- autoadmin
- អន្តរជាតិ
ប្រទេសអ៊ីតាលីប្រកាសពីភាពអាសន្នរបស់ខ្លួន បន្ទាប់ពីទឹកជំនន់បាននាំឱ្យមានការបំផ្លាញយ៉ាងធ្ងន់ធ្ងរទៅលើទីក្រុង Venice ធ្វើឱ្យជន់លិចវិហារកាតូលិក Basilica និងបន្សល់ទុកនូវការបំផ្លិចបំផ្លាញរីករាលដាលនៅពេញទីក្រុង។ នាយករដ្ឋមន្រ្តីលោក Giuseppe Conte បានពណ៌នាអំពីទឹកជំនន់ថា ជា “ការប៉ះទង្គិចដល់បេះដូងនៃប្រទេសរបស់យើង” នៅពេលលោកបានពិនិត្យមើលការខូចខាតនៅទីក្រុង Venice កាលពីយប់មិញ។ លោក Conte ក៏បានផ្តល់មូលនិធិបន្ទាន់ផងដែរ បន្ទាប់ពីអាជ្ញាធរក្រុង Venice បាននិយាយថា ការខូចខាតអាចមានទៅដល់រាប់រយលានផោន រួមទាំងប៉ះពាល់ដល់ប្រជាជនរាប់លាននាក់ គិតតែនៅម្ដុំព្រះវិហារ St Mark’s Basilica តែមួយ។ អភិបាលក្រុង Venice បានស្តីបន្ទោសការផ្លាស់ប្តូរអាកាសធាតុចំពោះគ្រោះមហន្តរាយ ប៉ុន្តែក៏មានការខឹងសម្បារក្នុងចំណោមប្រជាជននៅទីនោះដែរកាលពីម្សិលមិញ ចំពោះអំពើពុករលួយដែលបានធ្វើឱ្យមានការពន្យារពេលការពារទឹកជំនន់។ លោកអភិបាលក្រុង
November 14, 2019 - អន្តរជាតិ
ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅអូស្ត្រាលីបានកើនឡើងដល់ ៤នាក់ ខណៈដែលអាជ្ញាធរបានព្រមានកាលពីថ្ងៃព្រហស្បតិ៍នេះថា ស្ថានភាពអាកាសធាតុកាន់តែអាក្រក់ទៅៗមិនអាចគ្រប់គ្រងបាន។ ប៉ូលីសបាននិយាយថា សាកសពមួយត្រូវបានរកឃើញកាលពីល្ងាចថ្ងៃពុធ នៅក្នុងព្រៃដែលឆេះនៅជិតទីប្រជុំជន Kempsey ភាគឦសាន រដ្ឋ New South Wales ។ ជនរងគ្រោះត្រូវបានគេសង្ស័យថា ជាបុរសវ័យចំណាស់ អាយុ ៥៨ឆ្នាំ ដែលរស់នៅក្បែរនោះ ព្រោះថាចាប់តាំងពីថ្ងៃសុក្រនៅពេលដែលភ្លើងឆេះព្រៃយ៉ាងសាហាវនៅទូទាំងរដ្ឋ NSW គាត់មិនបានបង្ហាញវត្តមានទៀតទេ។ ភ្លើងឆេះដ៏សន្ធោសន្ធៅនេះបានសម្លាប់មនុស្ស ៣នាក់ផ្សេងទៀត និងបានបំផ្លាញផ្ទះយ៉ាងហោចណាស់ ១៥០ខ្នង។ សេវាកម្មពន្លត់អគ្គីភ័យជនបទបាននិយាយថា អគ្គិភ័យប្រហែល ៦០កន្លែង កំពុងឆាបឆេះនៅរដ្ឋ New South Wales កាលពីព្រឹកថ្ងៃព្រហស្បតិ៍
November 14, 2019 - រថយន្តក្រុមហ៊ុនហ៊ីយ៉ាន់ដាយទើបតែបានប្រកាសថា នឹងបញ្ចេញរថយន្តប្រភេទ Eco-Friendly រហូតដល់ ១៣ម៉ូដែល នៅឆ្នាំ២០២២
ក្រុមហ៊ុនហ៊ីយ៉ាន់ដាយទើបតែបានប្រកាសថ្មីៗនេះ ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបញ្ចេញរថយន្តដែលមិនប៉ះពាល់បរិស្ថាន (eco-friendly) ចំនួន 13ម៉ូដែល នៅឆ្នាំ2022 រួមមាន Sedan ចំនួន 6ម៉ូដែល និងប្រភេទ SUV ចំនួន 7ម៉ូដែល។ គំនួសពណ៌នាពេលខាងមុខពីការប្តេជ្ញាចិត្តបែបអេកូឡូហ្សីរួមបញ្ចូល៖ ថាមពលពន្លឺព្រះអាទិត្យ, hybrid និង plug-in hybrid (ស៊ីសាំង, អាគុយ និងអគ្គិសនី) ក្នុងឆ្នាំ២០២០ ដែលត្រូវបានបង្ហាញនៅចុងខែនេះ នៅឯពិព័រណ៍អូឡូសអាន់ជឺឡេស។ លើសពីនេះទៀតរថយន្តម៉ាក Sonata HEV ស៊េរីថ្មី នឹងត្រូវមកដល់នៅឆ្នាំក្រោយ។ លោក Mike O’Brien
November 8, 2019 - អន្តរជាតិ
១. ការឱបជួយអ្នកឱ្យមានការទំនាកទំនងគ្នាតាមផ្លូវចិត្ត ដែលពាក្យសម្ដីធម្មតាមិនអាចពណ៌នាបាន៖ យោងតាមចិត្តវិទូ Danielle Forshee បាននិយាយថា មិនថាជាអ្វីក៏ដោយ! នៅពេលដែលរាងកាយមនុស្សប៉ះគ្នា ពួកគេនឹងមានទំនាក់ទំនងគ្នាបានល្អជាងធម្មតា។ ការប៉ះគឺជាញាណដំបូងបង្អស់ មុនពេលដែលការគិតផ្សេងទៀងផុសចេញឡើង។ ២. ការឱបការពារអ្នកពីជំងឺទាក់ទងនឹងភាពស្ត្រេស៖ ពិតណាស់ដែលថាញ៉ាំផ្លែប៉ោមមួយរៀងរាល់ថ្ងៃធ្វើឱ្យមានសុខភាពល្អ ប៉ុន្តែវានឹងកាន់តែល្អបើបូករួមទាំងការឱប។ ការសិក្សាដែលបោះពុម្ពផ្សាយដោយ Carnegie Mellon បានរកឃើញថា វាមានទំនាក់ទំនងរវាងការឱប និងប្រព័ន្ធភាពស៊ាំរបស់យើង ដូច្នេះការឱបគឺសំខាន់ផងដែរ សម្រាប់សុខភាពរាងកាយរបស់យើង។ ៣. ឱបជំនួយដល់ការបំពេញមុខងារ៖ កាលពីឆ្នាំ២០១៩ កាសែត The New York Times បាននិយាយថា អត្តពលិកបង្ហាញសមត្ថភាពបានល្អនៅពេលដែលមានការប៉ះរាងកាយគ្នា
November 8, 2019 - អន្តរជាតិ
មិនថានៅក្នុងប្រទេសចិន ឬនៅទីណា បុគ្គលិកដែលមានឋានៈទាប គឺជាធម្មតាតែងព្យាយាមធ្វើការដើម្បីផ្គាប់ចិត្តលោកមេ ប៉ុន្តែថ្មីៗនេះមានរឿងរ៉ាវមួយបានកំពុងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាអ្នកលេងបណ្ដាញសង្គមចិន។ ដោយថ្មីៗនេះក្រុមថ្នាក់លើរបស់ក្រុមហ៊ុនលក់គ្រឿងសំអាងមិនបញ្ចេញឈ្មោះមួយ ដែលមានទីតាំងនៅទីក្រុងសានដុង នៃខេត្តជៀនណាន បានចុះមកលាងជើងឱ្យក្រុមបុគ្គលិកខ្លួនដែលធ្វើកិច្ចការបានល្អ ដោយមិនប្រកាន់ឋានៈរបស់ខ្លួននោះទេ។ ព្រឹត្តិការណ៍យ៉ាងចម្លែកនេះបានកើតឡើងនៅថ្ងៃទី០២ ខែវិច្ឆិកា ក្នុងពិធីប្រគល់ពានរង្វាន់មួយនៅទីក្រុងជីណាន។ ប្រធានក្រុមហ៊ុនរបស់ពួកគេបានចុះមកលាងជើងឱ្យបុគ្គលិកឆ្នើម ដើម្បីដឹងគុណដល់ការប្រឹងប្រែងរបស់ពួកគេ។ ប៉ុន្តែយ៉ាងណាក៏ដោយនៅតែមានការបញ្ចេញមតិស្រប និងប្រឆាំងពីទង្វើបែបនេះ ដោយខ្លះប្រឆាំងថាហេតុអ្វីមិនឱ្យលុយបន្ថែម? ហេតុអ្វីធ្វើឱ្យបុគ្គលិកទើសទាល់ចិត្តមិនហា៊នសុំប្រាក់រង្វាន់? ខណៈខ្លះទៀតនិយាយថា វាជាទង្វើល្អមួយ ព្រោះថាបុគ្គលិកព្យាយាមធ្វើការឱ្យក្រុមហ៊ុនច្រើនណាស់ ហើយគ្រាន់តែលាងជើងហេតុអ្វីធ្វើមិនបាន៕ អត្ថបទ៖ លីដា
November 8, 2019 - អន្តរជាតិ
អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Queen’s University Belfast បានរកឃើញថា អ្នកដែលចូលចិត្តទទួលទានកាហ្វេរាល់ថ្ងៃ អាចមានការថយចុះហានិភ័យនៃជំងឺមហារីកកោសិកាថ្លើម (Hepatocellular Carcinoma-HCC) ។ ការសិក្សានេះបានធ្វើឡើងនៅក្នុងចក្រភពអង់គ្លេសអស់រយៈពេលជាង ៧ឆ្នាំកន្លះ និងបានតាមដានទម្លាប់ផឹកកាហ្វេរបស់អ្នកចូលរួមចំនួន ៤៧១,៧៧៩នាក់ នៅក្នុងចក្រភពអង់គ្លេស ដែលជាការសិក្សាដ៏ធំបំផុតមួយលើមនុស្សវ័យកណ្តាលនៅលើពិភពលោក។ ទិន្នន័យបានបង្ហាញពីការថយចុះហានិភ័យ ៥០% នៃ HCC ចំពោះអ្នកផឹកកាហ្វេ បើធៀបនឹងអ្នកដែលមិនផឹកកាហ្វេសោះ។ វេជ្ជបណ្ឌិត Una McMenamin អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលសុខភាពសាធារណៈ នៃសាកលវិទ្យាល័យ Queen’s University Belfast និងជាសហអ្នកនិពន្ធនៃការសិក្សានេះបាននិយាយថា៖ “នេះគឺជាការស្រាវជ្រាវដំបូងមួយដែលធ្វើការស៊ើបអង្កេតពីហានិភ័យនៃជំងឺមហារីកប្រព័ន្ធរំលាយអាហារយោងទៅតាមប្រភេទកាហ្វេផ្សេងៗគ្នា ហើយយើងបានរកឃើញហានិភ័យនៃ HCC
November 8, 2019 - អន្តរជាតិ
ដុំទឹកកករាងដូចពងមាន់រាប់ពាន់គ្រាប់បានគ្របដណ្ដប់លើឆ្នេរមួយនៅប្រទេសហ្វាំងឡង់ ដែលនេះជាលទ្ធផលនៃបាតុភូតអាកាសធាតុដ៏កម្រមួយ។ បាតុភូត “ស៊ុតទឹកកក” ទាំងនោះកើតឡើងនៅលើឆ្នេរនៃកោះ Hailuoto នៃឈូងសមុទ្រ Bothnia ចន្លោះប្រទេសហ្វាំងឡង់ និងស៊ុយអែត កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ អ្នកជំនាញនិយាយថា វាបណ្តាលមកពីដំណើរការដ៏កម្រមួយ ដែលក្នុងនោះដុំទឹកកកតូចៗត្រូវបានរុំព័ទ្ធដោយខ្យល់ និងទឹក។ អ្នកជំនាញខាងអាកាសធាតុរបស់ BBC លោក George Goodfellow បាននិយាយថា ដុំទឹកកកនេះត្រូវការលក្ខខណ្ឌអាកាសធាតុត្រជាក់ និងមានខ្យល់បន្តិចដើម្បីឱ្យវាកកើត។ ជាទូទៅគឺថាពួកវាបង្កើតចេញពីបំណែកផ្ទាំងទឹកកកធំៗ ដែលបន្ទាប់មកត្រូវបានជន់លិចដោយរលកធ្វើឱ្យវាមានរាងមូល។ ពួកវាកកើតកាន់តែច្រើននៅពេលដែលទឹកសមុទ្រកកនៅផ្ទៃខាងលើ ហើយហេតុផលនេះនឹងធ្វើឱ្យដុំទឹកកកកាន់តែរលោងផងដែរ។ ដូច្នេះហើយជាលទ្ធផលដុំទឹកកកទាំងនោះរសាត់មកលើឆ្នេរ បង្កើតជាបាតុភូតដ៏ចម្លែកនេះ។ បាតុភូតស្រដៀងគ្នានេះក៏ត្រូវបានគេរាយការណ៍ពីមុនមកដែរ រួមទាំងនៅប្រទេសរុស្ស៊ី និងនៅលើបឹង
November 8, 2019 - អន្តរជាតិ
តំបន់ក្នុងអាស៊ីជួបព្យុះជាបន្តបន្ទាប់ បន្សល់នូវផលខូចខាតមិនទាន់ស្ដារអស់ផងឥឡូវមានព្យុះថ្មីមួយទៀតហើយ! សម្រាប់អ្នកដែលនៅលើកោះ Penang (ប៉េណាំង) នៃប្រទេសម៉ាឡេស៊ី ឬសម្រាប់អ្នកដែលមានគម្រោងធ្វើដំណើរកម្សាន្តនៅទីនោះក្នុងដំណើរកម្សាន្តចុងសប្តាហ៍ សូមផ្អាកសិនព្រោះថាអាកាសធាតុមិនអំណោយផលនោះទេ។ យោងតាម Sinar Harian និង Oriental Daily ឱ្យដឹងថា ប៉េណាំងនឹងប្រឈមមុខនឹងផលប៉ះពាល់នៃព្យុះទីហ្វុងចំនួនពីរ ដែលនឹងមានចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃអាទិត្យ។ ក្នុងនោះផងដែរព្យុះទីហ្វុង Nakri នឹងបក់បោកចូលប្រទេសវៀតណាម នៅថ្ងៃសៅរ៍ទី០៩ ខែវិច្ឆិកា ២០១៩ ខណៈព្យុះទីហ្វុង Matmo នឹងវាយលុកប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែសនៅថ្ងៃទី០៨ ខែវិច្ឆិកា ២០១៩។ បើមើលតាមរូបភាពកម្ពុជាក៏មានរងប៉ះពាល់ផងដែរ។ ព្យុះទាំង២
November 8, 2019 - អន្តរជាតិ
អ្នកនាំពាក្យចិនម្នាក់និយាយថា ទីក្រុងប៉េកាំងបានព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ក្នុងការកាត់បន្ថយពន្ធដាក់ទណ្ឌកម្មមួយចំនួនលើទំនិញគ្នាទៅវិញទៅមក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូង។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Gao Feng បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ “ប្រទេសចិន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាលុបចោលជាបណ្តើរៗនូវពន្ធគយ ដែលត្រូវបានដាក់ក្នុងពេលប្រឈមមុខនឹងពាណិជ្ជកម្ម”។ លោក Gao បានសង្កត់ធ្ងន់ថា ការកាត់បន្ថយសមភាពដែលបានធ្វើឡើងក្នុងពេលតែមួយដោយភាគីទាំងពីរ នឹងក្លាយជាលក្ខខណ្ឌដ៏សំខាន់មួយដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀង។ មន្រ្តីនៃភាគីទាំងសងខាងកំពុងត្រៀមសម្រាប់កិច្ចពិភាក្សាថ្នាក់ប្រធានាធិបតីរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង ក៏ដូចជាការចុះហត្ថលេខាជាផ្លូវការនៃកិច្ចព្រមព្រៀងមួយផ្នែកនោះ។ យ៉ាងណាក៏ដោយសហរដ្ឋអាមេរិកមិនទាន់ឆ្លើយតបនឹងការប្រកាសចុងក្រោយរបស់ទីក្រុងប៉េកាំងនៅឡើយទេ។ សារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពព័ត៌មានដែលនិយាយថា ទីក្រុងវ៉ាស៊ីនតោននៅតែមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយ។ តម្លៃភាគហ៊ុននៅ Wall Street បានកើនឡើងកាលពីថ្ងៃព្រហស្បតិ៍ ដោយសារការរំពឹងទុកនៃការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងកិច្ចពិភាក្សាពាណិជ្ជកម្ម ខណៈមធ្យមភាគឧស្សាហកម្ម Dow Jones
November 8, 2019 - អន្តរជាតិ
យោងតាមកាសែតភ្នំពេញប៉ុស្តិ៍បានឱ្យដឹងថា សាកសពរបស់នារីទេសចរអង់គ្លេស Amelia Bambridge អាយុ ២១ឆ្នាំ ដែលបានលង់ទឹកស្លាប់នៅឯកោះរុង និងរសាត់អណ្ដែតជិតព្រំដែនសមុទ្រកម្ពុជានិងថៃ ត្រូវបានគ្រួសារយកទៅបូជានៅឯវត្តទឹកថ្លា ក្នុងរាជធានីភ្នំពេញ។ បើតាមសម្ដីមន្ត្រីបាននិយាយកាលពីថ្ងៃពុធថា មូលហេតុដែលគ្រួសាររបស់នាងសម្រេចមិនធ្វើមាតុភូមិនិវត្តន៍ឱ្យ Amelia ក៏ព្រោះតែពួកគេទទួលស្គាល់ថា នាងពិតជាលង់ទឹកស្លាប់ពិតមែន និងមិនស្ថិតក្រោមកាលៈទេសៈគួរឱ្យសង្ស័យនោះទេ។ ដើមឡើយក្រុមគ្រួសាររបស់នាងចង់បញ្ជូនសាកសពនាងទៅអង់គ្លេសវិញ ដោយមានការយល់ព្រមពីស្ថានទូតអង់គ្លេស។ ប៉ុន្តែបន្ទាប់ពីធ្វើកោសល្យវិច័យលើសាកសព ហើយរកមិនឃើញមានការសង្ស័យណាមួយទាក់ទិននឹងបទឧក្រិដ្ឋ គ្រួសាររបស់នាងក៏សម្រេចថា បូជាសពនៅភ្នំពេញកាលពីថ្ងៃសៅរ៍កន្លងទៅ ហើយយកធាតុត្រឡប់ទៅផ្ទះវិញ។ គួររំលឹកដែរថានាង Amelia Bambridge បានបាត់ខ្លួនកាលពីថ្ងៃទី២៤ ខែតុលា នៅពេលនាងត្រូវគ្រោងនឹងចាកចេញពីសណ្ឋាគារដែលនាងស្នាក់នៅ ប៉ុន្តែមិនមាននរណាឃើញនាងទេ។ លុះមួយសប្ដាហ៍ក្រោយមក នៅក្រោមកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ទោ ជូន
November 7, 2019









