autoadmin
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា គាត់បានជួយសង្គ្រោះហុងកុងពីការបំផ្លិចបំផ្លាញ និងត្រូវស្លាប់មនុស្សរាប់ពាន់នាក់។ យ៉ាងណាក៏ដោយគាត់មិននិយាយថា តើគាត់នឹងគាំទ្រវិក័យប័ត្រគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុងរបស់អាមេរិកនោះទេ។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយកម្មវិធី Fox & Friends នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា លោកបាននិយាយថា ការតវ៉ានៅហុងកុងដែលកំពុងបន្តនេះ គឺជាកត្តាស្មុគស្មាញនៅក្នុងកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ហើយគាត់បានអះអាងថា ជំហររបស់សហរដ្ឋអាមេរិកបានរារាំងយ៉ាងមានប្រសិទ្ធភាព លើប្រធានាធិបតីចិនលោក ស៊ី ជីនពីង ពីការបង្ក្រាបលើហុងកុងដ៏ឃោរឃៅមួយ។, លោក ត្រាំ បាននិយាយថា៖ “ប្រសិនបើវាមិនសម្រាប់ខ្ញុំទេ ហុងកុងនឹងត្រូវគេកម្ទេចក្នុងរយៈពេល១៤នាទី”។ លោក ត្រាំ បានបន្តថា “គាត់

    November 23, 2019
  • អន្តរជាតិ

    កញ្ជ្រិលបានសម្លាប់មនុស្សជិត ៥,០០០នាក់ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងឆ្នាំ២០១៩ បន្ទាប់ពីអាជ្ញាធរបានរាយការណ៍ថា វាបានឆ្លងរាលដាលដល់ខេត្តទាំងអស់របស់ប្រទេស។ គិតត្រឹមក្នុងឆ្នាំនេះ មានប្រជាជនជិត ១/៤ ក្នុងចំណោមមនុស្ស ១លាននាក់បានឆ្លងជំងឺនេះ។ អង្គការសុខភាពពិភពលោក (WHO) និយាយថា នេះជាការផ្ទុះឡើងរីករាលដាលធំបំផុត និងលឿនបំផុតរបស់ពិភពលោក។ កញ្ជ្រឹលនៅសាធារណរដ្ឋកុងហ្គោពេលនេះ បានសម្លាប់មនុស្សច្រើនជាងពីរដងនៃអ្នកដែលបានស្លាប់ដោយសារជំងឺអេបូឡានៅទីនោះ ក្នុងរយៈពេល ១៥ខែចុងក្រោយនេះ។ រដ្ឋាភិបាលកុងហ្គោ និងអង្គការសុខភាពពិភពលោកបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងជាបន្ទាន់ក្នុងខែកញ្ញា ដែលមានគោលបំណងឱ្យដល់កុមារជាង ៨០០,០០០នាក់។ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធមិនល្អ ការវាយប្រហារនៅមណ្ឌលសុខភាព និងកង្វះលទ្ធភាពទទួលបានការថែទាំសុខភាពជាប្រចាំ បានរារាំងដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។ កុមារបួនលាននាក់បានចាក់វ៉ាក់សាំង ប៉ុន្តែអ្នកជំនាញបានព្រមានថា ចំនួននេះមានតិចជាងពាក់កណ្តាលនៃចំនួនសរុបនៅក្នុងប្រទេស ហើយពេលនេះពួកគេមិនមានវ៉ាក់សាំងគ្រប់គ្រាន់ទេ។ ភាគច្រើននៃអ្នកឆ្លងជំងឺកញ្ជ្រិលនៅក្នុងប្រទេសគឺទារក៕ អត្ថបទ៖

    November 23, 2019
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ខណៈមានមនុស្សជាច្រើនបានប្រើប្រាស់ឡេលាប ម្សៅ វីតាមីនផ្សេងៗ ឬទៅរកសេវាកម្មថែសម្ផស្សនៅគ្លីនិកធំៗនោះ ដើម្បីបានមុខមាត់ស្រស់ស្អាតនោះ ប៉ុន្តែស្ត្រីឥណ្ឌូនេស៊ីម្នាក់ប្រើប្រាស់វិធីប្លែកគេមួយដើម្បីកម្ចាត់មុនទៅលើផ្ទៃមុខ គឺនាងបានឲ្យសត្វឆ្មារបស់នាងលិឍមុខនាងជាប្រចាំ។ ស្រ្តីរូបនេះត្រូវគេស្គាល់ថាមានឈ្មោះ Dinda  ហើយឆ្មាជាទីស្រលាញ់របស់នាងមានឈ្មោះថា Nia។ តាមរយៈវីដេអូដែលបានបង្ហោះនៅក្នុងបណ្តាញសង្គមនាងបានអះអាង ក្រោយពេលដែលនាងបានឲ្យឆ្មារបស់នាងលិឍមុខនាងជាប្រចាំនោះបញ្ហាមុននៅលើផ្ទៃមុខក៏បានបាត់ ហើយជាងនេះទៅទៀតវាបានធ្វើឲ្យស្បែកមុខរបស់នាងទន់ និងមានសំណើមបែបធម្មជាតិទៀតផង។ នាង Dinda បានណែនាំឲ្យគេគ្រប់គ្នាសាកល្បងផងដែរ បើសិនមិនជឿតាមការអះអាងរបស់នាង។ លោកអ្នកអាចទស្សនាសក​ម្មភាពនេះដូចក្នុងវីដេអូខាងក្រោម៖ ” alt=”” /> អត្ថបទ៖ ភក្តី

    November 23, 2019
  • អន្តរជាតិ

    យោងតាមសារព័ត៌មាន The Guardian បានឱ្យដឹងថារដ្ឋ Victoria បានចេញសេចក្តីជូនដំណឹងអាសន្នអំពីភ្លើងឆេះព្រៃ ខណៈតំបន់នេះប្រឈមមុខនឹងស្ថានភាពអគ្គិភ័យអាក្រក់បំផុតក្នុងរយៈពេល ១០ឆ្នាំ ។ អ្នកស្រុក Mildura មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញភ្លើងឆេះព្រៃ និងព្យុះធូលីបានបក់បោកនៅពាក់កណ្តាលថ្ងៃត្រង់ក្នុងថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលធ្វើឱ្យផ្ទៃមេឃប្រែជាពណ៌ទឹកក្រូច។ រូបភាពគួរឱ្យតក់ស្លុតនៃតំបន់នេះបង្ហាញឱ្យឃើញពីផ្ទៃមេឃ និងតំបន់ជុំវិញ ដែលមានពណ៌ទឹកក្រូច និងក្រហមដូចអណា្តភ្លើង។ អ្នកស្រុកបាននិយាយថា វាដូចជាការដើរនៅខាងក្រៅជញ្ជាំងធូលី ហើយលក្ខខណ្ឌនេះ គឺមិនអាចឱ្យមនុស្សរស់នៅបានទេ។ ព្យុះធូលី និងភ្លើងឆេះព្រៃបានប្រែក្លាយមេឃទៅជាងងឹត មានពណ៌ទឹកក្រូច ហើយមិនមានឮសំឡេងសត្វពីព្រៃនៅទីនោះទេ។ អ្នកស្រុកក៏បានត្អូញត្អែរដែរថា បញ្ហាទាំងនេះដោយសារតែការគ្រប់គ្រងមិនត្រឹមត្រូវនៃធនធានធម្មជាតិផ្ទាល់របស់អូស្រ្តាលី និងការប្រែប្រួលអាកាសធាតុ៕ អត្ថបទ៖ លីដា

    November 22, 2019
  • អន្តរជាតិ

    លោកឧត្តមសេនីយ៍ទោ Sompong Chingduang ស្នងការនគរបាលអន្តោប្រវេសន៍បាននិយាយកាលពីម្សិលមិញ ថ្ងៃទី ២១ ខែវិច្ឆិកាថា ព្រះសង្ឃចំនួន ៤អង្គ ពីប្រទេសកម្ពុជាត្រូវបានចាប់ខ្លួន ពីបទចូលប្រទេសថៃដោយខុសច្បាប់។ មុនឈានដល់ការចាប់ខ្លួនព្រះសង្ឃទាំង៤អង្គ មានការរាយការណ៍ពីប្រជាជនក្នុងស្រុកក្រាប៊ីថា ព្រះសង្ឃទាំងនោះបានចូលរួមសកម្មភាពរៃអង្គាសប្រាក់ពីកន្លែងផ្សេងគ្នា នៅពេលពួកគេធ្វើដំណើរជុំវិញស្រុកភាគខាងត្បូងរបស់ប្រទេសថៃមួយនេះ។ យ៉ាងណាមិញបើតាមលោកឧត្តមសេនីយ៍ទោ Sompong Chingduang ស្នងការនគរបាលអន្តោប្រវេសន៍ថៃបាននិយាយថា ព្រះសង្ឃទាំង ៤អង្គ បានចូលទៅប្រទេសថៃដោយខុសច្បាប់តាំងតែពីសប្ដាហ៍មុន ហើយគ្មានឯកសារត្រឹមត្រូវនោះទេ។ លោកបន្តថា ព្រះសង្ឃទាំង ៤អង្គមិនមានជាប់ទោសធ្ងន់ធ្ងរអ្វីទេ ប៉ុន្តែនឹងត្រូវបញ្ជូនមកកម្ពុជាវិញ។ អត្ថបទ៖ លីដា

    November 22, 2019
  • អន្តរជាតិ

    គណៈកម្មាធិការប្រជាជនវៀតណាមបានផ្តល់ភ្លើងខៀវដល់គម្រោងសាកល្បងមួយ ដើម្បីដំឡើងកាមេរ៉ាឃ្លាំមើល មានមូលដ្ឋានផ្អែកលើ AI ដើម្បីចាប់ជនល្មើសច្បាប់ចរាចរណ៍ ដែលនឹងត្រូវអនុវត្តដោយមន្ទីរដឹកជញ្ជូនក្រុង និងក្រុមហ៊ុនបច្ចេកវិទ្យាសន្តិសុខរូបិយវត្ថុពិភពលោក។ ការវិភាគ និងការប៉ាន់ស្មានលំហូរចរាចរ នឹងផ្អែកលើទិន្នន័យពីកាមេរ៉ាឃ្លាំមើល AI នេះ ដូច្នេះអាជ្ញាធរក្រុងនឹងមានដំណោះស្រាយ សម្រាប់ការបង្កើនប្រសិទ្ធភាពចរាចរណ៍។ លើសពីនេះទៀតប្រព័ន្ធកាមេរ៉ាឃ្លាំមើលនឹងរកឃើញជនល្មើសចរាចរណ៍ដោយស្វ័យប្រវត្តិ ដើម្បីបញ្ជូនរូបភាពរបស់ពួកគេទៅកាន់មជ្ឈមណ្ឌលត្រួតពិនិត្យ និងត្រួតពិនិត្យចរាចរណ៍។ ទន្ទឹមនឹងកាំមេរ៉ាឃ្លាំមើលវីដេអូដែលមានមូលដ្ឋានលើ AI មន្ទីរដឹកជញ្ជូនក៏បានស្នើរសុំនូវកម្មវិធី AI សម្រាប់កំណត់អត្តសញ្ញាណអ្នកដំណើរតាមរថយន្តក្រុងដោយស្វ័យប្រវត្តិ។ វានឹងត្រូវបានសាកល្បងនៅក្នុងឡានក្រុងចំនួន ១០ នៅក្នុងទីក្រុងហាណូយ៕ អត្ថបទ៖ លីដា

    November 22, 2019
  • រថយន្ត

    នៅក្នុងពិព័រណ៍រថយន្តទីក្រុង Los Angeles ថ្ងៃព្រហស្បតិ៍នេះ លោក Elon Musk បានប្រកាសពីវត្តមាននៃរថយន្តភីកអាប់ Tesla Cybertruck ដ៏អស្ចារ្យដែលខ្លួនធ្លាប់បានសន្យារាប់ឆ្នាំមកហើយ។ សម្រាប់ព័ត៌មានត្រួសៗលើគម្រោងរថយន្តភីកអាប់នេះ Tesla បានឱ្យដឹងថា វាមានមកជាមួយនឹង 3ជម្រើស។ រថយន្ត Cybertruck នឹងមានជាប្រភេទជិះបាន 250ម៉ាយ, 300ម៉ាយ និង 500ម៉ាយ (800គីឡូម៉ែត្រ) រាល់ពេលសាកថ្មម្ដង ហើយចំពោះតម្លៃរបស់វាគឺចាប់ពី 39,900ដុល្លារអាមេរិក។ ក្រៅពីភីកអាប់អគ្គិសនីនេះ Tesla ក៏បានបង្ហាញនូវយានមួយផ្សេងទៀតដែរ នោះគឺម៉ូតូកង់4 ATV ប្រភេទអគ្គិសនីដូចគ្នា។ ក្រុមហ៊ុនមិនបានបង្ហាញថា

    November 22, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ មនុស្សស្រីប្រុសចំនួន ៧០០ នាក់ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីធ្វើការចាប់ខ្លួនជុំវិញករណីបោកប្រាស់ជំរិតទារប្រាក់តាមបណ្តាញអ៊ីនធឺណិត។ ការចាប់ខ្លួនជនខិលខូចទាំងអស់នេះ ត្រូវបានធ្វើឡើងនៅក្នុងអគារការិយាល័យមួយ ដែលស្ថិតនៅក្នុងភាគខាងត្បូងនៃក្រុងកូឡាឡាំពួរ។ បើតាមប៉ូលិសម៉ាឡេស៊ីបានឲ្យដឹងដថា ជនខិលខូចបានជួលអគារមួយនេះក្នុងតម្លៃ ៨៦ ០០០ ដុល្លារអាមេរិកក្នុងមួយខែ និងបានផ្ដើមដំណើរការអស់រយៈពេល ៦ ខែមកហើយ។ ក្រុមហ៊ុនបោកប្រាស់តាមបណ្តាញអ៊ីនធឺណិតមួយនេះត្រូវបានគេជឿថា ស្ថិតនៅក្រោយការគ្រប់គ្រង់របស់ជនជាតិចិន ហើយជនរងគ្រោះដែលជាគោលដៅសម្រាប់គេបោកប្រាស់នោះក៏ស្ថិតនៅក្នុងប្រទេសចិនដែរ។ អាជ្ញាធរម៉ាឡេស៊ីក៏បានបញ្ជាក់ផងដែរ ជនខិលខូចដែលគេឃាត់ខ្លួនបានជាក់ស្តែងនេះមានមនុស្សស្រីចំនួន ៧៧ នាក់ និងមនុស្សប្រុសចំនួន ៦០៣ នាក់ ខណៈមានជនខិលខូចប្រមាណជា ១០០-១២០ នាក់ផ្សេងទៀតបានរត់គេចខ្លួនបានសម្រេចមុនពេលប៉ូលិសទៅដល់បន្តិច។ រហូតមកទល់នឹងពេលនេះអាជ្ញាធរម៉ាឡេស៊ីបានជូនដំណឹងនេះទៅកាន់ស្ថានទូតចិនប្រចាំនៅម៉ាឡេស៊ីងហើយ និងបន្តបើកការស៊ើបអង្កេតបន្ថែមទៀតដើម្បីឈានទៅចាប់ខ្លួនមេក្លោងធំនៅពីក្រោយករណីមួយនេះ៕ អត្ថបទ៖ ភក្តី

    November 22, 2019
  • អន្តរជាតិ

    សេចក្តីថ្លែងការណ៍នៅលើគេហទំព័រក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបាននិយាយថា ក្រុមហ៊ុននានាត្រូវតែពិនិត្យកិច្ចសន្យាឡើងវិញ និងធ្វើឱ្យប្រសើរឡើងនូវការត្រួតពិនិត្យទំនិញនាំចូល។ ចំពោះទំនិញដែលមានហានិភ័យខ្ពស់ដូចជា៖ រូបផែនទី, ការបោះពុម្ពផ្សាយ និងឧបករណ៍តូចតាចផ្សេងៗ អ្នកនាំចូលត្រូវស្នើសុំអ្នកលក់ឱ្យមានការប្តេជ្ញាចិត្តជាលាយលក្ខណ៍អក្សរថា គ្មានផលិតផលណារំលោភលើអធិបតេយ្យភាពរបស់វៀតណាមទេ។ ក្រុមហ៊ុននាំចូលត្រូវតែរាយការណ៍ជាបន្ទាន់នូវរាល់ការរំលោភណាមួយ ដែលសង្ស័យទៅកាន់អាជ្ញាធរខេត្ត។ កាលពីដើមខែនេះប្រទេសវៀតណាមបាននិយាយថា ខ្លួនធ្វើការផាកពិន័យ Volkswagen AG ដែលជាអ្នកចែកចាយ និងអ្នកនាំចូលរថយន្តក្នុងស្រុក ទាក់ទងនឹងផែនទីអណ្ដាតគោ ឬ nine-dash-line ដែលចិនថាជាដែនទឹករបស់ខ្លួន។ ក្រុមហ៊ុនចែកចាយនោះទំនងជាប្រើប្រាស់កម្មវិធីរុករក ដែលបានទទួលស្គាល់ផែនទី nine-dash-line ហើយវៀតណាមគិតថាជាការរំលោភអធិបតេយ្យភាពរបស់ខ្លួន។ ដូច្នេះមិនថាជាក្រុមហ៊ុននាំចូលណាក៏ដោយ ត្រូវតែស្នើសុំអ្នកលក់របស់ពួកគេឱ្យមានការប្តេជ្ញាចិត្តជាលាយលក្ខណ៍អក្សរថា “គ្មានផលិតផលណារំលោភលើអធិបតេយ្យភាពរបស់វៀតណាម” ជាដាច់ខាត៕ អត្ថបទ៖ លីដា

    November 22, 2019
  • Nissan Auto Tech

    រថយន្ត Nissan Sentra ស៊េរីឆ្នាំ2020 ទើបតែបានបង្ហាញខ្លួននៅមុនថ្ងៃពិព័រណ៍រថយន្ត Los Angeles ប្រចាំឆ្នាំ2019។ Nissan Sentra គឺជារថយន្ត Sedan ដែលលក់ដាច់បំផុតនៅសហរដ្ឋអាមេរិក ចាប់តាំងពីមានការបង្ហាញខ្លួនដំបូងនាឆ្នាំ1982 មកម៉្លេះ។ ការរចនាតាមតម្រូវការអតិថិជនសម័យថ្មីគឺវាមានសារៈសំខាន់ណាស់ ដូច្នេះទើបបានជានីសាន់រចនា Sentra ស៊េរីថ្មីនេះជាមួយនឹងការកែប្រែមិនថាជាផ្នែកខាងក្នុង ឬខាងក្រៅឱ្យកាន់តែទំនើបបន្ថែមទៀត។ Nissan Sentra ស៊េរីឆ្នាំ2020 ជំនាន់ទី8 នេះរាងទាបជាងស៊េរីចាស់ 2អ៊ីញ ប៉ុន្តែធំជាងមុន 2អ៊ីញ ។ ចំណែកប៉ាណាខាងមុខជាអក្សរ V, ចង្កៀងបំភ្លឺផ្លូវ LED, ដំបូងថ្លា

    November 22, 2019