autoadmin
  • អន្តរជាតិ

    ខណៈដែលប្រជាពលរដ្ឋខ្មែរមួយចំនួនកំពុងនិយមញ៉ាំអាហារបរទេសនោះ មជ្ឈដ្ឋានបរទេសឯនោះវិញក៏កំពុងចាប់អារម្មណ៍មកលើអាហារខ្មែរយើងដូចគ្នាដែរ។ ជាក់ស្តែងសារព័ត៌មានដ៏ល្បីរបស់ពិភពលោក CNN បានចុះផ្សាយអំពីអាហារខ្មែរចំនួន ៣០ មុខ ដែលមានរសជាតិឆ្ងាញ់ប្លែក និងបានណែនាំឲ្យភ្ញៀវបរទេសទាំងអស់ដែលមកកំសាន្តនៅក្នុងប្រទេសកម្ពុជាត្រូវតែសាកល្បងញ៉ាំអាហារទាំងនោះ ដើម្បីទទួលបានរសជាតិថ្មីប្លែកមិនធ្លាប់មាន។ អាហារទាំង ៣០ មុខនោះមានដូចជា៖ ១. សម្លកកូរ ២. នំបញ្ចុក ៣. អាម៉ុក (ត្រី ឬខ្យង) ៤. បាយសាច់ជ្រូក ៥. ការីសាច់មាន់ ៦. បុកត្រប់​ពុត​លំញង (អាហារអ្នកបាត់ដំបង) ៧. ខសាច់គោ ៨. ប្រហុកខ្ទិះ ៩. ស្ងោរជ្រក់ត្រី

    December 11, 2019
  • អន្តរជាតិ

    អ្នកចរចាអាមេរិក និងចិន ត្រូវបានគេរាយការណ៍ថា កំពុងពន្យាពេលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិកលើទំនិញនាំចូលរបស់ចិន ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។ រលឹកដែរថាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធបន្ថែមទៅលើទំនិញចិនដែលមានតម្លៃរហូតដល់ ១៦០ពាន់លានដុល្លារ ហើយប្រសិនបើវាអនុម័តមែននោះ ផលិតផលដូចជា៖ ស្មាតហ្វូន និងសម្លៀកបំពាក់ជាដើមសុទ្ធតែរងសម្ពាធ។ កិច្ចព្រមព្រៀងរវាងភាគីទាំងពីរនៅតែមានភាពស្មុគស្មាញ ដោយប្រទេសទាំងគូមានការខ្វែងគំនិតគ្នាលើបញ្ហានានា ដែលរួមមានទាំងផលិតផលកសិកម្មអាមេរិកដែលចិននឹងត្រូវទិញយក និងរបៀបដកហូតពន្ធគយ។ កាសែតអាមេរិករាយការណ៍ថា លោក ត្រាំ មិនបានធ្វើការសម្រេចចិត្តចុងក្រោយលើការដំឡើងពន្ធដែលបានគ្រោងទុកនោះទេ។ ទីប្រឹក្សាសេដ្ឋកិច្ចនៃសេតវិមានលោក Larry Kudlow ក៏បាននិយាយកាលពីថ្ងៃអង្គារដែរថា មិនទាន់មានការសម្រេចចិត្តច្បាស់លាស់ណាមួយនៅឡើយទេលើពន្ធគយនេះ។ ប៉ុន្តែយ៉ាងណាក្រុមអ្នកសង្កេតការណ៍កំពុងឃ្លាំមើលដើម្បីពិនិត្យមើលថា តើទីក្រុងវ៉ាស៊ីនតោននឹងបន្តដំឡើងពន្ធក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ឬយ៉ាងណា? ចម្លើយមានតែត្រូវចាំអ៊ុតមើលនៅថ្ងៃទី១៥ ខែធ្នូ

    December 11, 2019
  • អន្តរជាតិ

    កាលពីថ្ងៃអង្គារនេះ (ម៉ោងនៅអាមេរិក) មានការបាញ់ប្រហារមួយនៅរដ្ឋញូវជឺស៊ី ភាគខាងកើតសហរដ្ឋអាមេរិក ដែលបានបណ្តាលឱ្យជនរងគ្រោះ ៤នាក់ស្លាប់ រួមទាំងមន្រ្តីប៉ូលីសម្នាក់ផងដែរ។ ចំណែកជនសង្ស័យពីរនាក់ ដែលបានលាក់ខ្លួននៅក្នុងហាងមួយនៅក្នុងតំបន់ Jersey City ក៏ត្រូវបានសម្លាប់ នៅក្នុងការប្រឈមមុខដាក់គ្នារវាងមន្ត្រីប៉ូលីស និងជនសង្ស័យដូចគ្នា។ ប៉ុន្តែយ៉ាងណាមូលហេតុនៅមិនទាន់បកស្រាយច្បាស់លាស់នៅឡើយទេ។ ប៉ូលីសនិយាយថា ពួកគេមិនបានរកឃើញភ័ស្តុតាងណាមួយដែលបញ្ជាក់ថា ឧប្បត្តិហេតុនេះគឺជាសកម្មភាពភេរវកម្មទេ។ ពួកគេបានក៏បានបិទផ្លូវនៅក្បែរសង្កាត់ ដើម្បីធ្វើការស៊ើបអង្កេតឱ្យច្បាស់លាស់ដែរ។ សាលារៀននៅជិតនោះជាច្រើនក៏ត្រូវបានបិទទ្វារ ដើម្បីកុំឱ្យសិស្សរងសម្ពាធ និងមានសុវត្ថិភាពល្អ។ រំលឹកដែរថាក្នុងខែនេះ ការបាញ់ប្រហារដោយកាំភ្លើងដ៏សាហាវជាច្រើនបានកើតឡើងនៅសហរដ្ឋអាមេរិក ដែលវាកាន់តែបង្កភាពភ័យខ្លាចដល់ប្រជាជន៕ អត្ថបទ៖ លីដា

    December 11, 2019
  • អន្តរជាតិ

    ហ្វាំងឡង់បានជ្រើសរើសអ្នកស្រី Sanna Marin ធ្វើជានាយករដ្ឋមន្រ្តីរបស់ប្រទេស ដែលធ្វើឱ្យអ្នកស្រីក្លាយជាប្រមុខរដ្ឋាភិបាលដែលក្មេងជាងគេបំផុតនៅលើពិភពលោក ដែលគាត់មានអាយុតែ ៣៤ឆ្នាំ ប៉ុណ្ណោះ។ អ្នកស្រី Sanna Marin កំពុងមានសំឡេងនាំមុខគណបក្សចំនួន ៥ ដែលសុទ្ធតែត្រូវបានដឹកនាំដោយស្ត្រី ដែលក្នុងនោះមានស្ត្រី ៣នាក់ ហើយក៏មានម្នាក់មានអាយុ ៣០ឆ្នាំផងដែរ។ សភាប្រទេសក្នុងតំបន់ណ័រឌីក ដែលមានអាសនៈចំនួន ២០០ អាសនៈមួយនេះ បានយល់ព្រមឱ្យអ្នកស្រី Sanna Marin ឈ្នះក្នុងការបោះឆ្នោតក្នុងលទ្ធផល ៩៩-៧០ ។ នេះមានន័យថា រដ្ឋាភិបាលអ្នកស្រីមានសំឡេងភាគច្រើន ហើយអាចគ្រប់គ្រង ១១៧អាសនៈ បានយ៉ាងធូរខ្លួន។ ការតែងតាំងនេះក៏អនុញ្ញាតឱ្យអ្នកស្រីតំណាងឱ្យប្រទេសហ្វាំងឡង់

    December 11, 2019
  • អន្តរជាតិ

    ថៃ៖ បុរសជនជាតិថៃអាយុ ៣៨ ឆ្នាំម្នាក់ បានរងាររហូតដល់ស្លាប់ ក្រោយអាកាសធាតុបានចុះត្រជាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថៃចុងក្រោយនេះ និងខណៈដែលរូបគាត់ផ្ទាល់មិនបានត្រៀមការពារខ្លួនទល់នឹងសីតុណ្ណភាពត្រជាក់នេះទាល់តែសោះ។ ហេតុការណ៍បានកើតឡើងនៅក្នុងខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ ជាតំបន់មួយដែលអាកាសធាតុអាចចុះត្រជាក់ដល់ ៨ ឬ ៩​ អង្សាសេ ព្រោះតំបន់មួយនេះទទួលរងសម្ពាធខ្យល់ត្រជាក់បក់មកពីប្រទេសចិន។ សារព័ត៌មាន Worldofbuzz បានចុះផ្សាយហេតុការណ៍នេះថា បុរសជាជនរងមានកូនចំនួន ២​ នាក់ និងរស់នៅក្នុងជីវភាពមិនសូវធូរធារនោះទេ។ ក្នុងយប់នៃថ្ងៃកើតហេតុក្នុងផ្ទះរបស់គាត់មានភួយចំនួន ៣ សម្រាប់ប្រើប្រាស់ តែបុរសជាជនរងគ្រោះមិនបានយកភួយនោះមកប្រើទេ ដោយគាត់បានឲ្យភួយទាំងអស់ទៅកូនតូចម្នាក់ និងបាននិយាយថា គាត់អាចគេងដោយមិនបាច់ដណ្ដប់ភួយបាន។ យ៉ាងណាក្តី នៅពេលព្រឹកឡើងគេបានប្រទះឃើញបុរសជនរងគ្រោះ រឹងខ្លួននិងដាច់ដង្ហើមស្លាប់បាត់ទៅហើយ។ ក្រោយពិនិត្យសាកសពវេជ្ជបណ្ឌិតបានរកឃើញថា បុរសជនរងគ្រោះបានស្លាប់ព្រោះតែឈាមរបស់គាត់មិនអាចទទួលយកអាកាសធាតុត្រជាក់បាន។

    December 11, 2019
  • អន្តរជាតិ

    ថៃ៖ ភ្ញៀវទេសចរណ៍អាមេរិកម្នាក់ត្រូវបានក្រុមបុគ្គលិកនៅក្នុងភោជនីដ្ឋានមួយក្នុងប្រទេសថៃព្រួតគ្នាដេញវាយពេញផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យជាទីបំផុត។ បើយោងតាមសារព័ត៌មានអេឡិចត្រូនិចដ៏ល្បីរបស់ថៃបានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅតំបន់ឆ្នេរសមុទ្រ Karon ក្នុងខេត្តភូកេត ប្រទេសថៃ។ បុរសជាភ្ញៀវទេសចរណ៍អាមេរិកមានអាយុ ៤៤ ឆ្នាំ តែមិនត្រូវបានគេបង្ហាញឈ្មោះឡើយ ខណៈភាគីដេញវាយគាត់មួយក្រុមទៀតគឺសុទ្ធតែជាជនជាតិថៃដែលបម្រើការងារនៅក្នុងភោជនីយដ្ឋាន Capri ។ គេមិនបានដឹងច្បាស់ទេអំពីមូលហេតុដែលបង្កឲ្យមានអំពើហឹង្សានេះ តែបើតាមការសន្និដ្ឋានហេតុការណ៍នេះទំំនងជាកើតឡើងដោយសារតែភ្ញៀវទេសចរណ៍អាមេរិកជាអ្នកបង្កកំហុសទៅលើក្រុមបុគ្គលិកមុន ទើបបានជាក្រុមបុគ្គលិកប្រួតគ្នាដេញវាយគាត់ដូចនេះ។ ក្រោយកើតមានហេតុការណ៍នេះប៉ូលិសថៃបានហៅទាំងបុរសអាមេរិក និងក្រុមបុគ្គលិកថៃមកធ្វើការអប់រំ ធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពហឹង្សាដូចនេះទៀត ហើយពួកគេម្នាក់ៗត្រូវបានពិន័យជាប្រាក់ម្នាក់ ៥០០ បាត (១៧ ដុល្លារអាមេរិក) ផងដែរ៕ អត្ថបទ៖ ភក្តី

    December 10, 2019
  • អន្តរជាតិ

    និស្សិតចិនមានពិន្ទុវ៉ាដាច់ប្រទេសដទៃទៀតនៅក្នុងការស្ទង់មតិនៃសមត្ថភាពអាន, គណិតវិទ្យា និងវិទ្យាសាស្ត្រ, បញ្ជាក់ពីទុនបម្រុងនៃកម្លាំងសេដ្ឋកិច្ចនាពេលអនាគត និងការតស៊ូរបស់សេដ្ឋកិច្ចជឿនលឿនដើម្បីបន្តបាន។ របាយការណ៍របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) បានសិក្សាលើក្រុមសិស្សដែលមានអាយុ ១៥ឆ្នាំ ទូទាំងពិភពលោក បានរកឃើញថា ខេត្ត/ក្រុងចំនួន ៤ របស់ប្រទេសចិនដូចជា៖ ប៉េកាំង ស៊ាងហៃ ជាំងស៊ូ និងហ្សេជាំង ពូកែខាងវិទ្យាសាស្ត្រ និងគណិតវិទ្យា។ ថ្វីបើជីវភាពរស់នៅរបស់អ្នកខេត្ត/ក្រុងទាំងនេះទាបជាងក្រុមសិស្សដែលមានពិន្ទុមធ្យម ប៉ុន្តែពួកគេនៅតែអាចមានពិន្ទុខ្ពស់ជាងគេ។ អ្វីដែលសំខានសូម្បីតែ ១០% នៃសិស្សជនជាតិចិនដែលលំបាកបំផុត ក៏នៅតែមានជំនាញខាងអានល្អជាងក្រុមសិស្ស ដែលមានពិន្ទុមធ្យមដទៃដោយ OECD ផងដែរ។ ការរកឃើញនេះគឺជាផ្នែកមួយនៃកម្មវិធីការវាយតម្លៃនិស្សិតអន្តរជាតិឆ្នាំ២០១៨ (PISA) ដែលជាប្រព័ន្ធអប់រំទូទាំងពិភពលោក ដែលធ្វើឡើងរៀងរាល់

    December 9, 2019
  • អន្តរជាតិ

    ទីបំផុត ចេកមួយផ្លែតម្លៃ ១២០ ០០០ ដុល្លារអាមេរិក ដែលត្រូវបានគេដាក់លក់ដោយបិទនៅលើជញ្ជាំងនៅឯពិធីតាំងពិព័រណ៍សិល្បៈក្នុងសហរដ្ឋអាមេរិនោះបានរកឃើញម្ចាស់ហើយ ដែលម្ចាស់រូបនោះត្រូវបានគេស្គាល់ថា​ជាអ្នកសិល្បៈករដ៏ល្បីឈ្មោះម្នាក់ផងដែរ។ បើតាមសារព័ត៌មាន Dailymail បានឲ្យដឹងថាម្ចាស់ចេកតម្លៃជាង ១០ ម៉ឺនដុល្លារនេះមានឈ្មោះថា David Datuna ជាជនជាតិអាមេរិកមានដើមកំណើតហ្សកហ្ស៊ី ហើយរូបគាត់ជាសិល្បៈករផ្នែកកំប្លែងដ៏មានប្រជាប្រិយភាពម្នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា ក្រោយក្លាយជាម្ចាស់ចេកនោះភ្លាម លោក David Datuna បានបកចេកនោះញ៉ាំភ្លាមៗតែម្តង ខណៈមានសារព័ត៌មានជាច្រើនបានព្យាយាមថតយកសកម្មភាពរបស់គាត់។ សូមរម្លឹកជូនថា ចេកមួយផ្លែខាងលើនេះគឺត្រូវគេប្រើប្រាស់ជានិមិត្តរូបនៃពាណិជ្ជកម្មពិភពលោក ជានិមិត្តរូបនៃការវិនិយោគទ្វេដង និងជានិមិត្តរូបនៃភាពសប្បាយរីករាយបែបកំប្លែងផងដែរ ហើយព្រោះតែចេកមួយផ្លែនេះត្រូវបានគេចាត់ទុកជានិមិត្តរូបនៃរឿងសំខាន់ៗដូចនេះហើយទើបតម្លៃរបស់វាក៏ខ្ពស់កប់ពពកដែរ៕ អត្ថបទ៖ ភក្តី

    December 9, 2019
  • អន្តរជាតិ

    សាមុតប្រាកាន/ថៃ៖ អាកាសធាតុត្រជាក់នៅប្រទេសថៃកំពុងចាប់ផ្តើមជះឥទ្ធិពលដល់សត្វ និងត្រីក្នុងស្រុក ខណៈត្រីរាប់ពាន់ក្បាលត្រូវបានគេប្រទះឃើញស្លាប់អណ្តែតនៅក្នុងបឹងមួយ ក្នុងភូមិ Prueksa កាលពីថ្ងៃទី០៧ ខែធ្នូ ប៉ុន្មានថ្ងៃមុននេះ។ បើយោងតាមសម្ដីអ្នកជំនាញផ្នែកជលផលបានបញ្ជាក់ថា មូលហេតុនៃការស្លាប់គឺដោយសារថា សីតុណ្ហភាពប្រហែល ១៨អង្សាសេ នៅក្នុងតំបន់នោះ គឺខុសពីធម្មតាសម្រាប់ត្រី ដែលជាហេតុធ្វើឱ្យត្រីមិនអាចសម្រប់ខ្លួនបាន និងស្លាប់យ៉ាងច្រើនបែបនេះ។ ចំណែកអ្នកនេសាទក្នុងស្រុកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើអាកាសធាតុត្រជាក់នៅតែបន្តក្នុងរយៈពេលយូរ វាអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ពួកគេ។ សម្រាប់ពេលបច្ចុប្បន្ននេះការចុះត្រជាក់ត្រូវបានគេរំពឹងថា នឹងមានរយៈពេលយ៉ាងហោចណាស់រហូតដល់ថ្ងៃអង្គារស្អែកនេះដែរ៕ អត្ថបទ៖ លីដា

    December 9, 2019
  • អន្តរជាតិ

    ដូចយើងដឹងហើយថា ការប្រែប្រួលអាកាសធាតុបានផ្តល់នូវផលវិបាកយ៉ាងណាខ្លះ។ វាបានធ្វើឱ្យសកម្មភាពអាកាសធាតុ ឬ កម្ដៅផែនដីមានការឡើង/ចុះខុសពីធម្មតា ដែលទាំងនេះវាបង្កបញ្ហាជាច្រើនមិនថាលើមនុស្ស សត្វ ឬធម្មជាតិនោះទេ។ ជាក់ស្ដែងការផ្លាស់ប្តូរដែលយើងអាចចាប់អារម្មណ៍បាននាពេលបច្ចុប្បន្ននេះគឺ ទឹកធ្លាក់ដ៏ធំមួយរបស់ពិភពលោកឈ្មោះថា Victoria Falls ដែលមានទីតាំងនៅភាគខាងត្បូងនៃទ្វីបអាហ្រ្វិក ជាទឹកធ្លាក់ដែលហូរចុះចូលទន្លេហ្សំប៊េហ្សិ (Zambezi) ក្នុងជម្រៅរហូតដល់ទៅ ១០០ម៉ែត្រ ពេលនេះបានរីងស្ងួតស្ទើរទាំងស្រុង។ វាគឺជាលទ្ធផលនៃគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រ ដែលបានវាយប្រហារតំបន់នេះអស់រយៈពេលជាងមួយសតវត្សរ៍មកហើយ។ ប្រសិនបើគ្រោះរាំងស្ងួតនៅតែបន្តនោះ ប្រទេសហ្ស៊ីមបាវេ និងហ្សំបៀ ដែលធ្លាប់តែទទួលបានផលប្រយោជន៍ពីការទាក់ទាញទេសចរណ៍ពីទឹកធ្លាក់ Victoria Falls ក៏ប្រហែលជានឹងលែងទទួលបានប្រយោជន៍នេះទៀតដែរ។ ក្នុងប៉ុន្មានឆ្នាំមុនករណីនៃគ្រោះរាំងស្ងួតធ្វើឱ្យទឹកធ្លាក់យឺត ហើយអ្នកជំនាញក្នុងតំបន់និយាយថា គេមិនដែលឃើញទឹកធ្លាក់ធ្លាក់មកទាប និងទឹកហូរខ្សោយបែបនេះទេ។ ប្រការនេះបាននាំឱ្យមានការភ័យខ្លាចចំពោះការប្រែប្រួលអាកាសធាតុ ដោយអ្នកស្រុកជាច្រើនមានការព្រួយបារម្ភថា បញ្ហានេះនឹងប៉ះពាល់ដល់ចំណូលរបស់ពួកគេពីវិស័យទេសចរណ៍។

    December 9, 2019