- autoadmin
- អន្តរជាតិ
អូស្ត្រាលី៖ ក្មេងតូចងាយនឹងកើតមានគ្រោះថ្នាក់ណាស់ ប្រសិនបើលោកអ្នកជាឪពុកម្តាយខ្វះការប្រុងប្រយ័ត្នតែបន្តិច។ ជាក់ស្តែងក្មេងតូចអាយុ ២ឆ្នាំម្នាក់ត្រូវបានគេរាយការណ៍ថា បានច្រឡំលេបថ្មពិលតូចៗចូលទៅក្នុងពោះចំនួន ២០ គ្រាប់ដោយកុមាររងគ្រោះគិតថា ថ្មពិលទាំងនោះជាស្ករគ្រាប់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Queensland នៃប្រទេសអូស្រ្តាលី។ ស្ត្រីជាម្តាយកុមាររងគ្រោះបានប្រាប់ឲ្យដឹងថា វាគឺជាកំហុសរបស់គាត់ ដែលគាត់បានយកថ្មពិលប្រើរួចជាច្រើនគ្រាប់ទៅទុកចោលនៅលើតុក្បែរប្រអប់ដាក់ស្ករគ្រាប់ ហើយភេ្លចខ្លួនក៏បណ្ដោយឲ្យកូនតូចអាចទៅយកថ្មពិលទាំងនោះមកលេបបាន។ ភ្លាមៗក្រោយកើតហេតុ កុមាររងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិតបានប្រើវិធីជាច្រើនដើម្បីយកថ្មពិលចេញមកក្រៅវិញបានមួយចំនួន ហើយមួយចំនួនទៀតគឺស្ថិតនៅក្នុងពោះកុមារដដែលរហូតមកទល់នឹងពេលនេះ។ យ៉ាងណាក្តី គេបានឲ្យកុមាររងគ្រោះញ៉ាំថ្នាំម្យ៉ាងដើម្បីសម្រួលដល់ការបត់ជើងហើយគេសង្ឃឹមថា ថ្មពិលទាំងនោះអាចនឹងចេញមកតាមលាមកបាន តែបើក្នុងករណីវាមិនចេញមកទេ ថ្មពិលនឹងបង្កឲ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាពកុមារ៕ អត្ថបទ៖ ភក្តី
December 24, 2019 - អន្តរជាតិ
យោងតាមអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ីបានឱ្យដឹងថា ការជក់បារី និងបារីអេឡិចត្រូនិកនៅតាមភោជនីយដ្ឋាននឹងត្រូវហាមឃាត់យ៉ាងតឹងរ៉ឹង ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ លោកវេជ្ជបណ្ឌិត Lee Boon Chye អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលនិយាយថា៖ “យើងនឹងអនុវត្តការហាមឃាត់នេះ ហើយយើងសង្ឃឹមថានឹងទទួលបានការគាំទ្រពីសាធារណជនលើបញ្ហានេះ”។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ក្រសួងសុខាភិបាលមានមន្ត្រីសុខាភិបាលបរិស្ថានប្រមាណ ៥,០០០នាក់ នៅទូទាំងប្រទេស ដែលពួកគេនឹងធ្វើការត្រួតពិនិត្យតាមកន្លែងដោយចៃដន្យ និងចេញសេចក្ដីអំពាវនាវពីការហាមឃាត់នេះ។ ការពិតទៅច្បាប់នេះមានតាំងពីឆ្នាំ២០១៨ ប៉ុន្តែត្រូវបន្ធូរបន្ថយនៅឆ្នាំ២០១៩ ដើម្បីឱ្យប្រជាជនបានជ្រាបពីដំណឹង និងយល់ដឹងពីវាជាមុនសិន។ យោងតាម Malay Mail ការហាមជក់បារីនៅភោជនីយដ្ឋាននឹងត្រូវបានដាក់ចេញយ៉ាងតឹងរ៉ឹងចាប់ពីឆ្នាំក្រោយតទៅ ដោយមានទាំងការអនុវត្តច្បាប់ រួមទាំងការត្រួតពិនិត្យដោយចៃដន្យដើម្បីចាប់អ្នកដែលបំពានច្បាប់។ ការផាកពិន័យលើទោសលើកដំបូងគឺ ២៥០រីងហ្គីត (៦០ដុល្លារអាមេរិក) ហើយត្រូវកាត់បន្ថយមកនៅត្រឹម ១៥០រីងហ្គីត
December 24, 2019 - អន្តរជាតិ
នាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ថា គ្រោះរាំងស្ងួតនៅថៃនឹងក្លាយជាគ្រោះអាក្រក់បំផុតក្នុងរយៈពេល ៤០ឆ្នាំ និងមានរយៈពេលរហូតដល់ខែឧសភា ឆ្នាំ២០២០។ លោក Kornrawee Sitthichivapak អគ្គនាយករងទទួលបន្ទុកប្រតិបត្តិការបាននិយាយកាលពីថ្ងៃច័ន្ទថា ខេត្តចំនួន ៤៣ នៅភាគខាងជើង ភាគឦសាន និងតំបន់ភាគកណ្តាលនឹងរងផលប៉ះពាល់ខ្លាំងជាងគេ ហើយរយៈពេលដ៏សំខាន់បំផុតគឺខែមករា និងកុម្ភៈ ដោយសារការស្តុកទឹកមានកម្រិតទាប។ វាមិនទំនងជាមានភ្លៀងធ្លាក់ទេរហូតដល់ខែឧសភា ដោយសារសីតុណ្ហភាពខ្ពស់ និងស្ថានភាពអាកាសធាតុ ដែលគេស្គាល់ថាអេលនីណូ (El Nino) ហើយភ្លៀងធ្លាក់ក្នុងកម្រិតទាបបំផុតមិនធ្លាប់មានដែលធ្លាប់បានកត់់ត្រាគឺនៅឆ្នាំ១៩៧៩។ ដូច្នេះកសិករថៃត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងបញ្ហាលំបាកក្នុងឆ្នាំ២០២០ ខណៈអ្នកព្យាករណ៍និយាយថា ភាពរាំងស្ងួតនឹងមានសភាពធ្ងន់ធ្ងរជាងធម្មតា។ រដូវប្រាំងមានពេលវេលាយូរនឹងធ្វើឱ្យទិន្នផលកសិកម្មធ្លាក់ចុះទាប ដែលជំរុញឱ្យតម្លៃរបស់ពួកគេឡើងខ្ពស់។ ទោះយ៉ាងណាប្រាក់ចំណូលកសិកម្មទូទៅត្រូវបានកំណត់ថា នឹងធ្លាក់ចុះព្រោះគ្រោះរាំងស្ងួតនឹងបន្សល់ទុកនូវផលប៉ះពាល់អវិជ្ជមានផ្សេងៗដល់កសិករដែលជាអ្នកប្រើប្រាស់ផងដែរ។ បញ្ហានេះនឹងជះឥទ្ធិពលដល់អំណាចទិញរបស់គ្រួសារកសិកម្ម ដែលមានចំនួន
December 24, 2019 - Nissan Auto Tech
រថយន្ត Nissan TERRA ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាជំនួយការបើកបរទំនើបៗដូចជា៖ មុខងារមើលជុំវិញរថយន្ត Intelligent Around View Monitor, ព្រមានអំពីវត្ថុមានចលនា Moving Object Detection និងមុខងារព្រមានពីការជិះចេញពីគន្លងផ្លូវ Lane Departure Warning។ រថយន្ត SUV កម្រិត premium មួយនេះរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា និងការបើកបរកម្រិតខ្ពស់ ដើម្បីឱ្យអតិថិជនអាចធ្វើដំណើរបានដោយភាពជឿជាក់។ បំពាក់ដោយយ៉ាន់ស្ព័រទំហំ 18អ៊ីញ ដែលមិនត្រឹមតែគួរឱ្យចាប់អារម្មណ៍នៅលើដងផ្លូវប៉ុណ្ណោះទេ តែវាពិតជារឹងមាំមែនទែន! បន្ថែមភាពងាយស្រួលសម្រាប់អ្នកណាដែលចូល ឬចេញពីយានយន្ត។ Nissan TERRA ប្រើប្រាស់តួស៊ុមពេញអាចបត់បែនបាន (fully
December 24, 2019 - អន្តរជាតិ
បណ្តាញសង្គមគឺបានក្លាយជាផ្នែកដ៏សំខាន់មួយនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប រាប់ចាប់តាំងពីប្រជាពលរដ្ឋទូទៅ អ្នករកស៊ី អ្នកនយោបាយ និងបុគ្គលល្បីៗផងដែរ។ បណ្ដាញសង្គមជាមធ្យោបាយដ៏ល្អមួយសម្រាប់ទំនាក់ទំនង ផ្សព្វផ្សាយ និងផ្សារភ្ជាប់បុគ្គលម្នាក់ៗទៅកាន់សង្គម។ ព្រោះភាពសំខាន់ដូចខាងលើនេះហើយ ទើបម្ចាស់ក្សត្រី Elizabeth II ក៏សម្រេចព្រះទ័យនឹងប្រើប្រាស់បណ្តាញសង្គមផ្លូវការរបស់ទ្រង់ផងដែរ។ តាមសេចក្តីប្រកាសផ្លូវមួយបានបញ្ជាក់ថា ទ្រង់ត្រូវការប្រធានគ្រង់គ្រងផ្នែកឌីជីថលម្នាក់ដើម្បីគ្រប់គ្រង និងដំណើរការគ្រប់គណនីបណ្តាញសង្គមរបស់ទ្រង់។ សេចក្តីប្រកាសមួយនេះក៏បានបញ្ជាក់ផងដែរថា ប្រធានគ្រង់គ្រងផ្នែកឌីជីថលដែលគេកំពុងតែស្វែងរកនេះអាចទទួលបានប្រាក់ឈ្នួលរហូតដល់ចំនួន ៥០ ០០០ ផោន (៦៤ ៧២២ ដុល្លារ) ក្នុងមួយឆ្នាំ ឬ ៤ ២០០ ផោន (៥ ៤៣៦ ដុល្លារអាមេរិក) ក្នុងមួយខែ រួមបញ្ជូលទាំងរបបអាហារដោយមិនគិតថ្លៃ។
December 24, 2019 - អន្តរជាតិ
និស្សិតសាកលវិទ្យាល័យអាយុ ២២ឆ្នាំម្នាក់ បានស្លាប់នៅឯមន្ទីរពេទ្យ បន្ទាប់ពីបានប្រដាល់ជាមួយអ្នកប្រដាល់អាជីពមិនដែលចាញ់ម្នាក់។ ការប្រកួតនេះត្រូវបានធ្វើឡើងនៅទីក្រុង Chengdu កាលពីថ្ងៃទី៣០ ខែវិច្ឆិកា នៅពេលដែលជនរងគ្រោះឈ្មោះ Ming Jixian ជានិស្សិតសាកលវិទ្យាល័យដែលគ្មានប្រវត្តិប្រដាល់ទាល់តែសោះ និងហ្វឹកហាត់បានតែមួយខែប៉ុណ្ណោះ បានទៅប្រដាល់ជាមួយអ្នកប្រដាល់ឈ្មោះ Wang Haoran អាយុ១៩ឆ្នាំ ដែលធ្វើការប្រកួត ១១ដង មិនដែលចាញ់ ហើយថែមទាំងធ្លាប់ផ្តួលគូប្រកួតឱ្យសន្លប់បានរហូត ៣ដង។ ប្រភពបានរាយការណ៍ថា Ming Jixian បានទទួលយកការប្រកួតនេះប្តូរនឹងទឹកប្រាក់ប្រហែល ៣៤ដុល្លារ ដោយសារតែខ្លួនមានជីវភាពខ្វះខាតពេក។ ចំណែកនៅក្នុងការប្រកួតរបស់អ្នកទាំង២ គឺមានរយៈពេលតែ ៣៥វិនាទី មុនពេលដែល Ming បានដួលសន្លប់។
December 24, 2019 - អន្តរជាតិ
ការស្ទង់មតិទូទាំងប្រទេសដោយទីភ្នាក់ងារកីឡាជប៉ុនបានរកឃើញថា កម្លាំងកាយសម្បទា និងសមត្ថភាពកីឡារបស់កុមារបច្ចុប្បន្នបានធ្លាក់ចុះយ៉ាងគួរឱ្យកត់សម្គាល់ ហើយទីភ្នាក់ងារក៏បានបន្ទោសបញ្ហានេះទៅលើស្មាតហ្វូនផងដែរ។ នេះជាការស្ទង់មតិប្រចាំឆ្នាំដែលមើលទៅលើសកម្មភាពរាងកាយ ដូចជាការរត់ និងបោះបាល់ ក៏ដូចជារបៀបរស់នៅរបស់កុមារចំនួន ២.១លាននាក់ ចាប់តាំងពីថ្នាក់ទី៥ ដល់អនុវិទ្យាល័យ។ នៅក្នុងការស្ទង់មតិនេះពួកគេរកឃើញថា សមត្ថភាពរាងកាយជាមធ្យមរបស់កុមារបានធ្លាក់ចុះបើធៀបនឹងឆ្នាំមុនៗ ទាំងក្មេងប្រុស និងក្មេងស្រី។ កម្លាំងកាយសម្បទានិងសមត្ថភាពកីឡាជាមធ្យមសម្រាប់ក្មេងប្រុសថ្នាក់ទី៥ បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីការស្ទង់មតិបានចាប់ផ្តើមក្នុងឆ្នាំ២០០៨។ មូលហេតុគឺដោយសារ កុមារជាពិសេសក្មេងប្រុសចំណាយពេលច្រើនមើលទូរទស្សន៍ ឬប្រើស្មាតហ្វូនច្រើនពេកនៅពេលទំនេរ។ ម៉្យាងទៀតពេលវេលាដែលសិស្សអនុវិទ្យាល័យចំណាយលើសកម្មភាពកីឡា ក៏ធ្លាក់ចុះជាង ៩០នាទី ក្នុងមួយសប្តាហ៍ផងដែរ។ ថ្វីបើប៉ុន្មានឆ្នាំកន្លងមកនេះសកម្មភាពកីឡារបស់កុមារត្រូវបានលើកស្ទួយ ប៉ុន្តែកុមារនៅតែមានសមត្ថភាពកីឡាអន់ថយ ដែលនេះវាពិតជាគួរឱ្យបារម្ភមែនទែន។ ទីភ្នាក់ងារក៏និយាយផងដែរថា អ្វីដែលសាលាអាចធ្វើបានគឺវាមានដែនកំណត់ ដូច្នេះវាចាំបាច់ណាស់ដែលថាត្រូវមានការចូលរួមពីសហគមន៍ទើបកុមារអាចមានកម្លាំងកាយសម្បទា និងសមត្ថភាពកីឡាល្អឡើងវិញ៕ អត្ថបទ៖ លីដា
December 24, 2019 - អន្តរជាតិ
ថៃ៖ កាលលពីថ្ងៃច័ន្ទ កន្លងទៅថ្មីៗនេះ ក្រសួងវប្បធម៌ប្រទេសថៃបានប្រកាសថា គណៈកម្មាធិការទទួលខុសត្រូវក្នុងការលើកកម្ពស់ និងអភិរក្សបេតិកភណ្ឌវប្បធម៌របស់ខ្លួន បានសម្រេចចិត្តស្នើដាក់ “បុណ្យសង្ក្រាន្ត” (បុណ្យចូលឆ្នាំថៃ) ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិទៅយូណេស្កូ។ លោក Itthiphol Kunplome រដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃបាននិយាយកាលពីថ្ងៃច័ន្ទថា គណៈកម្មាធិការនេះនឹងបញ្ជូនសំណើរនេះទៅគណៈរដ្ឋមន្រ្តីសម្រាប់ការអនុម័តនៅខែកុម្ភៈឆ្នាំក្រោយ ហើយបញ្ជូនទៅអង្គការយូណេស្កូក្នុងខែបន្ទាប់។ រដ្ឋមន្រ្តីបាននិយាយថា វាគួរតែចូលក្នុងដំណើរការចុះបញ្ជីរបស់យូណេស្កូនៅឆ្នាំ២០២២ ក្នុងពេលឆាប់បំផុត។ លោក Itthiphol បាននិយាយថា តុមយ៉ាមឃុង (Tom Yum Kung) ឬស៊ុបបង្គាហឹររបស់ថៃ ក៏នឹងត្រូវបញ្ជូនទៅជាបន្តបន្ទាប់។ លោកក៏បានមានប្រសាសន៍ថា យូណេស្កូក៏បានដាក់បញ្ចូល “ម៉ាស្សាបែបបុរាណថៃ” របស់ប្រទេសថៃជាបេតិកភណ្ឌវប្បធម៌អរូបី ហើយនឹងមានប្រសិទ្ធភាពនៅឆ្នាំ២០២១ ផងដែរ៕
December 24, 2019 - អន្តរជាតិ
ថ្មីៗនេះមានដំរីប៉ុន្មានក្បាលបានស្លៀកពាក់ជាសាន់តាក្លូស (Santa Claus) ហើយបានដើរឱ្យកាដូ និងស្ករគ្រាប់ដល់កូនសិស្ស នៅក្នុងសាលា Jirasartwitthaya នៅឯខេត្តអយុធ្យាប្រទេសថៃ ថ្វីបើប្រទេសនេះមានអ្នកកាន់សាសនាព្រះពុទ្ធច្រើនជាង ៩០% ក៏ដោយ។ មានដំរី ៤ក្បាល បានស្លៀកពាក់ដូចជាតាសាន់តាក្លូស ដើម្បីធ្វើការសម្ដែងសៀកឱ្យទស្សនា ក៏ដូចជាចែកអំណោយឱ្យក្មេងៗ ហើយសាលានេះផ្ទាល់បានមានទម្លាប់ធ្វើកម្មវិធីបុណ្យណូអែលនេះរយៈពេល ១៥ឆ្នាំ មកហើយ។ ក្នុងកម្មវិធីនេះសាលាក៏មានរៀបចំឱ្យកូនសិស្ស និងដំរី ធ្វើការអង្គុយចេញជារូបដើមសាប៉ាំង និងលើកដៃប្រណម្យ នៅពីក្រោមឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្ររបស់ពួកគេផងដែរ។ សិស្សៗដែលបានចូលរួមនៅក្នុងកម្មវិធីនេះមានការសប្បាយចិត្តយ៉ាងខ្លាំង ដោយសារថាពួកគេស្រឡាញ់ដំរីដូចជាមិត្ត ហើយម៉្យាងទៀតដំរីនេះក៏ជាសត្វតំណាងជាតិរបស់ពួកគេដែរ ដូច្នេះពួកគេពិតជារីករាយខ្លាំងណាស់។ គួរឱ្យដឹងដែរថា ប្រទេសថៃមានអ្នកកាន់សាសនាព្រះពុទ្ធរហូតដល់ទៅ ៩៨% ប៉ុន្តែការអបអរបុណ្យណូអែល គឺជាផ្នែកមួយនៃរដូវឈប់សម្រាកចុងឆ្នាំរបស់ពួកគេ៕ អត្ថបទ៖
December 23, 2019 - អន្តរជាតិ
ម៉ាឡេស៊ី៖ ដោយសារតែតណ្ហហាដល់កំពូលធ្វើឲ្យមនុស្សចំនួនត្រូវបានគេប្រទះឃើញថា បានសម្រេចចំណង់ផ្លូវភេទរបស់ខ្លួនក្នុងរូបភាពប្លែកៗ ខុសប្រក្រតី ហើយពេលខ្លះសម្រាប់យើងជាមនុស្សធម្មតាពិបាកស្រមៃណាស់ថា សកម្មភាពទាំងនោះអាចកើតឡើងដោយរបៀបណា។ ជាក់ស្តែងបុរសម្នាក់ត្រូវបានគេប្រទះឃើញថា បានសម្រេចចំណង់ផ្លូវភេទរបស់ខ្លួនជាមួយនឹងសត្វមាន់ញីមួយក្បាល។ គេមិនបានស្គាល់ច្បាស់ទេអំពីអត្តសញ្ញាណរបស់បុរសល្មោភកាមរូបនេះ តែគេអាចដឹងត្រឹមថាសកម្មភាពរួមភេទខុសប្រក្រតីនេះបានកើតឡើងនៅក្នុងក្រុង Alor Setar ដែលជាក្រុងធំបំផុតលំដាប់ទី២ នៃប្រទេសម៉ាឡេស៊ី។ វីដេអូទាំងស្រុងនៃហេតុការណ៍នេះត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គមម៉ាឡេស៊ីអមជាមួយមតិរិះគន់និងហួសចិត្តយ៉ាងច្រើនផងដែរ។ បើយោងទៅតាមច្បាប់របស់ម៉ាឡេស៊ី សកម្មភាពរួមភេទដូចនេះក៏ត្រូវបានគេចាក់ទុកជាអំពើខុសច្បាប់ដែរ និងត្រូវប្រឈមនឹងការជាប់គុករហូតដល់ ២០ ឆ្នាំទៀតផង។ ខាងក្រោមនេះជាសកម្មភាពទាំងស្រុងនៃហេតុការណ៍ដ៏សែនហួសចិត្តមួយនេះ៖ អត្ថបទ៖ភក្តី
December 23, 2019









