- autoadmin
- អន្តរជាតិ
ប្រទេសជប៉ុនធ្លាក់មកចំណាត់ថ្នាក់ទី១២១ ក្នុងពិភពលោកលើសមភាពយេនឌ័រ ដែលមានន័យថាប្រទេសនេះមានសមភាពយេនឌ័រកម្រិតទាបបំផុត។ នេះជាការចេញផ្សាយរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរវាងមេដឹកនាំនយោបាយ និងសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃចន្ទ។ វិទ្យាស្ថានប្រទេសស្វីសមួយនេះ បានធ្វើការវិភាគលើគម្លាតយេនឌ័រជារៀងរាល់ឆ្នាំ ដោយផ្អែកលើទិន្នន័យនៅក្នុងវិស័យសំខាន់ៗចំនួនបួនគឺ នយោបាយ សេដ្ឋកិច្ច ការអប់រំ និងសុខភាព។ របាយការណ៍យេនឌ័រពិភពលោកឆ្នាំ២០២០ បានស្ទាបស្ទង់លើប្រទេសចំនួន ១៥៣ ជុំវិញពិភពលោក ហើយប្រទេសអ៊ីស្លង់ នៅតែជាប្រទេសដែលល្អផ្ដាច់គេលើសមភាពយេនឌ័រ ១១ឆ្នាំជាប់គ្នា។ ពោលគឺប្រទេសនៅក្នុងតំបន់ណ័រឌីក សុទ្ធតែមានចំណាត់ថ្នាក់ល្អៗ។ របាយការណ៍នេះបានដាក់ប្រទេសជប៉ុនក្នុងចំណាត់ថ្នាក់ទី១២១ ដែលជាការធ្លាក់ចុះ ១១លេខ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ការធ្លាក់ចុះនេះត្រូវបានសន្មតថា តួនាទីស្ត្រីក្នុងវិស័យនយោបាយ និងការគ្រប់គ្រងសាជីវកម្មនៅមានកម្រិតទាប។ នៅប្រទេសជប៉ុនសមាជិកសភាជាស្ត្រីមានចំនួនតែ
December 17, 2019 - បច្ចេកវិទ្យា
សារព័ត៌មាន The Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុនប៊ូអ៊ីងកំពុងពិចារណាក្នុងការផ្អាក ឬកាត់ចោលការផលិតយន្តហោះម៉ូដែល 737 MAX តែម្ដង។ ព្រោះថាទម្រាំវាត្រូវបានគេអនុញ្ញាតឱ្យហោះហើរឡើងវិញ វាប្រហែលជាត្រូវចំណាយពពេលយូរលើសពីក្រុមហ៊ុនអាចរង់ចាំបាន។ WSJ និយាយថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានប្រជុំកាលពីថ្ងៃអាទិត្យដើម្បីពិភាក្សាអំពីបញ្ហានេះ ហើយនឹងធ្វើការសម្រេចចិត្តនៅថ្ងៃចន្ទនេះ។ ក្រុមមន្រ្តីក៏យល់ឃើញដែរថា ការផ្អាកផលិតកម្មគឺជាជម្រើសល្អបំផុតក្នុងចំណោមជម្រើសដទៃ។ កាលពីសប្តាហ៍មុនប្រធានរដ្ឋបាលអាកាសចរណ៍សហព័ន្ធលោក Steve Dickson បាននិយាយថា ទីភ្នាក់ងារមិនទាន់បានកំណត់កាលបរិច្ឆេទសម្រាប់ផ្តល់ឱ្យយន្តហោះនេះនូវភ្លើងខៀវវិញនៅឡើយទេ ហើយខាងក្រុមហ៊ុនត្រូវតែខំធ្វើការជាងនេះដើម្បីធានាសុវត្ថិភាព។ គួររំលឹកដែរថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធបានបញ្ជាឱ្យមានការចុះចតម៉ូដែលនេះទាំងអស់តាំងពីខែមីនា បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់យន្តហោះចំនួន២ ដែលបានសម្លាប់មនុស្ស ៣៤៦នាក់។ តាំងពីនោះមក Boeing 737 MAX
December 16, 2019 - អន្តរជាតិ
ប្រសិនបើអ្នកចូលចិត្តគេងច្រើននោះ អ្នកប្រហែលជាត្រូវពិចារណាឡើងវិញហើយ ព្រោះវាមិនធ្វើឱ្យអ្នកមានសុខភាពល្អដូចការគិតនោះទេ។ ជាក់ស្ដែងការសិក្សាថ្មីមួយដោយអ្នកស្រាវជ្រាវជនជាតិចិនបានបង្ហាញថា ការគេងលើសពី ៩ម៉ោងក្នុងមួយយប់ បង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលដល់ទៅ ២៣% បើធៀបនឹងអ្នកគេង ៧ ទៅ ៨ម៉ោង ក្នុងមួយយប់។ វាជាការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងការសិក្សាពីសរសៃប្រសាទ (Neurology) ដែលបានតាមដានបុរស និងស្ត្រីចំនួន ៣១,៧៥០នាក់ ដែលមានអាយុជាមធ្យម ៦២ឆ្នាំ នៅក្នុងរយៈពេល ៦ឆ្នាំ បូករួមទាំងការពិនិត្យរាងកាយ និងប្រមូលទិន្នន័យពីទម្លាប់នៃការគេងរបស់ពួកគេ។ ជាលទ្ធផលវាបានបង្ហាញថា អ្នកគេងបានត្រឹមតែ ៦ម៉ោង គ្មានសញ្ញាពីហានិភ័យពីជំងឺដាច់សរសៃឈាមខួរក្បាលនោះទេ ផ្ទុយទៅវិញអ្នកដែលគេងច្រើនលើសពី ៩ម៉ោងវិញទេ ដែលមានហានិភ័យពីជំងឺមួយនេះ។ ក្នុងការសិក្សាដដែលនោះក៏បានរៀបរាប់ដែរថា អ្នកដែលទម្លាប់គេងសម្រាក (nap)
December 16, 2019 - បច្ចេកវិទ្យា
ខណៈដែលបច្ចេកវិទ្យាស្កេនមុខហាក់កំពុងមានការទទួលស្គាល់ខ្ពស់នៅក្នុងប្រទេសចិននោះ ក្រុមអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាបានលើកឡើងថា មានករណីគេអាចប្រើប្រាស់ស្រោមមុខក្លែងក្លាយ ឬស្រោមមុខរបស់អ្នកណាម្នាក់ មកបន្លំបច្ចេកវិទ្យាស្កេនមុខនេះបាន។ ក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុនបច្ចេកវិទ្យាល្បីជាច្រើនបានរួមគ្នាធ្វើការសាកល្បង ជាពិសេសមួយដោយបានបង្កើតស្រោមមុខក្លែងក្លាយ ហើយគេអាចប្រើប្រាស់ស្រោមមុខក្លែងក្លាយនោះទៅស្កេននៅក្នុងព្រលានយន្តហោះមួយចំនួនក្នុងប្រទេសចិន ស្កេនទូទាត់ការចំណាយក្នុង WeChat និងស្កេនទូទាត់ការប្រើប្រាស់ទូរស័ព្ទមួយចំនួនបានផងដែរ។ យ៉ាងណាក្តី ការប្រើប្រាស់ស្រោមមុខក្លែងក្លាយនេះអាចស្កេនបាននៅកន្លែង និងកម្មវិធីមួយចំនួនតូចប៉ុណ្ណោះ តែកន្លែងសំខាន់ៗមួយចំនួនទៀត និងបច្ចេកវិទ្យាស្កេនមុខរបស់ក្រុមហ៊ុន Apple គឺគេមិនអាចលួចបន្លំបានឡើយ។ ឆ្លងតាមការពិសោធន៍ខាងលើនេះ ក្រុមអ្នកស្រាវជ្រាវបានអះអាងថា បច្ចេកវិទ្យាស្កេនមុខរបស់ចិននៅមិនទាន់មានសុវត្ថិភាព ១០០% នៅឡើយទេ យ៉ាងណាក្តីក្រុមអ្នកស្រាវជ្រាវបានលើកទឹកចិនឲ្យចិនព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ទំនើបនេះថែមមួយកម្រិតទៀត៕ អត្ថបទ៖ ភក្តី
December 16, 2019 - អន្តរជាតិ
ជប៉ុន៖ ថ្មីៗនេះរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានដាក់សំណើរមួយដើម្បីផ្លាស់ប្តូរលំដាប់ឈ្មោះរបស់ជនជាតិជប៉ុន នៅពេលដែលឈ្មោះរបស់ពួកគេត្រូវបានសរសេរជាអក្សរឡាតាំង ឬអក្សរពួកលោកខាងលិច។ ជម្រាបដែរថា ចាប់តាំងពីដើមឆ្នាំនៃសម័យម៉ីជីក្នុងទសវត្ស ឆ្នាំ១៨៧០ ប្រជាជនជប៉ុននៅពេលនិយាយជាមួយបរទេស ពួកគេតែងហៅលំដាប់ឈ្មោះខ្លួនឯងតាមលំនាំបរទេស ពោលគឺហៅនាមខ្លួនឯងពីមុខ ហើយត្រកូលនៅពីក្រោយ។ ប៉ុន្តែយ៉ាងណាសម្រាប់ជនជាតិដើមជប៉ុន ពួកគេតែងតែដាក់ត្រកូលនៅពីមុខជានិច្ច។ វាក៏មិនខុសពីប្រជាជនកម្ពុជាយើងដែរ ដែលយើងតែងប្រើត្រកូលគ្រួសារនៅពីមុខឈ្មោះ។ ដូច្នេះហើយមានន័យថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ របៀបសរសេរតាមបែបពួកលោកខាងលិចនឹងត្រូវប្តូរចេញ ហើយត្រូវដាក់ឈ្មោះតាមជនជាតិដើម។ នៅលើឯកសារ និងគេហទំព័ររដ្ឋាភិបាល ស៊ីនហ្សូ អាបេ (Shinzo Abe) នឹងត្រូវប្តូរជា អាបេ ស៊ីនហ្សូ (ABE
December 16, 2019 - អន្តរជាតិ
ចិន៖ គណៈកម្មការពន្ធគយរបស់ក្រុមប្រឹក្សារដ្ឋបាននិយាយកាលពីថ្ងៃអាទិត្យ ទី១៥ ខែធ្នូថា ប្រទេសចិនបានព្យួរការដាក់ពន្ធបន្ថែមលើទំនិញមួយចំនួនរបស់សហរដ្ឋអាមេរិក ដែលគ្រោងអនុវត្តនៅថ្ងៃទី១៥ ខែធ្នូ បន្ទាប់ពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោក បានព្រមព្រៀងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយកាលពីថ្ងៃសុក្រ។ ពន្ធសងសឹករបស់ចិនដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១៥ ខែធ្នូ គឺសំដៅគោលដៅទំនិញដូចជាពោត និងស្រូវសាលី ដែលនាំចូលពីអាមេរិក រហូតដល់យានយន្ត និងគ្រឿងបន្លាស់រថយន្ត ដែលផលិតនៅសហរដ្ឋអាមេរិក។ ប៉ុន្តែយ៉ាងណាពន្ធរបស់ចិនផ្សេងទៀតដែលត្រូវបានអនុវត្តរួចហើយនោះគឺនៅដដែល។ នេះបើតាមគណៈកម្មការនេះបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅលើគេហទំព័ររបស់នាយកដ្ឋានរដ្ឋាភិបាល រួមទាំងក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន៕ អត្ថបទ៖ លីដា
December 16, 2019 - អន្តរជាតិ
យ៉ាងហោចណាស់មានមនុស្ស ៧នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស នៅពេលមានការរញ្ជួយដីកម្រិត ៦.៩រិចទ័រ បានវាយប្រហារនៅជិតកោះមីនដាណាវ ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ។ បើតាមអាជ្ញាធរនៅទីនោះបានឱ្យដឹងថា នៅក្នុងហេតុការណ៍រញ្ជួយដីនេះមានអ្នកស្លាប់ចំនួន ៧នាក់ បូករួមទាំងក្មេងស្រីអាយុ ៦ឆ្នាំម្នាក់ផងដែរ ខណៈរាប់សិបនាក់ទៀតរងរបួស។ គួរឱ្យដឹងដែរថា អ្នកស្លាប់ទាំង៧នាក់ សុទ្ធតែស្លាប់ដោយសារមានការបាក់អគារសង្កត់ពីលើទាំងអស់។ មន្ត្រីគ្រោះមហន្តរាយក្នុងតំបន់លោក Christopher Tan បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះនៅតែកំពុងដំណើរការ ខណៈពេលនេះអ្នកកំពុងតែបាត់ខ្លួន មិនមានសង្ឃឹមថានៅរស់នោះទេ។ ចំណែកប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte និងកូនស្រី ក៏បានស្ថិននៅក្នុងតំបន់មានការរញ្ជួយផងដែរ ប៉ុន្តែគាត់និងក្រុមគ្រួសារមិនមានបញ្ហាអ្វីទេ៕ អត្ថបទ៖ លីដា
December 16, 2019 - រថយន្ត
ថ្មីៗនេះប្រទេសចិនទើបនឹងដាក់បង្ហាញមធ្យោបាយដឹកជញ្ជូនយ៉ាងថ្មីសន្លាងមួយប្រភេទ ដែលរថយន្តក្រុង ឬសេវាសាធារណៈធម្មតា មិនអាចធ្វើបាននោះទេ។ នោះគឺមធ្យោបាយស្វយ័តល្បឿនលឿន ឬ ART (Autonomous Rail Rapid Transit) ដែលវាជាសេវារថភ្លើងអគ្គិសនី (Tram) បើកដោយឯកឯង (ប៉ុន្តែត្រូវការអ្នកប្រចាំការម្នាក់) ហើយវាត្រូវបើកនៅលើគំនូសផ្លូវរថភ្លើងនិម្មិត ដែលចាប់សញ្ញាតាមរយៈសេនស័រកាមេរ៉ារបស់រថភ្លើងអគ្គិសនីមួយនោះផ្ទាល់។ វាត្រូវបានបើកដំណើរការសម្រាប់ការប្រើប្រាស់ជាលើកដំបូងនៅក្នុង ទីក្រុងស៊ីឈួន ហើយរំពឹងថាអាចបម្រើអ្នកដំណើរចំនួន ១០,០០០នាក់ រៀងរាល់ថ្ងៃ ហើយរហូតដល់ ២៥,០០០នាក់ នៅពេលដែលផ្លូវនេះអភិវឌ្ឍរួចរាល់ជាស្ថាពរ។ ក្រុមហ៊ុនចិន CRRC ដែលជាម្ចាស់នៃសេវាកម្មនេះ បានចាប់ផ្តើមអភិវឌ្ឍ ART តាំងពីឆ្នាំ២០១៣ ដែលវាជាមធ្យោបាយមួយដើម្បីបន្ធូរបន្ថយការកកស្ទះចរាចរណ៍នៅតាមទីប្រជុំជនមានមនុស្សរស់នៅច្រើន។ វាត្រូវបានគេគិតថា ជាជម្រើសតម្លៃថោកជាងធៀបទៅនឹងម៉េត្រូ
December 16, 2019 - អន្តរជាតិ
សម្រាប់រយៈពេលនេះវាជារដូវរងានៅអាស៊ីអាគ្នេយ៍ ហើយវាជាពេលវេលាមួយដ៏សប្បាយរីករាយបំផុត សម្រាប់អ្នកដែលចូលចិត្តភាពត្រជាក់។ ប៉ុន្តែនៅក្នុងប្រទេសថៃវិញមានអាកាសធាតុមិនទៀងទាត់នោះទេ ដោយពេលខ្លះវាត្រជាក់ល្មមគួរសម ហើយមានកន្លែងខ្លះក៏ចុះត្រជាក់ខ្លាំង។ ជាក់ស្ដែងខេត្ត Chaiyaphum មានអាកាសធាតុធ្លាក់ចុះរហូតដល់ ១០អង្សាសេ ឯណោះកាលពីពេលថ្មីៗនេះ ដែលធ្វើឱ្យមានករណីស្ត្រីម្នាក់ស្លាប់ក្នុងដំណេក ដោយសារតែអាកាសធាតុចុះត្រជាក់មិនទៀងនេះ។ យោងតាមសារព័ត៌មាន Oriental Daily បានឱ្យដឹងថា ស្ត្រីដែលស្លាប់មានអាយុ ៥៧ឆ្នាំ និងបានស្លាប់នៅម៉ោង ៧ព្រឹក ថ្ងៃទី១១ ខែធ្នូ កន្លងទៅថ្មីៗនេះ។ នៅពេលប៉ូលីសបានទៅដល់ពួកគេបានរកឃើញថា ស្ត្រីរងគ្រោះបានបើកកង្ហារនៅជិតខ្លួន ហើយមានស្លៀកខោខ្លី និងមិនដណ្ដប់ភួយនោះទេ។ ស្ត្រីនោះក៏បានផឹកស្រាមុនចូលសម្រាកផងដែរ ដូច្នេះហើយវាអាចថាអាកាសធាតុពេលនោះមិនត្រជាក់ខ្លាំង ហើយបូករួមមានជាតិស្រវឹងផងនោះ ទើបស្ត្រីនោះគាត់មិនដណ្ដប់ភួយ ហើយបើកកង្ហារបែបនេះ។ លុះព្រឹកឡើងគ្រួសាររបស់គាត់ក៏ឆ្ងល់ថា
December 16, 2019 - ព័ត៌មានជាតិ
ហុងកុង៖ ក្មេងស្រីហុងកុងវ័យ ១៣ ឆ្នាំ ម្នាក់ត្រូវបានតុលាការសម្រេចកាត់ទោសឲ្យនៅក្រៅឃុំរយៈពេល ១២ ខែ ក្រោយរូបនាងបានដុតបំផ្លាញទង់ជាតិចិនក្នុងអំឡុងពេលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលហុងកុង។ តាមរយៈវីដេអូបានបង្ហាញថា ក្មេងស្រីរូបនេះរួមជាមួយនិងមនុស្សពីរនាក់ផ្សេងទៀតបានយកដែកកេះដុតបំផ្លាញទង់ជាតិនៃប្រទេសចិននៅពីមុខសាលាក្រុង Tuen Mun ខណៈដែលមុខមាត់របស់ក្មេងស្រីរូបនេះត្រូវបានគេមើលឃើញយ៉ាងច្បាស់ទើបគេអាចកំណត់អត្តសញ្ញាណពិតប្រាកដរបស់នាងបាន។ សូមបញ្ជាក់ថា ការដុតបំផ្លាញទង់ជាតិជាសាធារណៈត្រូវបានគេចាត់ទុកថា ជាសកម្មភាពប្រមាថជាតិយ៉ាងខ្លាំង និងជាបទឧក្រិដ្ឋកម្រិតធ្ងន់មួយផងដែរ។ កន្លងមក មានយុវជនហុងកុងវ័យ ២១ឆ្នាំម្នាក់ ដែលបានធ្វើសកម្មភាពដូចគ្នានេះក៏ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់គុករយៈពេល ២០០ ម៉ោង (ជាង ៨ ថ្ងៃ) ផងដែរ។ ដោយឡែកចំពោះករណីខាងលើនេះ ដោយសារតែក្មេងស្រីហុងកុងមិនទាន់គ្រប់អាយុសម្រាប់ធ្វើការឃុំឃាំង ទើបតុលាការសម្រេចផ្តន្ទាទោសរយៈពេលវែងរហូតដល់ ១២ខែ តែអនុញ្ញាតឲ្យនាងនៅក្រៅឃុំ៕ អត្ថបទ៖ភក្តី
December 14, 2019









