- autoadmin
- សុខភាព
មនុស្សជាច្រើនមានការភ័យខ្លាចក្នុងការបរិច្ចាគឈាម ព្រោះតែពួកគេខ្លាចម្ជុល ខ្លាចវិលមុខ ខ្លាចមានការឈឺចាប់ ឬខ្លាចមានបញ្ហាសុខភាពផ្សេងៗជាច្រើនទៀត។ យ៉ាងណាក្តី បើយោងតាមការសិក្សាបែបវេជ្ជសាស្ត្រមួយបានរកឃើញថា អ្នកដែលបានបរិច្ចាគឈាមជាប្រចាំនោះនឹងទទួលបានគុណប្រយោជន៍សុខភាពចំនួន ៦ យ៉ាងដូចខាងក្រោមនេះ៖ ១. លោកអ្នកអាចត្រួតពិនិត្យអំពីមូលដ្ឋាននៃសុខភាពដោយឥតគិតថ្លៃ។ មុនពេលដែលលោកអ្នកអាចផ្តល់ឈាមបាន គេត្រូវត្រួតពិនិត្យជីពចរ សម្ពាធឈាម ជាតិជាតិ និងស្ថានភាពសុខភាពទូទៅរបស់លោកអ្នកជាមុនសិន ដូចនេះរាល់ពេលផ្តល់ឈាមលោកអ្នកនឹងបានដឹងថា ខ្លួនឯងមានសុខភាពល្អគ្រប់គ្រាន់ ឬគ្មានសុខភាពមាំទាំសម្រាប់ការបរិច្ចាគឈាមនោះទេ។ ២. រាល់ការផ្តល់ឈាមវានឹងធ្វើឲ្យកម្រិតជាតិដែក ដែលលើសនៅក្នុងរាងកាយចុះមកកាន់កម្រិតធម្មតាវិញ ហើយការកាត់បន្ថយកម្រិតជាតិដែក ដែលលើសនេះគឺស្មើនឹងការកាត់បន្ថយហានិភ័យនៃការកើតមានជំងឺបេះដូង ឬថ្លើមផងដែរ។ ៣. ខណៈដែលការបរិច្ចាគឈាមបានជួយកាត់បន្ថយកម្រិតជាតិក្នុងរាងកាយនោះ ការសិក្សាបានមួយអះអាងថា និន្នាការនេះនឹងជួយការពារបញ្ហាគាំងបេះដូងបានរហូតដល់ ៨៨% ឯណោះ។ ៤. រាល់ការផ្តល់ឈាមម្តងនឹងធ្វើឲ្យរាងកាយបាត់បង់ថាមពលចំនួន
December 12, 2019 - អន្តរជាតិ
ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩២៧ ទស្សនាវដ្តី TIME បានជ្រើសរើសមនុស្ស ក្រុម កម្មវត្ថុ ឬគំនិតណាមួយ ដែលមិនថាជាល្អ ឬអាក្រក់នោះទេ… ឱ្យតែមានឥទ្ធិពលខ្លាំងទៅលើព្រឹត្តិការណ៍នានាប្រចាំឆ្នាំ។ ជាក់ស្ដែងបញ្ជីរាយនាមអ្នកទទួលងារជា “បុគ្គលប្រចាំឆ្នាំ” របស់ Time Magazine ពីអតីតកាលរួមមាន៖ ប្រធានាធិបតី សែស្តេច និងមេដឹកនាំសាសនា ក៏ដូចជាអ្នកវិទ្យាសាស្ត្រ និងអ្នកសារព័ត៌មានជាដើម។ សម្រាប់ឆ្នាំនេះវិញសកម្មជនអាកាសធាតុជនជាតិស៊ុយអែត ដែលមានអាយុ ១៦ឆ្នាំ ឈ្មោះ Greta Thunberg គឺជាអ្នកនៅគ្របមុខរបស់ទស្សនាវដ្តី Time វិញម្ដង។ នាងតូចម្នាក់នេះគឺជាបុគ្គលម្នាក់ ដែលមានឥទ្ធិពលខ្លាំងមែនទែនចាប់តាំងពីឆ្នាំមុនមក។ ពោលគឺកាលពីឆ្នាំ២០១៨ នាងតូចបានធ្វើពហិការមិនចូលរៀននោះទេជារៀងរាល់ថ្ងៃសុក្រ
December 12, 2019 - អន្តរជាតិ
ចិន៖ ពិន្ទុ និងលទ្ធផលនៃការសិក្សាបានដាក់សម្ពាធទៅកាន់ក្រុមយុវសិស្សក្មេងៗនៅក្នុងប្រទេសចិនជាខ្លាំង ជាក់ស្តែងកន្លងមកនេះមានករណីសិស្សសាលាចិនបានសម្រេចចិត្តធ្វើអត្តឃាតកើតមានជារឿយៗក្រោយពួកគេទទួលបានភាពបរាជ័យនៅក្នុងថ្នាក់រៀន។ កាលពីពេលថ្មីៗនេះទៀតសោធ មានសិស្សសាលាទើបនឹងរៀននៅក្នុងថ្នាក់ទី ២ ចំនួន ៦ នាក់ ត្រូវបានប៉ូលិសចិនរកឃើញថា បានសម្រេចចិត្តរត់ចេញពីផ្ទះទាំងយប់ ព្រោះតែពួកគេមិនអាចប្រលងបានពិន្ទុរហូតដល់ ៩០% នៃពិន្ទុសរុបតាមដែរម្តាយឪពុករបស់ពួកគេចង់បាន។ សារព័ត៌មានបរទេសបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Suzhou ក្រុងសៀងហៃ ដែលជាតំបន់មួយមានអាណាព្យាបាលសិស្សភាគច្រើនចូលចិត្តប្រកួតប្រជែងគ្នាតាមរយៈលទ្ធផលនៃការសិក្សារបស់កូនៗពួកគាត់។ ប្រភពខាងលើបានបន្តថា ក្មេងៗទាំង ៦ នាក់ខាងលើមានការប្រលងមួយនៅពេលព្រឹក ហើយដល់ពេលយប់ឡើងពួកគេក៏បានរត់ចេញពីផ្ទះតែម្តង ព្រោះពួកគេដឹងច្បាស់ថា ពួកគេធ្វើមិនបានល្អឡើយក្នុងពេលប្រលេង ហើយប្រាកដណាស់ថាពួកគេនឹងមិនអាចទទួលបានពិន្ទដល់ ៩០% តាមការចង់បានរបស់ម្តាយឪពុកឡើយ។ យ៉ាងណាក្តី ក្រោយប្រទះឃើញហេតុណ៍នេះប៉ូលិសបាននាំក្មេងៗទាំងនោះមកថែរក្សា និងក្រោយមកហៅម្តាយឪពុករបស់ពួកគេឲ្យមកទទួលពួលគេត្របល់ទៅផ្ទះវិញផងដែរ៕ អត្ថបទ៖
December 12, 2019 - បច្ចេកវិទ្យា
កាលពីមុនយើងធ្លាប់តែនិយាយលេងថា ប្រសិនបើខួរក្បាលយើងអាចដាក់មែម៉ូរីចូលបាន យើងប្រហែលជាចងចាំបានច្រើន ឬប្រសើរជាងនេះ។ ហើយពេលនេះវាមិនមែនជារឿងលេងសើចទៀតនោះទេ ដោយទីបំផុតអ្នកវិទ្យាសាស្ត្រពិតជាអាចធ្វើវាបានមែន ប៉ុន្តែមិនមែនយកមកដាក់ជាមួយមនុស្សទេ គឺសម្រាប់ជំនួយខាងវេជ្ជសាស្ត្រ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យនៃទីក្រុងបាតស៍ (University of Bath) របស់អង់គ្លេសបានឱ្យដឹងថា ពួកគេអាចសរសេរកូដឥរិយាបថរបស់កោសិកាខួរក្បាលមនុស្ស ឬណឺរ៉ូន (neurons) ហើយបង្កើតវាទៅជាកូនឈីបតូចមួយដែលអាចជាជំនួយវេជ្ជសាស្ត្រនាពេលអនាគត។ ពួកគេនិយាយថា ណឺរ៉ូន មានចរិតប្រហាក់ប្រហែលនឹងសៀគ្វីអគ្គិសនីនៅក្នុងខ្លួន ប៉ុន្តែអាកប្បកិរិយារបស់វាគឺមិនអាចទាយទុកជាមុនបានទេ ជាពិសេសនៅពេលនិយាយអំពីទំនាក់ទំនងរវាងការបញ្ចូល និងលទ្ធផលនៃចរន្តអគ្គិសនី។ ប៉ុន្តែការស្រាវជ្រាវថ្មីនៃកោសិកាខួរក្បាលសិប្បនិម្មិតទាំងនេះ ទទួលបានជោគជ័យក្នុងការធ្វើត្រាប់តាមឥរិយាបថកោសិកាប្រសាទរបស់សត្វកណ្តុរពីតំបន់ជាក់លាក់ពីរនៃខួរក្បាល។ ហើយដូចដែលយើងដឹងស្រាប់ហើយថា ខួរក្បាលរបស់កណ្តុរមានភាពស្រដៀងគ្នាជាមួយនឹងមនុស្ស ដូច្នេះភាពជោគជ័យនេះនឹងកាន់តែធ្វើឱ្យវិស័យវេជ្ជសាស្ត្រកាន់តែមានភាពល្អប្រសើរជាងមុនទៅទៀត។ គោលដៅធំបំផុតនៃការបង្កើតនេះគឺប្រើណឺរ៉ូនទាំងនេះបង្កើតឧបករណ៍វេជ្ជសាស្រ្ត ដែលអាចបំពេញតំរូវការរបស់អ្នកជំងឺបានកាន់តែប្រសើរឡើង ដូចជាឧបករណ៍វាស់ល្បឿនឆ្លាតវៃ ដែលអាចឆ្លើយតបទៅនឹង Stressor ថ្មី
December 12, 2019 - បច្ចេកវិទ្យា
ប្រព័ន្ធអវកាសរបស់អង្គការណាសា ឬហៅកាត់ថា SLS មានគោលបំណងដឹកអវកាសយានិកទៅកាន់ឋានព្រះចន្ទនៅឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃគម្រោងអាតេមីស (Artemis) ហើយគ្រប់គ្នាសុទ្ធតែដឹងពីមហិច្ឆតារបស់អាមេរិកមួយនេះ។ ជាក់ស្ដែងនៅចុងសប្តាហ៍នេះនៅឯមជ្ឍមណ្ឌលសន្និបាត Michoud ក្នុងរដ្ឋ New Orleans រដ្ឋបាលរបស់អង្គការណាសាលោក Jim Bridenstine បានបើកឱ្យសាធារណជនបានចូលមើលរ៉ុក្កែតថ្មីរបស់ពួកគេ ដែលណាសានិយាយថា “វាមានឥទ្ធិពលបំផុតមិនធ្លាប់មានពីមុន”។ ជម្រាបដែរថា អង្គការណាសាបានដំណើរការសាកល្បងតេស្តដឹកស៊ីទែនឥន្ធនៈអ៊ីដ្រូសែនដ៏ធំរបស់ SLS តាមជំហានរបស់វាកាលពីសប្តាហ៍មុន ហើយនៅទីបំផុតពួកគេបានរកឃើញថា រ៉ុកកែតរបស់ពួកគេមានសមត្ថភាពទប់ទល់បានច្រើនជាងការដឹកជញ្ជូនដែលរំពឹងទុករហូតដល់ទៅ ២៦០% ក្នុងរយៈពេលជាង ៥ម៉ោង។ លទ្ធផលនេះត្រូវបានពួកគេគិតថាជាជោគជ័យដ៏ធំមួយ ដោយសារស៊ីទែននេះជាផ្នែកសំខាន់នៃការសិក្សា ដើម្បីឈានទៅដល់ការអនុវត្តពិតប្រាកដលើអវកាសយានិក ដោយសារពួកគេនឹងត្រូវចេញដំណើរជាទ្រង់ទ្រាយធំទៅឋានព្រះច័ន្ទប៉ុន្មានឆ្នាំខាងមុខនេះ។ គួរឱ្យដឹងដែរថា គម្រោង SLS
December 11, 2019 - អន្តរជាតិ
ថៃ៖ រូបភាព និងវីដេអូរបស់តេនញ៉ាដ៏វែងមួយក្បាលត្រូវបានបុរសម្នាក់ថត និងយកទៅបង្ហោះចែកចាយពេញបណ្តាញសង្គមថៃ ហើយបានធ្វើឲ្យក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមមានចម្ងល់ជាខ្លាំងអំពីប្រវែង និងការរស់នៅរបស់តេនញ៉ាមួយប្រភេទនេះក្នុងករណី ដែលវាមាននៅក្នុងខ្លួនមនុស្ស។ អ្នកដែលបានចែកចាញរូបភាពនិងវីដេអូនេះគឺជាម្ចាស់គណនី Facebook ជនជាតិថៃម្នាក់ ដែលគាត់មានឈ្មោះជាភាសាថា Kritsada រស់នៅក្នុងខេត្ត Udon Thani នៃប្រទេសថៃ។ លោក Kritsada បានឲ្យដឹងថា គាត់បានប្រទះឃើញតេនញ៉ាមួយនេះនៅក្នុងចានបង្គន់ក្រោយគាត់បត់ជើងធំរួច ដែលតេនញ៉ានេះគឺចេញពីខ្លួនគាត់ផ្ទាល់តែម្តង។ ហើយការដែលគាត់យករឿងនេះទៅចែករំលែកក្នុងបណ្តាញសង្គមនោះគឺព្រោះតែគាត់ចង់ឲ្យគេផ្តល់យោបល់មករូបគាត់ថា តើគាត់គួរប្រើប្រាស់មធ្យោបាយអ្វី ឬត្រូវទៅជួបវេជ្ជបណ្ឌិតជំនាញនៅកន្លែងណា ដើម្បីដោះស្រាយបញ្ហាដែលគាត់កំពុងតែមាននេះ៕ អត្ថបទ៖ ភក្តី
December 11, 2019 - អន្តរជាតិ
កាលពីពេលថ្មីៗនេះមានចេកមួយផ្លែត្រូវបានគេដាក់លក់ក្នុងតម្លៃរហូតដល់ ១២ ម៉ឺនដុល្លារ ដែលចេកមានតម្លៃមហាសាលនោះត្រូវបានគេបិទជាប់នឹងជញ្ជាំងនៅក្នុងពិធីតាំងពិព័រណ៍សិល្បៈមួយនៅឯសហរដ្ឋអាមេរិក។ ព័ត៌មាននៃការដាក់លក់ចេកនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើនទូទាំងពិភពលោក ហើយសម្រាប់ក្រុមអ្នកការសែតវិញ បានឃ្លាំមើលចេកមួយផ្លែនោះតាំងតែពីពេលដាក់លក់រហូតដល់មានអ្នកមកទិញ ហើយសូម្បីតែការញ៉ាំចេញនោះក៏ស្ថិតនៅក្រោមការប្រមាញ់របស់ក្រុមអ្នកសារព័ត៌មានដែរ។ ដោយសារតែភាពល្បីល្បាញរបស់ចេកនៅអាមេរិកនោះ ពេលនេះនៅក្នុងប្រទេសសិង្ហបុរីឯណោះវិញក៏មានការរៀបចំលក់ស្រដៀងគ្នានេះដែរ តែខុសត្រង់ថាសិង្ហបុរីបានប្រើប្រាស់ផ្លែទុរេនមួយផ្លែ បិតជាប់នឹងជញ្ជាំងដូចគ្នា ហើយលក់ក្នុងតម្លៃ ១១៩ ៨៥០ ដុល្លារអាមេរិក។ ទុរេនមួយផ្លែនេះត្រូវបានដាក់លក់ក្រោយពាក្យស្លោកថា “មើលទៅដូចសិល្បៈ មានក្លិនដូចសិល្បៈ”។ សូមប្រិយមិត្តរង់ចាំមើលទាំងអស់គ្នាថា នណានឹងមានសំណាងក្លាយជាម្ចាស់ទុរេនសិល្បៈមួយនេះ៕ អត្ថបទ៖ភក្តី
December 11, 2019 - បច្ចេកវិទ្យា
ប្រសិនបើអ្នកកំពុងរង់ចាំ Mac Pro កុំព្យូទ័រជំនាន់ថ្មីរបស់ Apple ឥឡូវនេះវាមានដាក់លក់ហើយនៅទីផ្សារបរទេស ដោយតម្លៃចាប់ផ្តើមពី 5,999ដុល្លារ។ បើនិយាយទៅតម្លៃប៉ុណ្ណឹង គឺវាថ្លៃណាស់ទៅហើយសម្រាប់អ្នកប្រើល្មមៗ ប៉ុន្តែបើនិយាយពីល្បឿន និងគុណភាពប៉ុណ្ណឹង គឺមិនគ្រប់គ្រាន់សម្រាប់អ្នកមានការងារ ឬអាជីពនៅនឹងមុខកំុព្យូទ័រនោះទេ។ មានន័យថា Mac Pro អាចប្តូរ ឬ upgrade ម៉ាស៊ីនរបស់វាបាន ទៅតាមកម្រិតដែលអ្នកចង់បាន ហើយតម្លៃកប់ពពករបស់វាគឺរហូតដល់ទៅ 52,599ដុល្លារ ឯណោះ។ តើអ្នកទទួលបានអ្វីខ្លះនៅពេលជះលុយទាំងនោះ? ចម្លើយនោះគឺថា វាបូក 7,000ដុល្លារ លើថ្លៃ processor ប្រភេទ Intel Xeon
December 11, 2019 - អន្តរជាតិ
ក្មេងប្រុសអច្ឆរិយម្នាក់ ដែលគ្រោងនឹងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងអាយុ៩ឆ្នាំនោះ បានសម្រេចចិត្តបោះបង់ការសិក្សាចោលហើយ ក្រោយមានរឿងចម្រូងសម្រាសមួយជាមួយខាងសាលកវិទ្យាល័យ។ សូមរម្លឹកជូនថា កន្លងមកអង្គភាពខ្មែរណូតធ្លាប់បានចុះផ្សាយរួចហើយពីក្មេងប្រុសអច្ឆរិយម្នាក់មានឈ្មោះថា Laurent Simons ជនជាតិបែលហ្ស៊ិក ដែលបានទៅសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វករអគ្គិសនីនៅក្នុងសាលកវិទ្យាល័យបច្ចេកវិទ្យា Eindhoven នៃប្រទេសហូឡង់។ តាមការគ្រោងទុកក្មេងប្រុសរូបនេះចង់បញ្ចប់ការសិក្សាមុនអាយុ ១០ ឆ្នាំ ដើម្បីបំបែកកំណត់ត្រាពិភពលោកជាមនុស្សមានអាយុតិចបំផុត ដែលអាចបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្របាន ដោយកាលពីឆ្នាំ ១៩៩៤ កន្លងទៅមានក្មេងប្រុសអាយុ ១០ ឆ្នាំម្នាក់បានរក្សាកំណត់ត្រាជាមនុស្សមានអាយុតិចបំផុត ដែលអាចបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររួចទៅហើយ។ យ៉ាងណាក្តី ខាងសាលកវិទ្យាល័យ Eindhoven បានអះអាងថា ក្មេងប្រុស Laurent Simons ត្រូវធ្វើការប្រលងជាច្រើនទៀត រួមទាំងការប្រលងផ្ទាល់មាត់ផង ទើបរូបគេអាចបញ្ចប់ការសិក្សាដោយជោគជ័យ ដូចនេះការបរិច្ឆេទនៃការបញ្ចប់ការសិក្សាក៏ត្រូវពន្យាពេលដែរ។ ឆ្លើយតបទៅនឹងចំណាត់ការរបស់សាលកវិទ្យាល័យទាំងក្មេងប្រុស Laurent Simons និងឪពុកម្តាយរបស់គេបានចោទថា
December 11, 2019 - បច្ចេកវិទ្យា
ប្រទេសចិនកំពុងមានគម្រោងហាមឃាត់ការិយាល័យរដ្ឋាភិបាល និងស្ថាប័នសាធារណៈទាំងអស់ ពីការប្រើប្រាស់សូហ្វវែរ និងកុំព្យួទ័របរទេស ដែលនេះជាសកម្មភាពមួយដែលអាចរារាំងការលក់របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក និងបង្កើនភាពតានតឹងក្នុងពេលដ៏សំខាន់នៅក្នុងសង្គ្រាមពាណិជ្ជកម្ម។ ទីក្រុងប៉េកាំងបានបញ្ជាឱ្យបោះបង់ចោលហាតវែរ (hardware) និងសូហ្វវែរ (software) របស់អាមេរិកទាំងអស់ យ៉ាងយូរក្នុងរយៈពេលបីឆ្នាំ។ ជាលទ្ធផលវាត្រូវបានគេប៉ាន់ស្មានថា ហាតវែរចំនួន ៣០លានគ្រឿង នឹងត្រូវការផ្លាស់ប្ដូរចេញទាំងអស់។ ប៉ុន្តែយ៉ាងណាក្រសួងការបរទេសចិន និងការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។ ព័ត៌មាននៃការបញ្ជានេះកើតឡើងក្នុងអំឡុងពេលដែលបញ្ហារវាងសហរដ្ឋអាមេរិក និងចិនកាន់តែធំឡើងៗ។ មហាអំណាចសេដ្ឋកិច្ចទាំងពីរបានធ្វើសង្រ្គាមពាណិជ្ជកម្មអស់រយៈពេលជិតពីរឆ្នាំមកហើយ ហើយលើកនេះអ្នកសង្កេតការណ៍និយាយថា ជាការប្រយុទ្ធធំជាងមុនដែលនឹងគ្រប់គ្រងបច្ចេកវិទ្យានាពេលអនាគតទៀងផង។ នៅថ្ងៃអាទិត្យនេះគឺជាថ្ងៃដែលអាមេរិកត្រូវសម្រេចថា ខ្លួនគួរដាក់ពន្ធបន្ថែម ឬពន្យាម្ដងទៀតមកលើទំនិញចិន ហើយដល់ពេលនោះវាអាស្រ័យលើមន្ត្រី ថាអាចធ្វើកិច្ចព្រមព្រៀងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបឋមបាន ឬយ៉ាងណា៕ អត្ថបទ៖ លីដា
December 11, 2019









