autoadmin
  • អន្តរជាតិ

    នៅប្រទេសចិនរដូវរងាបានចូលដល់ហើយ ដូច្នេះសម្រាប់អ្នកដែលទៅលេងចិន ឬនៅទីនោះស្រាប់ គឺត្រូវដល់ដល់ពេលវេលាត្រូវពាក់ស្រោមដៃ មួក កន្សែងបង់ក ស្រោមជើង ហើយជាពិសេសពាក់ម៉ាសមុខ ដើម្បីសុខសុវត្ថិភាព។ កាលចូលដល់រដូវរងាក្នុងប្រទេសចិនមិនមែននិយាយតែភាពត្រជាក់នោះទេ ដោយថ្មីៗនេះទីក្រុងស៊ាងហៃបានជួបនូវបញ្ហា “ផ្សែងអ័ព្ទ” ធ្ងន់ធ្ងរក្នុងសប្តាហ៍នេះ ហើយអព្ទពុលទាំងនេះវាតែងតែកើតឡើងនារដូវរងាបែបនេះ។ យោងតាមគេហទំព័រ aqicn.org បានឱ្យដឹងថា ស្ថានភាពខ្យល់នៅក្នុងទីក្រុងគឺមិនល្អសម្រាប់សុខភាពទេ កាលពីថ្ងៃអង្គារ និងថ្ងៃពុធ ដោយគុណភាពខ្យល់ធ្លាក់ចុះរហូតដល់ ២០៦ AQI ។ រំលឹកដែរថា គុណភាពខ្យល់ដែលល្អសម្រាប់សុខភាពមនុស្សទូទៅគឺក្រោម ៥០ AQI ។ សម្រាប់ប្រជាជនចិនធម្មតាប្រហែលជាទម្លាប់ជាមួយការហូរចូលនៃភាគល្អិតពុលប្រចាំឆ្នាំនេះ ទោះបីជាស្ថានភាពបានប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះក៏ដោយ ព្រោះរដ្ឋាភិបាលចិនកាន់តែយកចិត្តទុកដាក់ក្នុងការថែរក្សាបរិស្ថាន និងសួតប្រជាជនរបស់ខ្លួន។ ប៉ុន្តែយ៉ាងណាវានៅមិនទាន់ល្អដល់ថ្នាក់ពួកគេអាចមុខទទេមិនពាក់ម៉ាស់បានទេ

    December 7, 2019
  • អន្តរជាតិ

    ថៃ៖ យុវសិស្សអាយុ ១៦ឆ្នាំម្នាក់ ត្រូវគេចាប់បានថាបានទិញយកសំបុត្រពេទ្យក្លែងក្លាយ ដែលការទិញនេះភាគច្រើនគឺដើម្បីយកលេសដាក់ច្បាប់សាលាជាដើម។ បើយោងតាមគណនី Facebook វេជ្ជបណ្ឌិតឈ្មោះ Pupoony Vesarattrakool គាត់បានបង្ហាញថា សំបុត្រពេទ្យក្លែងក្លាយទាំងនេះ ត្រូវបានដាក់លក់តាមអ៊ិនធឺណេតក្នុងតម្លៃ ២០០បាត ឬ ៦.៥ដុល្លារ ប៉ុណ្ណោះ។ វាត្រូវបានលក់ឡើងដោយសារថា សិស្សមួយចំនួនឈប់គ្មានមូលហេតុច្បាស់លាស់នោះទេ ឬពួកគេចង់គេចម៉ោងមិនទៅរៀនតែម្ដង ដោយប្រើសំបុត្រពេទ្យឈឺក្លែងក្លាយនេះជាលេសបោកគ្រូជាដើម។ បើតាមការរៀបរាប់របស់អ្នកគ្រូពេទ្យ Pupoony Vesarattrakool បានបង្ហោះកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីជាការព្រមានដល់គ្រូ និងឪពុកម្តាយសិស្សថា មានវិញ្ញាបនបត្រវេជ្ជសាស្ត្រក្លែងក្លាយត្រូវបានដាក់លក់តាមអ៊ិនធឺណេត ដែលប្រើឈ្មោះរបស់មនុស្សពិតប្រាកដ (random) ។ ហើយរឿងនេះវាបានចាប់ផ្តើមបែកធ្លាយ

    December 7, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់បានធ្លាប់ពីលើអគារជាន់ទី ៥ ស្លាប់ យ៉ាងអាណោច​អាធ័មជាទីបំផុត ព្រោះតែការធ្វេលប្រហែលរបស់ម្ដាយនាង។ បើតាមមន្ត្រីប៉ូលិសនៅកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា គ្រួសាររបស់ក្មេងស្រីរងគ្រោះជាអ្នករស់នៅក្នុងរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី តែពួកគេបានមកកំសាន្តនៅក្នុងក្រុង Penampang ដែលជាតំបន់ទេសចរណ៍មួយរបស់ម៉ាឡេស៊ី។ ក្នុងការមកកំសាន្តនេះគ្រួសារក្មេងស្រីរងគ្រោះបានស្នាក់នៅក្នុងបន្ទប់ជាន់ទី ៥ នៃសណ្ឋាគារដែលជាកន្លែងកើតហេតុខាងលើ។ មុនពេលកើតហេតុបន្តិចក្មេងស្រីរងគ្រោះ និងប្អូនស្រីនាងម្នាក់ទៀតបានរត់លេងនៅទីធ្លារមុខបន្ទប់ ខណៈដែលម្តាយរបស់នាងតាមថតវីដេអូពីក្រោយ ហើយបន្តិចក្រោយមកនាងក៏ធ្លាក់ពីលើអគារស្លាប់ភ្លាមៗតែម្តង។ បន្ទាប់ពីមើលវីដេអូ និងស្ដាប់ការរៀបរាប់ខាងលើ ក្រុមអ្នកបើប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានដាក់ការស្តីបន្ទោសទៅកាន់ស្ត្រីជាម្តាយ ដែលគិតតែពីថតសកម្មភាពកូនរហូតបណ្តោយឲ្យកូនធ្លាក់ដូចនេះ ផ្ទុយទៅវិញបើពេលនោះស្រ្តីជាម្តាយមិនរវល់តែកាន់ទូរស័ព្ទថតកូនទេ ម្លះគាត់អាចស្ទុះទៅចាប់កូនជាប់មុនពេលដែលនាងធ្លាក់ចុះមកក្រោយបាត់ទៅហើយ៕ អត្ថបទ៖ភក្តី

    December 7, 2019
  • អន្តរជាតិ

    ក្រសួងហិរញ្ញវត្ថុចិនបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិននឹងលើកលែងពន្ធលើការនាំចូលសណ្តែកសៀង និងសាច់ជ្រូកមួយចំនួនពីសហរដ្ឋអាមេរិក។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលើកលែងពន្ធនេះផ្អែកលើការអនុវត្តរបស់ក្រុមហ៊ុននីមួយៗ សម្រាប់ការនាំចូលសណ្តែកសៀង និងសាច់ជ្រូករបស់សហរដ្ឋអាមេរិក។ ការលើកលែងជាពិសេសអនុវត្តចំពោះក្រុមហ៊ុនចិនដែលនាំចូលសណ្តែកសៀង និងសាច់ជ្រូករបស់អាមេរិកប៉ុណ្ណោះ ប៉ុន្តែវាមិនបានបញ្ជាក់ពីបរិមាណដែលពាក់ព័ន្ធនោះទេ។ រំលឹកដែរថា ប្រទេសចិនបានដាក់ពន្ធ ២៥% លើសណ្តែកសៀង និងសាច់ជ្រូករបស់អាមេរិក កាលពីខែកក្កដា ឆ្នាំ២០១៨ ដែលជាវិធានការណ៍ប្រឆាំងនឹងពន្ធរបស់ទីក្រុងវ៉ាស៊ីនតោនដែលបានដាក់មកលើចិន ក៏ដូចជាជុំវិញការចោទប្រកាន់ថា ចិនបានលួច និងបង្ខំឱ្យផ្ទេរកម្មសិទ្ធិបញ្ញារបស់អាមេរិកទៅក្រុមហ៊ុនចិន។ ការលើកលែងនេះកើតឡើងចំពេលមានការចរចារវាងសហរដ្ឋអាមេរិក និងចិន ដើម្បីបញ្ចប់កិច្ចព្រមព្រៀងជាដំណាក់កាល ដើម្បីដោះស្រាយសង្គ្រាមពាណិជ្ជកម្ម ដែលមានរយៈពេល ១៧ខែ មកហើយនោះ។ ការកាត់បន្ថយពន្ធលើទំនិញរបស់គ្នាទៅវិញទៅមក គឺជាផ្នែកសំខាន់នៃកិច្ចពិភាក្សាទាំងនោះ។ ប្រទេសចិនក៏បាន និងកំពុងប្រមែប្រមូលសាច់បន្ថែមទៀតពីក្រៅប្រទេសផងដែរ ដើម្បីបំពេញកង្វះប្រូតេអ៊ីនដ៏ធំរបស់ខ្លួន បន្ទាប់ពីប្រទេសនេះមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក

    December 6, 2019
  • អន្តរជាតិ

    ចិន៖ បុរសម្នាក់កំពុងតែទទួលបាននូវការគោរព និងកោតសរសើរជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមចិន បន្ទាប់ពីគាត់ធ្វើការលះបង់ដ៏អស្ចារ្យមួយសម្រាប់ភរិយាដែលកំពុងមានផ្ទៃពោះរបស់គាត់ គឺគាត់សុខចិត្តអង្គុយផ្ទាល់ដីឱនខ្នងបន្តិចដើម្បីធ្វើជាកៅអីឲ្យប្រពន្ធរបស់គាត់អង្គុយពីលើ ខណៈដែលពួកគាត់កំពុងរង់ចាំធ្វើកិច្ចការអ្វីមួយ។ គេមិនបានដឹងច្បាស់ទេអំពីអត្តសញ្ញាណរបស់ប្តីប្រពន្ធទាំងពីរនាក់នេះហើយកិច្ចការដែលពួកគាត់កំពុងរង់ចាំនោះក៏គេមិនបានដឹងច្បាស់ដែរ អ្វីដែលគេអាចដឹងនោះគឺត្រឹមថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងអគារមួយកន្លែងនៅក្នុងប្រទេសចិនហើយទិដ្ឋភាពទាំងស្រុងត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព និងត្រូវបានគេយកទៅបង្ហោះនិងចែករំលែកតៗគ្នាពេញបណ្តាញសង្គម។ បន្ទាប់ពីបានទស្សនាទិដ្ឋភាពនេះហើយ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមចិនបានបង្ហាញនូវការកោតសរសើរចំពោះសេចក្តីស្រលាញ់ និងការលះបង់របស់បុរសជាប្តីយ៉ាងខ្លាំង ហើយអ្នកខ្លះវិញបានបញ្ចេញមតិថា ស្ត្រីជាប្រពន្ធនោះគឺជាមនុស្សស្រីសំណាងបំផុតដែលមានបុរសជាស្វាមីល្អដូចនេះ៕ អត្ថបទ៖ ភក្តី

    December 6, 2019
  • អន្តរជាតិ

    ទីក្រុងហុងកុងកំពុងជាប់ជាទីក្រុងដែលមានអ្នកទស្សនាច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៩ (2019 Euromonitor Top 100 City Destinations) ទោះបីជាទីក្រុងនេះមានវិបត្តិដោយសារការប្រឆាំងនឹងរដ្ឋាភិបាលដ៏ធំចាប់តាំងពីខែមិថុនាក៏ដោយ។ ទីក្រុងនេះមានភ្ញៀវទេសចរជាង ៥០% មកពីប្រទេសចិនដីគោក ហើយបូករួមការដើរទិញឥវ៉ាន់ដ៏រស់រវើក និងបេតិកភណ្ឌវប្បធម៌រឹងមាំ វាបានជួយទាក់ទាញភ្ញៀវទេសចរជិត ២៧លាននាក់ ឱ្យចូលមកទស្សនាទីក្រុងនៅឆ្នាំនេះ។ ទីក្រុងហុងកុង ក៏ជាទីក្រុងដែលមានអ្នកទស្សនាច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៧ និង ២០១៨ ផងដែរ។ ការព្យាករណ៍ចំនួន ២៦.៧លាននាក់នេះ ការពិតវាជាការធ្លាក់ចុះ ៨.៧% ចាប់តាំងពីឆ្នាំ២០១៨ ដោយសារលទ្ធផលនៃការតវ៉ានៅក្នុងទីក្រុង ប៉ុន្តែយ៉ាងណាវានៅតែគ្មានទីក្រុងណាវ៉ាដាច់នៅឡើយក្នុងរយៈពេល ៣ឆ្នាំជាប់គ្នានេះ។ ម្យ៉ាងទៀតទីក្រុងនៅអាស៊ីជាច្រើនសុទ្ធតែជាប់ក្នុងចំណាត់ថ្នាក់ទាំង ១០០ នៃរបាយការណ៍ប្រចាំឆ្នាំនេះ ដែលក្នុងនោះទីក្រុងរបស់អាស៊ីបានជាប់រហូតដល់ទៅ ៤៣

    December 6, 2019
  • អន្តរជាតិ

    ជំងឺមហារីកគឺជាបុព្វហេតុទី១ នៃការស្លាប់ក្នុងចំណោមប្រជាជនថៃ ចាប់តាំងពីឆ្នាំ១៩៩៨ តរៀងមក។ ចំនួនអ្នកជំងឺថ្មីនៅឆ្នាំនេះគឺមាន ១២២,៧៥៧នាក់ និង ៧៣,០០០នាក់ ដែលបានស្លាប់។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតលោកវេជ្ជបណ្ឌិត Piyamit Sitara ព្រឹទ្ធបុរសផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Mahidol បានមានប្រសាសន៍ថា លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយវិទ្យាស្ថានជំងឺមហារីក ដើម្បីរួមគ្នាអនុវត្តផែនការវិភាគ និងការព្យាបាលយ៉ាងជាក់លាក់ចំពោះអ្នកជំងឺមហារីក។ ដៃគូទាំងពីរនឹងរួមគ្នាប្រមូលសំណាកឈាម និងជាលិកាមហារីក រកមើលឌីអិនអេ និងគំរូនៃការវិវត្តនៃជំងឺមហារីក និងតាមដានប្រតិកម្មរបស់អ្នកជំងឺចំពោះការព្យាបាល។ នៅក្នុងការប្រៀបធៀបចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានថយចុះពី ៣៦.២នាក់ ក្នុង ១០០,០០០នាក់ ក្នុងឆ្នាំ២០១៥ ដល់ ៣២.៧នាក់ ក្នុងចំណោម ១០០,០០០នាក់ នៅក្នុងរបាយការណ៍ចុងក្រោយរបស់អង្គការសុខភាពពិភពលោក

    December 6, 2019
  • អន្តរជាតិ

    មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា មនុស្សជាង ១,០០០នាក់ អាចត្រូវបានសម្លាប់ ក្នុងការតវ៉ានាពេលថ្មីៗនេះនៅក្នុងប្រទេសអ៊ីរ៉ង់។ លោក Brian Hook អ្នកតំណាងពិសេសអាមេរិកសម្រាប់អ៊ីរ៉ង់បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលបានទទួលវីដេអូមួយ ដែលបង្ហាញពីក្រុមឆ្មាំបដិវត្តអ៊ីស្លាមបាញ់កាំភ្លើងយន្តទៅលើក្រុមបាតុករនៅក្នុងទីក្រុងមួយនៅភាគនិរតីប្រទេសនេះ។ នៅក្នុងឧប្បត្តិហេតុនោះផ្ទាល់ក៏មានអ្នកស្លាប់រហូតដល់ ១០០នាក់ ហើយមនុស្សរាប់រយនាក់ទៀតក៏ប្រហែលជាត្រូវបានសម្លាប់នៅក្នុង និងជុំវិញរដ្ឋធានី Tehran ផងដែរ។ លោកបានបន្ថែមទៀតថា អ្នកស្លាប់ និងរបួស ប្រហែលជាកើនដល់ជាង ១,០០០នាក់ ចាប់តាំងពីការតវ៉ាថ្លៃប្រេងនេះបានចាប់ផ្តើម ប៉ុន្តែយ៉ាងណាក្រសួងការបរទេសមិនបានបញ្ចេញវីដេអូនៃការបាញ់ប្រហារនេះទេ។ វាបាននិយាយថា ការប៉ាន់ស្មាននៃគ្រោះថ្នាក់នេះគឺផ្អែកលើវីដេអូ និងព័ត៌មានពីក្រុមឯករាជ្យ។ លោក Hook បាននិយាយថា ពេលនេះគឺជាពេលវេលាដែលប្រជាជាតិទាំងអស់ត្រូវឈរជើងជាមួយប្រជាជនអ៊ីរ៉ង់ ផ្តាច់ការទូត និងដាក់ទណ្ឌកម្មលើអ្នកដែលទទួលខុសត្រូវចំពោះការសម្លាប់នេះ៕ អត្ថបទ៖

    December 6, 2019
  • អន្តរជាតិ

    ទីក្រុងតៃប៉ិរបស់កោះតៃវ៉ាន់ នៅតែស្ថិតនៅកំពូលតារាងនៃការស្ទង់មតិទីក្រុងល្អបំផុតនៅលើពិភពលោក ដើម្បីរស់នៅសម្រាប់ជនបរទេស។ ការស្ទង់មតិ «ទីក្រុងល្អបំផុត និងអាក្រក់បំផុតសម្រាប់ជនបរទេសក្នុងឆ្នាំ២០១៩» ជាការស្ទង់មតិដោយ Internations ដែលជាគេហទំព័រ និងសហគមន៍ព័ត៌មានពិភពលោក សម្រាប់អ្នកដែលរស់នៅ និងធ្វើការនៅបរទេស។ ពួកគេបានស្ទង់មតិជនបរទេសជាង ២០០,០០០នាក់ មកពីទីក្រុងកំពូលៗចំនួន ៨២ នៅលើពិភពលោក ដើម្បីទទួលបានចំណាត់ថ្នាក់នីមួយៗនេះ។ គួរឱ្យដឹងដែរថា តៃប៉ិបានជាប់ចំណាត់ថ្នាក់លេខ១ កាលពីឆ្នាំមុន ហើយឆ្នាំនេះក៏ដូចជាឆ្នាំមុនដែរ។ ការស្ទង់មតិនេះបានសួរអ្នកឆ្លើយសំណួរអំពីទិដ្ឋភាពផ្សេងៗគ្នានៃជីវិតចំនួន ២៥មុខ ដោយចែកជាសន្ទស្សន៍ធំៗ ចំនួន ៤ គឺគុណភាពនៃការរស់នៅទីក្រុង ការដោះស្រាយជីវភាព ការងារទីក្រុង និង ហិរញ្ញវត្ថុនិងលំនៅដ្ឋាន។ តៃប៉ិមានពិន្ទុខ្ពស់ជាមួយនឹងគុណភាពនៃជីវិត ការដឹកជញ្ជូន

    December 6, 2019
  • Nissan Auto Tech

    គំរូដំបូងនៃ Nissan GT-R50 ដែលរចនាដោយក្រុមហ៊ុន Italdesign ត្រូវបានចេញផ្សាយមុនការបង្ហាញខ្លួនជាផ្លូវការ ដែលគ្រោងបង្ហាញនៅឯពិព័រណ៍រថយន្តនៅទីក្រុងហ្សឺណែវឆ្នាំក្រោយ ហើយវាពិតជាទាក់ទាញចិត្តអ្នកស្រឡាញ់រថយន្តស្ព័រមែនទែន។ ឈ្មោះថា GT-R50 នេះមានន័យថា អបអរសាទរខួបលើកទី៥០ របស់ Italdesign (តាំងពីឆ្នាំ២០១៨) ក៏ដូចជាសម្រាប់ការអបអរខួបកំណើតគម្រប់ ៥០ឆ្នាំ របស់ត្រកូល GT-R របស់ Nissan នៅឆ្នាំនេះផ្ទាល់ផងដែរ។ សម្រាប់ការរចនាថ្មីពីមូលដ្ឋានចាស់របស់វានេះយើងឃើញថា វាមានការប្រែប្រួលច្រើនជាពិសេសគឺកាងខាងក្រោយដែលធ្វើឱ្យវាមានរូបរាងកាន់អង់អាចសាកសមជារថយន្តស្ព័រដ៏ប្រណីត។ រថយន្តនេះក៏ត្រូវបានបំពាក់ដោយមានស៊ីនធ្វើដោយដៃ V6 twin-turbocharged ចំណុះ 3.8លីត្រ ជាមួយនឹងថាមពល 530kW និងកម្លាំងបង្វិល 780Nm (575

    December 6, 2019