autoadmin
  • អន្តរជាតិ

    កាលពីថ្ងៃអង្គារនេះ សមាជិកសភាទីក្រុងញូវយ៉ក (New York) បានអនុម័តច្បាប់ថ្មីមួយ ដែលនឹងហាមឃាត់ការលក់បារីអេឡិចត្រូនិក ដែលមានរសជាតិទាំងអស់នៅក្នុងទីក្រុង។ ការហាមឃាត់នេះគឺធ្វើឡើងជាបន្តបន្ទាប់តាមបណ្តាទីក្រុងធំៗ ខណៈមន្ត្រីសុខាភិបាលអាមេរិកកំពុងព្យាយាមដោះស្រាយវិបត្តិ ដែលនាំឱ្យយុវជនអាមេរិកស្លាប់ និងធ្លាក់ខ្លួនឈឺយ៉ាងពិបាកពន្យល់បំផុត។ គិតមកដល់ពេលនេះមានមនុស្សប្រហែល ២,៣០០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និង ៤៧នាក់បានស្លាប់ក្នុងឆ្នាំនេះ ហើយមូលហេតុពិតនៃជំងឺមិនត្រូវបានគេកំណត់អត្តសញ្ញាណនោះឡើយ។ បារីអេឡិចត្រូនិកមានប្រជាប្រិយភាពបំផុត ជាពិសេសក្នុងចំណោមយុវវ័យនៅសហរដ្ឋអាមេរិក។ វាជាឧបករណ៍ដែលប្រើថាមពលថ្ម ដំណើរការដោយបញ្ចេញចំហាយទឹកថ្នាំ ដែលមានផ្ទុកជាតិនីកូទីន និងសារធាតុក្រអូប តាមរសជាតិអ្នកត្រូវការ។ សមាជិកសភានិយាយថា ការហាមឃាត់នេះមានគោលបំណងកាត់បន្ថយហានិភ័យសុខភាព និងបញ្ឈប់អនីតិជនមិនឱ្យប្រើប្រាស់បារីអេឡិចត្រូនិក ចាប់ផ្តើមពីផលិតផលដែលមានក្លិនក្រអូបផ្លែឈើ ជីអង្កាម និងក្លិនផ្សេងៗទៀត។ រដ្ឋមួយចំនួននៅអាមេរិកបានធ្វើការហាមឃាត់ជាបណ្តោះអាសន្នលើការលក់បារីអេឡិចត្រូនិកនេះ ហើយមានរដ្ឋខ្លះក៏មិនទាន់អនុម័តជាផ្លូវការផងដែរ ដោយសារមានការត្អូញត្អែរពីអ្នកលក់៕ អត្ថបទ៖

    November 27, 2019
  • អន្តរជាតិ

    ដើម្បីកាត់បន្ថយការប្រកួតប្រជែងក្នុងការស្វែងគូស្នេហ៍នោះ បុរសម្នាក់បានបង្កើតកម្មវិធីទូរស័ព្ទសម្រាប់ស្វែងរកដៃគូស្នេហាមួយ ដែលក្នុង App នោះ​គឺមានមនុស្សប្រុសតែម្នាក់គត់គឺរូបគាត់ផ្ទាល់តែម្តងដែលអាចចូលទៅប្រើប្រាស់ App នោះបាន។ ជាធម្មតានៅក្នុង App សម្រាប់ស្វែករកគូស្នេហ៍ គឺមនុស្សប្រុសនិងមនុស្សស្រីមកពីគ្រប់ទីកន្លែងអាចចូលទៅប្រើប្រាស់បាន ដោយពួកគេគ្រាន់តែបញ្ជូលព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ និងព័ត៌មានមនុស្សផ្ទុយភេទ ដែលពួកគេចង់ស្វែងរកហើយកម្មវិធីនឹងជួយស្វែងរកដៃគូណាដែលស័ក្កសមបំផុតសម្រាប់ពួកគេ។ យ៉ាងណាក្តី លោក Aaron Smith ជនជាតិអាមេរិក អាយុ ៣១ ឆ្នាំ បានបង្កើត App ស្វែងរកគូស្នេហ៍មួយ ដែលរូបគាត់ជាមនុស្សប្រុសតែម្នាក់គត់ដែលអាចចូលទៅរកគូស្នេហ៍ក្នុង App នោះ ដោយគាត់បានប្រើរូបថតរបស់គាត់ក្នុងស្ទាយផ្សេងៗគ្នាជាច្រើន ដើម្បីបង្កើតទំនាក់ទំនងជាមួយមនុស្សស្រីផ្សេងគ្នាដែរ។ ការបង្កើត App នេះត្រូវបានគេមើលឃើញថា គឺក្នុងគោលបំណងស្វែងរកគូស្នេហ៍ផ្ទាល់របស់លោក Aaron Smith តែម្តង តែមិនមែនប្រើប្រាស់ App ដើម្បីស្វែករកប្រាក់ឡើយ៕ អត្ថបទ៖

    November 27, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចបញ្ជូនកាកសំណល់ប្លាស្ទិកចំនួន ៤២​ កុងតឺន័រត្រលប់ទៅកាន់ប្រទេសអង់គ្លេសវិញ ក្រោយកាកសំណល់ទាំងនេះត្រូវបាន ផ្ញើតាមកប៉ាល់មកកាន់ប្រទេសម៉ាឡេស៊ីដោយខុសច្បាប់។ បើតាមសារព័ត៌មាន Bangkokpost បានចុះផ្សាយដោយលម្អិតថា កាកសំណល់ប្លាស្ទិកទាំងអស់នេះជាប្រភេទកាកសំណល់ ដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះបរិស្ថាន បើទោះជាគេដុតឬកប់វាចោលនៅកន្លែងណាឆ្ងាយក៏ដោយ។ កាកសំណល់បា្លស្ទិកទាំងនេះត្រូវបានផ្ញើដោយខុសច្បាប់មកាន់ម៉ាឡេស៊ីនៅចន្លោះពីខែ មីនាឆ្នាំ ២០១៨ ដល់ខែមិនា ឆ្នាំ ២០១៩ ហើយសំរាមទាំងនេះត្រូវបានគេបន្លំឯកសារថា ជាប្រភេទសំរាមដែលអាចកែច្នៃប្រើប្រាស់ឡើងវិញបាន តែជាក់ស្តែងវាជាប្រភេទសំរាមដែលមានជាតិពុលខ្លាំងទៅវិញ។ សូមបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ីបានធ្វើការរួមគ្នាជាមួយនឹងរដ្ឋាភិបាលនៃប្រភេទអាស៊ានជាច្រើនទៀតដូចជា ថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី ដើម្បីប្រយុទ្ធប្រឆាំងយ៉ាងដាច់ខាចចំពោះការបញ្ជូនកាកសំណល់ខុសច្បាប់ពីតំបន់អឺរ៉ុបមកាន់ទឹកដីអាស៊ី ហើយនេះមិនមែនជាលើកទីមួយទេដែលប្រទេសនៅអាស៊ីបានបញ្ជូនសំរាមត្របល់ទៅកាន់ប្រទេសដើមនៅតំបន់អឺរ៉ុបវិញនោះ៕ អត្ថបទ៖ ភក្តី  

    November 27, 2019
  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ ទើបតែបានចុះហត្ថលេខាជាផ្លូវការលើច្បាប់ថ្មីមួយ ដោយបានប្រែក្លាយការធ្វើបាបសត្វ ឬភាពសាហាវឃោរឃៅលើសត្វទៅជាបទឧក្រិដ្ឋសហព័ន្ធ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ដោយគាត់បាននិយាយថា វិធានការណ៍នេះនឹងជួយឱ្យយើងក្លាយជាមនុស្សមានការទទួលខុសត្រូវ និងមានមនុស្សធម៌ខ្ពស់ ដើម្បីភពផែនដីរបស់យើងទាំងអស់គ្នា។ ច្បាប់នេះមានឈ្មោះថា “The PACT Act” ដែលតំណាងឱ្យការការពារភាពឃោរឃៅ និងការធ្វើទារុណកម្មលើសត្វ ហើយត្រូវបានចុះហត្ថលេខាដោយលោកប្រធានាធិបតីនៅឯសេតវិមាន។ ច្បាប់នេះជាការឯកភាពទ្វេភាគី ដែលបានឆ្លងកាត់ព្រឹទ្ធសភាកាលពីដើមខែនេះ និងបានពង្រីកពីច្បាប់ចាស់ដែលត្រូវបានអនុម័តក្នុង ឆ្នាំ២០១០ ។ ថ្លែងនៅក្នុងថ្ងៃចុះហត្ថលេខាលោក ដូណាល់ ត្រាំ មានប្រសាសន៍ថា៖ “ហេតុអ្វីច្បាប់បែបនេះមិនធ្វើឡើងមកជាយូរ?” ។ គាតបានបន្ថែមថា វាសំខាន់ណាស់ដែលពួកយើងគួរតែទប់ទល់អំពើព្រៃផ្សៃ និងភាពសាហាវឃោរឃៅ។ ច្បាប់នេះនឹងហាមឃាត់នូវការវាយដំដោយចេតនា ការដុត

    November 27, 2019
  • អន្តរជាតិ

    ថៃ៖ ថ្មីៗនេះសត្វក្តាន់មួយក្បាលត្រូវបានគេប្រទះឃើញស្លាប់យ៉ាងគួរឱ្យអាណិត ហើយអ្វីដែលសំខាន់គឺនៅក្នុងពោះរបស់វាពោរពេញដោយថង់ប្លាស្ទិកទម្ងន់ ៧គីឡូក្រាម និងសំរាមផ្សេងទៀត ដែលនេះវាធ្វើឱ្យមានការព្រួយបារម្ភអំពីបញ្ហាការចោលសំរាមទៅក្នុងទឹក និងទៅក្នុងព្រៃរបស់ប្រទេសនេះ។ ប្រទេសថៃត្រូវបានគេចាត់ទុកជាប្រទេសមួយក្នុងចំណោមអ្នកប្រើប្រាស់ប្លាស្ទិកធំជាងគេបំផុតមួយនៅលើពិភពលោក ដោយសារប្រជាជនថៃម្នាក់ៗប្រើប្រាស់ថង់ប្លាស្ទិក (single-use) រហូតដល់ទៅ ៣០០០ថង់ ក្នុងមួយឆ្នាំៗ មិនថាសម្រាប់ខ្ចប់អាហារតាមចិញ្ចើមថ្នល់ កាហ្វេយកតាមខ្លួន ឬវេចខ្ចប់គ្រឿងទេសណាមួយនោះទេ។ សត្វក្នុងទឹកជាច្រើនបានងាប់ជាបន្តបន្ទាប់ដោយសារបញ្ហាសំរាមក្នុងទឹក ហើយឥឡូវនេះក៏មានទាំងសត្វក្នុងព្រៃថែមទៀត ដែលត្រូវស្លាប់ដោយសារសំរាម ហើយវាកាន់តែដាក់សម្ពាធកាន់តែខ្លាំងដល់ប្រទេសនេះ។ លោក Kriangsak Thanompun ប្រធានតំបន់ការពារនៅក្នុងឧទ្យានជាតិឃុនសាថានបាននិយាយថា បន្ទាប់ពីធ្វើកោសល្យវិច័យសពក្ដាន់រួចមក ពួកគេរកឃើញថា វាបានស្លាប់ដោយសារសំរាមដែលវាស៊ីចូលពោះ។ សំរាមដែលពួកគេរកឃើញនៅក្នុងពោះសត្វក្ដាន់រួមមាន៖ សំបកកាហ្វេ, សំបកមី, ថង់, កន្សែង និងក្រណាត់ផ្សេងៗ ដែលសំរាមទាំងនេះគឺមិនរលាយក្នុងពោះនោះទេ។

    November 27, 2019
  • អន្តរជាតិ

    ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តនៅក្នុងប្រទេសអាល់បានី បន្ទាប់ពីប្រទេសនេះរងការរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ ។ ការរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារនៅវេលាព្រឹកថ្ងៃអង្គារ ចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ភាគខាងលិចនៃរដ្ឋធានីទីរ៉ាណា (Tirana) ។ មន្ត្រីការពារជាតិ និងសុខភាពនិយាយថា ជនរងគ្រោះទាំង ២៣នាក់ រួមមានអ្នកដែលត្រូវបានកប់ស្លាប់នៅក្រោមអគារដែលបានបាករលំ។ ហើយក្នុងហេតុការណ៍នេះក៏មានមនុស្ស ៦៥០នាក់ ផ្សេងទៀតបានរងរបួសផងដែរ។ ខណៈពេលនេះក្រុមសង្គ្រោះ និងបុគ្គលិកយោធាកំពុងស្វែងរកមនុស្សបន្ត ដោយពួកគេគិតថា អាចមានអ្នកជាប់នៅជាប់ក្រោមគំនរបាក់បែក។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រទេសអ៊ីតាលី ក្រិក និងប្រទេសជិតខាងផ្សេងទៀត ក៏បានបញ្ជូនក្រុមជួយសង្គ្រោះទៅទីនោះផងដែរ ដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីសង្គ្រោះ និងស្វែងរកអ្នកដែលកំពុងបាត់ខ្លួន។ រំលឹកដែរថា ប្រទេសអាល់បានីទើបតែរងការវាយប្រហារដោយការរញ្ជួយដី

    November 27, 2019
  • រថយន្ត

    ប៉ុន្មានថ្ងៃមុននេះនៅឯកម្មវិធីដាក់បង្ហាញរថយន្ត Cybertruck របស់ក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហាញនូវវីដេអូមួយដែលបង្ហាញថា ភីកអាប់អគ្គិសនីរបស់គាត់ គឺអាចទាញឈ្នះ F-150 របស់ក្រុមហ៊ុន Ford ឡើងភ្នំបានយ៉ាងងាយ។ ហើយតាំងពីពេលនោះមកមនុស្សជាច្រើនបានត្អូញត្អែរថា វាមិនមែនជាការប្រៀបធៀបស្មើភាពគ្នានោះទេ ព្រោះថា Cybertruck (AWD) បានទាញឈ្នះរថយន្ត F-150 (RWD) ដែលជាប្រភេទ spec អន់ជាងតែប៉ុណ្ណោះ។ ពោលគឺអ្នកគាំទ្រចង់ឱ្យមានការប្រកួតគ្នាមួយដែលស្មើភាពគ្នា ហើយសូម្បីតែអនុប្រធានក្រុមហ៊ុន Ford ក៏គាត់គិតថា គួរតែមានការប្រកួតឱ្យយុត្តិធម៌ផងដែរ។ ជាក់ស្ដែងបន្ទាប់ពីបានឃើញវីដេអូ F-150 ទាញចាញ់ Cyberruck

    November 26, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ការបើកបរក្នុងស្ថានភាពស្រវឹងស្រាបានក្លាយជាបញ្ហាចម្រូងសម្រាសមួយនៅក្នុងសង្គមម៉ាឡេស៊ី ព្រោះមួយរយៈចុងក្រោយនេះមានគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើកបរស្រវឹងកើតមានជារឿយៗ។ សម្រាប់ប្រជាពលរដ្ឋម៉ាឡេស៊ីវិញបានបញ្ចេញមតិយោបល់ផ្សេងគ្នាជុំវិញបញ្ហានេះ ដោយអ្នកខ្លះចង់ឲ្យរដ្ឋាភិបាលបង្កើតកាត់ទោសប្រហារជីវិតអ្នកបើកក្នុងស្ថានភាពស្រវឹង ខណៈអ្នកខ្លះវិញបានស្នើសុំទៅកាន់ក្រសួងសុខាភិបាលឲ្យជួយដោះស្រាយរឿងនេះទៅវិញ។ ឆ្លើយតបទៅនឹងកាន់ក្រុមប្រជាពលរដ្ឋដូចខាងលើនេះ លោក Lee Boon Chye រដ្ឋលេខាធិការក្រសួងសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា ការគ្រប់គ្រងទៅលើក្រុមអ្នកបើកបរក្នុងស្ថានភាពស្រវឹងមិនស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួងសុខាភិបាលឡើយ តែវាស្ថិតទៅក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរ និងមន្ទីរសាធារណៈការនៅតាមតំបន់នីមួយៗទៅវិញទេ។ រដ្ឋលេខាធិការក្រសួងសុខាភិបាលម៉ាឡេស៊ី លោក Lee Boon Chye លោកបានបន្តទៀតថា បញ្ហានេះខុសពីបញ្ហាទប់ស្កាត់អ្នកជក់បារីនៅតាមទីសាធារណៈ ដែលក្រសួងសុខាភិបាលជាអ្នកទទួលខុសត្រូវក្នុងការអនុវត្តនាពេលកន្លងមក។ យ៉ាងណាក្តី លោក Lee Boon Chye  បានបញ្ជាក់ថា ក្រសួងសុខាភិបាលមានសិទ្ធត្រឹមកំណត់ប្រភេទគ្រឿងស្រវឹងដែលត្រូវដាក់លក់ទៅលើទីផ្សារ និងកំណត់ចំនួនអាយុ ដែលត្រូវអនុញាតឲ្យទទួលទានគ្រឿងស្រវឹងជាដើម។ សូមបញ្ជាក់ថា ការពិតម៉ាឡេស៊ីក៏មានច្បាប់ផាកពិន័យអ្នកបើកក្នុងស្ថានភាពស្រវឹងដែរ តែជាក់ស្តែងបច្ចុប្បន្ននេះមានអ្នកបើកបរជាច្រើនហាក់មិនខ្លាចច្បាប់នេះឡើយ៕

    November 26, 2019
  • អន្តរជាតិ

    កូឡាដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើអ៊ីនធឺណេត បន្ទាប់ពីត្រូវបានស្ត្រីម្នាក់រត់ទៅជួយសង្គ្រោះពីភ្លើងឆេះព្រៃនៅអូស្រ្តាលី ពេលនេះបានស្លាប់ហើយ បន្ទាប់ពីវាមិនអាចជាសះស្បើយពីការរលាកយ៉ាងធ្ងន់ធ្ងរនោះបាន។ សត្វកូឡាដែលមានឈ្មោះថា Lewis (ដាក់តាមឈ្មោះចៅរបស់ស្ត្រីដែលបានរត់ដោះអាវទៅជួយវា) ត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យសត្វមួយកាលពីសប្តាហ៍មុន បន្ទាប់ពីស្ត្រីម្នាក់នោះបានសង្គ្រោះវាពីភ្លើងឆេះព្រៃនៅរដ្ឋ New South Wales ។ ខ្សែវីដេអូដ៏រំជួលចិត្តនៃការជួយសង្គ្រោះរបស់អ្នកស្រី Toni Doherty ដោយប្រើអាវរបស់គាត់រុំលើកូនកូឡាចេញពីភ្លើង ត្រូវបានគេចែកចាយមើលពេញទូទាំងពិភពលោក ហើយគ្រប់គ្នាតែងតែចង់ដឹងដំណឹងពីស្ថានភាពរបស់ Lewis ។ ក្រុមបសុពេទ្យដែលព្យាយាមព្យាបាលឱ្យ Lewis ក៏ដូចជាសត្វកូឡាផ្សេងទៀតនៅឯ Koala Hospital Port Macquarie បាននិយាយថា ពួកគេសម្រេចចាក់ថ្នាំឱ្យ Lewis គេងលក់ជារៀងរហូត (ស្លាប់) ក៏ព្រោះថា Lewis

    November 26, 2019
  • អន្តរជាតិ

    ថ្មីៗនេះមានរឿងដ៏គួរឱ្យហួសចិត្តមួយបានកើតឡើង នៅពេលដែលនារីម្នាក់ឈ្មោះថា Sharonia ជាជនជាតិឥណ្ឌូនេស៊ី និងមិត្តភក្តិមួយក្រុមរបស់នាង ត្រូវបានប៉ូលីសចាប់ឃុំឃាំងរហូតដល់ទៅ ១៤ម៉ោង ដោយសារតែច្រឡំម្សៅលាបក្លៀកថាជាគ្រឿងញៀន។ រឿងរ៉ាវបានកើតឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា នៅពេលដែលនាងធ្វើការកក់បន្ទប់លំដាប់ផ្កាយ ៥ នៅ W Singapore-Sentosa Cove ឬ W Hotel នៅឯប្រទេសសិង្ហបុរី ដើម្បីជប់លៀងថ្ងៃខួបកំណើតកម្សាន្តសប្បាយជាមួយមិត្តភក្តិ។ ប៉ុន្តែក្រោយមកទៀតក៏មានបុគ្គលិកចូលទៅសម្អាតបន្ទប់របស់នាង ហើយបានឃើញម្សៅលាបក្លៀករបស់នាង ទើបពួកគេបានរាយការណ៍ដំណឹងនេះទៅមន្ត្រីប៉ូលីសភ្លាមៗ។ នាង Sharonia និងក្រុមមិត្តភក្តិមិនបានដឹងរឿងអ្វីនោះទេ រហូតដល់មានក្រុមប៉ូលីសបានមកគោះទ្វារ និងទម្លុះចូលបន្ទប់ពួកនាងតែម្ដង។ រឿងដែលកាន់តែវែងឆ្ងាយមួយទៀតគឺនៅត្រង់ថា ដំបូងឡើយនាងមិនដឹងថាប៉ូលីសចាប់ខ្លួននាងព្រោះតែរឿងម្សៅលាបក្លៀកនោះទេ។ ព្រោះមុននឹងមានប៉ូលីសមកចាប់ក្រុមពួកគេ មានមិត្តរបស់នាង ២នាក់

    November 26, 2019