autoadmin
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ បានប្រារព្វពិធីអបអរសាទរមួយ កាលពីថ្ងៃទី១៥ ខែធ្នូ កន្លងទៅថ្មីៗនេះ បន្ទាប់ពីការសាងសង់កីឡដ្ឋានជាតិថ្មីមួយនៅក្នុងទីក្រុងតូក្យូត្រូវបានបញ្ចប់។ ពហុកីឡដ្ឋានជាតិថ្មីនេះ (National Stadium) នឹងក្លាយជាកន្លែងសម្រាប់ពិធីបើក និងបិទព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំក្រោយ ពោលគឺសម្រាប់ទទួលការប្រកួតកីឡាធំៗនៅឆ្នាំ២០២០ និងមានសមត្ថភាពផ្ទុកអ្នកទស្សនាបានចំនួន ៦៨,០០០នាក់។ សម្រាប់ព្រឹត្តិការណ៍ដំបូងដែលនឹងត្រូវធ្វើឡើងនៅក្នុងពហុកីឡដ្ឋាននេះ គឺពានរង្វាន់អធិរាជជប៉ុន JFA លើកទី៩៩ (Emperor’s Cup JFA 99th Japan Football Championship) ដែលនឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ។ អត្ថបទ៖ លីដា

    December 23, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ វីដេអូនៃសកម្មភាពរបស់ចោរម្នាក់ត្រូវបានគេយកទៅបង្ហោះពេញបណ្ដាញសង្គមម៉ាឡេស៊ី អមជាមួយនឹងមតិហួសចិត្តផង និងអស់សំណើចផងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមរាប់លាននាក់។ វីដេអូនេះត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព និងត្រូវបានប្រជាពលរដ្ឋម៉ាឡេស៊ីចែករំលែកតៗគ្នាក្នុងបណ្តាញសង្គម ខណៈអត្តសញ្ញាណរបស់ចោរមិនត្រូវបានគេស្គាល់ឡើយ។ ក្នុងវីដេអូបានបង្ហាញថា ចោរចម្លែករូបនេះបានផ្លោះរបងចូលទៅក្នុងផ្ទះមួយដើម្បីធ្វើសកម្មភាពលួច តែគេមិនបានលួចវត្ថុមានតម្លៃអ្វីនោះទេ ពោលគឺលួចតែខោក្នុងរបស់មនុស្សស្រីប៉ុណ្ណោះ។ អ្វីកាន់តែហួសចិត្តនោះគឺថា មុននឹងលួចចោររូបនោះបានពិនិត្យមើលខោក្នុងទាំងនោះយ៉ាងល្អិតល្អន់មិនមែនលួចឲ្យតែបានៗនោះទេ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី

    December 23, 2019
  • អន្តរជាតិ

    វាគ្មានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលថាសហរដ្ឋអាមេរិកនៅតែរក្សាតំណែងរបស់ខ្លួនជាប្រទេស ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០១៩ តាមពីក្រោយដោយប្រទេសរុស្ស៊ី និងចិន។ របាយការណ៍ប្រចាំឆ្នាំដោយទស្សនាវដ្តី CEOWORLD បានពិពណ៌នាសហរដ្ឋអាមេរិកថា ជាមហាអំណាចសេដ្ឋកិច្ច និងយោធាលេចធ្លោជាងគេនៅលើពិភពលោក។ អាមេរិកក៏មានឥទ្ធិពលវប្បធម៌យ៉ាងច្រើនមកលើពិភពលោកផងដែរដោយសារតែរបៀបវប្បធម៌ប្រជាប្រិយរបស់វា ត្រូវបានបង្ហាញនៅក្នុងតន្ត្រី ភាពយន្ត សៀវភៅ និងកម្មវិធីទូរទស្សន៍។ ដើម្បីចងក្រងចំណាត់ថ្នាក់ប្រទេសដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក របាយការណ៍បានមើលពីឥទ្ធិពលនយោបាយ និងហិរញ្ញវត្ថុរបស់ប្រទេសនីមួយៗដូចជា៖ GDP, ទំហំប្រជាជន និងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់។ ក៏ដូចជាសម្ព័ន្ធភាពអន្តរជាតិ យោធា និងរបៀបដែលប្រទេសនោះដើរតួជាមេដឹកនាំអន្តរជាតិ។ របាយការណ៍បានលើកឡើងថា បណ្តាប្រទេសដែលមានឥទ្ធិពលបំផុតនៅលើផែនដីទាំងនេះ ក៏ជាប្រទេសដែលមានអានុភាពព័ត៌មាន អ្នកធ្វើគោលនយោបាយ និងបង្កើតគំរូសេដ្ឋកិច្ចពិភពលោក។ សម្រាប់ប្រទេសដែលមានឥទ្ធិពលបំផុតនៅលើពីភពលោកមានដូចជា៖ អាមេរិក (១), រុស្ស៊ី

    December 23, 2019
  • អន្តរជាតិ

    ចិន៖ បុរសម្នាក់ត្រូវបានគេពិនិត្យឃើញថា មានដបតូចមួយជាប់នៅក្នុងរន្ធគូទរបស់គាត់ ដែលហេតុការណ៍ដ៏ចម្លែកនេះបានកើតឡើងក្រោយបុរសជាជនរងគ្រោះព្យាយាមយកដបនោះទៅអេះគូទ ហើយក៏ជ្រុលដៃរុញដបនោះចូលទៅក្នុងរន្ធគូថតែម្តង។ យោងតាមសារព័ត៌មានបរទេសបានចុះផ្សាយថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ខណៈជនរងគ្រោះត្រូវបានគេស្គាល់ថាមានឈ្មោះ Wen ។ ប្រភពខាងលើបានបញ្ជាក់ថា ដបតូចនោះជាដបសម្រាប់ដាក់ថ្នាំលាបពេលមានសត្វមូសខាំ (ថ្នាំលាបបែបបុរាណចិន) មានប្រវែង ៧ អ៊ីញ (ជិត ១៨សង់ទីម៉ែត្រ) និងទំហំអង្កត់ផ្ចិត ២ អ៊ីញ (៥ សង់ទីម៉ែត្រ)។ បើតាមសំដីរបស់បុរសជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុគាត់ស្រាប់តែមានអាការៈរមាស់រន្ធគូទជាខ្លាំង ហើយភ្លាមនោះក៏បានទាញយកដបដាក់ថ្នាំខាងលើមករុកចូលនិងដកចេញចុះឡើងៗក្នុងរន្ធគូទដើម្បីឲ្យបាត់រមាស់ តែជាអកុសលគាត់បានរុកដបនោះជ្រុលដៃហើយវាក៏បានចូលទៅជាប់ក្នុងរន្ធគូទតែម្តង។ ក្រោយកើតហេតុជនរងគ្រោះបានទៅធ្វើការវះកាត់នៅមន្ទីរពេទ្យ ហើយរហូតមកទល់នឹងពេលនេះវេជ្ជបណ្ឌិតបានជួយសង្គ្រោះគាត់ដោយជោគជ័យហើយ៕   អត្ថបទ៖ ភក្តី

    December 23, 2019
  • រថយន្ត

    Piaggio ដែលជាក្រុមហ៊ុនផលិតម៉ូតូកង់បីមានមូលដ្ឋាននៅប្រទេសអ៊ីតាលី ពេលនេះនឹងចាប់ផ្ដើមផលិតកង់បីនេះជាប្រទេសអគ្គិសនីហើយ។ ម៉ូតូកង់បីដែលភាគច្រើននៅខ្មែរយើងគេហៅថា “កង់បីឥណ្ឌា” មានប្រជាប្រិយភាពខ្លាំងណាស់នៅអាស៊ីអាគ្នេយ៍ ហើយម៉ូតូប្រភេទនេះ (តាមម៉ាកផ្សេងៗគ្នា) ភាគច្រើនវាត្រូវបានគេយកមកដាក់បម្រើជាសេវាកម្មដឹកជញ្ជូនអ្នកដំណើរ, ដឹកជញ្ជូនអីវ៉ាន់ និងធ្វើជាតូបលក់ចល័តជាដើម។ សម្រាប់ពេលនេះវិញ ហើយក៏ដោយសារប្រទេសឥណ្ឌាមានគ្រោងការណ៍ “ការអនុម័តឱ្យបានលឿន និងផលិតរថយន្តកូនកាត់ និងអគ្គិសនី” (FAME) ផងនោះ កង់បីនេះបានកំពុងចាប់ផ្ដើមការផលិតជាប្រភេទអគ្គិសនី។ ជាមួយគ្នានេះដែរ FAME ក៏បានជម្រុញឱ្យមានការទិញម៉ូតូអគ្គិសនី ហើយថែមទាំងធានាជាមួយនឹងការកាត់បន្ថយថ្លៃពន្ធការលក់ចាប់ពី 5 ទៅ 12% ទៀតផង។ ម៉ូតូនេះមានឈ្មោះថា Ape E-City ដែលវានឹងប្រើអាគុយ ដែលអាចសាកថ្មបានពីតាមស្ថានីយសេវាកម្មស្វ័យប្រវត្តិ។ ការបង្កើតថ្មីនេះនឹងជួយឱ្យអ្នកប្រើប្រាស់ម៉ូតូកង់បីរបស់ Piaggio

    December 23, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ថ្មីៗនេះរោងចក្រផលិតទឹកស្អាត Sungai Semenyih និង Bukit Tampoi ត្រូវបានបិទទ្វារ ដោយសារតែរោងចក្រទាំង២ ត្រូវបានបំពុលដោយសារធាតុពុលម៉្យាងដែលមានក្លិនស្អុយ ហើយមកទល់ពេលនេះវានៅតែកំពុងបិទទ្វារនៅឡើយទេ។ បើយោងតាមអ្នកត្រួតពិនិត្យគុណភាពទឹកក្រុមហ៊ុន Pengurusan Air Selangor បាននិយាយថា ការបំពុលទឹករបស់រោងចក្រទាំង២ បានឈានដល់ក្នុងកម្រិត ២តោន នៅថ្ងៃនេះ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងស្តារវាឡើងវិញចាប់តាំងពីថ្ងៃសៅរ៍ក៏ដោយ។ ការបំពុលទឹកនេះកំពុងតែធ្វើឱ្យរំខានដល់គ្រួសារជាង ៣០០,០០០ នៅក្នុងរដ្ឋ Selangor ដែលធ្វើឱ្យអាជ្ញាធរត្រូវចាត់វិធាការផ្ដល់ទឹកជាបន្ទាន់។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុនមានសេចក្តីរាយការណ៍ថា រោងចក្រផលិតទឹកទាំង ២ ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារការបំពុលមានក្លិនស្អុយ ដែលបង្កឡើងដោយមនុស្សដែលមិនទទួលខុសត្រូវ ដោយពួកគេបានបោះចោលកាកសំណល់ខុសច្បាប់ទៅក្នុងប្រភពទឹករបស់រោងចក្រ Sungai

    December 23, 2019
  • អន្តរជាតិ

    សព្វថ្ងៃនេះអាពាហ៍ពិពាហ៍ភេទដូចគ្នាបានក្លាយជាប្រធានបទក្ដៅនៅក្នុងបណ្តាញសង្គមចិន បន្ទាប់ពីអ្នកនាំពាក្យសភាជាន់ទាបប្រទេសចិនបានលើកឡើងពីបញ្ហានេះកាលពីថ្ងៃសុក្រ។ តំណាងគណៈកម្មាធិការកិច្ចការច្បាប់នៃសភាតំណាងប្រជាជនជាតិចិនបាននិយាយថា ក្នុងរយៈពេលមួយខែពួកគេបានស្នើសុំមតិយោបល់ពីសាធារណជន ទាក់ទងនឹងការផ្លាស់ប្តូរក្រមរដ្ឋប្បវេណីរបស់ប្រទេស ហើយបានទទួលបានការឆ្លើយតបតាមអនឡាញចំនួន ២៣៧,០៥៧ និងជាលាយលក្ខណ៍អក្សរចំនួន ៥,៦៣៥ ។ អ្នកនាំពាក្យរូបនេះបាននិយាយថា ក្នុងចំណោមបញ្ហាដែលត្រូវបានដោះស្រាយនៅក្នុងការផ្តល់មតិនេះ គឺការបញ្ជាក់បន្ថែមអំពីវិសាលភាពនៃសាច់ញាតិជិតស្និទ្ធ ការកែលម្អទ្រព្យរួមរបស់ប្តីប្រពន្ធ និងការធ្វើឱ្យស្របច្បាប់នូវអាពាហ៍ពិពាហ៍ភេទដូចគ្នា។ ការលើកឡើងអំពីប្រធានបទអាពាហ៍ពិពាហ៍ស្រលាញ់ភេទដូចគ្នានេះ បានចាប់ផ្តើមនៅលើ Weibo ហើយវាក៏បានក្លាយជាប្រធានបទក្ដៅយ៉ាងឆាប់រហ័ស។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺមានមនុស្សជាច្រើនបានគាំទ្រមតិនេះ ហើយក៏មានអ្នកបោះឆ្នោតជាច្រើនគាំទ្រដ៏លើសលប់ចំពោះសមភាពអាពាហ៍ពិពាហ៍ ថ្វីបើប្រទេសនេះតឹងរឹងចំពោះអ្នកស្រឡាញភេទដូចគ្នាក៏ដោយ។ គួររំលឹកដែរថា នៅឆ្នាំនេះតៃវ៉ាន់បានក្លាយជាទឹកដីដំបូងគេនៅអាស៊ី ដែលធ្វើឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់ ប៉ុន្តែនៅចិនវិញគេកាត់ចោលសូម្បីតែឈុតឆាកអ្នកស្រឡាញភេទដូចគ្នាចេញពីរឿង Bohemian Rhapsody ៕ អត្ថបទ៖ លីដា  

    December 23, 2019
  • ព័ត៌មានជាតិ

    ថៃ៖ នាយករដ្ឋមន្ត្រីថៃគឺលោក ប្រាយុទ្ធ ចាន់អូចា បានក្លាយជាមនុស្សទីមួយ ដែលបានប្រើប្រាស់នូវថ្នាំពេទ្យចម្រាញ់ចេញពីរុក្ខជាតិកញ្ឆានៅក្នុងប្រទេសថៃ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងកម្មវិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវថ្នាំចម្រេញចេញពីកញ្ឆា ដែលបានរៀបចំឡើងជាផ្លូវការដោយរដ្ឋាភិបាលថៃផ្ទាល់តែម្តង។ នៅក្នុងព្រឹត្តិការណ៍នោះគេក៏បានឃើញផងដែរថា លោកនាយករដ្ឋមន្ត្រីវ័យ ៦៥ ឆ្នាំ បានយកប្រេងធម្មជាតិដែលចម្រាញ់ចេញពីដំណាំមានជាតិស្រវឹងមកហិត ហើយបន្ទាប់មកយកទៅលាបនៅផ្នែកខាងក្រោយត្រចៀករបស់គាត់ប្រកបដោយទំនុកចិត្តបំផុត។ ឥរិយាបថមួយនេះបានបង្ហាញដល់សាធារណៈជនថា ថ្នាំពេទ្យចម្រាញ់ចេញពីកញ្ឆាពិតជាមានសុវត្ថិភាព និងគុណភាពល្អ ១០០% សម្រាប់ប្រើប្រាស់។ គួរម្លឹកជូនថា កាលពីឆ្នាំកន្លងទៅនេះរដ្ឋាភិបាលថៃបានសម្រេចបង្កើតច្បាប់អនុញ្ញាតឲ្យមានការដាំដុះដំណាំកញ្ឆាសម្រាប់ប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រ​ ហើយរហូតមកទល់នឹងពេលនេះថៃបានឈានដល់ដំណាក់កាលអាចផលិតថ្នាំពេទ្យចម្រាញ់ចេញពីកញ្ឆាបានដោយជោគជ័យហើយ៕ អត្ថបទ៖ ភក្តី

    December 23, 2019
  • អន្តរជាតិ

    ចិន៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនគឺលោកស្ត្រី Hua Chunying បានថ្លែងថា ប្រទេសចិនប្រៀបដូចជាសត្វខ្លាឃ្មុំអីចឹង មានមានឌំ មានកម្លាំងខ្លាំង តែជាសត្វដ៏ស្លូតមួយមិនដែលបង្កការគំរាមកំហែងដល់អ្នកណាឡើយ។ ការថ្លែងដូចខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសិទ្ធសារព័ត៌មានផ្លូវការមួយរៀបចំឡើងនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មានពីប្រទេសលោកខាងលិចដែលបានរិះគន់ថា ចិនគឺជាគ្រោះថ្នាក់របស់ពិភពលោក។ សូមរម្លឹកជូនថា កាលពីពេលថ្មីៗនេះមានសាស្ត្រាចារ្យនៅក្នុងសាកលវិទ្យាល័យ Sydney ប្រទេសអូស្រ្តាលី និងជាអ្នកជំនាញក្នុងការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុរបស់អូស្រ្តាលីម្នាក់បានសរសេរអត្ថបទមួយដោយអះអាងថា​ ភាពរីកចម្រើននៃមានឥទ្ធិពលរបស់ប្រទេសចិននឹងបង្កគ្រោះថ្នាក់ទៅកាន់ពិភពលោកនៅថ្ងៃណាមួយក្នុងពេលអនាគតជាមិនខាន។ ដើម្បីឆ្លើយតបទៅនឹងការលើកឡើងនេះហើយ ទើបលោកស្រី Hua Chunying បានធ្វើការប្រៀបធៀបប្រទេសចិនជាមួយនឹងសត្វខ្លាឃ្មុំ ដែលចង់បង្ហាញអត្ថន័យថា បើទោះបីជាប្រទេសចិនគឺជាប្រទេសធំ និងមានឥទ្ធិពល តែចិនមិនដែលបង្កជំលោះជាមួយប្រទេសណាមួយ និងបង្កើតបញ្ហាសម្រាប់ពិភពលោកឡើយ។ ចុងក្រោយលោកស្រី Hua Chunying បានអះអាងផងដែរថា ការរីកចម្រើនរបស់ប្រទេសចិននឹងនាំយកភាពជឿនលឿន សេចក្តីសុខ

    December 23, 2019
  • អន្តរជាតិ

    ប៉េកាំង៖ អាជ្ញាធរក្រុងប៉េកាំងបានសម្រេចធ្វើការហាមឃាត់មិនឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វឆ្កែធំៗទៀតឡើយ ពោលគឺសត្វឆ្កែដែលមានកម្ពស់ចាប់ពី ៣៥ សង់ទីម៉ែត្រឡើងទៅ។ ការអនុវត្តច្បាប់មួយនេះនឹងត្រូវផ្តើមអនុវត្តនៅក្នុងតំបន់ Tongzhou ដែលជាតំបន់មួយសម្បូរប្រជាពលរដ្ឋចិញ្ចឹមសត្វឆ្កែធំៗ ហើយដើម្បីអនុវត្តច្បាប់នេះប្រជាពលរដ្ឋទាំងអស់ត្រូវយកសត្វឆ្កែរបស់ពួកគេទៅបោះចោល និងទុករហូតដល់ងាប់នៅកន្លែងមួយដែលអាជ្ញាធរបានរៀបចំទុក។ ប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តច្បាប់ថ្មីក្នុងរយៈពេល ៣ថ្ងៃ ហើយចំពោះអ្នកណាម្នាក់ដែលមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរត្រូវប្រឈមនឹងការទទួលទោសតាមផ្លូវច្បាប់ផងដែរ។ ក្រុមប្រជាពលរដ្ឋជាច្រើនបាននាំគ្នាធ្វើការរិះគន់ចំពោះអាជ្ញាធរយ៉ាងខ្លាំងចំពោះការអនុវត្តច្បាប់ខាងលើនេះ ព្រោះវាហាក់មានលក្ខណៈឃោឃៅ និងអមនុស្សធម៌យ៉ាងខ្លាំងចំពោះសត្វឆ្កែ។ យ៉ាងណាក្តី អាជ្ញាធរក្រុងប៉េកាំងបានពន្យល់ថា ការអនុវត្តច្បាប់ខាងលើនេះត្រូវបានធ្វើឡើងក្នុងគោលបំណងរក្សាសណ្ដាប់ធ្នាប់ទីក្រុង ដ្បិតសត្វឆ្កែធំៗតែងបង្កបញ្ហាជាច្រើនរាល់ពេលម្ចាស់នាំពួកវាទៅសួនសាធារណៈ ដូចជាពួកវាព្រុសខ្លាំងៗបង្កសំឡេងរំខាន់ដល់អ្នកដទៃ ដុះអាចម៌ពាសវាលពាសកាល ហើយពេលខ្លះខាំអ្នកដទៃទៀតផង៕ អត្ថបទ៖ ភក្តី

    December 23, 2019