- autoadmin
- អន្តរជាតិ
ភ្នំភ្លើងមួយបានផ្ទុះឡើងនៅថ្ងៃច័ន្ទនេះផ្ទាល់ នៅលើកោះមួយរបស់ប្រទេសនូវែលសេឡង់ ហើយមនុស្សមួយចំនួនត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន និងរងរបួស បន្ទាប់ពីមានការផ្ទុះនេះ។ អ្នកស្រីនាយករដ្ឋមន្រ្តី Jacinda Ardern បាននិយាយថា អ្នកទេសចរប្រហែល ១០០នាក់ បានស្ថិតនៅលើ ឬនៅជិតកោះ Whakaari ឬកោះសនោះ នៅពេលដែលវាបានផ្ទុះឡើង។ ខណៈពេលនេះអ្នកសង្គ្រោះកំពុងបញ្ជូនជនរងគ្រោះឡើងមកលើគោក និងបន្តស្វែងរកអ្នកបាត់ខ្លួន។ ទីភ្នាក់ងារ GeoNet បាននិយាយថា ការផ្ទុះភ្នំភ្លើងកម្រិតមធ្យមបានកើតឡើង និងបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួនដល់កម្រិត ៤ នៅលើខ្នាតមាត្រដ្ឋាន ៥ ដែលតំណាងឱ្យមហន្ដរាយដ៏ធំ។ ប៉ូលីសបានស្នើសុំឱ្យប្រជាជនចៀសចេញពីតំបន់នៅលើកោះខាងជើង ដែលនៅជិតការផ្ទុះនេះរួមទាំងតំបន់ Whakatane និងតំបន់ Muriwai Drive
December 9, 2019 - អន្តរជាតិ
ថ្មីៗនេះមានអ្នកផលិតខ្សែភាពយន្តឥណ្ឌាម្នាក់ឈ្មោះ Daniel Shravan កំពុងបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅលើអ៊ិនធឺណែត ដោយសារបុរសនោះនិយាយសម្ដីយ៉ាងមិនថ្លៃថ្នូរថា៖ “ស្ត្រីគួរតែសហការជាមួយអ្នករំលោភ និងមានស្រោមអនាម័យជាប់ខ្លួន” ។ ជាក់ស្តែងមតិយោបល់របស់បុរសនោះត្រូវបានធ្វើឡើង បន្ទាប់ពីមានរឿងក្ដីសាកសពរបស់នារីរងគ្រោះឈ្មោះ Priyanka Reddy ត្រូវបានគេរំលោភបូក និងត្រូវបានគេដុតសម្លាប់ចោលកាលពីសប្តាហ៍មុន។ គាត់បានឈរលើហេតុផលរបស់គាត់ដោយណែនាំថា ការរំលោភគួរតែត្រូវបានធ្វើឱ្យស្របច្បាប់ ហើយដរាបណាគ្មាននរណាម្នាក់ត្រូវបានសម្លាប់បន្ទាប់ពីការរំលោភសេពសន្ថវៈ ស្ត្រីគួរតែបំពេញតណ្ហាផ្លូវភេទរបស់បុរស។ មិនត្រឹមតែប៉ុណ្ណឹងទេ! គាត់គិតថាស្ត្រីគួរតែទទួលយកការចាប់រំលោភពីបុរស ហើយគួរតែមានការអប់រំអំពីការរួមភេទដល់ស្ត្រីដែលមានអាយុលើសពី ១៨ឆ្នាំ ដូច្នេះពួកគេនឹងមានស្រោមអនាម័យ និងប្រដាប់ការពារទឹកមាត់ (dental dams) តាមខ្លួន។ សម្ដីបុរសនេះពិតជាឆ្គួតមែនទែន! បុរសនោះបានពន្យល់ថា ប្រសិនបើមនុស្សប្រុសមិនសមតាមបំណង ពួកគេនឹងមានគំនិតសម្លាប់មនុស្សនេះឡើង ហើយយន្តការការពារខ្លួនរបស់ស្ត្រីដូចជាការបាញ់ម្រេច គឺជាការបំភ័យអ្នករំលោភ។ ហួសចិត្ត!
December 9, 2019 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានមេដឹកនាំកូរ៉េខាងជើងថា លោក គីម ជុងអ៊ុន នឹងបាត់បង់អ្វីៗទាំងអស់ ប្រសិនបើលោកធ្វើតាមរបៀបអមិត្តជាមួយអាមេរិកបែបនេះ។ លោក ត្រាំ បានសរសេរនៅលើគណនីធ្វីតទ័រ (twitter) កាលពីថ្ងៃអាទិត្យថា៖ “លោកប្រធាន គីម ជុងអ៊ុន ឆ្លាតពេក ហើយឆ្ងាយពេក ដែលនឹងមានការបាត់បង់ច្រើនណាស់…បើគាត់ហានធ្វើអំពើអរិភាព”។ លោកប្រធានាធិបតីបានបន្ថែមទៀតថា ក្រោមការដឹកនាំរបស់លោក គីម ប្រទេសកូរ៉េខាងជើង “មានសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង ប៉ុន្តែប្រទេសនេះត្រូវតែលុបបំបាត់ចោលនុយក្លេអ៊ែតាមការសន្យា”។ គួរឱ្យដឹងដែរថាប្រទេសកូរ៉េខាងជើងបានប្រកាសនៅថ្ងៃអាទិត្យនេះថា ខ្លួនបានធ្វើការសាកល្បងនូវការធ្វើតេស្តដ៏មានសារៈសំខាន់មួយ នៅឯស្ថានីយ៍បង្ហោះផ្កាយរណបសូហ៊ែ (Sohae Satellite Launching Ground) ប៉ុន្តែយ៉ាងណាវាមិនប្រាកដទេថា
December 9, 2019 - អន្តរជាតិអ្នកតវ៉ាជិត ៨០០,០០០នាក់ បានបង្ហាញខ្លួនសារជាថ្មី ដើម្បីគម្រប់ខួប ៦ខែ នៃការតវ៉ាប្រឆាំងរដ្ឋាភិបាលហុងកុង
សង្កាត់ពាណិជ្ជកម្មរបស់ហុងកុង ត្រូវបានជន់លិចដោយហ្វូងបាតុកររហូតដល់ជិត ៨០០,០០០នាក់ កាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ ម្សិលមិញនេះ ដែលជាថ្ងៃមួយនៃការប្រារព្ធខួប ៦ខែ នៃការចាប់ផ្តើមការតវ៉ាដែលកំពុងបន្ត ដែលមានចាប់តាំងពីថ្ងៃទី០៩ ខែមិថុនា មកម៉្លេះ។ អ្នករៀបចំរណសិរ្សសិទ្ធិមនុស្សស៊ីវិលប៉ាន់ស្មានថា មានមនុស្សជិត ៨០០,០០០នាក់ បានដើរក្បួនពីឧទ្យាន Victoria នៅ Causeway Bay រហូតដល់ផ្លូវ Chater នៅកណ្តាលទីក្រុង។ ការដើរក្បួននេះក៏ដើម្បីរំលឹកទិវាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារ ស្អែកនេះផងដែរ។ រំលឹកដែរថានាថ្ងៃទី០៩ ខែមិថុនា ប្រជាជនប្រមាណ ១លាននាក់ បានចេញដើរក្បួនតាមដងផ្លូវ ដើម្បីប្រឆាំងសេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័នរបស់រដ្ឋាភិបាល។ ហើយចាប់តាំងពីពេលនោះមកការតវ៉ាបានបន្ត ធ្វើឱ្យមានចលនាប្រឆាំងនឹងរដ្ឋាភិបាល
December 9, 2019 - អន្តរជាតិ
ម៉ាឡេស៊ី៖ ក្រសួងអប់រំម៉ាឡេស៊ីនឹងធ្វើការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ក្រុមយុវសិស្សក្មេងៗ ដែលការផ្លាស់ប្តូរនោះគឺជាការផ្លាស់ប្តូរទៅលើផ្នត់គំនិតរបស់ពួកគេក្នុងការជ្រើសរើសការងារនៅពេលអនាគត។ កន្លងមកក្រុមសិស្សសាលានៅម៉ាឡេស៊ីទាំងអស់ត្រូវបានគេបណ្តុះគំនិតថា ត្រូវជ្រើសរើសមុខរបរ ឬការងារណាដែរខ្លួនស្រលាញ់បំផុតទើបពួកគេអាចទទួលបានជោគជ័យខ្លាំងនៅក្នុងកិច្ចការទាំងនោះ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលបច្ចុប្បន្ននេះពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំងក្រោមឥទ្ធិពលនៃបច្ចេកវិទ្យា និងផ្នត់គំនិតរបស់ប្រជាពលរដ្ឋម្នាក់ៗផ្ទាល់ផងដែរ។ ជាក់ស្តែងស្ថានភាពនៅក្នុងប្រទេសម៉ាឡេស៊ីក៏មានការប្រែប្រួលខ្លាំងណាស់ដែរ ដែលអាចធ្វើឲ្យការងារមួយចំនួននឹងក្លាយជាការងារមិនសំខាន់ ឬលែងមានតម្រូវការទាល់តែសោះតែម្តងនៅក្នុងពេលអនាគត។ អាស្រ័យលើស្ថានភាពជាក់ស្តែងនេះហើយ ទើបរដ្ឋាភិបាលម៉ាឡេស៊ីគ្រោងនឹងធ្វើការផ្សព្វផ្សាយអំពីបញ្ហាដ៏រសើបនេះនៅតាមគ្រប់សាលារៀនចាប់ពីខែឆ្នូ ឆ្នាំ ២០១៩ នេះតទៅ ដើម្បីឲ្យយុវជនក្មេងៗបានដឹង និងពិចារណាឡើងវិញចំពោះការងារដែលពួកគេស្រលាញ់ តែវាអាចក្លាយជាការងារគ្មានតម្រូវការទាល់តែសោះនៅពេលខាងមុខ៕ អត្ថបទ៖ ភក្តី
December 9, 2019 - អន្តរជាតិ
លទ្ធផល “ទីក្រុងដែលខិតខំធ្វើការជាងគេបំផុត” នេះត្រូវបានផ្អែកលើការសិក្សាថ្មីមួយដោយ Kisi ដែលជាក្រុមហ៊ុនមូលបត្រ និងជាប្រព័ន្ធត្រួតពិនិត្យមានមូលដ្ឋានលើ cloud ដែលវាសិក្សាមើលរបៀបរស់នៅ និងឱកាសវិជ្ជាជីវៈនៅក្នុងទីក្រុងដែលបានចូលរួម។ វាក៏ជា Instant Office ដែលគ្រប់គ្រងសេវាកម្មការិយាល័យ និងកន្លែងធ្វើការរួមជាអន្តរជាតិ ដែលបានវិភាគទិន្នន័យពីការសិក្សា ហើយបង្កើតជាពិន្ទុអាំងតង់ស៊ីតេការងារតាមទីក្រុងនីមួយៗ។ ការសិក្សានេះបានចូលរួមដោយទីក្រុងធំៗចំនួន ៤០ មកពីជុំវិញពិភពលោក ហើយមានទីក្រុងរបស់អាស៊ីចំនួន ៣ឯណោះ ដែលបានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ ។ ជាក់ស្ដែងទីក្រុងតូក្យូរបស់ប្រទេសជប៉ុន បានឈរនៅលើកំពូលតារាងលេខ១ ដោយមានពិន្ទុ ១០០ ខណៈចំណាត់ថ្នាក់ទី២ គឺសិង្ហបុរី ដែលទទួលបាន ៩៥.៤ និងលំដាប់ទី៤ គឺទីក្រុងគូឡាឡាំពួ
December 7, 2019 - អន្តរជាតិ
ម៉ាឡេស៊ី៖ តាមធម្មតាបទភ្លេងជាតិរបស់ប្រទេសនីមួយៗត្រូវបានគេតែងឡើង និងច្រៀងក្នុងភាសាដើមរបស់ប្រទេសទាំងនោះផ្ទាល់តែម្តង បើនោះជាប្រទេសមួយនោះមានភាសាបរទេសជាច្រើនផ្សេងទៀតសម្រាប់ប្រើប្រាស់ញឹកញាប់ក៏ដោយ។ ព្រោះហេតុផលនេះហើយទើបក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមម៉ាឡេស៊ីជាច្រើនបានផ្ទុះការរិះគន់ជាខ្លាំង ចំពោះសាលាបឋមសិក្សាមួយនៅក្នុងក្រុង Seremban ភាគខាងត្បូងប្រទេសម៉ាឡេស៊ី ដែលបានឲ្យសិស្សសាលាច្រៀនបទភ្លេងជាតិម៉ាឡេស៊ីជាភាសាចិនទៅវិញ។ ក្នុងរយៈពេលជាច្រើនរយឆ្នាំកន្លងមកនេះបទភ្លេងជាតិម៉ាឡេស៊ីត្រូវបានច្រៀងក្នុងភាសាដើមម៉ាឡេស៊ីដែលមានឈ្មោះថា Bahasa យ៉ាងណាក្តីក្នុងវីដេអូមួយដែលគេបានបង្ហោះពេញបណ្ដាញសង្គម Facebook នោះគេបានឃើញថា ក្រុមក្មេងៗសិស្សសាលាបានច្រៀងបទនេះក្នុងភាសាចិនមួយ ដែលមានឈ្មោះថា Mandarin ទៅវិញ (ជាភាសាប្រើប្រាស់ភាគច្រើននៅតំបន់ខាងជើង និងខាងត្បូងប្រទេសចិន)។ ក្រោយផ្ទុះការរិះគន់យ៉ាងខ្លាំង ពេលនេះអាជ្ញាធរម៉ាឡេស៊ីកំពុងបើកការស៊ើបអង្កេតជាពិសេសមួយចំពោះមូលហេតុនៃភាពមិនប្រក្រតីនេះ៕ អត្ថបទ៖ភក្តី
December 7, 2019 - Nissan Auto Tech
Nissan TERRA គឺជារថយន្តប្រភេទ ៧ កៅអីពេញ ដែលម៉ាស៊ីនប្រើម៉ាស៊ូត មានមូលដ្ឋានលើភីកអាប់ដ៏ពេញនិយមបំផុត។ រថយន្តប្រភេទ SUV ដែលមានគុណភាពខ្ពស់ រួមបញ្ចូលគ្នានូវបច្ចេកវិទ្យាបើកបរកម្រិតខ្ពស់ ជាមួយនឹងបន្ទប់ធំទូលាយ និងដំណើរការម៉ាស៊ីនលំដាប់កំពូល ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើដំណើរបានដោយភាពជឿជាក់។ លក្ខណៈពិសេសមួយដែលត្រូវបានដំឡើងដែលត្រូវបានគេស្គាល់ថាជា Auto Tail Gate អនុញ្ញាតឱ្យ TERRA របស់អ្នកបើកកន្ទុយឃ្លុបរបស់វាដោយស្វ័យប្រវត្តិនៅពេលអ្នកចូលទៅជិត ហើយគ្រាន់តែទាត់ជើងរបស់អ្នកនៅក្រោមកាងខាងក្រោយជាការស្រេច។ លក្ខណៈពិសេសមួយទៀតគឺប៊ូតុង ‘1-Touch Remote Fold and Tumble Seat’ ដែលអាចបញ្ជាឱ្យបត់កៅអីជួរទី២ យ៉ាងលឿន ដើម្បីឱ្យជួរទី៣ អាចចូល និងចេញបានយ៉ាងងាយស្រួល។
December 7, 2019 - អន្តរជាតិ
ថៃ៖ កម្មករសំណង់ជនជាតិខ្មែរម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលដែលជញ្ជាំងបេតុងទម្ងន់ ៣តោន បានធ្លាក់សង្កត់លើពួកគេក្នុងអំឡុងពេលមានខ្យល់បក់ខ្លាំង នៅឯការដ្ឋានសំណង់មួយក្នុងស្រុកបាងភ្លី កាលពីថ្ងៃសុក្រម្សិលមិញនេះ។ លោកវរសេនីយ៍ទោ Thanthit Daenrasi មន្រ្តីទទួលបន្ទុកនៅប៉ុស្តិ៍នគរបាលឃុំបាងកែបានឱ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅទីតាំងនៃផ្ទះលំនៅដ្ឋានមួយ ដែលកំពុងសាងសង់នៅក្នុងឃុំបាងកែវផ្ទាល់តែម្ដង។ ប៉ូលីសដែលចុះទៅពិនិត្យទីតាំងនោះបានរកឃើញសាកសពឈ្មោះ ម៉ៅ សិទ្ធិ អាយុ ៣៦ឆ្នាំ ដេកស្លាប់នៅជាន់ទី២ នៃផ្ទះកំពុងសាងសង់នោះ។ ពលករខ្មែរម្នាក់ទៀតឈ្មោះថា ហឿង វុធ អាយុ ៣០ឆ្នាំ បានរងរបួសបាក់ជើង ហើយក្រុមអ្នកជួយសង្គ្រោះក៏បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យស្រុកបាងភ្លី។ ប្រតិបត្តិករស្ទូចបានប្រាប់ប៉ូលីសថា ផ្នែកមួយនៃជញ្ជាំងបេតុងទម្ងន់ ៣-៤តោនត្រូវបានគេលើកឡើងដល់ជាន់ទី២ កាលពីថ្ងៃពុធ ប៉ុន្តែមិនទាន់ត្រូវបានជួសជុល និងភ្ជាប់ជាមួយគ្រឹះផ្ទះនៅឡើយទេ
December 7, 2019 - អន្តរជាតិ
ប្រជាជនជប៉ុន និងអាហ្វហ្គានីស្ថាន ក៏ដូចជាពិភពលោកទាំងមូលកំពុងមានការសោកស្ដាយជាពន់ពេក បន្ទាប់ពីលោកគ្រូពេទ្យ Tetsu Nakamura ដែលជាស្ថាបនិកនៃអង្គការក្រៅរដ្ឋាភិបាល សេវាកម្មវេជ្ជសាស្រ្តជប៉ុនដើម្បីសន្តិភាព (Peace Japan Medical Services) ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃពុធប៉ុន្មានថ្ងៃមុននេះ។ លោកគ្រូពេទ្យវ័យ ៧៣ឆ្នាំ ដែលមានដើមកំណើតនៅក្រុង Fukuoka ប្រទេសជប៉ុនម្នាក់នេះ ត្រូវបានពួកខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅពេលដែលគាត់កំពុងធ្វើដំណើរទៅបំពេញភារកិច្ច ហើយវាពិតជាធ្វើឱ្យពិភពលោក ជាពិសេសប្រជាជនអាហ្វហ្គានីស្ថាន មានការសោកស្ដាយយ៉ាងខ្លាំង ក៏ព្រោះថាគាត់គឺជាអ្នកមានគុណដែលនាំយកទឹកស្អាតជូនអ្នកភូមិនៅទីនោះ ក៏ដូចជាសង់មន្ទីរពេទ្យ និងធ្វើកិច្ចការដែលនាំមកនូវក្ដីសង្ឃឹមជូនអ្នកនៅទីនោះជាច្រើនផ្សេងទៀត។ លោកគ្រូពេទ្យ Tetsu Nakamura ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំទ្រូងខាងស្ដាំ ហើយគាត់បានស្លាប់មុនពេលដែលត្រូវផ្ទេរទៅកាន់មូលដ្ឋានពេទ្យយោធាអាមេរិក នៅ Bagram ខេត្ត
December 7, 2019









