autoadmin
  • អន្តរជាតិ

    យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនមួយគ្រឿង ដែលដឹកអ្នកដំណើរ និងអាកាសយានិកចំនួន ១៨០នាក់ បានធ្លាក់នៅក្បែរទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា យន្តហោះ Boeing 737 បានធ្លាក់នៅជិតអាកាសយានដ្ឋានអន្តរជាតិតេអេរ៉ង់ (Tehran Imam Khomeini International Airport) ។ BNO Media បានរាយការណ៍ពីឧប្បត្តិហេតុកាលពីយប់ថ្ងៃអង្គារ (ម៉ោងក្នុងស្រុក) និងបាននិយាយថា យន្ដហោះបានទទួលរងនូវបញ្ហាបច្ចេកទេស បន្ទាប់មកបានធ្លាក់ចុះប៉ុន្មាននាទីបន្ទាប់ពីហោះឡើងនៅទីក្រុងតេអេរ៉ង់។ របាយការណ៍នេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani ត្រូវបានគេចោទប្រកាន់ពីបទគំរាមកំហែងអាមេរិក ជាមួយការវាយប្រហារ Lockerbie បន្ទាប់ពីលោកបាននិយាយបញ្ឆិត​បញ្ឆៀងអំពីការបំផ្ទុះគ្រាប់បែកក្នុងយន្តហោះឆ្នាំ១៩៨៨ ដែលបានសម្លាប់មនុស្ស ២៧០នាក់។

    January 8, 2020
  • អន្តរជាតិ

    អ៊ីរ៉ង់បានគំរាមបំផ្ទុះគ្រាប់បែកលើអ៊ីស្រាអែល និងឌូបៃ ប្រសិនបើសហរដ្ឋអាមេរិកសងសឹកចំពោះការវាយប្រហារដោយមីស៊ីលផ្លោងរបស់អ៊ីរ៉ង់នៅឯមូលដ្ឋានអ៊ីរ៉ាក់ចំនួន ២ ដែលកងទ័ពអាមេរិកឈរជើងនៅទីនោះ។ រំលឹកដែរថា ក្រុងតេអេរ៉ង់បានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ ទៅលើមូលដ្ឋានអ៊ីរ៉ាក់ចំនួន ២ ដែលកងទ័ពអាមេរិកឈរជើងទីនោះ។ វាជាការវាយប្រហារសងសឹកចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដែលបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani កាលពីថ្ងៃសុក្រ។ មូលដ្ឋានអាកាស Ayn al Asad នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ដែលត្រូវបានលោក ដូណាល់ ត្រាំ ចូលទស្សនាកាលពីខែធ្នូ ឆ្នាំ២០១៨ និងមូលដ្ឋាន Erbil នៅអ៊ីរ៉ាក់ឃឺដ គឺត្រូវបានវាយប្រហារដោយមីស៊ីលកាលពីថ្ងៃអង្គារ វេលាម៉ោងប្រហែល ៥ និង ៣០ នាទីល្ងាច។

    January 8, 2020
  • អន្តរជាតិ

    អ៊ីរ៉ង់បានបាញ់បង្ហោះមីស៊ីលបាលីស្ទីកចំនួនប្រហែល ១២គ្រាប់ នៅគោលដៅចំនួន ២ ដែលជាកន្លែងឈរជើងកម្លាំងយោធា និងសម្ព័ន្ធមិត្តអាមេរិកនៅអ៊ីរ៉ាក់។ របាយការណ៍បានបង្ហាញថា មីស៊ីលផ្លោងចំនួនពីរប្រភេទត្រូវបានប្រើ ដើម្បីវាយប្រហារមូលដ្ឋានយោធាអាមេរិក Ain al-Asad ភាគខាងលិចអ៊ីរ៉ាក់ និងនៅជុំវិញតំបន់ Erbil នៅឃឺដអ៊ីរ៉ាក់ (Iraqi Kurdistan) ។ ភាគច្រើននៃមីស៊ីលទាំងនោះត្រូវបានគេជឿថា ជា Fateh-110 ដែលវាអាចធ្វើដំណើរបាន ១៨០ម៉ាយ ឬ ៣០០គីឡូម៉ែត្រ, មានទម្ងន់ ៣,៤៥០គីឡូក្រាម និងអាចផ្ទុកទម្ងន់ប្រហែល ៥០០ផោន ឬ ២២៦គីឡូក្រាម។ ចំណែក Qiam-1 ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លីផលិតដោយប្រទេសអ៊ីរ៉ង់

    January 8, 2020
  • អន្តរជាតិ

    ក្រសួងការពារជាតិអាមេរិកនិយាយថា អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងច្រើនជាងមួយគ្រាប់សំដៅទៅលើកម្លាំងយោធា និងសម្ព័ន្ធមិត្តអាមេរិកនៅអ៊ីរ៉ាក់។ នៅក្នុងការបាញ់នេះផងដែរឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់និយាយថា វាជាការសងសឹកចំពោះសហរដ្ឋអាមេរិក ដែលបានសម្លាប់មេបញ្ជាការយោធាកំពូលរបស់ខ្លួនគឺលោក Qassem Soleimani ។ ចំណែកមន្ទីរ PENTAGON និយាយថា ការវាយប្រហាររបស់អ៊ីរ៉ង់ត្រូវបានធ្វើឡើងនៅម៉ោងប្រហែល ១ និង ៣០នាទី ព្រឹកម៉ោងក្នុងស្រុកថ្ងៃអង្គារ។ ទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល ក៏បានបញ្ចេញវីដេអូរយៈពេល ៣នាទី ដែលបង្ហាញថា មីស៊ីលកំពុងត្រូវបានបាញ់បង្ហោះទៅលើយោធាអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់និយាយថា ឆ្មាំបដិវត្តអ៊ីស្លាមរបស់ប្រទេសបានបាញ់មីស៊ីលទៅកាន់មូលដ្ឋានអាកាស Al-Asad នៅភាគខាងលិចអ៊ីរ៉ាក់ វាជាទីដែលទាហានអាមេរិកកំពុងឈរជើង ហើយប្រតិបត្តិការនោះត្រូវបានអ៊ីរ៉ង់ហៅថា “Martyr Soleimani” ។ មូលដ្ឋានមួយទៀតនៅ

    January 8, 2020
  • អន្តរជាតិ

    ការប្តូរពណ៌សក់គឺជាជម្រើសនៃការតែងខ្លួនដ៏ពេញនិយមមួយសម្រាប់យុវវ័យនាពេលបច្ចុប្បន្ននេះ។ យ៉ាងណាក្តី និន្នាការមួយនេះអាចផ្តល់នូវផលអវិជ្ជមានខ្លះៗផងដែរដូចជាធ្វើឲ្យសក់ខូចព្រោះប្តូរពណ៌ញឹកញាប់ពេក និងធ្វើឲ្យមានប្រតិកម្មអាឡែកស៊ីជាដើម ព្រោះថ្នាំលាបសក់មិនល្អ ឬមិនត្រូវជាមួយប្រភេទស្បែកអ្នក។ តួយ៉ាងស្ត្រីម្នាក់ត្រូវបានគេរាយការណ៍ថា មានគ្រោះថ្នាក់ស្ទើរតែស្លាប់ក្រោយមានប្រតិកម្មអាឡែកស៊ីជាមួយនឹងថ្នាំលាបសក់។ ស្ត្រីរងគ្រោះមានឈ្មោះថា Robyn Cherry អាយុ ២៩ ឆ្នាំ និងកំពុងរស់នៅក្នុងប្រទេសអង់គ្លេស។ ស្ត្រីរងគ្រោះបានឲ្យដឹងថា ក្រោយសម្រេចចិត្តទៅលាបសក់ពណ៌ត្នោត ស្រាប់តែមុខរបស់គាត់ហើមធំឡើយទ្វេដង ភ្នែកហើមសឹងតែមើលអ្វីមិនឃើញ ហើយស្បែកក្បាលរបស់គាត់វិញត្រូវមានបញ្ហារមាស់ និងមានដំបៅខ្លះផង ដែលស្ថានភាពនេះសូម្បីតែវេជ្ជបណ្ឌិតក៏ពិបាកជួយព្យាបាលដែរ ព្រោះកោសិកាស្បែកក្បាលរបស់គាត់ត្រូវខូចស្ទើរតែទាំងស្រុងទៅហើយ។ ស្ត្រីរងគ្រោះបានផ្ដាំផ្ញើទៅកាន់អ្នកស្រលាញ់ការលេងពណ៌សក់ទាំងអស់ថា ដើម្បីរក្សាសុវត្ថិភាព លោកអ្នកត្រូវឲ្យគេធ្វើតេស្តិ៍លើស្បែកក្បាលនិងប្រភេទថ្នាំលាបសក់ដែលលោកអ្នកចង់ប្រើប្រាស់ជាមុនសិន មុននឹងសម្រេចប្រើប្រាស់ថ្នាំលាបសក់ប្រភេទណាមួយ ព្រោះស្បែករបស់មនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នាឬអ្នកខ្លះខុសដាច់ពីមនុស្សទូទៅតែម្តង ខណៈថ្នាំលាបសក់ត្រូវបានគេបង្កើតឡើងសម្រាប់មនុស្សទូទៅតែប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី

    January 8, 2020
  • អន្តរជាតិ

    ចិន៖ អាជ្ញាធរនៅក្នុងខេត្ត Wuhan ប្រទេសចិន បានបង្ហាញនូវក្តីកង្វល់មួយ បន្ទាប់ពីមានមេរោគថ្មីមួយដែលគេមិនទាន់ស្គាល់ឈ្មោះនៅឡើយ កំពុងរាតត្បាត និងគំរាមគំហែងអាយុជីវិតប្រជាពលរដ្ឋជាខ្លាំង។ អាជ្ញាធរចិនបានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញឈ្មោះមេរោគថ្មីនេះនៅឡើយទេ តែអ្វីដែលគេអាចដឹងពីវានោះគឺវាមានលក្ខណៈដូចគ្នាទៅនឹងមេរោគនៃជំងឺផ្តាសសាយដែរ តែវាមានលក្ខណៈគ្រោះថ្នាក់ធ្ងន់ធ្ងរខ្លាំងជាងមេរោគនៃជំងឺផ្តាសសាយ ពោលគឺអាចប៉ះពាល់ដល់អាយុជីវិតបានក្នុងករណីព្យាបាលមិនទាន់ពេលវេលា។ ចំណុចដែលគេនិយាយថា វាមានលក្ខណៈដូចគ្នាទៅនឹងមេរោគនៃជំងឺផ្តាសាយនោះគឺ វាបានធ្វើឲ្យជនរងគ្រោះមានរោគសញ្ញាក្តៅខ្លួនខ្លាំង និងពិបាកដកដង្ហើម តែជនរងគ្រោះមិនហៀរសំបោរ ឬក្រដាស់ញឹកញាប់ដូចអ្នកកើតជំងឺផ្តាសាយឡើយ។ មេរោគថ្មីនេះផ្តើមរាតត្បាតនៅថ្ងៃទៅ ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ ដោយមានមនុស្សឈឺដំបូងចំនួន ២៧ នាក់ ហើយមកដល់ត្រឹមថៃ្ងទី ៣ ខែមករា ឆ្នាំ ២០២០ ចំនួនអ្នកជំងឺបានកើនដល់

    January 7, 2020
  • អន្តរជាតិ

    ស្រីស្អាតម្នាក់ដែលត្រូវបានក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមចាត់ទុកថា ជាតារាម៉ូដែលប្រចាំនៅក្នុងបណ្តាញសង្គម Instagram បានជួយរៃអង្គាសប្រាក់បានជាង ១០ ម៉ឺនដុល្លារ ដើម្បីជួយដោះស្រាយបញ្ហាភ្លើងឆេះព្រៃនៅអូស្រា្តលី តាមរយៈការលក់រូបថតអាក្រាតកាយរបស់នាងនៅក្នុងបណ្តាញសង្គម Instagram។ វីរនារីរូបនេះមានឈ្មោះថា Kaylen Ward កំពុងរស់នៅក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិក។ នាង Kaylen Ward ជាបុគ្គលដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងបណ្តាញសង្គម ព្រោះតែនាងមានរូបសម្រស់ស្អាត និងចូលចិត្តបង្ហោះរូបភាពបែបស៊ិចស៊ីជាញឹកញាប់ ហើយកន្លងមកនាងក៏ធ្លាប់លក់រូបថតស្រាតរបស់នាងទៅកាន់អ្នកគាំទ្ររបស់នាងនៅក្នុងបណ្តាញសង្គម Instagram ផងដែរ។ ហើយកាលពីពេលថ្មីៗនេះទៀតសោធនាងបានប្រកាសថា សម្រាប់អ្នកណាដែលបានបរិច្ចាគប្រាក់ត្រឹមតែ ១០ ដុល្លារទៅកាន់មូលនិធិ ឬអង្គការសប្បុរសធម៌ណាដែលកំពុងជួយសង្គ្រោះបញ្ហាភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្រ្តាលីនោះ ហើយផ្ញើវិក័យបត្រនោះនោះមកឲ្យនាងតាមបណ្តាញសង្គម Instagram នាងនឹងផ្ញើរូបស្រាតរបស់នាងមួយសន្លឹកទៅវិញភ្លាម។ រហូតមកទល់នឹងពេលនេះនៅក្នុងប្រអប់សារក្នុងគណនី

    January 6, 2020
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីថ្មីរបស់ហ្វាំងឡង់អ្នកស្រី Sanna Marin បានអំពាវនាវឱ្យមានការណែនាំអំពីកាលវិភាគការងារថ្មី ដែលនឹងផ្លាស់ប្តូររយៈពេលធ្វើការងាត្រឹមតែ ៤ថ្ងៃ/សប្តាហ៍ និង ៦ម៉ោង/ថ្ងៃ។ នាយករដ្ឋមន្រ្តីវ័យ ៣៤ឆ្នាំ រូបនេះបាននិយាយថា ការកែប្រែនេះនឹងអនុញ្ញាតឱ្យកម្មករចំណាយពេលច្រើនជាមួយគ្រួសាររបស់ពួកគេ។ គួរឱ្យដឹងដែរថា អ្នកស្រី Sanna Marin គឺជាប្រមុខ​រដ្ឋស្ត្រីវ័យក្មេងបំផុតក្នុងពិភពលោក ហើយក៏ជាអ្នកម្តាយនៃកូនស្រីម្នាក់ និងជាថ្នាក់ដឹកនាំនៃគណបក្ស​កណ្តាលខាងឆ្វេង ដែលជាក្រុមសម្ព័ន្ធភាព​នយោបាយដឹកនាំដោយស្ត្រីទាំងអស់។ ថ្នាក់ដឹកនាំជាស្ត្រីផ្សេងទៀតទាំង ៣នាក់ សុទ្ធតែមានអាយុក្រោម ៣៥ឆ្នាំ។ អ្នកស្រី Sanna Marin និយាយថា៖ «ខ្ញុំជឿថាមនុស្សសមនឹងចំណាយពេលច្រើនជាមួយក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ការកម្សាន្ត និងទិដ្ឋភាពផ្សេងៗទៀតនៃជីវិត ដូចជាវប្បធម៌ជាដើម។ នេះអាចជាជំហានបន្ទាប់សម្រាប់យើងក្នុងជីវិតការងារ»។

    January 6, 2020
  • អន្តរជាតិ

    ជប៉ុន៖ លោកយាយម្នាក់បានក្លាយជាមនុស្ស ដែលមានអាយុច្រើជាងគេបំផុតនៅក្នុងពិភពលោក ដោយគិតមកទល់ពេលបច្ចុប្បន្ននេះគាត់មានអាយុរហូតដល់ ១១៧ ឆ្នាំហើយ។ លោកយាយរូបនេះមានឈ្មោះថា Kane Tanaka រស់នៅក្នុងក្រុង Fukuoka ភាគខាងត្បូងប្រទេសជប៉ុន។ តាមឯកសារផ្លូវការទទួលស្គាល់យ៉ាងត្រឹមត្រូវពីសំណាក់អាជ្ញាធរជប៉ុនបានបញ្ជាក់ថា លោកយាយបានកើតនៅក្នុងថ្ងៃទី ២ ខែ មករា ឆ្នាំ ១៩០៣ ហើយលោកយាយបានរៀបការជាមួយនឹងបុរសម្នាក់នៅក្នុងឆ្នាំ ១៩២២ និងមានកូនចំនួន ៥ នាក់ ក្នុងនោះជាកូនសុំគេយកមកចិញ្ចឹមម្នាក់ផងដែរ។ កាលពីថ្ងៃទី ២ កន្លងទៅនេះ លោកយាយបានរៀបចំពិធីខួបកំណើតគម្រប់ ១១៧ ឆ្នាំ របស់ខ្លួនយ៉ាងរីករាយ ដោយមានទាំងក្រុមអ្នកសារព័ត៌មានល្បីៗទៅសម្ភាសន៍រូបគាត់ និងយកសាច់រឿងរបស់គាត់ទៅចុះផ្សាយទៀតផង។

    January 6, 2020
  • អន្តរជាតិ

    ពិធីបុណ្យសពឧត្តមសេនីយ៍ជាន់ខ្ពស់លោក Qassem Soleimani បានចាប់ផ្តើមនៅជុំវិញប្រទេសអ៊ីរ៉ង់ បន្ទាប់ពីលោកត្រូវបានអាមេរិកធ្វើឃាតដោយប្រើដ្រូនទម្លាក់មីស៊ីលនៅឯទីក្រុងបាកដាដ។ មឈូសរបស់លោកឧត្តមសេនីយ៍បានមកដល់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ហើយត្រូវបានផ្លាស់ទៅភាគអាគ្នេយ៍នៃក្រុង Ahvaz ហើយបន្ទាប់មកទៅកាន់ទីក្រុង Mashhad ទីក្រុងពិសិដ្ឋរបស់ស៊ីអ៊ីស្លាម (Shia Muslim) សម្រាប់ពិធីបុណ្យសពទ្រង់ទ្រាយធំមួយ។ នៅក្នុងពិធីបុណ្យដ៏ធំនេះទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់រាយការណ៍ថា មានមនុស្សជាងមួយលាននាក់បានចូលរួម។ មឈូសរបស់លោកឧត្តមសេនីយ៍ Qassem Soleimani ក៏គ្រោងនឹងយកទៅក្រុងតេហេរ៉ង់នៅថ្ងៃច័ន្ទ ដើម្បីធ្វើពិធីបុណ្យធំមួយទៀតផងដែរ។ រដ្ឋាភិបាលក៏កំពុងអំពាវនាវឱ្យប្រជាជនចូលរួមក្នុងពិធីបុណ្យនេះ ដោយប្រកាសថ្ងៃបុណ្យនេះជាថ្ងៃសម្រាកបុណ្យជាតិ។ គួរឱ្យដឹងដែរថា លោក Qassem Soleimani ជាឥស្សរជនយោធា និងអ្នកការទូតសំខាន់បំផុតនៅក្នុងគោលនយោបាយអ៊ីរ៉ង់ស្តីពីមជ្ឈឹមបូព៌ា។ គាត់មានប្រជាប្រិយភាព និងគួរឱ្យគោរពណាស់ ហើយជាវីរៈបុរសនៅអ៊ីរ៉ង់ទាំងមូលផងដែរ។ ដូច្នេះហើយមរណភាពរបស់គាត់បានធ្វើឱ្យប្រជាជាតិទាំងមូល ហាក់ដូចជាកាន់ទុក្ខចំពោះមរណភាពរបស់គាត់

    January 6, 2020