autoadmin
  • អន្តរជាតិ

    យោងតាមអ្នកវិទ្យាសាស្ត្រនៅប្រទេសឥណ្ឌាបានឱ្យដឹងថា ថ្នាំចាក់ពន្យារកំណើតបុរស ដែលអាចមានប្រសិទ្ធភាពរយៈពេលប្រហែល ១៣ឆ្នាំ នឹងមានវត្តមានក្នុងរយៈពេល ៧ខែទៀត។ សារព័ត៌មាន Hindustan Times បានរាយការណ៍ថា ក្រុមប្រឹក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រឥណ្ឌា បានបញ្ចប់ការសាកល្បងសម្រាប់ការពន្យារកំណើតនេះ ហើយត្រូវបានបញ្ជូនវាទៅកន្លែងត្រួតពិនិត្យគ្រឿងញៀន។ ផលិតផលនេះបានត្រៀមខ្លួនរួចរាល់ហើយ ប៉ុន្តែពួកគេត្រូវការការអនុញ្ញាតិពីអគ្គនាយកដ្ឋានត្រួតពិនិត្យគ្រឿងញៀនបន្ថែម។ ការសាកល្បងបានបញ្ចប់ដោយមាន ៣ ដំណាក់កាល ដែលបេក្ខជនចំនួន ៣០៣នាក់ ត្រូវបានជ្រើសរើស ហើយអត្រាជោគជ័យមានរហូតដល់ ៩៧.៣% និងមិនមានផលប៉ះពាល់អ្វីឡើយ។ សារព័ត៌មាន Hindustan Times បានរាយការណ៍ថា ថ្នាំចាក់ពន្យាកំណើតនេះគឺជាវត្ថុធាតុ polymer មួយដែលត្រូវបានចាក់បញ្ចូលក្នុងតំបន់លៀន ក្រោមការប្រើថ្នាំសន្លប់ដោយអ្នកជំនាញវេជ្ជសាស្ត្រ ហើយវានឹងប្លុកមេជីវិតឈ្មោលមិនឱ្យបង្កកំណើតបាននោះទេ៕ អត្ថបទ៖

    November 22, 2019
  • អន្តរជាតិ

    កំពូលអ្នកផលិតស្រាក្លែងក្លាយជនជាត់ម៉ាឡេស៊ីម្នាក់ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរថៃកាលពីដើមសប្តាហ៍នេះ។ ជនសង្ស័យត្រូវបានគេហៅក្រៅថា “David ស្ដេចស្រាក្លែងក្លាយ” មានអាយុ ៦៣ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងចំណតរថយន្តរបស់មជ្ឈមណ្ឌលផ្សារទំនើបមួយ ក្នុងសង្កាត់ Bang Kapi នៃទីក្រុងបាងកក នៅម៉ោង ២ និង ៣០នាទី រសៀលថ្ងៃច័ន្ទ។ យោងទៅតាមអាជ្ញាធរគាត់ត្រូវបានគេចាប់ខ្លួន នៅពេលដែលគាត់កំពុងចែកចាញស្រាទៅឱ្យដេប៊ូលក់។ បើយោងតាមចម្លើយសារភាពរបស់ជនល្មើស គាត់និយាយថា បានផលិតស្រាក្លែងក្លាយបែបនេះ ៣០ឆ្នាំមកហើយ។ ជាសរុបប៉ូលីសរឹបអូសបានស្រាម៉ាក Johnnie Walker ក្លែងក្លាយចំនួន ២៦ដប និងដប Johnnie Walker ទទេចំនួន ១០០, ឆ្នុកស្រាចំនួន

    November 22, 2019
  • អន្តរជាតិ

    ដូចអ្នកទាំងអស់គ្នាបានដឹងគ្រប់គ្នាមកហើយថា ប្រទេសអូស្ត្រាលីកំពុងតែជួបទុក្ខ ដោយសារមានភ្លើងឆេះព្រៃជាច្រើនកន្លែង ហើយចំពេលដែលប្រទេសនេះក៏កំពុងជួបប្រទះភាពស្ងួតគ្មានភ្លៀងខុសធម្មតាផងដែរ។ ភ្លើងឆេះព្រៃបានឆាបឆេះហួសពីការគ្រប់គ្រងនៅរដ្ឋ New South Wales (ញូវសៅវែល) និងរដ្ឋ Queensland (ឃ្វីនឡែន) ចាប់តាំងពីខែកញ្ញាមកម្ល៉េះ។ ទោះបីអគ្គីភ័យទាំងនេះកើតឡើងជាទូទៅនៅរដូវដែលមានស្ងួតហួតហែងពិតមែន ប៉ុន្តែទំហំនៃអគ្គិភ័យនៅឆ្នាំនេះត្រូវបានគេរាយការណ៍ថា អាក្រក់មិនធ្លាប់មានពីមុនមកទេ។ រហូតមកដល់ពេលនេះផ្ទះប្រហែល ៣៦៧ខ្នង ត្រូវបានបំផ្លាញ ហើយមនុស្ស ៦នាក់បានស្លាប់ ដោយសារអគ្គិភ័យដែលជា “គ្រោះមហន្តរាយ” សម្រាប់ឆ្នាំនេះ។ រហូតមកដល់ពេលនេះព្រៃឈើ និងដីប្រហែល ១លានហិកតា ត្រូវបានបំផ្លាញយ៉ាងខ្លាំង ដែលស្ទើរតែស្មើនឹងទំហំប្រទេសសិង្ហបុរីជិត ១៤ដង ឯណោះ។ ភាគច្រើននៃផ្ទៃដីដាំដុះនេះគឺជាជម្រកសត្វព្រៃជាច្រើនប្រភេទដូចជា កូឡា ដែលជាសត្វដ៏ល្បីល្បាញរបស់អូស្រ្តាលី

    November 21, 2019
  • អន្តរជាតិ

    យោងតាមការស្ទង់មតិរបស់ Piper Jaffray បានឱ្យដឹងថា Apple, Nike និង Louis Vuitton ស្ថិតនៅលំដាប់កំពូលនៃបញ្ជីបំណងប៉ងចង់បានអំណោយរបស់ក្មេងជំទង់ នៅក្នុងឱកាសថ្ងៃបុណ្យណូអែលខាងមុននេះ។ Piper Jaffray ដែលជាក្រុមហ៊ុនធនាគារវិនិយោគឯករាជ្យមួយនេះ បានស្ទាបស្ទង់មតិអតិថិជនអាមេរិកជាង ១,០០០នាក់ ដែលមានអាយុពី ១៨ ទៅ ៦៥ឆ្នាំ។ បន្ទាប់ពីការវិភាគចម្លើយពីក្រុមក្មេងជំទង់ដែលមានប្រាក់ចំណូលខ្ពស់ Piper Jaffray បានរកឃើញថា Apple គឺជា “យីហោនៅកំពូលតារាង សម្រាប់វ័យជំទង់” ជាមួយនឹងកាស AirPods ដែលជាផលិតផល ដែលសម្បូរអ្នកចង់បានបំផុត។ ចំណែក Nike

    November 21, 2019
  • អន្តរជាតិ

    ចិន៖ ក្រុមចោរដើរលួចទាក់សត្វឆ្កែយកទៅលក់ចំនួន ៤នាក់​ ត្រូវបានប្រជាពលរដ្ឋចាប់បាន និងព្រួតគ្នាវាយឲ្យរងរបួសធ្ងន់ធ្ងរហើយក្នុងនោះក៏មានចោរម្នាក់ត្រូវស្លាប់ផងដែរ ទម្រាំតែប៉ូលិសទៅជួយធ្វើអន្តរាគមន៍ជួយសង្គ្រោះពួកគេពីការព្រួតវាយរបស់ប្រជាពលរដ្ឋ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Guangxi ខេត្ត Yulin ភាគខាងត្បូងប្រទេសចិន។ ចោរទាំង ៤ នាក់ខាងលើមិនត្រូវបានគេបង្ហាញអត្តសញ្ញាណឡើយ តែគេគ្រាន់បញ្ជាក់ថាពួកគេជាក្រុមចោរលួចឆ្កែយ៉ាងសកម្ម ដែលប្រជាពលរដ្ឋកើតចិត្តខឹង និងគុំពួកគេយ៉ាងខ្លាំងជាយូរមកហើយ។ នៅក្នុងថ្ងៃកើតហេតុក្រុមចោរបានធ្វើសកម្មភាពថ្លោះធ្លោយ ហើយក៏ត្រូវប្រជាពលរដ្ឋចាប់បាន និងព្រួតគ្នាវាយយ៉ាងចាស់ដៃតែម្តង។ យ៉ាងណាក្តី បន្តិចក្រោយមកប៉ូលិសបានទៅជួយធ្វើអន្តរាគមន៍ក្នុងករណីនេះ និងជួយបញ្ជូនក្រុមចោរ ៣នាក់ដែលនៅរស់មានជីវិតទៅកាន់មន្ទីរពេទ្យសិន មុននឹងឲ្យពួកគេទទួលទោសតាមផ្លូវច្បាប់។ សូមបញ្ជាក់ជូនថា តំបន់កើតហេតុខាងលើនេះជាតំបន់ដែលមានតម្រូវការទទួលទានសាច់ឆ្កែខ្លាំងបំផុតមួយ ហើយកន្លងមកក្រុមប្រជាពលរដ្ឋដែលស្រលាញ់សត្វឆ្កែក៏ធ្លាប់ស្នើឲ្យបង្កើតច្បាប់ហាមមិនឲ្យសម្លាប់សត្វឆ្កែដើម្បីយកមកធ្វើជាអាហារផងដែរ៕ អត្ថបទ៖ ភក្តី

    November 21, 2019
  • Nissan Auto Tech

    នៅក្នុងភាគពិសេស (Special Edition) ថាហេតុអ្វីបានជារថយន្ត Nissan NAVARA Premium Plus ល្អប្រសើរគេ យើងនឹងផ្តោតសំខាន់ទៅលើសារៈសំខាន់នៃសេវាកម្មថែទាំដើម្បីធានាថា ការជ្រើសរើសរបស់អ្នកគឺតែងតែស្ថិតក្នុងលក្ខខណ្ឌដ៏ល្អបំផុត។ ១. សេវាកម្មទៀងទាត់មានសារៈសំខាន់ជាមួយនឹងឧបករណ៍ធ្វើវិនិច្ឆ័យរបស់នីសាន់។ ព្រោះវានឹងអាចរកឃើញបញ្ហាតូចតាច ដែលអាចក្លាយជាបញ្ហាធំនៅពេលក្រោយប្រសិនបើមិនការពារ។ ២. ក្រុមហ៊ុនអាចនឹងបដិសេធការទាមទារការធានា (warranty) ប្រសិនបើយានយន្តរបស់អ្នកមិនត្រូវបានបញ្ជូនទៅកាន់សេវាកម្មថែទាំទៀងទាត់ ដែលអាចធ្វើឱ្យយានយន្តរបស់អ្នកដំណើរការមិនល្អ ឬជាលទ្ធផលធ្វើឱ្យខូចខាត និងថ្លៃដើមជួសជុលថ្លៃ។ ៣. ចូរផ្តល់អារម្មណ៍ធូរស្រាលដល់ខ្លួនឯង ពីព្រោះរថយន្តដែលមិនបានថែរក្សាត្រឹមត្រូវនឹងធ្វើឱ្យអ្នកព្រួយបារម្ភ ដោយសារអ្នកមិនអាចដឹងអ្វីដែលអាចនឹងកើតឡើងនៅពេលក្រោយ។ វាមិនល្អសម្រាប់សុខភាពរបស់អ្នកទេ ក្នុងការរក្សាភាពតានតឹងអំពីយានយន្តរបស់អ្នក។ ៤. ហើយសេវាកម្មតាមកាលកំណត់គឺមានសារៈសំខាន់សម្រាប់អ្នក និងសុវត្ថិភាពគ្រួសារ ព្រោះគ្រាន់តែបញ្ជូនយានយន្តរបស់អ្នកមកថែទាំសេវាទៀងទាត់ វាអាចរកឃើញបញ្ហាងាយៗទាន់ពេលដូចជា៖ ប្រព័ន្ធហ្វ្រាំង,

    November 21, 2019
  • រថយន្ត

    ក្រុមហ៊ុនហ៊ីយ៉ាន់ដាយទើបតែបានដាក់បង្ហាញនូវគំរូ concept នៃម៉ូដែល Vision T ជារថយន្ត plug-in hybrid ប្រភេទ SUV នៅឯពិព័រណ៍រថយន្តនៅឡូសអេនជឺលេស ឆ្នាំ2019 (2019 Los Angeles Auto Show) ។ វាជាការសិក្សាលើកទី7 បង្កើតដោយមជ្ឈមណ្ឌលរចនាហ៊ីយ៉ាន់ដាយ ក្នុងបំណងដាក់បង្ហាញសម្រាប់ជាគំនិតរថយន្តជំនាន់ក្រោយរបស់ខ្លួន។ រថយន្តនេះមានរាង និងទំហំដូចម៉ូដែល Sonata ដែរ ប៉ុន្តែវាមានរាងខ្ពស់ជាង (ព្រោះថាជាប្រភេទ SUV) ហើយប៉ាណាខាងមុខ (Grille) និងតួរឹងមាំជាង។ អ្វីដែលសំខាន់យើងឃើញថា ចង្កៀងបំភ្លឺផ្លូវ និងប៉ាណាមុខរបស់រថយន្តគឺនៅជាប់គ្នាតែម្ដង។

    November 21, 2019
  • អន្តរជាតិ

    ថៃ៖ ជារឿយៗលោកអ្នកប្រាកដជាធ្លាប់បានឮនូវពាក្យថា “អាយុគ្រាន់តែជាតួលេខ ” ដែលពាក្យនេះចង់បង្ហាញអត្ថន័យថា បញ្ហាអាយុតិចឬច្រើនមិនមែនជាឧបសគ្គសម្រាប់អ្នកណាម្នាក់ក្នុងការធ្វើកិច្ចការអ្វីមួយឲ្យបានជោគជ័យនោះទេ។ ជាក់ស្តែងនៅក្នុងបណ្តាសង្គមថៃមានរឿងមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង គឺមានបុរសអាយុ ៧០ ឆ្នាំ បានរៀបការជាលើកដំបូងជាមួយនឹងស្រ្តីម្នាក់ដែលទើបនឹងមានអាយុ ២០ ឆ្នាំប៉ុណ្ណោះ។ ប្រភពច្បាស់ការមួយបានបញ្ជាក់ថា បុរសជាកូនកំលោះគឺជាអ្នកមានម្នាក់ដែលមិនធ្លាប់រៀបការពីមុនមកនោះទេ ហើយសម្រាប់ការរៀបការលើកដំបូងនេះគាត់បានផ្ដល់ថ្លៃទឹកដោះចំនួន ២០ លានបាត (៦៦២ ៥៨០ ដុល្លារអាមេរិក) ទៅខាងកូនស្រីទៀងផង។ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមថៃមួយចំនួនបានរិះគន់ថា អាពាហ៍ពិពាហ៍ដែលកូនកំលោះមានវ័យច្រើនជាងកូនក្រមុំរហូដល់ ៥០ ឆ្នាំនេះ គឺជាការរៀបចំឡើងក្រោយឥទ្ធិពលទឹកលុយច្រើនជាងសេចក្តីសេ្នហាពិត។ ចំពោះប្រិយមិត្តវិញ តើមានការយល់ឃ់ើញយ៉ាងដូចម្តេចដែរ? អត្ថបទ៖ ភក្តី

    November 21, 2019
  • អន្តរជាតិ

    រដ្ឋាភិបាលរបស់ភូមាបាននិយាយកាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកា ម្សិលមិញនេះថា អ្នកស្រី អ៊ុងសាន ស៊ូជី នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីតទល់ករណីរបស់ប្រទេសហ្គាំបៀ (Gambia) ដែលចោទប្រកាន់ប្រទេសភូមាពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។ ជនមូស្លីមរ៉ូហ៊ីងយ៉ាជាង ៧៣០,០០០នាក់ បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ដែលនៅជិតខាងចាប់តាំងពីការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា ឆ្នាំ២០១៧ ដែលក្រុមអ្នកស៊ើបអង្កេតរបស់អសបនិយាយថា ត្រូវបានអនុវត្តដោយមានចេតនាប្រល័យពូជសាសន៍។ ប៉ុន្តែយ៉ាងណាក៏ដោយប្រទេសដែលភាគច្រើនកាន់សាសនាព្រះពុទ្ធមួយនេះ បានច្រានចោលការចោទប្រកាន់ពីចេតនាប្រល័យពូជសាសន៍នេះ។ ប្រទេសហ្គាំបៀជាប្រទេសតូចមួយ និងជាប្រទេសកាន់សាសនាមូស្លីមនៅអាហ្វ្រិកខាងលិច ហើយគេបានដាក់ពាក្យបណ្តឹងនេះ បន្ទាប់ពីបានឈ្នះការគាំទ្រពីអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) ដែលមានរដ្ឋចំនួន ៥៧ ជាសមាជិក។ មានតែរដ្ឋទេដែលអាចធ្វើរឿងក្ដីប្រឆាំងនឹងរដ្ឋមួយផ្សេងទៀតនៅឯ ICJ ។ អ្នកស្រី អ៊ុងសាន

    November 21, 2019
  • អន្តរជាតិ

    មុននេះបន្ដិចមានការរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារភាគពាយព្យប្រទេសឡាវ ក្បែរព្រំដែនថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ មិនមានរបាយការណ៍អំពីការខូចខាតភ្លាមៗទេ បន្ទាប់ពីការរញ្ជួយដីបានកើតឡើងនៅម៉ោង ៦ និង ៥០នាទីព្រឹក។ ការញ័រមានចម្ងាយជាង ៧០០គីឡូម៉ែត្រ ពីរាជធានីថៃគឺទីក្រុងបាងកក ដែលសម្តេចប៉ាបហ្វ្រង់ស័របច្ចុប្បន្នលោកក៏កំពុងបំពេញដំណើរ ៤ថ្ងៃ នៅទីនោះ។ លើសពីនេះទៀតនៅក្រុងហាណូយ ប្រទេសវៀតណាម ក៏អាចមានអារម្មណ៍ថាញ័រផងដែរ នៅពេលដែលអគារនានាមានការរញ្ជួយយ៉ាងខ្លាំង។ ជនជាតិវៀតណាមម្នាក់បាននិយាយថា៖ “ពិដានរញ្ជួយខ្លាំងណាស់! ខ្ញុំមានអារម្មណ៍វិលមុខ និងភ័យខ្លាច”។ ការរញ្ជួយនេះកើតឡើង ៣ម៉ោង បន្ទាប់ពីមានការរញ្ជួយដី ៥.៧រិចទ័រ មួយផ្សេងទៀតនៅតំបន់តែមួយនៃប្រទេសឡាវ ជិតទីតាំងនៃគម្រោងទំនប់សាយ៉ាប៊ូរី៕ អត្ថបទ៖ លីដា

    November 21, 2019