- autoadmin
- អន្តរជាតិ
ជនសកម្មប្រយុទ្ធសង្ស័យរាប់សិបនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានសម្លាប់ខ្លួន និងធ្វើឱ្យរងរបួស ៦នាក់ផ្សេងទៀត នៅក្នុងការវាយប្រហាររបស់ស្ថានីយ៍ប៉ូលីសនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ជនសង្ស័យប្រហែល ៤៥នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃពុធ នៅទីក្រុង Medan កោះស៊ូម៉ាត្រា ខណៈដែលអ្នកផលិតគ្រាប់បែកពីរនាក់ត្រូវបានបាញ់សម្លាប់អំឡុងការវាយឆ្មក់មួយ។ អ្នកនាំពាក្យប៉ូលីសជាតិបានប្រាប់អ្នកយកព័ត៌មាននៅហ្សាកាតាថា អ្នកផលិតគ្រាប់បែកទាំងពីរបានប្រឆាំងនឹងការចាប់ខ្លួន ហើយបានព្យាយាមវាយប្រហារប៉ូលីសដោយអាវុធមុតស្រួច និងកាំភ្លើងខ្យល់។ មុននេះអាជ្ញាធរបានគិតថា អ្នកបំផ្ទុះគ្រាប់បែកគឺមានគ្នាតែម្នាក់ឯង បន្ទាប់ពីការផ្ទុះនោះធ្វើឱ្យប៉ូលីស ៤នាក់ និងជនស៊ីវិល ២នាក់ រងរបួស ប៉ុន្តែជនសង្ស័យត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះប្រតិបត្តិករអាកាសយានដ្ឋាន ដែលគ្រប់គ្រងដោយរដ្ឋគឺ Angkasa Pura II ក៏បានរឹតបន្តឹងសន្តិសុខនៅក្នុងអាកាសយានដ្ឋានចំនួន ១៩ បន្ទាប់ពីមានឧប្បត្តិហេតុស្រដៀងគ្នាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា៕ អត្ថបទ៖
November 21, 2019 - អន្តរជាតិ
ចិន៖ គេហទំព័រលក់សំលៀកបំពាក់ដ៏ធំមួយរបស់ចិនគឺគេហទំព័រ Taobao បានសម្រេចដកចោលនូវផលិតផលសំលៀកបំពាក់មួយចំនួន ដែលម្ចាស់ហាងផ្ទាល់បានប្រើប្រាស់តារាម៉ូដែលមានមុខមាត់ និងតុបតែងខ្លួនស្រដៀងនឹងលោក Jack Ma សម្រាប់ធ្វើការផ្សព្វផ្សាយផលិតផលមួយចំនួន។ ហាងលក់សំលៀកបំពាក់ដែលបានប្រើប្រាស់រូបតារាម៉ូដែលមានមុខមាត់ដូចលោក Jack Ma នេះ មានឈ្មោះថា “Huateng Legendary Flagship Store” ដែលបានចុះឈ្មោះជាហាងលក់ទំនិញ Online នៅក្នុងគេហទំព័រ Taobao ជាច្រើនឆ្នាំមកហើយ។ គួរបញ្ជាក់ជូនថាលោក Jack Ma ជាមហាសេដ្ឋីដ៏ល្បីរបស់ប្រទេសចិន ហើយអតីតអគ្គនាយកក្រុមហ៊ុន Alibaba រូបនេះទទួលបានការគោរព និងការផ្តល់កិត្តិយសពីសំណាក់បុគ្គលល្បីៗជាច្រើននាក់នៅជុំវិញពិភពលោក ហើយឥរិយាបថរបស់ហាងលក់ទំនិញដូចខាងលើនេះ ហាក់មិនបានផ្តល់ការគោរព និងឲ្យតម្លៃលើលោក Jack Ma ទាល់តែសោះ៕
November 21, 2019 - Nissan Auto Tech
ចូលមកដល់ភាគទី១០ និងជាភាគចុងក្រោយនៃមូលហេតុដែលថា រថយន្ត Nissan NAVARA Premium Plus ល្អប្រសើរជាងគេ ដោយយើងនឹងបន្តហាយឡាយលក្ខណៈសុវត្ថិភាពបន្ថែមទៀតរបស់វា។ Hill Start Assist (HSA) ៖ ទប់យានយន្តមិនឱ្យវិលថយក្រោយពីរបីវិនាទី ដែលផ្តល់ពេលវេលាគ្រប់គ្រាន់ដល់អ្នកបើកបរ ដើម្បីប្តូរពីឈ្នាន់ហ្វ្រាំងទៅឧបករណ៍បន្ថែមល្បឿន។ Hill Descent Control (HDC) ៖ ជួយរក្សាការត្រួតពិនិត្យល្បឿនដោយលៃលកតម្រូវការល្បឿន និងហ្វ្រាំងរបស់អ្នកដោយស្វ័យប្រវត្តិ នៅពេលអ្នកកំពុងបើកបរចុះពីលើភ្នំ។ ដូច្នេះអ្នកគ្រាន់តែផ្តោតលើការបើកបរជាការស្រេច ហើយយើងក៏គិតថានេះគឺជាមុខងារដ៏ល្អសម្រាប់អ្នកបើកបរផងដែរ… រថយន្ត Nissan NAVARA Premium Plus ក៏ត្រូវបានបំពាក់នូវមុខងារសុវត្ថិភាពស្តង់ដារផ្សេងទៀតដូចជា៖ ប្រព័ន្ធប្រឆាំងនឹងការចាក់សោហ្វ្រាំង
November 20, 2019 - អន្តរជាតិ
ការផឹកស៊ីស្រវឹង និងការបើកបរ មិនមែនជាគំនិតល្អទេ បើអ្នកប្រព្រឹត្តវាទាំងពីរក្នុងពេលតែមួយ។ វាមិនត្រឹមតែធ្វើឱ្យជីវិតផ្ទាល់ខ្លួនរបស់អ្នកប្រឈមនឹងហានិភ័យប៉ុណ្ណោះទេ ប៉ុន្តែវានឹងធ្វើឱ្យគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃទៀតផង ដោយសារភាពខ្វះការពិចារណារបស់អ្នក។ វាជារឿងដែលមិនអាចប្រកែកបានដែលថា គ្រោះថ្នាក់ចរាចរណ៍ដែលផ្ដើមដោយអ្នកបើកបរក្នុងភាពស្រវឹង បានបង្កផលប៉ះពាល់ដល់អ្នកដទៃ ហើយមានពេលខ្លះជនស្លូតត្រង់មួយចំនួនត្រូវបាត់បងជីវិតដោយសារក្រុមមនុស្សធន់នេះ។ យ៉ាងណាមិញថ្មីៗនេះប្រជាជនម៉ាឡេស៊ីដែលនិយមលេងបណ្ដាញចំនួនជាង ១៨,០០០នាក់ បានធ្វើការដាក់ញត្តិរួមគ្នាមួយទៅឱ្យរដ្ឋាភិបាល ដើម្បីហាមឃាត់រាល់ការសេពគ្រឿងស្រវឹង និងអនុវត្តទោសប្រហារជីវិតចំពោះអ្នកបើកបរទាំងស្រវឹង។ ញត្តិនេះត្រូវបានគេផ្តួចផ្ដើមនៅលើវេបសាយ Change.org ហើយវាពិតជាគួរឱ្យចាប់អារម្មណ៍មែនទែន ពោលគឺប្រសិនបើពួកគេសម្រេចច្បាប់នេះបានមែននោះ គ្រោះថ្នាក់ចរាចរណ៍ក៏នឹងអាចកាត់បន្ថយបានមួយកម្រិត។ ញត្តិនេះក៏មានគោលបំណងឱ្យប្រទេសនេះមានការកែប្រែ និងដាក់ទោសលើអ្នកបើកបរក្នុងពេលស្រវឹងឱ្យចាស់ដៃ ព្រោះថាកន្លងមកអាជ្ញាធរគ្រាន់តែព្យួរបណ្ណបើកបរ ពិន័យជាប្រាក់ ឬដាក់ជនល្មើសឱ្យចូលគុកប៉ុណ្ណោះ ខណៈដែលករណីជាច្រើនដែលជនស្លូតត្រង់បានស្លាប់ក្រោមដៃពួកប្រមឹកទាំងនេះ។ វាក៏ចំពេលដែលថ្មីៗនេះមានបុគ្គលិកធនាគារម្នាក់បានស្លាប់ដោយសារអ្នកបើកបរទាំងស្រវឹង ភ្លាមៗបន្ទាប់ពីនាងចេញពីជប់លៀងខួបកំណើតរបស់ខ្លួន។ ករណីនេះវាបានបង្កកំហឹងកាន់តែខ្លាំង នៅពេលដែលប្រទេសនេះជាអ្នកមានជំនឿលើសាសនាខ្លាំងស្រាប់។ ពួកគេក៏ជឿជាក់ដែរថា មិនថាជាសាសនាណាក៏ដោយ “ស្រា”
November 20, 2019 - អន្តរជាតិ
ថៃ៖ យុវជនដែលបានប្រព្រឹត្តិបទល្មើសចរាចរណ៍ជាច្រើនករណីម្នាក់ត្រូវប៉ូលិសឃាត់ខ្លួន តែក្រោយពីសាកសួររួចប៉ូលិសមិនបានផ្តន្ទាទោសអ្វីទាល់តែសោះ ហើយថែមទាំងទិញនំ Cake ឲ្យយុវជននោះថែមទៀតផង។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មានបានឲ្យដឹងថា យុវជនខាងលើនេះត្រូវបានប៉ូលិសចរាចរណ៍ថៃប្រទះឃើញជិះម៉ូតូធំមួយគ្រឿងគ្មានស្លាកលេខ គ្មានមួកសុវត្ថិភាព បើកបរលើសល្បឿនកំណត់ ហើយថែមទាំងយំបណ្តើរទៀតផងក្នុងអំឡុងពេលកំពុងបើកម៉ូតូនោះ។ ក្រោយពេលប៉ូលិសឃាត់ខ្លួន យុវជនខាងលើនៅតែបន្តយំនៅមុខប៉ូលិស និងបានរៀបរាប់ថា ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់គាត់ តែគ្រួសាររបស់គាត់មិនបានចាំ និងមិនបានរៀបចំពិធីពិសេសអ្វីមួយឲ្យគាត់ឡើយ ទើបគាត់ខឹងជាខ្លាំងរហូតដល់ស្រក់ទឹកភ្នែក និងចង់ជិះម៉ូតូទៅឲ្យបាត់ពីផ្ទះតែម្តង។ ស្ថិតនៅក្នុងស្ថានភាពលោកប៉ូលិសបានរត់ទៅទិញនំ Cake តូចមួយ ដើម្បីប្រារព្ធពិធីខួបកំណើតឲ្យយុវជនរូបនេះនិងបានប្រាប់ឲ្យគេត្រលប់ទៅផ្ទះវិញ ដោយគ្មានការផាកពិន័យអ្វីទាំងអស់ចំពោះបទល្មើសចរាចរណ៍ដែលយុវជនបានបង្កឡើង៕ អត្ថបទ៖ ភក្តី
November 20, 2019 - អន្តរជាតិ
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និយាយថា មនុស្សជាង ១០០នាក់ បានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ នៅក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមបាតុករ ទាក់ទងនឹងការតម្លើងថ្លៃសាំង។ រដ្ឋាភិបាលបានដំឡើងថ្លៃសាំងកាលពីថ្ងៃសុក្រអាទិត្យមុន លើសពីចំនួនចាស់រហូតដល់ ៥០% សម្រាប់អ្នកដែលទិញសាំង ៦០លីត្រក្នុងមួយខែ។ ម៉្យាងទៀតបើលើសពី ៦០លីត្រហ្នឹងទៀត គឺមួយលីត្រមានថ្លៃបន្ថែម ៣ដងឯណោះ។ យោងតាមរបាយការណ៍ពីប្រភពក្នុងស្រុកឱ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ១០៦នាក់បានស្លាប់ ដែលមកពីទីក្រុងចំនួន ២១ ក្នុងប្រទេស។ អ្នកនាំពាក្យអង្គការសហប្រជាជាតិឱ្យដឹងថា របាយការណ៍នៃការស្លាប់មានបន្តបន្ទាប់ ហើយលោកក៏បានអំពាវនាវដល់រដ្ឋាភិបាលអ៊ីរ៉ង់ឱ្យចៀសវាងការប្រើប្រាស់កម្លាំងហួសប្រមាណ ដើម្បីប្រឆាំងនឹងក្រុមបាតុករផងដែរ ព្រោះថាបើតាមប្រភពដដែលគេនិយាយថា ប៉ូលីសបានប្រើគ្រាប់កាំភ្លើងពិតលើក្រុមអ្នកតវ៉ា។ រូបភាពពេញលេញនៃស្ថានការណ៍នៅតែមិនទាន់ច្បាស់នៅឡើយ ព្រោះរដ្ឋាភិបាលអ៊ីរ៉ង់មិនបានបង្ហាញព័ត៌មានលម្អិតស្តីពីការធ្វើបាតុកម្មនោះទេ និងបានផ្ដាច់អ៊ីនធឺណេតទូទាំងប្រទេសផងដែរ៕
November 20, 2019 - អន្តរជាតិ
កាលពីថ្ងៃអង្គារនេះព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់ជាឯកច្ឆន្ទ ដើម្បីគាំទ្រដល់ការបង្កើតសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅហុងកុង ដែលបាតុករបានកំពុងតវ៉ាជាបន្តបន្ទាប់អស់ជាច្រើនខែ។ ច្បាប់នេះអំពាវនាវឱ្យមានការត្រួតពិនិត្យលើប្រទេសចិននៃក្របខ័ណ្ឌ “ប្រទេសមួយប្រព័ន្ធពីរ” ដែលត្រូវបានគេសន្មត់ថា ផ្តល់ឱ្យទីក្រុងហុងកុងនូវកម្រិតស្វ័យភាពខ្ពស់។ វាក៏នឹងអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មលើមន្ត្រីចិន ដែលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សនៅហុងកុងផងដែរ។ ច្បាប់នេះមានគោលបំណងបង្ហាញការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ហុងកុង។ ហើយពួកតំណាងបាតុករខ្លះក៏បានចូលរួមក្នុងសមាជសភាអាមេរិក ដើម្បីជំរុញការអនុម័តច្បាប់នេះដែរ។ ច្បាប់នេះត្រូវបានពិភាក្សាដោយព្រឹទ្ធសភា និងសភាជាន់ទាប ដែលបានឯកភាពលើច្បាប់រួចរាល់ មុនពេលបញ្ជូនទៅប្រធានាធិបតីលោក ដូណាល់ ត្រាំ។ ចំណែកខាងរដ្ឋាភិបាលចិនបានបង្ហាញថា ខ្លួននឹងចាត់វិធានការសងសឹកប្រសិនបើច្បាប់នេះចូលជាធរមានមែន។ តាមសេចក្តីរាយការណ៍លោក ដូណាល់ ត្រាំ បានសន្យាជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង តាមទូរស័ព្ទកាលពីខែមិថុនាថា លោកនឹងមិនរិះគន់ការឆ្លើយតបរបស់ទីក្រុងប៉េកាំងចំពោះបាតុកម្មនោះទេ។ ប៉ុន្តែយ៉ាងណាក្រុមអ្នកសង្កេតការណ៍កំពុងផ្តោតលើថា តើលោក ត្រាំ នឹងចុះហត្ថលេខាលើច្បាប់នេះទេ?
November 20, 2019 - អន្តរជាតិ
ក្រុមអ្នកជំនាញបានព្រមានថា ប្រទេសថៃ កម្ពុជា ឡាវ និងវៀតណាម គួរតែរំពឹងថា នឹងមានគ្រោះរាំងស្ងួតធ្ងន់ធ្ងររហូតដល់យ៉ាងហោចណាស់ខែមករា ឆ្នាំ២០២០ ហើយវានឹងគំរាមកំហែងដល់ផលិតកម្មកសិកម្ម។ ប្រភពទឹកសំខាន់ៗរបស់ប្រទេសទាំងនេះគឺទន្លេមេគង្គ ដែលពេលកំពុងស្ថិតនៅក្នុងកម្រិតទឹកទាបបំផុតក្នុងរយៈពេល ៦០ឆ្នាំមកនេះ ដោយមានលំហូរទឹកទាបនៅក្នុងអាងទន្លេមេគង្គក្រោមចាប់តាំងពីខែមិថុនា។ គណៈកម្មការទន្លេមេគង្គបានឱ្យដឹងថា ក្នុងចំណោមប្រទេសទាំង ៤ ដែលរងគ្រោះ ប្រទេសកម្ពុជា និងថៃ នឹងត្រូវរងគ្រោះខ្លាំងជាងគេ។ គ្រោះរាំងស្ងួតនេះគឺបណ្ដាលមកពីទឹកភ្លៀងមិនគ្រប់គ្រាន់នៅក្នុងខែវស្សា ហើយភ្លៀងមូសុងបានចូលដល់យឺតពេល និងទៅវិញឆាប់រហ័សពេក ដែលទាំងនេះគឺបណ្ដាលមកពីឥទ្ធិពល El Niño ។ គណៈកម្មការបានកត់សម្គាល់ថា នៅសប្តាហ៍ទី០៣ និងទី០៤ នៃខែវិច្ឆិកា ភាគច្រើននៃអាងទន្លេមេគង្គក្រោម ត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់ ហើយស្ថានភាពគ្រោះរាំងស្ងួតត្រូវបានគេព្យាករណ៍ថា
November 20, 2019 - អន្តរជាតិ
ក្រុមហ៊ុនផលិតយន្ដហោះអ៊ឺរ៉ុប Airbus បានវ៉ាដាច់មុខគូប្រជែងអាមេរិករបស់ខ្លួន ជាមួយយន្ដហោះម៉ូដែល A320 ដែលទទួលបានឋានៈជាយន្ដហោះខ្លួនស្តើងទ្រវែង ដែលលក់ដាច់ជាងគេបំផុតនៅលើពិភពលោក ដោយសាររឿងអាស្រូវរបស់ Boeing ម៉ូដែល 737 និង 737MAX នៅតែចាក់ស្រេះមិនចប់។ នៅក្នុងការប្រណាំងគ្នានៃទីផ្សារយន្ដហោះអស់រយៈពេលជាច្រើនទសវត្សរវាងក្រុមហ៊ុនទាំងពីរ យើងអាចមើលឃើញថា ពេលនេះក្រុមហ៊ុនផលិតយន្តហោះ Boeing ដែលមានមូលដ្ឋាននៅទីក្រុង Seattle ហាក់ដូចជាកំពុងដាំក្បាលចុះ។ ជាក់ស្ដែងតាំងពីមានរឿងធ្លាក់យន្តហោះត្រកូល 737MAX ពីរដងជាប់គ្នាមក ម៉ូដែលទាំងនេះនៅមិនទាន់មានការអនុញ្ញាតឱ្យប្រតិបត្តិការណ៍វិញនៅឡើយទេ។ វាជាយន្តហោះពាណិជ្ជកម្មល្អបំផុត ហើយក៏លក់ដាច់បំផុតក្នុងអំឡុងពេល ៥ទសវត្ស នៃប្រវត្តិសាស្ត្ររបស់វា ប៉ុន្តែតំណែងនេះបានធ្លាក់ទៅលើដៃ Airbus ទៅហើយ។ រហូតមកទល់ពេលនេះ Airbus
November 20, 2019 - អន្តរជាតិ
ហុងកុង៖ ត្រឹមរយៈពេល ១ថ្ងៃ មានមនុស្សប្រហែល ១,១០០នាក់ ត្រូវបានចាប់ខ្លួន ខណៈដែលមន្រ្តីប៉ូលីសហុងកុងបានរកឃើញគ្រាប់បែកសាំងជាង ៣,៩០០ដប នៅឯសាកលវិទ្យាល័យចិនហុងកុង (CUHK) ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា អ្នកនាំពាក្យប៉ូលីសម្នាក់បាននិយាយថា គ្រាប់បែកសាំងទាំងនេះគឺបានមកដោយសារក្រុមបាតុករបានលួចយកសារធាតុគីមីគ្រោះថ្នាក់ ចេញពីមន្ទីរពិសោធន៍របស់សាកលវិទ្យាល័យចិនហុងកុង និងសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង (PolyU)។ គាត់ក៏បានសម្ដែងការព្រួយបារម្ភដែរថា នៅតាមសាកលវិទ្យាល័យនៅហុងកុងឥឡូវនេះ បានក្លាយទៅជារោងចក្រផលិតអាវុធយ៉ាងគួរឱ្យខ្លាច។ អ្នកនាំពាក្យបានបន្ថែមថា ក្រុមប៉ូលីសតែងចង់ដោះស្រាយជាមួយពួកគេដោយសន្តិវិធី ហើយពួកគេប្រើកម្លាំងលុះត្រាតែវាមានការតវ៉ាដោយហិង្សាពិបាកគ្រប់គ្រងប៉ុណ្ណោះ។ គួរឱ្យដឹងដែរថា ក្រុមអ្នកតវ៉ារាប់សិបនាក់ដែលបានដាក់របាំងនៅខាងក្នុងសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង នៅតែបដិសេធមិនចុះចាញ់ប៉ូលីសនៅឡើយ ទោះបីជាត្រូវបានឡោមព័ទ្ធបីថ្ងៃជាប់ៗគ្នាក៏ដោយ។ ចំណែកមនុស្សទាំង ១,១០០នាក់ (ភាគច្រើនសុទ្ធតែមិនទាន់គ្រប់អាយុ) ត្រូវបានចាប់ខ្លួនដោយសារពួកគេប្រើហិង្សា និងកាន់កាប់អាវុធជាតិផ្ទុះ
November 20, 2019









