autoadmin
  • អន្តរជាតិ

    ហ្វីលីពីន៖ ទីបំផុតទៅកំពូលអ្នកប្រដាល់លំដាប់ពិភពលោក Manny Pacquiao បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យហើយ ក្រោយរូបគាត់បានឆ្លៀតពេលដ៏មមាញឹកពីការងារទៅទទួលយកការអប់រំថ្នាក់ឧត្តមសិក្សាមួយនេះអស់រយៈពេលជាច្រើនឆ្នាំ។ ម្ចាស់ជើងឯកលំដាប់ពិភពលោកក្នុងប្រភេទស្ថាប័នចម្រុះរូបនេះបានបង្ហោះរូបភាពនិងសារក្នុងបណ្តាញសង្គមផ្លូវការរបស់គាត់ដែលបង្ហាញថា គាត់បានទទួលសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយពីសាលកវិទ្យាល័យ Makati ដែលជាសាកលវិទ្យាល័យដ៏ល្បីមួយនៅក្នុងប្រទេសហ្វីលីពីនផងដែរ។ សូមបញ្ជាក់ថា កំពូលអ្នកប្រដាល់កណ្ដាប់ដៃមហាទម្ងន់រូបនេះ បានកើតនៅក្នុងគ្រួសារក្រីក្រមួយ ហើយព្រោះតែជីវភាពគាត់ត្រូវចាកចេញពីផ្ទះនៅអាយុ ១៤ ឆ្នាំដើម្បីទៅរកការងារធ្វើ និងពុំទទួលបានការអប់រំដូចក្មេងទទៃឡើយទើបគាត់បញ្ចប់ការសិក្សាយឺតដូចនេះ។ ក្រៅតែពីមានអាជីពជាអ្នកប្រដាល់ វីរបុរសហ្វីលីពីនវ័យ ៤០ ឆ្នាំរូបនេះ មានការងាជាច្រើនទៀតដូចជា អ្នកនយោបាយ តារាសម្តែង អ្នកចម្រៀង និងជាកីឡាករបាល់បោះ (មិនអាជីព) ផងដែរ៕ អត្ថបទ៖ភក្តី

    December 14, 2019
  • អន្តរជាតិ

    ថៃ៖ អ្នករើសអេតចាយនៅតាមឆ្នេរសមុទ្រម្នាក់ត្រូវបានគេរាយការណ៍ថា រើសបានកម្អួតត្រីបាឡែនមួយដុំធំ ដែលមានតម្លៃរហូតដល់ជាង ៧០ ម៉ឺនដុល្លារអាមេរិក។ អ្នករើសអេតចាយកំពូលសំណាងរូបនេះមានឈ្មោះថា Surachet Chanchu រស់នៅនិងប្រកបរបរជាអ្នករើសអេតចាយនៅតំបន់ឆ្នេរសមុទ្រ Songkhla ក្នុងភាគខាងត្បូងនៃប្រទេសថៃ។ លោក Surachet Chanchu បានប្រាប់អ្នកសារព័ត៌មានថា កាលពីថ្ងៃទី ១១ ខែឆ្នូ កន្លងទៅនេះ គាត់បានប្រទះឃើញដុំរឹងពណ៌ប្រផះមួយដុំធំពេលដែលគាត់កំពុងដើររើសអេតចាយដូចសព្វដង ហើយខណៈពេលនោះគាត់មិនច្បាស់ក្នុងចិត្តទេថា ដុំរឹងនោះជាអ្វីឲ្យប្រាដក។ យ៉ាងណាក្តី គាត់បានរើសយកដុំនោះមកទុកនៅក្នុងផ្ទះដើម្បីពិនិត្យនិងធ្វើតេស្តជាច្រើនដងទើបគាត់ដឹងច្បាស់ថា ដុំនោះជាកម្អួតរបស់ត្រីបាឡែន ដែលជារបស់កម្រនិងមានតម្លៃមួយ។ សូមបញ្ជាក់ជូនថា កម្អួតត្រីបាឡែនគឺជាសារធាតុដែលហៀរចេញពីត្រីបាឡែនតាមបែបធម្មជាតិ ហើយសារធាតុដ៏កម្របំផុតមួយនេះគឺជាវត្ថុធាតុដើមល្អបំផុតសម្រាប់ច្នៃធ្វើជាទឹកអប់ ដែលមានតម្លៃថ្លៃៗនៅលើពិភពលោក។ តាមតម្លៃទីផ្សារក្នុងពេលបច្ចុប្បន្នកម្អួតត្រីបាឡែនមួយដុំនេះ ត្រូវបានអ្នកជំនាញព្យាករណ៍ថាអាចមានតម្លៃរហូតដល់ ៧១៤

    December 14, 2019
  • អន្តរជាតិ

    ក្មេងប្រុសអាយុ ៩ ឆ្នាំបានបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយ ក្រោយរូបគេបានប្រលងជាប់ការប្រលងគណិតវិទ្យាកម្រិតថ្នាក់សាកលវិទ្យាល័យ ដែលជាការប្រលងដ៏លំបាកមួយសម្រាប់សិស្ស និងនិស្សិតទូទៅ។ ក្មេងប្រុសដែលមានសមត្ថភាពខួរក្បាលដ៏ពិសេសនេះមានឈ្មោះថា Shogo Ando រស់នៅក្នុងប្រទេសជប៉ុន និងកំពុងសិក្សាថ្នាក់បឋមសិក្សាត្រឹមថ្នាក់ទី ៤ ប៉ុណ្ណោះ។​ លទ្ធផលនៃការប្រលងជាប់ដោយមានកម្រិតពិន្ទុខ្ពស់នូវតេស្តគណិតវិទ្យាខាងលើនេះបានបង្ហាញថា Shogo Ando ជាក្មេងអច្ឆរិយម្នាក់ ហើយគេរំពឹងថានៅថ្ងៃអនាគតក្មេងប្រុសរូបនេះនឹងក្លាយជាបញ្ញ​វន្តដ៏សំខាន់មួយរបស់ប្រទេសជាតិផងដែរ។ សូមបញ្ជាក់ថា តេស្តគណិតវិទ្យា ដែលក្មេងប្រុសរូបនេះបានប្រលងជាប់មានឈ្មោះថា Suken ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៨ សម្រាប់ប្រើប្រាស់ជាការវាស់ស្ទង់ចំណេះដឹងរបស់បេក្ខជនមុនចូលរៀនក្នុងសាកលវិទ្យាល័យល្បីៗ ឬមុខជំនាញណាដែលលំបាកខ្លាំងប៉ុណ្ណោះ ហើយជារៀងរាល់ឆ្នាំមានបេក្ខជនជាច្រើនបានប្រលងធ្លាក់តេស្តមួយនេះ៕ អត្ថបទ៖ ភក្តី

    December 14, 2019
  • អន្តរជាតិ

    បច្ចុប្បន្ននេះអ្នកបើកបរឬកំពុងជិះក្នុងរថយន្តមួយចំនួនអាចនឹងមានអារម្មណ៍ថា ចង់គាំងបេះដូងនៅពេលដែលពួកគេកំពុងស្ថិតនៅក្នុងស្ថានភាពស្ទះផ្លូវយ៉ាងខ្លាំង ហើយទូរស័ព្ទរបស់ពួកគេជិតអស់ថ្មទៀត។ ដើម្បីស្រោចស្រង់បញ្ហានេះ ការប្រើប្រាស់ឌុយបញ្ចូលថ្មទូរស័ព្ទចេញពីរថយន្តគឺជាដំណោះស្រាយដ៏ល្អបំផុត។ យ៉ាងណាក្តី ក្រុមអ្នកជំនាញផ្នែកថាមពលអគ្គិសនីបានព្រមានថា ការបញ្ចូលថ្មទូរស័ព្ទរបៀបនេះអាចធ្វើថ្មទូរស័ព្ទ និងអាគុយរថយន្តឆាប់ខូចយ៉ាង​ខ្លាំង។ ក្រុមអ្នកជំនាញបានពន្យល់ថា ថាមពលអគ្គិសនីចេញពីអាគុយរថយន្តមានចរន្តមិនថេរឡើយ ពោលគឺឡើងចុះៗជាញឹកញាប់ ដែលជាហេតុផលមួយធ្វើឲ្យថ្មទូរស័ព្ទឆាប់ខូច​ ហើយម្យ៉ាងទៀតចរន្តអគ្គិសនីចេញពីអាគុយនោះមិនត្រូវគ្នាជាមួយនិងថ្មទូរស័ព្ទ ១០០% ឡើយព្រោះតាមការពិតគេមិនបានច្នៃថាមលអាគុយនោះទុកសម្រាប់ប្រើជាមួយថ្មទូរស័ព្ទឡើយ។ ដោយឡែកអាគុយរបស់រថយន្តដែលត្រូវបានគេទាញថាមពលមកប្រើច្រើនកន្លែងដូចជា សម្រាប់ប្រើលើម៉ាស៊ីនត្រជាក់ បើកវិទ្យុឬបើកតន្ត្រី និងបញ្ចូលថ្មទូរស័ព្ទនេះទៀតក៏ឆាប់ខូចដែរ ព្រោះវាត្រូវចែកថាមពលទៅកាន់ផ្នែកជាច្រើនក្នុងពេលតែមួយ ដែលមានន័យថាយើងប្រើប្រាស់អាគុយលើសពីកម្លាំងរបស់វា៕ អត្ថបទ៖ ភក្តី

    December 14, 2019
  • អន្តរជាតិ

    ខេត្តសាមុតប្រាកាន៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ម្សិលមិញនេះ មានកុមារីជនជាតិខ្មែរ អាយុ៣ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីត្រូវឡានកិននៅការដ្ឋានសំណង់មួយ ខណៈដែលឪពុកម្តាយនាងតូចកំពុងរវល់ធ្វើការ ហើយនាងបានរត់លេងតែ​ឯងនៅម្ដុំនោះ។ កាសែត The Nation បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅឯការដ្ឋានសំណង់មួយ ក្នុងខេត្តសាមុតប្រាកាន ភាគខាងត្បូងទីក្រុងបាងកក។ នេះជាករណីទី២ ត្រឹមរយៈពេលមិនដល់ ១សប្ដាហ៍ផង ដែលជនជាតិខ្មែរយើងបានស្លាប់នៅឯការដ្ឋានសំណង់ក្នុងខេត្តនេះ ដោយកាលពីថ្ងៃទី០៧ កន្លងទៅនេះ ក៏មានពលករខ្មែរយើងម្នាក់ស្លាប់ដោយសារបេតុងសង្កត់ពីលើដែរ។ តាមប្រភពដដែលបានឱ្យដឹងថា នៅពេលកើតហេតុអ្នកបើករថយន្តដឹកទំនិញឈ្មោះ Kumterm Tridech អាយុ ៥៣ឆ្នាំ គាត់មិនបានដឹងថា មានក្មេងនៅពីក្រោយរថយន្តរបស់គាត់នោះទេ ព្រោះថារថយន្តនោះខ្ពស់មិនអាចមើលបានគ្រប់ជ្រុងជ្រោយឡើយ។ គាត់ទើបតែដឹកដែក

    December 13, 2019
  • អន្តរជាតិ

    ការមានសត្វចិញ្ចឹមដ៏គួរឱ្យស្រឡាញ់វាពិតជាបង្កើនភាពរីករាយដល់ម្ចាស់មួយកម្រិត ហើយសត្វសំណព្វទាំងនោះគឺជាមិត្តដ៏ល្អ ក៏ដូចជាអ្នកដែលយល់ចិត្តបានល្អជាងគេបំផុតផងដែរ។ ប៉ុន្តែក្រៅពីភាពសប្បាយរីករាយទាំងនោះ អ្នកក៏ត្រូវតែមានការទទួលខុសត្រូវលើពួកវាដែរ ហើយអ្វីដែលគួរឱ្យធុញជាងគេនោះគឺថា អ្នកជាម្ចាស់ត្រូវដើរកើបលាមកដែលពួកវាជុះពាសវាលពាសកាលហ្នឹងតែម្ដង។ ហើយយើងជឿជាក់ថា គ្មានម្ចាស់សត្វចិញ្ចឹមណាដែលថា មិនដែលកើបលាមកឱ្យពួកវានោះទេ។ ដោយសារការគិតគូរពីបញ្ហានេះ ក្រុមហ៊ុនមួយឈ្មោះថា Beetl Robotics បានបង្កើតរ៉ូបូតដែលអាចរកមើល និងចាប់កន្លែងដែលមានលាមកឆ្កែដោយស្វ័យប្រវត្តិ ដូច្នេះអ្នកនឹងមិនចាំបាច់កើបវាដោយខ្លួនឯងនាំតែប្រឡាក់ដៃជើងនោះទេ។ ម៉ាស៊ីននេះមានឈ្មោះថា Beetl ត្រូវបានបំពាក់ដោយប្រព័ន្ធកុំព្យួទ័រ GPS និងមានកាមេរ៉ាខាងមុខ ដើម្បីជួយពួកគេក្នុងការស្វែងរកលាមកសត្វចិញ្ចឹមរបស់អ្នក ហើយនៅពេលវាចាប់សញ្ញាឃើកលាមកហើយ រ៉ូបូតនឹងដើរទៅទីតាំងនោះហើយធ្វើការសម្អាតវាខ្លួនឯង ដូច្នេះអ្នកមិនចាំបាច់ពិបាកធ្វើវាទៀតឡើយ៕ អត្ថបទ៖ លីដា

    December 13, 2019
  • អន្តរជាតិ

    អង់គ្លេស៖ យុវជនវ័យទើបតែមានអាយុ ១៥ ឆ្នាំម្នាក់ បានក្លាយជាបេក្ខជនរៀនថ្នាក់បណ្ឌិត ដែលមានអាយុតិចជាងគេបំផុតនៅក្នុងសាកលវិទ្យាល័យក្នុងប្រទេសអង់គ្លេស។ យុវជនដែលមានប្រាជ្ញាលឿនមុនអាយុរូបនេះមានឈ្មោះថា Wang Pok Lo មានដើមកំណើតនៅក្នុងក្រុងហុងកុង តែបានផ្លាស់ទៅរស់នៅក្នុងប្រទេសស្កុតឡែនកាលពីឆ្នាំ ២០០៦។ យុវជន Wang Pok Lo បានសិក្សានៅក្នុងវិទ្យាល័យ  Queensferry Community High School ក្នុងប្រទេសស្កុតឡេន និងបានប្រលងជាប់តេស្តិ៍គណិតវិទ្យាស្តង់ដារអន្តរជាតិនៅអាយុ ៩ ឆ្នាំ។ រហូតមកដល់ពេលគាត់មានអាយុ ១៥ឆ្នាំ យុវជន Wang Pok Lo បានបំពេញគ្រប់លក្ខខណ្ឌក្នុងការសិក្សាថ្នាក់បណ្ឌិតនៅក្នុងសាកលវិទ្យាល័យ Edinburgh ដែលជាសាកលវិទ្យាល័យដ៏ល្បីមួយនៅក្នុងប្រទេសអង់គ្លេសផងដែរ។

    December 13, 2019
  • Nissan Auto Tech

    Nissan TERRA ជារថយន្ត SUV 7កៅអីពេញ ដែលមានប្រព័ន្ធ Flip-Down Rear Entertainment (built-in), Noise-Reducing Acoustic Glass និងកន្លែងដាក់ដបទឹកសុទ្ធបានរហូតដល់ ១៤ដបឯណោះ ដែលធ្វើឱ្យដំណើរកម្សាន្តក្នុងគ្រួសារមិនអាចបំភ្លេចបាន និងមានភាពរីករាយ។ ប៉ាណាមុខជា V-motion របស់រថយន្ត premium SUV មួយនេះ ផ្តល់នូវរូបសណ្ឋាននៅពីមុនមើលទៅស៊ីវីល័យ ពីចំហៀងមានភាពរឹងមាំ និងមានដំបូលដូចផ្លូវរថភ្លើង អូសចាប់ពីក្បាលដល់ក្រោយតែម្ដង ហើយសូម្បីតែភ្លើងក្រោយរបស់វាក៏បន្ថែមភាពស្រស់ស្អាតដល់រថយន្តផងដែរ។ Nissan TERRA ក៏មានភ្លើងដឺមី DRL ដែលមិនត្រឹមតែជាការរចនាម៉ូដទាន់សម័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវសុវត្ថិភាពផងដែរ

    December 13, 2019
  • អន្តរជាតិ

    សហរដ្ឋអាមេរិកបានកំពុងបង្ក្រាបពួកអ្នកបន្លំបោកប្រាស់តាមអ៊ិនធឺណេតនាពេលកន្លងមកនេះ ហើយមានជនជាតិនីហ្សេរីយ៉ាជាង ៨០នាក់មកហើយ ដែលត្រូវបានចាប់ខ្លួនពីបទឆបោក និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេត គិតត្រឹមត្រីមាសទី៤ នៃឆ្នាំ២០១៩។ ជាក់ស្ដែងថ្មីៗនេះបុរសម្នាក់ឈ្មោះថា Abaeze Atuche ក៏ត្រូវបានមន្ត្រីប៉ូលីសអាមេរិកចាប់ខ្លួនបានផងដែរ ដោយសារគាត់បានចូលលួច (hack) ទៅក្នុងប្រព័ន្ធរបស់ភ្នាក់ងារដ្ឋាភិបាលអាមេរិក ដែលពីមុនមកមិនមាននរណាម្នាក់ធ្លាប់ធ្វើបែបនេះទេ។ លោក Atuche បានចូលក្នុងប្រព័ន្ធរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីក្លែងបន្លំឯកសារឱ្យគ្រួសារ និងមិត្តភក្តិរបស់គាត់ចំនួន ១៥នាក់ផ្សេងទៀត ទទួលបានសញ្ជាតិអាមេរិកគ្រប់គ្នា។ មិនមានរបាយការណ៍ណាបញ្ជាក់ថា គាត់ចូលលួចតាមរបៀបណានោះទេ គ្រាន់តែដឹងថាគាត់ជាមនុស្សដែលឆ្លាត និងមានទេពកោសល្យខាងបច្ចេកវិទ្យានេះ។ ជាធម្មតាប្រព័ន្ធរបស់ភ្នាក់ងាររដ្ឋាភិបាលអាមេរិកគឺរឹងមាំណាស់ ប៉ុន្តែយ៉ាងណា Abaeze Atuche បានធ្វើឱ្យយើងដឹងថាវាមិនខ្លាំងជាងមនុស្សនោះទេ។ យ៉ាងណាមិញពេលនេះគាត់ត្រូវប៉ូលីសចាប់ខ្លួនបាន ហើយគ្រួសារ និងមិត្តភក្តិសរុបទាំង

    December 13, 2019
  • អន្តរជាតិ

    កីឡាករបាក់ទាត់ឲ្យក្រុមជម្រើសជាតិចិនម្នាក់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមចិន ក្រោយកីឡាកររូបនេះបានលើកជើងទាត់ចំក្បាលកីឡាករជម្រើជាតិជប៉ុនម្នាក់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ EAFF E-1 Football Championship ដែលរៀបចំឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ កីឡាករជម្រើសជាតិចិនមានឈ្មោះថា Jiang Zhipeng ខណៈកីឡាជប៉ុន ដែលរងរបួសនោះមានឈ្មោះថា Daiki Hashioka។ តាមវីដេអូបានបង្ហាញថា កីឡាករ Daiki Hashioka បានព្យាយាមលោតតែតបាល់ ហើយកីឡាករ Jiang Zhipeng ក៏បានលើកជើងយ៉ាងខ្ពស់ដើម្បីថ្ពក់យកបាល់ដែរ ហើយការប៉ះទង្គិចក៏កើតមានតែម្តង។ ក្រោយចប់ការប្រកួតកីឡាករ Jiang Zhipeng បាននិយាយថា គាត់គ្មានបំណងទាត់ក្បាលកីឡាករជប៉ុនឡើយ តែកីឡាករជប៉ុនទេដែលលោតមកប៉ះជើងរបស់គាត់នោះ។ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមចិនមួយចំនួន បានសរសើរដល់កីឡាករ Jiang

    December 13, 2019