autoadmin
  • អន្តរជាតិ

    នៅពេលដែលអ្នកមានស្នេហាពិត របស់ប្រណិតក្រៅខ្លួនគឺមិនសំខាន់ជាងទឹកចិត្តរបស់អ្នកនោះទេ។ មិនថានៅពេលដែលអ្នកស្នើសុំនាងរៀបការក្នុងពេលដ៏សាមញ្ញបំផុត ឬសូម្បីតែនៅក្នុងហាងអាហារធម្មតា វានៅតែជាពេលវេលាដ៏ពិសេស និងអស្ចារ្យសម្រាប់អ្នកទាំង២ជានិច្ច។ ជាក់ស្ដែងកាលពីខែមុន មានគូស្នេហ៍ជនជាតិអាហ្រ្វិកខាងត្បូងមួយគូ ឈ្មោះ Nonhlahla Soldaat និង Hector Mkansi បាននាំគ្នាមកបរិភោគអាហារក្នុងហាង KFC ហើយក្រោយមកទៀតគេបានឃើញខាងប្រុសសុំមិត្តស្រីរបស់គាត់រៀបការ ជាមួយនឹងទឹកមុខសប្បាយរីករាយ ខណៈមនុស្សម្នានៅទីនោះបានស្រែកហោរ ហើយទះដៃអបអរគូស្នេហ៍ទាំង២។ លុះក្រោយមកទៀតវីដេអូដែលបុរសនោះសុំមិត្តស្រីរៀបការ ក៏បានទទួលភាពល្បីល្បាញក្នុងបណ្ដាញសង្គមយ៉ាងឆាប់រហ័ស។ ប៉ុន្តែមិនថាវាជាពេលវេលាដ៏សំខាន់បែបណា វានៅតែមានអ្នកទើស និងសើចចំអកអ្នកទាំង២ ដោយគណនីមួយក្នុង Twitter បានចំអកអ្នកទាំង២ថា៖ “បុរសនៅអាហ្វ្រិកគឺក្រ ពួកគេសុំមិត្តស្រីរៀបការក្នុង KFC… ពួកគេគ្មានភាពថ្លៃថ្នូរទេ ខ្ញុំចង់និយាយថា មានអ្នកណាគេដែលសុំរៀបការក្នុង

    December 25, 2019
  • អន្តរជាតិ

    ចិន៖ ម្ចាស់ហាងលក់មីស៊ុបម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនក្រោយគេបានរកឃើញថា​ គាត់បានប្រើប្រាស់ម្សៅកញ្ឆា ជាគ្រឿងផ្សំសម្រាប់ចម្អិនស៊ុប ដើម្បីឲ្យភ្ញៀវញៀនញ៉ាំហើយចង់ញ៉ាំទៀត។ ហេតុការណ៍នេះបានកើតឡើងនៅក្នុង ខេត្ត Guangxi ភាគខាងត្បូងប្រទេសចិន។​ ប៉ូលិសជំនាញចិនបានប្រាប់អ្នកសារព័ត៌មានថា ហាងលក់មីស៊ុបខាងលើនេះគឺជាហាងបើកលក់លក្ខណៈគ្រួសារនៅផ្ទះតែប៉ុណ្ណោះ ​មិនមែនជាហាងមានម៉ាកយីហោល្បីនោះទេ។ ជាធម្មតាហាងមួយនេះមានអតិថិជនយ៉ាងច្រើនហើយគេល្បីតៗគ្នាថា ទឹកស៊ុបនៅក្នុងហាងមួយមានជាតិឆ្ងាញ់ប្លែកពីហាងផ្សេងទៀត។ រូបតំណាង ភាពល្បីល្បាញនេះបានធ្វើឲ្យប៉ូលិសមានការសង្ស័យយ៉ាងខ្លាំង រហូតដល់ត្រូវបើកការស៊ើបអង្កេតជាពិសេសមួយ។ ក្រោយការស៊ើបអង្កេត និងចុះទៅពិនិត្យដល់កន្លែងទើបគេបានរកឃើញថា ម្ចាស់ហាងតែងលួចដាក់ម្សៅកញ្ឆាទៅក្នុងស៊ុបជានិច្ច ហើយគេថែមទាំងបានរកឃើញម្សៅកញ្ឆាជាច្រើននៅក្នុងផ្ទះរបស់គាត់ទៀតផង។ សូមបញ្ជាក់ថា កញ្ឆាគឺជាដំណាំម្យ៉ាងដែលគេអាចច្នៃធ្វើជាគ្រឿងញៀនបាន ហើយការដាំដុះ និងចែកចាយដំណាំប្រទេសនេះ ត្រូវបានគេចាត់ទុកជាសកម្មភាពខុសច្បាប់៕ ម្សៅកញ្ឆា អត្ថបទ៖ ភក្តី

    December 25, 2019
  • អន្តរជាតិ

    ព្រះរាជអាជ្ញាជប៉ុនបាននិយាយថា សមាជិកសភានៃគណបក្សប្រជាធិបតេយ្យសេរី (LDP) លោក Tsukasa Akimoto ត្រូវបានចាប់ខ្លួននៅថ្ងៃនេះ ទី២៥ ខែធ្នូ ពីបទសង្ស័យទទួលសំណូកពីអាជីវកម្មចិន ពាក់ព័ន្ធនឹងគម្រោងបើករីសតចម្រុះ (IR) រួមទាំងកាស៊ីណូ។ ការិយាល័យរដ្ឋអាជ្ញាសាធារណៈទីក្រុងតូក្យូ បានវាយឆ្មក់ការិយាល័យរបស់លោក Tsukasa Akimoto ក៏ដូចជាផ្ទះរបស់អតីតជំនួយការរបស់គាត់ពីរនាក់ផ្សេងទៀត ទាក់ទងនឹងការចោទប្រកាន់ថា អតីតមន្រ្តីជាន់ខ្ពស់រូបនេះបានយកលុយពីបរទេសចូលក្នុងប្រទេសដោយខុសច្បាប់។ ព្រះរាជអាជ្ញាសង្ស័យថា Tsukasa Akimoto ទទួលបានប្រាក់ ៣លានយ៉េន ឬប្រហែល ២៧,៤០០ដុល្លារ ជាសាច់ប្រាក់ ក្នុងខែកញ្ញា ឆ្នាំ២០១៧។ កាលនោះគាត់គឺជារដ្ឋមន្រ្តីរដ្ឋនៅការិយាល័យខុទ្ទកាល័យ និងក្រសួងទេសចរណ៍។ លោក Akimoto

    December 25, 2019
  • អន្តរជាតិ

    ក្នុងចំណោមកំណត់ត្រាដែលសហរដ្ឋអាមេរិកធ្លាប់បានកត់ត្រាកន្លងមក ឆ្នាំ២០១៩នេះគឺជាឆ្នាំដែលមានកំណត់ត្រាសោកសៅ និងគួរឱ្យសង្វេគជាងបំផុត។ ការសិក្សាថ្មីមួយបានបង្ហាញថា វាជាឆ្នាំដែលមានករណីឃាតកម្មច្រើនបំផុតចាប់តាំងពីប្រព័ន្ធផ្សព្វផ្សាយ និងសាកលវិទ្យាល័យចំនួន ៣ ចាប់ផ្តើមតាមដានករណីនេះឡើង។ ជាក់ស្ដែងមានជនរងគ្រោះ ២១១នាក់ ជាមួយនឹងករណីសម្លាប់រង្គាលចំនួន ៤១ នៅឆ្នាំនេះ បើយោងទៅតាមទិន្នន័យដែលបានរក្សាទុកដោយសារព័ត៌មាន Associated Press, USA Today និងសាកលវិទ្យាល័យភាគឦសាន។ វាជាចំនួនដ៏ច្រើនបំផុតនៃការសម្លាប់រង្គាលចាប់តាំងពីអង្គភាពសារព័ត៌មានទាំងពីរ និងសាកលវិទ្យាល័យបានចាប់ផ្តើមតាមដានពួកគេក្នុង ឆ្នាំ២០០៦។ ពួកគេនិយាយថា ទោះបីឃាតកម្មនៅទសវត្សឆ្នាំ១៩៧០ ក៏មិនអាចប្រៀបជាមួយឆ្នាំ២០១៩ បានដែរ។ ឧបទ្ទវហេតុដ៏សាហាវបំផុតបានកើតឡើងនៅក្នុងខែសីហា នៅពេលដែលលោក Patrick Crusius អាយុ ២១ឆ្នាំ បានបាញ់សម្លាប់មនុស្ស ២២នាក់

    December 25, 2019
  • អន្តរជាតិ

    ចិន៖ បុរសម្នាក់ត្រូវបានចាប់ខ្លួននៅឯច្រកព្រំដែនខេត្ត Gongbei ភាគខាងត្បូងប្រទេសចិន ក្រោយមន្ត្រីគយបានពិនិត្យរកឃើញថា គាត់មានបំណងចង់រត់ពន្ធទូរស័ព្ទដៃខុសច្បាប់ចូលទៅក្នុងប្រទេសចិន។ ក្រុមមន្ត្រីគយដែលបានបំបែករឿងក្តីនេះបានប្រាប់ឲ្យដឹង ជនខិលខូចបានរុំទូរស័ព្ទដៃ iPhone ជាប់នៅលើដងខ្លួន និងជើង សរុបចំនួន ៩០ គ្រឿង ហើយជនខិលខូចបាននាំយកទូរស័ព្ទទាំងអស់នោះពីទឹកដីម៉ាកាវ និងមានបំណងចង់យកទៅចែកចាយនៅលើទឹកដីចិនដីគោកដោយពុំមានការបង់ពន្ធត្រឹមត្រូវនោះឡើយ។ ក្រោយឃាត់ខ្លួនជនខិលខូចខាងលើនេះ ប៉ូលិសចិនបានបន្តបើកការស៊ើបអង្កេតបន្ថែមទៀត ដើម្បីស្វែងរកបក្សពួករបស់ជនខិលខូចព្រោះគេជឿថា ជនខិលខូចមិនមែនធ្វើរឿងនេះតែម្នាក់ឯងនោះទេ។ សូមបញ្ជាក់ជូនថា ទូរស័ព្ទ iPhone មានទីផ្សារខ្ពស់សម្រាប់លក់ក្នុងចិនដីគោក ដូចនេះហើយទើបជារឿយៗជនខិលខូចបានសម្រេចធ្វើសកម្មភាពរត់ពន្ធទូរស័ព្ទប្រភេទនេះដោយខុសច្បាប់យកទៅលក់ក្នុងទឹកដីចិនដីគោក៕ អត្ថបទ៖ ភក្តី

    December 25, 2019
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានប្រសាសន៍ថា សហរដ្ឋអាមេរិកនឹងដោះស្រាយនូវរាល់ “ភាពភ្ញាក់ផ្អើល” ចេញពីកូរ៉េខាងជើង។ លោក ត្រាំ បានសំដៅទៅលើការគំរាមកំហែងថ្មីៗរបស់ក្រុងព្យុងយ៉ាង នៅពេលដែលលោកបាននិយាយទៅកាន់អ្នកសារព័ត៌មាននៅឯ Florida រីសត កាលពីថ្ងៃអង្គារ។ លោក ត្រាំ បាននិយាយថា៖ “ចាំមើលថានឹងមានអ្វីកើតឡើង។ ខ្ញុំនឹងដោះស្រាយពួកវាទៅតាមហ្នឹង”។ លោកក៏បាននិយាយផងដែរថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន អាចនឹងឱ្យកាដូជាថូផ្កាដ៏ស្រស់ស្អាតមួយ មិនមែនជាការសាកល្បងមីស៊ីលឡើយ។ ក្រឡេកទៅមើលខាងកូរ៉េខាងជើងវិញ ពួកគេបានកំណត់ថ្ងៃចុងឆ្នាំជាថ្ងៃកំណត់សម្រាប់អាមេរិក ដើម្បីដកទណ្ឌកម្ម ឬធ្វើសម្បទានផ្សេងទៀតនៅក្នុងកិច្ចពិភាក្សានុយក្លេអ៊ែរ។ ក្រុងព្យុងយ៉ាងក៏បានព្រមានដែរថា វាអាស្រ័យលើសហរដ្ឋអាមេរិកទាំងស្រុងនូវអ្វីដែលជាអំណោយបុណ្យណូអែល។ ជាក់ស្ដែកលោក ត្រាំ ក៏ទើបតែនិយាយថា

    December 25, 2019
  • សេដ្ឋកិច្ច

    យោងតាមសារព័ត៌មាន Nikkei បានឱ្យដឹងថា ក្រុមហ៊ុន Mazda Motor Corp កំពុងផ្លាស់ប្តូរការផលិតរថយន្តមួយចំនួន ដែលមានទិសដៅសម្រាប់ទីផ្សារអូស្ត្រាលី ចេញពីប្រទេសថៃទៅប្រទេសជប៉ុន ដោយលើកឡើងពីផលប៉ះពាល់អវិជ្ជមាននៃតម្លៃប្រាក់បាតថៃ។ របាយការណ៍បាននិយាយថា គ្រឿងផ្គុំរបស់ម៉ូដែល CX-3 នឹងត្រូវផ្លាស់ទៅរោងចក្រ Yamaguchi នៅភាគនិរតីនៃប្រទេសជប៉ុនក្នុងឆ្នាំនេះ។ គួរឱ្យដឹងដែរថា ក្រុមហ៊ុន Mazda មានសមត្ថភាពផលិតរថយន្តប្រមាណ ១៣៥,០០០គ្រឿង នៅក្នុងប្រទេសថៃជារៀងរាល់ឆ្នាំ។ ប្រាក់បាតបានឡើងថ្លៃជាង ៨% ធៀបនឹងប្រាក់ដុល្លារក្នុងឆ្នាំកន្លងទៅ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចតម្រង់ទិសដៅនាំចេញរបស់ថៃ។ ប្រទេសនេះក៏កំពុងស្ថិតនៅលើផ្លូវសម្រាប់កំណើនសេដ្ឋកិច្ចយឺតបំផុតចាប់តាំងពីឆ្នាំ២០១៤ ក៏ដូចជាការប្រឈមនឹងបញ្ហាជាច្រើនរួមមាន ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន និងភាពមិនប្រាកដប្រជាផ្នែកនយោបាយ៕ អត្ថបទ៖ លីដា

    December 25, 2019
  • អន្តរជាតិ

    កាហ្វេវៀតណាមគឺប្រើគ្រាប់រ៉ូបូស្ដា (robusta) មានរសជាតិចាស់ ជូរ និងកាហ្វេអ៊ីនខ្ពស់ជាងប្រភេទគ្រាប់អារ៉ាប៊ីកា (arabica) ដែលជាប្រភេទគ្រាប់មានរសជាតិស្រាល ហើយជាតិកាហ្វេអ៊ីនក៏ស្រាលជាងផងដែរ។ ប្រភេទគ្រាប់រ៉ូបូស្ដាអាចរកបាននៅទូទាំងប្រទេសវៀតណាម រីឯគ្រាប់អារ៉ាប៊ីកាភាគច្រើនត្រូវបានបម្រើតែនៅតាមហាងកាហ្វេម៉ាកបរទេសប៉ុណ្ណោះ។ ថ្វីបើហាងកាហ្វេ និងហាងតែរីកដុះដាលដូចផ្សិត ហើយមានតម្លៃថ្លៃក៏ដោយ ប្រជាជនវៀតណាមនៅតែចូលចិត្តកាហ្វេក្នុងស្រុកច្រើនជាង។ ពោលគឺគ្រាប់កាហ្វេរបស់វៀតណាមរីកមុខមាត់នៅទីផ្សារអន្តរជាតិ ប៉ុន្តែកាហ្វេប្រ៊េនបរទេសពិបាកក្នុងការរីកលូតលាស់ក្នុងប្រទេសវៀតណាម។ វៀតណាមជាប្រទេសដែលនាំចេញគ្រាប់កាហ្វេធំជាងគេទី២ នៅក្នុងពិភពលោកនេះ ហើយពួកវណ្ណៈកណ្ដាលក៏កើនឡើងជាលំដាប់ ដូច្នេះហើយប្រ៊េនបរទេសចង់ចាប់ផ្ដើមទីផ្សារនៅទៅនោះដោយសង្ឃឹមនឹងដើរដោយរលូន ប៉ុន្តែវាមិនដូចអ្វីដែលពួកគេរំពឹងទុកនោះទេ។ ជាក់ស្ដែងដូចជាកាហ្វេអូស្ត្រាលី Gloria Jean’s Coffee បានដកខ្លួនចេញពីប្រទេសវៀតណាមក្នុងឆ្នាំ២០១៧ ខណៈដែលប្រ៊េនដ៏ល្បីល្បាញ Starbucks មានចំណូលមិនដល់ ៣% នៃតម្លៃហាងកាហ្វេបរទេសសរុបនៅក្នុងប្រទេសវៀតណាមផង។ អាចនិយាយបានថា ប្រជាជនវៀតណាមមិនចូលចិត្តកាហ្វេស្រាលនោះទេ ឬអាចថាពួកគេមិនចង់ចំណាយច្រើនជាមួយប៊្រេនបរទេស

    December 25, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ បុណ្យណូអែលដែលជាវប្បធម៌របស់ក្រុមអ្នកកាន់សាសនាគ្រិស្ត ឬជាទូទៅយើងតែងហៅថា យេស៊ូ ត្រូវបានប្រារព្ធធ្វើឡើងនៅតាមបណ្តាប្រទេសជាច្រើន បើទោះជាប្រទេសទាំងនោះមិនមែនជាប្រទេសគោរពសាសនាយេស៊ូក៏ដោយ។ តួយ៉ាងប្រជាពលរដ្ឋឥស្លាមនៅក្នុងប្រទេសម៉ាឡេស៊ីក៏ត្រូវបានគេអនុញ្ញាតឲ្យទទួលយកភាពរីករាយនៃពិធីបុណ្យណូអែលផងដែរ តែស្ថិតនៅក្រោមដែនកំណត់មួយ។ បើតាមលោក Terengganu mufti Zulkifly Muda ដែលជាប្រធានអ្នកកាន់សាសនាឥស្លាមនៅក្នុងប្រទេសម៉ាឡេស៊ីនោះបានបញ្ជាក់ថា ប្រជាពលរដ្ឋឥស្លាមទាំងអស់អាចចូលរួមពិធីបុណ្យណូអែលដោយរីករាយបាន ប្រសិនបើនៅតាមសាលារៀន ឬកន្លែងធ្វើការងាររបស់ពួកគេមានការរៀបចំពិធីនេះឡើង យ៉ាង​ណាក្តីពួកគេមិនត្រូវស្លៀកពាក់ដូច Santa Claus ឡើយ ព្រោះវាគឺជាសកម្មភាពខុសឆ្គងខ្លាំងណាស់ក្នុងនាមជាឥស្លាមសាសនិកជន។ សូមបញ្ជាក់ថា នៅតាមក្រុមហ៊ុន ឬសាលារៀនដែលមានបុគ្គលិកឬគ្រូបង្រៀនមកពីអឺរ៉ុបនោះ តែងបារព្ធបុណ្យណូអែលយ៉ាងរីករាយជាមួយប្រជាជនម្ចាស់ប្រទេសដោយមិនបានរើសអើងថា ប្រជាពលរដ្ឋទាំងនោះកាន់សាសនាអ្វីនោះទេ៕ អត្ថបទ៖ ភក្តី

    December 25, 2019
  • អន្តរជាតិ

    យ៉ាងហោចណាស់មនុស្សចំនួន ២៦នាក់ បានស្លាប់ និង ១៣នាក់រងរបួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងបានធ្លាក់ចុះជ្រោះដ៏ជ្រៅ ហើយចូលទៅទន្លេមួយក្នុងប្រទេសឥណ្ឌូនេស៊ី។ រថយន្តក្រុងក្រុងនោះមានផ្ទុកអ្នកដំណើរចំនួន ៥០នាក់ នៅពេលដែលវាបានធ្លាក់ចូលក្នុងជ្រោះជម្រៅ ១៥០ម៉ែត្រ កាលពីយប់ថ្ងៃច័ន្ទ។ រថយន្ដក្រុងបានចាកចេញពីទីក្រុង Bengkulu ហើយកំពុងធ្វើដំណើរទៅកាន់ Palembang នៅក្នុងខេត្តស៊ូម៉ាត្រាភាគខាងត្បូង។ ខណៈពេលនេះក្រុមអ្នកជួយសង្គ្រោះប្រមាណ ១២០នាក់ កំពុងស្វែងរកអ្នកនៅរស់ ហើយមូលហេតុនៃគ្រោះថ្នាក់នេះកំពុងត្រូវបានស៊ើបអង្កេត។ អត្ថបទ៖​ លីដា

    December 24, 2019