autoadmin
  • អន្តរជាតិ

    ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បាននិយាយនៅថ្ងៃសៅរ៍ថា ការតវ៉ាដាច់ដោយលែកថ្មីមួយបានផ្ទុះឡើងនៅក្នុងទីក្រុងនានាទូទាំងប្រទេសអ៊ីរ៉ង់ មួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសពីការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយចំពោះប្រេងសាំង និងការដំឡើងថ្លៃប្រេងសាំង។ ក្រុមអ្នកតវ៉ាបានប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាល ដែលបានដំឡើងថ្លៃប្រេងរហូតដល់ ៥០% ហើយក៏បានព្យាយាមចង់ដុតស្ថានីយប្រេងរបស់ទីក្រុងចោលដែរ ប៉ុន្តែត្រូវបានក្រុមមន្ត្រីប៉ូលីសរារាំបាន។ ចំណែករដ្ឋាភិបាលអ៊ីរ៉ង់បានលើកឡើងចំពោះការដំឡើងថ្លៃសាំងថា ការផ្លាស់ប្តូរនេះគឺមានគោលបំណងជួយដល់ពលរដ្ឋដែលកំពុងត្រូវការជំនួយជាសាច់ប្រាក់ទៅវិញ។ មូលហេតុនៃការតវ៉ាដាច់ដោយលែកថ្មីនេះគឺដោយសារ ប្រទេសអ៊ីរ៉ង់បានកំណត់អត្រាប្រេងឥន្ធនៈថ្មី និងដំឡើងថ្លៃសាំងយ៉ាងតិច ៥០% កាលពីថ្ងៃសុក្រ។ ប្រធានអង្គការផែនការ និងថវិការបស់ប្រទេសលោក Mohammad Bagher Nobakht បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ថា វិធានការនេះត្រូវបានគេរំពឹងថា នឹងនាំមកនូវថវិកាចំនួន ២.៥៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ លោកបានបន្ថែមថា ប្រជាជនអ៊ីរ៉ង់ប្រមាណ ៦០លាននាក់ ដែលកំពុងត្រូវការនឹងទទួលបានប្រាក់ពី ៤.៦៨ដុល្លារ សម្រាប់គូស្វាមីភរិយា

    November 18, 2019
  • រថយន្ត

    រថយន្ត Camry ស៊េរីថ្មីឆ្នាំ2020 បានបំពាក់ដោយប្រព័ន្ធ All-Wheel-Drive (បង្វិលកង់ទាំង4) ដូច្នេះអ្នកមិនចាំបាច់ត្រូវការរថយន្តប្រភេទ SUV ឬប្រភេទ Crossover ដើម្បីជិះក្នុងអាកាសធាតុមិនអំណោយផល ដូចជារដូវរងាអ្វីនោះទេ។ ក្រុមហ៊ុនផលិតរថយន្ដជប៉ុនមួយនេះ បានប្រកាសនៅថ្ងៃពុធនេះថា រថយន្ដ Camry (ដែលបានបង្ហាញខ្លួនតាំងពីឆ្នាំ1982) និងរថយន្ដម៉ាក Avalon ដែលជាម៉ូដែលមាឌធំជាង នឹងត្រូវបំពាក់ដោយមុខងារថ្មីគឺ Dynamic Torque Control ដែលជាមុខងារអមរបស់ AWD ។ Toyota និយាយថា លក្ខណៈពិសេសនេះបានមកពីម៉ូដែល RAV4 ប្រភេទ Crossover ហើយវាធ្វើឱ្យប្រសើរឡើងនូវពេលបើកលើផ្លូវមានក្រួស

    November 16, 2019
  • Nissan Auto Tech

    នៅក្នុងភាគទី៧ នៃមូលហេតុដែលរថយន្ត Nissan NAVARA Premium Plus ល្អប្រសើរជាងម៉ាកដទៃ គឺដោយសារតែអ្នកបើកបរ Nissan នឹងទទួលបាននូវប្រព័ន្ធជំនួយចុងក្រោយ Advanced Drive-Assist™ Display (best-in-class ADAD) អេក្រង់តាបឡូ 3D TFT ទំហំ 5អ៊ីញ ដែលអាចបង្ហាញផ្ទាំងព័ត៌មានរហូតដល់ 8 ដោយគ្រាន់តែប្រើ steering switches ។ អេក្រង់ព័ត៌មានមួយនឹងបង្ហាញអ្នកបើកបរនូវឧបករណ៍វាស់ល្បឿនឌីជីថល (Speedometer) ដែលបង្ហាញពីល្បឿនយានយន្តសុក្រឹតជាងមុន ហើយជាមួយនឹងមុខងារ Distance to Empty អ្នកបើកបរនឹងអាចមានដំណើរបានត្រឹមត្រូវជាងមុន។

    November 16, 2019
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) និយាយថា ខ្លួនបានអនុញ្ញាតឱ្យដាក់ចេញនូវវ៉ាក់សាំងអេបូឡាដោយសារថាវាមានលក្ខណៈគ្រប់គ្រាន់ ដោយត្រួសត្រាយផ្លូវដើម្បីធ្វើឱ្យវ៉ាក់សាំងនេះមានវត្តមាននៅក្នុងប្រទេសនានា ដែលមានហានិភ័យខ្ពស់បំផុតនៃការផ្ទុះឡើងនៃជំងឺនេះ។ នេះគឺជាវ៉ាក់សាំងដំបូងបង្អស់ដែលមិនធ្លាប់មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសដ៏មានគ្រោះថ្នាក់ ដែលបានសម្លាប់មនុស្សប្រហែល ២,០០០នាក់ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ អង្គការសុខភាពពិភពលោកនិយាយថា ក្រុមហ៊ុនផលិតថ្នាំអាមេរិកមួយបានសាកល្បងវ៉ាក់សាំង ហើយបានបន្ថយជាពុលលើមនុស្សប្រមាណ ១៦,០០០នាក់។ ការធ្វើតេស្តរបស់ក្រុមហ៊ុនបានបង្ហាញថា វ៉ាក់សាំងការពារពួកគេពីវីរុស ដោយមិនបង្កគ្រោះថ្នាក់ដល់សុខភាពទេ។ បន្ទាប់ពីការអនុម័តបទប្បញ្ញត្តិរបស់អឺរ៉ុបកាលពីដើមសប្តាហ៍នេះ WHO បានប្រកាសថា វ៉ាក់សាំងនេះបានបំពេញតាមស្តង់ដារសុវត្ថិភាព និងប្រសិទ្ធភាពទាំងអស់។ WHO បាននិយាយថា ឥឡូវនេះអេបូឡាអាចបង្ការ និងព្យាបាលបានហើយ។ ជំហានបន្ទាប់គឺត្រូវស្តុកទុកវ៉ាក់សាំងទ្រង់ទ្រាយធំ និងបង្កើតប្រព័ន្ធមួយ ដើម្បីបញ្ជូនវ៉ាក់សាំងនេះទៅកាន់អ្នកដែលកំពុងត្រូវការ។ គួរឱ្យដឹងដែរថា អេបូឡាឆ្លងតាមរយៈការប៉ះពាល់ឈាម ឬវត្ថុរាវផ្សេងទៀតរបស់អ្នកដែលមានជំងឺនេះ ហើយអ្នកជំងឺជាង

    November 16, 2019
  • អន្តរជាតិ

    កាសែត Thai Rath បានរាយការណ៍នៅថ្ងៃទី១៣ ខែវិច្ឆិកា ថ្មីៗនេះថា គណៈរដ្ឋមន្រ្តីថៃបានយល់ព្រមហាមឃាត់ថង់ប្លាស្ទិចប្រភេទប្រើតែមួយដង ឬ single-use នៅតាមបណ្ដាផ្សារទំនើប និងហាងលក់រាយនានា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Traisulee Traisoranakul បាននិយាយថា កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃផែនទីបង្ហាញផ្លូវ ដើម្បីលុបបំបាត់សំរាមប្លាស្ទិចនៅឆ្នាំ២០៣០។ ការពិតទៅការហាមឃាត់នេះ ត្រូវបានគណៈកម្មាធិការបរិស្ថានជាតិរបស់ថៃ (NEC) អនុម័តតាំងតែពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ មកម៉្លេះ។ គេរំពឹងថា បរិមាណសំរាមនឹងត្រូវកាត់បន្ថយចំនួន ២២៥,០០០តោន ក្នុងមួយឆ្នាំ បន្ទាប់ពីមានការអនុវត្តការហាមឃាត់នេះ។ ហើយការណ៍នេះក៏នឹងជួយកាត់បន្ថយការចំណាយរបស់ភ្នាក់ងាររដ្ឋក្នុងការលុបបំបាត់សំរាមឱ្យបាន

    November 16, 2019
  • អន្តរជាតិ

    ហុងកុង៖ កំដៅនៃការប្រឆាំងតវ៉ាពីសំណាក់ប្រជាពលរដ្ឋហុងកុងជាមួយនឹងរដ្ឋាភិបាលហាក់មិនទាន់អន់ថយនៅឡើយ ហើយបើតាមសេចក្តីរាយការណ៍ចុងក្រោយមួយបានបង្ហាញថា មានបុរសវ័យ ៧០ ឆ្នាំម្នាក់ទៀតហើយបានស្លាប់បាត់បង់ជីវិតនៅក្នុងការប្រឆាំងតវ៉ានោះ។ យើងយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nextshark បានឲ្យដឹងថា ការពិតទៅជនរងគ្រោះដែលបានស្លាប់នោះមិនមែនជាសកម្មជនប្រឆាំងនឹងរដ្ឋាភិបាលឡើយ ហើយរូបគាត់ជាបុគ្គលិកនៅក្នុងមន្ទីរអនាម័យចំណីអាហារនិងបរិស្ថាន ដែលកន្លែងធ្វើការងាររបស់គាត់គឺជិតនឹងកន្លែងដែលមានការប្រឆាំងតវ៉ាដោយហិង្សាមួយ។ ប្រភពខាងលើបានបន្តថា ក្នុងពេលសម្រាកញ៉ាំបាយថ្ងៃត្រង់ជនរងគ្រោះបានចេញទៅថតយកទិដ្ឋភាពនៃការប្រឆាំងតវ៉ា ហើយក៏ត្រូវគេគប់នឹងដុំថ្មចំក្បាលរងរបួសធ្ងន់ ហើយក្រោយមកអ្នកនាំពាក្យនៅខាងមន្ទីរពេទ្យក៏បានប្រកាសថា លោកតាបានស្លាប់បាត់បង់ជីវិតនៅយប់ថ្ងៃព្រហស្បតិ៍តែម្តង ដោយសារតែរបួសធ្ងន់ធ្ងរពេក។ លោកអ្នកអាចទស្សនាហេតុការណ៍នេះទាំងស្រុងដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ភក្តី

    November 16, 2019
  • អន្តរជាតិ

    បន្ទប់សភានៃក្រុមប្រឹក្សាតំបន់ Veneto ក្នុងទីក្រុង Venice ប្រទេសអ៊ីតាលី បានជន់លិចជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រកាលពីយប់ថ្ងៃអង្គារ។ វាបានលិចភ្លាមៗបន្ទាប់ពីសមាជិករបស់ខ្លួនបានច្រានចោលការធ្វើវិសោធនកម្ម ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃកម្ពស់ទឹកសមុទ្រនាពេលអនាគតរបស់ទីក្រុង ចំពេលដែលទឹកកំពុងវាយប្រហារទីក្រុងបុរាណដ៏អស្ចារ្យ និងជាបេ​តិក​ភ័​ណ្ឌ​ពិភពលោក ក្នុងប្រទេសអ៊ីតាលីមួយនេះ។ នៅក្នុងហ្វេសប៊ុកគណនីលោក Andrea Zanoni អនុប្រធានគណៈកម្មាធិការបរិស្ថានក្រុមប្រឹក្សាតំបន់ លោកបានពន្យល់ពីកាលៈទេសៈជុំវិញហេតុការណ៍នោះថា បន្ទប់នោះបានលិចភ្លាមៗ ២នាទីបន្ទាប់ពីសមាជិកបក្ស Brothers of Italy និង Forza Italia បរាជ័យក្នុងការធ្វើវិសោធនកម្ម ដើម្បីទប់ទល់ការប្រែប្រួលអាកាសធាតុ។ លោក Andrea ក៏បានបន្ទោសប្រធានប្រចាំតំបន់លោក Luca Zaia ថា គ្មានសកម្មភាពជាក់ស្តែង

    November 16, 2019
  • អន្តរជាតិ

    វេជ្ជបណ្ឌិតអ្នកស្រី Müller គ្រូពេទ្យចិត្តសាស្ត្រនៅសាលាវេជ្ជសាស្ត្រ Hannover មកពីប្រទេសអាល្លឺម៉ង់ និងសហការីរបស់អ្នកស្រី បានធ្វើការសិក្សាមួយ ដោយពួកគាត់បានតាមដានអ្នកចូលរួមចំនួន ១២២នាក់ ដែលពួកគេកំពុងស្វែងរកជំនួយចំពោះការញៀនទិញទំនិញតាមអ៊ីនធឺណេតរបស់ពួកគេ។ ក្នុងអំឡុងពេលនៃការស្រាវជ្រាវ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា អ្នកដែលកំពុងមានបញ្ហាញៀននឹងការទិញអីវ៉ាន់អនឡាញ មានអត្រាខ្ពស់នៃជំងឺបាក់ទឹកចិត្ត និងការថប់បារម្ភ។ អ្នកស្រាវជ្រាវជឿថា ការញៀនត្រូវបានកើនឡើងតាមរយៈការកើនឡើងនៃហាងទំនិញអនឡាញ កម្មវិធីទូរសព្ទ និងការចែកចាយដល់ផ្ទះ ដែលទាំងនេះវាបានបន្ថែមវិមាត្រថ្មីទៅនឹងគំនិតនៃការក្លាយជា shopaholic ឬអ្នកញៀនទិញអីវ៉ាន់នេះ។ ទីផ្សារលើអ៊ិនធឺណេតមិនដែលបិទនោះទេ ដូច្នេះអ្នកដើរផ្សារអាចបណ្ដោយខ្លួនបានគ្រប់ម៉ោងពេញមួយថ្ងៃ ដោយមិនចាំបាច់ចាកចេញពីផ្ទះ ឬទាក់ទងជាមួយមនុស្សផ្សេងទៀតឱ្យទិញជំនួសនោះទេ។ ជារឿយៗហាងលក់តាមអនឡាញក៏ផ្តល់ជូននូវការលក់យ៉ាងពិសេស ដែលផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងតម្លៃសមរម្យជាងហាងនៅក្រៅធម្មតា។ ការកើនឡើងនូវផលិតផលអនឡាញមានន័យថា មនុស្សដែលក្មេងជាងវ័យកំពុងបង្ហាញសញ្ញានៃទម្លាប់ការទិញខុសធម្មតា (buying-shopping disorder/BSD) ដែលអ្នកស្រាវជ្រាវជឿថា មានឥទ្ធិពលលើ

    November 16, 2019
  • អន្តរជាតិ

    ក្មេងប្រុសអច្ឆរិយ​ម្នាក់ត្រូវបានគេរាយករណ៍ថា កំពុងតែរៀនថ្នាក់បរិញ្ញាបត្រខណៈរូបគេទើបមានអាយុត្រឹមតែ ៩ ឆ្នាំប៉ុណ្ណោះ។ ក្មេងប្រុសដែលមានសមត្ថភាពខួរក្បាលដ៏អស្ចារ្យរូបនេះមានឈ្មោះថា Laurent Simons ជាជនជាតិបែលហ្ស៊ិក។ បើយោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា សាកលវិទ្យាល័យដែលព្រមទទួលក្មេងប្រុសវ័យឆ្លាតជាងអាយុរូបនេះឲ្យចូលរៀនមានឈ្មោះថា Eindhoven University of Technology (TUE) ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសហូឡង់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងទៀតនោះគឺកុមារា Laurent Simons បានជ្រើសរើសជំនាញផ្នែកវិស្វករអគ្គិសនី ដែលជាមុខវិជ្ជាដ៏លំបាកសិក្សាមួយសម្រាប់និស្សិតទូទៅដែលមានអាយុច្រើនៗផងដែរ។ កុមារា Laurent Simons បានបង្ហាញឆន្ទៈថា ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្ររូបគេនឹងបន្តការសិក្សាផ្នែកវិស្វករអគ្គិសនីដដែលនេះរហូតដល់ចប់ថ្នាក់បណ្ឌិតតែម្តង។ ចំពោះឪពុកម្តាយរបស់ប្អូនប្រុសវិញគឺលោក  Alexander Simons និងលោកស្រី Lydia  បានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់មិនបានធ្វើអ្វីជាពិសេសមុនពេលពពោះ និងក្នុងអំឡុងពេលពពោះកូនប្រុសរូបនេះឡើយ ពោលគឺលោកស្រី Lydia

    November 16, 2019
  • សេដ្ឋកិច្ច

    មន្រ្តីគយវៀតណាមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសខ្លួនកំពុងព្យាយាមទប់ស្កាត់ការក្លែងបន្លំការនាំចេញរបស់បរទេស ដែលមានគោលដៅទៅអាមេរិក។ ពួកគេនិយាយថា អ្នកនាំចេញទំនិញទាំងនោះបានដាក់តែមលើទំនិញខ្លួនទៅជា “Made in Vietnam” ដើម្បីជៀសវាងពន្ធគយ ដែលមានតម្លៃរាប់រយលានដុល្លារលើទំនិញចិន ដាក់ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងសង្គ្រាមពាណិជ្ជកម្មយ៉ាងអូសបន្លាយកន្លងមកនេះ។ ការផ្លាស់ប្តូរនេះក៏បានជំរុញឱ្យមានការព្រួយបារម្ភចំពោះការកើនឡើងនៃអ្នកផលិតដែលអះអាងថា ផលិតផលរបស់ពួកគេខុសច្បាប់មកពីប្រទេសវៀតណាម ទាំងដែលការពិតពួកវាមានប្រភពដើមមកពីប្រទេសចិន ហើយអាជ្ញាធរបានប្តេជ្ញាថា ទប់ស្កាត់បញ្ហានេះជាមួយនឹងការត្រួតពិនិត្យ និងការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង។ មន្ត្រីគយនៅទីក្រុងហាណូយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បច្ចុប្បន្នពួកគេខ្វះធនធានដើម្បីដោះស្រាយបញ្ហានេះឱ្យបានត្រឹមត្រូវ ហើយមានតែ ៥% នៃទម្រង់ប្រកាសនាំចេញ/នាំចូល ត្រូវបានផ្ទៀងផ្ទាត់ត្រឹមត្រូវ៕ អត្ថបទ៖ លីដា

    November 15, 2019