- autoadmin
- អន្តរជាតិ
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃ (DDPM) បាននិយាយថា ប្រទេសនេះកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួត បន្ទាប់ពីវិធានការបន្ទាន់ត្រូវបានប្រកាសនៅក្នុងស្រុកចំនួន ៥៤ នៃខេត្តចំនួន ១១ ។ លោក Monton Sudprasert អគ្គនាយកនៃនាយកដ្ឋានបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា គ្រោះរាំងស្ងួតត្រូវបានប្រកាសនៅក្នុងខេត្តឈៀងរ៉ៃ ណាន ណាខនផានុម ម៉ាហាសារ៉ាខាំ បឹងកាន ណុងខៃ បូរីរ៉ាម កាលាស៊ីន កានច័ន្ទបូរី ឆាឆើងសាវ និងពេជ្របូរណ៍។ គ្រោះរាំងស្ងួតនៅក្នុងស្រុកចំនួន ៥៤ នឹងប៉ះពាល់លើឃុំចំនួន ៣១៤ និងជិត ៣,០០០ភូមិ។ លោក Monton Sudprasert
December 19, 2019 - អន្តរជាតិ
ប្រទេសចិនបានដាក់ចេញនូវនាវាផ្ទុកយន្តហោះ ដែលផលិតក្នុងស្រុកដំបូងរបស់ខ្លួនឱ្យចូលបម្រើសេវាកម្មជាផ្លូវការ។ ទូរទស្សន៍រដ្ឋចិនបានរាយការណ៍ថា នាវានេះឈ្មោះ សានដុង (Shandong) ត្រូវបានបញ្ជូនឱ្យទៅកងទ័ពជើងទឹក នៅឯកំពង់ផែមួយនៅកោះហៃណាននៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃអង្គារ។ នៅក្នុងពិធីប្រកាសប្រគល់នាវាទៅឱ្យទ័ពជើងទឹកនេះ ត្រូវបានចូលរួមដោយប្រធានាធិបតីលោក ស៊ី ជីនពីង និងបុគ្គលិកយោធាប្រមាណ ៥,០០០នាក់។ សាន់ដុង គឺជានាវាទី២ របស់ប្រទេសចិន ហើយវាត្រូវបានទិញពីអ៊ុយក្រែន និងត្រូវបានកែលម្អមុនពេលដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០១២។ ប្រព័ន្ធផ្សព្វផ្សាយចិនបាននិយាយថា នាវាទម្ងន់ ៦០,០០០តោន មានម៉ាស៊ីនដើរដោយថាមពលមិនមែននុយក្លេអ៊ែរ ហើយអាចផ្ទុកយន្តហោះបានច្រើនជាងនាវាដឹកយន្តហោះដែលពួកគេបានទិញដំបូង។ សានដុងទំនងជាត្រូវបន្ថែមទៅឱ្យកងទ័ពជើងទឹក ដែលប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង ដែលជាកន្លែងដែលប្រទេសចិនជាប់ទាក់ទង នឹងជម្លោះទឹកដីជាមួយប្រទេសជុំវិញ។ ខណៈពេលនេះប្រទេសចិនក៏ត្រូវបានគេរាយការណ៍ដែរថា កំពុងសាងសង់នាវាផ្ទុកយន្តហោះទី៣ មួយទៀត៕ អត្ថបទ៖ លីដា
December 19, 2019 - អន្តរជាតិ
របាយការណ៍ថ្មីមួយបានបង្ហាញថា ប្រជាជនម្នាក់ក្នុងចំណោមមនុស្ស ២០០នាក់ នៅក្នុងប្រទេសអង់គ្លេសគ្មានផ្ទះសម្បែងនោះទេ។ ការសិក្សាដែលអនុវត្តដោយអង្គការ Shelter របស់អង់គ្លេសបានប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ២០១៩ មានប្រជាជនសរុបទាំងអស់ ២៨០,០០០នាក់ គឺគ្មានផ្ទះសម្បែងនោះទេ ដែលវាបានកើនឡើង ២៣,០០០នាក់ ចាប់តាំងពីឆ្នាំ២០១៦។ នេះរួមបញ្ចូលទាំងមនុស្ស ៤,៦៧៧នាក់ ដែលដេកតាមចញ្ចើមផ្លូវ និង ២៥៤,៩២៧នាក់ ដែលរស់នៅក្នុងកន្លែងស្នាក់នៅបណ្តោះអាសន្ន ដែលត្រូវបានរៀបចំដោយខ្លួនគេ ឬក្រុមប្រឹក្សា។ ក៏មានប្រជាជនចំនួន ៣,៩៣៧នាក់ ដែលត្រូវបានផ្តល់ការស្នាក់នៅតាមសេវាសង្គម ១៤,៦៨៤នាក់ កំពុងស្នាក់នៅក្នុងសណ្ឋាគារ និង ២,២៩២នាក់ទៀត ដែលក្រុមប្រឹក្សាមូលដ្ឋានមិនទាន់រកជម្រកឱ្យបាន។ អង្គការ Shelter ក៏កំពុងព្រមានរដ្ឋាភិបាលថ្មីរបស់អង់គ្លេសត្រូវតែចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយភាពខ្វះខាតនៃគេហដ្ឋានសង្គម
December 19, 2019 - អន្តរជាតិ
ក្មេងប្រុសដែលទើបនឹងមានអាយុ ៨ឆ្នាំម្នាក់ បានក្លាយជា Youtuber ដែលអាចរកលុយបានច្រើនជាងគេនៅក្នុងឆ្នាំ ២០១៩ នេះ ពោលគឺមានចំណូលសរុបចំនួន ២៦លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes ។ ក្មេងតូចដែលអាចរកលុយបានយ៉ាងច្រើនេះមានឈ្មោះថា Ryan Guan ហើយ Channel Youtube របស់គេមានឈ្មោះថា “Ryan’s World” បង្កើតឡើងដោយឪពុកម្តាយគេផ្ទាល់តែម្តងនៅក្នុងឆ្នាំ ២០១៥ និងជា Channel ដែលបង្ហោះវីដេអូបង្ហាញអំពីការលេងឧបរកណ៍ និងសម្ភារៈក្មេងលេងជាច្រើនប្រភេទនិងច្រើនរបៀប។ វីដេអូមួយចំនួនតូចរបស់ Channel “Ryan’s World” មានគេចូលមើលរហូតដល់ជាង ១ ពាន់លានដង
December 19, 2019 - អន្តរជាតិ
ទីបំផុតតំណាងរាស្ត្រអាមេរិកបានបោះឆ្នោតសម្រេចចិត្ត ធ្វើការចោទប្រកាន់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ហើយបណ្ដឹងក្តីនេះនឹងបញ្ជូនទៅព្រឹទ្ធសភា ដើម្បីសម្រេចថាតើត្រូវដករូបលោកចេញពីតំណែងឱ្យបាននៅដើមឆ្នាំក្រោយ ឬយ៉ាងណា។ កាលពីថ្ងៃពុធសភាដឹកនាំដោយពួកលទ្ធិប្រជាធិបតេយ្យក៏បានពិភាក្សាលើមាត្រាពីរនៃការចោទប្រកាន់លោក ត្រាំ ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការយុត្តិធម៌នៃសភាផងដែរ។ មូលហេតុដែលប្រធានាធិបតីរូបនេះត្រូវរងការចោទប្រកាន់ ពីព្រោះគាត់បានបំពានអំណាចប្រធានាធិបតី ដោយដាក់សម្ពាធអ៊ុយក្រែនដើម្បីទទួលផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន និងរារាំងសភាពីការស៊ើបអង្កេតលើការប្រព្រឹត្ដរបស់គាត់។ លោក ដូណាល់ ត្រាំ គឺជាប្រធានាធិបតីទី៣ ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានចោទប្រកាន់នេះ។ ប៉ុន្តែយ៉ាងណាគ្មានប្រធានាធិបតីណាម្នាក់ត្រូវបានគេដកចេញពីតំណែងនោះទេ។ ប្រធានាធិបតីអាចត្រូវបានដកតួនាទីបាន លុះត្រាតែទទួលបានការបោះឆ្នោតទម្លាក់ ២/៣ ។ ដោយគណបក្សសាធារណរដ្ឋកាន់កាប់ក្នុងសភាភាគច្រើន ដូច្នេះប្រធានាធិបតីរូបនេះប្រហែលជានឹងត្រូវបានលើកលែង៕ អត្ថបទ៖ លីដា
December 19, 2019 - អន្តរជាតិ
ស្ថានភាពអាសន្នត្រូវបានប្រកាសនៅរដ្ឋញូវសៅវែល (New South Wales) ប្រទេសអូស្ត្រាលី ចំពេលមានការភ័យខ្លាចថាអាកាសធាតុក្តៅក្នុងកម្រិតមិនធ្លាប់មានពីមុនមកនាពេលថ្មីៗនេះ នឹងធ្វើឱ្យវិបត្តិភ្លើងឆេះព្រៃរបស់រដ្ឋកាន់តែធ្ងន់ធ្ងរឡើងៗ។ ប្រទេសនេះទទួលរងអាកាសធាតុក្ដៅបំផុតកាលពីថ្ងៃអង្គារ ដោយមានកម្ដៅ ៤០.៩អង្សាសេ។ អាកាសធាតុក្ដៅនេះគឺជាកម្ដៅកំណត់ត្រាថ្មីបំផុតរបស់ប្រទេស ប៉ុន្តែអ្នកព្យាករណ៍បាននិយាយថា នឹងមានកម្ដៅខ្លាំងជាងនេះទៅទៀតនៅថ្ងៃព្រហស្បតិ៍ និងនៅចុងសប្តាហ៍។ រំលឹកដែរថា អាជ្ញាធរក្នុងរដ្ឋញូវសៅវែលបានបន្តប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យប្រហែល ១០០ ហើយ នៅក្នុងវិបត្តិអគ្គិភ័យដែលមានរយៈពេលជាច្រើនខែកន្លងមក។ កាលពីថ្ងៃព្រហស្បតិ៍ អ្នកស្រី Gladys Berejiklian បានប្រកាសអាសន្នរយៈពេល ៧ថ្ងៃ ដោយសារការព្យាករណ៍ពីស្ថានភាពកាន់តែអាក្រក់ទៅៗ។ អ្នកស្រីបានប្រាប់អ្នកយកព័ត៌មានថា៖ “ការព្រួយបារម្ភដ៏ធំបំផុតក្នុងរយៈពេលពីរបីថ្ងៃទៀត គឺការមិនអាចទាយទុកជាមុនបាន ជាមួយរលកកម្ដៅ និងសីតុណ្ហភាពក្តៅខ្លាំង”។ រដ្ឋញូវសៅវែលនឹងឡើងកម្តៅជាង ៤០អង្សាសេ នៅថ្ងៃព្រហស្បតិ៍នេះ។
December 19, 2019 - អន្តរជាតិ
ហុងកុង៖ កម្មវិធីបាញ់កាំជ្រួចអបអរសាទរឆ្លងឆ្នាំថ្មីទ្រង់ទ្រាយធំនឹងមិនអាចកើតមានក្នុងទីក្រុងហុងកុងដូចឆ្នាំមុនៗឡើយ នេះបើយោងសេចក្តីជូនដំណឹងផ្លូវការរបស់រដ្ឋាភិបាលហុងកុង។ ការសម្រេចលុបចោលកម្មវិធីពិសេសមួយនេះ ត្រូវបានប៉ូលិសហុងកុងប្រាប់ឲ្យដឹងថា ដើម្បីរក្សាសុវត្ថិភាពនិងសន្តិសុខទូទៅ ដ្បិតហុងកុងកំពុងញាំញីដោយការធ្វើបាតុកម្មពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងបំផុត។ គេនៅចាំបានថា កម្មវិធីបាញ់កាំជ្រួចទ្រង់ទ្រាយធំត្រូវបានក្រុងហុងកុងរៀបចំឡើងជារៀងរាល់ឆ្នាំ ហើយឆ្នាំកន្លងទៅនេះហុងកុងបានចាយលុយរហូតដល់ ១៤ លានដុល្លារហុងកុង (១,៨ លានដុល្លារអាមេរិក) ដើម្បីរៀបចំកម្មវិធីមួយនេះ។ កម្មវិធីបាញ់កាំជ្រួចអបអរឆ្នាំថ្មីត្រូវបានគេមើលឃើញថា មិនត្រឹមតែបានផ្តល់ភាពរីករាយដល់ប្រជាពលរដ្ឋហុងកុងនោះទេ តែវាក៏អាចទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើនឲ្យមកកំសាន្តនៅហុងកុងផងដែរ។ យ៉ាងណាក្តី ក្រោយកើតមានបាតុកម្មជាច្រើនខែមកនេះតួលេខបានបង្ហាញថា ចំនួនភ្ញៀវទេសចរណ៍មកកំសាន្តនៅហុងកុងធ្លាក់ចុះ ៥៦ % ចំនួនអ្នកដំណើរតាមជើងហោះហើរធ្លាក់ចុះ ៤៦% ខណៈអាត្រាអ្នកអត់ការងារធ្វើនៅក្នុងវិស័យចំណីអាហារនិងភេសជ្ជៈបានកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ផងដែរ៕ អត្ថបទ៖ ភក្តី
December 19, 2019 - អន្តរជាតិ
ចិន៖ សម័យនេះទៅហើយបើស្រ្តីគ្រប់រូបនៅតែរង់ចាំមនុស្សប្រុសទៅសារភាពស្នេហ៍ឬសុំរៀបការមុននោះ សេ្នហាដ៏ពិតប្រាកដមួយប្រហែលជាមិនអាចកើតឡើងនោះទេ។ ជាក់ស្តែងស្ត្រីជនជាតិម្នាក់បានរៀបចំពិធីយ៉ាងពិសេសមួយដើម្បីសុំមិត្តប្រុសរបស់គាត់រៀបការ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះគឺសំណើរបស់នាងបានភ្ជាប់ជាមួយនឹងផ្ទះមួយខ្នងនិងរថយន្តទំនើប BMW មួយគ្រឿងសម្រាប់ជូនមិត្តប្រុសទៀតផង។ ស្រ្តីក្លាហានហ៊ានសុំមនុស្សប្រុសរៀបការមុននេះមានឈ្មោះថា Xiaojing អាយុ ២៤ឆ្នាំ មានការងារជាអ្នកច្នៃម៉ូតនិងត្រូវបានគេស្គាល់ថា ជាអ្នកមានទ្រព្យសម្បត្តិច្រើនម្នាក់ផងដែរ។ ក្នុងវីដេអូបានបង្ហាញថា អ្នកនាង Xiaojing បានរៀបចំកម្មវិធីមួយដែលមានការតុបតែងដូចក្នុងពិធីខួបកំណើតអីចឹង ហើយនាងបានឲ្យគេអញ្ជើញមិត្តប្រុសនាងគឺលោក Xiaoke មកចូលរួមដោយមិនឲ្យគាត់ដឹងថា នាងនឹងមានវត្តមានក្នុងកម្មវិធីនេះទេ។ ក្រោយមកនាងបានយកបាច់ផ្កាយ៉ាងធំភ្ជាប់ជាមួយនឹងប្លង់ផ្ទះនិងកូនសោរថយន្តទំនើប BMW មួយគ្រឿង ទៅជូនមិត្តប្រុសរបស់នាងដោយផ្ទាល់ដៃនិងស្នើសុំបុរសកំពូលសំណាងរូបនោះរៀបការតែម្តង។ ចុងក្រោយបុរសជាមិត្តប្រុសក៏ព្រមទទួលសំណើសុំរៀបការមួយនេះដោយគ្មានលក្ខខណ្ឌ ខណៈពួកគាត់បានផ្ដើមស្វែងយល់ចិត្តគ្នាអស់រយៈពេលមួយឆ្នាំហើយ៕ ” alt=”” /> អត្ថបទ៖ភក្តី
December 18, 2019 - អន្តរជាតិ
បារាំង៖ កាលពីកន្លងទៅថ្មីៗនេះ ការកកស្ទះចរាចរណ៍ដ៏វែងមួយបានកើតឡើងនៅក្នុងក្រុងប៉ារីស ប្រទេសបារាំង និងបានបង្កឲ្យការរំខានយ៉ាងខ្លាំងចំពោះក្រុមប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរជាប្រចាំទៅធ្វើការងារ ឬសាលារៀនជាដើម។ ការកកស្ទះចរាចរណ៍មិនធ្លាប់មាននេះត្រូវបានគេមើលឃើញថា មានប្រវែងប្រមាណជា ៦៣០ គីឡូម៉ែត្រ ហើយវាបានកើតឡើងដោយសារតែប្រជាពលរដ្ឋជាច្រើននាំគ្នាធ្វើកូដកម្មលើមធ្យោបាយធ្វើដំណើរអស់រយៈពេល ១២ ថ្ងៃមកហើយ។ សូមបញ្ជាក់ជូនថា មានក្រុមប្រជាពលរដ្ឋនៅក្នុងក្រុងប៉ារីសជាច្រើននាក់បាននាំគ្នាធ្វើកូដកម្មប្រឆាំងទៅនឹងការកែប្រែច្បាប់ថ្មីមួយទាក់នឹងការទូទាត់ប្រាក់សោធននិវត្តន៍ចំពោះប្រជាពលរដ្ឋដែលគ្រប់អាយុចូលនិវត្តន៍ពីការងារ។ ឥទ្ធិពលនៃបាតុកម្មបានធ្វើឲ្យរថភ្លើងចំនួន ១៤ ខែ្សត្រូវបានផ្អាកដំណើការជាបណ្ដោះអាសន្ន ខណៈផ្លូវថ្នល់គ្រប់កន្លែងត្រូវកកស្ទះ។ រហូតមកទល់នឹងពេលនេះរដ្ឋាភិបាលនៃប្រទេសបារាំង កំពុងស្វែងរកយន្តការថ្មីមួយដើម្បីដោះស្រាយបញ្ហានៅចំពោះមុខ ដែលអាចចំណេញបានច្រើន និងកាត់បន្ថយផលប៉ះពាល់ផ្សេងៗឲ្យនៅតិចបំផុត៕ អត្ថបទ៖ ភក្តី
December 18, 2019 - អន្តរជាតិ
ថៃ៖ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសថៃគឺក្រុមហ៊ុន Thai Airways International Public Company Limited (THAI) កាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅបានដាក់បង្ហាញនូវយន្តហោះ Boeing 777-300 មួយគ្រឿងដែលមានរចនានូវរូបទូកងដែលមានអមលើយន្តហោះ។ បើតាមលោក Sumeth Damrongchaitham ដែលជាអគ្គនាយកក្រុមហ៊ុនអាកាចរណ៍ខាងលើបានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនលោកសម្រេចរចនារូបទូកងមាសនៅលើយន្តហោះដូចនេះ គឺដើម្បីអបអរក៏ដូចជាសម្តែងនូវភក្តីភាពនិងការគោរពដ៏ខ្ពស់ចំពោះពិធីបរមរាជាភិសេករបស់ព្រះមហាក្សត្រថៃ ដែលបានធ្វើឡើងតាំងពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ហើយព្រះរាជពិធីដ៏មហាវិសេសវិសាលមួយនេះនឹងបញ្ចប់ទៅវិញនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ ពោលគឺមានរយៈពេល ១ឆ្នាំពេញតែម្តង។ ទូកងមាសខាងលើនេះមានឈ្មោះថា The Suphannahong Royal
December 18, 2019









