- autoadmin
- អន្តរជាតិ
សហរដ្ឋអាមេរិកកំពុងដាក់ពង្រាយទាហានប្រមាណ ៣,០០០នាក់ បន្ថែមទៀតទៅកាន់មជ្ឈឹមបូព៌ា ដែលជាវិធានការបង្ការទុកជាមុនដើម្បីឆ្លើយតបនឹងព្រឹត្តិការណ៍ថ្មីៗនៅក្នុងតំបន់។ ក្រសួងការពារជាតិបានបង្ហើបឱ្យដឹងនៅថ្ងៃសុក្រនេះថា កម្លាំងឆ្លើយតបភ្លាមៗនៃកងពលអាកាសទី៨២ ដែលមានមូលដ្ឋាននៅ Fort Bragg រដ្ឋ North Carolina នឹងត្រូវបញ្ជូនទៅគុយវ៉ែត (Kuwait) ។ មន្ទីរប៉ង់តាហ្គោនក៏ធ្លាប់បាននិយាយដែរថា ទាហានប្រមាណ ៧៥០នាក់ នឹងត្រូវបញ្ជូនទៅតំបន់នោះភ្លាមៗ ខណៈដែលបាតុកម្មដែលផ្តោតលើស្ថានទូតអាមេរិកនៅទីក្រុងបាកដាដ បានផ្ទុះអំពើហិង្សាជាបន្ដបន្ទាប់។ ក្រសួងបាននិយាយថា ទាហានជាច្រើននឹងត្រូវបញ្ជូនទៅក្នុងប៉ុន្មានថ្ងៃខាងមុខទៀត។ រដ្ឋបាលអាមេរិករបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានបញ្ជូនសមាជិកសេវាកម្មអាមេរិកទៅកាន់មជ្ឈឹមបូព៌ាម្តងហើយម្តងទៀត ចាប់តាំងពីខែឧសភាឆ្នាំមុន ដោយលើកឡើងពីការគំរាមកំហែងពីអ៊ីរ៉ង់។ ពោលគឺមានកម្លាំងសរុបមានប្រហែល ១៤,០០០នាក់ គិតមកទល់ពេលនេះ។ ក្រុមអ្នកវិភាគនិយាយថា កងទ័ពបន្ថែមអាចនឹងជំរុញភាពតានតឹងដែលកំពុងតានតឹងស្រាប់រវាងអាមេរិក
January 4, 2020 - អន្តរជាតិ
ចិន៖ ទឹកចិត្តដ៏ល្អរបស់បុរសអ្នកជិតខាងម្នាក់បានក្លាយទៅជារឿងគួរឲ្យអស់សំណើចបំផុត ក្រោយរូបគាត់មើលច្រឡំលេខឆ្នាំ ២០២០ ទៅជាពាក្យប្រកាសអាសន្ន និងបានប្តឹងប៉ូលិសឲ្យមកធ្វើប្រតិបត្តិការណ៍ភ្លាមៗតែម្តង។ រឿងរ៉ាវហួសចិត្តនេះបានកើតឡើងនៅលើអគារជាន់ទី ១៩ នៃអាផាតមិនមួយកន្លែងក្នុងក្រុង Guiyang ប្រទេសចិន។ បើតាមសារព័ត៌មានបរទេសបានចុះផ្សាយថា មានស្រ្តីជាម្ចាស់ផ្ទះម្នាក់បានរៀបចំពិធីជប់លៀងអបអរថ្ងៃឆ្លងឆ្នាំជាមួយក្រុមគ្រួសារ ហើយគាត់បានយកលេខ ២០២០ យ៉ាងធំទៅដាក់តាំងនៅមាត់បង្អួច ហើយបន្តិចក្រោយមកលេខសូន្យនៅខាងចុងមួយក៏បានជ្រុះបាត់នៅសល់ត្រឹមលេខ ២០២ ហើយបើគេមើលបញ្ច្រាសពីខាងក្រៅមកវិញគឺដូចជាអក្ស SOS (ពាក្យសម្ងាត់សម្រាប់ប្រកាសអាសន្ន) អីចឹង។ ក្នុងស្ថានភាពដូចខាងលើនេះ បុរសជាអ្នកជិតខាងដែលរស់នៅអគារក្បែរនោះបានរាយការណ៍ជូនប៉ូលិសភ្លាម ដោយគិតថាមានរឿងអាសន្នណាមួយកំពុងកើតឡើងហើយ តែពេលដែលប៉ូលិសទៅដល់កន្លែងកើតហេតុក៏ប្រទះឃើញស្រ្តីជាម្ចាស់ផ្ទះកំពុងជប់លៀងអបអរឆ្នាំសកលយ៉ាងរីករាយទៅវិញ។ ទាំងប៉ូលិសនិងស្រ្តីជាម្ចាស់ផ្ទះបាននិយាយពាក្យអគុណទៅកាន់បុរសអ្នកជិតខាង តែក៏បានសំណូមពរឲ្យគាត់ពិនិត្យឲ្យបានច្បាស់លាស់សិន មុននឹងសម្រេចចិត្តរាយការណ៍រឿងអ្វីមួយទៅកាន់ប៉ូលិស៕ អត្ថបទ៖ ភក្តី
January 4, 2020 - អន្តរជាតិ
មេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសដោយសហរដ្ឋអាមេរិក នៅឯរដ្ឋធានីបាកដាដរបស់ប្រទេសអ៊ីរ៉ាក់។ ទូរទស្សន៍រដ្ឋអ៊ីរ៉ាក់បានរាយការណ៍កាលពីថ្ងៃសុក្រថា ឧត្តមសេនីយ៍លោក Qassem Soleimani ស្ថិតក្នុងចំណោមអ្នកដែលស្លាប់ នៅក្នុងការវាយប្រហារដោយដ្រូន (drone) ទៅលើក្បួនរថយន្តរបស់គាត់នៅជិតអាកាសយានដ្ឋានបាកដាដ។ ក្រសួងការពារជាតិអាមេរិកបានចេញសេចក្តីថ្លែងការណ៍ភ្លាមដោយនិយាយថា៖ “តាមការចង្អុលបង្ហាញរបស់ប្រធានាធិបតី (ដូណាល់ ត្រាំ) យោធាសហរដ្ឋអាមេរិកបានចាត់វិធាន ដើម្បីការពារបុគ្គលិកអាមេរិកនៅក្រៅប្រទេស ដោយការសម្លាប់ Qassem Soleimani”។ គួរឱ្យដឹងដែរថា លោក Qassem Soleimani ជាមេបញ្ជាការនៃអង្គភាព Quds Force ដែលជាកងកម្លាំងពិសេសនៅក្នុងអង្គភាពឆ្មាំបដិវត្តអ៊ីស្លាម ដែលទទួលខុសត្រូវចំពោះប្រតិបត្តិការយោធាទឹកដីក្រៅប្រទេសរបស់អ៊ីរ៉ង់៕ អត្ថបទ៖ លីដា
January 3, 2020 - Nissan Auto TechNissan TERRA ជារថយន្តប្រភេទគ្រួសារ ទំនើបទាំងមុខងារកម្សាន្ត មានផាសុកភាព និងផ្ដល់ភាពងាយស្រួលដល់អ្នកបើក
កៅអីស្បែកធំទូលាយដូចសាលរោងកុនរបស់ Nissan TERRA គឺជាប្រភេទ ៧កៅអី ដែលអាចបត់បែនបាន, ងាយស្រួលតាមកាលៈទេសៈ និងភ្ជាប់មកជាមួយចន្លោះទំនេរដែលអាចប្រែប្រួលទៅតាមការចង់បាន។ ប៊ូតុង Push-Start របស់ Nissan Terra ផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ ដោយគាន់តែធ្វើការចុចបញ្ឆេះ ហើយចាប់ផ្ដើមបើកបរជាការស្រេច។ បន្ទាប់មកទៀត តើអ្នកធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការហត់នឿយបន្ទាប់ពីបើកបរម្តងៗដែរទេ? នីសាន់បាននាំយកនូវកៅអីអង្គុយដែលសម្រួលដល់ឆ្អឹងខ្នងមនុស្ស។ នោះគឺកៅអី The Zero-Gravity ដែលត្រូវបានរៀបចំតាមរបៀបមួយ ដែលធ្វើឱ្យឆ្អឹងខ្នងរបស់យើងនៅជាធម្មតា ពោលគឺស្រដៀងទៅនឹងអង្គុយលើអវកាសគ្មានទំនាញ។ កៅអីនេះត្រូវបានរួមបញ្ចូលជាមួយចំណុចសម្ពាធចំនួន ១៤ ដែលផ្តល់ការគាំទ្រពីត្រគាកដល់ស្មា។ លើសពីនេះទៀតកៅអីនេះក៏ត្រូវបានរចនាឡើង ដើម្បីសម្រួលដល់លំហូរឈាម ដែលផ្តល់លទ្ធផលល្អដល់ថាមពលអ្នកបើក។ ចុងក្រោយគឺ NissanConnect Alliance
January 3, 2020 - អន្តរជាតិ
បើយោងតាមការបង្ហោះនៅក្នុងហ្វេសប៊ុកឈ្មោះ Suchitra Shaleam នៅថ្ងៃសុក្រ ទី០៣ ខេមករា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃគ្រោងនឹងដាក់រូបសំណាក “សត្វហង្ស” យ៉ាងធំនៅឯអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ដែលជាអាកាសយានដ្ឋានដ៏ធំបំផុតរបស់ប្រទេសថៃ និងមានភាពមមាញឹកជាងគេទី១៧ លើពិភពលោកនេះ។ នៅក្នុងការបង្ហោះនោះ Suchitra Shaleam បានសរសេរថា៖ “ព្រះរាជាណាចក្រថៃ៖ រូបសំណាកហង្សយក្ស (Swan) រូបចម្លាក់ទេវកថាជាច្រើនផ្សេងទៀតនឹងត្រូវដាក់បញ្ចូលនៅឯចំណតថ្មីរបស់ស្ថានីយដឹកអ្នកដំណើរនៅអគារ 1st Midfield Satellite «អាកាសយានដ្ឋានសុវណ្ណភូមិ» រូបសំណាកសត្វហង្ស (hongsa) ដ៏ស្រស់ស្អាត គឺជាសត្វនៃព្រៃហេមពាន្ត ក្នុងរឿងទេវកថា នៅក្នុងអក្សរសិល្ប៍ថៃ”៕ អត្ថបទ៖ លីដា
January 3, 2020 - អន្តរជាតិ
ពលករខ្មែរអាយុ ២៩ឆ្នាំ និងបុរសជនជាតិថៃអាយុ ៦៣ឆ្នាំម្នាក់ បានទទួលសំណាងឈ្នះប្រាក់រង្វាន់ធំ ដែលស្មើនឹងទឹកប្រាក់ ៦លានបាត (ជិត ២០០,០០០ដុល្លារ) នៅក្នុងការចាប់ឆ្នោតចុងក្រោយសម្រាប់ឆ្នាំ២០១៩។ រូបថតរបស់យុវជនខ្មែរដែលកាន់សន្លឹកឆ្នោតលេខ ៥១០៥៤១ សម្រាប់ការចាប់រង្វាន់ កាលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានបង្ហោះលើហ្វេសប៊ុកកាលពីថ្ងៃច័ន្ទ ហើយបានទាញសារពីអ្នកលេងអ៊ីនធឺណេតជាច្រើន ដែលមកអបអរសាទរគាត់ពីសំណាងរបស់គាត់។ បុរសជាពលករខ្មែរម្នាក់នេះមានឈ្មោះថា ធីតា សាណា (Thida Sana) ធ្វើការជាជំនួយការនៅភោជនីយដ្ឋានមួយ នៅឆ្នេរឡាមៃ លើកោះសាមុយ ក្នុងខេត្តស៊ូរ៉ាតថានី ហើយគាត់បានទិញសន្លឹកឆ្នោតនេះ ពីអ្នកលក់ឆ្នោតនៅហាង Tesco Lotus នៅឯឆ្នេរឡាមៃ។ លោក
January 3, 2020 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB) បានប្រកាសថា មានមនុស្សចំនួន ៣០នាក់ បានស្លាប់ដោយសារទឹកជំនន់កាលពីថ្ងៃពុធ ដែលបានជន់លិចរដ្ឋធានី Jakarta និង ទីក្រុងរណបដូចជា៖ Bogor, Depok, Tangerang, និង Bekasi នៅចំថ្ងៃបុណ្យចូលឆ្នាំថ្មី។ អ្នកនាំពាក្យរបស់ BNPB លោក Agus Wibowo នៅថ្ងៃព្រហស្បតិ៍ទី០២ ខែមករា បាននិយាយថា ចំនួនអ្នកស្លាប់ត្រូវបានគេសន្មតថា ជាជនរងគ្រោះដោយសារទឹកជំនន់ ដែលត្រូវបានវាយប្រហារដោយការថយចុះកម្តៅក្នុងខ្លួន (hypothermia), ឆក់ចរន្តអគ្គិសនី, កប់នៅក្រោមដី និងត្រូវទឹកហូរបោក ហើយមនុស្ស ៣៦,០០០នាក់
January 3, 2020 - បច្ចេកវិទ្យា
ចិន៖ ខណៈដែលប្រទេសជាច្រើនបានប្រើប្រាស់កាំជ្រួចដើម្បីបាញ់អបអរក្នុងយប់ឆ្លងឆ្នាំពីឆ្នាំ ២០១៩ ឆ្លងចូលឆ្នាំ ២០២០ នោះ នៅទីក្រុងសៀងហៃ ប្រទេសចិនឯណោះវិញ មិនបានប្រើប្រាស់កាំជ្រួចសូម្បីតែមួយដើម តែក្រុងសៀងហៃបានប្រើប្រាស់យន្តហោះ Drone ជាច្រើនគ្រឿងជំនួសវិញ។ យោងតាមសារព័ត៌មាន Shanghai បានឲ្យដឹងថា ក្រុងសៀងហៃបានប្រើប្រាស់យន្ត Drone ចំនួន ២ ពាន់គ្រឿង បង្ហោះឡើងទៅលើមេឃនៅតាមបណ្តាញទន្លេ Huangpu ហើយយន្តហោះ Drone ទាំងនោះបានបង្កើតជារូបភាពផ្សេងៗដូចជាមនុស្សដើរ នាទីដើរថយក្រោយ និងលេខ ២០២០ ជាដើម។ ការប្រើប្រើយន្តហោះ Drone ជំនួសដោយាការបាញ់កាំជ្រួចនេះត្រូវបានអាជ្ញាធរក្រុងសៀងហៃបញ្ជាក់ប្រាប់ថា ដើម្បីបង្ហាញពីភាពរីកចម្រើននិងគំនិតច្នៃប្រឌិតក្នុងការប្រើប្រាស់បច្ចេកវិទ្យាផង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានដោយចៃដន្យផង។
January 3, 2020 - អន្តរជាតិ
លោក Nednapa Srisamai នាយកគ្រប់គ្រងកាហ្វេ Starbucks ប្រទេសថៃបានមានប្រសាសន៍ថា គោលនយោបាយរបស់ Starbucks នៅក្នុងប្រទេសថៃ គឺនឹងផ្លាស់ប្តូរទៅជាប្រើបំពង់បឺតក្រដាសទូទាំងប្រទេស។ ចាប់ពីថ្ងៃទី០៦ ខែមករា នេះតទៅ អតិថិជនទាំងអស់ត្រូវបានអញ្ជើញឱ្យកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច និងចូលរួមបេសកកម្មបរិស្ថានរបស់ Starbucks ដើម្បីបញ្ឈប់ការប្រើប្រាស់បំពង់ផ្លាស្ទិចនៅតាមហាង Starbucks នៅទូទាំងពិភពលោកនៅឆ្នាំ២០២០។ សម្រាប់បំពង់ក្រដាសដែល Starbucks បានផ្លាស់ប្តូរថ្មីនេះ គឺផលិតចេញពីក្រដាសដែលមិនប៉ះពាល់ដល់បរិស្ថាន និងអាចបំបែកបាន ដែលត្រូវបានបញ្ជាក់ដោយ Forest Steward Council® ដែលជាអង្គការមិនរកប្រាក់ចំណេញនៅក្នុងប្រទេសអាឡឺម៉ង់ ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងព្រៃឈើនៅជុំវិញពិភពលោក។ វាមានពីរទំហំដែលត្រូវជ្រើសរើស គឺទំហំស្តង់ដារ និងទំហំធំ បន្ថែមសម្រាប់ភេសជ្ជៈមាន
January 3, 2020 - អន្តរជាតិ
ប៉ូលីសហុងកុងបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស ៤២០នាក់ ក្នុងកំឡុងពេលបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅថ្ងៃចូលឆ្នាំថ្មី។ ប៉ូលីសបានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា ភាគច្រើននៃអ្នកដែលត្រូវបានចាប់ខ្លួន បានធ្វើបាតុកម្មនៅកោះហុងកុងភាគកណ្តាល កាលពីថ្ងៃពុធ។ ពួកគេបាននិយាយថា មនុស្សដែលត្រូវបានចាប់ខ្លួនមានអាយុចាប់ពី ១២ឆ្នាំ ដល់ ៨១ឆ្នាំ។ មន្ត្រីប៉ូលីសក៏បានសង្ស័យដែរថា ក្រុមបាតុករបានចូលរួមនៅក្នុងការប្រជុំខុសច្បាប់មួយ។ ក្រុមអ្នកតវ៉ានៅតែបន្តធ្វើសកម្មភាពតាមដងផ្លូវ បន្ទាប់ពីប៉ូលីសបានបញ្ជាឱ្យអ្នករៀបចំកម្មវិធីបញ្ឈប់ការដើរក្បួននេះ ដោយសារថាវាមានទាំងសកម្មភាពបំផ្លិចបំផ្លាញ។ ប្រភពក៏បានរាយការណ៍ថា ការបំផ្លិចបំផ្លាញ និងការដុតផ្ទះត្រូវបានធ្វើឡើងម្តងហើយម្តងទៀតនៅតាមសាខាធនាគារ និងភោជនីយដ្ឋានក្នុងអំឡុងពេលនៃការតវ៉ាពីរថ្ងៃនេះ។ យ៉ាងណាក៏ដោយការរិះគន់ជាសាធារណៈអំពីការចាប់ខ្លួនមនុស្សជាច្រើនបាននិងកំពុងកើនឡើង។ ក្រុមអ្នករិះគន់និយាយថា ប៉ូលីសបានចាប់ខ្លួនបាតុករ និងសូម្បីតែមនុស្សធម្មតាដែលមិនបានទាក់ទងនឹងការតវ៉ានេះ។ គួរឱ្យដឹងដែរថា បាតុកម្មប្រឆាំងរដ្ឋាភិបាលនៅហុងកុង បានបន្តអស់រយៈពេលជិត ៧ខែមកហើយ៕ អត្ថបទ៖ លីដា
January 3, 2020









