autoadmin
  • អន្តរជាតិ

    ថៃ៖ សេចក្តីរាយការណ៍របស់សារព័ត៌អេឡិចត្រូនិចថៃបានឲ្យដឹងថា នៅតំបន់ភាគខាងជើងខេត្តឈៀងម៉ៃ ប្រទេសថៃ កំពុងតែឈានដល់រដូវរងាគួរឲ្យចាប់អារម្មណ៍មួយ ដែលរដូវនេះស្រដៀងគ្នាទៅនឹងរដូវរងារហូតធ្លាក់ព្រឹលទឹកកក (Christmas atop) ​នៅតំបន់អឺរ៉ុបអីចឹងដែរ។ ប្រភពខាងលើបានបន្តថា ក្នុងរដូវពិសេសនេះមានភ្ញៀវទេសចរណ៍ជាច្រើនបានសម្រុកទៅលេងនៅក្នុងឧទ្យានជាតិ Doi Inthanon ដែលស្ថិតនៅក្នុងភាគខាងជើងខេត្តឈៀងម៉ៃ ដើម្បីទទួលបានអារម្មណ៍ដូចជាកំពុងស្ថិតនៅក្នុងប្រទេសដែលមានធ្លាក់ព្រឹលទឹកកកនៅអឺរ៉ុបអីចឹងដែរ។ បើទោះជាមិនមានព្រិលធ្លាក់ខ្លាំងដូចនៅអឺរ៉ុប តែក្នុងឧទ្យានជាតិថៃមួយនេះអាចមានសីតុណ្ណភាពចន្លោះពី ១ ទៅ ៤ សង្សាសេ ហើយសម្រាប់ទឹកសន្សើមដែលធ្លាក់មកលើស្មៅ ឬដំណាផ្សេងៗនៅពេលព្រឹកព្រលឹមវិញអាចកកជាប់នឹងស្លឹករុក្ខជាតិទាំងនោះផងដែរ។ ខណៈដែលតំបន់នេះមានសីតុណ្ណភាពត្រជាក់ខ្លាំងដូចនេះ តែបើយោងតាមមន្ទីរឧតុនិយមថៃបានបញ្ជាក់ថា សីតុណ្ហភាពនៅក្នុងទីក្រុងបាងកកឯណោះវិញគីស្ថិតនៅចន្លោះពី ២៤ ដល់ ៣៦ អង្សាសេ។ លោកអ្នកអាចទស្សនាទិដ្ឋាភាពមួយចំនួន​នារដូវរងាក្នុងឧទ្យានជាតិ Doi Inthanon ដូចក្នុងរូបភាពខាងក្រោម៖

    November 20, 2019
  • អន្តរជាតិ

    គណៈកម្មការវិនិច្ឆ័យរបស់ប្រទេសថៃបានផ្ទេរចៅក្រម ដែលបាននៅលើគ្របមុខគ្រប់បណ្ដាសារព័ត៌មាន បន្ទាប់ពីបានបាញ់សម្លាប់ខ្លួនឯងនៅក្នុងតុលាការជុំវិញការចោទប្រកាន់ថា មានការជ្រៀតជ្រែកចូលក្នុងរឿងក្តីមួយដែលនៅក្រោមបន្ទុករបស់គាត់។ យោងតាមការិយាល័យយុត្តិធម៍បានឱ្យដឹងថា ចៅក្រមលោក Khanakorn Pianchana ពេលនេះត្រូវបានគេចាត់តាំងឱ្យធ្វើមុខននាទីថ្មី។ គណៈកម្មការវិនិច្ឆ័យបាននិយាយថា បទបញ្ជាផ្ទេរនេះនឹងត្រូវឱ្យលោក Khanakorn ទៅធ្វើការផ្នែកស្រាវជ្រាវយុត្តិធម៌នៅខេត្តឈៀងម៉ៃវិញ។ លោកចៅក្រមក៏ត្រូវស្ថិតក្រោមការស៊ើបអង្កេត ថាតើគាត់មានបំពានក្រមវិន័យណាមួយផងដែរ។ វាត្រូវបានគេជឿថា ចៅក្រម Khanakorn បានបាញ់សម្លាប់ខ្លួនឯងពីការជ្រៀតជ្រែកនៅក្នុងករណីបាញ់ប្រហារដ៏ធំមួយ នៅឯក្រុងយ៉ាឡា កាលពីឆ្នាំមុន។ លោកចៅក្រមបានសម្រេចដោះលែងជនជាប់ចោទ ៥នាក់ ដែលត្រូវបានចោទប្រកាន់ពីបទបាញ់សម្លាប់ ដោយសារថាគ្មានភ័ស្តុតាងអ្វីគ្រប់គ្រាន់ដើម្បីដាក់ទោសប្រហារជីវិតពួកគេនោះទេ។ ក្រោយមកទៀតគណៈកម្មការវិនិច្ឆ័យក៏បាននឹងកំពុងដោះស្រាយករណីនេះ ដោយបង្កើតអនុគណៈកម្មាធិការមួយ ដើម្បីរៀបចំគោលការណ៍ណែនាំសម្រាប់ចៅក្រមក្នុងតំបន់។ ប៉ុន្តែមានប្រភពមួយនិយាយថា ការដែលបញ្ជូនលោក Khanakorn ឱ្យទៅធ្វើការនៅឈៀងម៉ៃ គឺកាន់តែដាក់សម្ពាធ និងស្ត្រេសឱ្យគាត់បន្ថែមប៉ុណ្ណោះ៕

    November 19, 2019
  • អន្តរជាតិ

    ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយប្លាស្ទិចនៅមហាសមុទ្រ សហភាពអឺរ៉ុបបានបោះឆ្នោតហាមប្រាមប្លាស្ទិចប្រភេទប្រើបានម្តង single-use នៅទូទាំងសហភាពអ៊ឺរ៉ុបនៅឆ្នាំ២០២១។ នេះរួមបញ្ចូលទាំងបំពង់បឺតប្លាស្ទិច ដែលមានចំនួនប្រហែល ៤% នៃការបំពុលផ្លាស្ទិចសរុបនៅលើពិភពលោក។ តែទោះជាយ៉ាងណាមិនមែនមានន័យថា អ្នកត្រូវតែផឹកអ្វីដោយមិនប្រើបំពង់បឺតនោះទេ។ ប្រជាជននៅជុំវិញពិភពលោកកំពុងបង្កើតជម្រើសថ្មី ដើម្បីយកមកជំនួសប្លាស្ទិចដូចជា៖ កែវឫស្សី ក៏ដូចជាបំពង់បឺតស្មៅ ល ។ ហើយសម្រាប់អ៊ីតាលីវិញ ពួកគេកំពុងប្រើប្រាស់បំពង់បឺតផាស្តា (Pasta Straws) ដែលនេះគឺជាការរកឃើញមួយដ៏គួរឱ្យចាប់អារម្មណ៍មែនទែន។ វាគឺជាការបង្ហោះរបស់អ្នកលេងបណ្ដាញ Reddit ឈ្មោះ GranFabio ដោយគាត់បានចែករំលែករូបថតមួយចំនួនបង្ហាញថា បាររាត្រីនៅអ៊ីតាលីបានចាប់ផ្តើមបម្រើភេសជ្ជៈរបស់ពួកគេជាមួយនឹបំពង់បឺតផាស្តា ដែលមិនប៉ះពាល់ដល់បរិស្ថាននោះទេ។ ការរកឃើញរបស់ពួកគេបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលមែនទែន ព្រោះថាជាធម្មតាប៉ាស្ដាជារបស់ដែលយើងអាចញ៉ាំបានស្រាប់ទៅហើយ។ យ៉ាងណាក៏ដោយវាមិនមែនមានតែអ៊ីតាលីដែលកំពុងបង្កើតបំពង់បឺតផាស្តាប៉ុណ្ណោះទេ ក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ក៏កំពុងផលិតវាលក់ផងដែរ ដោយសាក់ឈ្មោះថា

    November 19, 2019
  • បច្ចេកវិទ្យា

    ស្របពេលដែលកាំជ្រួចច្រើនតែត្រូវបានគេបាញ់បង្ហោះនៅពេលមានកម្មវិធីធំៗ ប្រទេសចិនគឺកំពុងរស់នៅក្នុងពេលអនាគត។ ជាក់ស្ដែងថ្មីៗនេះពួកគេទើបតែបង្ហាញនូវបច្ចេកវិទ្យា ក៏ដូចជាភាពច្នៃប្រតិដ្ឋរបស់ខ្លួនយ៉ាងអស្ចារ្យ ជាមួយនឹងការបង្ហោះដ្រូន (drone) ចំនួន ៨០០គ្រឿង ផ្គុំចេញទៅជាយន្តហោះយ៉ាងធំនៅលើអាកាស។ វាជាការបង្ហាញខ្លួននៅក្នុងពិព័រណ៍ 2019 Nanchang Flight Convention ដែលដ្រូនត្រូវបានគេបង្ហោះជារូបឧទ្ធម្ភាគចក្រ យន្ដហោះ ក៏ដូចជាយន្តហោះចម្បាំង។ មួយវិញទៀតដោយសារតែវាត្រូវបានបង្ហោះនៅលើទន្លេផងនោះ ពន្លឺភ្លើងរបស់ដ្រូនបានចាំងទៅលើទន្លេ និងបន្ថែមសោភ័ណភាពបានមួយកម្រិតទៀត។ សន្និបាតការហោះហើរក្រុង Nanchang ឆ្នាំ២០១៩ ឬ 2019 Nanchang Flight Convention គឺជាពិព័រណ៍ទាក់ទងនឹងផ្លូវអាកាស ដែលត្រូវបានផ្តួចផ្ដើមដោយប្រទេសចិន។ មានយន្តហោះជាង ១០០គ្រឿង មកពីប្រទេសចិន និងប្រទេសដទៃទៀត

    November 19, 2019
  • អន្តរជាតិ

    ចិន៖ក្មេងប្រុសអាយុ ៩ ឆ្នាំ ម្នាក់បានលង់ទឹកអាងស្លាប់ ខណៈនៅក្នុងអាងទឹកនោះមានមនុស្សកំពុងលេងទឹកជាច្រើននាក់ តែគេមិនបានចាប់អារម្មណ៍ទៅលើក្មេងប្រុសរងគ្រោះនោះឡើយ។ សោកនាដកម្មនេះបានកើតឡើងនៅក្នុងឧទ្យានសម្រាប់លេងទឹកមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងក្រុង Shanxi ខេត្ត Linfen ភាគខាងត្បូងប្រទេសចិន។ ក្រោយកើតហេតុគេបានពិនិត្យមើលវីដេអូថតដោយកាមេរ៉ាសុវត្ថិភាពឡើងវិញនិងបានមើលឃើញថា ក្មេងប្រុសរងគ្រោះបានមុជទៅក្រោមទឹក តែជាអកុសលគេមិនបានឃើញរូបគេក្រោយមកវិញភ្លាមៗឡើយ ហើយ ១០  នាទីក្រោយមកទើបបងប្អូនជីដូនមួយរបស់កុមាររងគ្រោះបានប្រទះឃើញគេ តែអ្វីៗគ្រប់យ៉ាងគឺហួសពេលទៅហើយ។ សូមបញ្ជាក់ថា អាងទឹកនោះមានជម្រៅត្រឹមតែ ៨០ សង់ទីម៉ែត្រប៉ុណ្ណោះ ហើយហេតុការណ៍មួយត្រូវបានគេសង្ស័យថា ទំនងជាកុមាររងគ្រោះមានបញ្ហាសុខភាពអ្វីមួយដោយខ្លួនឯងស្រាប់ ទើបត្រូវដួលសន្លប់នៅក្នុងទឹក ហើយក៏ត្រូវលង់ទឹកស្លាប់តែម្តង៕ ប្រភព៖ ភក្តី

    November 19, 2019
  • Nissan Auto Tech

    នៅក្នុងភាគទី៩ នៃហេតុផលដែលថា រថយន្ត Nissan NAVARA Premium Plus ល្អប្រសើរជាងគេ ដោយយើងនឹងបង្ហាញពីលក្ខណៈសុវត្ថិភាពបន្ថែមមួយចំនួន៖ Vehicle Dynamic Control (VDC) ប្រព័ន្ធនេះអាចជំនួយដល់ប្រព័ន្ធ i4x4 និងសុវត្ថិភាពរបស់វា ត្រួតពិនិត្យដៃចង្កូត និងហ្វ្រាំងរបស់អ្នកជានិច្ច។ ហើយបើចាំបាច់នឹងកាត់បន្ថយទិន្នផលម៉ាស៊ីន និងអនុវត្តសម្ពាធហ្វ្រាំងទៅនឹងកង់ជាក់លាក់ណាមួយ ដើម្បីជួយអ្នកក្នុងការគ្រប់គ្រង។ Active Brake Limited Slip (ABLS) វាអាចយល់ពីការបង្វិលកង់ និងចាប់ហ្វ្រាំងទៅកង់ដែលកំពុងរអិល ហើយវានឹងផ្លាស់ប្តូរទិសដៅដោយស្វ័យប្រវត្តិទៅកាន់កង់រថយន្តនីមួយៗ ជាមួយនឹងជំនួយចាប់កាន់យ៉ាងល្អ ដែលជាហេតុនាំឱ្យរថយន្តកាន់តែមានលំនឹង នៅពេលបើកបរលើផ្លួវជួបឧបសគ្គផ្សេងៗ។ មុខងារនេះក៏កម្រមាននៅលើម៉ាកភីកអាប់ដ៏ទៃដែរ។ ប្រព័ន្ធ

    November 19, 2019
  • អន្តរជាតិ

    អូស្ត្រាលី៖ គុណភាពខ្យល់នៅទីក្រុងស៊ីដនីសព្វថ្ងៃនេះគឺអាក្រក់បំផុតនៅលើពិភពលោក ដោយវាលើសពីកម្រិតសុវត្ថិភាពជិត ៣០ដង ឯណោះ។ អាជ្ញាធរសុខាភិបាលបានទទូចដល់អ្នកជំងឺហឺតនៅទូទាំងទីក្រុង ដើម្បីឱ្យពួកគេស្ថិតក្នុងផ្ទះកុំចេញទៅណា ខណៈដែលអ័ព្ទដ៏ក្រាស់បានគ្របដណ្ដប់ទីក្រុងនេះ។ គុណភាពខ្យល់របស់ទីក្រុងស៊ីដនីនៅថ្ងៃអង្គារនេះ ស្ថិតក្នុងចំណោមកម្រិតអាក្រក់បំផុតនៅលើពិភពលោក ជាមួយនឹងការវាស់គុណភាពខ្យល់របស់ការិយាល័យបរិស្ថាន NSW ឃើញរហូតដល់ ២,៣៣៤ ហើយកម្រិតសុវត្ថិភាពគឺពី ៣៤ – ៦៦ ប៉ុណ្ណោះ។ អ្នកដែលមានបញ្ហាផ្លូវដង្ហើម ឬបេះដូង កំពុងត្រូវបានជម្រុញឱ្យនៅក្នុងផ្ទះ ដោយប្រើឧបករណ៍ជំនួយដង្ហើម reliever medication ក្នុងករណីចាំបាច់។ ជៀសវាងការធ្វើលំហាត់ប្រាណពិបាក ហើយត្រូវគ្របច្រមុះ និងមាត់ដោយការពាក់ម៉ាស។ អ្នកកើតហឺតមិនមែនជាមនុស្សតែមួយក្រុមដែលត្រូវប្រឈមនឹងបញ្ហានេះទេ អ័ព្ទដោយមានភាគល្អិតធ្វើឱ្យឈឺភ្នែកច្រមុះ និងបំពង់កសម្រាប់អ្នកធម្មតាផងដែរ។ រោគសញ្ញាអាចមានរយៈពេលជាច្រើនថ្ងៃ។ អ្នកដែលមានជំងឺហឺត

    November 19, 2019
  • អន្តរជាតិ

    យោងតាមប៉ូលីសបានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៣នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅឯហាង Walmart ក្នុងក្រុង Duncan រដ្ឋ Oklahoma ។ អ្នកដែលបានបើកការបាញ់ប្រហារនៅក្នុងហាងត្រូវបានគេរាយការណ៍ថា ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ផងដែរ។ បើយោងតាមការឱ្យដឹងពីមេប៉ូលីសលោក Danny Ford ឱ្យដឹងថា ការបាញ់ប្រហារបានកើតឡើងនៅចំណតរថយន្តនៅខាងក្រៅហាង Walmart Supercenter តាមបណ្តោយផ្លូវលេខ ៨១ ជាមួយនឹងការរាយការណ៍ដំបូងទៅក្នុងម៉ាស៊ីនស្កេនប៉ូលីសនៅម៉ោងប្រហែល ៩ និង ៥៤នាទីម៉ោងក្នុងស្រុក។ សាលារៀនក្នុងតំបន់ត្រូវបានបិទទ្វារជាការប្រុងប្រយ័ត្ន ហើយហាង Walmart ក៏ត្រូវបានបិទដូចគ្នា ទោះបីជាមេធាវីស្រុក Jason Hicks បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា

    November 19, 2019
  • អន្តរជាតិ

    វៀតណាម៖ ក្មេងៗនៅក្នុងប្រទេសវៀតណាមមួយក្រុមកំពុងតែបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម Facebook ក្រោយពួកគេបានយកសត្វពស់ងាប់ដ៏ធំមួយក្បាល មកគ្រវីលោតអន្ទាក់យ៉ាងសប្បាយរីករាយដោយគ្មានញញឹត ឬខ្លាចទាល់តែសោះ។ យ៉ាងណាក្តី អត្តសញ្ញាណនិងទីកន្លែងដែលពួកគេលេងលោតអន្ទាក់នោះមិនត្រូវបានគេដឹងច្បាស់ឡើយដោយគេអាចដឹងត្រឹមថា ទិដ្ឋភាពដ៏កម្រនេះត្រូវបានគេថតចេញពីប្រទេសវៀតណាម។ តាមរយៈវីដេអូបានបង្ហាញថា មានកុមារា និងកុមារីចំនួន ៤ នាក់ បានផ្លាស់វេនគ្នាលេងលោតអន្ទាក់ ហើយខ្សែអន្ទាក់ដែរពួកគេប្រើប្រាស់នោះមិនមែនជាខ្សែអន្ទាក់ជ័រ ឬវល្លិឡើយ តែវាជាសត្វពស់មួយក្បាលទៅវិញ។ វីដេអូនេះត្រូវបានគេទស្សនា និងចែករំលែកបន្តគ្នាជាច្រើនដង អមដោយមតិអស់សំណើចនិងហួសចិត្តផង តែក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះសរសើរពីភាពក្លាហានរបស់ក្មេងៗទាំងនោះដែរ។ លោកអ្នកអាចទស្សនាទិដ្ឋភាពដ៏កម្រនេះដូចក្នុងវីដេអូខាងក្រោម៖ អត្តបទ៖ភក្តី

    November 19, 2019
  • អន្តរជាតិ

    និយោជកដែលបញ្ជាឱ្យនិយោជិតធ្វើការមុនម៉ោងចូល ឬលើសម៉ោងចេញពីធ្វើការដោយមិនផ្ដល់ប្រាក់បន្ថែម មានន័យថានិយោជកនោះកំពុងបំពានច្បាប់ហើយ។ នៅក្រោមច្បាប់ស្តីពីការងារ (Fair Work Act) និយោជិតត្រូវទទួលបានប្រាក់ឈ្នួលរៀងរាល់នាទីដែលពួកគេធ្វើការ ដែលរួមមានសូម្បីតែការបើក និងបិទហាងផងដែរ។ ប្រសិនបើអ្នកធ្វើការនៅក្នុងហាងកាហ្វេ ឬរង្គសាល ហើយត្រូវបានស្នើសុំឱ្យបើកហាងមុនម៉ោង ឬធ្វើការលើសម៉ោងចេញ នោះពួកគេសមណាស់តែទទួលបានប្រាក់បន្ថែមតាមនោះដូចគ្នា។ សូម្បីតែអ្នកត្រូវចេញក្រៅជួបណាត់ ឬសិក្ខាសាលាការងារខាងក្រៅ ក៏អ្នកគួរតែទទួលបានប្រាក់បន្ថែម ព្រោះវាជាច្បាប់ការងារ។ យ៉ាងណាក៏ដោយវាគ្រាន់តែជាច្បាប់មួយប៉ុណ្ណោះ ហើយភាគច្រើនគ្មាននរណាគេខ្វល់នោះទេ ព្រោះយើងទាំងអស់គ្នាតែងតែចងឱ្យការងាររៀបរយ។ បើយោងតាមការិយាល័យយុត្តិធម៌ការងាររបស់អូស្រ្តាលី បានពន្យល់នៅលើ Facebook របស់ខ្លួនថា មិនថានិយោជនទាមទារឱ្យអ្នកថែមម៉ោង ១៥ ឬ ៣០នាទី នោះទេ យើងត្រូវដឹងថាវាមិនអាចនោះទេ! អ្នកត្រូវចេញពីធ្វើការទៅតាមពេលវេលាកំណត់ ដែលស្ថិតនៅក្នុងច្បាប់ក្នុងកន្លែងរបស់អ្នក

    November 19, 2019