autoadmin
  • អន្តរជាតិ

    ចិន៖​ សំណង់អាគារលំនៅដ្ឋានដ៏ចម្លែកមួយមានកម្ពស់ ៦ ជាន់ ដែលមានស្ថានីយ៍ប្រេងឥន្ធនៈនៅជាន់ក្រោម និងជាន់លើគេបង្អស់នោះ បានបង្ហាញខ្លួននៅក្នុងក្រុង Chongqing ភាគខាងត្បូងប្រទេសចិន។ អាគារប្លែកគេនេះត្រូវបានគេសាងសង់នៅតាមបណ្តោយទន្លេ​ Yangtze និងស្ថិតនៅលើដីដែលមានចំណោតខ្លាំង ដែលជាន់ផ្ទាល់ដីរបស់អាគារស្ថិតនៅជាប់នឹងផ្លូវមួយ ហើយជាន់ខាងលើបង្អស់របស់វាក៏ត្រូវជាប់នឹងផ្លូវមួយខ្សែផ្សែងទៀតដែរ។ ព្រោះហេតុនេះហើយទើបគេអាចបង្កើតស្ថានីយ៍ប្រេងឥន្ធនៈនៅជាន់ក្រោមនិងជាន់លើបាន​ ខណៈជាប់ផ្សេងៗទៀតនៅចន្លោះកណ្តាលគឺជាផ្ទះនិងជាចំណតរថយន្ត។ អ្វីដែលជាការចាប់អារម្មណ៍នោះគឺ ហានិភ័យដែលអាចកើតចេញពីស្ថានីយ៍ប្រេងឥន្ធនៈទាំងពីរព្រោះថា បើមានអគ្គីភ័យឆាបឆេះពីស្ថានីយ៍ប្រេងឥន្ធនៈណាមួយ ផ្ទះរបស់ប្រជាពលរដ្ឋផ្សេងទៀតក៏ត្រូវឆេះដែរ ទាំងផ្ទះនៅក្នុងអាគារជាមួយគ្នា​និងនៅអាគារជាប់ៗគ្នានោះ។ យ៉ាងណាក្តី អាគារលំនៅដ្ឋានដ៏ចម្លែកមួយត្រូវបានរចនាឡើងដោយមានទំនុកចិត្តខ្ពស់បំផុតក្នុងការការពារហានិភ័យផ្សេងៗដែលអាចកើតមានដោយយថាហេតុ៕ អត្ថបទ៖ ភក្តី

    November 26, 2019
  • អន្តរជាតិ

    ការរស់នៅក្បែរផ្លូវមមាញឹក ដែលពោរពេញដោយរថយន្ត ឬម៉ូតូ អាចធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់សួតរបស់កុមារ។ កុមារត្រូវបានរកឃើញថា បានរងផលប៉ះពាល់យ៉ាងខ្លាំង ទោះបីជាពួកគេរស់នៅចម្ងាយ ៥០ម៉ែត្រ ពីផ្លូវក៏ដោយ។ តាមការសិក្សាលើទីក្រុងចំនួន ១៣ នៅចក្រភពអង់គ្លេស និងប៉ូឡូញបានរកឃើញថា ការបំពុលបរិយាកាសបង្កឱ្យមានឱកាសខ្ពស់នៃជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ខ្សោយបេះដូង និងរលាកទងសួត។ របាយការណ៍ដដែលក៏បានរកឃើញថា ១៤% នៃកុមារនៅទីក្រុង Oxford, ១៣% នៅទីក្រុង London និង ៨% នៅទីក្រុង Birmingham របស់អង់គ្លេស សុទ្ធតែរងប៉ះពាល់ដោយមានសួតគ្មានការលូតលាស់ល្អទាំងអស់។ យោងតាមការស្រាវជ្រាវដែលសរសេរដោយ King’s College London

    November 26, 2019
  • បច្ចេកវិទ្យា

    Facebook កំពុងអភិវឌ្ឍមុខងារ Dark Mode នៅលើប្រព័ន្ធប្រតិបត្តិការ Android ហើយអ្នកប្រើប្រាស់ក៏កំពុងរាយការណ៍អំពីមុខងារ Dark Mode ថ្មីនេះដែរ ដែលវាកំពុងបង្ហាញខ្លួនលើស្មាតហ្វូនមួយចំនួនរបស់ពួកគេ។ បើតាម Android Police បានឱ្យដឹងថា វានឹងពង្រីកមុខងារនេះទៅដល់អ្នកប្រើប្រាស់ផ្សេងទៀតឆាប់ៗ ហើយ Facebook ក៏កំពុងតេស្តមុខងារ Dark Mode នេះនៅលើ Messenger របស់​ Windows ផងដែរ។ យ៉ាងណាក៏ដោយថ្វីបើ Facebook មានមុខងារ Dark Mode នេះក្ដី កម្មវិធីផ្សេងទៀតរបស់វាដូចជា WhatsApp

    November 26, 2019
  • អន្តរជាតិ

    ចិន៖ ថ្មីៗនេះសហគមន៍លំនៅដ្ឋានមួយនៅរដ្ឋធានីអានហួយ នៃខេត្តហឺប៉ី បានបោះជំហានយ៉ាងសកម្មទប់ទល់នឹងពួកចោលសំរាមពីលើអគារ ដោយការដំឡើងកាំមេរ៉ាឃ្លាំមើលជាង១០០។ អ្នកនៅទីនោះម្នាក់បានប្រាប់សារព័ត៌មានថា ម៉ាស៊ីនថតចំនួន ១២៧ នឹងអាចធានាថា អ្នកដែលលួចបោះសំរាមចេញពីបង្អួចពីអគារខ្ពស់ៗនឹងត្រូវបានកំណត់អត្តសញ្ញាណ និងអាចចាប់ពួកគេមកដាក់ទោសបាន។ គាត់ពន្យល់ថា ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីអ្នកស្រុកបានដាក់ពាក្យបណ្តឹងទៅអាជ្ញា​ធរ អំពីការចោលសំរាមពីលើអគារ ហើយមានទាំងដុំឥដ្ឋទៀតផង។ គាត់បានបន្ថែមទៀតថា ចាប់តាំងពីកាមេរ៉ាបានដំឡើងរួច ករណីបែបនេះបានធ្លាក់ចុះដល់សូន្យ។ កាមេរ៉ាឃ្លាំមើលចំនួន ១២៧ វាហាកដូចជាច្រើនពេកពិតមែន ប៉ុន្តែកំពូលអ្នកចោលសំរាម ឬ “killer litter” ពីលើអគារខ្ពស់ បានក្លាយជាប្រធានបទក្ដៅនាពេលថ្មីៗនេះ។ ជាក់ស្ដែងកាលពីដើមខែនេះ តុលាការប្រជាជនកំពូលរបស់ប្រទេសចិន បានចេញសេចក្តីណែនាំថ្មីដោយប្រកាសថា ការបោះចោលវត្ថុដោយចេតនាពីអគារខ្ពស់នឹងត្រូវបានចាត់ទុកជាបទឧក្រិដ្ឋមួយ ព្រោះវាបង្កគ្រោះថ្នាក់ដល់សន្តិសុខសាធារណៈ ជាមួយនឹងវិធីសាស្ត្រគ្រោះថ្នាក់ ការរងរបួសដោយចេតនា

    November 26, 2019
  • អន្តរជាតិ

    ឥណ្ឌា៖ ក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយត្រូវពស់វែកមួយក្បាលចឹកនាងនៅក្នុងថ្នាក់រៀន តែគ្រូបង្រៀនរបស់នាងមិនបានចាប់អារម្មណ៍ជាមួយនាងទាល់តែសោះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាលារៀនដាច់ស្រយ៉ាលមួយក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា។ បើតាមសារព័ត៌មានបរទេសបានឲ្យដឹងថា ខណៈដែលថ្នាក់រៀនកំពុងដំណើរការរៀនជាធម្មតានៅម៉ោង ៣ និង ១០ នាទីល្ងាច ស្រាប់តែមានពស់វែកមួយក្បាលបានវារចូលទៅក្នុងថ្នាក់រៀន ហើយបានចឹកជើងក្មេងស្រីរងគ្រោះ។ ភ្លាមៗក្រោយត្រូវបានពស់ចឹកក្មេងស្រីរងគ្រោះបានប្រាប់ទៅកាន់គ្រូបង្រៀននាងដែរ តែគ្រូបន្ទុកថ្នាក់នាងហាក់មិនអើពើចំពោះស្ថានភាពរបួសនាងឡើយហើយបានប្រាប់វិញថា វាមិនអីទេបន្តិចទៀតបាត់ឈឺហើយ។ ទម្រាំតែដល់ម៉ោងត្រូវចេញពីរៀនជើងរបស់ក្មេងស្រីរងគ្រោះឡើងពណ៌ខៀវ ទើបគេប្រញាប់ជូននាងទៅមន្ទីរពេទ្យតែជាអកុសលនាងបានស្លាប់មុនពេលទៅដល់មន្ទីរពេទ្យទៀត។ ក្រោយកើតមានហេតុការណ៍នេះ គ្រូបន្ទុកថ្នាក់របស់ក្មេងស្រីរងគ្រោះត្រូវបានក្រសួងអប់រំឥណ្ឌាសម្រេចព្យួរឈ្មោះពីការងារមួយរយៈផងដែរ៕ អត្ថបទ៖ ភក្តី

    November 26, 2019
  • រថយន្ត

    ចិន៖ ប្រជាជននៅទីក្រុងសៀងហៃនឹងលែងមានការព្រួយបារម្ភអំពីការធ្វើបាប ឬសម្លាប់ដោយអ្នកបើកបរគ្មានអត្តសញ្ញាណទៀតហើយ ព្រោះពេលនេះក្រុមហ៊ុន Didi Chuxing ដែលជាក្រុមហ៊ុនដឹកជញ្ជូនយក្សបានប្រកាសថា ខ្លួននឹងចាប់ផ្តើមសេវាកម្មតាក់ស៊ីដោយស្វ័យប្រវត្តិ (robo-taxi service) នៅក្នុងទីក្រុងនាពេលខាងមុខនេះ ប៉ុន្តែពួកគេនៅមិនទាន់បញ្ជាក់ថ្ងៃជាក់លាក់នៅឡើយទេ គ្រាន់តែថា “ឆាប់ៗនេះ” ប៉ុណ្ណោះ។ នៅឯព្រឹត្តិការណ៍បច្ចេកវិទ្យាមួយនៅទីក្រុងក្វាងចូវកាលពីថ្ងៃអង្គារ អនុប្រធានក្រុមហ៊ុន Didi Chuxing លោក Tiger Qie បានប្រកាសថា សេវាកម្មនេះនឹងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗនេះនៅឯក្រុងសៀងហៃ ដែលអ្នកអាចជិះចេញពីរថយន្តបើកបរដោយខ្លួនឯងតាមរយៈកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន។ សេវាកម្មសម័យអនាគតនេះធ្លាប់ត្រូវបានគេលើកឡើងរួចមកហើយដែរ ដោយកាលនោះស្ថាបនិក Didi Chuxing លោក Cheng Wei បានបង្ហាញវានៅឯសន្និសីទមួយ នៅឯសៀងហៃកាលពីចុងខែសីហា។

    November 25, 2019
  • អន្តរជាតិ

    ថ្មីៗនេះក្រុមហ៊ុន Tesla ទើបបង្ហាញនូវរថយន្តភីកអាប់ដើរដោយថាមពលអគ្គិសនី Cybertruck របស់ខ្លួន ដែលរថយន្តស៊េរីថ្មីនេះមានរូបរាងខុសប្លែកពីរថយន្តធម្មតាទូទៅ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dailymail បានឲ្យដឹងថា ក្រោយចេញលក់រថយន្តភីកអាប់ប្លែកគេនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ពោលគឺធ្លាក់ចុះជាង ៦% ហើយបើគិតជាទឹកប្រាក់មានចំនួនប្រមាណជា ៧៦៨ លានដុល្លារនៃទំហំទ្រព្យសម្បត្តិសរុបរបស់លោក Elon Musk ដែលមានប្រមាណជា ២៣.៦ ពាន់លានដុល្លារ ចុះបញ្ជីដោយ Forbes ។ ភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះមកនៅត្រឹម ៣៣៣.៤១ដុល្លារ ក្នុងមួយហ៊ុនកាលពីថ្ងៃសុក្រ។ ប្រភពខាងលើបន្តទៀតថា បញ្ហារូបរាងប្លែកគេរបស់រថយន្តភីកអាប់ Cybertruck អាចជាបញ្ហាមួយធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះ ព្រោះថាមានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបាននាំគ្នាធ្វើការរិះគន់ចំពោះរូបរាងរថយន្តមួយនេះ។ កំហុសមួយទៀតនៅត្រង់ថា

    November 25, 2019
  • រថយន្ត

    ក្រុមហ៊ុន Lexus បុត្រសម្ព័ន្ធរបស់​ Toyota កំពុងផ្លាស់ប្តូរទស្សនវិស័យថ្មី និងបានបញ្ចេញនូវរថយន្តអគ្គិសនីផលិតផលដំបូងបំផុតរបស់ខ្លួន។ រថយន្តអគ្គិសនីថ្មីនេះមានឈ្មោះថា UX 300e ដែលជារថយន្តអេឡិចត្រូនិក ប្រភេទ Crossover មានកម្លាំងថាមពលខ្លាំងខ្លា នៅពីក្រោយរូបរាងសុភាពរបស់វា។ វាមានបំពាក់ដោយម៉ាស៊ីនហ្គាស ជាមួយនឹងម៉ូទ័រខាងមុខកម្លាំង 201HP (300Nm/221ft/lb) និងថាមពលថ្ម 54.3kWh ។ តួលេខនេះប្រហែលជាមិនច្រើនទេ ប៉ុន្តែ Lexus បានអះអាងថា វានឹងអាចបើកចម្ងាយរហូតដល់ 400គីឡូម៉ែត្រ ឬ 250ម៉ាយ រាល់ពេលសាកថ្មម្ដង យោងតាមបទដ្ឋាន NEDC ដែលជាការវាយតម្លៃលើការបំភាយ និងសេដ្ឋកិច្ចប្រេងរបស់រថយន្ត។

    November 25, 2019
  • អន្តរជាតិ

    ហុងកុង៖ ក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់បានក្លាយជាសកម្មជនក្មេងជាងគេបង្អស់ក្នុងការធ្វើបាតុកម្មនៅហុងកុង និងត្រូវបានក្រុមប៉ូលិសបង្រ្កាបដោយអំពីហិង្សាធ្ងន់ធ្ងរបំផុតមួយផងដែរ។ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឲ្យដឹងថា តាមការពិតក្មេងប្រុសរូបនេះត្រូវធ្វើដំណើរទៅសាលារៀនទេ តែដល់ពេលដើរដល់ចំណុចកើតហេតុរូបគេក៏បានសម្រេចចិត្តធ្វើសកម្មភាពដ៏សាហាវមួយតែម្តងគឺដុតបំផ្លាញអាគារតុលាការ West Kowloon Magistrates ដែលជាតុលាការដ៏សំខាន់មួយនៅក្រុងហុងកុង។ ក្មេងប្រុសដែលត្រូវបានគេចាប់ខ្លួននេះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណច្បាស់លាស់ឡើយ ដោយគេគ្រាន់បញ្ជាក់ថា រូបគេជាក្មេងកំព្រាឪពុកម្តាយនិងកំពុងរស់នៅជាមួយនឹងជីដូនអាយុ ៧៥ ឆ្នាំម្នាក់។ តាមវីដេអូបានបង្ហាញថា ក្មេងប្រុសដែលត្រូវបានគេចាប់ខ្លួនបានពាក់ម៉ាស់ និងព្យាយាមរត់យ៉ាងលឿន ក្រោយមកទើបត្រូវប៉ូលិសចាប់ខ្លួនបាន​និងវាយយ៉ាងខ្លាំងផងដែរ។ ក្រោយចាប់ខ្លួនរូបគេប៉ូលិសបានរឹបអូសយកសម្ភារៈដែលគេអាចប្រើប្រាស់ដុតបំផ្លាញអាគារតុលាការទាំងអស់ ហើយក្រោយមកខាងប៉ូលិសបានទាក់ទងទៅខាងសាលារៀនរបស់គាត់ឲ្យមកទទួលគេត្រលប់ទៅផ្ទះវិញផងដែរ។ សូមបញ្ជាក់ជូនថា បើគិតមកទល់នឹងពេលនេះបាតុកម្មនៅហុងកុងបានកើតមានរយៈពេលជិត ៧ ខែហើយ ខណៈស្ថានភាពនៅតែធ្ងន់ធ្ងរដដែលគ្មានចុះខ្សោយអីបន្តិច៕ អត្ថបទ៖ ភក្តី

    November 25, 2019
  • អន្តរជាតិ

    ថៃរៀបចំកម្មវិធីអាហារប៊ូហ្វេលើកទី៣១ សម្រាប់សត្វស្វា ដែលជាកម្មវិធីបង្កើតឡើងជារៀងរាល់ឆ្នាំនៅខេត្តលបបុរី (Lopburi) ប្រទេសថៃ។ ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមុខប្រាសាទ Prang Sam Yod ស្ថិតក្នុងអនុស្រុក Tha Hin ប្រទេសថៃ។ ប្រាសាទនេះផ្ទាល់មានភាពល្បីល្បាញដោយសាររូបសំណាកព្រះពុទ្ធជាច្រើន ជាពិសេសគឺប្រាសាទនេះសម្បូរសត្វស្វាតែម្ដង ដែលទាំងនេះហើយវាបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតជាច្រើនហូរហែ។ កម្មវិធីប៊ូហ្វេសម្រាប់សត្វស្វាទាំងនេះនឹងត្រូវធ្វើ ៤លើក នៅម៉ោង ១០ៈ០០ព្រឹក, ១២ៈ០០ថ្ងៃត្រង់, ១៤ៈ០០រសៀល និង ១៦ៈ០០រសៀល។ ម្ហូបចំណីដូចជា៖ អាហារ ឬផ្លែឈើផ្សេងៗ ត្រូវបានអ្នករៀបចំកម្មវិធីដាក់នៅពីមុខឡានវ៉ែន ដែលតុបតែងសម្រាប់តែឱកាសនេះប៉ុណ្ណោះ ជាមួយការថ្នាំលាប

    November 25, 2019