autoadmin
  • អន្តរជាតិ

    អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និយាយថា យ៉ាងហោចណាស់មានមនុស្ស ២០៨នាក់ បានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមបាតុករ ដោយសារបញ្ហាឡើងថ្លៃប្រេង។ ការតវ៉ាបានផ្ទុះឡើងនៅក្នុងខែវិច្ឆិកា និងបានរាលដាលពាសពេញប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បាននិយាយថា អគារសាធារណៈចំនួន ១៤០កន្លែង ត្រូវបានដុតបំផ្លាញ ឬខូចខាត។ ក្រុមសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ក៏បានចេញផ្សាយចំនួនអ្នកស្លាប់នេះកាលពីថ្ងៃច័ន្ទ ដោយផ្អែកលើប្រភពគួរឱ្យទុកចិត្តទាំងក្នុង និងក្រៅប្រទេសអ៊ីរ៉ង់ រួមទាំងសាច់ញាតិជនរងគ្រោះ អ្នកសារព័ត៌មាន និងសកម្មជន។ អង្គការក៏បាននិយាយដែរថា ចំនួនអ្នកស្លាប់គឺជាភ័ស្តុតាងបន្ថែមទៀតដែលបង្ហាញថា កងកម្លាំងសន្តិសុខអ៊ីរ៉ង់បានឈានដល់ការសម្លាប់មនុស្សយ៉ាងសាហាវមកលើប្រជាជនខ្លួន។ ពួកគេក៏បានថ្កោលទោសចំពោះគំនិតដែលថា ក្រុមគ្រួសារជនរងគ្រោះត្រូវបានគំរាមកំហែង និងព្រមានមិនឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ឬក៏មិនឱ្យធ្វើពិធីបុណ្យសពសំរាប់មនុស្សជាទីស្រឡាញ់របស់ពួកគេផងដែរ។ អតីតទីប្រឹក្សាសន្តិសុខជាតិសម្រាប់រដ្ឋបាលអាមេរិកលោក John Bolton ក៏បានរិះគន់រដ្ឋាភិបាលអ៊ីរ៉ង់នៅលើបណ្តាញសង្គម

    December 3, 2019
  • បច្ចេកវិទ្យា

    ចិន៖ រដ្ឋាភិបាលចិនទើបតែផ្ដើមអនុវត្តវិធានការថ្មីមួយកាលពីពេលថ្មីៗនេះ គឺតម្រូវឲ្យអ្នកទិញស៊ីមកាតទូរស័ព្ទថ្មីទាំងអស់ត្រូវតែចុះឈ្មោះតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខរបស់ពួកគេដោយផ្ទាល់តែម្តង។ តាមច្បាប់ចាស់ ដែលចិនបានអនុវត្តជាច្រើនឆ្នាំមកហើយនោះ ការចុះឈ្មោះប្រើប្រាស់សេវាកម្មទូរស័ព្ទថ្មីតម្រូវឲ្យអតិថិជនទាំងអស់គ្រាន់តែបង្ហាញអត្តសញ្ញាណប័ណ្ណចម្លងរបស់ពួកគេតែប៉ុណ្ណោះ។ យ៉ាងណាក្តី​ចាប់ពីពេលនេះតទៅរាល់អតិថិជនទាំងអស់ ដែលទិញស៊ីមកាតថ្មីត្រូវតែស្កេនមុខរបស់ពួកគេ ដើម្បីជាការចុះឈ្មោះ ហើយតាមរយៈការស្កេនមុខនេះគេនឹងអាចគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋបានងាយស្រួលជាងមុនផងដែរ។ សូមបញ្ជាក់ជូនប្រិយមិត្តថា បច្ចេកវិទ្យាស្កេនមុខគឺជាសមិទ្ធផលបច្ចេកវិទ្យាចុងក្រោយមួយរបស់ចិន ដែលបច្ចេកវិទ្យានេះនឺងអនុញ្ញាតឲ្យគេអាចតាមដាន និងត្រួតពិនិត្យទិន្ន័យរបស់ប្រជាពលរដ្ឋបានយ៉ាងងាយស្រួលជាទីបំផុត ព្រោះថាគ្រាន់តែប្រជាពលរដ្ឋដើរទៅណាមកណាដែលមានបំពាក់កាមេរ៉ាសុវត្ថិភាពនោះគេអាចដឹងបានភ្លាមថា គាត់ជាអ្នកណា មកពីណា ឬធ្លាប់ប្រព្រឹត្តបទល្មើលអ្វីខ្លះពីមុនមកជាដើម។ អាស្រ័យដូចហេតុនេះហើយទើបមានមតិសាធារណៈជនជាច្រើនបានលើកឡើងថា ការប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខដើម្បីចុះឈ្មោះប្រើប្រាស់ទូរស័ព្ទដូចខាងលើនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ឯកជនភាពរបស់ប្រជាពលរដ្ឋជាខ្លាំងផងដែរ៕ អត្ថបទ៖ ភក្តី

    December 3, 2019
  • អន្តរជាតិ

    ថៃ៖ សព្វថ្ងៃរូងភ្នំថាំហ្លួង របស់ខេត្តឈៀងរ៉ៃ មានមនុស្សម្នាយ៉ាងច្រើនកុះករទៅទស្សនានៅទីនោះ បន្ទាប់ពីរឿង “The Cave” បានចាក់បញ្ចាំងនៅតាមរោងភាពយន្តនានាទូទាំងប្រទេសថៃ។ ខ្សែភាពយន្តនេះនិយាយអំពីការជួយសង្គ្រោះយ៉ាងលំបាកលំបិន ដែលក្មេងប្រុសចំនួន ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ បានជាប់គាំងនៅក្នុងនោះរយៈពេល ១៧ថ្ងៃ កាលពីឆ្នាំមុន។ របាយការណ៍បានឱ្យដឹងថា ជាមធ្យមមានមនុស្សប្រមាណ ៣,០០០នាក់ បានមកទស្សនារូងភ្នំនេះជារៀងរាល់ថ្ងៃ ហើយឧទ្យានជាតិ Thamluang Khunnam Nangnon មួយនេះក៏មានផ្តល់សេវារទេះរុញទៅដល់ច្រកចូលរូងភ្នំផងដែរ។ យោងទៅតាមមន្រ្តីឧទ្យានឱ្យដឹងថា ល្អាងបើកឱ្យចូលម្ដងតែ ៥០នាក់ ហើយពួកគេអាចត្រឹមថតរូប និងដើរកម្សាន្តបានម្ដងតែ ៥នាទី ប៉ុណ្ណោះ។ គួរឱ្យដឹងដែរថា ល្អាងថាំហ្លួងត្រូវបានបើកជាផ្លូវការ កាលពីខែវិច្ឆិកា

    December 2, 2019
  • អន្តរជាតិ

    ការប្រកួតមួយចំនួនដែលបានគ្រោងទុកនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ក្នុងប្រទេសហ្វីលីពីននៅឆ្នាំនេះ ត្រូវបានលុបចោលខ្លះ ឬកំណត់ពេលវេលាឡើងវិញខ្លះ ដោយសារព្យុះ Kammuri ដែលរំកិលចូលតំបន់ទំនួលខុសត្រូវហ្វីលីពីន (PAR) កាលពីចុងសប្តាហ៍។ ព្យុះស៊ីក្លូនត្រូពិកនេះនឹងនាំមកនូវកម្លាំងខ្យល់ ១១២គីឡូម៉ែត្រ ដល់ ១៧០គីឡូម៉ែត្រ/ម៉ោង។ សេវាកម្មព្យាករណ៍អាកាសធាតុជាតិ ក៏បានចេញការព្រមានស្តីពីការបំផ្លិចបំផ្លាញដែលអាចកើតមាន ហើយព្យុះ Kammuri ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យមានការវាយប្រហារនៅយប់ថ្ងៃច័ន្ទ ទី០២ ខែធ្នូនេះ។ ការព្រមានអំពីព្យុះជាសាធារណៈត្រូវបានប្រកាសឡើងនៅក្នុងផ្នែកផ្សេងៗ ខណៈដែលពលរដ្ឋរបស់ប្រទេសនេះក៏ត្រូវត្រៀមខ្លួន សម្រាប់ខ្យល់បក់ខ្លាំង និងមានភ្លៀងធ្លាក់ខ្លាំង ដែលនឹងរំពឹងថា មានរហូតដល់ថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ប៉ុន្តែព្យុះនេះត្រូវគេរំពឹងថា នឹងចាកចេញពីប្រទេសនៅថ្ងៃបន្តបន្ទាប់នោះ។ គួរឱ្យដឹងដែរថា ការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះបានបើកជាផ្លូវការហើយ

    December 2, 2019
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលម៉ាឡេស៊ីបានព្រមានថា ការប្រើប្រាស់កាសត្រចៀកមិនថាជាប្រភេទ headphones ឬ earbuds សុទ្ធតែអាចបណ្តាលឱ្យខូចត្រចៀក ប្រសិនបើអ្នកមិនប្រយ័ត្ននឹងទម្លាប់ស្តាប់របស់អ្នកទេនោះ។ នៅក្នុងក្រាហ្វិចព័ត៌មានមួយដែលបានបង្ហោះទៅក្នុងបណ្ដាញ Twitter ក្រសួងសុខាភិបាលម៉ាឡេបាននិយាយថា ការពាក់កាសស្តាប់ត្រចៀកយូរពេក ឬខ្លាំងពេក គឺមានផលប៉ះពាល់ខ្លាំងណាស់ដល់ត្រចៀក។ ពួកគេក៏បានព្រមានផងដែរថា ការបាត់បង់សមត្ថភាពការស្តាប់របស់អ្នកគឺមិនមានការឈឺចាប់នោះទេ ហើយវាកើតឡើងយឺតៗ។ អ្នកស្ទើរតែមិនចាប់អារម្មណ៍ផងថា ត្រចៀករបស់អ្នកគឺខ្សោយជាងមុន និងចាប់ផ្ដើមខូចបន្តិចម្ដងៗ។ ម៉្យាងទៀតបើវាខូចហើយ គឺវាមិនអាចប៉ះប៉ូវមកវិញនោះទេ។ មានភ័ស្តុតាងហូរហែដែលបង្ហាញថា ការប្រើប្រាស់ឧបករណ៍ស្ដាប់ទាំងនេះ នាំឱ្យបាត់បង់សមត្ថភាពការស្តាប់យ៉ាងខ្លាំងក្នុងចំណោមយុវវ័យ។ ដោយនៅ ឆ្នាំ២០១៥ អង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថា យុវជនជាង ១ពាន់លាននាក់ មានហានិភ័យក្នុងការវិវត្តទៅជាថ្លង់ ដោយសារតែទម្លាប់មិនល្អនៅពេលដែលពួកគាត់ស្តាប់តន្ត្រី។ ហើយដើម្បីជ្រាបច្បាស់ថាហេតុអ្វីវាធ្វើឱ្យយើងមានបញ្ហាបាត់បង់ការស្ដាប់ឮ

    December 2, 2019
  • អន្តរជាតិ

    ឥណ្ឌា៖ យុវជនជនម្នាក់ត្រូវបានគេរាយការណ៍ថា បានលង់ទឹកទន្លេស្លាប់ខណៈដែលគាត់ទៅហែលទឹកលេងជាមួយនឹងមិត្តភក្តិ ហើយអ្វីដែលជារឿងហួសចិត្តនោះគឺពេលដែលជនរងគ្រោះលក់ទឹកនោះមិត្តភក្តិរបស់គាត់​មិនជួយអ្វីនោះទេដោយគិតតែទាញទូរស័ព្ទមកថតទៅវិញ។ រឿងរ៉ាវដ៏ហួសចិត្តនេះបានកើតឡើងនៅក្នុងដៃទន្លេមួយក្នុងក្រុង Kalburgi រដ្ឋ Karnataka នៃប្រទេសឥណ្ឌា។ ជនរងគ្រោះត្រូវបានគេស្គាល់ថាមានឈ្មោះ Ayub និងមានអាយុ ១៩ ឆ្នាំ។ សារព័ត៌មាន Worldofbuzz បានរៀបរាប់ឲ្យដឹងថា Ayub បានលោតចូលទៅក្នុងទឹកទន្លេនិងបានហែលចេញពីច្រាំងយ៉ាងមានទំនុកចិត្តបំផុត យ៉ាងណាក្តីពេលហែលត្របល់មកវិញរូបគេហាក់អស់កម្លាំងនិងមិនអាចហែលមកដល់ច្រាំងវិញទេ។ ខណៈនោះជនរងគ្រោះបានលើកដៃសុំជំនួយពីមិត្តភក្តិគេដែលកំពុងឈរនៅមាត់ច្រាំង​ តែមិត្តភក្តិគេហាក់មិនមកយកចិត្តទុកដាក់ឡើយហើយផ្ទុយទៅវិញមិត្តភក្តិរូបនោះគិតតែពីទាញទូរស័ព្ទមកថត និងទុកឲ្យ Ayub លង់ទឹករហូតទាល់តែស្លាប់តែម្តង។ ការបាត់បង់ជីវិតរបស់ Ayub ត្រូវគេមើលឃើញថា ព្រោះតែការមើលស្រាលបញ្ហាពីសំណាក់មិត្តភក្តិរបស់ជនរងគ្រោះផ្ទាល់តែម្តង ដោយគាត់គិតថាជនរងគ្រោះប្រាកដជាអាចហែលដល់ច្រាំងវិញដូចនេះគាត់ព្យាយាមថតសកម្មភាពនេះទុកជាការសប្បាយវិញហើយមិនបាច់ជួយគាត់នោះទេ ហើយទីបំផុតជនរងគ្រោះក៏ត្រូវស្លាប់យ៉ាងសោកស្ដាយជាទីបំផុត៕ អត្ថបទ៖ ភក្តី

    December 2, 2019
  • អន្តរជាតិ

    របាយការណ៍បានឱ្យដឹងថា យ៉ាងហោចណាស់មានអគារចំនួន ៤ ត្រូវបានខូចខាតយ៉ាងខ្លាំង ដោយសារអគ្គិភ័យមួយបានឆាបឆេះក្នុងទីក្រុងទេសចរណ៍តាមបណ្តោយបឹង Hallstatt ដែលជាតំបន់បានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយយូណេស្កូ នៅក្នុងប្រទេសអូទ្រីស កាលពីថ្ងៃសៅរ៍ថ្មីៗនេះ។ អគ្គិភ័យបានឆាបឆេះនៅក្នុងខ្ទមឈើមួយ ហើយបន្ទាប់មកបានរាលដាលទៅរោងមួយផ្សេងទៀត និងអគារលំនៅដ្ឋានចំនួនពីរនៅក្នុងទីក្រុង។ លោក Johannes Pichler អ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្តនៅ Hallstatt បានប្រាប់កាសែតប្រចាំថ្ងៃ Kronen Zeitung ថា៖ “ដោយសារ Hallstatt ត្រូវបានសាងសង់កៀកជាប់គ្នា ផ្ទះនៅជាប់នោះក៏រងការខូចខាតផងដែរ”។ អ្នកពន្លត់អគ្គីភ័យម្នាក់បានរងរបួស ខណៈពេលកំពុងទប់ទល់នឹងអគ្គិភ័យនេះ ប៉ុន្តែអ្នកស្រុកបានរត់គេចខ្លួនដោយសុវត្ថិភាព។ នៅក្នុងអគ្គិភ័យនេះមានការចូលរួមប្រតិបត្តិការពីរថយន្តពន្លត់អគ្គិភ័យចំនួន ៨គ្រឿង និងអ្នកពន្លត់អគ្គិភ័យចំនួន ១០៩នាក់ ។ អគ្គិភ័យនេះបានកើតឡើងនៅម៉ោងប្រមាណ

    December 2, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Facebook បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានចេញសេចក្តីជូនដំណឹងស្តីពីការកែតម្រូវលើការបង្ហោះរបស់អ្នកប្រើប្រាស់ តាមសំណើរបស់រដ្ឋាភិបាលសិង្ហបុរី ប៉ុន្តែពួកគេក៏បានអំពាវនាវឱ្យមានវិធីសាស្ត្រវាស់វែង ដើម្បីអនុវត្តច្បាប់ព័ត៌មានក្លែងក្លាយថ្មីនៅក្នុងរដ្ឋផងដែរ។ សេចក្តីជូនដំណឹងពីពត៌មានពិត ឬមិនពិតនេះ ត្រូវបានមើលឃើញតែចំពោះអ្នកប្រើប្រាស់សិង្ហបុរីប៉ុណ្ណោះ។ ពោលគឺនៅពេលដែលការបង្ហោះណាមួយទាក់ទងនឹងសិង្ហបុរី ហើយវាជាព័ត៌មានមិនពិត Facebook នឹងនិយាយថា “Facebook ត្រូវបានស្នើសុំដោយស្របច្បាប់ដើម្បីប្រាប់ដល់អ្នកថា រដ្ឋាភិបាលសិង្ហបុរីនិយាយថា ការបង្ហោះនេះជាព័ត៌មានមិនពិត”។ រដ្ឋាភិបាលសិង្ហបុរីបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានណែនាំក្រុមហ៊ុន Facebook ឱ្យចេញ “សេចក្តីជូនដំណឹងស្តីពីការកែតម្រូវការបង្ហោះ” កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ទៅលើការបង្ហោះមួយ ដែលការចោទប្រកាន់អំពីការចាប់ខ្លួនអ្នកផ្សាយព័ត៌មាន និងការបន្លំសន្លឹកឆ្នោត។ សិង្ហបុរីដែលនឹងត្រូវមានការបោះឆ្នោតទូទៅក្នុងរយៈពេលប៉ុន្មានខែទៀតនោះ បាននិយាយថា ការចោទប្រកាន់នេះគឺមិនពិត និងមិនត្រឹមត្រូវនោះទេ។ ហើយដំបូងឡើយរដ្ឋាភិបាលក៏បានបញ្ជាឱ្យអ្នកបង្ហោះដើមឈ្មោះ Alex

    December 2, 2019
  • អន្តរជាតិ

    កងកម្លាំងប្រដាប់អាវុធនៅក្នុងក្រុងឌូបៃប្រទេសអារ៉ាប់រួមត្រូវបានគេមើលឃើញថា ជាកងកម្លាំងមួយដែលប្រើប្រាស់សុទ្ធតែរថយន្តទំនើបៗ និងមានតម្លៃថ្លៃៗក្នុងការធ្វើប្រតិបត្តិការណ៍ផ្សេងៗរបស់ប៉ូលិសព្រហ្មទណ្ឌ ប៉ូលិសចរាចរណ៍ ឬប្រើប្រាស់ក្នុងក្បួនរថយន្តផ្សេងៗជាដើម។​ បើយោងតាមសារព័ត៌មាន  Engadget បានចុះផ្សាយថា ប៉ូលិសនៅក្រុងឌូបៃនឹងជ្រើសរើសយករថយន្ត ភីកអាប់ ដើរដោយថាមពលអគ្គិសនីស៊េរីថ្មីរបស់ក្រុម Tesla ទៅប្រើប្រាស់ក្នុងប្រតិបត្តិការណ៍ការងាររបស់ពួកគេផងដែរ។ បើតាមលោកឧត្តមសេនីយ Abdullah Khalifa Al Marri អគ្គមេបញ្ជាការប៉ូលិសប្រចាំក្រុងឌូបៃបានប្រាប់អ្នកសារព័ត៌មានថា រថយន្ត ភីកអាប់ cybertruck ដើរដោយថាមពលអគ្គិសនីរបស់ក្រុមហ៊ុន Tesla នឹងជួយពន្លឿនការងារ និងបន្ថែមប្រសិទ្ធភាពទៅលើប្រតិបត្តិការណ៍របស់ប៉ូលិសបានមួយកម្រិតទៀតជាពិសេសនៅតាមតំបន់ទេសចរណ៍តែម្តង ព្រោះតែរូបរាង ល្បឿន និងការសន្សំសំចៃលើប្រេងសាំងរបស់រយន្តទំនើបនេះតែម្តង។ គួររម្លឹកជូនថា​ ក្រុមហ៊ុន Tesla ទើបតែដាក់បង្ហាញនូវរថយន្ត ភីកអាប់ ដើរដោយថាមពលអគ្គិសនីមួយប្រភេទមានរាងជ្រុងៗខ្ពស់ ហើយបើយោងតាមការគ្រោងទទុករបស់ក្រុមហ៊ុន រថយន្តប្រភេទនេះនឹងចេញលក់ជាផ្លូវការនៅដើមឆ្នាំក្រោយនេះហើយ៕

    December 2, 2019
  • អន្តរជាតិ

    អាកាសយានដ្ឋានឯកជនដំបូងបង្អស់របស់ប្រទេសវៀតណាមវ៉ាន់ដុន ត្រូវបានជ្រើសរើសជាអាកាសយានដ្ឋានថ្មីឈានមុខគេលើពិភពលោក ឆ្នាំ២០១៩ ដោយពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) ។ អាកាសយានដ្ឋានអន្តរជាតិវ៉ានដុន (Van Don International Airport) ដែលមានទីតាំងស្ថិតនៅក្នុងខេត្តក្វាងនិញ បានផ្តួលគូប្រជែងចំនួន ៧ មកពីជុំវិញពិភពលោក ពោលគឺអាកាសយានដ្ឋានអន្តរជាតិ Louis Armstrong New Orleans របស់សហរដ្ឋអាមេរិក, អាកាសយានដ្ឋានស្រុក Carlisle Lake នៃចក្រភពអង់គ្លេស, អាកាសយានដ្ឋាន Corvera Murcia របស់អេស្ប៉ាញ, អាកាសយានដ្ឋាន Eilat Ramon របស់អ៊ីស្រាអែល, អាកាសយានដ្ឋានអន្តរជាតិ

    December 2, 2019