- autoadmin
- Nissan Auto Tech
នៅក្នុងភាគទី៨ របស់យើងថា ហេតុអ្វីបានជារថយន្ត Nissan NAVARA Premium Plus ល្អប្រសើរជាងគេ គឺដោយសារតែប្រព័ន្ធ Nissan Intelligent Mobility ជាមុខងារច្នៃប្រតិដ្ឋទំនើប និងជាបច្ចេកវិទ្យាសុវត្ថិភាព ដែលផ្តល់ឱ្យអ្នកបើកបរនូវបទពិសោធន៍បើកបរប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពជាងមុន។ មុខងារ Intelligent Around View Monitor (i-AVM) ប្រើកាមេរ៉ាចំនួន ៤គ្រាប់ ផ្តល់ឱ្យអ្នកបើកបរនូវទិដ្ឋភាព 360ដឺក្រេ ជុំវិញរថយន្ត និងជួយអ្នកបើកបរក្នុងការចតរថយន្ត ឬអាយែនៅចំណុចចង្អៀត ឬផ្លូវលំបាក off-road លើផ្លូវក្រួស។ ទិដ្ឋភាពអាចត្រូវបានផ្លាស់ប្តូរយ៉ាងងាយស្រួល ដើម្បីមើលផ្នែកចំហៀង
November 18, 2019 - អន្តរជាតិ
យោងតាមសារព័ត៌មាន Express បានឱ្យដឹងថា មានអាចម៍ផ្កាយទំហំប៉ុនពីរ៉ាមីតដ៏អស្ចារ្យនៃហ្គីហ្សា (Great Pyramid of Giza) នឹងមកដល់ផែនដីនៅ ឆ្នាំ២០២២ នេះហើយ។ ក្នុងនោះផងដែរ NASA បានសរសេរសេចក្ដីរាយការណ៍មួយថា អាចម៍ផ្កាយមួយឈ្មោះថា JF1 គឺកំពុងធ្វើដំណើរមកកាន់ផែនដីនេះហើយ។ វាមានទំហំ ១០០ម៉ែត្រ ហើយប្រហែលជាមកដល់ផែនដីនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។ JF1 កំពុងធ្វើដំណើរក្នុងគន្លង និងអាចបុកផែនដី ជាមួយនឹងកម្លាំង ២៣០គីឡូតោន (230 kilotonnes) ឬ ២៣០,០០០ តោននៃកម្លាំងផ្ទុះ (TNT) ។
November 18, 2019 - អន្តរជាតិ
ម៉ាឡេស៊ី៖ ដំណោះស្រាយដ៏ល្អមួយ ដែលគេកំពុងប្រើប្រាស់ចំពោះអ្នកណាម្នាក់ដែលខកខានមិនបានចូលរួមដំណើរកំសាន្តជាមួយក្រុមការងារ ឬមិត្តភក្តិ គឺការនាំយកតែរូបថតទៅជាមួយជំនួយមនុស្សពិតប្រាកដនោះ ហាក់ត្រូវគេប្រើប្រាស់ជាបន្តបន្ទាប់ និងបានក្លាយជានិន្នការថ្មីមួយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្ដាយសង្គម Facebook។ កន្លងទៅនេះមានករណីស្រ្តីជនជាតិកូរ៉េខាងត្បូងម្នាក់ បានយករូបថតមិត្តភក្តិជិតស្និតរបស់នាងជាច្រើនទៅតាមខ្លួន ខណៈនាងទៅកំសាន្តនៅតំបន់អឺរ៉ុប ហើយនាងបានថតរូបជាមួយរូបថតមិត្តភក្តិទាំងនោះគ្រប់ពេលនាងដើរសំសាន្ត ដើម្បីឲ្យមានអារម្មណ៍ថាមិត្តភក្តិរបស់នាងក៏បានមកដើរលេងជាមួយនាង និងនៅក្បែរនាងជានិច្ច។ ថ្មីៗនេះមានករណីស្រដៀងគ្នានេះបានកើតឡើងម្តងទៀត ដែរករណីថ្មីនេះត្រូវបានគេធ្វើឡើងជាពិសេសសម្រាប់បុរសម៉ាឡេស៊ីម្នាក់ដែលមានឈ្មោះថា Zaki។ មិត្តល្អមិនចោលគ្នាទេ បើមិត្តមិនបានមកដើរលេងជាមួយក៏ត្រូវតែយករូបថតមកតាមដែរ សារព័ត៌មាន Worldofbuzz បានចុះផ្សាយថា លោក Zaki ជាបុគ្គលិកនៅក្នុងក្រុមហ៊ុនឯកជនមួយ ដែលត្រូវមានដំណើរកំសាន្តរួមគ្នាជាមួយអគ្គនាយកទៅកាន់ប្រទេសអូស្ត្រាលី។ យ៉ាងណាក្តី លោក Zaki មានធុរៈផ្ទាល់ខ្លួនសំខាន់មួយ ទើបគាត់ត្រូវខកខានដំណើរកំសាន្តដ៏ពិសេសមួយនេះ។ លោកអ្នកអាចទស្សនារូបភាពបង្ហាញអំពីការប្រើប្រាស់រូបថតរបស់លោក Zaki ក្នុងដំណើរកំសាន្តជាមួយក្រុមការងារដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី
November 18, 2019 - អន្តរជាតិ
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិឱ្យដឹងថា កុមារនៅជុំវិញពិភពលោករស់នៅបានយូរ និងមានសុខភាពល្អជាងមុនពិតមែន ប៉ុន្តែវាមិនមែនជាដំណឹងល្អទាំងអស់នោះទេ។ ក្មេងៗសព្វថ្ងៃនេះកំពុងតែប្រឈមមុខនឹងការគំរាមកំហែងថ្មីៗជាច្រើន ចាប់ពីការផ្លាស់ប្តូរអាកាសធាតុ រហូតដល់ការធ្វើទុក្ខម្នេញតាមអ៊ិនធឺណេត (cyberbullying) ។ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិយូនីសេហ្វក៏បានព្រមានដែរថា ទោះបីជាមានការបោះជំហានយ៉ាងខ្លាំងក្នុងការលើកកម្ពស់ជីវភាពរបស់កុមារ ចាប់តាំងពីឆ្នាំ១៩៨៩ ក៏ដោយ ក៏ប្រជាជនប្រទេសក្រីក្រជាច្រើននៅលើពិភពលោកកំពុងត្រូវបានគេមើលរំលងដដែល។ នៅក្នុងរបាយការណ៍ចំពេលប្រារព្ធខួបលើកទី៣០ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ យូនីសេហ្វបាននិយាយថា ភាពក្រីក្រ និងភាពបាត់បង់ឱកាស បានបន្តធ្វើឱ្យសុខុមាលភាពក្មេងៗរាប់លាននាក់ស្ថិតក្នុងហានិភ័យ។ អង្គការយូនីសេហ្វបាននិយាយថា មិនថាបញ្ហាប្រឈមជាប្រចាំលើសុខភាព អាហារូបត្ថម្ភ និងការអប់រំនោះទេ កុមារពេលនេះប្រឈមនឹងការផ្លាស់ប្តូរអាកាសធាតុ និងការធ្វើទុក្ខម្នេញតាមអ៊ិនធឺណេត។ ម៉្យាងទៀតទោះបីជាអត្រាមរណភាពរបស់កុមារប្រទេសធូរធារបានថយចុះ និងឱកាសបានចូលរៀនរបស់កុមារបានកើនឡើង ប្រទេសក្រីក្រមួយចំនួននៅតែមិនអាចទទួលបានឱកាសទាំងនោះ។ ប្រទេសក្រីក្រមួយចំនួននៅតែមានការរលោភសិទ្ធិកុមារ ដោយការរៀបការទាំងមិនគ្រប់អាយុ ក៏ដូចជាបាត់បង់ឱកាសទទួលបានវ៉ាក់សាំង អាហារូបត្ថម្ភ និងការអប់រំនោះជាដើម៕
November 18, 2019 - អន្តរជាតិ
ហុងកុង៖ បុរសហុងកុងម្នាក់ត្រូវបានគេដុតទាំងរស់ ក្រោយកើតមានជម្លោះជាមួយបាតុករហុងកុងមួយក្រុម ដែលកំពុងព្យាយាមបំផ្លាញស្ថានីយ៍រថភ្លើង MTR station និងបានរាំងស្ទះដល់ផ្លូវដែលគាត់ត្រូវទៅមន្ទីរពេទ្យ។ យោងតាមសារព័ត៌មាន SCMP បានឲ្យដឹងថា បុរសដែលត្រូវបានគេដុតទាំងរស់នោះ មានឈ្មោះថា Lee Chi-cheung អាយុ ៥៧ ឆ្នាំ មានមុខរបរជាកម្មករសំណង់ និងមានកូនស្រីពីរនាក់ ដែលកំពុងរស់នៅក្រោយការផ្គត់ផ្គង់របស់គាត់។ ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុលោក Lee Chi-cheung មានបំណងទៅពិនិត្យសុខភាពនៅក្នុងមន្ទីរពេទ្យមួយ តែពេលដើរទៅដល់កន្លែងកើតហេតុក៏ស្ទះដំណើរ ដោយសារតែក្រុមបាតុករកំពុងបំផ្លាញស្ថានីយ ហើយជំលោះមួយក៏បានកើតឡើង។ លោក Lee Chi-cheung ដំបូងឡើយត្រូវបានពួកបាតុករវាយធ្វើបាប បន្ទាប់មកគាត់ក៏បានដើរចេញ ហើយបានស្រែកទៅកាន់ក្រុមបាតុករថា “ពួកឯងមិនមែនជាជនជាតិចិនទេ” ហើយក្រុមបាតុករក៏បានស្រែកវិញថា [មិនមែនទេ!]
November 18, 2019 - អន្តរជាតិ
ស្ត្រីជាអ្នកបម្រើការងារនៅតាមផ្ទះជនជាតិបង់ក្លាដែសម្នាក់បានស្រែកយំ និងស្វែងរកជំនួយជាបន្ទាន់មួយតាមរយៈការ Live វីដេអូក្នុងបណ្តាញសង្គម ក្រោយរូបនាងត្រូវម្ចាស់ផ្ទះនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតយកប្រេងក្តៅមកស្រោចលើនាង។ ស្ត្រីជាជនរងគ្រោះរូបនេះមានឈ្មោះថា Sumi Akter និងមានអាយុ ២៥ ឆ្នាំ។ ព្រោះតែជីវភាពក្រីក្រនាងបានចេញពីប្រទេសកំណើតទៅធ្វើការងារជាអ្នកបម្រើតាមផ្ទះនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតជាច្រើនឆ្នាំមកហើយ ដែលក្នុងអំឡុងពេលមកធ្វើការងារនេះនាងត្រូវបានគេរំលោភបំពានមកលើរាងកាយ និងបៀតបៀនផ្លូវភេទជាច្រើនដងរាប់មិនអស់ តែនាងចេះតែបន្តទ្រាំព្រោះចង់បានប្រាក់ជួយគ្រួសារ។ យ៉ាងណាក្តីថ្មីៗនេះ នាងទទួលរងនូវទារណ្ឌកម្មយ៉ាងខ្លាំងដោយត្រូវម្ចាស់ផ្ទះស្រោចប្រេងក្តៅលើរាងកាយ ឃុំខ្លួននាង និងបង្អត់អាហារ ១៥ ថ្ងៃទម្រាំតែនាងអាចប្រើប្រាស់ទូរស័ព្ទ និងស្នើសុំជំនួយនេះបាន។ តាមការរៀបរាប់ទាំងទឹកភ្នែករបស់ស្រ្តីគ្រោះនាងបានឲ្យដឹងថា នាងទំនងជាមិនអាចរស់បានយូរទៀតទេ ប្រសិនបើគ្មានអ្នកណាមកជួយនាង។ ក្រោយទទួលបានដំណឹងនេះភ្លាម ពេលនេះទាំងរដ្ឋាភិបាលបង់ក្លាដែស និងអង្គការការពារសិទ្ធមនុស្ស កំពុងតែដុតដៃដុតជើង ជួយសង្គ្រោះយកស្ត្រីរងគ្រោះមកកាន់ប្រទេសកំណើតវិញហើយ។ សូមបញ្ជាក់ជូនថា បើតាមរបាយការណ៍បានបង្ហាញថា គិតចាប់តាំងពីឆ្នាំ ១៩៩១
November 18, 2019 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ចាត់វិធានការយ៉ាងឆាប់រហ័ស និងទទួលយកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ នៅលើបណ្តាញសង្គម Twitter គាត់បានសរសេរថា៖ “ជួបគ្នាឆាប់ៗ!” សារនេះបានកើតឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើងកាលពីសប្តាហ៍មុន បានហៅអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថាជា “ឆ្កែសាហាវ” ដោយសារលោក Biden បង្កាច់បង្ខូចលោក គីម ។ លោក ត្រាំ និងលោក គីម បានឯកភាពគ្នានៅក្នុងកិច្ចប្រជុំកំពូលលើកទី៣ របស់ពួកគេ កាលពីខែមិថុនាថា ប្រទេសទាំងពីរនឹងចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញក្នុងរយៈពេលពីរបីសប្តាហ៍ទៀត។ ប៉ុន្តែការចរចាបានជាប់គាំងនៅពេលដែលអាមេរិកទាមទារឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង។ ចំណែកក្រុងព្យុងយ៉ាងបានស្វែងរកការបន្ធូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ជាថ្នូរនឹងជំហានរបស់ខ្លួនឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ៕
November 18, 2019 - រថយន្ត
ក្រុមហ៊ុន Ford ទើបតែប្រកាសអំពីជំហានថ្មីរបស់ខ្លួន ក្នុងការឈានជើងចូលក្នុងទីផ្សាររថយន្តអគ្គិសនី គ្មានផ្សែង និងគ្មានការបំពុលបរិស្ថាន។ ក្រុមហ៊ុនដែលមានមូលដ្ឋានរដ្ឋ Michigan នៅអាមេរិកមួយនេះ ទើបតែបានបញ្ចេញរថយន្ត Mustang Mach-E ដែលជារថយន្តអគ្គិសនីប្រភេទ SUV យ៉ាងថ្មីសន្លាងទំនើបបំផុត។ ការបង្ហាញខ្លួនជាផ្លូវការនេះគឺបន្ទាប់ពីក្រុមហ៊ុនបានបង្ហោះនូវរូបភាព Teaser រាប់ខែមកហើយ។ វាក៏ជាកិច្ចខិតខំប្រឹងប្រែងជាមួយនឹងកញ្ចប់ទឹកប្រាក់រហូតដល់ទៅ 11ពាន់លានដុល្លារអាមេរិក ដែល Ford ត្រូវចំណាយដើម្បីជំរុញការផលិតរថយន្តអគ្គិសនី។ មិនដូចជាក្រុមហ៊ុនផលិតរថយន្ត Audi, Mercedes-Benz, ឬ Jaguar នោះទេ រថយន្ត Mustang Mach-E នឹងត្រូវបានផ្តល់ជូននៅក្នុងប្រភេទវ៉ារ្យ៉ង់ និងរូបរាង
November 18, 2019 - អន្តរជាតិ
វៀតណាម៖ គ្រូបង្រៀនផ្នែកតន្ត្រីជនជាតិវៀតណាមម្នាក់ត្រូវបានតុលាការសម្រេចផ្តន្ទាទោសកាលពីពេលថ្មីៗនេះឲ្យជាប់គុករយៈពេល ១១ ឆ្នាំ ក្រោយគណនី Facebook របស់គាត់បានបង្ហោះនូវព័ត៌មានជាច្រើន ដែលមានទំនោរប្រឆាំងនឹងរដ្ឋាភិបាលរៀតណាម។ គ្រូបង្រៀនដែលត្រូវបានគេចាប់ខ្លួននេះមានឈ្មោះថា Nguyen Nang Tinh អាយុ ៤៣ ឆ្នាំ រស់នៅក្នុងខេត្ត Nghe An ភាគខាងជើងប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន Bangkokpost បានបញ្ជាក់ថា ក្រោយតាមដានទៅលើគណនី Facebook របស់លោក Nguyen Nang Tinh យ៉ាងល្អិតល្អន់ តុលាការ វៀតណាមបានសម្រេចធ្វើការផ្ដន្ទាទោសគាត់ពីបទ “បង្កើតនិងចែកចាយព័ត៌មាននិងមធ្យោបាយផ្សេងៗប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម” ។ យ៉ាងណាក្តី លោក Nguyen Nang Tinh
November 18, 2019 - អន្តរជាតិ
អ្នកនយោបាយអូស្រ្តាលីពីរនាក់ដែលត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសចិនបាននិយាយថា ពួកគេនឹងមិនដកពាក្យរិះគន់របស់ពួកគេទៅលើប្រទេសចិននោះទេ។ អ្នកនយោបាយទាំង២ គឺលោក Andrew Hastie និងលោក James Paterson សមាជិករដ្ឋាភិបាល ដែលការពិតពួកគេគ្រោងត្រូវទៅទស្សនកិច្ចសិក្សានៅប្រទេសចិននៅខែក្រោយ ប៉ុន្តែពាក្យសុំទិដ្ឋាការរបស់ពួកគេត្រូវបានបដិសេធ ហើយស្ថានទូតចិនបាននិយាយថា ពួកគេអាចទៅលេងបានលុះត្រាតែពួកគេ «ដកពាក្យចេញ» ចំពោះការអត្ថាធិប្បាយរបស់ពួកគេរិះគន់លើប្រទេសចិន។ ប៉ុន្តែយ៉ាងណាទាំងលោក Hastie និងលោក Paterson បានច្រានចោលការទាមទាររបស់ខាងចិន និងប្រកាន់ជំហររបស់ខ្លួនជាដាច់ខាត។ អ្នកនយោបាយអភិរក្សនិយមទាំង ២ បាននិយាយរិះគន់ចិនយ៉ាងខ្លាំង ដោយថាលូកដៃរបាយការណ៍សិទ្ធិមនុស្សរបស់ខ្លួន និងការជ្រៀតជ្រែកនៅក្នុងនយោបាយអូស្ត្រាលី។ យោងតាមក្រុមអ្នកជំនាញចិន Matters បានឱ្យដឹងថា អ្នកនយោបាយទី៣ ដែលត្រូវទៅធ្វើទស្សនកិច្ចនោះ គឺលោក Matt
November 18, 2019









