- autoadmin
- អន្តរជាតិ
ចិន៖ អគ្គិភ័យយ៉ាងសន្ធោសន្ធៅមួយបានកើតឡើងនៅលើអគារអាផាតមិនមួយកន្លែងក្នុងក្រុង Shenyang ភាគខាងជើងប្រទេសចិន កាលពីយប់ថ្ងៃច័ន្ទកន្លងទៅនេះ ហើយហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល និងភាពចលាចលនៅក្នុងទីក្រុងផងដែរ។ ព័ត៌មានដែលគេទទួលបានពីហេតុការណ៍នេះគឺអគ្គិភ័យបានផ្ដើមឆេះពីជាន់ទី ៥ ដល់ជាន់ទី ២៥ នៃអគារ ខណៈមូលហេតុពិតប្រាកដនៃហេតុការណ៍នេះនៅមិនទាន់បានរកឃើញនៅឡើយទេ។ បើយោងតាមសារព័ត៌មាន Shanghai បានឲ្យដឹងថា អគ្គិភ័យបានរលត់ទៅវិញនៅម៉ោងប្រមាណជា ៩ និង ១៦ យប់នៃថ្ងៃកើតហេតុនោះ ក្រោយគេបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤៧ គ្រឿង និងក្រុមអ្នកពន្លត់អគ្គិភ័យអស់ចំនួន ២៣៥ នាក់។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងទេថា មានជនរងគ្រោះប៉ុន្មាននាក់ ឬការខូចខាតមានទំហំជាទឹកប្រាក់ប៉ុណ្ណានោះទេ៕ អត្ថបទ៖ ភក្តី
December 4, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុន Intel បានលះបង់កិច្ចខិតខំប្រឹងប្រែង ដើម្បីប្រកួតប្រជែងជាមួយ ARM បើយើងនិយាយដល់ processor លើស្មាតហ្វូន កាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែកាលនោះក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះនៅតែបន្តអភិវឌ្ឍម៉ូដឹម (modem) សម្រាប់ស្មាតហ្វូននៅឡើយ។ ចំណែកពេលនេះវិញក្រុមហ៊ុន Intel ក៏កំពុងដើរតាមផ្លូវចាស់ដូចគ្នា ដោយនៅរដូវក្តៅនេះក្រុមហ៊ុន Intel បានប្រកាសថា ខ្លួនកំពុងលក់អាជីវកម្មម៉ូដឹមស្មាតហ្វូន ទៅឱ្យ Apple ជាផ្លូវការ។ ឥឡូវនេះកិច្ចព្រមព្រៀងនោះត្រូវបានបញ្ចប់ ដែលមានន័យថា ក្រុមហ៊ុន Apple គឺជាម្ចាស់ថ្មីដ៏មានឥទ្ធិពលលើសាខាម៉ូដឹមទូរស័ព្ទរបស់ Intel ។ កិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ១ពាន់លានដុល្លារ ផ្តល់ឱ្យក្រុមហ៊ុន Apple នូវធនធាន
December 3, 2019 - អន្តរជាតិ
កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយ ដោយអ្នកនេសាទមួយក្រុមនៅប្រទេសម៉ាឡេស៊ី បានជួបនឹងសត្វសមុទ្រដ៏កម្រមួយ នោះគឺត្រីបាណន់គង្គីក់ ឬត្រីឆ្លាមប៉ារ៉ា (Whale shark) ។ នៅក្នុងវីដេអូ Facebook មួយ ដែលត្រូវបានបង្ហោះដោយសមាគមន៍សត្វម៉ាឡេស៊ីកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហាញថា ត្រីឆ្លាមដ៏ធំមួយក្បាលនោះត្រូវបានគេប្រទះឃើញនៅក្នុងទឹក នៅជិតក្រុង Bintulu រដ្ឋ Sarawak ។ ប៉ុន្តែអ្វីដែលសំខាន់គឺថា ត្រីឆ្លាមនោះមិនហែលចេញពីទូករបស់ក្រុមអ្នកនេសាទនោះទេ ហើយដំបូងឡើយពួកគេក៏មិនយល់ថា ហេតុអ្វីបានជាត្រីឆ្លាមនេះតាមពួកគេដែរ ព្រោះថាអម្បូរត្រីឆ្លាមនេះមិនមែនជាសត្វកាចសាហាវនោះទេ។ លុះក្រោយមកទៀតទើបក្រុមអ្នកនេសាទចាប់អារម្មណ៍ថា នៅលើខ្លួនត្រីឆ្លាមនោះមានរុំព័ទ្ធដោយខ្សែពួរ ដូច្នេះហើយទើបពួកគេដឹងថា ត្រីឆ្លាមនោះការពិតកំពុងសុំជំនួយពីពួកគេ។ នៅក្នុងឃ្លីបខ្លីដែលបានបង្ហោះនៅលើ Facebook បង្ហាញថា អ្នកនេសាទបានព្យាយាមជួយដោយទាញត្រីឆ្លាមនោះឱ្យមកកៀកនឹងទូក
December 3, 2019 - អន្តរជាតិ
ចិន៖ យុវជនវ័យ ២២ ឆ្នាំម្នាក់ បានដើរចូលទៅក្នុងហាងលក់រថយន្តប្រណិតមួយកន្លែង និងបានយកកូនសោរទៅឆ្កូតពីលើទ្វាររថយន្តទំនើបម៉ាក BMW មួយគ្រឿងយ៉ាងវែង និងបានប្រាប់ទៅកាន់អ្នកលក់ថា គាត់មានបំណងចង់ទិញរថយន្តមួយគ្រឿងនេះ។ ហេតុការណ៍ដ៏ចម្លែកនេះបានកើតឡើងនៅក្នុងក្រុង Jiangxi ខេត្ត Shangrao ភាគខាងជើងប្រទេសចិន។ ក្រោយយុវជនខាងលើបានធ្វើសកម្មភាពខុសប្រក្រតីខាងលើនេះ ប៉ូលិសក៏បានដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនរូបគេដើម្បីឲ្យទទួលខុសត្រូវលើការខូចខាតរបស់រថយន្តទំនើប BMW ព្រោះថាវាជារថយន្តមានតម្លៃថ្លៃ ហើយជនបង្កហេតុគ្មានលុយក្នុងខ្លួនទេបើទោះជាគេនិយាយថា គេនឹងទិញរថយន្តនេះក៏ដោយ។ នៅមុខប៉ូលិសយុវជនបង្កហេតុរូបនេះបានសារភាពថា គាត់ធ្វើដូចនេះដើម្បីឲ្យឪពុកគាត់ទិញរថយន្តនេះឲ្យគាត់តែម្តង ព្រោះឪពុកបានសន្យាជាមួយគាត់ថាទិញរថយន្តមួយគ្រឿងឲ្យគាត់យូរណាស់មកហើយ តែមិនទាន់បានទិញឲ្យគាត់ទាល់តែសោះរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។ យ៉ាងណាក្តី រហូតមកមកទល់នឹងពេលនេះគេនៅមិនទាន់ឃើញឪពុករបស់យុវជនខាងលើចេញមុខមកដោះស្រាយបញ្ហានៅឡើយទេ៕ អត្ថបទ៖ ភក្តី
December 3, 2019 - អន្តរជាតិ
យីហោប្រហែល ៧៥ និងបណ្តាញចែកចាយចំនួន ២៤,៥០០ នៅក្រោមសមាគមអ្នកលក់រាយថៃ នឹងបញ្ឈប់ការផ្តល់ថង់ប្លាស្ទិចចាប់ពីថ្ងៃទី០១ ខែមករា ដើមឆ្នាំក្រោយនេះតទៅ ក្នុងគោលបំណងដើម្បីកាត់បន្ថយថង់ប្លាស្ទិចចំនួន ៩ពាន់លានដុល្លារ ឬស្មើនឹង ២០% ដែលត្រូវបានប្រើនៅក្នុងប្រទេសថៃ។ យោងតាមនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថានបានឱ្យដឹងថា មានថង់ប្លាស្ទិចចំនួន ៤៥ពាន់លាន ត្រូវបានប្រើប្រាស់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេស ដែលក្នុងនោះចំនួន ១៨ពាន់លាន ឬ ៤០% ប្រើដោយទីផ្សារក្នុងស្រុក និងអ្នកលក់តាមចិញ្ចើមផ្លូវ, ចំនួន ១៣.៥ពាន់លាន ឬ ៣០% ដោយហាងលក់រាយ និង ៣០% ដោយហាងទំនិញ និងផ្សារទំនើបផ្សេងៗ។ យ៉ាងហោចណាស់ប្រជាជនបាងកកម្នាក់ៗប្រើថង់ប្លាស្ទិចចំនួន ៨
December 3, 2019 - អន្តរជាតិស្មានតែជាពពុះធម្មតា ពលរដ្ឋឥណ្ឌាខំនាំគ្នាទៅលេង និងថតរូបយ៉ាងសប្បាយ ចុងក្រោយអ្នកជំនាញថាជាពពុះមានជាតិពុល
ឥណ្ឌា៖ ឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយនៅក្នុងក្រុង Chennai នៃប្រទេសឥណ្ឌាបានកើតមានបាតុភូតចម្លែកមួយគឺនៅលើឆ្នេរសមុទ្របានកើតមានពពុះពណ៌សជាច្រើនដែលបញ្ហានេះមិនធ្លាប់កើតមានទាល់តែសោះពីមុនមក។ ដំបូងឡើយក្រុមយុវជនក្មេងៗជាច្រើនបាននាំគ្នារីករាយជាមួយនឹងពពុះទាំងនោះ ដោយបានទៅថតរូប និងបានប៉ះពាល់ជាមួយនឹងពពុះទាំងនោះផ្ទាល់ទៀតផង។ យ៉ាងណាក្តី បើយោងតាមលោក Pravakar Mishra អ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវអំពីឆ្នេរបានព្រមានថា ពពុះទាំងនោះមានប្រភពចេញមកពីលូទឹក ហើយវាមានសារធាតុពុលដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពទៀតផង។ អ្នកវិទ្យាសាស្ត្ររូបនេះបានបន្តទៀតថា ពពុះអាចនឹងបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយក្នុងអំឡុងពេលនេះសូមប្រជាពលរដ្ឋកុំប៉ះពាល់ជាមួយនឹងពពុះទាំងនោះយ៉ាងស្និតស្នាលពេកអី ដើម្បីបង្ការការកើតមានបញ្ហាផ្សេងៗដោយយថាហេតុ៕ អត្ថបទ៖ភក្តី
December 3, 2019 - អន្តរជាតិ
រដ្ឋបាលក្រុងបាងកក (BMA) និយាយថា ខ្លួនកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យសាលារៀននានាក្នុងក្រុងបាងកកទាំងអស់គ្មានជាតិសូដា (ភេសជ្ជៈមានជាតិស្ករ) ។ កាសែត The Nation រាយការណ៍ថា លេខាធិការអចិន្រ្តៃយ៍របស់ BMA កំពុងពិគ្រោះយោបល់ជាមួយការិយាល័យក្រុង និងស្រុក ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សុខភាពរបស់កុមារនៅក្នុងទីក្រុង និងការពារពួកគេពីហានិភ័យនៃជំងឺទឹកនោមផ្អែមពីការផឹកទឹក និងភេសជ្ជៈដែលមានជាតិស្ករច្រើនពេក។ យោងតាមការសិក្សារបស់គ្លីនិកព្យាបាលរោគកុមារនៃមន្ទីរពេទ្យជូឡាឡុងកន សមាមាត្រនៃជំងឺទឹកនោមផ្អែមប្រភេទ ២ ក្នុងយុវវ័យ ដែលមានអាយុពី ១០ ទៅ ១៩ឆ្នាំ បានកើនឡើងពី ១៣% ក្នុងចន្លោះឆ្នាំ២០០២ ដល់ ២០០៧ និងរហូតដល់ដល់ ២៧% ក្នុងចន្លោះឆ្នាំ២០០៨
December 3, 2019 - កីឡា
កីឡាករ Lionel Messi វ័យ ៣២ឆ្នាំ របស់ក្លឹបអ្នកមានបុណ្យ Barcelona បានឈ្នះពានរង្វាន់ Ballon d’Or ប្រចាំឆ្នាំ២០១៩ កាលពីរាត្រីថ្ងៃចន្ទនេះ ដែលធ្វើឱ្យវាក្លាយជាកំណត់ត្រានៃការឈ្នះទី៦ របស់គាត់។ ដើមឡើយទាំង Lionel Messi និង Cristiano Ronaldo បានឈ្នះពានរង្វាន់នេះម្នាក់ ៥ដង ប៉ុន្តែពេលនេះ Messi បាននាំមុខវិញ។ សម្រាប់ឆ្នាំនេះផ្ទាល់ Messi បាននាំមុខគូប្រជែងសំខាន់បំផុត គឺកីឡាករ Virgil Van Dijk ដែលជាអ្នកបានជួយឱ្យក្លឹប Liverpool
December 3, 2019 - អន្តរជាតិ
ថៃ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ ខណៈកំពុងសម្រាកនៅផ្ទះរបស់គាត់ផ្ទាល់ នៅឯខេត្តឈុនបុរី ក្នុងប្រទេសថៃ។ សាកសពមានឈ្មោះថា Kittisak Moonkitti អាយុ ២៨ឆ្នាំ ហើយគាត់ត្រូវបានក្រុមសង្គ្រោះ និងមន្ត្រីប៉ូលីសរកឃើញថា បានដេកស្លាប់នៅលើពូក ដោយមានដៃម្ខាងនៅលើទូរស័ព្ទរបស់គាត់ ដែលកំពុងតែដោតសាកថ្ម។ ពួកគេក៏បានរកឃើញព្រីភ្លើង ដែលតភ្ជាប់ជាមួយឌុយសាកថ្មទូរស័ព្ទនៅលើពូកនោះផងដែរ ហើយនៅលើដៃសាកសពក៏មានស្នាមរលាក ដូច្នេះពួកគេទាញការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារឆក់ខ្សែភ្លើងពិតមែន។ ម្តាយបុរសរងគ្រោះនិយាយថា គាត់បានទៅរកកូនប្រុសដើម្បីហៅមកបរិភោគអាហារពេលល្ងាច ហើយក៏បានប្រទះឃើញជនរងគ្រោះកំពុងដេក។ ពេលដែលគាត់ជាម្ដាយព្យាយាមដាស់បុរសនោះ គាត់ក៏មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញថា បុរសនោះបានស្លាប់បាត់ទៅហើយ។ បើយោងតាមគ្រូពេទ្យដែលបាននៅក្នុងហេតុការណ៍ឱ្យដឹងថា មូលហេតុនៃការស្លាប់នេះគឺប្រហែលជាការឆ្លងចរន្តអគ្គិសនី ប៉ុន្តែយ៉ាងណាសាកសពពេលនេះកំពុងត្រូវបានគេយកទៅធ្វើកោសល្យវិច័យលើរាងកាយ ដើម្បីបញ្ជាក់ពីមូលហេតុពិតប្រាកដ៕ អត្ថបទ៖ លីដា
December 3, 2019 - អន្តរជាតិ
ថ្មីៗនេះមានការចែករំលែកមួយនៅលើបណ្ដាញ Facebook ដោយសមាគមប្រឆាំងនឹងរោមសត្វ ដែលបានបង្ហាញពីរូបភាពមួយចំនួនដែលប៉ះពាល់អារម្មណ៍ជាទីបំផុត ជាពិសេសគឺក្រុមអ្នកស្រឡាញ់សត្វឆ្មា។ ដោយរូបភាពទាំងនោះគឺបានបង្ហាញពាណិជ្ជកម្មសាច់សត្វឆ្មា ហើយមិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីតែរោមឆ្មាក៏ត្រូវបានគេយកមកធ្វើជាខោអាវ និងគ្រឿងប្រដាប់ផ្សេងៗសម្រាប់ដាក់លក់ផងដែរ។ វាជារឿងមួយដែលគួរឱ្យខ្លោចចិត្តបំផុត នៅពេលដែលពួកគេទាំងនោះរកកម្រៃចេញពីសត្វឆ្មាដែលពួកគេបង្កាត់, លួចចាប់ពីក្នុងភូមិ ឬក៏សូម្បីតែឆ្មាដែលបានវង្វេងផ្ទះយ៉ាងគួរឱ្យអាណិតបំផុត។ ប្រភពបានឱ្យដឹងថា នៅពេលដែលឆ្មាទាំងនោះត្រូវបានគេចាប់ ពួកវានឹងត្រូវបានលក់ទៅឱ្យអ្នករកស៊ីសម្លាប់ឆ្មា ហើយបន្ទាប់មកគេនឹងចៀរយកស្បែក និងរោមរបស់ពួកវា ដើម្បីធ្វើស្បែកជើង ស្រោមដៃ និងកាបូប ដែលត្រូវបានដាក់លក់នៅក្នុងហាងលក់សម្ភារៈស្បែក។ យោងទៅតាមសមាគមប្រឆាំងរោមសត្វ (Anti-Fur Society) បានបង្ហោះថា វាអយុត្តិធម៌ណាស់ដែលសហរដ្ឋអាមេរិក និងអឺរ៉ុបបានកំណត់ថា ពាណិជ្ជកម្មរោមសត្វគឺខុសច្បាប់ ប៉ុន្តែនៅតែអនុញ្ញាតឱ្យផលិតផលបែបនេះចូលប្រទេសរបស់ពួកគេដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ។ ទន្ទឹមនឹងនេះពាណិជ្ជកម្មបែបនេះ គឺស្របច្បាប់នៅក្នុងប្រទេសកាណាដាថែមទៀតផង។ យ៉ាងណាមិញដើម្បីទប់ស្កាត់បញ្ហានេះសមាគមប្រឆាំងនឹងរោមសត្វបានអំពាវនាវដល់សាធារណៈជនឱ្យបរិច្ចាគជាថវិកា ដើម្បីជួយបុព្វហេតុរបស់ពួកគេ
December 3, 2019









