រី្តជាកូនអ្នកមានផ្សេងម្នាក់ទៀត។ ស្ថិតក្នុងស្ថានភាពនេះនាងក៏សុខចិត្តចែកផ្លូវគ្នាជាមួយមិត្តប្រុស តែនាងមិនបាក់ទឹកចិត្តឡើយហើយផ្ទុយទៅវិញនាងខំប្រឹងប្រែងតស៊ូគ្រប់បែបយ៉ាងលើសដើម។ ៥ ឆ្នាំ ក្រោយពីការបែកគ្នាជាមួយមិត្តប្រុស ពេលនេះនាងមានលទ្ធភាពទិញផ្ទះ

    January 10, 2020
  • អន្តរជាតិ

    ប្រធានសន្តិសុខក្រុងបាននិយាយក្នុងកិច្ចប្រជុំមួយថា ប៉ូលីសហុងកុងបានរឹបអូសទូរស័ព្ទដៃជាង ៣,៧០០គ្រឿង ដែលត្រូវបានប្រើដោយក្រុមបាតុករ នៅក្នុងប៉ុន្មានខែចុងក្រោយនៃការតវ៉ាដែលកំពុងបន្តកើតមាន។ ប៉ុន្តែយ៉ាងណាក៏ដោយវាកំពុងត្រូវបានគេចោទជាសំណួរថា តើអាចទេប្រសិនបើរដ្ឋាភិបាលរបស់ពួកគេបំពានសិទ្ធិរបស់ពួកគេដោយការដាក់បង្កប់ spyware ឬឆែករកព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ តាមរយៈឧបករណ៍ចល័តទាំងនោះ? បញ្ហានេះត្រូវបានសមាជិកសភាលោក Charles Mok ចោទសួរទៅប្រធានសន្តិសុខក្រុងលោក John Lee ប៉ុន្តែលោកប្រធានសន្តិសុខបានច្រានចោលចំពោះមន្ទិលនេះ។ ប្រធានសន្ដិសុខលោក John Lee និយាយថា៖ «យោងតាមច្បាប់ហុងកុងទីភ្នាក់ងារអនុវត្តច្បាប់មានការទទួលខុសត្រូវក្នុងការការពារ និងរកឱ្យឃើញឧក្រិដ្ឋកម្ម ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋ។ ក្នុងរយៈពេលនៃការអនុវត្តការទទួលខុសត្រូវរបស់ពួកគេ ទីភ្នាក់ងារអនុវត្តច្បាប់អាចអនុវត្តការស្វែងរក និងការរឹបអូសរបស់ពួកគេ ដែលត្រូវបានបញ្ជាក់ដោយច្បាប់ពាក់ព័ន្ធ និងរឹបអូស ហើយពិនិត្យវត្ថុផ្សេងៗរបស់ជនល្មើសដែលសង្ស័យ រួមទាំងទូរស័ព្ទចល័ត និងឧបករណ៍ស្រដៀងគ្នាផ្សេងទៀត»។ លោកបន្ថែមថា៖

    January 9, 2020
  • អន្តរជាតិ

    ក្រសួងសន្តិសុខសាធារណៈវៀតណាមបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៤នាក់ ក្នុងនោះមានប៉ូលីស ៣នាក់ បានស្លាប់នៅថ្ងៃព្រហស្បតិ៍នេះ នៅពេលដែលក្រុមអ្នកតវ៉ាបានវាយប្រហារទៅលើអាជ្ញាធរដែលព្យាយាមសាងសង់ជញ្ជាំងក្បែរព្រលានយន្តហោះយោធា។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា ក្រុមអ្នកតវ៉ាបានវាយប្រហារអាជ្ញាធរដោយប្រើគ្រាប់បែកដៃ គ្រាប់បែកសាំង និងកាំបិត នៅក្នុងភូមិដុងតាម (Dong Tam) ជិតរដ្ឋធានីហាណូយ។ ក្រសួងបាននិយាយថា ប៉ូលិស ៣នាក់ និងបាតុករម្នាក់ត្រូវបានសម្លាប់ រីឯអ្នកតវ៉ាម្នាក់ទៀតបានរងរបួស ដោយមិនបានបញ្ជាក់លម្អិតអំពីដំណើរហេតុនៃការតវ៉ារបស់ក្រុមបាតុករទេ។ ក្រសួងបាននិយាយថា៖ «អាជ្ញាធរបានបើកការស៊ើបអង្កេតលើករណីនេះ ហើយបានចាប់ខ្លួនពួកអ្នកបំពានមួយចំនួន»។ គួរឱ្យដឹងដែរថា ជម្លោះលើបញ្ហាដីធ្លីបានកើតឡើងនៅប្រទេសវៀតណាម ទោះបីយ៉ាងណានេះជាលើកទីមួយហើយដែលប៉ូលីសត្រូវបានសម្លាប់ក្នុងជំលោះបែបនេះ៕ អត្ថបទ៖ លីដា

    January 9, 2020
  • អន្តរជាតិ

    ប្រទេសអ៊ីរ៉ង់និយាយថា ខ្លួននឹងមិនប្រគល់ប្រអប់ខ្មៅថតទិន្នន័យយន្តហោះអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ត្រលប់ទៅក្រុមហ៊ុនផលិតយន្ដហោះ Boeing ឬសហរដ្ឋអាមេរិកទេ។ ថ្លែងទៅកាន់ភ្នាក់ងារសារព័ត៌មាន Mehr ប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់លោក Ali Abedzadeh បាននិយាយថា ប្រអប់ខ្មៅនឹងត្រូវបានស៊ើបអង្កេតនៅក្នុងប្រទេសអ៊ីរ៉ង ព្រោះហេតុការណ៍នេះកើតនៅអ៊ីរ៉ង់ ដែលវាស្របតាមច្បាប់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ICAO ។ លោកបានបន្ថែមថា អ្នកស៊ើបអង្កេតអ៊ុយក្រែននឹងក្លាយជាផ្នែកមួយនៃដំណើរការនេះ។ ប៉ុន្តែលោក Ali Abedzadeh បានច្រានចោលការពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក នៅក្នុងដំណាក់កាលណាមួយនៃការស៊ើបអង្កេត។ លោកបានមានប្រសាសន៍ថា៖ «យើងនឹងមិនផ្តល់ប្រអប់ខ្មៅទៅឱ្យក្រុមហ៊ុនផលិតយន្តហោះ [Boeing] ឬអាមេរិកទេ»។ ដោយមិនបានបញ្ជាក់ឱ្យបានវែងឆ្ងាយអំពីគ្រោះថ្នាក់នេះ ប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់បានបង្ហាញថា ពីឡុតអ្នកបើកយន្តហោះមិនបានទាក់ទងមកខាងគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសអំពីបញ្ហាយន្តហោះនោះទេ។ ប៉ុន្តែលោកបានបន្ថែមថា៖ «មូលហេតុនៃគ្រោះថ្នាក់នេះនឹងមិនត្រូវបានរកឃើញ ឬប្រកាសទេ រហូតទាល់តែប្រអប់ខ្មៅត្រូវបានវិភាគ»។

    January 9, 2020
  • អន្តរជាតិ

    ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan និយាយថា ព្រះអង្គមានផែនការដើរចុះចេញក្នុងនាមជាសមាជិកជាន់ខ្ពស់នៃគ្រួសាររាជវង្សអង់គ្លេស ដែលនេះជាសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គូសបញ្ជាក់ពីបំណងប្រាថ្នារបស់គូស្នេហ៍ ដើម្បីបង្កើតផ្លូវថ្មីសម្រាប់រាជវង្សនៅក្នុងពិភពទំនើប។ សេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយនៅល្ងាចថ្ងៃពុធ ដោយវិមាន Buckingham ពិពណ៌នាថា នេះជាសារផ្ទាល់ខ្លួនពី Duke និង Duchess of Sussex ដោយបាននិយាយថា ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan មានចេតនាក្លាយជាអ្នកឯករាជ្យផ្នែកហិរញ្ញវត្ថុ និងដើម្បីធ្វើឱ្យមានតុល្យភាពរវាងពេលវេលារបស់ព្រះអង្គនៅចក្រភពអង់គ្លេស និងអាមេរិកខាងជើង។ សេចក្តីថ្លែងការណ៍បាននិយាយថា៖ «បន្ទាប់ពីត្រិះរិះ និងការពិភាក្សាផ្ទៃក្នុងអស់រយៈពេលជាច្រើនខែ យើងបានជ្រើសរើសធ្វើការផ្លាស់ប្តូរនៅឆ្នាំនេះ ក្នុងការចាប់ផ្តើមនូវតួនាទីថ្មីដែលកំពុងរីកចម្រើននៅក្នុងស្ថាប័ននេះ។ យើងមានបំណងលាលែងក្នុងនាមជាសមាជិកជាន់ខ្ពស់នៃគ្រួសាររាជវង្ស និងធ្វើការដើម្បីឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ

    January 9, 2020