- autoadmin
- អន្តរជាតិសូមចូលរួមសោកស្ដាយ អតីតនាយករដ្ឋមន្ត្រីជប៉ុន Yasuhiro Nakasone បានស្លាប់កាលពីម្សិលមិញ ក្នុងវ័យ១០១ឆ្នាំ
ទូរទស្សន៍ NHK បាននិយាយនៅថ្ងៃសុក្រនេះថា អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក Yasuhiro Nakasone បានទទួលមរណភាពហើយ ក្នុងអាយុ ១០១ឆ្នាំ។ លោកជាអតីតនាយករដ្ឋមន្រ្តីមួយរូបដ៏មានឥទ្ធិពល ដែលបានពង្រឹងសម្ព័ន្ធភាពយោធាជប៉ុនជាមួយសហរដ្ឋអាមេរិក ធ្វើឯកជនភាវូបនីយកម្មផ្លូវដែកជាតិជប៉ុន (JNR) ក្នុងទសវត្សឆ្នាំ១៩៨០ និងបានតស៊ូជាមួយការិយាធិបតេយ្យ ដើម្បីអនុម័តការធ្វើកំណែទម្រង់ទ្រង់ទ្រាយធំក្នុងប្រទេស។ នៅពេលដែលលោក Nakasone បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីពីឆ្នាំ១៩៨២ ដល់ ១៩៨៧ លោកបានលើកស្ទួយប្រវត្តិសាស្រ្តរបស់ប្រទេសជប៉ុន ប៉ុន្តែលោកមិនបានសម្រេចក្តីសុបិន្តរបស់លោកក្នុងការកែប្រែរដ្ឋសន្តិភាពនិយមនោះទេ។ ក្នុងឆ្នាំ១៩៨៣ លោកបានក្លាយជានាយករដ្ឋមន្រ្តីជប៉ុនដំបូងគេដែលធ្វើទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង ប្រទេសដែលជប៉ុនធ្លាប់បានធ្វើអាណានិគមយ៉ាងឃោរឃៅពីឆ្នាំ១៩១០ ដល់ ១៩៤៥។ អត្ថបទ៖ លីដា
November 30, 2019 - អន្តរជាតិ
ម៉ាឡេស៊ី៖ បច្ចុប្បន្ននេះការលក់ទំនិញ Online ហាក់ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ព្រោះវាផ្តល់ភាពងាយស្រួលដល់អ្នកទិញដោយពួកគេមិនចាំបាច់ចំណាយពេលទៅដល់ទីកន្លែងលក់ផ្ទាល់ទេ ហើយសម្រាប់អ្នកលក់វិញក៏អាចរកប្រាក់បានពិសេសវាដឹកជញ្ជូនបន្ថែមទៀតផងដែរ។ យ៉ាងណាក្តី មិនមែនផលិតផល Online ទាំងអស់សុទ្ធតែល្អ និងមានគុណភាពអាចទទួលយកបាននោះទេ ព្រោះអ្នកលក់ Online មួយចំនួនក៏ធ្វើការបោកប្រាស់អតិថិជនខ្លួនដែរ។ តួយ៉ាងស្រ្តីម៉ាឡេស៊ីបានបង្ហោះសារនៅក្នុងបណ្ដាញសង្គមរបស់គាត់ថា កាលពីពេលថ្មីៗនេះគាត់បានបញ្ជាទិញលេលាបមុខពីអ្នកលក់តាម Online ម្នាក់ ដែលគេល្បីតៗគ្នាថា ផលិតផលរបស់គាត់ល្អ និងមានតម្លៃថោកជាងគេ។ បន្ទាប់ពីប្រើប្រាស់លេនោះភ្លាម ផ្ទៃមុខរបស់គាត់ផ្ដើមរមាស់ ក្រហាយ និងរលាកស្បែកដូចត្រូវរលាកជាមួយនឹងភ្លើង ឬទឹកក្តៅអីចឹង។ ស្រ្តីរងគ្រោះព្រមានថា សុំប្រិយមិត្តទាំងអស់មេត្តាប្រុងប្រយ័ត្នមុននឹងទិញផលិតផលលាបស្បែក Online ទាំងអស់ ព្រោះផលិតផលមួយចំនួនមិនល្អទេ ហើយអាចមានបញ្ហាដូចរូបគាត់អីចឹង៕ អត្ថបទ៖ ភក្តី
November 30, 2019 - អន្តរជាតិ
នរណាៗក៏ស្អប់ការស្ទះចរាចរណ៍ដែរ ជាពិសេសនៅពេលដែលអ្នកកំពុងប្រញាប់ប្រញាល់ចង់ទៅទីណាមួយ។ ហើយវាអាចធ្វើឱ្យអារម្មណ៍យើងមួម៉ៅភ្លាមៗ នៅពេលយើងឃើញផ្លូវស្ទះទាំងឆ្វេងទាំងស្ដាំ ចង់ទៅមុខមិនរួចទៅក្រោយវិញមិនបាន។ ប៉ុន្តែយ៉ាងណាក៏ដោយរឿងនេះមិនមែនមានតែនៅប្រទេសយើងនោះទេ ប្រទេសជាច្រើនមិនថា ក្នុងតំបន់អាស៊ាន ឬនៅលើពិភពលោកភាគច្រើនសុទ្ធតែប្រឈមបញ្ហានេះ ប្រសិនបើកំណើនរថយន្ត និងម៉ូតូមានច្រើន ហើយប្រជាជនគ្មានទម្លាប់ជិះសេវាកម្មដឹកជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ទេនោះ។ ជាក់ស្ដែងដូចបុរសម្នាក់នេះ ដែលគាត់មានឈ្មោះថា Jujun Junaedi ជាជនជាតិឥណ្ឌូនេស៊ី ដោយសារធុញនឹងការស្ទះផ្លូវខ្លាំងពេក គាត់ក៏បានចាប់ផ្ដើមសាងសង់ឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនតែម្ដង។ គាត់បាននិយាយថា ស្ទះចរាចរណ៍វាមិនត្រឹមតែគួរឱ្យធុញទ្រាន់ទេ ប៉ុន្តែវាក៏ជាការខ្ជះខ្ជាយសាំង និងពេលវេលាផងដែរ! ដូច្នេះហើយគាត់បានចំណាយប្រាក់រហូតដល់ទៅ ៨,៨៨៥ រីងហ្គីត ឬ ២,១២៧ដុល្លារអាមេរិក ដើម្បីទិញគ្រឿងបន្លាស់មួយចំនួន មកដំឡើងជាឧទ្ធម្ភាគចក្រ។ តម្លៃគ្រឿងបន្លាស់នេះអាចនិយាយថា ថ្លៃគួរសម ប៉ុន្តែគាត់បានបន្ថែមថា
November 29, 2019 - អន្តរជាតិ
សម្រាប់អ្នកដែលកំពុងទន្ទឹងរង់ចាំទំនិញពីវេបសាយអនឡាញថាវប៉ាវ ដែលបានលក់អីវ៉ាន់បញ្ចុះតម្លៃយ៉ាងច្រើនសម្បូរបែបកាលពីថ្ងៃ Single’s Day របស់ចិន ថ្ងៃទី១១ ខែវិច្ឆិកា (TaoBao 11:11) កន្លងទៅ ពួកគេប្រហែលជាមិនបានទទួលទំនិញទាំងនោះទេ។ ដោយយោងតាមរបាយការណ៍របស់ Sin Chew Daily បានឱ្យដឹងថា នាវាដឹកទំនិញមកពីតៃវ៉ាន់ ដែលបានដឹងកុងតឺន័រអីវ៉ាន់ពីហាងអនឡាញថាវប៉ាវនោះ បានលិចចូលសមុទ្របន្ទាប់ពីប៉ះគ្នាជាមួយនាវាមួយទៀត ហើយនារិក ២នាក់់ ក៏បានបាត់បង់ជីវិតទៅជាមួយផងដែរ។ យោងតាមរបាយការណ៍ មានសមាជិកនាវិកចំនួន ៧នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ជាលទ្ធផលនៃការលិចកប៉ាល់ចេញពីតៃវ៉ាន់នោះ មានទំនិញជាង ៨៧៩តោន ដែលភាគច្រើនបានមកពីគេហទំព័រពាណិជ្ជកម្មអនឡាញរបស់ចិនថាវប៉ាវ ត្រូវបានខូចខាតចូលទឹក។ នេះជាលើកទីមួយហើយ ដែលថាវប៉ាវបានជួបប្រទះនូវឧប្បត្តិហេតុលិចលង់មួយ នៅអំឡុងពេលដឹកជញ្ជូនរបស់ពួកគេ។
November 29, 2019 - អន្តរជាតិ
កុមារាជនជាតិវៀតណាមម្នាក់ត្រូវរស់នៅយ៉ាងកំព្រាម្នាក់ឯង បន្ទាប់ពីជីដូន និងឪពុកបានស្លាប់ចោល។ កុមារាម្នាក់នោះមានឈ្មោះថា Dang Van Khuyen អាយុ ១០ឆ្នាំ ហើយអ្វីដែលគួរឱ្យសរសើរគាត់បំផុតគឺថា គាត់មិនលាដៃសុំទានគេ មិនព្រមឱ្យគេយកទៅចិញ្ចឹម ហើយក៏មិនទទួលជំនួយពីនរណាម្នាក់នោះដែរ។ កុមារា Khuyen ចិញ្ចឹមជីវិតដោយដាំបន្លែខ្លួនឯង ហើយមិនថាគាត់ត្រូវរស់នៅជីវិតឯកោ និងធ្វើការដាំដំណាំចិញ្ចឹមជីវិតទាំងវ័យក្មេងនោះទេ គាត់ថែមទាំងជាសិស្សឧស្សាហ៍ទៅវៀនមិនដែលខានទៀតផង។ ក្មេងប្រុស Khuyen កាលពីមុនធ្លាប់តែរស់នៅក្នុងជីវិតសាមញ្ញ ជាមួយនឹងជីដូននៅក្នុងភូមិដាច់ស្រយាលមួយ នៅឯប្រទេសវៀតណាម ខណៈដែលឪពុករបស់គាត់ធ្វើការសំណង់នៅក្រៅទីក្រុង។ ក្នុងនាមជាសិស្សពូកែ Khuyen បានទៅសាលារៀនរាល់ថ្ងៃ ដោយពឹងផ្អែកលើប្រាក់ដែលឪពុកផ្ដល់ឱ្យ ដើម្បីផ្គត់ផ្គង់ហិរញ្ញវត្ថុក្នុងគ្រួសារ។ ក្រោយមកមិនយូរប៉ុន្មានជីដូនរបស់ក្មេងប្រុសក៏បានទទួលមរណភាពដោយសារជរាពាធ ចំណែកឪពុករបស់គាត់ក៏ត្រូវបានស្លាប់ដោយគ្រោះថ្នាក់នៅកន្លែងធ្វើការទៅទៀត។ នៅពេលដែលឪពុករបស់ក្មេងប្រុសបានស្លាប់ គ្រូរបស់
November 29, 2019 - អន្តរជាតិ
ប្រសិនបើអ្នកមានជំនាញខាងអ្វីមួយនោះ ចូរប្រើវាឱ្យមានប្រយោជន៍។ ជាក់ស្ដែងដូចជាស្ត្រីមកពីជនបទខេត្តហឺណាន ប្រទេសចិនម្នាក់នេះវិញ គាត់អាចមានសមត្ថភាពជួយផ្គត់ផ្គង់គ្រួសារទាំងមូល ជាមួយនឹងជំនាញ “យំ” យ៉ាងពិសេស។ ស្ត្រីដែលមិនបញ្ចេញឈ្មោះម្នាក់នេះគាត់ប្រើការយំដើម្បីរកស៊ី ហើយគាត់តែងតែត្រូវបានគេជួលឱ្យទៅធ្វើជាអ្នកកាន់ទុក្ខតាមរោងបុណ្យសពជាហូរហែ។ វាហាក់ដូចជាចម្លែកសម្រាប់ជនជាតិដទៃ ប៉ុន្តែសម្រាប់ជនជាតិចិន ការយំកាន់់ទុក្ខនៅក្នុងពិធីបុណ្យគឺជារឿងប្រពៃណី ហើយពួកគេជឿថាការទ្រហោយំនឹងធ្វើឱ្យព្រលឹងសពទៅបានស្ងប់សុខ។ ដោយប្រើសំឡេងយំបន្លឺខ្លាំងៗ ស្ត្រីម្នាក់នេះអាចរកលុយបានយ៉ាងតិច ៣០០យ័ន (៤២ដុល្លារ) សម្រាប់ការកាន់ទុក្ខរយៈពេល ៣០នាទី ហើយអាចរកប្រាក់បាន ២០០,០០០យ័ន (២៨,០០០ដុល្លារ) ក្នុងមួយឆ្នាំៗ។ ប្រាក់ប្រចាំឆ្នាំទាំងនេះអាចនិយាយបានថា ជាប្រាក់ប្រចាំឆ្នាំគួរសមនៅក្នុងប្រទេសចិន ហើយគាត់រកស៊ីបែបនេះរយៈពេល ២០ឆ្នាំមកហើយ។ ជាមួយនឹងប្រាក់ដែលគាត់រកបាន គាត់អាចទិញផ្ទះសម្រាប់គ្រួសារ ហើយបានបញ្ជូនកូនប្រុសច្បងរបស់គាត់ទៅសាកលវិទ្យាល័យទៀតផង៕ អត្ថបទ៖ លីដា
November 29, 2019 - អន្តរជាតិ
វៀតណាម៖ នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះក្រសួងអប់រំវៀតណាមនឹងដាក់បញ្ចូលមុខវិជ្ជាស្ថិតិនិងប្រូបាប៊ីលីតេទៅក្នុងកម្មវិធីសិក្សាសម្រាប់សិស្សរៀនថ្នាក់ទី ២ ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់នៃមុខវិជ្ជាទាំងពីរនេះនៅក្នុងស្ថានភាពសង្គមបច្ចុប្បន្ន។ ក្នុងកម្មវិធីសិក្សាចាស់មុខវិជ្ជាទាំងពីរនេះត្រូវបានគេរៀបចំសម្រាប់សិស្សរៀនថ្នាក់ទី ៤ និងថ្នាក់ទី ១១ យ៉ាងណាក្តីចាប់ពីឆ្នាំក្រោយទៅមុខវិជ្ជាសំខាន់ទាំងពីរនេះនឹងត្រូវផ្ដើមរៀនចំពោះសិស្សរៀនថ្នាក់ទី ២ ព្រោះគេចង់ឲ្យសិស្សឆាប់ចេះមុនវិជ្ជាទាំងពីរនេះ។ ក្រសួងបានសម្រេចឲ្យគ្រូបង្រៀនប្រើប្រាស់នូវគ្រាប់ឡុកឡាក់ ដើម្បីធ្វើជាឧបករណ៍បង្រៀនមុខវិជ្ជាពីរនេះ រួមជាមួយនឹងសម្ភារៈ និងវិធីបង្រៀនថ្មីៗជាច្រើនទៀត ដែលក្រសួងបានរៀបចំជូន។ សូមបញ្ជាក់ជូនថា មុនវិជ្ជាទាំងពីរនេះនឹងជួយក្មេងៗឲ្យមានមូលដ្ឋានក្នុងការវិភាគនិងសម្រេចចិត្ត ដែលស្របទៅនឹងស្ថានភាពសង្គមសព្វថ្ងៃគឺមានរឿងរ៉ាវជាច្រើនដែលទាមទាជំនាញវិភាគនិងហា៊នសម្រេចចិត្តខ្ពស់ជាងការប្រើប្រាស់ជំនាញចងចាំ៕ អត្ថបទ៖ភក្តី
November 29, 2019 - អន្តរជាតិ
រដ្ឋាភិបាលអាល់បានីនិយាយថា មនុស្សស្លាប់នៅក្នុងការរញ្ជួយដីកាលពីថ្ងៃអង្គារនេះបានកើនឡើងដល់ ៤៧នាក់ហើយ និង ៧៩០នាក់ផ្សេងទៀតរងរបួស។ ការរញ្ជួយដីឥឡូវនេះគឺជាគ្រោះមហន្តរាយដ៏អាក្រក់ ដែលបានវាយប្រហារប្រទេសអឺរ៉ុបខាងត្បូងនេះក្នុងរយៈពេល ៤០ឆ្នាំកន្លងមក។ ទីក្រុង Durres នៅលើឆ្នេរ Adriatic ត្រូវបានគេរាយការណ៍ថា ជាតំបន់ដែលរងគ្រោះថ្នាក់ជាងគេបំផុត។ ចំណែកក្រុមពន្លត់អគ្គីភ័យ និងយោធានៅតែបន្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ដើម្បីស្វែងរកជនរងគ្រោះផ្សេងទៀត ដែលសង្ស័យថាជាប់នៅក្នុងគំនរបាក់បែក។ ប្រទេសនៅជិតៗដូចជាប្រទេសអ៊ីតាលី និងប្រទេសក្រិក បានបញ្ជូនក្រុមជួយសង្គ្រោះទៅកាន់តំបន់រងគ្រោះក្នុងប្រទេស។ សម្តេច ប៉ាប ហ្វ្រង់ស័រ ក៏បានសន្យាបរិច្ចាគ ១០០,០០០អឺរ៉ូ ឬប្រហែល ១១០,០០០ដុល្លារដល់អ្នកនៅរស់រាន។ ហើយរដ្ឋាភិបាលជប៉ុនបានសម្រេចបញ្ជូនជំនួយសង្គ្រោះបន្ទាន់ទៅកាន់អាល់បានីផងដែរ។ រំលឹកដែរថា ការរញ្ជួយដីដែលមានកម្លាំង ៦.៤រ៉ិចទ័របានកើតឡើងនៅចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ
November 29, 2019 - អន្តរជាតិ
វៀតណាម៖ តុលាការវៀតណាមបានសម្រេចធ្វើការឃុំខ្លួនអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ទៀតហើយ ក្រោយរូបគាត់បានចែករំលែកព័ត៌មាន និងបំផុសគំនិតប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមតាមយៈគណនី Facebook របស់គាត់ផ្ទាល់តែម្តង។ អ្នកប្រើប្រាស់បណ្តាញសង្គមរូបនេះមានឈ្មោះថា Nguyen Chi Vung អាយុ ៣៨ ឆ្នាំ ហើយរូបគាត់ត្រូវបានគេចោទប្រកាន់ថា បានបង្ហោះសារ និង Live វីដេអូជាច្រើនដងដើម្បីចែកចាយនូវគំនិតប្រឆាំងនឹងរដ្ឋាភិបាល ហើយថែមទាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋវៀតណាមចូលរួមធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលទៀតផងនៅក្នុងថ្ងៃបុណ្យជាតិវៀតណាមនាពេលខាងមុខនេះ។ តាមការចោទប្រកាន់ខាងលើនេះលោក Nguyen Chi Vung ត្រូវបានតុលាការសម្រេចផ្តន្ទាទោសឲ្យជាប់គុករយៈពេល ៦ ឆ្នាំ ផងដែរ។ គេនៅចាំបានថា កាលពីពេលថ្មីៗនេះតុលាការវៀតណាមទើបនឹងកាត់ទោសលោកគ្រូបង្រៀនផ្នែកតន្ត្រីម្នាក់ឲ្យជាប់គុករយៈពេល ១១ ឆ្នាំ ក្រោមហេតុផលស្រដៀងគ្នានេះ ហើយមានបុរសអាយុ ២៣
November 29, 2019 - អន្តរជាតិ
អ៊ីស្លង់គឺជាប្រទេសដែលមាន “សន្តិភាពបំផុតនៅលើពិភពលោក” នេះបើយោងតាមសន្ទស្សន៍សន្តិភាពពិភពលោក ឆ្នាំ២០១៩ (2019 Global Peace Index) ។ ជាការពិតប្រទេសនេះបានទទួលឋានៈខ្ពស់ជាងគេ ដោយបានឈរលេខ១ រយៈពេល ១៣ឆ្នាំជាប់ៗគ្នា តាំងតែពីសន្ទស្សន៍សន្តិភាពពិភពលោកលើកដំបូងបានចាប់ផ្តើមកាលពី ឆ្នាំ២០០៨ មកម៉្លេះ។ អ៊ីស្លង់ក៏ជាប្រទេសក្នុងតំបន់ណ័រឌីកតែមួយគត់ ដែលកាន់តែមានសន្តិភាពនាពេលបច្ចុប្បន្ន ហើយប្រទេសនេះគ្មានកងទ័ពឈរជើងនោះទេ។ ទស្សនាវដ្តីនៃមនុស្សជាតិ (Visions of Humanity) រាយការណ៍ថា៖ «អ៊ីស្លង់គ្មានការខូតខាតគុណភាពនៃភាពសុខសាន្តរបស់ខ្លួននោះទេ ធៀបពីឆ្នាំមុនៗ»។ សូចនាករ ៧៨% របស់អ៊ីស្លង់គ្មានការផ្លាស់ប្តូរទេ ហើយមានតែភាពប្រសើរឡើង ២២% បន្ថែមទៀត។ ជាក់ស្ដែងអត្រាមនុស្សឃាតបានធ្លាក់ចុះ, ការផ្តល់មូលនិធិឱ្យកងរក្សាសន្តិភាពរបស់
November 28, 2019









