autoadmin
  • Nissan Auto Tech

    នៅក្នុងភាគទី៤ របស់យើង ថាហេតុអ្វីបានជា Nissan NAVARA Premium Plus ល្អជាងម៉ាកដទៃ គឺដោយសារតែគុណប្រយោជន៍បន្ថែមនៃប្រវែងដ៏វែងពីផ្ចិតកង់មុខ/ក្រោយរបស់វា (wheel-base) ដែលផ្តល់ឱ្យអ្នកនូវបន្ទប់ធំទូលាយ និងមានផាសុខភាពល្អ។ ហើយមានកម្ពស់រួមខ្ពស់ជាងមុន ដែលផ្តល់ជូនឱ្យអ្នក និងអ្នកដំណើរនូវកាប៊ីនខ្ពស់ និងបរិក្ខាខាងក្នុងមានផាសុកភាពល្អ សម្រាប់សមាជិកដែលខ្ពស់។ ភាពងាយស្រួលបន្ថែមរបស់វាគឺនៅត្រង់ថា បើប្រៀបធៀបជាមួយភីកអាប់ផ្សេងទៀតដែលយើងបានលើកឡើង គឺវាមានអក្ស័កង់ក្រោយប្រភេទ (Rear Rigid Axle Multi Leaf Spring) ជាមួយបូមទប់ (Shock Absorber) និង​ប្រព័ន្ធ​បូម​មុខជា​ប្រភេទ Double Wishbone ជាមួយនឹងបូម​​រ៉ឺស័រ​ (Coil

    November 4, 2019
  • អន្តរជាតិ

    ឥណ្ឌា៖ ការបំពុលបរិយាកាសនៅទីក្រុងដេលី បានឈានដល់កម្រិតអាក្រក់បំផុតប្រចាំឆ្នាំនេះ ពោលគឺលើសបរិមាណសុខភាពល្អ រហូតដល់ទៅជាង ៤០០លេខ ដែលបណ្តាលឱ្យយន្តហោះត្រូវបើកចៀសចេញពីទីក្រុង។ មួយសប្តាហ៍បន្ទាប់ពីបុណ្យ Diwali ផ្សែងអ័ព្ទពណ៌ត្នោតក្រាស់ដែលព័ទ្ធជុំវិញទីក្រុងនេះ មិនបានបង្ហាញពីសញ្ញានៃការផ្លាស់ប្តូរទេ។ កាលពីថ្ងៃសុក្រភាពអាសន្នផ្នែកសុខភាពសាធារណៈត្រូវបានប្រកាស ហើយលោក Arvind Kejriwal រដ្ឋមន្រ្តីនៃទីក្រុងដេលី បាននិយាយថា ទីក្រុងបានប្រែទៅជាបន្ទប់ហ្គាស។ រហូតមកទល់ថ្ងៃអាទិត្យគុណភាពខ្យល់បានចុះខ្សោយបន្ថែមទៀត ដោយសន្ទស្សន៍គុណភាពខ្យល់វាស់ឃើញជាង ៩០០ នៅតាមតំបន់ខ្លះ ដែលលើសពីកម្រិតសុវត្ថិភាពគឺ ២៥ ដែលអង្គការសុខភាពពិភពលោកយល់ថា “មានសុវត្ថិភាព” ខណៈដែលកម្រិត ៥០០ ត្រូវបានគេចាត់ទុកថា ជាកម្រិត “គ្រោះថ្នាក់ធ្ងន់ធ្ងរ” ទៅហើយ។ ខ្យល់អាកាសកាន់តែអាក្រក់ ដែលជើងហោះហើរជាង

    November 4, 2019
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា មានអគ្គិភ័យតិចតួចមួយបានឆេះឡើងនៅលើយន្តហោះរបស់រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃអាទិត្យ ថ្ងៃទី០៣ ខែវិច្ឆិកា នៅពេលដែលលោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ នៅលើយន្តហោះ ប៉ុន្តែវាត្រូវបានពន្លត់ភ្លាមៗដោយមិនមានអ្នករងរបួសនោះ។ មេដឹកនាំរូបនេះបានហោះហើរទៅកាន់ទីក្រុងបាងកក ចេញពីទីក្រុងតូក្យូ នៅលើយន្ដហោះប៊ូអ៊ីង 777-300ER (Boeing 777-300ER) ដើម្បីចូលរួមកិច្ចពិភាក្សានៅឯកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។ ហេតុការណ៍កើតឡើងប្រហែលមួយម៉ោង បន្ទាប់ពីចេញហោះហើរ ដោយមានអគ្គិភ័យតូចមួយបានឆេះឡើង។ ១០នាទីក្រោយមកសេចក្តីប្រកាសមួយទៀតបាននិយាយថា អគ្គិភ័យត្រូវបានពន្លត់ដោយគ្មានផ្សែង ឬក្លិនឈ្ងៀមទៀតឡើយ។ សារព័ត៌មាន Jiji និងសារព័ត៌មាន Kyodo បានរាយការណ៍រឿងនេះដោយដកស្រង់ប្រភពរដ្ឋាភិបាល ហើយលោក ស៊ីនហ្សូ អាបេ ក៏មិនបានផ្លាស់ប្ដូរដំណើររបស់គាត់ដែរ។

    November 4, 2019
  • បច្ចេកវិទ្យា

    ថៃ៖ មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គម បានបើកដំណើរការកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយឥឡូវនេះអាចរកបាននៅលើអ៊ីនធឺណេតផងដែរ។ រដ្ឋាភិបាលនិយាយថា មជ្ឈមណ្ឌលនេះនឹងផ្តោតលើព័ត៌មានក្លែងក្លាយដែលអាចជះឥទ្ធិពលដល់ទ្រព្យសម្បត្តិសាធារណៈ និងសាធារណៈជន ដោយប្រើឧទាហរណ៍នៃព័ត៌មានអំពីរោគរាតត្បាត គ្រោះមហន្តរាយ បរិស្ថាននិងសេដ្ឋកិច្ច និងព័ត៌មានដែលអាចបង្កើតការប៉ះទង្គិចសង្គម ឬធ្វើឱ្យខូចមុខមាត់ប្រទេស។ ក្រសួងនិយាយថា តួនាទីសំខាន់របស់មជ្ឈមណ្ឌលគឺការឃ្លាំមើលព័ត៌មានតាមអ៊ិនធឺណេត និងលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ប្រសិនបើរកឃើញព័ត៌មានក្លែងក្លាយ វានឹងសម្របសម្រួលជាមួយភ្នាក់ងារដែលពាក់ព័ន្ធដើម្បីប្រឆាំងនឹងព័ត៌មាននោះ និងបង្កើតការផ្សព្វផ្សាយត្រឹមត្រូវ។ មជ្ឈមណ្ឌលបានបើកគេហទំព័រ www.antifakenewscenter.com ដែលជាវេបសាយសាធារណៈអាចពិនិត្យមើលបញ្ជីព័ត៌មានក្លែងក្លាយ។ យ៉ាងណាក៏ដោយគេហទំព័រមានតែជាភាសាថៃប៉ុណ្ណោះនៅដំណាក់កាលនេះ។ គេហទំព័រមិនបានធ្វើអត្ថាធិប្បាយអំពីវិធីដែលវាអាចវាយតម្លៃព័ត៌មានក្លែងក្លាយ ឬចាត់វិធានការប្រឆាំងនឹងអ្នកនិពន្ធ ឬអ្នកបោះពុម្ពផ្សាយនៅឡើយទេ៕ អត្ថបទ៖ លីដា

    November 4, 2019
  • បច្ចេកវិទ្យា

    ចិន៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបច្ចេកវិទ្យាកាន់តែទំនើបបានជួយសម្រួលការងារប្រជាពលរដ្ឋចិនជាច្រើន ហើយភាពងាយស្រួលមួយទាក់ទងនឹងការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនោះ គឺការទូទាត់ការចំណាយផ្សេងៗដោយគ្រាន់តែប្រើទូរទ័ព្ទដៃប៉ុណ្ណោះ។ អ្វីដែលកាន់តែអស្ចារ្យ និងងាយស្រួលទៀតនោះ ពេលនេះចិនបានបោះជំហ៊ានទៅមុខមួយកម្រិតទៀតហើយ គឺចិនឈានដល់ដំំំណាក់កាលទូទាត់ការចំណាយដោយគ្រាន់តែឲ្យអតិថិជនស្កេនមុខរបស់ពួកគេមួយភ្លែតប៉ុណ្ណោះ។​ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាខាងលើនេះប្រជាពលរដ្ឋត្រូវមានលុយនៅក្នុងធនាគារ ហើយពួកគេត្រូវតែទៅចុះឈ្មោះដើម្បីប្រើប្រាស់សេវាស្កេនមុខនេះ ហើយក្រោយពេលចុះឈ្មោះរួចពេលពួកគេចង់ទូទាត់ការចំណាយផ្សេងៗ ពួកគេគ្រាន់តែធ្វើការស្កេនមុខនិងចុចកំណត់ទឹកប្រាក់ ដែលត្រូវចំណាយគឺជាការស្រេច។ រហូតមកទល់នឹងពេលមានប្រជាពលរដ្ឋចិនជាង ១០០ លាននាក់ហើយ ដែលបានទៅចុះឈ្មោះប្រើប្រាស់សេវាកម្មដ៏ទំនើបមួយនេះ ខណៈមានហាងរាប់ពាន់ហាងបានបើកបម្រើប្រព័ន្ធទូទាត់សាច់ប្រាក់តាមរយៈការស្កេនមុខនេះផងដែរ។ បើទោះជាវាបានផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក៏ពិតមែន តែក្រុមអ្នកប្រើប្រាស់បណ្តាយសង្គមចិនបានបង្ហាញក្តីកង្វល់ថា បច្ចេកវិទ្យាស្កេនមុខអាចធ្វើឲ្យប៉ះពាល់ដល់ឯកជនភាពរបស់ប្រជាពលរដ្ឋ ព្រោះរាល់ពេលដែលពួកគេទៅណាមកណា ឬធ្វើអ្វីមួយនៅទីសាធារណៈនោះ គេអាចកំណត់អត្តសញ្ញាណរបស់ពួកគេបានយ៉ាងងាយប្រសិនបើតំបន់នោះមានបំពាក់នូវបច្ចេកវិទ្យាស្កេនមុខ៕ អត្ថបទ៖ ភក្តី

    November 4, 2019
  • អន្តរជាតិ

    មេដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ានបានយល់ព្រមបង្កើតក្រុមមួយ ដើម្បីគាំទ្រដល់ក្រុមមូស្លីមរ៉ូហ៊ីងយ៉ាដែលបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសបង់ក្លាដែសដែលនៅជិតខាង។ រំលឹកដែរថា ជនជាតិភាគតិចជាង ៧សែននាក់ បានភៀសខ្លួនចេញពីរដ្ឋរ៉ាឃីនរបស់ប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ២០១៧ ដើម្បីគេចពីការបង្ក្រាបរបស់យោធាទៅលើក្រុមបះបោរ។ សេចក្តីថ្លែងការណ៍របស់ប្រធានអង្គការសហប្រជាជាតិត្រូវបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំកំពូលចុងសប្តាហ៍បានសន្យាបង្កើតក្រុមគាំទ្រនៅក្នុងលេខាធិការដ្ឋានអាស៊ាន។ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-អសប (ASEAN-UN) លោកអគ្គលេខាធិការ Antonio Guterres បាននិយាយថា អង្គការសហប្រជាជាតិនឹងគាំទ្រយន្តការបច្ចុប្បន្ន និងការចូលរួមរវាងអាស៊ាន និងមីយ៉ាន់ម៉ា។ លោកបាននិយាយថា វានៅតែជាការទទួលខុសត្រូវរបស់មីយ៉ាន់ម៉ាក្នុងការដោះស្រាយបុព្វហេតុនេះ និងធានានូវ “ការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនប្រកបដោយសេចក្តីថ្លៃថ្នូរ និងប្រកបដោយនិរន្តរភាព” ស្របតាមបទដ្ឋានអន្តរជាតិ៕ អត្ថបទ៖ លីដា

    November 4, 2019
  • Nissan Auto Tech

    នៅក្នុងភាគទី៣ នៃមូលហេតុដែលរថយន្ត Nissan NAVARA Premium Plus គឺល្អប្រសើរជាងគេ គឺដោយសារជាមួយនឹងប្រវត្តិសាស្រ្តភីកអាប់អាយុកាលរយៈជាង 80ឆ្នាំ ដែលយូរជាងយីហោផ្សេងទៀតពីរបីទសវត្សរ៍។ ភីកអាប់ Navara បច្ចុប្បន្នមិនត្រឹមតែ “សង្ហា” នោះទេ គឺជាមួយនឹងការមើលទៅទំនើបទាន់សម័យ ជាមួយនឹងម៉ាស៊ីនម៉ាស៊ូតចំណុះ 2.5លីត្រ ស៊ីឡាំង4, DOHC 16-Valve VGS Turbo Intercooler កម្លាំង 190PS និងកម្លាំបង្វិល 450Nm ។ ផ្តល់ឱ្យលោកអ្នកនូវថាមពលកាន់តែប្រសើរ ការបង្កើនល្បឿនដំណើរការល្អប្រសើរ សមត្ថភាពកាន់តែប្រសើរ បើកបរដោយភាពពេញចិត្ត និងសន្សំសំចៃប្រេងកាន់តែច្រើន។

    November 2, 2019
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកអាចនឹងជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅរដ្ឋអាយអូវ៉ា សហរដ្ឋអាមេរិក ដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ លោក ត្រាំ ក៏គ្រោងនឹងជួបពិភាក្សាជាមួយលោក ស៊ី នៅប្រទេសឈីលីនៅចុងខែនេះ នៅខាងក្រៅកិច្ចប្រជុំកំពូល APEC ។ ប៉ុន្តែបន្ទាប់ពីប្រទេសឈីលីបានលុបចោលការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ APEC លោក ត្រាំ បានបញ្ជាក់ថា លោកអាចនឹងរៀបចំធ្វើជាម្ចាស់ផ្ទះឱ្យកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងចិន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងជាមួយលោក ស៊ី ជិនពីង។ លោក ត្រាំ បាននិយាយថា រដ្ឋអាយអូវ៉ាគឺទំនងជាងគេ ពីព្រោះកិច្ចព្រមព្រៀងនេះនឹងតំណាងឱ្យប្រវត្តិសាស្ត្រសម្រាប់កសិករ។ វាត្រូវបានគេជឿជាក់ផងដែរថា

    November 2, 2019
  • អន្តរជាតិ

    ១. មិនលាបពណ៌សក់៖ ប៉ុន្មានឆ្នាំមុនប្រជាជនជប៉ុនក៏ដូចជាអ្នកដទៃនៅលើពិភពលោកដែរ ពួកគេលេងពណ៌សក់ជាធម្មតា។ ប៉ុន្តែសព្វថ្ងៃនេះពណ៌ខ្មៅពីធម្មជាតិត្រូវបានគេចាត់ទុកថាជា Trendy (ទាន់សម័យ) លើកលែងតែហ្វេន Anime ប៉ុណ្ណោះ ដែលពួកគេនៅតែលាបពណ៌លេងម៉ូតសក់។ ២. ជនជាតិជប៉ុនមិនហៅមិត្តភក្តិទៅលេងផ្ទះនោះទេ៖ ការហៅមិត្តជិតស្និទ្ធនៅលេងផ្ទះអាចនិយាយបានថា ជារឿងដែលចម្លែកសម្រាប់ពួកគេ។ ពួកគេច្រើនតែណាត់ជួបមិត្តភក្ដិនៅក្រៅ ហើយពួកគេក៏មិនអញ្ជើញនរណាម្នាក់ដោយគ្មានហេតុផលច្បាស់លាស់នោះដែរ។ ៣. គ្មាននរណាដែលដើរបណ្ដើរហូបបណ្ដើរនោះទេ៖ ជប៉ុនគោរពអាហារខ្លាំងណាស់ ហើយដំណើរការនៃការញ៉ាំអាហារគឺជារឿងពិសិដ្ឋនៅទីនោះ។ ការបរិភោគអាហារនៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈក៏ត្រូវបានគេមើលងាយផងដែរ ប៉ុន្តែវាមិនអីទេប្រសិនបើនៅលើរថភ្លើងជិះផ្លូវវែងឆ្ងាយ។ ៤. ស៊ីផ្លេនៅពេលផ្លូវកំពុងស្ទះជាសញ្ញានៃភាពឈ្លើយ៖ សូម្បីតែនៅពេលដែលមានផ្លូវស្ទះដ៏មមាញឹកប៉ុណ្ណា ក៏អ្នកនឹងមិនឮនរណាមួយស៊ីផ្លេផ្ដេសផ្ដាស់នោះដែរ។ ពួកគេមានភាពគួរសម និងមិនចង់រំខានអ្នកដទៃនៅលើផ្លូវនោះទេ។ មិនដូចប្រទេសផ្សេងៗដែលឱ្យតែមានផ្លូវស្ទះពួកគេធ្វើការស៊ីផ្លេ ដើម្បីរំសាយភាពមួម៉ៅពេញផ្លូវ។ ៥. ពិបាករកអាហារបួស៖ ភាគច្រើនអ្នកលក់នៅទីនោះមិនរំពឹងថា

    November 2, 2019
  • អន្តរជាតិ

    ថៃ៖ ការសិក្សាមួយបានឃើញថា ប្រដាប់ក្មេងលេងធ្វើពីជ័រនៅក្នុងប្រទេសថៃអាចបង្កជាបញ្ហាសុខភាពសម្រាប់ក្មេងតូចៗជាខ្លាំង។ ការសិក្សានេះបានធ្វើឡើងដោយទីភ្នាក់ងារការពារសិទ្ធិអ្នកប្រើប្រាស់ទំនិញផ្សេងៗក្នុងប្រទេសថៃ (Thailand Consumer Rights Protection Agency) ដែលបានជ្រើសរើសយកប្រដាប់ក្មេងលេងចំនួន ៥១ ប្រភេទផ្សេងគ្នាមកពិសោធណ៍ស្វែងរកផលប៉ះពាល់ទៅកាន់សុខភាពមនុស្ស។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ប្រដាប់ក្មេងលេងធ្វើពីជ័រភាគច្រើនមានសារធាតុគីមីម្យ៉ាង ដែលមានឈ្មោះថា Phthalates នៅស្រទាប់ខាងក្រៅលើសពីកម្រិតស្តង់ដាសុខភាព។ ហើយបើយោងតាមវេជ្ជបណ្ឌិតជំនាញបានអះអាងថា ការប៉ះពាល់ជាមួយនឹងសារធាតុគីមី Phthalates ច្រើនអាចធ្វើឲ្យមានបញ្ហាសុខភាពជាច្រើនដូចជា ជំងឺសួត ថ្លើម ក្រលៀន ប្រព័ន្ធបន្តពូជ ហើយក្នុងករណីធ្ងន់ធ្ងរវាអាចបង្កឲ្យមានជំងឺមហារីកទៀតផង៕ អត្ថបទ៖ ភក្តី

    November 2, 2019