autoadmin
  • អន្តរជាតិ

    ថៃ៖ សត្វមាន់ជាង ៤ ០០០ ក្បាលត្រូវបានគេសម្លាប់ចោលទាំងអស់​ក្រោយគេបានរកឃើញថា ជនខិលខូចមានបំណងចង់នាំសត្វបក្សីទាំងអស់នោះចូលក្នុងទៅប្រទេសថៃដោយខុសច្បាប់។ សត្វមាន់ទាំងអស់នោះត្រូវបានគេនាំយកមកពីប្រទេសម៉ាឡេស៊ីដឹកដោយរថយន្តដឹកទំនិញខ្នាតធំ ក្នុងគោលដៅយកទៅលក់ក្នុងទីផ្សារប្រទេសថៃ។ យ៉ាងណាក្តី ពេលមកដល់ច្រកព្រំដែនមន្ត្រីគយរបស់ប្រទេសថៃសម្រេចធ្វើការហាមឃាត់សត្វមាន់ទាំងនោះ ព្រោះគេមិនបានឃើញលិខិតបញ្ជាក់ផ្លូវការពីអាជ្ញាធរដែលអះអាងថា​ សត្វមាន់ទាំងនោះពិតជាគ្មានជំងឺ និងមានសុវត្ថិភាព ១០០% សម្រាប់ទទួលទាននោះទេ ហើយជាក់ស្តែងគេបានពិនិត្យឃើញថា សត្វមាន់មួយចំនួនកំពុងតែមានជំងឺក្នុងខ្លួនទៀតផង។ ព្រោះហេតុផលនេះហើយទើបសត្វមាន់ជាង ៤ ០០០ ក្បាលនោះ ត្រូវបានម្ចាស់បោះចោលទាំងរស់ចូលទៅក្នុងរណ្ដៅមានទឹកតិចៗដើម្បីឲ្យពួកវាងាប់អស់តែម្តង។ សូមបញ្ជាក់ជូនថា មាន់ដែលមានជំងឺអាចបង្កឲ្យអ្នកទទួលទានវាអាចកើតមានជំងឺផ្សេងៗជាច្រើន ហើយក្នុងករណីធ្ងន់ធ្ងរដូចជាមាន់មានផ្ទុកជំងឺផ្ដាសាយបក្សីវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកទទួលទានទៀតផង៕ អត្ថបទ៖ ភក្តី

    December 22, 2019
  • រថយន្ត

    កាលពីម្សិលមិញនេះមានការបង្ហោះមួយដោយហ្វេសប៊ុកផេក Khmer Top Car Page ដែលពួកគេបាននិយាយថា BUGATTI ថ្មីសន្លាងមួយគ្រឿងបានមកដល់ប្រទេសកម្ពុជាយើងហើយ ប៉ុន្តែខ្មែរណូតនៅមិនទាន់ជ្រាបច្បាស់នៅឡើយទេថា តើម្ចាស់រថយន្តដ៏ល្អឯកដែលទើបតែបង្ហាញខ្លួនជាផ្លូវការនៅឯ Geneva Motor Show 2019 ដើម្បីប្រារព្ធខួបលើកទី110 របស់ក្រុមហ៊ុន Bugatti ជានរណានៅឡើយទេ? យ៉ាងណាមិញសម្រាប់អ្នកទាំងអស់គ្នាដែលស្រឡាញ់ចូលចិត្ត និងគាំទ្ររថយន្ត hypercar ឬឡានស្ព័រ Bugatti ខ្មែរណូតសូមណែនាំព័ត៌មានអំពីរថយន្តនេះត្រួសៗ។ វាមានឈ្មោះថា Bugatti Chiron Sport 110 Ans Edition ម៉ាស៊ីនទំហំចំណុះ 8.0លីត្រ quad-turbo

    December 21, 2019
  • អន្តរជាតិ

    ខាងក្រោមនេះគឺជាការពិតទាំង១០ របស់ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ដែលអ្នកប្រហែលជាធ្លាប់ដឹង ឬអាចនឹងមិនទាន់បានដឹង៖ ១. គាត់ធ្លាប់ឈ្នះពានរង្វាន់ Grammy ចំនួន២៖ គាត់ឈ្នះពានរង្វាន់ Grammy លើកដំបូងក្នុងឆ្នាំ២០០៦ សម្រាប់អាល់ប៊ុមពាក្យនិយាយ “សុបិនពីឪពុកខ្ញុំ”។ ក្នុងឆ្នាំ២០០៨ គាត់បានឈ្នះពានរង្វាន់ Grammy ជាលើកទី២ សម្រាប់អាល់ប៊ុមពាក្យនិយាយ “វិសាទភាពនៃក្តីសង្ឃឹម៖ គំនិតស្តីពីការទាញយកក្តីសុបិន្តរបស់អាមេរិក”។ ២. គាត់មានបុណ្យឈប់សម្រាកផ្ទាល់ខ្លួន៖ “Barack Obama Day” ផ្ដើមមានតាំងពីឆ្នាំ២០១៧ ថ្ងៃទី៤ ខែសីហា នៅរដ្ឋ Illinois និងត្រូវបានចុះហត្ថលេខាដោយលោកអភិបាល Bruce Rauner ។

    December 21, 2019
  • អន្តរជាតិ

    ម៉ិកស៊ិកកូ៖ នាវាទេសចរណ៍ចំនួន ២គ្រឿងបានបុកគ្នានៅឯកំពង់ផែ Cozumel នៃប្រទេសម៉ិកស៊ិកកូ និងបានបង្កឲ្យក្រុមភ្ញៀវទេសចរណ៍មានការភ័យស្លន់ស្លោជាខ្លាំង។ តាមសារព័ត៌មាន CNN បានរាយការណ៍ថានាវាទេសចរណ៍មានឈ្មោះថា Carnival Glory បានបើកជ្រុលទៅបុកនាវាមួយទៀតមានឈ្មោះថា Carnival Legend ដែលបានចតស្រាប់នៅកំពង់ផែ។ ហេតុការណ៍នេះបានបង្កឲ្យភ្ញៀវទេសចរណ៍ចំនួន ៦ នាក់រងរបួសស្រាល ខណៈមានភ្ញៀវទេសចរណ៍ម្នាក់រងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ផងដែរ។ សូមបញ្ជាក់ថា នាវាទាំង ២ នេះបាននាំភ្ញៀវទេសចរណ៍ធ្វើដំណើរកំសាន្តនៅលើសមុទ្រជាច្រើនថ្ងៃមកហើយ ហើយការចុះចតនៅចំណុចកំពង់ផែខាងលើនេះ គឺដើម្បីអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍ទាំងអស់ទៅទស្សនាពិធីតាំងពិព័រណ៍មួយ​ដែលជាផ្នែកចុងក្រោយនៃដំណើរកំសាន្ត។ រហូតមកទល់នឹងពេលនេះគេមិនទាន់ធ្វើការវាយតម្លៃលើការខូចខាតយ៉ាងណានោះទេ ហើយការទូទាត់សំណងយ៉ាងណានោះក៏ពុំទាន់មានសេចក្តីរាយការណ៍ជាក់លាក់ដែរ ព្រោះករណីនេះជាករណីដ៏កម្រនឹងកើតឡើងមួយផងដែរ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ភក្តី

    December 21, 2019
  • អន្តរជាតិ

    បុរសម្នាក់នេះចាប់ផ្ដើមការងារជាអ្នកបោសសម្អាតយន្តហោះប៉ុណ្ណោះ ប៉ុន្តែទីបំផុតគាត់ក៏បានបំពេញក្តីសុបិនរបស់គាត់ ដោយបានក្លាយជាអ្នកបើកយន្តហោះពិតមែន។ បុរសម្នាក់នេះត្រូវបានគេឱ្យដឹងថា មានឈ្មោះ Muhammed Abubakar គាត់ជាជនជាតិនីហ្សេរីយ៉ា ហើយគាត់ចាប់ផ្ដើមធ្វើជាអ្នកសម្អាតយន្តហោះតាំងពី ២៤ឆ្នាំមុនមកម្ល៉េះ។ មូលហេតុដែលគាត់ចាប់ផ្ដើមធ្វើជាអ្នកសម្អាត គឺដោយសារថាគាត់មិនអាចទ្រាំរស់ទាំងគ្មានការងារធ្វើនោះទេ។ ម៉្យាងទៀតមុនពេលដែលគាត់មកធ្វើការជាអ្នកសម្អាត គាត់ក៏ត្រូវបានគេបដិសេធមិនឱ្យចូលរៀននៅសាលា Kaduna Polytechnic ផងដែរ ដោយសារថាគាត់មកដាក់ពាក្យចូលរៀនយឺតពេលពេក។ ប៉ុន្តែយ៉ាងណាក៏ដោយគាត់មិនដែលបោះចោលក្ដីស្រមៃចង់ធ្វើជាអ្នកបើកយន្តហោះនោះទេ ទោះបីជាការងារជាអ្នកសម្អាតអាចរកចំណូលបានតែ ២០០ណៃរ៉ា (០.៥ដុល្លារ)។ ដោយសារតែភាពឧស្សាហ៍ព្យាយាមធ្វើការ គាត់ក៏រកបានការងារជាបុគ្គលិកមូលដ្ឋាននៅក្នុងអាកាសយានដ្ឋានមួយនៅ Maiduguri មុនពេលដែលគាត់ចាប់ផ្ដើមដាក់ពាក្យធ្វើជាយានិក (crew member) ឱ្យអាកាសចរណ៍ Kabor Air ហើយធ្វើការបាន ៨ឆ្នាំ គាត់ក៏ប្ដូរទៅធ្វើការឱ្យអាការចរណ៍

    December 21, 2019
  • អន្តរជាតិ

    ចិន៖ ការរិះគន់មួយបានផ្ទុះឡើងដោយបានចោទប្រកាន់ថា ទីក្រុងមួយក្នុងប្រទេសចិន បានចម្លងរូបសញ្ញា (Logo) របស់ក្រុមហ៊ុន The Walt Disney Company មកធ្វើជារូបសញ្ញាលើវត្ថុអនុស្សាវរីយ៍ទេសចរណ៍តំណាងឲ្យទីក្រុងរបស់ខ្លួន។ គួរម្លឹកជូនថា កាលពីពេលថ្មីៗនេះទីក្រុង Dalian ក្នុងខេត្ត Liaoning ភាគខាងជើងប្រទេសចិន បានបង្កើតកម្មវិធីប្រកួតប្រជែងមួយដោយដាក់ឲ្យសាធារណៈជនប្រជែងគ្នាច្នៃរូបសញ្ញាសម្រាប់ប្រើប្រាស់លើវត្ថុអនុស្សាវរីយ៍ទេសចរណ៍តំណាងឲ្យទីក្រុង​ ហើយម្ចាស់រូបសញ្ញាដែលត្រូវបានគេជ្រើសរើសយកមកប្រើប្រាស់នោះនឹងត្រូវទទួលបានប្រាក់រង្វាន់ចំនួន ៤​ ៣០០ ដុល្លារអាមេរិកផងដែរ។ ក្រោយផ្ទុះការរិះគន់ដូចខាងលើនេះ លោក Su Zhanying ដែលជាអ្នកច្នៃរូបសញ្ញាខាងលើបានអះអាងថា គាត់មិនបានចម្លងម៉ូតរបស់អ្នកណាម្នាក់ឡើយ ពោលគឺគាត់ប្រើគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់គ្រប់ចំណុចទាំងអស់។ យ៉ាងណាក្តី បើពិនិត្យមើលលើប្រភេទអក្សរនៅក្នុងលើរូបសញ្ញាពិតជាមានភាពស្រដៀងគ្នាមែន ហើយរហូតមកទល់នឹងពេលការស៊ើបអង្កេតជាពិសេសមួយកំពុងធ្វើបានធ្វើឡើងដើម្បីរកឲ្យឃើញច្បាស់ថា ទីក្រុងរបស់ចិនពិតជាបានចម្លងរូបសញ្ញារបស់ក្រុមហ៊ុនអាមេរិកមែនឬអត់៕ អត្ថបទ៖ ភក្តី

    December 21, 2019
  • បច្ចេកវិទ្យា

    កាលពីដើមខែនេះ PlayStation ទើបតែប្រារព្ធខួបលើកទី២៥ ដោយឧបករណ៍ហ្គេមនេះត្រូវបានចេញលក់ដំបូងបំផុតតាំងពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ១៩៩៤ មកម៉្លេះ។ វាគឺជាឧបករណ៍ហ្គេមដ៏មានឥទ្ធិពលបំផុត និងអាចលេងហ្គេមធំៗល្បីៗពីជុំវិញពិភពលោកនេះ។ មិនត្រឹមតែប៉ុណ្ណឹងទេ PlayStation គឺជាម៉ាកដែលលក់ដាច់បំផុត ដែលវាបានជាប់ក្នុងសៀវភៅកំណត់ត្រាហ្គីនណេស នៅក្នុងថ្ងៃគម្រប់ខួប ២៥ឆ្នាំ របស់ខ្លួនទៀតផង (Guinness World Records) ។ គិតមកត្រឹមថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ PlayStation, PS2, PS3 និង PS4 លក់ដាច់បានចំនួន ៤៥០លានគ្រឿង ហើយមិនទាន់មានម៉ាកដទៃណាទទួលបានជោគជ័យអាចជាប់កំណត់ត្រាបែបនេះទេ។ យ៉ាងណាមិញកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩

    December 21, 2019
  • បច្ចេកវិទ្យា

    កាលពីដើមសប្តាហ៍នេះកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានហាមឃាត់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ពីឧបករណ៍ចល័តដែលចេញឱ្យប្រើដោយរដ្ឋាភិបាល ដោយនិយាយថា កម្មវិធីវីដេអូខ្លីដ៏ពេញនិយមនេះតំណាងឱ្យការគំរាមកំហែងសន្តិសុខតាមអ៊ីនធឺណេត។ ព្រឹត្តិប័ត្រមួយដែលចេញដោយកងទ័ពជើងទឹកកាលពីថ្ងៃអង្គារបានបង្ហាញនៅលើទំព័រហ្វេសប៊ុកថា បុគ្គលិករដ្ឋាភិបាលប្រើប្រាស់ស្មាតហ្វូតដែលរដ្ឋាភិបាលផ្តល់ឱ្យ ហើយមាន TikTok ត្រូវលុបវាចោល បើមិនដូច្នេះទេពួកគេនឹងប្លុកវាចេញពីប្រព័ន្ធអ៊ីនត្រាណិតរបស់ទ័ពជើងទឹក (Navy Marine Corps Intranet) ។ កងទ័ពជើងទឹកមិនបានពណ៌នាឱ្យលម្អិតអំពីគ្រោះថ្នាក់អ្វីដែលកម្មវិធីផ្ដល់ឱ្យនោះទេ ប៉ុន្តែអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោកវរសេនីយ៍ទោ Lieutenant Colonel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បទបញ្ជានេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បី “ដោះស្រាយការគំរាមកំហែងដែលកំពុងកើតមាន” ។ យ៉ាងណាមិញ TikTok មិនបានឆ្លើយតបសំណើសុំការអត្ថាធិប្បាយនៅឡើយទេ៕ អត្ថបទ៖ លីដា

    December 21, 2019
  • សិល្បៈ

    វេបសាយព័ត៌មាន Dan Tri បានរាយការណ៍ថា តារាចម្រៀងគ្រាប់ពេជ្ររបស់វៀតណាម Son Tung M-TP មានគោលបំណងប្រែក្លាយក្រុមហ៊ុនរបស់គាត់ទៅជាក្រុមហ៊ុនពហុវិស័យ ដោយមានទាំងផ្នែកតន្រ្តី បណ្តាញសង្គម ម៉ូតខោអាវ និងខ្សែសង្វាក់ផ្គត់ផ្គង់កាហ្វេ។ អ្វីដែលគួរកត់សម្គាល់នោះថា លោក Son Tung M-TP ឬ Nguyen Thanh Tung នឹងបង្កើតបណ្ដាញសង្គមមួយឈ្មោះថា Skysocial ដែល Sky គឺចេញពីឈ្មោះ fandom របស់គាត់ផ្ទាល់តែម្ដង។ តារាចម្រៀង និងជាអ្នកជំនួញវ័យក្មេងរូបនេះបាននិយាយថា Skysocial គឺខុសពីបណ្ដាញដទៃ ដោយវានឹងអនុញ្ញាតឱ្យអ្នកប្រើផ្សារភ្ជាប់ជាមួយមិត្តភក្តិ

    December 21, 2019
  • អន្តរជាតិ

    ចិន៖ គ្រោះធំៗជាង ១០០ គ្រាប់ត្រូវបានគេវះកាត់យកចេញពីក្នុងតម្រងនោមរបស់បុរសចំណាស់ម្នាក់ ដែលករណីនេះបានធ្វើក្រុមវេជ្ជបណ្ឌិតតក់ស្លុតជាខ្លាំងព្រោះវាកម្រនឹងកើតមានណាស់។ បើតាមលោកវេជ្ជបណ្ឌិត Sun Chao ប្រធានមន្ទីរពេទ្យ Zhongda Hospital Affiliated ដែលមានមូលដ្ឋាននៅក្នុងខេត្ត Nanjing ប្រទេសចិនបានលើកយកករណីនេះមកបកស្រាយថា ជនរងគ្រោះក្នុងករណីកម្រនេះជាបុរសចំណាស់ម្នាក់មានអាយុ ៨៣ឆ្នាំ ហើយតាមការពិនិត្យគេបានរកឃើញថា គាត់ផ្ដើមមានបញ្ហាតម្រងនោមនេះអស់រយៈពេល​ជាង ១០ឆ្នាំមកហើយ តែគាត់មិនដែលមកពេទ្យទាល់តែសោះ ហើយមិនដែលធ្វើទុកអ្វីឡើយ លុះដល់ពេលថ្មីៗនេះគាត់មានបញ្ហាពេលបត់ជើងតូច ហើយពេលមកពេទ្យគេក៏ពិនិត្យតម្រងនោមរបស់គាត់និងរកឃើញគ្រោះជាង ១០០ គ្រាប់នោះតែម្តង។ ក្រោយវះកាត់រួចលោកវេជ្ជបណ្ឌិត Sun Chao បានបញ្ជូនករណីនេះទៅកាន់សាលកវិទ្យាល័យវេជ្ជសាស្ត្រជាតិចិនដើម្បីសិក្សាផងដែរព្រោះគេឆ្ងល់ថា តើករណីជនរងគ្រោះដែលមានដុំគ្រោះជាង ១០០ គ្រាប់នៅក្នុងតម្រងនោម និងគ្មានធ្វើទុកអ្វីទាល់តែសោះ អាចកើតឡើងដោយរបៀបណា?

    December 20, 2019