Nissan Auto Tech

រថយន្ត Nissan NAVARA Premium Plus មានតួខ្លួនវែងល្អ, ខ្ពស់ល្អ និងរឹងមាំជាងម៉ាកដទៃ ធ្វើឱ្យការជិះរបស់អ្នកកាន់តែមានភាពងាយស្រួលគ្រប់ស្ថានភាពផ្លូវ

BY
autoadmin
November 4, 2019

នៅក្នុងភាគទី៤ របស់យើង ថាហេតុអ្វីបានជា Nissan NAVARA Premium Plus ល្អជាងម៉ាកដទៃ គឺដោយសារតែគុណប្រយោជន៍បន្ថែមនៃប្រវែងដ៏វែងពីផ្ចិតកង់មុខ/ក្រោយរបស់វា (wheel-base) ដែលផ្តល់ឱ្យអ្នកនូវបន្ទប់ធំទូលាយ និងមានផាសុខភាពល្អ។ ហើយមានកម្ពស់រួមខ្ពស់ជាងមុន ដែលផ្តល់ជូនឱ្យអ្នក និងអ្នកដំណើរនូវកាប៊ីនខ្ពស់ និងបរិក្ខាខាងក្នុងមានផាសុកភាពល្អ សម្រាប់សមាជិកដែលខ្ពស់។

ភាពងាយស្រួលបន្ថែមរបស់វាគឺនៅត្រង់ថា បើប្រៀបធៀបជាមួយភីកអាប់ផ្សេងទៀតដែលយើងបានលើកឡើង គឺវាមានអក្ស័កង់ក្រោយប្រភេទ (Rear Rigid Axle Multi Leaf Spring) ជាមួយបូមទប់ (Shock Absorber) និង​ប្រព័ន្ធ​បូម​មុខជា​ប្រភេទ Double Wishbone ជាមួយនឹងបូម​​រ៉ឺស័រ​ (Coil Over Shock Absorber) និងរបាទប់ (Stabiliser Bar) ដែលវាជួយកាត់បន្ថយរំញ័រ និងធ្វើឱ្យការជិះរបស់អ្នកកាន់តែមានសុខស្រួល។

តើយើងបានលើកឡើងទេថា សំបកកង់របស់វាមានទំហំ 18អ៊ីញ ប៉ុនខ្នងយ៉ានស្ព័រ (Alloy Rims) ដូច្នេះនៅពេលអ្នកត្រូវការប្រើវា វានឹងការពារអ្នក និងគ្រួសារអ្នកឱ្យមានសុវត្ថិភាព! លើសពីនេះទៀត NAVARA គឺល្អសម្រាប់ចំណុចនេះជាមួយនឹងកម្ពស់ពីផ្ទៃដីទៅចំនុចកណ្ដាលផ្ទៃក្រោមរថយន្តបានល្អ (ground clearance) ដែលកាត់បន្ថយហានិភ័យនៃការខូចខាតពីផ្លូវរដុបមិនស្មើគ្នា និងពីការបើកបរក្នុងតំបន់លិចទឹក។

សូមរង់ចាំមើលព័ត៌មានបន្ថែម នៅក្នុងភាគទី៥ របស់យើង…

អតិថិជនត្រូវបានអញ្ជើញឱ្យមកមើល និងសាកល្បងរថយន្ត Nissan NAVARA Premium Plus ដែលអាចរកបានជាមួយនឹងពណ៌ដូចជា៖ ស (White Pearl), ប្រផេះ (Twilight Gray), ទឹកក្រូច (Savanna Orange), ត្នោត (Earth Brown), ទឹកប្រាក់ (Brilliant Silver) និង ខ្មៅ (Black Star) នៅគ្រប់បន្ទប់តាំងបង្ហាញ ឬកម្មវិធីបង្ហាញរថយន្តនីសាន់ដែលត្រូវធ្វើឡើងនៅតាមទីតាំងដែលក្រុមហ៊ុនបានជ្រើសរើស។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា

Share This Post: