autoadmin
  • Nissan Auto Tech

    នៅក្នុងភាគទី២ នៃមូលហេតុដែល Nissan NAVARA Premium Plus ល្អប្រសើរជាងគេ គឺដោយសារតែរថយន្តភីកអាប់នេះ ផ្តល់ឱ្យអ្នកនូវភាពមើលឃើញល្អប្រសើរ និងភ្លឺល្អជាងបើប្រៀបធៀបទៅនឹងចង្កៀងមុខរបស់ម៉ាកភីកអាប់ផ្សេងទៀត។ រថយន្ត Nissan Navara Premium Plus មានអំពូលបំភ្លឺផ្លូវ LED ដែលមានពន្លឺខ្លាំងនៅពេលយប់ និងសូម្បីតែពេលមេឃកំពុងភ្លៀង។ ដូច្នេះអ្នកអាចមើលឃើញយ៉ាងច្បាស់ ហើយនេះវាធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពនៃការបើកបរ។ ខណៈដែលរថយន្តនេះបំពាក់ដោយភ្លើងដឺមី DRL ប្រភេទ LED គឺវាទាន់សម័យណាស់ ហើយក៏អាចធ្វើឱ្យយានយន្តរបស់អ្នកងាយមើលឃើញ សម្រាប់អ្នកជិះម៉ូតូផងដែរ។ វាអាចជួយការពារគ្រោះថ្នាក់ ហើយនេះមានន័យថា មានសុវត្ថិភាពបន្ថែម។ Nissan Navara Premium

    October 31, 2019
  • អន្តរជាតិ

    យ៉ាងហោចណាស់អ្នកដំណើរចំនួន ៦៥នាក់បានស្លាប់ នៅពេលដែលរថភ្លើងមួយធ្វើដំណើរពីទីក្រុងការ៉ាជី (Karachi) ទៅកាន់ទីក្រុងរ៉ាវ៉ាលភីនឌី (Rawalpindi) របស់ប្រទេសប៉ាគីស្ថានបានឆាបឆេះ។ រដ្ឋមន្រ្តីក្រសួងផ្លូវដែកលោក Sheikh Rashid Ahmed បាននិយាយថា អគ្គិភ័យនេះបណ្តាលមកពីការផ្ទុះហ្គាស អំឡុងពេលអ្នកដំណើរកំពុងធ្វើម្ហូបពេលព្រឹក។ ការឆាបឆេះនេះត្រូវបានគេគិតថា បានរាលដាលដល់រទេះភ្លើងយ៉ាងតិច ៣ទូ។ ហេតុការណ៍នេះបានធ្វើឱ្យមានអ្នកស្លាប់រាប់សិបនាក់ ដោយសារពួកគេព្យាយាមលោតចេញពីរថភ្លើង ហើយមនុស្សចំនួន ៣០នាក់ត្រូវបានគេរាយការណ៍ថា រងរបួសធ្ងន់ធ្ងរ។ របាយការណ៍បានឱ្យដឹងថា ធុងហ្គាស់ពីបានផ្ទុះនៅពេលដែលអ្នកដំណើរបានកំពុងតែធ្វើម្ហូប ហើយដោយសារតែពួកគេប្រើប្រាស់ប្រេងដើម្បីធ្វើម្ហូបផងនោះ ទើបវាបណ្ដាលឱ្យមានការឆាបឆេះកាន់តែខ្លាំង។ ជាធម្មតាអ្នកដំណើរគាត់តែងតែនាំយកចង្ក្រានហ្គាសមកតាមខ្លួនបែបនេះ ដោយសារពួកគេត្រូវធ្វើដំណើរវែងឆ្ងាយ។ មួយវិញទៀតក្រុមអ្នកធ្វើដំណើរមួយចំនួន គឺគាត់កំពុងធ្វើដំណើរទៅកាន់សន្និសិទមួយ ដែលរៀបចំដោយចលនាម៉ូស្លីម Tablighi Jamaat ។

    October 31, 2019
  • អន្តរជាតិ

    ក្រុមហ៊ុនប៊ូអ៊ីងបានបញ្ជាក់ថា ខ្លួនបានផ្អាកដំណើរការយន្តហោះចំនួន ៥០គ្រឿងនៅជុំវិញពិភពលោក បន្ទាប់ពីបានរកឃើញស្នាមប្រេះដែលទាក់ទងនឹងស្លាប ខណៈដែលនាយកប្រតិបត្តិក្រុមហ៊ុនបានសារភាពថា បានធ្វើឱ្យមានកំហុសសុវត្ថិភាព។ បញ្ហានោះគឺមានលើម៉ូដែល 737NG (Next Generation) របស់ក្រុមហ៊ុនផលិតយន្តហោះរបស់អាមេរិកមួយនេះ ដែលឥឡូវកំពុងស្ថិតក្រោមការត្រួតពិនិត្យ។ យន្ដហោះនេះគឺជាម៉ូដែលមុនរបស់ម៉ូដែល Boeing 737 MAX ដែលបានសម្លាប់មនុស្ស ៣៤៦នាក់ នៅក្នុងការធ្លាក់ពីរដង នៅប្រទេសឥណ្ឌូនេស៊ី និងអេត្យូពី ហើយម៉ូដែល 737 MAX នេះត្រូវបានគេដាក់ចុះចតចាប់តាំងពីខែមីនា មកទល់ពេលនេះ។ អ្នកនាំពាក្យក្រុមហ៊ុនប៊ូអ៊ីងបានប្រាប់ AFP ថា យន្តហោះប្រហែល ១,០០០គ្រឿង នៅទូទាំងពិភពលោកបានឈានដល់កម្រិតត្រួតពិនិត្យ។ បញ្ហាដែលការធ្វើអធិការកិច្ចទាំងនេះស្ថិតនៅក្នុងអ្វីដែលគេហៅថា “pickle

    October 31, 2019
  • អន្តរជាតិ

    អ៊ីរ៉ាក់៖ ឧត្តមស្នងការសិទ្ធិមនុស្សអ៊ីរ៉ាក់និយាយថា ចំនួនអ្នកស្លាប់ដោយសារបាតុកម្មប្រឆាំងរដ្ឋាភិបាលបានកើនឡើងដល់ជាង ២៥០នាក់ក្នុងខែនេះ។ ហើយកាលពីថ្ងៃពុធនេះមនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីលានកណ្តាលមួយក្នុងរដ្ឋធានីបាកដាដបន្ដការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។ បាតុកម្មនេះវាបានចាប់ផ្តើមតាំងដើមខែ ដែលបណ្តាលមកពីការមិនសប្បាយចិត្តជាសាធារណៈចំពោះភាពអត់ការងារធ្វើ និងសេវាកម្មសាធារណៈមិនល្អ។ ហើយបាតុកម្មនេះផងដែរ បានទទួលសន្ទុះកាន់តែខ្លាំង និងរីករាលដាលពាសពេញប្រទេសចាប់តាំងពីសប្តាហ៍មុន។ ដំបូងឡើយបាតុកម្មភាគច្រើនធ្វើឡើងដោយអ្នកស្វែងរកការងារវ័យក្មេង ប៉ុន្តែឥឡូវនេះពួកគេបានទាក់ទាញអ្នកផ្សេងទៀត ដែលទាមទារកំណែទម្រង់នយោបាយ។ រួមគ្នាជាមួយមេដឹកនាំបព្វជិតដែលបានអំពាវនាវឱ្យលោកនាយករដ្ឋមន្រ្តី Adel Abdul-Mahdi លាលែងពីតំណែង នៅពេលដែលក្រុមបាតុករបានបង្ខំឱ្យនាយករដ្ឋមន្រ្តីទើបកាន់តំណែងបាន ១ឆ្នាំរូបនេះ ស្ថិតក្នុងស្ថានភាពលំបាកកាន់តែខ្លាំង។ ជាមួយគ្នានេះដែរក្រសួងការពារជាតិអ៊ីរ៉ាក់និយាយថា គ្រាប់រ៉ុក្កែតត្រូវបានបាញ់នៅតំបន់ជិតស្ថានទូតអាមេរិកនៅតំបន់បៃតងការពារដោយបាដាដកាលពីថ្ងៃពុធ ដោយបានសម្លាប់ទាហានសន្តិសុខអ៊ីរ៉ាក់ម្នាក់។ ហើយរហូតដល់ពេលនេះគេមិនទាន់ដឹងថា អ្នកណាជាអ្នកបាញ់រ៉ុក្កែតនោះទេ៕ អត្ថបទ៖ លីដា

    October 31, 2019
  • អន្តរជាតិ

    ជប៉ុន៖ ប្រាសាទស៊ូរី (Shuri Castle) ដែលជាប្រាសាទចំណាស់ និងតំណាងឲ្យតំបន់អូគីណាវ៉ា ស្ថិតនៅក្នុងក្រុងណាហារបស់ប្រទេសជប៉ុនត្រូវបានអគ្គិភ័យលេបត្របាក់ហើយកាលពីព្រឹកមិញ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Japantimes។ ប្រាសាទមួយនេះត្រូវបានធ្វើឡើងពីឈើដោយមានរចនាបទនៃការសាងសង និងម៉ូតបែបជប៉ុន និងចិន មានផ្ទៃក្រលាសរុបប្រមានជា ៤ ២០០ ម៉ែត្រការ៉េ។ ប្រាសាទឈើមួយនេះត្រូវបានគេសាងសង់ឡើងនៅក្នុងឆ្នាំ ១៤២៩ និងត្រូវបានគេប្រើប្រាស់រហូតដល់ឆ្នាំ ១៨៧៩ ទើបវាត្រូវបានរងនូវការខូចខាតជាច្រើនព្រោះបញ្ហាសង្គ្រាម។ យ៉ាងណាក្តី នៅក្នុងឆ្នាំ ១៩៩២ ប្រាសាទមួយនេះត្រូវបានគេជួសជុល និងកែលម្អបន្ថែមជាច្រើនកន្លែងទៀត។ ក្រៅតែមានជាតួនាទីជាសំណង់អាគារដំណាងឲ្យតំបន់សំខាន់មួយហើយ ប្រាសាទស៊ូរីត្រូវបានគេដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ និងជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលបំផុតសម្រាប់ទាំងភ្ញៀវទេសចរណ៍ជាតិ ​និងអត្តជាតិ។ បើតាមអាជ្ញាធរនៅតំបន់កើតហេតុបានប្រាប់ឲ្យដឹងថា អគ្គិភ័យបានផ្ដើមឆាបឆេះនៅម៉ោង ២ និង

    October 31, 2019
  • អន្តរជាតិ

    ថៃ៖ ព្រះមហាក្សត្រថៃគឺព្រះអង្គម្ចាស់ មហាវេជ្ជរាឡុងកន (Maha Vajiralongkorn) បានបន្តដកតួនាទីមន្ត្រីនៅក្នុងព្រះរាជវាំងចំនួន ៤នាក់បន្ថែមទៀតកាលពីពេលថ្មីៗនេះ។ ការបញ្ចប់តួនាទីមន្ត្រីទាំង ៤រូបនេះ ត្រូវបានធ្វើឡើងតាមរយៈព្រះរាជក្រឹត្យ ២ផ្សេងគ្នា និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងចំណោមមន្រ្តីរាជការរបស់ប្រទេសថៃទាំងមូល។ ព្រះរាជក្រឹត្យស្តីពីការដកដំណែងមន្ត្រីទី ១ បានត្រាស់បង្គាប់ឲ្យបញ្ចប់ការងារមន្ត្រីបម្រើការងារនៅព្រះបរមរាជវាំងចំនួន ២រូប ដែលមានតួនាទីជាឆ្មាំព្រះរាជដំណាក់ ក្រោយពួកគេបានប្រព្រឹត្តិនូវសកម្មភាពគួរឲ្យស្អប់ខ្ពើម និងការផិតក្បត់។ ដោយឡែកព្រះរាជក្រឹត្យទី ២បានត្រាស់បង្គាប់ឲ្យបញ្ចប់តួនាទីមន្ត្រី ដែលជាឆ្មាំវាំងចំនួន ២រូបផ្សេងទៀត ព្រោះពួកគេតែងមានឥរិយាបថធូរលុងក្នុងការបំពេញភារកិច្ច និងមិនរៀបចំឥរិយាបថឲ្យសមទៅនឹងឋានៈនិងតួនាទីរបស់ពួកគេឡើយ។ សូមរម្លឹកជូនថា កាលពីប៉ុន្មានថ្ងៃមុននេះព្រះអង្គម្ចាស់ មហាវេជ្ជរាឡុងកន ទើបតែបានចេញព្រះរាជ្រក្រឹត្យបញ្ចប់តួនាទីមន្ត្រីចំនួន ៦ រូប ព្រោះតែពួកគេបានប្រព្រឹត្តខុសនឹងវិន័យដែលធ្វើឲ្យប៉ះពាល់ដល់ព្រះរាជវាំង។ សូមបញ្ជាក់ជូនថា នេះជាលើកដំបូងហើយដែលព្រះមហាកត្សត្រថៃសម្រេចព្រះទ័យបញ្ចប់ការងារមន្ត្រីក្នុងព្រះរាជវាំងដូចនេះ

    October 31, 2019
  • អន្តរជាតិ

    ចិន៖ កាលពីពេលថ្មីៗនេះមានកសិករម្នាក់បានកាត់ម្រាមដៃរបស់គាត់ បន្ទាប់ពីគាត់ត្រូវបានសត្វពស់ពិសចឹក ប៉ុន្តែចុងក្រោយទើបដឹងថាគាត់បានគិតខុសពីស្ថានភាពពស់ចឹកនោះ។ បុរសម្នាក់នោះវ័យ ៦០ឆ្នាំ មានឈ្មោះហៅក្រៅថា Zhang គាត់បានកាត់ម្រាមដៃចង្អុលខាងស្ដាំរបស់គាត់ ភ្លាមៗបន្ទាប់ពីគាត់ត្រូវពស់ចឹក នៅអំឡុងពេលដែលគាត់កំពុងពុះអុសនៅក្នុងភូមិមួយនៅខេត្ត Zhejiang ។ វាមិនច្បាស់ទេថាពស់នោះជាប្រភេទអ្វី ប៉ុន្តែអ្នកស្រុកនៅទីនោះហៅវាថា “five-step snake” ដែលមានន័យថា គ្រប់៥ជំហានពិសនឹងជ្រាបចូលពេញខ្លួនស្លាប់ភ្លាម។ ទោះយ៉ាងណាវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យមួយក្នុងទីក្រុង Hangzhou បានប្រាប់អ្នកយកព័ត៌មានថា តាមពិតពស់នោះមិនសាហាវដូចអ្នកស្រុកល្បីតគ្នានោះទេ ព្រោះដរាបណាជនរងគ្រោះទៅរកការព្យាបាលឱ្យបានក្នុងអំឡុងពេល ៦ម៉ោង នោះគាត់នឹងមិនមានរឿងភ័យព្រួយនោះទេ។ អ្វីដែលគួរឱ្យស្ដាយនោះគឺថា លោក Zhang បានកាត់ម្រាមដៃដើម្បីកុំឱ្យពិសរាលដាល ប៉ុន្តែនៅពេលគាត់មកដល់ពេទ្យគាត់មិនមានរោគសញ្ញាមានពិសអ្វីចូលខ្លួននោះទេ។ គ្រូពេទ្យក៏បានលាងរបួសឱ្យគាត់ និងចាក់ថ្នាំមួយចំនួន ប៉ុន្តែម្រាមរបស់គាត់គឺមិនអាចតបានវិញនោះទេ៕

    October 30, 2019
  • អន្តរជាតិ

    ព្យុះត្រូពិក Matmo ជាព្យុះទី៥ ដែលវាយប្រហារប្រទេសវៀតណាមនៅឆ្នាំនេះ ហើយវាកំពុងមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២៦០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងត្បូង រវាងខេត្ត Binh Dinh និងខេត្ត Khanh Hoa នៅម៉ោង ៧ ព្រឹកថ្ងៃពុធ នេះបើយោងតាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមវៀតណាម។ ល្បឿនខ្យល់ជាមធ្យមគឺនៅ ៧៥-៩០គីឡូម៉ែត្រ/ម៉ោង និងមានកម្លាំងសន្ទុះឡើងដល់ ១១៥គីឡូម៉ែត្រ/ម៉ោង។ ព្យុះនេះបណ្តាលមកពីសម្ពាធទាបនៅសមុទ្រចិនខាងត្បូង ហើយត្រូវបានរំពឹងថានឹងបក់បោកមកកម្ពុជានៅថ្ងៃទី០១ ខែវិច្ឆិកា ដើមខែនេះហើយ។ ក្រោមឥទ្ធិពលនៃព្យុះនេះសមុទ្រនឹងមានរលកធំៗកើតឡើង នៅតាមតំបន់ភាគខាងជើង និងភាគកណ្តាលនៃសមុទ្រវៀតណាមខាងកើត ក៏ដូចជានៅតាមបណ្តោយឆ្នេរពីខេត្ត Quang Tri ភាគខាងជើងដល់ខេត្ត Ninh Thuan

    October 30, 2019
  • អន្តរជាតិ

    ការបាញ់ប្រហារមួយបានកើតឡើងនៅឯពិធីជប់លៀងក្រៅផ្ទះមួយ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលវាបានបណ្តាលឱ្យមនុស្សយ៉ាងតិច ៣នាក់បានស្លាប់ និងរងរបួស ៩នាក់ផ្សេងទៀត។ ហើតុការណ៍កើតនៅយប់ថ្ងៃអង្គារម៉ោង ១០ និង ៤៤នាទី ត្រូវជាម៉ោង ១២ និង ៤៤នាទីថ្ងៃត្រង់ (នៅកម្ពុជា) ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សំបកគ្រាប់ជាច្រើនត្រូវបានខ្ចាត់ខ្ចាយពេញក្រោយផ្ទះ ដែលជាកន្លែងដែលពិធីជប់លៀងបានប្រារព្ធឡើង។ នាយកដ្ឋានពន្លត់អគ្គីភ័យនៅឡងប៊ិចបាននិយាយថា មនុស្ស ៥នាក់ដែលបានរងរបួសនៅក្នុងឧប្បត្តិហេតុនេះត្រូវការការព្យាបាលជាបន្ទាន់។ មនុស្សបួននាក់ផ្សេងទៀតបានរងរបួស ប៉ុន្តែការរងរបួសរបស់ពួកគេមិនបានគំរាមកំហែងដល់អាយុជីវិតទេ។ បច្ចុប្បន្នមិនមានការពិពណ៌នាអំពីជនសង្ស័យនៅឡើយទេ៕ អត្ថបទ៖ លីដា

    October 30, 2019
  • អន្តរជាតិ

    លោក Elon Musk បានសរសេរការគាំទ្ររបស់គាត់ចំពោះគម្រោងរបស់ YouTuber លោក Jimmy Donaldson ឬ Mr. Beast ដែលសន្យាថា នឹងផ្ដល់ថវិកាចំនួន ១លានដុល្លារ ស្មើនឹងការដាំដើមឈើ ១លានដើម ទៅឱ្យក្រុម TeamTrees ។ ខណៈពេលដែលវាមើលទៅដូចជាគាត់កំពុងនិយាយលេង (ព្រោះគាត់ពូកែខាង memes វិទ្យាសាស្ត្រ) គាត់ហាក់ដូចជាមានការច្បាស់លាស់ជាមួយនឹងគម្រោងនេះ និងគាំទ្រយ៉ាងពេញទំហឹង ហើយថែមទាំងបានដូរឈ្មោះគណនីផ្ទាល់ខ្លួននៅលើ Twitter ទៅជា Treelon ទៀតផង។ គួររំលឹកដែរថា កាលពីថ្ងៃទី២៥ ខែតុលា លោក

    October 30, 2019