- autoadmin
- អន្តរជាតិ
ចេកមួយផ្លែត្រូវបានគេដាក់លក់ក្នុងតម្លៃរហូតដល់ ១២០ ០០០ ដុល្លារអាមេរិក ដែលជាតម្លៃដ៏ខ្ពស់បំផុតមួយមិនធ្លាប់មានពីមុនមកទាល់តែសោះ។ ចេកដ៏មានតម្លៃមហាសាលនេះត្រូវបានគេបិទជាប់នឹងជញ្ជាំងសម្រាប់ដាក់បង្ហាញនិងលក់ នៅឯពិធីតាំងពិពណ៌សិល្បៈមួយនៅក្នុងរដ្ឋ Miami សហរដ្ឋអាមេរិក ហើយការដាក់លក់ចេកនេះគឺជាគំនិតផ្តួចផ្តើមរបស់សិល្បៈករដ៏ល្បីម្នាក់ដែលមានឈ្មោះថា Maurizio Cattelan ។ សិល្បៈករនិងជាអ្នកជំនាញរូបនេះបានពន្យល់ថា ចេកមួយផ្លែនេះជានិមិត្តរូបនៃពាណិជ្ជកម្មពិភពលោក ជានិមិត្តរូបនៃការវិនិយោគទ្វេដង និងជានិមិត្តរូបនៃភាពសប្បាយរីករាយបែបកំប្លែងផងដែរ។ ព្រោះតែចេកមួយផ្លែនេះត្រូវបានគេចាត់ទុកជានិមិត្តរូបនៃរឿងសំខាន់ៗទាំងនេះហើយ ទើបតម្លៃរបស់វាក៏ខ្ពស់កប់ពពកដែរ៕ អត្ថបទ៖ ភក្តី
December 6, 2019 - អន្តរជាតិ
ប្រទេសបារាំងកំពុងទទួលរងកូដកម្មទូទាំងប្រទេសដ៏ធំបំផុតមួយ ដែលវាបានធ្វើឱ្យរំខានដល់សាលារៀន និងការដឹកជញ្ជូនជាច្រើន។ មូលហេតុគឺដោយសារ កម្មករមានការខឹងសម្បារចំពោះកំណែទម្រង់ប្រាក់សោធន ដែលវានឹងធ្វើឱ្យពួកគេត្រូវចូលនិវត្តន៍ ឬប្រឈមនឹងការកាត់បន្ថយប្រាក់ឈ្នួល។ កម្មករជាង ៨០០,០០០នាក់ បានមកបង្ហាញខ្លួនក្នុងការតវ៉ានេះ ខណៈទីក្រុងមួយចំនួនក៏កំពុងមានការប៉ះទង្គិចរវាងប៉ូលីស និងអ្នកតវ៉ាផងដែរ។ នេះក៏ព្រោះតែលោកប្រធានាធិបតី Emmanuel Macron ចង់ណែនាំប្រព័ន្ធប្រាក់សោធននិវត្តន៍ផ្អែកលើចំណុចជាសកល។ ប្រព័ន្ធថ្មីនេះនឹងជំនួសប្រព័ន្ធបច្ចុប្បន្ន ដែលមានគម្រោងប្រាក់សោធននិវត្តន៍ខុសៗគ្នាចំនួន ៤២ នៅទូទាំងវិស័យឯកជន និងសាធារណៈ ដោយមានការប្រែប្រួលនៃអាយុចូលនិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗ។ ក្រសួងមហាផ្ទៃបាននិយាយថា មនុស្សជាង ៨០០,០០០នាក់ បានចូលរួមបាតុកម្មនៅតាមទីក្រុងជាង ១០០ នៅទូទាំងប្រទេសបារាំង។ នៅទីក្រុងប៉ារីសតំបន់ទេសចរណ៍ដែលមានប្រជាប្រិយរួមមាន Tower Eiffel, The Musée
December 6, 2019 - អន្តរជាតិ
អេហ្ស៊ីប៖ បុរសម្នាក់បានដុតប្រពន្ធរបស់គាត់រហូតដល់ស្លាប់ ដោយសាររៀបការជាមួយគ្នាយូរហើយ ប៉ុន្តែនាងមិនមានកូនឱ្យគាត់សោះ។ បុរសម្នាក់នោះគាត់មិនដែលគិតថា វាជាកំហុសរបស់គាត់ ឬអ្វីផ្សេងទៀតនោះទេ។ ក្នុងរយៈពេល ៣ឆ្នាំ នៃជីវិតជាប្ដីប្រពន្ធរបស់គាត់ គាត់តែងតែបង្ករឿងវាយដំ និងជេរប្រទេចស្ត្រីជាប្រពន្ធ ហើយនាថ្ងៃកើតហេតុគឺគាត់បានចាក់សាំលើនាង ហើយដុតសម្លាប់នាងតែម្ដង។ ក្រោយមកគាត់ក៏បានដើរទៅផ្ទះម្ដាយដែលនៅអគារតែមួយ ហើយទុកឱ្យស្ត្រីជាប្រពន្ធត្រូវឆេះស្លាប់យ៉ាងគួរឱ្យអាណិត។ ក្រោយមកទៀតអ្នកជិតខាងរបស់ស្ត្រីរងគ្រោះបានដឹងហេតុការណ៍នេះ ហើយក៏បានប្ដឹងទៅប៉ូលីសភ្លាមៗ ខណៈដែលបុរសជាប្ដីឈរនៅលើយ៉រផ្ទះម្ដាយរបស់ខ្លួនយ៉ាងរំភើយ។ ប៉ុន្តែយ៉ាងណាបុរសនោះត្រូវប៉ូលីសចាប់ខ្លួនបានហើយ ខណៈស្ត្រីរងគ្រោះឈ្មោះថា Aya បានស្លាប់បាត់បង់ជីវិតទៅហើយ ដោយសារកម្លាំងនៃការឆេះធ្ងន់ធ្ងរពេក។ បច្ចុប្បន្នបុរសរូបនេះត្រូវបានបញ្ជូនទៅកាន់រដ្ឋអាជ្ញាសាធារណៈ ហើយប្រជាជននៅទីនោះកំពុងទាមទារឱ្យមានការដាក់ទោសបុរសនេះឱ្យសមនឹងភាពឃោរឃៅរបស់គាត់៕ អត្ថបទ៖ លីដា
December 6, 2019 - អន្តរជាតិ
ការស្ទង់មតិរបស់ InterNations ដែលជាគេហទំព័រ និងសហគមន៍ព័ត៌មានធំជាងគេបំផុត សម្រាប់ប្រជាជនដែលរស់នៅ និងធ្វើការនៅបរទេសបានរកឃើញថា ការស្នាក់នៅ ហិរញ្ញវត្ថុ និងថ្លៃដើមក្នុងការរស់នៅទាប ធ្វើឱ្យទីក្រុងហូជីមិញកាន់តែមានភាពទាក់ទាញ។ ចំណាត់ថ្នាក់ទីក្រុងនេះត្រូវបានស្ទង់មតិពីអ្នកចូលរួមជាង ២០,០០០នាក់ ដែលតំណាងឱ្យ ១៧៨សញ្ជាតិ ដែលរស់នៅក្នុង ១៨៧ប្រទេស និងដែនដីប្រហែល ៨២ ជុំវិញពិភពលោក។ ក្នុងនោះផងដែរពួកគេត្រូវបានគេសួរសំណួរអំពីគុណភាពនៃការរស់នៅទីក្រុង ការដោះស្រាយជីវភាព ការងារទីក្រុង ហិរញ្ញវត្ថុនិងលំនៅដ្ឋាន ថ្លៃដើមក្នុងការរស់នៅ និងកម្រិតសុភមង្គលជាដើម។ យ៉ាងណាមិញទីក្រុងហូជីមិញធ្វើបានល្អស្ទើរតែទាំងអស់ លើកលែងតែគុណភាពនៃការរស់នៅទីក្រុង ដែលមានចំណាត់ថ្នាក់លេខ ៦៣ នៅក្នុងថ្នាក់នោះ។ ទីក្រុងនេះស្ថិតនៅលើតារាងកំពូលលើហិរញ្ញវត្ថុ និងផ្ទះសម្បែង ដោយមានអ្នកចូលរួម ៩
December 5, 2019 - អន្តរជាតិ
ក្រុមអ្នកស៊ើបអង្កេតនៅក្នុងប្រទេសប៉ាគីស្ថានបានរកឃើញភ័ស្តុតាងបង្ហាញថា ក្មេងស្រី និងស្ត្រីប៉ាគីស្ថានជាង ៦០០នាក់ ត្រូវបានគេលក់ជាកូនក្រមុំទៅឱ្យបុរសជនជាតិចិន ហើយបន្ទាប់មកត្រូវបានគេនាំទៅប្រទេសចិន។ ប៉ុន្តែយ៉ាងណាវាហាក់ដូចជាប៉ូលីសគ្មានមធ្យោបាយអ្វី ដើម្បីបញ្ឈប់ការជួញដូរមនុស្សនោះទេ។ យោងតាមសារព័ត៌មាន Associated Press បានឱ្យដឹងថា ពួកគេទទួលបានបញ្ជីឈ្មោះនារីក្មេងៗចំនួន ៦២៩នាក់ ដែលត្រូវបានគេបញ្ជូនធ្វើជាកូនក្រមុំទៅប្រទេសចិន ហើយភាគច្រើនគឺក្នុងចន្លោះឆ្នាំ២០១៨ និងខែមេសា ឆ្នាំ២០១៩ តែម្ដង។ បញ្ជីនេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ប៉ូលីសប៉ាគីស្ថាន ដែលមានភាពយឺតយ៉ាវដោយសារសម្ពាធពីមន្ត្រីរដ្ឋាភិបាល ក៏ព្រោះថាពួកមន្ត្រីរដ្ឋាភិបាលខ្លាចការនេះវាធ្វើឱ្យខូចទំនាក់ទំនងជាមួយចិន និងប៉ះពាល់ក្រុមអ្នកលេងដែលចូលដៃក្នុងរឿងនេះ។ ម៉្យាងដោយសារតែនៅក្នុងប្រទេសចិនមានគោលនយោបាយគ្រួសារមួយមានកូនម្នាក់ និងមានការរំលូតកូនស្រី ឬមិនចង់បានកូនស្រីផងនោះ វាធ្វើឱ្យប្រទេសនេះមានតែកូនប្រុស។ ពោលគឺប្រទេសនេះមានមនុស្សប្រុសច្រើនជាងមនុស្សស្រីរហូតដល់ទៅ ៣០លាននាក់ ដែលធ្វើឱ្យការរៀបការជាមួយកូនក្រមុំបរទេសក្លាយទៅជារឿងមួយដែលស្ទើរតែធម្មតាទៅហើយ។ ចំណែកស្ត្រីដែលត្រូវបានគេលក់ទាំងនេះ ច្រើនតែត្រូវបានវាយដំ ចាប់រំលោភ និងត្រូវបានគេយកទៅប្រទេសចិនតាមប្ដីរបស់ពួកគេ
December 5, 2019 - អន្តរជាតិ
ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ស្ត្រីដែលប្រើថ្នាំលាបពណ៌សក់ ឬអ៊ុតសក់ត្រង់ ជាញឹកញាប់អាចមានហានិភ័យខ្ពស់នៃជំងឺមហារីកសុដន់។ នេះបើតាមការស្រាវជ្រាវដោយវិទ្យាស្ថានសុខភាពជាតិរបស់អាមេរិក ទៅលើស្ត្រីជនជាតិអាមេរិកាំងស្បែកស និងអាហ្វ្រិកអាមេរិកាំង ប្រមាណ ៥០,០០០នាក់ ជាមួយនឹងការតាមដានរយៈពេល ៨ឆ្នាំ ។ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលប្រើថ្នាំពណ៌សក់ជាប់ជាប្រចាំ គឺមាន ៩% វិវត្តទៅជាជំងឺមហារីកសុដន់ បើធៀបនឹងអ្នកដែលមិនលាប/លេងពណ៌សក់នោះ។ ក្នុងនោះអ្នកប្រើគីមីដើម្បីឱ្យសក់ត្រង់ ជារៀងរាល់ ៥ ទៅ ៨សប្តាហ៍ម្ដង ក៏មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជជំងឺផ្សេងៗ ៣០% ផងដែរ។ នេះដោយសារតែសារធាតុគីមីដែលត្រូវបានប្រើនៅក្នុងថ្នាំសក់ អាចចូលទៅក្នុងស្បែកតាមរយៈស្បែកក្បាល ខណៈដែលផ្សែងគីមីក៏អាចត្រូវបានស្រូបចូលតាមផ្លូវដង្ហើមនៅពេលកំពុងលាបថ្នាំនេះ។ វិទ្យាស្ថានជាតិមហារីកបានរាយការណ៍ថា ផលិតផលថ្នាំសក់មានផ្ទុកនូវសារធាតុគីមីជាង ៥,០០០ប្រភេទ ដែលខ្លះត្រូវបានគេអះអាងថា ជាសារជាតិគីមីសកម្ម
December 5, 2019 - អន្តរជាតិ
ចិន៖ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមចិនជាច្រើនកំពុងតែបង្ហាញនូវក្តីបារម្ភអំពីសកម្មភាពហិង្សាក្នុងចំណោមក្មេងតូចៗមិនទាន់គ្រប់អាយុ ដែលបានកើតឡើងកាន់តែអាក្រក់ឡើងៗនៅក្នុងសង្គម។ តួយ៉ាងកាលពីពេលថ្មីៗនេះមានស្ត្រីម្នាក់បានបង្ហោះសារតាមបណ្ដាញសង្គមដោយបង្ហាញថា កូនស្រីអាយុ ៧ ឆ្នាំរបស់គាត់ត្រូវបានក្រុមមិត្តភក្តិនៅឯសាលារៀនសម្លុតគំរាម និងធ្វើបាបនាងយ៉ាងខ្លាំង ដោយមានទាំងការយកកំទេចក្រដាសតូចៗញាត់ចូលក្នុងភ្នែករបស់នាងទៀតផង។ ស្ត្រីជាម្តាយរូបនេះត្រូវបានគេស្គាល់ថា មានឈ្មោះ Li រស់នៅក្នុងក្រុង Henan ខេត្ត Yuzhou ភាគខាងត្បូងប្រទេសចិន។ អ្នកស្រី Li បានរៀបរាប់ថា កូនស្រីរបស់គាត់មានបញ្ហាឈឺភ្នែកហើយគាត់ក៏បាននាំនាងទៅកាន់មន្ទីរពេទ្យ ស្រាប់តែវេជ្ជបណ្ឌិតបានរកឃើញកំទេចក្រដាសនៅក្នុងភ្នែកនាងជាច្រើន។ ក្រោយការសាកសួរមូលហេតុក្មេងស្រីរងគ្រោះបានប្រាប់ថា មានមិត្តរួមថ្នាក់ជាក្មេងប្រុសពីរនាក់បានធ្វើបាបនាង និងញាត់កំទេចក្រដាសទាំងនេះចូលក្នុងភ្នែករបស់នាង។ រហូតមកទល់នឹងពេលនេះខាងសាលារៀនកំពុងស្វែករកម្តាយឪពុករបស់ក្មេងប្រុសជាជនដៃដល់ទាំងពីរនាក់នោះឲ្យមកដោះស្រាយតាមផ្លូវច្បាប់ហើយ។ សូមរម្លឹកជូនថា មួយរយៈចុងក្រោយនេះមានករណីក្មេងប្រុសមិនទាន់គ្រប់អាយុសម្លាប់ម្តាយខ្លួនឯង និងចាប់រំលោភហើយសម្លាប់ក្មេងស្រីមិនទាន់គ្រប់អាយុបានកើតមានជាបន្តបន្ទាប់នៅក្នុងប្រទេសចិន ខណៈក្មេងប្រុសមិនទាន់គ្រប់អាយុទាំងនោះមិនត្រូវបានផ្តន្ទាទោសឲ្យជាប់គុកឡើយ ដោយពួកគេមិនទាន់ដល់អាយុត្រូវជាប់គុក៕ អត្ថបទ៖ ភក្តី
December 5, 2019 - អន្តរជាតិ
ចំនួនប្រជាជននៅអាស៊ីអាចកើនឡើងប្រមាណ ២៥០លាននាក់នៅទសវត្សបន្ទាប់។ ខណៈពេលដែលអតិថិជនកំពុងទាមទារអាហារ ដែលមានសុវត្ថិភាព មានសុខភាពល្អ និងមាននិរន្តរភាព ការសិក្សាថ្មីមួយបានបង្ហាញថាទ្វីបនេះ “មិនអាចចិញ្ចឹមខ្លួនឯងបានទេ” ។ របាយការណ៍ពី PwC, Rabobank និងក្រុមហ៊ុនវិនិយោគ Temasek និយាយថា អាស៊ីកំពុងពឹងផ្អែកលើការនាំចូលយ៉ាងច្រើន ដែលឆ្លងកាត់ខ្សែសង្វាក់ផ្គត់ផ្គង់ដ៏វែងពីអាមេរិក អឺរ៉ុប និងអាហ្វ្រិក។ របាយការណ៍បានពន្យល់ថា ប្រសិនបើការវិនិយោគនេះមិនបានសម្រេច ឧស្សាហកម្មនេះនឹងមានការពិបាកក្នុងការផ្គត់ផ្គង់តាមតម្រូវការ ហើយជាលទ្ធផលធ្វើឱ្យអាហារសម្រាប់ប្រជាជននៅអាស៊ីគ្មានគុណភាព។ ការចំណាយលើស្បៀងអាហារក៏ត្រូវបានគេរំពឹងដែរថា នឹងកើនឡើងទ្វេដងនៅឆ្នាំ២០៣០ ពោលគឺទ្វេដងពីបច្ចុប្បន្នដែលមានតម្លៃ ៤ទ្រីលានដុល្លារ។ របាយការណ៍ស្ថិតិ និងនិន្នាការក្នុងពាណិជ្ជកម្មអន្តរជាតិបានបន្ថែមថា ជាទូទៅបណ្តាប្រទេសនៅអាមេរិកឡាទីន អាហ្រ្វិកខាងកើត និងអាស៊ីខាងត្បូង គឺជាអ្នកនាំចេញអាហារ ខណៈដែលភាគច្រើននៅអាស៊ី
December 5, 2019 - អន្តរជាតិ
រដ្ឋាភិបាលហុងកុងបានឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងៗដែលថា ការបាញ់ឧស្ម័នបង្ហូរទឹកភ្នែករបស់ប៉ូលីសមកលើបាតុករ នៅក្នុងបរិមាណដ៏ច្រើនអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់សាធារណៈ ដោយបាននិយាយថា ឧស្ម័នបង្ហូរទឹកភ្នែកទាំងនោះបង្កហានិភ័យដល់ប្រជាជនតិចតួចប៉ុណ្ណោះ បើធៀបនឹងការអាំងសាច់ BBQ ។ រំលឹកដែរថា ចាប់តាំងពីមានការតវ៉ារាប់ខែមកនេះ មានឧស្ម័នបង្ហូរទឹកភ្នែកជាង ១០,០០០ ត្រូវបានគេប្រើប្រាស់មកលើក្រុមបាតុករ ហើយការឆ្លើយតបរបស់រដ្ឋាភិបាលហុងកុងបែបនេះ គឺកំពុងបង្កកំហឹងសាធារណៈកាន់តែខ្លាំងឡើង។ កាលពីថ្ងៃពុធ សមាជិកសភាគណបក្សការងារ លោក Fernando Cheung បានសួរថា តើរដ្ឋាភិបាលបានធ្វើការវាយតម្លៃណាមួយ ដើម្បីរកឱ្យឃើញថា តើឧស្ម័នបង្ហូរទឹកភ្នែកអាចប៉ះពាល់ដល់សុខភាពរយៈពេលវែងលើជនពិការ ឬអត់? ជាការឆ្លើយតបលេខាធិការផ្នែកសុខុមាលភាពលោក Chi-kwong បានមានប្រសាសន៍ថា ឧស្ម័នបង្ហូរទឹកភ្នែកបណ្តាលឱ្យមានរលាកផ្លូវដង្ហើម និងរលាកស្បែកប្រភេទស្រាលប៉ុណ្ណោះ។ លោកនិយាយថា ក្រុមអ្នកតវ៉ាដែលបានដុតរបាំងប្លាស្ទិចទៅវិញទេ ដែលជាបុព្វហេតុធំបំផុតមួយនៃសារធាតុពុលឌីអុកស៊ីតនៅក្នុងខ្យល់ ក្នុងទីក្រុងនាពេលថ្មីៗនេះ។
December 5, 2019 - អន្តរជាតិ
ប្រទេសកូរ៉េខាងជើងបានព្រមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធទី៤ ខែធ្នូ នេះថា ការពិភាក្សាណាមួយពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសរបស់ពួកគេ គឺជា “ការបង្ករឿងដ៏ធ្ងន់ធ្ងរ” ហើយទីក្រុងព្យុងយ៉ាងនឹងមានប្រតិកម្មយ៉ាងខ្លាំង។ ការព្រមាននេះមាននៅក្នុងលិខិតរបស់ឯកអគ្គរដ្ឋទូតអសបរបស់កូរ៉េខាងជើង គឺលោក គីម សុង ដែលត្រូវបានចុះផ្សាយដោយរ៉យទ័រ។ មូលហេតុដែលកូរ៉េខាងជើងឆ្លើយតបមកបែបនេះ គឺដោយសារសមាជិកជាច្រើននៃក្រុមប្រឹក្សាដែលមានសមាជិក ១៥រូបនេះ មានគម្រោងស្នើសុំការប្រជុំមួយ ស្តីពីការរំលោភសិទ្ធិមនុស្សនៅប្រទេសកូរ៉េខាងជើង។ លោក គីម សុង បានសរសេរថា ការប្រជុំបែបនេះនឹងជាសកម្មភាពនៃការសមគំនិត និងប្រកាន់ខ្ជាប់គោលនយោបាយអរិភាពរបស់អាមេរិក ដែលនឹងនាំឱ្យមានការចុះខ្សោយជាជាងជួយកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ និងការដោះស្រាយបញ្ហានុយក្លេអ៊ែរ៕ អត្ថបទ៖ លីដា
December 5, 2019









