autoadmin
  • អន្តរជាតិ

    អ្នកវិទ្យាសាស្ត្រជនជាតិចិនម្នាក់ ដែលនៅពីក្រោយការសាកល្បងបង្កើតទារិកាភ្លោះតាមវិធីសាស្ត្រកែហ្សែន ពេលនេះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ។ ពោលគឺរយៈពេលជិត ១ឆ្នាំហើយ ដែលក្រុងប៉េកាំងបាននិយាយថា លោកសាស្រ្តាចារ្យនឹងត្រូវបានដាក់ទណ្ឌកម្មចំពោះការអនុវត្ត ដែលអាចមានបញ្ហាដល់អនាគតទារិកាភ្លោះនេះ។ រំលឹកដែរថា សាស្រ្តាចារ្យលោក He Jiankui បានប្រកាសកាលពីឆ្នាំ២០១៨ថា គាត់បានកែហ្សែនរបស់ក្មេងស្រីភ្លោះឈ្មោះថា លូលូ និងណាណា ដើម្បីធ្វើឱ្យពួកគេមានភាពស៊ាំនឹងមេរោគអេដស៍។ កាលនៅឆ្នាំនោះមានការជជែកវែកញែក និងរិះគន់យ៉ាងច្រើនពីក្រុមអ្នកស្រាវជ្រាវ ក៏ដូចជាពិភពលោកទាំងមូល។ របាយការណ៍ក៏បានបង្ហាញថា លោក Jiankui គាត់បានចូលរួមក្នុងការចាប់កំណើតកូនបង្កើតមួយបន្ថែមទៀតផងដែរ ដែលនេះវាកាន់តែធ្វើឱ្យគាត់កាន់តែខុស ទោះបីជាការបង្កើតនោះជោគជ័យក៏ដោយ។ អ្នកជំនាញខាងហ្សែនចិនម្នាក់នេះហាក់ដូចជាមានមោទកភាពចំពោះការរកឃើញនេះណាស់ ប៉ុន្តែបានជួបប្រទះនូវព័ត៌មានមិនល្អ ដោយសារថាលោក Jiankui គឺកំពុងរំលោភក្រមសីលធម៌មនុស្ស។ លោក He Jiankui

    December 30, 2019
  • អន្តរជាតិ

    ក្រុមមន្ត្រីបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៥០នាក់ បានស្លាប់នៅក្នុងប្រទេសបង់ក្លាដែស ដោយសារអាកាសធាតុត្រជាក់នៅតែបន្តសាយភាយទូទាំងប្រទេស។ ការិយាល័យឧតុនិយមបាននិយាយថា សីតុណ្ហភាពទាបបំផុតរបស់ប្រទេសនៅឆ្នាំនេះគឺ ៤.៥អង្សាសេ ត្រូវបានកត់ត្រានៅព្រឹកថ្ងៃអាទិត្យ នៅ Tetulia ដែលជាទីក្រុងព្រំដែននៅភាគខាងជើងនៃប្រទេស។ ក្នុងនោះផងដែរមានមនុស្សចំនួន ១៧នាក់ បានស្លាប់ដោយសារការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរ និង ៣៣នាក់ ឆ្លងជំងឺរាគរូស ដែលបណ្តាលមកពីវីរុសជំងឺរាកលើកូនក្មេង (rotavirus) និងជំងឺដទៃទៀតនៅទូទាំងប្រទេសបង់ក្លាដែស ចាប់តាំងពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែធ្នូ។ នៅតាមមន្ទីរពេទ្យត្រូវបានប្រមូលផ្តុំដោយមនុស្សដែលទទួលរងពីជំងឺ ដែលទាក់ទងនឹងជំងឺផ្តាសាយដូចជា៖ គ្រុនផ្តាសាយ ការខ្វះជាតិទឹក និងជំងឺរលាកសួត។ អ្នកដែលមានប្រាក់ចំណូលទាបជាពិសេសកម្មករគឺទទួលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារអាកាសធាតុត្រជាក់ ហើយពួកគេខ្វះសម្លៀកបំពាក់ ខណៈដែលមនុស្សជាច្រើនជាពិសេសកុមារ និងមនុស្សចាស់ងាយនឹងកើតជំងឺដូចជាជំងឺរលាកសួត។

    December 30, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ការបង្ហោះម៉ូតូអាចជាសកម្មភាពដ៏ពេញនិយមមួយក្នុងចំណោមក្មេងស្ទាវ បើទោះជាសាធារណៈទូទៅមើលឃើញថា វាគឺជាការជិះម៉ូតូប្រកបដោយគ្រោះថ្នាក់ដ៏ដោយ។ បើពិនិត្យទៅមើលទិដ្ឋភាពច្បាប់វិញ ការបង្ហោះម៉ូតូនៅលើផ្លូវសាធារណៈគឺជាបទល្មើសចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយ ព្រោះបើកើតមានបញ្ហាអ្វីមួយភ្លាមវាមិនបានបង្កគ្រោះថ្នាក់ត្រឹមតែអ្នកបើកបរម៉ូតូនោះទេ តែអ្នកដំណើរផ្សេងទៀតក៏អាចរងគ្រោះថ្នាក់ដូចគ្នាដែរ។ ជាក់ស្តែងយុវជនម៉ាឡេស៊ីម្នាក់ មានឈ្មោះថា Kota Kinabalu ត្រូវតុលាការកាត់ទោសឲ្យជាប់គុកអស់រយៈពេល ១៤ ខែ និងពិន័យជាប្រាក់រហូតដល់ ​ ៥ ០០០ RM (១ ២១១ ដុល្លារអាម៉េរិក) ក្រោយរូបគាត់បានបង្ហោះម៉ូតូនៅលើផ្លូវសាធារណៈ។ នៅមុខតុលាការយុវជនវ័យ ២១ ឆ្នាំរូបនេះ បានសារភាពថា រូបគេគ្រាន់តែចង់សាកម៉ូតូតែប៉ុណ្ណោះ ក្រោយជួសជុលរួច រូបគេគ្មានបំណងចង់បង្ហោះម៉ូតូឡើយ។ យ៉ាងណាក្តី ការដោះសារនេះគ្មានប្រសិទ្ធភាពឡើយ ហើយគាត់ត្រូវតែទទួលទោសតាមផ្លូវច្បាប់៕ អត្ថបទ៖

    December 30, 2019
  • សេដ្ឋកិច្ច អន្តរជាតិ

    ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាមកាលពីថ្ងៃសុក្របានឱ្យដឹងថា ប្រទេសវៀតណាមសម្រេចបាននូវកំណើនផលិតផលក្នុងស្រុក (GDP) សរុប ៧.០២% នៅក្នុងឆ្នាំ២០១៩ ដែលកើនឡើងលើសពីគោលដៅប្រចាំឆ្នាំពី ៦.៦-៦.៨%។ នេះជាឆ្នាំទី២ ជាប់ៗគ្នា ដែលប្រទេសវៀតណាមទទួលបានកំណើនផលិតផលក្នុងស្រុកសរុបជាង ៧% ចាប់តាំងពីឆ្នាំ២០១១មក។ នៅត្រីមាសទី៣ និងទី៤ ផលិតផលក្នុងស្រុកសរុបបានកើនឡើង ៧.៤៨ និង ៦.៩៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់របស់ប្រទេសវៀតណាមបានកំណត់ទិសដៅរួចរាល់ហើយដែរ ដើម្បីទទួលបានកំណើនផលិតផលក្នុងស្រុកសរុបប្រហែល ៦.៨% នៅឆ្នាំក្រោយ។ ដោយកាលពីខែធ្នូ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើនការព្យាករណ៍របស់ខ្លួនសម្រាប់កំណើន GDP របស់វៀតណាមពី ៦.៨ ដល់ ៦.៩% នៅក្នុងឆ្នាំ២០១៩

    December 30, 2019
  • អន្តរជាតិ

    បុរសជនជាតិអាមេរិកម្នាក់កំពុងធ្វើឱ្យប្រពន្ធសំណព្វឆេះដុំ បន្ទាប់ពីគាត់បានសាក់រូបប្រពន្ធគាត់លើខ្លួន នៅពេលដែលនាងកំពុងគេងស្រមុក។ លោកស្រី Kelly McGraw អាយុ ៣៧ឆ្នាំ ជាម្តាយដែលមានកូន៥នាក់ បាននិយាយថា ប្តីរបស់គាត់ឈ្មោះ James McGraw អាយុ ៤០ឆ្នាំ ម្ដងនេះគឺធ្វើបាបគាត់ធ្ងន់ធ្ងរណាស់ ដោយលួចថតរូបគាត់ពេកគេងលក់ស្រមុកចំហមាត់ហើយ ថែមទាំងបានសាក់រូបហ្នឹងលើខ្លួនទៀត។ គាត់បាននិយាយថា ពួកគាត់គឺជាគ្រួសារដ៏សាមញ្ញមមួយ ហើយពួកគាត់តែងតែ Prank គ្នា ដោយសារថាវាគឺជារឿងញោះគ្នាលេងសើចប៉ុណ្ណោះ ប៉ុន្តែលើកនេះគឺគាត់ខឹងខ្លាំងមែនទែន ហើយគាត់ស្អប់រូបនោះខ្លាំងណាស់! រូបថតនេះត្រូវបានផ្អែកលើរូបថតភរិយារបង់គាត់នាង Kelly McGraw បានគេងលង់លក់ ពេលដែលពួកគេទាំងពីរកំពុងធ្វើដំណើរតាមជើងយន្តហោះមួយ។ រូបថតនៃការសាក់នេះដំបូងឡើយបានបង្ហោះដោយផេកហេ្វសប៊ុករបស់ប្តីគាត់ ប៉ុន្តែត្រូវបានលុបចេញទៅវិញ។ ទោះបីជាប្រពន្ធរបស់គាត់ខឹងក៏ដោយ

    December 30, 2019
  • អន្តរជាតិ

    ការផ្ទុះមួយបានវាយប្រហារការប្រមូលផ្តុំយោធានៅប្រទេសយេម៉ែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់ និងរបួស ២៥នាក់។ ការផ្ទុះនេះបានកើតឡើងនៅភាគខាងត្បូងទីក្រុងអាល់ដាឡា កាលពីថ្ងៃអាទិត្យ នៅពេលដែលកងកម្លាំងដែលមានសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលកំពុងប្រារព្ធពិធីបញ្ចប់ការបណ្តុះបណ្តាលសម្រាប់ការជ្រើសរើសបុគ្គលិក។ អ្នកនាំពាក្យកម្លាំងបាននិយាយថា ជនរងគ្រោះគឺជាជនស៊ីវិលដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ កម្លាំងទាំងអស់បានចងសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតី Abd-Rabbu Mansour Hadi ដែលត្រូវបានគាំទ្រដោយប្រទេសអារ៉ាប់ប៊ីសាអូឌីត និងអារ៉ាប់រួម។ ពួកគេនិយាយថា ការផ្ទុះនេះគឺជាការវាយប្រហារដោយមីស៊ីលពីក្រុមប្រឆាំងរដ្ឋាភិបាល Houthi ដែលគាំទ្រដោយអ៊ីរ៉ង់។ ប៉ុន្តែក្រុម Houthi បានប្រាប់ NHK ថា ក្រុមនេះមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនោះទេ។ យេម៉ែនបានជាប់ជម្លោះនៅក្នុងជម្លោះអស់រយៈពេលជាង ៤ឆ្នាំកន្លះរវាងកងកម្លាំងដែលមានសម្ព័ន្ធមិត្តរវាងរដ្ឋាភិបាល និងក្រុម Houthi ហើយភាគីទាំងពីរកំពុងខ្វះខាតធនធានហិរញ្ញវត្ថុ។ ការប្រយុទ្ធគ្នាថ្មីៗនេះបានស្ថិតក្នុងភាពស្រពិចស្រពិលចំពេលមានការសង្ស័យថា អារ៉ាប៊ីសាអូឌីតបានចាប់ផ្តើមចរចានៅពីក្រោយឆាកជាមួយ Houthi

    December 30, 2019
  • អន្តរជាតិ

    ថៃ៖ មានការដាច់ចរន្តអគ្គិសនីនៅស្រុកចំនួន៣ នៃខេត្ត Chiang Rai ភាគខាងជើងប្រទេសថៃ កាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីតំបន់ទាំងនោះមានភ្លៀងធ្លាក់ខ្លាំង និងព្យុះ។ ដើមឈើជាច្រើននៅតាមបណ្តោយផ្លូវ Chiang Saen-Chiang Rai ពីឃុំ Chanchawa នៅស្រុក Mae Chan ដល់ឃុំ Wiang Chiang Saen នៃស្រុក Chiang Saen ត្រូវបានដួលរលំដោយសារខ្យល់បក់ខ្លាំង និងរារាំងចរាចរណ៍។ មន្ត្រីសាលាខេត្តបាននិយាយថា ព្យុះដែលបានវាយប្រហារស្រុក Mae Sai និង Mae Chan

    December 30, 2019
  • អន្តរជាតិ

    ថៃ៖មន្ទីរឧតុនិយមថៃបានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ថា សីតុណ្ហភាពនៅក្នុងប្រទេសថៃនឹងមានការប្រែប្រួលគួរឲ្យតក់សម្គាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដូចនេះសូមប្រជាពលរដ្ឋទាំងអស់កុំមានការភ្ញាក់ផ្អើល និងត្រៀមសម្របខ្លួនទៅតាមការប្រែប្រួលអាកាសធាតុជាក់ស្តែងនៅតាមតំបន់ផ្សេងៗគ្នាដូចខាងក្រោមនេះ៖ -ក្រុងបាងកក៖មានអ័ព្ទនៅពេលព្រឹក។ សីតុណ្ហភាពអប្បបរមាដល់ ២៣-២៥ អង្សាសេ និងអតិបរមាដល់ ៣៣-៣៥ អង្សាសេ។ -តំបន់ភាគខាងជើង៖ សីតុណ្ហភាពអប្បបរមាដល់ ១៣-១៩ អង្សា និងអតិបរមា ៣០-៣៦ អង្សាសេ។ សីតុណ្ហភាពអាចធ្លាក់ចុះដល់ ៥-១០ អង្សាសេនៅលើកំពូលភ្នំ។ -តំបន់ភាគជើងឆៀងខាងលិច៖ ពេលព្រឹកមានភ្លៀងនៅតំបន់ដាច់ស្រយាល។ សីតុណ្ហភាពអប្បបរមាដល់ ១៦-២០ អង្សា និងអតិបរមាដល់ ៣២-៣៣ អង្សាសេ។ សីតុណ្ហភាពអាចធ្លាក់ចុះដល់ ៩-១៣ អង្សាសេនៅលើកំពូលភ្នំ។ -តំបន់កណ្ដាល៖ មានអ័ព្ទនៅពេលព្រឹក។

    December 30, 2019
  • អន្តរជាតិ

    មនុស្ស ៤៣នាក់បានស្លាប់ និង ៤៦៦នាក់រងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកាលពីថ្ងៃសុក្រ ដែលជាថ្ងៃដំបូងនៃថ្ងៃឈប់សម្រាករយៈពេល ៧ថ្ងៃ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០២០ ហើយការបើកបរពេលស្រវឹងនៅតែជាមូលហេតុចម្បង។ មជ្ឈមណ្ឌលចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ៤៦៤ ត្រូវបានរាយការណ៍កាលពីថ្ងៃទី២៧ ខែធ្នូ ដោយមានមនុស្សស្លាប់ និងរងរបួសជាង ៥០០នាក់។ កាលពីឆ្នាំមុនក៏មានអ្នកស្លាប់ចំនួន ៤៥នាក់ និងរងរបួសចំនួន ៤២៨នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤១៩ករណី នៅថ្ងៃដំបូងនៃវិស្សមកាលចូលឆ្នាំថ្មីផងដែរ ពោលគឺប្រទេសនេះមានករណីគ្រោះថ្នាក់ច្រើនមែនទែន។ ការបើកបរក្នុងពេលស្រវឹងគឺជាបុព្វហេតុចម្បង ដែលមានចំនួន ៣០.៤% នៃគ្រោះថ្នាក់ដែលបានកើតឡើងនៅឆ្នាំនេះ ហើយបន្ទាប់មកគឺ ២៤.៧៨% ដោយការបើកបរលើសល្បឿនកំណត់។ ភាគច្រើននៃយានយន្តដែលចូលរួមក្នុងគ្រោះថ្នាក់ចរាចរណ៍គឺម៉ូតូដូចឆ្នាំមុនៗដែរ៕

    December 28, 2019
  • អន្តរជាតិ

    តើអ្នកពិបាកក្នុងការអង្គុយឱ្យស្រួលខ្លួនដែរទេ នៅពេលធ្វើការក្នុងការិយាល័យ? ទោះបីជាគ្មាននរណាម្នាក់និយាយអំពីបញ្ហានេះក៏ដោយ ប៉ុន្តែគ្រប់កន្លែងធ្វើការភាគច្រើនយើងតែងអង្គុយនៅកៅអីដោយដាក់ជើងចុះក្រោម ហើយការអង្គុយបែបនេះនិយាយតាមត្រង់ទៅចុះគឺហត់នឿយ និងពិបាកក្នុងខ្លួនខ្លាំងណាស់។ មិនត្រឹមតែពិបាកក្នុងខ្លួននោះទេ វាថែមទាំងធ្វើឱ្យអ្នកឈឺចាប់នៅផ្នែកណាមួយទៀតផង ពិសេសនៅត្រង់ចង្កេះ និងខ្នង នៅពេលដែលយើងធ្វើការពេញមួយថ្ងៃ។ ពេលខ្លះយើងតែងតែចង់ពែន​ភ្នែននៅលើកៅអីតែម្តង ព្រោះថាឥរិយាបទបែបនេះមិនសូវហត់នឿយ។ ប៉ុន្តែយ៉ាងណាពេលនេះអ្នករចនា និងជាស្ថាបនិកម្នាក់ឈ្មោះ Pack Matthews បានរកឃើញនូវដំណោះស្រាយថ្មីមួយហើយ ដោយស្ថាបនិក My Soul Seat រូបនេះបានបង្កើតជាកៅអីម៉្យាងងាយស្រួលអង្គុយ ដែលលោកអ្នកអាចប្រែខ្លួន និងអង្គុយក្នុងឥរិយាបទបែបណាក៏បាន។ មូលហេតុដែលគាត់បានបង្កើតកៅអីនេះឡើងគឺដោយសារគាត់ក៏ដូចជាយើងទាំងអស់គ្នា គឺសុទ្ធតែមានបញ្ហាជាមួយឥរិយាបទក្នុងការអង្គុយទាំងអស់។ គាត់ជាមនុស្សដែលតែងតែធ្វើការនៅនឹងមុខកុំព្យូទ័រ ដូច្នេះគាត់ត្រូវការប្រែខ្លួនចុះឡើងច្រើន ព្រោះថាឥរិយាបទដដែលយូរពេកវានឹងមានសម្ពាធដល់រាងកាយ និងធ្វើឱ្យមានការឈឺចាប់ជាដើម។ វាជាកៅអីដែលផលិតឡើងដូចជាការអង្គុយហាត់ Yoga ហើយបច្ចុប្បន្នវាត្រូវបានដាក់លក់ក្នុងតម្លៃ

    December 28, 2019