- autoadmin
- អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និយាយថា មេដឹកនាំក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមឈ្មោះ Abu Bakr al-Baghdadi បានទទួលមរណភាពក្រោមប្រតិបត្តិការយោធាអាមេរិកនៅស៊ីរី។ លោក ត្រាំ បានផ្តល់ព័ត៌មានលម្អិតនៃបេសកកម្មនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯសេតវិមានកាលពីថ្ងៃអាទិត្យ។ លោកប្រធានាធិបតីបាននិយាយថា កម្លាំងប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារ ដោយតម្រង់ទៅលើមេដឹកនាំនៅភាគពាយព្យនៃខេត្ត Idlib កាលពីថ្ងៃសៅរ៍។ លោកបាននិយាយថា Baghdadi បានភៀសខ្លួនចូលក្នុងរូងក្រោមដីនៅពេលដែលទាហានអាមេរិកបានបិទច្រក ហើយសម្លាប់ខ្លួនដោយបំផ្ទុះអាវកាក់គ្រាប់បែកដែលគាត់ពាក់។ លោក ត្រាំ បាននិយាយថា ការចាប់ ឬសម្លាប់ Baghdadi គឺជា “អាទិភាពសន្តិសុខជាតិកំពូល” នៃរដ្ឋបាលរបស់លោក។ លោកបានមានប្រសាសន៍ថា ពិភពលោកឥឡូវនេះជាកន្លែងដែលមានសុវត្ថិភាពជាងមុន។ គួររំលឹកដែរថា
October 28, 2019 - អន្តរជាតិ
ស្ដាប់មើលទៅវាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ព្រោះថានៅស៊ុយអែតរដ្ឋរបស់ពួកគេនឹងមិនផ្តល់នូវបន្ទប់ការិយាល័យផ្ទាល់ខ្លួន, រថយន្តទំនើប ឬឋានន្ដរសក្ដិ ដល់អ្នកនយោបាយរបស់ពួកគេនោះទេ។ រដ្ឋមន្រ្តីស៊ុយអ៊ែត និងសមាជិកសភាមិនមានរថយន្ត ឬអ្នកបើកបរឯកជនផ្ទាល់ខ្លួនទេ ពួកគេធ្វើដំណើរចុះឡើងដូចជាមនុស្សធម្មតាគ្រប់គ្នា ពោលគឺពួកគេធ្វើដំណើរដោយជិះកង់ ឬនៅតាមឡានក្រុង និងតាមរថភ្លើងសាធារណៈ ដែលជាមធ្យោបាយធ្វើដំណើរមានមនុស្សច្រើនកកកុញ។ លើកលែងតែនាយករដ្ឋមន្រ្តីទេដែលមានភាពទំនើបក្នុងការប្រើប្រាស់ឡាន ប៉ុន្តែវានៅតែចេញពីកងកម្លាំងសន្តិសុខលើការរៀបចំអចិន្រ្តៃយ៍ប៉ុណ្ណោះ។ វាមិនមែនជារឿងចម្លែកទេដែលអ្នកនឹងឃើញរដ្ឋមន្ត្រីខុទ្ទកាល័យស៊ុយអែត ឬចៅហ្វាយក្រុងឈរតម្រង់ជួរនៅចំណតឡានក្រុង ឬរង់ចាំជើងរថភ្លើងដែលមានពោរពេញដោយមនុស្សយ៉ាងច្រើនច្រើន។ ម៉្យាងទៀតសូម្បីតែអ្នកនយោបាយដែលប្រើលុយពន្ធសាធារណៈ សម្រាប់ថ្លៃឈ្នួលតាក់ស៊ីក៏នឹងត្រូវប្រឈមនឹងការមើលងាយយ៉ាងខ្លាំងដែរ។ បើនិយាយទៅគឺវាខុសពីប្រទេសផ្សេងៗ ដែលនៅប្រទេសស៊ុយអែតសមាជិកសភាត្រូវបានគេចាត់ទុកថា “ជាអ្នកបម្រើសាធារណៈ” មិនមែនជាអភិជនវណ្ណៈខ្ពស់ជាង ឬត្រួតត្រាមនុស្សគ្រប់គ្នានោះទេ៕ អត្ថបទ៖ លីដា
October 26, 2019 - អន្តរជាតិ
ជាមធ្យមលោកអាចចំណាយប្រាក់ត្រឹមតែ ៥ ដុល្លារគឺអាចទិញប៊ឺហ្គឺរពីហាងល្បីៗមួយដុំមកញ៉ាំយ៉ាងឆ្ងាញ់ពិសារបានទៅហើយ តែយ៉ាងណាក្តីមានប៊ឺហ្គឺរពិសេសមួយដុំត្រូវបានគេរាយការណ៍ថា មានតម្លៃជិតដល់ ២០០ ដុល្លារឯណោះ។ បើយោងតាមសារព័ត៌មាន WORLDOFBUZZ បានឲ្យដឹងថា ប៊ឺហ្គឺរដ៏ថ្លៃនេះនឹងមានលក់នៅក្នុងប្រទេសសឹង្ហបុរី ដែលមានតម្លៃជាក់ស្តែង ២៥០ ដុល្លារសឹង្ហបុរី (១៨០ ដុល្លារអាមេរិក) និងត្រូវបានគេចាត់ទុកថា ជាប៊ឺហ្គឺរដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោកទៀតផង។ ប៊ឺហ្គឺរមួយដុំនេះមានគ្រឿងផ្សំពិសេសៗដូចជា៖ -នំបុ័ងមូលតូចៗរុំដោយមាស ២៤ ការ៉ាត់ (ជាប្រភេទសន្លឹកលោហៈធាតុដែលបង្កើតឡើងដោយមានលាយមាសសុទ្ធដើម្បីឲ្យមានពណ៌មាសប្រើសម្រាប់រុំនំបុ័ង និងអាចបកចោលបានពេលញ៉ាំ) -សាច់គោ Wagyu របស់ជប៉ុនទម្ងន់ ២០០ ក្រាម -ថ្លើមពពែ ឬថ្លើមទាមួយដុំ -ខ្ទឹមបារាំងវែងៗ (banana shallots)
October 26, 2019 - អន្តរជាតិ
ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos លែងជាបុរសដែលមានជាងគេបំផុតនៅលើពិភពលោកទៀតហើយ ប៉ុន្តែសូមកុំសោកស្តាយចំពោះមហាសេដ្ឋីរូបនេះអី ព្រោះយ៉ាងណាក៏គាត់នៅតែមានទ្រព្យតម្លៃ ១០៣.៩ ពាន់លានដុល្លារ។ របាយការណ៍ថ្មីមួយពី Forbes បាននិយាយថា ការធ្លាក់ចុះ ៧% នៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានធ្វើឱ្យគាត់ធ្លាក់មកលំដាប់ទី២ បន្ទាប់ពីសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ដែលគាត់មានទ្រព្យតម្លៃ ១០៥.៧ ពាន់លានដុល្លារ។ នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos បានក្លាយជាអ្នកមានបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៨ នៅពេលដែលគាត់ត្រូវបានគេរាយការណ៍ថា មានទ្រព្យសម្បត្តិសុទ្ធចំនួន
October 26, 2019 - អន្តរជាតិ
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅព្រឹកថ្ងៃទី២៥ ខែតុលា ក្រុមហ៊ុន Vinaconex (Song Da Water Investment JSC) ដែលជាអ្នកផ្គត់ផ្គង់ទឹកស្អាតសម្រាប់សង្កាត់ជាច្រើននៅភាគខាងលិចទីក្រុងហាណូយ បានសុំទោសជាសាធារណៈដល់អ្នកប្រើប្រាស់របស់ខ្លួន បន្ទាបពីរយៈពេល ១៧ថ្ងៃ ដែលក្រុមហ៊ុនមានបញ្ហាជាមួយទឹកដែលចែកចាយទៅឱ្យប្រជាជន។ គួររំលឹកដែរថា ប្រជាជននៅតំបន់រងផលប៉ះពាល់មានបញ្ហាជាមួយនឹងទឹករយៈពេលជាងកន្លះខែមកហើយ ដោយសារមានការហូរសំណល់ប្រេងចូលទៅក្នុងទន្លេរដា (Song Da) ។ ទឹកក៏ត្រូវបានគេរាយការណ៍ថា មានសារធាតុពុល styrene និងពពួកបង្កមហារីក carcinogenic ផងដែរ ដែលបណ្ដាលឱ្យមានការរិះគន់ជាច្រើនពីប្រជាជន។ ដើមឡើយក្រុមហ៊ុនមិនមានការទទួលស្គាល់កំហុសនោះទេ ដោយនិយាយថាវាមិនមែនជាកំហុសដែលពួកគេបង្កើតឡើងនោះទេ! ហើយថាពួកគេទៅវិញទេដែលជាអ្នករងគ្រោះធំបំផុត និងត្រូវចាំឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការសន្និដ្ឋានសិន។ ដូច្នេះហើយដើម្បីសុំទោសជាមួយនឹងវិបត្តិទឹកកន្លងទៅ ពួកគេសម្រេចឱ្យអ្នករងប៉ះពាល់ទាំងនោះទទួលបានទឹកទៅប្រើប្រាស់
October 26, 2019 - អន្តរជាតិ
ម៉ាឡេស៊ី៖ ថ្មីៗនេះមានសហគ្រិនជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះថា Azri Walter បានចែករំលែកសារដ៏រំភើបមួយនៅលើហ្វេសប៊ុក អំពីរបៀបដែលបុគ្គលិករបស់គាត់ម្នាក់បានចម្អិនបាយនៅការិយាល័យ ក្នុងគោលបំណងសន្សំប្រាក់សម្រាប់ម្តាយមេម៉ាយរបស់គាត់។ លោក Azri បានឱ្យដឹងថា បុរសនោះឈ្មោះ Habil ហើយនៅក្នុងរូបភាពដែលគាត់បានបង្ហោះគឺបង្ហាញថា Habil កំពុងសម្លឹងមើលបាយនៅក្នុងឆ្នាំងរបស់គាត់ ដែលគាត់កំពុងដាំហូបនៅក្នុងការិយាល័យ។ រូបភាពនោះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពិសេសគឺនៅពេលដែលអ្នកលេងបណ្ដាញទាំងនោះបានដឹងមូលហេតុពិតរបស់បុរសកតញ្ញូនេះ។ តាមសម្ដីរបស់លោក Azri Walter បានប្រាប់ថា ដំបូងឡើងគាត់មានការចម្លែកចិត្តដោយសារ Habil ទើបតែបើកប្រាក់ខែប្រហែល ២៤០ដុល្លារអាមរិក របស់គាត់សោះ ហេតុអ្វីគាត់ត្រូវមកហូបបាយក្នុងការិយាល័យបែបនេះ? ក្រោយមកលោក Habil ក៏បានរៀបរាប់ពីមូលហេតុរបស់គាត់ទៅឱ្យមេរបស់គាត់។ លោក Habil បានរៀបរាប់ថា
October 26, 2019 - អន្តរជាតិ
ជប៉ុន៖ ភ្លៀងធ្លាក់ខ្លាំងបណ្ដាលមកពីប្រព័ន្ធសម្ពាធទាបបានបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដីនៅភាគខាងកើត និងភាគឦសានប្រទេសជប៉ុន ដែលតំបន់ទាំងនេះក៏មិនទាន់បានធូរស្រាលពីផលប៉ះពាល់របស់ព្យុះ Hagibis កាលពីលើកមុនផងនោះ។ ក្នុងផងដែរមនុស្ស ៨នាក់ត្រូវបានបញ្ជាក់ថាស្លាប់នៅក្នុងខេត្តឈីបា ភាគខាងកើតទីក្រុងតូក្យូ។ មន្ត្រីបាននិយាយថា ទន្លេជាច្រើនដែលហូរកាត់ទីក្រុងមានការបាក់ច្រាំង ដូច្នេះហើយក្រុមមន្ត្រីកំពុងអំពាវនាវឱ្យពលរដ្ឋផ្លាស់ប្តូរទៅកាន់ទីកន្លែងខ្ពស់ៗ និងបង្កើនការប្រុងប្រយ័ត្ន។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងថា ទីក្រុងអ៊ីជីហារ៉ា នៅក្នុងខេត្តឈីបា មានភ្លៀងធ្លាក់ច្រើនជាង ២៨០ មីលីម៉ែត្រ ក្នុងរយៈពេល ១២ម៉ោងកាលពីថ្ងៃសុក្រ ដោយគិតត្រឹមរយៈពេលតែកន្លះថ្ងៃប៉ុណ្ណោះ ចំនួនទឹកភ្លៀងកើនលើសចំនួនសរុបប្រចាំខែជាមធ្យមសម្រាប់ខែតុលាទៅទៀត។ ជើងហោះហើរខ្លះទៅអាកាសយានដ្ឋានណារីតាត្រូវបានលុបចោលកាលពីថ្ងៃសុក្រ ដោយសារភ្លៀងដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរដែលប្រើប្រាស់ព្រលានយន្តហោះអន្តរជាតិធំបំផុតមួយរបស់ប្រទេសនេះ៕ អត្ថបទ៖ លីដា
October 26, 2019 - អន្តរជាតិ
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថ្មីរបស់ជប៉ុនបានលាលែងពីតំណែងភ្លាមៗ បន្ទាប់ពីរងការចោទប្រកាន់ថាបានរំលោភច្បាប់បោះឆ្នោត។ សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ BBC បាននិយាយថា លោក Isshu Sugawara បានផ្តល់ត្រសក់ស្រូវ ក្រូច ពងត្រី និងទឹកដោះឃ្មុំ (royal jelly) ។ គាត់ក៏ត្រូវបានគេនិយាយថា បានផ្តល់ប្រាក់ចំនួន ២០,០០០យ៉េន (១៨៥ដុល្លារអាមេរិក) ដល់ក្រុមគ្រួសារអ្នកគាំទ្រផងដែរ។ ប៉ុន្តែទោះបីទឹកចិត្តគាត់ល្អយ៉ាងណា ច្បាប់របស់ជប៉ុនហាមឃាត់ដាច់ខាតមិនឱ្យអ្នកនយោបាយ ផ្ញើអំណោយទៅម្ចាស់សន្លឹកឆ្នោតនៅក្នុងមណ្ឌលបោះឆ្នោតរបស់ពួកគេនោះទេ។ ការចោទប្រកាន់នេះបានលេចចេញជាលើកដំបូងនៅក្នុងទស្សនាវដ្តីប្រចាំសប្តាហ៍ Shukan Bunshun ដែលបាននិយាយថា លេខារបស់លោក Sugawara បានផ្តល់ប្រាក់ចំនួន ២០,០០០យ៉េន ដល់ក្រុមគ្រួសារនៃអ្នកដែលបានស្លាប់។ វាជាទម្លាប់នៅក្នុងប្រទេសជប៉ុនក្នុងការផ្តល់ប្រាក់ជាការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារដែលមានទុក្ខព្រួយ ដែលត្រូវបានគេស្គាល់ថាជា
October 25, 2019 - អន្តរជាតិ
លោកយាយអាយុ ៧៥ឆ្នាំម្នាក់ មកពីប្រទេសកូរ៉េខាងត្បូងម្នាក់ កំពុងបង្ហាញពីអ្វីដែលគេហៅថា “អាយុគ្រាន់តែតួលេខប៉ុណ្ណោះ” ខណៈដែលគាត់បានឈ្នះពានរង្វាន់ក្នុងការប្រកួតកាយវប្បកម្មមួយ ដែល Koreaboo និយាយថា គាត់ឈរក្នុងចំណាត់ថ្នាក់លេខ២។ លោកយាយមានឈ្មោះថា Lim Jong So កើតនៅឆ្នាំ១៩៤៤ ហើយគាត់ជាមនុស្សសកម្មខ្លាំងណាស់តាំងតែពីនៅក្មេង ប៉ុន្តែគាត់ទើបតែបានផ្ដោតលើការហាត់ប្រាណនៅពេលដែលគាត់មានវ័យចំណាស់ទៅហើយ ក៏ព្រោះតែសុខភាពរបស់គាត់។ គាត់បាននិយាយថា៖ “ខ្ញុំចូលចិត្តធ្វើលំហាត់ប្រាណ ដូច្នេះខ្ញុំបានធ្វើការរាំតាមចង្វាក់ភ្លេងអស់រយៈពេល ៣៥ឆ្នាំ ប៉ុន្តែខ្ញុំមានជំងឺស្វិត stenosis ” គាត់បន្ថែមថា៖ “ខ្ញុំមិនអាចដើរដោយប្រើជើងខាងស្តាំរបស់ខ្ញុំទេ ហើយជាផ្នែកមួយនៃការព្យាបាលខ្ញុំចាប់ផ្តើមទៅកន្លែងហាត់ប្រាណកាលពីខែឧសភាឆ្នាំមុន”។ ជាមួយនឹងការធ្វើលំហាត់ប្រាណទៀងទាត់រាងកាយរបស់គាត់បានប្រសើរឡើង ហើយធ្វើឱ្យគាត់អាចចូលរួមប្រកួតប្រជែងស្ត្រីអាយុលើសពី៣០ឆ្នាំ។ គាត់និយាយថា ការទទួលបានជោគជ័យនៅអ្វីមួយទាមទារឱ្យធ្វើវាដោយភាពជឿជាក់ និងការប្រឹងប្រែងខ្លះ។ គាត់ក៏បានជំរុញឱ្យអ្នករាល់ចាប់យកក្តីសុបិន្តរបស់ពួកគេដោយមិនគិតពីអាយុ។
October 25, 2019 - អន្តរជាតិ
ស្រាវីស្គីមួយដបនេះត្រូវបានដាក់លក់ក្នុងតម្លៃថ្លៃបំផុតគឺ ១.៥លានផោន (១.៩លានដុល្លារអាមេរិក) នៅក្នុងការដេញថ្លៃមួយ ដែលធ្វើឡើងដោយក្រុមហ៊ុនដេញថ្លៃវត្ថុប្រណីត Sotheby’s ។ វីស្គីនេះមានឈ្មោះថា The Macallan 1926 ដែលមានអាយុកាល ៦០ឆ្នាំ នៅក្នុងប្រអប់ឈើលេខ ២៦៣ ហើយវាត្រូវបានធ្វើឡើងដោយស្រូវសាលី malt តែមួយមុខគត់។ គួរឱ្យដឹងដែរថា វីស្គីធ្វើចេញពីគ្រាប់ធញ្ញជាតិមួយមុខបែបនេះ ភាគច្រើនគឺមានតម្លៃថ្លៃខ្លាំងណាស់។ វីស្គីចេញពីប្រអប់ឈើលេខ ២៦៣ ដដែលនេះក៏ធ្លាប់ត្រូវបានគេដាក់លក់ក្នុងតម្លៃ ១.២ផោន ផងដែរ ដែលវាគឺជាកំណត់ត្រាចាស់។ វាគឺជាស្រាវីស្គី ១ ក្នុងចំណោមស្រាប ៤៦០ដប ដែលកំពុងត្រូវបានបង្ហាញដោយអ្នកប្រមូលទិញអាមេរិកម្នាក់ ដែលបានចំណាយពេល ២០ឆ្នាំ
October 25, 2019









