- autoadmin
- អន្តរជាតិ
រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអ្នកស្រី Jacinda Ardern បានដាក់ចេញនូវច្បាប់អាកាសធាតុដ៏សំខាន់មួយនៅថ្ងៃព្រហស្បតិ៍នេះ ដោយមានការគាំទ្រពីសមាជិករបស់គណបក្សប្រឆាំង ដែលអ្នកស្រីសង្ឃឹមថា ច្បាប់នេះនឹងធានាបាននូវភាពយូរអង្វែង។ សេចក្ដីព្រាងច្បាប់នោះមានឈ្មោះថា គ្មានកាបូន (The Zero Carbon) មានគោលបំណងធ្វើឱ្យប្រទេសនូវែលហ្សេឡង់កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួន រហូតដល់ប្រទេសនេះក្លាយជាប្រទេសកាបូនអព្យាក្រឹតនៅឆ្នាំ២០៥០។ ច្បាប់នេះត្រូវបានដឹកនាំដោយរដ្ឋាភិបាលសេរី ប៉ុន្តែនៅទីបញ្ចប់ត្រូវបានគាំទ្រដោយគណបក្សប្រឆាំងអភិរក្សនិយមដែលបានសន្យាថា នឹងមានការផ្លាស់ប្តូរឱ្យបានប្រសិនបើពួកគេឈ្នះការបោះឆ្នោតលើកក្រោយ។ ច្បាប់នេះនឹងតម្រូវឱ្យឧស្ម័នផ្ទះកញ្ចក់ទាំងអស់ (លើកលែងតែឧស្ម័នមេតានពីសត្វ) ត្រូវកាត់បន្ថយមកត្រឹមសូន្យនៅឆ្នាំ២០៥០។ ការបំភាយឧស្ម័នមេតាននឹងត្រូវកាត់បន្ថយ ១០% នៅឆ្នាំ២០៣០ និងចន្លោះប្រហែល ១/៤ និង ១.៥ នៅឆ្នាំ២០៥០។ ច្បាប់នេះត្រូវបានអបអរសាទរដោយក្រុមបរិស្ថាននៅជុំវិញពិភពលោក ដែលបាននិយាយថា ប្រទេសនូវែលសេឡង់កំពុងដឹកនាំពិភពលោកនៅក្នុងវិធីសាស្រ្តជាក់ស្តែង និងតាមកម្រិតនៃការប្រែប្រួលអាកាសធាតុ៕ អត្ថបទ៖ លីដា
November 7, 2019 - អន្តរជាតិ
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថៃឱ្យដឹងថា ក្នុងឆ្នាំនេះ និងរហូតមកទល់ពេលនេះ មានមនុស្សចំនួន ១២,៣០៤នាក់ បានស្លាប់នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសថៃ។ តួលេខនេះទាក់ទងតែនឹងអ្នកស្លាប់នៅកន្លែងកើតហេតុប៉ុណ្ណោះ ហើយចំនួនអ្នកស្លាប់ពិតប្រាកដគឺខ្ពស់ជាងនេះ ព្រោះអាចមានករណីខ្លះជនរងគ្រោះគាត់មិនអាចស៊ូទ្រាំជាមួយរបួសតទៅទៀតបាន និងស្លាប់នៅឯមន្ទីរពេទ្យជាដើម។ ចំនួនអ្នកស្លាប់ប្រចាំឆ្នាំរបស់ថៃសរុបក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គឺស្ថិតនៅចន្លោះពី ២១,០០០ ទៅ ២៤,០០០នាក់ ដែលធ្វើឱ្យថៃក្លាយជាប្រទេសមួយដែលអាក្រក់បំផុតនៅលើពិភពលោករឿងគ្រោះថ្នាក់ចរាចរណ៍នេះ (បច្ចុប្បន្នស្ថិតនៅលេខ៥ លើពិភព លោកយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក)។ សម្រាប់ថ្ងៃចន្ទកន្លងទៅថ្មីៗនេះមានចំនួនមនុស្សស្លាប់រហូតដល់ទៅ ៦២នាក់ និងសរុបរហូតដល់ ១៤៤នាក់ គិតត្រឹមរយៈពេល ៤ថ្ងៃ នៃខែវិច្ឆិកា ដែលវាកំពុងបានក្លាយជាបញ្ហាប្រឈមធំរបស់ថៃ៕ អត្ថបទ៖ លីដា
November 7, 2019 - អន្តរជាតិ
រថភ្លើងល្បឿនលឿន (bullet train) របស់ជប៉ុន ១០គ្រឿង ត្រូវបានលិចក្នុងទឹកដោយសារទឹកជំនន់បន្សល់ពីព្យុះ Hagibis កាលពីខែមុន ហើយពេលនេះរថភ្លើងទាំងនោះត្រូវបានគេដកចោល និងដាក់មកវិញដោយរថភ្លើងថ្មីទាំងអស់។ រថភ្លើងទាំងនោះត្រូវបានគេឱ្យដឹងថា ជាប្រភេទមាន ១២ទូ ហើយអាចមានតម្លៃសរុបចន្លោះពី ១១០លាន ទៅ ១៣៥លានដុល្លារអាមេរិក។ រំលឹកដែរថា ព្យុះ Hagibis បានវាយប្រហារដោយខ្យល់បក់ល្បឿន ២២៥គម/ម៉ នៅចុងសប្តាហ៍ ថ្ងៃទី១២-១៣ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល ៩០នាក់ និងធ្វើឱ្យមនុស្សរាប់ពាន់នាក់ផ្លាស់ទីលំនៅដោយសារទឹកជំនន់។ វាជាព្យុះដ៏អាក្រក់បំផុតរបស់ប្រទេសក្នុងទស្សវត្សរ៍នេះ។ លោក Yuji Fukasawa ប្រធានក្រុមហ៊ុនផ្លូវដែក East
November 7, 2019 - អន្តរជាតិ
ក្នុងនាមជាបុគ្គលិកភាពតានតឹងក្នុងការស្វែងរកអតិថិជន និងកូតានៃការលក់ គឺពិតជាពិបាកដោះស្រាយណាស់ ជាពិសេសនៅពេលពួកគេពឹងផ្អែកលើកម្រៃជើងសារ ដើម្បីទទួលបានប្រាក់ឈ្នួលសមរម្យ។ ជាក់ស្ដែងតាមរបាយការណ៍មួយបានឱ្យដឹងថា បុរសម្នាក់អាយុ ៣២ឆ្នាំ មានដើមកំណើតនៅទីប្រជុំជន Bentong រដ្ឋ Pahang ប្រទេសម៉ាឡេស៊ី បានធ្លាក់ខ្លួនស្ដ្រេសយ៉ាងខ្លាំងលើបញ្ហាហិរញ្ញវត្ថុដែលកំពុងរំខានគាត់ ហើយគាត់បានលោតសម្លាប់ខ្លួនយ៉ាងគួរឱ្យអាណិត ដោយសារតែមិនអាចរ៉ាប់រងថ្លៃចំណាយបានគ្រប់គ្រាន់។ បើយោងតាមសម្ដីមិត្តភក្តិម្នាក់ដែលធ្លាប់បានព្យាយាមប្រឹក្សា និងផ្តល់យោបល់ដល់គាត់បានប្រាប់សារព័ត៌ China Press ថា អ្នកស្លាប់ធ្លាប់បានធ្វើការនៅក្នុងឧស្សាហកម្មកម្សាន្តអស់រយៈពេលជាច្រើនឆ្នាំ មុនពេលគាត់ចូលរួមជាមួយក្រុមហ៊ុនបច្ចុប្បន្នរបស់គាត់ ក្នុងនាមជាអ្នកលក់ប័ណ្ណឥណទាន។ ប៉ុន្តែប្រាក់ខែគោលរបស់គាត់ [អ្នកស្លាប់] គឺប្រហែល ១,០០០រីងហ្គីត (២៤០ដុល្លារអាមេរិក) ប៉ុណ្ណោះ ហើយដោយគាត់ត្រូវបង់ថ្លៃឈ្នួល ថ្លៃធ្វើដំណើរ និងចំណាយផ្សេងៗផងនោះ ដូច្នេះអ្វីដែលគាត់រកបានមិនគ្រប់គ្រាន់នោះទេ។
November 7, 2019 - អន្តរជាតិ
កាលពីថ្ងៃច័ន្ទថ្មីៗនេះ គឺជាថ្ងៃដំបូងដែលសិស្សសាលានៅប្រទេសបារាំងអាយុក្រោម ១៥ឆ្នាំ មិនអាចប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេនៅម៉ោងរៀនបាននោះទេ ដែលនេះជាច្បាប់ថ្មីត្រូវអនុវត្តទូទាំងប្រទេស។ ការហាមឃាត់នេះត្រូវបានអនុម័តកាលពីខែកក្កដា បន្ទាប់ពីយុទ្ធនាការដែលធ្វើឡើងដោយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលវានឹងមានឥទ្ធិពលដល់សិស្សបឋមសិក្សានៅទូទាំងប្រទេស នៅពេលពួកគេត្រឡប់មកពីវិស្សមកាលរដូវក្តៅវិញ។ ច្បាប់ថ្មីដែលបានចូលជាធរមានកាលពីថ្ងៃទី៥ ខែសីហា ហាមឃាត់ទូរស័ព្ទដៃគ្រប់ប្រភេទ ក៏ដូចជាថេប្លេត និងនាឡិកាវៃឆ្លាត។ ការពិតទៅការហាមឃាត់មិនឱ្យប្រើទូរស័ព្ទចល័តក្នុងម៉ោងសិក្សាត្រូវបានអនុវត្តរួចហើយ ចាប់តាំងពីឆ្នាំ២០១០ ប៉ុន្តែច្បាប់ថ្មីនេះពង្រីកការហាមឃាត់ដល់ម៉ោងចេញលេង និងពេលញ៉ាំអាហារបន្ថែម។ សាលារៀនមានសេរីភាពក្នុងការជ្រើសរើសដោយខ្លួនឯង ប្រសិនបើពួកគេនឹងអនុវត្តការហាមឃាត់សម្រាប់និស្សិតអាយុលើសពី ១៥ឆ្នាំ។ វាត្រូវបានគេហៅថា “ច្បាប់សម្រាប់សតវត្សរ៍ទី២១” ហើយច្បាប់ថ្មីតម្រូវឱ្យសិស្សត្រូវបិទទូរស័ព្ទ ឬដាក់វាចូលក្នុងទូចាក់សោរ។ ច្បាប់នេះត្រូវបានគេណែនាំចំពេលមានការភ័យខ្លាចថា និស្សិតកំពុងពឹងផ្អែកខ្លាំងពេក និងត្រូវបានរំខានដោយទូរស័ព្ទស្មាតហ្វូនរបស់ពួកគេ៕ អត្ថបទ៖ លីដា
November 7, 2019 - អន្តរជាតិ
កាលពីខែមករា ឆ្នាំ២០០៨ ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន បានណែនាំ “ច្បាប់មេតាប៉ូ” ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីទប់ស្កាត់ការធាត់លើសទម្ងន់នៅក្នុងប្រទេស។ ខណៈពេលដែលច្បាប់នេះតម្រូវឱ្យបុរស និងស្ត្រី ដែលមានអាយុចន្លោះពី ៤០ ទៅ ៧៥ឆ្នាំ ត្រូវមានការពិនិត្យមើលចង្កេះរបស់ពួកគេម្តងក្នុងមួយឆ្នាំ ហើយស្វែងរកការព្យាបាលប្រសិនបើពួកគេពិតជាលើសទម្ងន់ដែលបានកំណត់មែននោះ ច្បាប់នេះវាមិនបានកំណត់ថា ការធាត់ជាបទល្មើសព្រហ្មទណ្ឌនោះទេ។ “ច្បាប់មេតាប៉ូ” ត្រូវបានគេដាក់ឈ្មោះតាមរោគសញ្ញាមេតាប៉ូលីស (metabolic syndrome) ដែលជាក្រុមអាចបង្កជំងឺរួមមាន៖ លើសឈាម និងជាតិខ្លាញ់ក្នុងខ្លួន ដែលអាចបង្កើនហានិភ័យនៃជំងឺធ្ងន់ធ្ងរ។ ក្នុងឆ្នាំ២០០៨ “ច្បាប់មេតាប៉ូ” ត្រូវបានអនុវត្តលើបុរស ដែលមានទំហំចង្កេះធំជាង ៣៣.៥អ៊ីញ (៨៥សង់ទីម៉ែត្រ) និងស្ត្រីដែលមានទំហំចង្កេះធំជាង ៣៥.៤អ៊ីញ
November 6, 2019 - អន្តរជាតិ
សហរដ្ឋអាមេរិកកំពុងជំរុញឱ្យមានការប្រុងខ្លួនពីការជ្រៀតជ្រែកណាមួយ ដែលអាចកើតមានក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ ពីសំណាក់មហាអំណាចបរទេសតាមប្រព័ន្ធអ៊ីនធឺណេត។ អង្គការរដ្ឋាភិបាលចំនួន ៧ របស់សហរដ្ឋអាមេរិក រួមទាំងនាយកដ្ឋានការពារយុត្តិធម៌ និងសន្តិសុខមាតុភូមិបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ហានេះកាលពីថ្ងៃអង្គារ។ សេចក្តីថ្លែងការណ៍នោះបានសំដៅទៅលើប្រទេសរុស្ស៊ីចិន និងអ៊ីរ៉ង់ ដោយវាបានកត់សម្គាល់ថា សត្រូវទាំងនេះចង់ធ្វើឱ្យអន្តរាយដល់ស្ថាប័នប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក មានឥទ្ធិពលលើមតិសាធារណៈ និងប៉ះពាល់ដល់គោលនយោបាយរបស់រដ្ឋាភិបាល។ របាយការណ៍បាននិយាយថា អំណាចទាំងនេះអាចព្យាយាមដើម្បីសម្រេចគោលដៅរបស់ពួកគេដោយមធ្យោបាយដូចជា៖ ការវាយប្រហារតាមអ៊ីនធឺណេត និងយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម។ របាយការណ៍នេះបានបន្ថែមថា ទោះយ៉ាងណាវាមិនមានភស្តុតាងណាមួយនៃការរំលោភ ឬការរំខានដល់ប្រព័ន្ធបោះឆ្នោតនៅពេលនេះទេ។ គួររំលឹកដែរថា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៦ ក្រសួងយុត្តិធម៌បានចោទប្រកាន់ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសរុស្ស៊ី ពីការលួចស្តាប់បណ្តាញកុំព្យូទ័ររបស់គណបក្សប្រជាធិបតេយ្យ និងគេហទំព័រនៃក្រុមប្រឹក្សាបោះឆ្នោតរបស់រដ្ឋ។ ឥឡូវនេះមានការព្រួយបារម្ភថា ការអនុវត្តវិធានការណ៍ដែលមានប្រសិទ្ធភាពប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណេតមានភាពយឺតយ៉ាវនៅថ្នាក់មូលដ្ឋាន។ រដ្ឋាភិបាលបានដាក់ចេញផែនការដើម្បីជួយធ្វើបច្ចុប្បន្នភាពកម្មវិធីរាប់សន្លឹកឆ្នោតនៅថ្នាក់រដ្ឋ និងលើកកម្ពស់ការចែករំលែកព័ត៌មានស្តីពីការវាយប្រហារតាមអ៊ីនធឺណេតក្នុងចំណោមទីភ្នាក់ងារដែលពាក់ព័ន្ធ៕ អត្ថបទ៖ លីដា
November 6, 2019 - អន្តរជាតិ
អ្វីក៏ដោយឱ្យតែច្រើនពេក គឺសុទ្ធតែអាចបង្កគ្រោះថ្នាក់មែនទេ? គ្រឿងស្រវឹងច្រើនពេក លុយច្រើនពេក និងអាហារច្រើនពេក។ ជាការពិតមនុស្សភាគច្រើនដឹងពីបញ្ហាទាំងនេះ ប៉ុន្តែយ៉ាងណាក៏ដោយមនុស្សមួយចំនួននៅតែឃាត់មិនបាន។ ជាក់ស្ដែងដូចជាបុរសម្នាក់នេះ មកពីក្រុង Jaunpur ប្រទេសឥណ្ឌា បានស្លាប់បន្ទាប់ពីបរិភោគស៊ុតបានដល់គ្រាប់ទី៤២ នៅក្នុងការភ្នាល់ហូបស៊ុត ៥០គ្រាប់មួយ។ បុរសដែលបានស្លាប់នោះមានឈ្មោះថា Subhash Yadav អាយុ ៤២ឆ្នាំ បានឈ្លោះប្រកែកគ្នានៅពេលពួកគេកំពុងដើរទៅផ្សារ បន្ទាប់មកមិត្តរបស់គាត់បានឱ្យជនរងគ្រោះហូបស៊ុតឱ្យបាន ៥០គ្រាប់ ដើម្បីឈ្នះការភ្នាល់នេះ ជាមួយនឹងទឹកប្រាក់រង្វាន់ ២,០០០រូពី (២៨ដល្លារអាមេរិក)។ វាដំណើរការបានល្អទាំងអស់ ប៉ុន្តែរហូតដល់ស៊ុតទី៤១ វាចាប់ផ្ដើមមានបញ្ហា ហើយពេលគាត់ហៀបនឹងហូបស៊ុតទី៤២ គាត់ក៏សន្លប់បាត់ស្មារតី។ យោងតាមសារព័ត៌មាន Gulf News
November 6, 2019 - អន្តរជាតិ
ការសិក្សាថ្មីមួយដែលបានគូសបញ្ជាក់ដោយ The Sun បានបង្ហាញពីបរិមាណនៃការរួមភេទ ដែលអ្នកគួរតែមានយោងទៅតាមអាយុកាលរបស់អ្នក។ ក្នុងនោះផងដែរក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Kinsey បាននិយាយថា ការបន្តពូជ និងយេនឌ័រ បានកំណត់ពេលវេលានៅក្នុងជីវិតរបស់យើង ហើយអាយុណាដែលយើងមានការរួមភេទខ្លាំងបំផុត និងហេតុអ្វីវាសំខាន់សម្រាប់សុខភាពរបស់យើង។ នៅក្នុងការសិក្សានោះវាបានបង្ហាញថា មនុស្សសម័យបច្ចុប្បន្ន ពោលគឺក្រុមចូលវ័យជំទង់នៅអំឡុងឆ្នាំ២០០០ មានការរួមភេទច្រើនបំផុត។ ការសិក្សាបានបង្ហាញថា មនុស្សដែលមានអាយុចន្លោះពី ១៨ ទៅ ២៩ឆ្នាំ គួរតែរួមភេទចំនួន ១១២ដង/ឆ្នាំ ដែលគិតជាមធ្យមគឺ ២ដងក្នុងមួយសប្តាហ៍។ ការសិក្សាខុសគ្នាក៏បានរកឃើញថា និស្សិតនៅសាកលវិទ្យាល័យ Wilkes ក្នុងរដ្ឋ Pennsylvania ដែលបានរួមភេទ ២ដង ក្នុងមួយសប្តាហ៍
November 6, 2019 - អន្តរជាតិ
តារាម៉ូដែលជនជាតិអាមេរិកាំងដើមកំណើតម៉ាឡេស៊ី Mandy Lieu កំពុងទទួលបានប្រាក់រាប់សិបលានដុល្លារពីមហាសេដ្ឋីកាស៊ីណូម៉ាកាវលោក Alvin Chau ជាកាដូបន្ទាប់ពីពួកគេបានបែកគ្នា។ នាង Mandy Lieu ដែលជាស្រីកំណាន់របស់លោក Alvin Chau អស់រយៈពេល ៥ឆ្នាំមកហើយនោះ ត្រូវបានគេរាយការណ៍ថា ទទួលបានប្រាក់ចំនួន ៣៨លានដុល្លារ ជាការបង់ប្រាក់ឈ្នួល បន្ទាប់ពីនាងចាកចេញពីគាត់។ តាមសេចក្តីរាយការណ៍នាងបានបញ្ចប់ទំនាក់ទំនងរវាងពួកគេទាំង២ បន្ទាប់ពីមានលេចឮថា លោក Chau ដែលជាសហគ្រិនវ័យ ៤៥ឆ្នាំរូបនេះ មិនព្រមលះលែងជាមួយប្រពន្ធដើមឈ្មោះ Heidi Chan អាយុ ៣៨ឆ្នាំ ដើម្បីមកយកនាងជាប់វិញនោះទេ។ យោងតាមកាសែត The
November 6, 2019









