autoadmin
  • អន្តរជាតិ

    បុរសម្នាក់ទៀតហើយដែលត្រូវបានគេដាក់គុក ដោយសារតែស្រវឹងហើយទៅជះកំហឹងលើទង់ជាតិចិន។ ប្រភព shanghai បានឱ្យដឹងថា បន្ទាប់ពីបាត់ទូរស័ព្ទដៃ បុរសដែលមានឈ្មោះថា Liu បានទាញទង់ជាតិចិន ហើយដុតវានៅលើទីសាធារណៈនៅក្នុងស្រុក Zhongxian នៅទីក្រុង Chongqing កាលពីថ្ងៃទី៩ ខែតុលា។ គាត់បាននិយាយថា ពេលនោះគាត់ស្រវឹងមិនដឹងខ្លួននោះទេ ប៉ុន្តែយ៉ាងណាក៏ដោយការស្រវឹងគឺមិនអាចយកជាលេសនោះទេ។ ជាក់ស្តែងតុលាការបានប្រកាសកាលពីថ្ងៃពុធថា ពួកគេបានកាត់ទោសឈ្មោះ Liu ឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ពីបទបំពានលើទង់ជាតិរបស់ប្រទេសចិន។ វាជារឿងខុសច្បាប់នៅក្នុងប្រទេសចិនក្នុងការ “ដុត បំផ្លាញ់ ធ្វើឱ្យស្មោកគ្រោក ឬជាន់ឈ្លី” លើទង់ជាតិចិន។ ក្នុងករណីមានបទល្មើសតូចតាចជនល្មើសអាចត្រូវបានឃុំខ្លួនរហូតដល់ ១៥ថ្ងៃ ខណៈដែលក្នុងករណីធ្ងន់ធ្ងរជាងនេះពួកគេអាចជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ។

    December 28, 2019
  • អន្តរជាតិ

    ដើម្បីបង្កើនភាពរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ក្រសួងរបស់ប្រទេសថៃជាច្រើនបានរៀបចំអំណោយពិសេស ដើម្បីជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុដល់មនុស្សគ្រប់ថ្នាក់ទាំងអស់ដូចជា៖ – ក្រសួងថាមពលនឹងធ្វើឱ្យតម្លៃអគ្គិសនីមានស្ថេរភាពចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុចំពោះប្រជាជន។ គេរំពឹងថាការចាត់ចែងនេះនឹងត្រូវការថវិកាប្រមាណ ៦.៨ពាន់លានបាត។ – ជាមួយនឹងរាល់ការចំនាយទឹកប្រាក់ ១,០០០បាត តាមរយៈសេវាទូទាត់លុយអនឡាញ (wallet app) អ្នកប្រើម្នាក់ៗនឹងមានឱកាសឈ្នះ “មាស” រៀងរាល់សប្តាហ៍។ អ្នកលក់ក៏នឹងទទួលបានអត្ថប្រយោជន៍ផងដែរ ព្រោះរាល់វិក័យប័ត្រអេឡិចត្រូនិកដែលមាននៅក្នុង wallet app នឹងផ្តល់ឱ្យពួកគេនូវឱកាសដើម្បីឈ្នះមាសដូចគ្នា។ – អ្នកណាដែលជាកូនបំណុលដ៏ល្អរបស់ធនាគារកសិកម្ម និងសហករណ៍កសិកម្ម (BAAC) ដែលមានកំណត់ត្រាទូទាត់ប្រាក់ល្អរយៈពេល ៤៨ខែជាប់គ្នានឹងទទួលបានប្រាក់សំណងវិញមួយពាន់បាត គិតត្រឹមខែធ្នូ បន្ទាប់ពីការទូទាត់ត្រូវបានធ្វើឡើងសម្រាប់ខែធ្នូ ឆ្នាំ២០១៩។ –

    December 28, 2019
  • អន្តរជាតិ

    ជប៉ុន៖ រដ្ឋាភិបាលក្រុងតូក្យូបានចេញនូវយុទ្ធសាស្រ្តមូលដ្ឋាន ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ១០០% នៅឆ្នាំ២០៥០។ យោងតាមយុទ្ធសាស្រ្ត ​​“គ្មានការបំភាយទីក្រុងតូក្យូ” រាជធានីរបស់ជប៉ុនមួយនេះនឹងផលិតថាមពលកកើតឡើងវិញពីថាមពលពន្លឺព្រះអាទិត្យ និងប្រភពផ្សេងទៀតដើម្បីជំនួសឥន្ធនៈហ្វូស៊ីល។ ផែនការនេះអំពាវនាវឱ្យយានយន្តទាំងអស់នៅក្នុងទីក្រុងតូក្យូប្រើប្រាស់ដោយថាមពលអគ្គីសនី និងកោសិកាឥន្ធនៈ ដើយសម្រាប់អគារទាំងអស់នៅក្នុងរាជធានីក៏ត្រូវតែមានភាពគ្រប់គ្រាន់ ដើម្បីប្រើប្រាស់ថាមពលកកើតឡើងវិញផងដែរ។ ទីក្រុងតូក្យូនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយ និងកែច្នៃប្លាស្ទិចឡើងវិញ ដើម្បីផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបដែលប្រជាជនប្រើប្រាស់ធនធានដែលប្រើប្រាស់ថាមពលច្រើន។ អភិបាលក្រុងតូក្យូអ្នកស្រី Yuriko Koike បាននិយាយថា អ្នកស្រីនឹងអំពាវនាវឱ្យប្រជាជនទីក្រុងតូក្យូទាំងអស់ចូលរួមសហការ និងទប់ទល់នឹងវិបត្តិអាកាសធាតុជាមួយគ្នា៕ អត្ថបទ៖ លីដា

    December 28, 2019
  • អន្តរជាតិ

    កងទ័ពជើងទឹកថៃបានរាយការណ៍នៅថ្ងៃសុក្រថា​ កងទ័ពជើងទឹកពិសេសរបស់ថៃម្នាក់ដែលបានចូលរួមក្នុងការជួយសង្គ្រោះក្មេងប្រុសទាំង​១២ និងគ្រូបង្វឹករបស់ពួកគេ ចេញពី​រូងភ្នំថាំលួងដ៏អស្ចារ្យ​ក្នុងខេត្តឈៀងរ៉ៃ​កាលពីឆ្នាំមុន ពេលនេះបានស្លាប់បាត់បង់ជីវិត ដោយសារការឆ្លងមេរោគឈាមដែលគាត់បានឆ្លងក្នុងកំឡុងពេលប្រតិបត្តិការនេះ។ មន្ត្រីកងទ័ពជើងទឹកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Beiret Bureerak បានទទួលការព្យាបាលបន្ទាប់ពីឆ្លងមេរោគដែរ ប៉ុន្តែស្ថានភាពរបស់គាត់កាន់តែអាក្រក់ទៅៗ។ គួររំលឹកដែរថា​ អ្នកជួយសង្គ្រោះម្នាក់ដែលជាអតីតអ្នកមុជទឹករបស់កងទ័ពជើងទឹកឈ្មោះ Sgt Saman Kuman ក៏បានស្លាប់ដែរក្នុងកំឡុងពេលប្រតិបត្តិការជួយសង្គ្រោះ​ដំបូង។ ចំណែកមូលហេតុដែលក្រុមក្មេងប្រុសទាំង ១២នាក់ និងគ្រូបង្វឹករបស់ពួកគេគឺលោក Ekapol Chanthawong បានជាប់គាំងនៅក្នុងរូងភ្នំ កាលពីថ្ងៃទី២៣ ខែមិថុនា​ ឆ្នាំ២០១៨ គឺដោយសារភ្លៀងយ៉ាងធំបានជន់លិចប្រព័ន្ធល្អាង ហើយពួកគេក៏ជាប់នៅក្រោមដីនៅទីនោះតែម្ដងទៅ។ មានអ្នកស្ម័គ្រចិត្តមកពីបរទេសបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនេះ​ ហើយរយៈពេល ៩ថ្ងៃ ក្មេងប្រុស និងគ្រូបង្វឹករបស់ពួកគេក៏ត្រូវបាននាំចេញពីល្អាងដោយសុវត្ថិភាព៕

    December 28, 2019
  • អន្តរជាតិ

    ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយ បានបោកបក់មកលើប្រទេសហ្វ៊ីលីពីនក្នុងឱកាសបុណ្យណូអែល និងបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២០នាក់ បានស្លាប់។ វាបណ្តាលឱ្យមានការបាក់ដី និងទឹកជំនន់នៅទូទាំងប្រទេស ហើយអាជ្ញាធរមូលដ្ឋាននិយាយ ថាមនុស្សជាច្រើនកំពុងបាត់ខ្លួននៅឡើយ។ ព្យុះនេះឈ្មោះថា Phanfone បានបោកបក់មកលើកោះសាម៉ាភាគកណ្តាល កាលពីយប់ថ្ងៃអង្គារ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង។ របាយការណ៍និយាយថា អគារ និងផ្ទះនៅលើកោះភាគកណ្តាលត្រូវបានបំផ្លិចបំផ្លាញ ហើយអាជ្ញាធរកំពុងប្រើប្រាស់សាលារៀន និងកន្លែងពាណិជ្ជកម្មជាជម្រកបន្ទាន់ ខណៈមនុស្សជិត ៦០,០០០នាក់ ត្រូវបានគេជម្លៀសចេញ៕ អត្ថបទ៖ លីដា

    December 27, 2019
  • អន្តរជាតិ

    ក្មេងប្រុសម្នាក់ឈ្មោះថា Stevie Lucas អាយុ ១០ឆ្នាំ ជនជាតិនូវែលសេឡង់ ត្រូវបង្ខំចិត្តប្តូរអាវចេញភ្លាមមុនពេលឡើងជិះយន្តហោះ ដោយសារថាវាគួរឱ្យខ្លាចខ្លាំងពេក។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីក្មេងប្រុស និងគ្រួសារត្រឡប់ពីអា​ហ្វ្រិកខាងត្បូង ដើម្បីទៅជួបលោកតាលោកយាយរបស់គេ។ លុះពេលមកដល់ព្រលានយន្តហោះ Johannesburg រៀបនឹងឡើងយន្តហោះទៅហើយ មន្ដ្រីត្រួតពិនិត្យនៅទីនោះក៏បានប្រាប់ពួកគេថា ពស់ជ័រ ឬសូម្បីតែអាវមានព្រីនរូបពស់ពីលើមិនអាចដាក់តាមខ្លួនបានទេ។ មូលហេតុគឺថា វាអាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកដំណើរ ឬអាកាសយានិក។ គួរឱ្យដឹងដែរថា ក្មេងប្រុស Stevie Lucas មកពីទីក្រុង Wellington បានធ្វើដំណើរជាលើកទីបីរបស់គាត់ទៅកាន់អាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី១៧ ខែធ្នូ ដោយសារវាជាស្រុកកំណើតរបស់ម្តាយគាត់។ គាត់មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពស់សត្វ ពីងពាង និងសត្វល្អិត ដូចជាឪពុករបស់គាត់

    December 27, 2019
  • អន្តរជាតិ

    ឈ្នះអស់មារសត្រូវតែម្ដង! ដោយថ្មីៗនេះនៅប្រទេសចិនមានហាងមួយឈ្មោះថា “Cherlss & Keich” នៅក្នុងទីក្រុង Guangzhou កំពុងទាក់ទាញចំណាប់អារម្មណ៍មែនទែន ព្រោះថាយីហោរបស់ហាងគឺពិតជាស្រដៀងឬអាចនិយាយបានថាចម្លងតាម “Charles & Keith” របស់សិង្ហបុរី។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅត្រង់ថា ហាងចម្លងមួយនេះមានទាំងវេបសាយ ហើយថែមទាំងបើកសាខាបានមួយចំនួនរួមទាំងនៅស៊ីឈួន ហួណាន និងសៀងហៃទៀតផង។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ គេហទំព័រព័ត៌មានហុងកុង hk01.com បានរាយការណ៍ថា អតិថិជនមួយចំនួននៅប្រទេសចិនបានចូលទិញទំនិញពីហាង Cherlss & Keich ដោយគិតថា វាជា Charles & Keith ម៉ាកល្បី និងមានតម្លៃសមរម្យពិតប្រាកដ។ លុះក្រោយមកទៀតក៏មានអ្នកខ្លះបានយករឿងនេះទៅបង្ហោះលើ

    December 27, 2019
  • អន្តរជាតិ

    ចិន៖ គ្រោះថ្នាក់នៃការអបអរពិធីបុណ្យណូអែលបានកើតឡើងជាថ្មីម្តងទៀត និងបានបង្កឲ្យមានមនុស្សពីរនាក់ត្រូវដួលសន្លប់នៅនឹងកន្លែង​ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ផងដែរ។ គ្រោះថ្នាក់ថ្មីនេះបានកើតឡើងនៅក្នុងផ្សារទំនើបក្នុងក្រុង Hunan ខេត្ត Xinhua ភាគខាងត្បូងប្រទេសចិន។ គ្រោះថ្នាក់បានកើតឡើងក្រោយពេលផ្សារទំនើបបានរៀបចំទម្លាក់ប៉េងប៉ោងយ៉ាងច្រើនពីខាងលើមក និងតម្រូវឲ្យអ្នកដើរទិញទំនិញទាំងអស់ត្រូវរត់ទៅដណ្ដើមយកប៉េងប៉ោងណាដែលគេបានភ្ជាប់ជាមួយនឹងប័ណ្ណទិញទំនិញបញ្ចុះតម្លៃ។ ខណៈដែលមនុស្សជាច្រើនសម្រុកទៅដណ្ដើមប៉េងប៉ោងនោះហើយ ទើបធ្វើឲ្យមានអ្នកខ្លះដួលនិងត្រូវគេជាន់ពីលើរហូតដល់សន្លប់បាត់បង់ស្មារតី។ សូមរម្លឹកជូនថា កាលពីថ្ងៃម្សិលមិញនេះហេតុការណ៍ដូចនេះគ្នាក៏បានកើតឡើងនៅក្នុងផ្សារទំនើបក្នុងក្រុងស៊ីតនី ប្រទេសអូស្ត្រាលីផងដែរ និងបានបង្កឲ្យមានមនុស្ស ៦ នាក់រងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដូចគ្នាដែរ៕ អត្ថបទ៖ ភក្តី

    December 27, 2019
  • អន្តរជាតិ

    យ៉ាងហោចណាស់មនុស្ស ១៤នាក់បានស្លាប់ បន្ទាប់ពីយន្តហោះរបស់អាកាសចរណ៍ Bek Air ដែលផ្ទុកអ្នកដំណើរទាំងអស់ ៩៨នាក់ បានធ្លាក់នៅជិតទីក្រុង Almaty ក្នុងប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃសុក្រនេះ ភ្លាមៗបន្ទាប់ពីហោះឡើង។ គណៈកម្មាធិការអាកាសចរណ៍ស៊ីវិលកាហ្សាក់ស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្ដហោះធុនកណ្ដាលម៉ូដែល Fokker 100 ដែលធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានី Nur-Sultan មានបញ្ហាជាមួយនឹងរយៈកម្ពស់ (lost altitude) នៅពេលដែលវាកំពុងហោះឡើង ហើយក៏បានទៅបុកជាមួយអគារកម្ពស់ ២ជាន់ ដែលបណ្ដាលឱ្យអ្នកដំណើរចំនួន ១៤នាក់ត្រូវស្លាប់ ខណៈ ២២នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរ។ មន្រ្តីអាកាសយានដ្ឋានបាននិយាយថា គណៈកម្មការពិសេសមួយកំពុងស៊ើបអង្កេតពីកាលៈទេសៈដែលនាំឱ្យមានឧប្បត្តិហេតុដ៏សាហាវនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម លោកប្រធានាធិបតី Kassym-Jomart Tokayev

    December 27, 2019
  • អន្តរជាតិ

    អ្នកជំនាញម្នាក់បានព្រមានថា អ្នកជក់បារីដែលប្តូរទៅជក់បារីអេឡិចត្រូនិក (e-cigarette) នឹងនៅតែជាប់ចិត្តជាមួយជាតិនីកូទីន ហើយមិនអាចផ្ដាច់ការញៀននោះបានទេ។ អ្នកជំនាញផ្នែកវិកលចរិកលោក Adam Winstock បាននិយាយថា មនុស្សអាចទទួលយកការជក់ e-cigarette ឬ vaping ធ្វើជាគ្រឿងផ្ដាច់ថ្នាំជក់ ប៉ុន្តែក៏ត្រូវការជំនួយបន្ថែមទៀតដើម្បីផ្ដាច់ជាតិនីកូទីនវិញដែរ។ ពោលគឺជាតិនីកូទីនតាមរយៈការស្រូបយកពីបារីអេឡិចត្រូនិកអាចធ្វើឱ្យញៀន បំផ្លាញបេះដូង និងសួតអ្នកប្រើប្រាស់ផងដែរ។ ថ្វីបើការប្រើប្រាស់ e-cigarette មានស្ដង់ដារមិនមានគ្រោះថ្នាក់ដល់សុខភាព អ្នកជក់បារីគួរព្យាយាមផ្តាច់ទាំង២ ជាជាងការផ្លាស់ប្តូរពីបារីទៅបារីអេឡិចត្រូនិក។ ជារៀងរាល់ឆ្នាំមានមនុស្សពី ៥០,០០០ ទៅ ៧០,០០០នាក់ បានផ្ដាច់បារីទៅប្រើ e-cigarette ប៉ុន្តែយ៉ាងណាក៏ដោយសាស្ត្រាចារ្យលោក Winstock បានព្រមានថា អ្នកជក់បារីអេឡិចត្រូនិកអាចមានកម្រិតជាតិនីកូទីនខ្ពស់។ វាពិបាកនឹងប៉ាន់ស្មានណាស់ថា

    December 27, 2019