- autoadmin
- អន្តរជាតិ
ជប៉ុន៖ ដោយសារគ្រោះរញ្ជួយដីអាចកើតមានគ្រប់ពេលពេលវេលា និងគ្រប់ទីកន្លែងនៅក្នុងប្រទេសជប៉ុននោះ ប្រជាពលរដ្ឋជប៉ុនគ្រប់រូបត្រូវតែមានការប្រុងប្រយ័ត្ននិងការពារខ្លួនគ្រប់ពេលផងដែរ មិនថានៅផ្ទះឬនៅកន្លែងធ្វើការងារនោះទេ។ ជាក់ស្តែងបើយោងតាមសារព័ត៌មាន Bangkokpost បានចុះផ្សាយនូវវីដេអូមួយដែលបង្ហាញថា សូម្បីតែសមាជិកសភាជប៉ុនដែលត្រូវមកប្រជុំនៅក្នុងវិមានរដ្ឋសភានោះក៏ត្រូវតែមានការប្រុងប្រយ័ត្នដែរ ដោយពួកគាត់ម្នាក់ៗសុទ្ធតែមានមួកសុវត្ថិភាពពិសេសដែលអាចបត់បានម្នាក់មួយនៅក្បែរដៃពួកគាត់។ ក្នុងករណីដែលមានគ្រោះរញ្ជួយដីកើតឡើយភ្លាមៗ ការពាក់មួកសុវត្ថិភាពនោះនឹងជួកការពារមិនឲ្យមានបំណែកថ្ម ឬវត្ថុគ្រោះថ្នាក់ផ្សេងទៀតប៉ះទង្គិចមកលើក្បាល ហើយហានិភ័យនៃការកើតមានគ្រោះថ្នាក់ក៏ត្រូវកាត់បន្ថយផងដែរ៕ ប្រិយមិត្តអាចទស្សនាទិដ្ឋភាពនេះទាំងស្រុងដូចក្នុងវីដេអូខាងក្រោមនេះ៖ អត្ថបទ៖ភក្តី
November 28, 2019 - បច្ចេកវិទ្យា
កាលពីខែកញ្ញា អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានបាត់បង់ការទាក់ទងជាមួយយានចុះចត វីករ៉ាម (Vikram) របស់ខ្លួន ខណៈដែលវាកំពុងតែចង់បង្កើតប្រវត្តិសាស្ត្រថ្មីឱ្យឥណ្ឌាក្នុងការធ្វើជាប្រជាជាតិទី៤ ដែលបានបង្ហោះយានឱ្យចុះចតលើឋានព្រះច័ន្ទ។ ក្រោយមកមានមនុស្សជាច្រើនបានសង្ស័យថា យានគឺត្រូវបានបំផ្លាញ មិនមែនត្រឹមតែដាច់ការទាក់ទងនោះទេ។ យ៉ាងណាមិញនៅក្នុងរបាយការណ៍ជូនសមាជិកសភាឥណ្ឌា អង្គការ ISRO បានបញ្ជាក់ថា វីករ៉ាម ពិតជាត្រូវបានបំផ្លាញមុនពេលចុះចតជិតដល់ផ្ទៃឋានព្រះច័ន្ទពិតមែន ហើយនេះជាដំណឹងមួយដូចដែលការស្មានទុក។ យោងតាមរបាយការណ៍បានឱ្យដឹងថា ហ្វ្រាំងរបស់ Vikram ដំណើរការមិនត្រឹមត្រូវដោយគ្មានមូលហេតុ ហើយវាបានធ្លាក់ក្នុងចម្ងាយ ៥០០ម៉ែត្រ ពីទីតាំងដែលគ្រោងនឹងចុះចត។ យ៉ាងណាក៏ដោយយានអវកាសនោះមិនខូចខាតទាំងអស់នោះទេ រាល់ឧបករណ៍វិទ្យាសាស្ត្រទាំង៨ នៅតែដំណើរការ និងកំពុងផ្តល់ទិន្នន័យវិទ្យាសាស្ត្រដ៏មានតម្លៃត្រឡប់មកវិញ។ អង្គការ ISRO បានសោកស្ដាយយ៉ាងខ្លាំង ព្រោះថាពួកគេស្ទើរតែសម្រេចកិច្ចការធំនេះបានទៅហើយ
November 28, 2019 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាបង្កើតច្បាប់ថ្មីមួយ ដើម្បីគាំទ្រសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅហុងកុង។ ច្បាប់នេះមានគោលបំណងដើម្បីពិនិត្យមើលការបំពានដោយរដ្ឋាភិបាលចិន នៃកម្រិតស្វ័យភាពខ្ពស់របស់ហុងកុងក្រោមគោលការណ៍ “ប្រទេសមួយប្រព័ន្ធពីរ” ។ វាក៏នឹងអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មលើមន្ត្រីចិន ដែលចូលរួមក្នុងការបង្ក្រាបហុងកុងផងដែរ។ ព្រឹទ្ធសភា និងសភាតំណាងរាស្រ្តអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់នេះកាលពីសប្តាហ៍មុន ហើយលោក ត្រាំ ក៏បានចុះហត្ថលេខាលើច្បាប់នេះកាលពីថ្ងៃពុធ។ លោក ដូណាល់ ត្រាំ បានសម្តែងការព្រួយបារម្ភមួយចំនួន អំពីភាពស្មុគស្មាញនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន។ ប៉ុន្តែសមាជិកសភាបានជំរុញឱ្យគាត់ចុះហត្ថលេខាលើច្បាប់នេះ ដោយសារវាបានឈ្នះការគាំទ្រទ្វេភាគីនៅក្នុងសភាទាំងពីរ។ ចំណែកប្រទេសចិនបានប្រឆាំងយ៉ាងខ្លាំងចំពោះច្បាប់នេះ ដោយហៅវាថាជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ ទីក្រុងប៉េកាំងក៏បានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីធ្វើការតវ៉ា និងបានគំរាមវិធានការសងសឹកប្រសិនបើច្បាប់នេះចូលជាធរមាន។ ច្បាប់នេះទំនងជាប៉ះពាល់ដល់កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនយ៉ាងខ្លាំង៕ អត្ថបទ៖
November 28, 2019 - អន្តរជាតិ
ដូចយើងដឹងមកហើយថា Rolls-Royce គឺជាម៉ាកយីហោមួយដ៏ប្រណីតមានមូលដ្ឋានប្រទេសអង់គ្លេស និងមានតម្លៃថ្លៃខ្លាំងណាស់ ហើយភាគច្រើនត្រូវបានទិញមកជិះដោយពួកអ្នកមានសម្បូរទ្រព្យប៉ុណ្ណោះ។ អ្វីដែលតំណាងឱ្យភាពលេចធ្លោរបស់រថយន្តនេះ គឺនៅត្រង់និមិត្តសញ្ញារបស់វា ដែលមានទេវរូបត្រដាងស្លាប ឬ The Spirit of Ecstasy យ៉ាងល្អឯកនៅលើក្បាលរថយន្តតែម្ដង។ ប៉ុន្តែយ៉ាងណាថ្មីៗនេះមានរឿងយ៉ាងហួសចិត្តមួយ ដោយអ្នកមាននៅទីក្រុងប៉េកាំងម្នាក់ គាត់បានទិញចម្លាក់មាន់ធ្វើពីមាសយ៉ាងធំមួយ ដើម្បីដាក់ពីលើក្បាលរថយន្តប្រណីតរបស់គាត់តែម្ដង ដោយបន្ថែមថា ទេវរូបតំណាងនោះតូចពេក ដាក់ចម្លាក់មាន់មាសនេះទើបវាទាក់ទាញភ្នែក។ ដោយសារទើសចិត្តថាទេវរូបនោះតូចពេក ហើយមើលទៅមិនឆើតឆាយសម្រាប់គាត់ ទើបបុរសជាអ្នកមានម្នាក់នោះបានបញ្ជាឱ្យជាងឡាន បំពាក់ចម្លាក់មាន់ទម្ងន់ ២៥គីឡូក្រាម ដែលមានតម្លៃប្រហែល ៨៥,៣៦៩ដុល្លារអាមេរិក (៦០០,០០០យ័ន) នៅលើរថយន្ត Rolls-Royce Phantom Series 1
November 28, 2019 - អន្តរជាតិ
ថៃ៖វីដេអូមួយដែលបង្ហាញថា មានអ្នកគ្រូបង្រៀនភាសារអង់គ្លេសម្នាក់ស្រែកខ្លាំងៗដាក់កូនសិស្សហើយថែមទាំងបានទះកំផ្លៀងកូនសិស្សចំនួន ៣ នាក់ជាច្រើនដៃទៀតនោះ ត្រូវបានគេបង្ហោះចូលទៅក្នុងបណ្តាញសង្គម និងកំពុងផ្ទុះការរិះគន់យ៉ាងខ្លាំងផងដែរពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាសសង្គម Facebook ថៃ។ អំពើហឹង្សានេះបានកើតឡើងចំពោះសិស្សរៀនថ្នាក់ទី ៧ ចំនួន ៣ នាក់ នៃអនុវិទ្យាល័យ Omnoisophonchanooprathum ស្ថិតនៅក្នុងខេត្ត Samut Sakhon ប្រទេសថៃ។ ក្រោយផ្ទុះការរិះគន់ អ្នកគ្រូបងៀនភាសារអង់គ្លេសដែលបានទះកំផ្លៀងសិស្សមិនដកដៃរូបនេះបានបកស្រាយប្រាប់ខាងសាលាថា គាត់ធ្វើដូចនេះព្រោះតែកូនសិស្សទាំងនោះខ្ជិលមិនធ្វើកិច្ចការសាលាដែលគាត់បានដាក់ជូន ហើយគាត់បញ្ជាក់ទៀតថា ការដែលគាត់ធ្វើដូចនេះព្រោះតែគាត់ស្រលាញ់កូនសិស្សចង់ឲ្យពួកគេខំប្រឹងរៀន មានចំណេះពិតប្រាកដសម្រាប់អនាគតរបស់ពួកគេ។ យ៉ាងណាក្តី អ្នកគ្រូក៏បានសុំទោសជាសាធារណៈ និងជាពិសេសទៅកាន់អាណាព្យាបាលរបស់សិស្សផងដែរចំពោះដាក់ទណ្ឌកម្មជ្រុលដៃបន្តិចរបស់គាត់ ហើយគាត់បានសន្យាថា លែងធ្វើដូចនេះទៀតហើយនៅពេលក្រោយ។ ប្រិយមិត្តអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ភក្តី
November 28, 2019 - អន្តរជាតិ
កាលពីព្រឹកថ្ងៃពុធនេះប្រជាជន ៦០,០០០នាក់ នៅរដ្ឋតិចសាស់ (Texas) ត្រូវបានគេបញ្ជាឱ្យជម្លៀសចេញ ខណៈក្រុមពន្លត់អគ្គីភ័យកំពុងព្យាយាមទប់អគ្គិភ័យយ៉ាងខ្លាំងនៅឯរោងចក្រគីមីមួយ បន្ទាប់ពីមានការផ្ទុះជាបន្តបន្ទាប់នៅទីនោះ។ ប្រជាជនទាំងអស់ដែលស្ថិតក្នុងចម្ងាយ ៤ម៉ាយ (៦.៤គីឡូម៉ែត្រ) ពីរោងចក្រគីមី TPC Group ក្នុងកំពង់ផែ Port Neches ត្រូវបានអាជ្ញាធរបញ្ជាឱ្យជម្លៀសចេញ ហើយសហគមន៍ដែលរងផលប៉ះពាល់ និងត្រូវជម្លៀសដោយបទបញ្ជាជាអាទិ៍រួមមាន៖ កំពង់ផែ Neches, Nederland, Groves, Beauxart Gardens, Central Gardens ក៏ដូចជាផ្នែកខ្លះនៃ Port Arthur ។ នៅក្នុងហេតុការណ៍ដដែលនោះ យ៉ាងហោចណាស់ក៏មានការផ្ទុះដ៏មានឥទ្ធិពលមួយទៀត ចំពេលមានកិច្ចខិតខំប្រឹងប្រែងពីក្រុមសង្គ្រោះជាបន្តបន្ទាប់
November 28, 2019 - អន្តរជាតិ
ម៉ាឡេស៊ី៖ សុនខមួយក្បាលទទួលបានមេដាយកិត្តិយសពីរដ្ឋាភិបាលម៉ាឡេស៊ី ក្រោយវាបានជួយក្រុមប៉ូលិសព្រហ្មទណ្ឌបំបែបសំណុំរឿងឃាត់កម្មដ៏រសើបមួយ។ សុនខមួយក្បាលនេះមានអាយុ ១២ ឆ្នាំ និងត្រូវបានគេហៅវាថា Urby ស្ថិតនៅក្រោយការហ្វឹកហាត់ និងបញ្ជាដោយពីផ្ទាល់ពីប៉ូលិសម៉ាឡេស៊ីម្នាក់ដែលមានឈ្មោះថា Corporal Umbat Anak Selan។ បើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឲ្យដឹងថា ករណីឃាតកម្មដែល Urby ជួយបំបែកបាននោះបានកើតឡើងនៅក្នុងតំបន់ Banting រដ្ឋ Selangor ភាគខាងលិចប្រទេសម៉ាឡេស៊ី និងបានកើតឡើងតាំងពីខែ តុលា ឆ្នាំ ២០១៩ កន្លងម្លះ។ អស់រយៈពេលជាយូរ គេនៅតែមិនទាន់បំបែកសំណុំរឿងនេះបានទេ ព្រោះគេមិនអាចរកឃើញសាកសពត្រូវលាក់នៅកន្លែងណាឡើយ។ យ៉ាងណាក្តី ថ្មីៗនេះ Urby ជាសត្វសុនខតែមួយក្បាលគត់ក្នុងចំណោមសត្វចឹញ្ចឹមជាច្រើនក្បាលទៀត ដែលអាចនាំគេទៅរកឃើញកន្លែងលាក់សាកសពស្រ្តីបង់ក្លាដេសម្នាក់ហើយការរកឃើញនេះគឺជាភស្តុតាំងដ៏សំខាន់មួយក្នុងការបំបែកសំណុំរឿងទាំងមូលផងដែរ។ ព្រោះភាពសំខាន់នេះហើយ ទើបរដ្ឋាភិបាលម៉ាឡេស៊ីសម្រេចផ្តល់មេដាយកិត្តិយសព្រមគ្នាដល់លោក Corporal Umbat Anak
November 28, 2019 - អន្តរជាតិ
ចាប់ពីថ្ងៃទី០១ ខែមករា ដើមឆ្នាំ២០២០ នេះតទៅ អ្នកទេសចរដែលទៅលេងឧទ្យានជាតិក្នុងប្រទេសថៃ ហើយមានអីវ៉ាន នំចំណី ឬអាហារផ្សេងៗដែលអាចឱ្យមានសំរាម នឹងត្រូវកាន់ថង់សំរាមប្លាស្ទិចជាប់ខ្លួនទាំងនោះត្រឡប់ទៅផ្ទះវិញដោយខ្លួនឯង។ ការដាក់កំហិតនេះ គឺដោយសារតែប្រទេសនេះយល់ឃើញថា សំរាមបានក្លាយជាបញ្ហាធំមួយ ហើយកន្លងមកវាបានធ្វើឱ្យសត្វជាច្រើនស្លាប់ដោយសារសំរាមនេះ។ ជាស្តែងជនរងគ្រោះចុងក្រោយដែលបានស្លាប់ដោយសារសំរាម គឺជាសត្វក្ដាន់មួយក្បាលរបស់ឧទ្យានជាតិ Khun Sathan ដែលក្រោយពេលធ្វើកោសល្យវិច័យឃើញថា នៅក្នុងពោះរបស់វាពោរពេញដោយសំរាមរហូតដល់ ៧គីឡូក្រាម ។ រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Warawut Silpa-archa បាននិយាយនៅថ្ងៃនេះថា លោកបានណែនាំដល់ប្រធានឧទ្យានជាតិទាំងអស់ឱ្យព្រមានភ្ញៀវទេសចរ ហើយឱ្យពួកគេយកថង់សំរាមរបស់ខ្លួនត្រឡប់ទៅវិញផងដែរ។ ចំណែកសត្វក្ដាន់ដែលបានងាប់នោះ ខាងឧទ្យាននិយាយថា មិនមែនជាសំរាមក្នុងឧទ្យាទេ ហើយកន្លែងចាក់សំរាមរបស់ឧទ្យាក៏មានរបងព័ទ្ធជុំវិញដែរ។ ពួកគេគិតថា
November 27, 2019 - អន្តរជាតិអស់ទាស់! យកនាវាតម្លៃជិត៣លានដុល្លារ រត់ពន្ធគ្រឿងញៀនតម្លៃជាង១០០លានដុល្លារ ត្រូវប៉ូលិសចាប់បាននៅអេស្ប៉ាញ
អេស្ប៉ាញ៖ ប៉ូលិសអេស្ប៉ាញទើបតែបំបែកក្តីរត់ពន្ធគ្រឿងញៀនដ៏ធំមួយមិនធ្លាប់មានពីមុនមកដោយឈ្មួញបានប្រើប្រាស់សុទ្ធតែនាវាមុជទឹកខ្នាតតូចដើម្បីនាំយកគ្រឿងញៀនទាំងនោះពីប្រទេសកូឡុំប៊ីទៅកាន់តំបន់អឺរ៉ុប។ ប៉ូលិសអេស្ប៉ាញបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា គ្រឿងញៀនដែលគេរឹបអូសយកមកពីនាវាមុជទឹកមួយនេះគឺជាគ្រឿងញៀនប្រភេទកាកូអ៊ីនមានទម្ងន់សរុបជាង ៣ តោន និងមានតម្លៃជាទឹកប្រាក់ប្រមាណជា ១២១ លានដុល្លារអាមេរិក។ ប៉ូលិសបានរកឃើញទៀតថា នាវាមុជទឹកមួយនេះបានធ្វើដំណើរចេញពីប្រទេសកុំឡុំប៊ីដោយបើកកាត់ក្រោមសមុទ្រអាត្លង់ទិកក្នុងចម្ងាយ ៧ ៦៩០ គីឡូម៉ែត្ររួចហើយ ទម្រាំដល់ចំណុចដែលគេចាប់បាននេះ។ ក្រុមអ្នកជំនាញផ្នែកនាវាមុជទឹកបានបញ្ជាក់ថា នាវាដែលជនខិលខូចប្រើប្រាស់រត់ពន្ធគ្រឿងញៀននេះជាប្រភេទនាវាខ្នាតតូច មានកម្ពស់ ១៩,៨ ម៉ែត្រ និងមានតម្លៃជាមធ្យម ២,៧ លានដុល្លារអាមេិរក។ ក្នុងប្រត្តិការណ៍បង្ក្រាបខាងលើនេះគេបានចាប់ខ្លួនបុរស ៣ នាក់ ក្នុងនោះពីរនាក់ជាជនជាតិអេក្វាឌ័រ និងម្នាក់ទៀតជាជនជាតិអេស្ប៉ាញ។ រហូតមកទល់នឹងពេលនេះប៉ូលិសកំពុងបន្តបើកការស៊ើបអង្កេតបន្ថែមទៀតព្រោះគេជឿថា អ្នកដែលនៅពីក្រោយរឿងនេះគឺជាអ្នកមានលុយ និងអំណាចបំផុត ទើបអាចយកសុទ្ធតែនាវាតម្លៃរាប់លានដុល្លារមកប្រើសម្រាប់រត់ពន្ធគ្រឿងញៀនដូចនេះ៕ អត្ថបទ៖ភក្តី
November 27, 2019 - អន្តរជាតិ
រុស្ស៊ី៖ ថ្មីៗនេះមានរូបភាពមួយកំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្ដាញ ដែលវាបានបង្ហាញពីសត្វគោមួយក្បាលមានពាក់វ៉ែនតា VR យ៉ាងចម្លែកមែនទែន។ យ៉ាងណាក៏ដោយនេះមិនមែនជាការ Troll លេងសើចអ្វីនោះទេ សត្វគោនោះគឺកំពុងតែរីករាយជាមួយរូបភាពទេសភាពបែបស្រុកស្រែចេញពីវ៉ែនតា VR ដើម្បីឱ្យវាមានអារម្មណ៍ស្ងប់ និងអាចផលិតទឹកដោះបានល្អប្រសើរ។ នេះគឺជាការជំហាននៃការស្រាវជ្រាវរបស់ក្រសួងកសិកម្ម និងស្បៀងអាហារនៃតំបន់មូស្គូ ដើម្បីសិក្សាលើការប្រមូលទឹកដោះគោស្រស់ប្រកបដោយគុណភាព។ ជាក់ស្តែងក្រុមអ្នកស្រាវជ្រាវបានកត់សម្គាល់ក្នុងអំឡុងពេលនៃការធ្វើតេស្តដំបូងនេះថា សត្វគោដែលបានពាក់វ៉ែនតា VR មានការថយចុះនៃការថប់បារម្ភ ហើយមានអារម្មណ៍កាន់តែល្អ។ អ្នកស្រាវជ្រាវក៏បានបន្ថែមដែរថា លទ្ធផលនេះគឺដើរតួយ៉ាងសំខាន់សម្រាប់សត្វគោ ក្នុងការផលិតទឹកដោះឱ្យបានច្រើន និងគុណភាពខ្ពស់។ មួយទៀតសូម្បីតែការហៅសត្វគោទៅតាមឈ្មោះផ្ទាល់ខ្លួនរបស់ពួកវា ក៏អាចជំរុញឱ្យពួកវាផលិតទឹកដោះបានល្អផងដែរ។ យ៉ាងណាមិញលទ្ធផលនៃការសិក្សាទាំងមូលនៃការធ្វើតេស្ដនឹងចេញផ្សាយឆាប់ៗ ហើយខណៈពេលនេះក្រសួងកសិកម្ម និងស្បៀងអាហារនៃតំបន់មូស្គូ មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕ អត្ថបទ៖ លីដា
November 27, 2019









