autoadmin
  • រថយន្ត

    ទោះបីជារថយន្តភីកអាប់អគ្គិសនីថ្មីរបស់ Elon Musk កំពុងត្រូវបានគេសើចចំអក និងទទួលការរិះគន់ពីសំណាក់ប្រជាជននៅទូទាំងពិភពលោកក៏ដោយ វាហាក់ដូចជាអ្នកគាំទ្រនៅតែមានចំណង់ខ្លាំងលើយាននេះ។ នៅពេល Cybertruck បានបង្ហាញខ្លួននៅចុងសប្តាហ៍មុន មានមនុស្សមួយចំនួនប្រៀបធៀបវាទៅនឹងពេល Homer Simpson បានបង្ហាញស្នាដៃរចនារថយន្ត នៅពេលដែលក្រុមហ៊ុនបងប្រុសរបស់គាត់ពឹងពាក់គាត់ឱ្យជួយ ហើយអ្នកផ្សេងទៀតបានប្រៀបធៀបវាជាឡានដែលមាននៅក្នុងហ្គេមវីដេអូ Lara Croft: Tomb Raider ពីឆ្នាំ1996។ ប៉ុន្តែបើតាមលោក Elon Musk គាត់បានបង្ហោះនៅលើ Twitter ថាមានការបញ្ជាទិញយានយន្តកើនដល់ចំនួន 200,000គ្រឿង បន្ទាប់ពីរយៈពេល ២ថ្ងៃ ហើយចំនួននេះគឺពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ ការពិតទៅនៅថ្ងៃបង្ហាញខ្លួនរបស់ Cybertruck ក៏វាមិនបានរលូនទៅតាមគម្រោងនោះទេ ដោយសារតែនៅពេលធ្វើតេស្តលើកញ្ចក់ឡាន

    November 25, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Toshiba បានប្រកាសថា ខ្លួនបានបង្កើតឧបករណ៍ធ្វើតេស្តឈាម ដែលអាចរកឃើញជំងឺមហារីកមួយចំនួន ជាមួយនឹងភាពត្រឹមត្រូវ ៩៩% ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ក្រុមហ៊ុនជប៉ុនមួយនេះ បានចាប់ដៃគូជាមួយសាកលវិទ្យាល័យវេជ្ជសាស្ត្រតូក្យូ និងមជ្ឈមណ្ឌលជំងឺមហារីកជាតិដើម្បីអភិវឌ្ឍបច្ចេកវិទ្យាថ្មីនេះ។ ពួកគេនិយាយថា វាអាចរកឃើញជំងឺមហារីក ១៣ ប្រភេទក្នុងដំណាក់កាលដំបូងរួមមាន៖ មហារីកលំពែង ក្រពះ និងមហារីកសុដន់។ ក្រុមអ្នកស្រាវជ្រាវនិយាយថា ការធ្វើតេស្តនេះដំណើរការតាមរយៈឧបករណ៍តូចមួយ ដែលអាចកំណត់អត្តសញ្ញាណជំងឺនេះក្នុងរយៈពេលពីរម៉ោង។ ពួកគេជឿជាក់ថា វាអាចកាត់បន្ថយថ្លៃដើមនៃការតាមដានជំងឺមហារីក។ ក្រុមហ៊ុន Toshiba គ្រោងនឹងធ្វើការសាកល្បងបន្ថែមទៀតក្នុងគោលបំណងធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាក្នុងរយៈពេលពីរបីឆ្នាំខាងមុខ៕ អត្ថបទ៖ លីដា

    November 25, 2019
  • អន្តរជាតិ

    បុរសម្នាក់បានស្លាប់បន្ទាប់ពីបានឆ្លងជំងឺដ៏កម្រមួយពីទឹកមាត់ឆ្កែរបស់គាត់ ដែលធ្វើឱ្យសាច់របស់គាត់ពុកផុយ និងមានពងបែកយ៉ាងសាហាវ។ វេជ្ជបណ្ឌិតបាននិយាយថា បុរសនោះមានអាយុ ៦៣ឆ្នាំ មានសុខភាពល្អទាំងស្រុងមុនពេលត្រូវទទួលរងនូវជំងឺដ៏សាហាវនេះ ប៉ុន្តែអ្វីៗត្រូវផ្លាស់ប្តូរនៅពេលដែលឆ្កែរបស់គាត់បានលិឍគាត់។ គាត់បានចំណាយពេលជាង ២សប្តាហ៍ នៅក្នុងមន្ទីរពេទ្យដោយមានស្ថានភាពសុខភាពធ្ងន់ធ្ងររួមមាន៖ ជំងឺរលាកសួត រលាកបំពង់ក និងគ្រុនក្តៅ កម្តៅរហូតដល់ ៤១អង្សាសេ។ បុរសរងគ្រោះបានឆ្លងវីរុស Capnocytophaga canimorsus ដែលជាធម្មតាត្រូវបានចម្លងដោយសត្វខាំ ហើយវាអាចឆ្លងតាមរយៈការគ្រាន់តែលិឍប៉ុណ្ណោះ។ នៅពេលដែលបុរសនោះទៅមន្ទីរពេទ្យដំបូង គាត់មានរោគសញ្ញាដូចជាគ្រុនផ្តាសាយរយៈពេល ៣ថ្ងៃ គ្រុនក្តៅ និងពិបាកដកដង្ហើម។ រឿងរ៉ាវដ៏សាហាវរបស់គាត់ត្រូវបានរាយការណ៍នៅក្នុងទិនានុប្បវត្តិវេជ្ជសាស្រ្ត ដោយវេជ្ជបណ្ឌិតមកពី Rote Kreuz Krankenhaus ក្នុង Bremen ប្រទេសអាល្លឺម៉ង់។

    November 25, 2019
  • អន្តរជាតិ

    សារព័ត៌មាន BBC រាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់ បន្ទាប់ពីយន្ដហោះមួយគ្រឿងបានធ្លាក់ចូលតំបន់លំនៅដ្ឋានប្រជាជននៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ BBC បាននិយាយថា យន្ដហោះបានធ្លាក់ និងផ្ទុះកាលថ្ងៃអាទិត្យ ភ្លាមៗបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានមួយនៅភាគខាងកើតទីក្រុងហ្គូម៉ា។ រូបភាពដែលថតចេញពីកន្លែងកើតហេតុបង្ហាញពីផ្សែងពណ៌សហុយចេញពីតួយន្តហោះដែលបានធ្លាក់ទៅលើលំនៅប្រជាជន ហើយមានមនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅក្នុងហេតុការណ៍នោះ។ បណ្តាញ BBC បានដកស្រង់សម្តីមន្ត្រីម្នាក់និយាយថា យន្ដហោះមានដឹកអ្នកដំណើរ ១៧នាក់ និងនាវិក ២នាក់ ហើយចំនួនអ្នកស្លាប់រួមមានអ្នកដែលនៅលើដី នៅពេលដែលយន្តហោះបានធ្លាក់លើផ្ទះប្រជាជន។ យន្តហោះម៉ូដែល Dornier-228 ដែលមានម៉ាស៊ីនភ្លោះ ២ បានធ្វើដំណើរឆ្ពោះទៅកាន់ទីប្រជុំជនបេនី ដែលមានចម្ងាយប្រហែល ៣៥០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។ របាយការណ៍ក៏បានឱ្យដឹងដែរថា ដោយសារថាមិនមានការថែទាំត្រឹមត្រូវទើបប៉ុន្មានរយៈនេះ ប្រទេសនេះមានគ្រោះថ្នាក់ដោយសារយន្តហោះធ្លាក់ជាហូរហែ៕ អត្ថបទ៖

    November 25, 2019
  • អន្តរជាតិ

    ក្រុមវេជ្ជបណ្ឌិតជនជាតិចិនចំនួន ២ នាក់ កំពុងសាងស្នាដៃគួរឲ្យកោតសរសើរបំផុតមួយក្រោយពួកគាត់សម្រេចប្រើប្រាស់មាត់ទទេរបស់ពួកគាត់បឺតយកទឹកនោមចេញពីប្លោកនោមរបស់ជនរងគ្រោះម្នាក់ដើម្បីជួយសង្គ្រោះជីវិតគាត់ក្នុងពេលដ៏បន្ទាន់មួយ។ បើតាមសារព័ត៌មាន Dailymail បានចុះផ្សាយថា ហេតុការណ៍នេះបានកើតឡើងនៅលើជើងហោះហើរមួយដែលមានទិសដៅហោះហើរចេញពីប្រទេសចិនទៅកាន់ក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា ខណៈដែលយន្តហោះធ្វើដំណើរបានពាក់កណ្តាលផ្លូវនោះស្រាប់តែមានអ្នកដំណើរជាបុរសអាយុ ៧០ ឆ្នាំម្នាក់បានកើតមានបញ្ហាទល់នោម ហើយសម្ភារៈ​ពេទ្យនៅលើយន្តហោះមិនអាចជួយស្រោចស្រង់ស្ថានភាពនេះបានទាន់ពេលវេលាឡើយ។ ស្ថិតនៅក្នុងស្ថានភាពបន្ទាន់នេះលោកវេជ្ជបណ្ឌិត Zhang Hong និងលោកវេជ្ជបណ្ឌិត Xiao Zhangxiang បានសម្រេចប្រើប្រាស់ទុយោជ័របឺតយកទឹកនោមពេញពីប្លោកនោមជនរងគ្រោះតែម្តង ហើយខ្ជាក់ទឹកនោមនោះចោលបន្តិចម្តងៗទៅក្នុងដបស្រាក្រហមមួយ ដែលទឹកនោមសរុបមានចំណុះរហូតដល់ ៨០០ មីលីលីត្រឯណោះ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី

    November 25, 2019
  • អន្តរជាតិ

    ថ្មីៗនេះមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ដោយសារតែឆ្កែមួយក្បាលត្រូវបានគេប្រទះឃើញថា បានបើកឡានអាយែវិលជារង្វង់ជិតមួយម៉ោង។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅឯរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដែលដំបូងឡើយអ្នកនៅទីនោះស្មានថាជាស្នាដៃមនុស្ស។ ក្រោយមកទៀតហេតុការណ៍នោះត្រូវបានអន្តរាគមន៍ពីមន្ត្រីប៉ូលីស ទើបពួកគេបានដឹងថា វាជាស្នាដៃរបស់ឆ្កែពូជ Labrador ពណ៌ខ្មៅ។ ឆ្កែមួយក្បាលនោះត្រូវបានគេឱ្យដឹងថា វាបានលួចហក់ចូលឡានម្ចាស់ ហើយបានបើកថយក្រោយជារង្វង់ជិតមួយម៉ោង ហើយម្ចាស់វាមិនបានដឹងនោះទេ។ អ្នកជិតខាងលោកស្រី Anne Sabol បានសម្ដែងការហួសចិត្តថា៖ “ដំបូងខ្ញុំគិតថាខ្ញុំបានឃើញមានអ្នកបើក ប៉ុន្តែបន្ទាប់មកពួកគេនៅតែបន្តបើកទៀត ហើយខ្ញុំក៏គិតថា OK តើពួកគេកំពុងធ្វើអ្វី”។ ក្រោយមកទៀតទើបមានអ្នកពន្លត់អគ្គីភ័យក្នុងមូលដ្ឋាន និងសមត្ថកិច្ចបានចុះអត្តរាគមន៍ ហើយអាចបញ្ឈប់រថយន្តបាន បន្ទាប់ពីឡានបានបុកប្រអប់សំបុត្រ និងធុងសំរាមនៅតាមផ្លូវ។ លោកឆ្កែបានលោតចេញពីឡានភា្លម នៅពេលដែលប៉ូលីសបានបើកទ្វាររថយន្ត ហើយគ្មាននរណារងរបួសអ្វីនោះទេ៕ អត្ថបទ៖

    November 23, 2019
  • រថយន្ត

    ម្សិលមិញនេះក្រុមហ៊ុន Tesla ទើបតែបង្ហាញនូវរថយន្តភីកអាប់អគ្គិសនីរបស់ខ្លួន គឺ Cybertruck ដែលអាចជិះបាន 250ម៉ាយ, 300ម៉ាយ និង 500ម៉ាយ (800គីឡូម៉ែត្រ) រាល់ពេលសាកថ្មពេញម្ដង។ មួយទៀតគឺម៉ូតូកង់4 ATV អគ្គិសនី ដែលម៉ូតូនេះផ្ទាល់ក៏អាចសាកថ្មបានចេញពីក្រោយឃ្លុបរបស់ Cybertruck ។ លក្ខណៈពិសេសមួយផ្សេងទៀតដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺ តួខ្លួនរបស់វាជាដែកអ៊ីណុក ហើយជាប្រភេទបាញ់មិនធ្លុះទៀតផង និងជាប្រភេទដែកតែមួយដូចយានអវកាស Starship ។ នៅក្នុងថ្ងៃបង្ហាញខ្លួនរបស់ Cybertruck លោក Elon Musk ក៏បានបង្ហាញពីភាពរឹងមាំរបស់វា ដោយមានការធ្វើតេស្ដវាយដោយញញួរទៀតផង (វីដេអូនៅខាងក្រោម) ។ សម្រាប់ការផលិតរថយន្តភីកអាប់អគ្គិសនីប្រភេទបាញ់មិនធ្លុះនេះ

    November 23, 2019
  • អន្តរជាតិ

    នាយកដ្ឋានបសុសត្វនៃប្រទេសថៃបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងស៊ើបអង្កេតកន្លែងដាក់សត្វមួយនៅភាគខាងត្បូងប្រទេសថៃ បន្ទាប់ពីសត្វមាន់ជិត ៤០០០ក្បាល ត្រូវបានកប់ទាំងរស់។ រូបភាពពីប្រព័ន្ធផ្សព្វផ្សាយថៃបានបង្ហាញថា សត្វមាន់រាប់ពាន់ក្បាលនៅឯទីតាំងមួយ ក្នុងស្រុក Hat Yai ត្រូវបានគេបោះចោលទៅក្នុងភក់ជ្រាំ ដែលធ្វើឱ្យពួកវាត្រូវលង់ទឹកងាប់ និងមានខ្លះក៏រស់ហែលក្នុងរណ្ដៅនោះផងដែរ។ គួរឱ្យដឹងដែរថា មាន់ទាំងនោះត្រូវបានរត់ពន្ធពីទីប្រជុំជនមួយនៃប្រទេសម៉ាឡេស៊ី ហើយត្រូវបានរកឃើញនៅខាងក្នុងរថយន្តដឹកទំនិញជាច្រើនកាលពីថ្ងៃអង្គារ។ ហេតុការណ៍នេះបានបង្កឱ្យមានការជជែកវែកញែកពីអ្នករិះគន់វាថា ជាភាពសាហាវឃោរឃៅទៅលើសត្វ ខណៈអ្នកផ្សេងទៀតនិយាយថា អាជ្ញាធរបានធ្វើរឿងត្រឹមត្រូវហើយ។ យ៉ាងណាក៏ដោយការកប់មាន់ទាំងនៅរស់គឺផ្ទុយនឹងបទបញ្ជារបស់នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ (DLD) ដែលបានចែងថាបសុបក្សីត្រូវប្រើវិធី euthanasia ឬកាច់កពួកគេមុនពេលបញ្ចុះ ដូច្នេះពួកគេនឹងមិនឈឺចាប់យូរ។ យោងទៅតាមគោលការណ៍ណែនាំដែលបានប្រកាសដោយនាយកដ្ឋានបសុសត្វ មន្រ្តីត្រូវតម្រូវឱ្យអនុវត្តវិធី euthanasia លើសត្វ ដោយប្រើសារធាតុគីមី ឬក៏ឆក់ពួកគេដោយប្រើអគ្គិសនី។ ប្រសិនបើមន្ត្រីប្រើវិធីសម្លាប់សត្វបែបព្រៃផ្សៃបែបនេះ ពួកគេគួរតែត្រូវបានចោទប្រកាន់ពីភាពសាហាវឃោរឃៅរបស់សត្វផងដែរ៕

    November 23, 2019
  • អន្តរជាតិ

    ប្រេស៊ីល៖ ស្រ្តីជាអ្នកក្រីក្រគ្មានផ្ទះសម្បែងស្នាក់នៅម្នាក់ត្រូវបានគេបាញ់សម្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត ក្រោយរូបនាងទៅសុំទានចំនួនត្រឹមតែ ២៥ សេនប៉ុណ្ណោះពីបុរសម្នាក់ ដើម្បីទិញនំប័ុងហូប។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Rio de Janeiro នៃប្រទេសប្រស៊ីល និងស្ថិតនៅក្នុងតំបន់មួយដែលសម្បូរទៅដោយមនុស្សគ្មានទីលំនៅច្បាស់លាស់ជាច្រើននាក់។ ស្រ្តីរងគ្រោះមានឈ្មោះថា Zilda Henrique dos Santos Leandro  អាយុ ៣១ ឆ្នាំ ហើយបុរសដែលបានយកកាំភ្លើងបាញ់សម្លាប់នាងនោះមានឈ្មោះថា Aderbal Ramos de Castro។ តាមរយៈវីដេអូដែលគេថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ស្ត្រីរងគ្រោះបានដើរតាមលោក Aderbal Ramos de  និងព្យាយាមសុំលុយគាត់ត្រឹមតែ ២៥ សេនប៉ុណ្ណោះដើម្បីទិញនំប័ុងហូប ហើយភ្លាមនោះលោក Aderbal Ramos de

    November 23, 2019
  • អន្តរជាតិ

    ជនជាតិថៃសរុបចំនួន ១៧៣នាក់ ត្រូវបានចាប់ខ្លួននៅហាងល្បែងតាមអ៊ិនធឺណេតមួយក្នុងប្រទេសកម្ពុជា ដែលមានទីតាំងកាត់ព្រំដែនពីផ្សារព្រំដែន Rong Klua ក្នុងខេត្ត Aranyaprathet ត្រូវបានដោះលែង ហើយបានមកដល់ប្រទេសថៃវិញហើយ។ អាជ្ញាធរកម្ពុជាបានប្រគល់អ្នកលេងល្បែងជាបុរស ៥០នាក់ និងស្ត្រី ១២៣នាក់ ទៅឱ្យមន្រ្តីថៃនៅច្រកទ្វារព្រំដែន Khlong Luek ក្នុងស្រុក Aranyaprathet ប្រហែលម៉ោង ២ រសៀលថ្ងៃព្រហស្បតិ៍។ រថយន្ដក្រុងយោធាចំនួន ៤គ្រឿងបាននៅរង់ចាំមកយកពួកគេនៅឯស្ពានមិត្តភាពកម្ពុជា-ថៃ។ អ្នកលេងល្បែងបានមកដល់រង្វង់មូលយោធាទី១៩ នៅម៉ោងប្រហែល ៥ល្ងាច ហើយម្នាក់ៗត្រូវបានផ្តល់ការត្រួតពិនិត្យសុខភាពដោយគិលានុបដ្ឋាយិកាមកពីមន្ទីរពេទ្យអារញ្ញ។ បន្ទាប់មកពួកគេទទួលបានប្រអប់អាហារ ហើយត្រូវបានដោះលែងឱ្យសាច់ញាតិរបស់ពួកគេ។ អ្នកលេងល្បែងទាំងនោះត្រូវបានចាប់ខ្លួននៅឯហាងលក់ទំនិញមួយកន្លែង នៅខាងក្រោយកាស៊ីណូ Star Vegas

    November 23, 2019