- autoadmin
- រថយន្ត
ក្រុមហ៊ុន Ford នៅថ្ងៃព្រហស្បតិ៍នេះប្រកាសថា ពួកគេនឹងដាក់បង្ហាញរថយន្តដើរដោយថាមពលអគ្គីសនីដំបូងបង្អស់របស់ខ្លួន ដែលមានឈ្មោះថា “Mach 1” ដែលការរចនាគឺបំផុសគំនិតដោយរថយន្តម៉ាក Mustang ។ ក្រុមហ៊ុនផលិតរថយន្តដែលមានអាយុកាលមួយសតវត្សរ៍នេះ បានលាក់ជិតជាយូរមកហើយនៅអ្វីដែលត្រូវរំពឹងពីរថយន្តប្រភេទ SUV អគ្គិសនីរបស់ខ្លួន ក្រៅពីនិយាយថាវានឹងយកគំំរូតាមរថយន្ត Mustang ដ៏ល្បីល្បាញរបស់ក្រុមហ៊ុន ហើយថាវានឹងអាចធ្វើដំណើរបានចម្ងាយជាង 300ម៉ាយ (480គីឡូម៉ែត្រ) ពេលសាកថ្មពេញម្ដង។ រថយន្តថ្មីនេះក៏ត្រូវបានគេប្រទះឃើញជាច្រើនដងក្នុងប៉ុន្មានខែថ្មីៗនេះ នៅក្នុងការធ្វើតេស្ត camouflage។ មានការរំពឹងទុកថា វានឹងមានតម្លៃប្រហែល ៥០,០០០ដុល្លារ។ រថយន្ត EV ស៊េរីថ្មីនេះត្រូវបានគេរំពឹង ថានឹងក្លាយជារថយន្តគំរូមួយរបស់ក្រុមហ៊ុន Ford ដែលជាចំណែកមួយនៃទឹកប្រាក់ចំនួន 11
October 25, 2019 - អន្តរជាតិ
ចិន៖ ហាងកាហ្វេមួយនៅក្រុងឆេនឌូ នៃខេត្តស៊ីឈួន បានប្តេជ្ញាបញ្ឈប់ការលាបពណ៌សត្វឆ្កែឱ្យមើលទៅដូចជាខ្លាឃ្មុំផេនដា បន្ទាប់ពីមានការផ្ទុះកំហឹងតាមអ៊ិនធឺណេតកន្លងមក។ វីដេអូនៃហាងកាហ្វេ ដែលមានឈ្មោះថា “Cute Pet Games” (ហ្គេមសត្វចិញ្ចឹម) ត្រូវបានបង្ហោះនៅលើបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមជាច្រើន ដែលបង្ហាញឱ្យឃើញឆ្កែពូជ chow chow ត្រូវបានគេយកមកហាយឡាយពណ៌ដូចជាខ្លាឃ្មុំផេនដា។ វាមើលទៅគួរឱ្យស្រឡាញពិតមែន ប៉ុន្តែវាជាការរំលោភសិទ្ធិរបស់សត្វ ហើយអាចមានផលប៉ះពាល់ចំពោះសត្វទៀតផង។ ម្ចាស់ហាងកាហ្វេដែលមានឈ្មោះថា Huang បានពន្យល់ពីរបៀបដែលហាងរបស់គាត់ ផ្តល់នូវថ្នាំលាបពណ៌ឱ្យសត្វចិញ្ចឹមរបស់អតិថិជន ដើម្បីមើលទៅដូចខ្លាឃ្មុំផេនដាក្នុងតម្លៃ ១៥០០យ័ន (២១០ដុល្លារ) ។ លោក Huang បញ្ជាក់ថាថ្នាំត្រូវបាននាំចូលពីប្រទេសជប៉ុន ហើយនឹងមិនបង្កគ្រោះថ្នាក់ដល់សត្វឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយអ្នកលេងអ៊ីនធឺណេតចិននៅតែមិនជឿលើការអះអាងរបស់គាត់ ព្រោះពួកគេគិតថាវាមានផលប៉ះពាល់ដល់សត្វដែលយើងខំស្រឡាញ់ថ្នាក់ថ្នម។
October 25, 2019 - អន្តរជាតិ
អ្នកស្លាប់ទាំង ៣៩នាក់ ក្នុងនោះមានស្ដ្រី ៨នាក់ និងបុរស ៣១នាក់ ត្រូវបានរកឃើញនៅក្នុងរថយន្ដដឹកទំនិញបំពាក់ប្រព័ន្ធបង្កកមួយ ក្នុងទីក្រុង Essex ប្រទេសអង់គ្លេស ត្រូវបានប៉ូលីសអង់គ្លេសបញ្ជាក់ថា ជាជនជាតិចិន។ កាលៈទេសៈពេញលេញជុំវិញការស្លាប់របស់ពួកគេ និងមូលហេតុនៃការធ្វើដំណើរនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយឧប្បត្តិហេតុនេះត្រូវបានគេជឿជាក់ថាជាករណីនៃការជួញដូរមនុស្ស ហើយកំពុងត្រូវបានស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់។ ប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថា មនុស្សទាំង ៣៩នាក់ អាចត្រូវបានកកដល់ស្លាប់នៅក្នុងឡាននោះ ដោយសារសីតុណ្ហភាពរបស់វាគឺទាបដល់ -២៥អង្សាសេ (-១៣ហ្វារិនហៃ) ។ បន្ទាប់ពីការរកឃើញនេះស្ថានទូតចិននៅទីក្រុងឡុងដ៍បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា “យើងអានដោយអស់ពីចិត្តនូវរបាយការណ៍អំពីការស្លាប់របស់មនុស្ស ៣៩នាក់ នៅ Essex ប្រទេសអង់គ្លេស។ យើងកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយប៉ូលីសអង់គ្លេស ដើម្បីស្វែងរកការបញ្ជាក់ និងការបញ្ជាក់ពីរបាយការណ៍ដែលពាក់ព័ន្ធ”
October 25, 2019 - អន្តរជាតិ
មនុស្សប្រមាណ ២,០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ នៅពេលភ្លើងឆេះព្រៃកំពុងឆ្លងកាត់រដ្ឋកាលីហ្វ័រញ៉ា។ នាយកដ្ឋានការពារអគ្គីភ័យរបស់រដ្ឋបាននិយាយថា អគ្គីភ័យ Kincade បានឡោមព័ទ្ធដីទំហំ ១០,០០០ ហិចតា នៅក្នុងតំបន់ Sonoma County ហើយពួកគេនៅមិនទាន់គ្រប់គ្រងវាបាននៅឡើយទេ។ អ្នកនាំពាក្យអគ្គិភ័យបាននិយាយថា វាកំពុងត្រូវបានជំរុញដោយខ្យល់បក់ខ្លាំង ហើយកំពុងធ្វើដំណើរទៅភាគខាងត្បូង។ គួររំលឹកដែរថា រដ្ឋកាលីហ្វ័រញ៉ាកាលពីឆ្នាំមុនក៏ជួបហេតុការអគ្គិភ័យឆេះព្រៃបែបនេះដែរ ដែលវាបានសម្លាប់មនុស្សប្រហែល ១០០នាក់។ អគ្គិភ័យកំពុងធ្វើចលនាប្រមាណ ៧៥ម៉ាយ (១២០គីឡូម៉ែត្រ) ភាគខាងជើងនៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា កម្លាំងខ្យល់បក់ខ្លាំងមានល្បឿនរហូតដល់ ៧០ម៉ាយ/ម៉ោង (១១២គីឡូម៉ែត្រ) បានជះឥទ្ធិពលដល់ផ្នែកជាច្រើនរបស់រដ្ឋ។ ខ្យល់ត្រូវបានគេរំពឹងថា នឹងអន់ថយទៅវិញនៅថ្ងៃសុក្រ
October 25, 2019 - អន្តរជាតិ
បើយោងតាម BBC បានឱ្យដឹងថា ថ្មីៗនេះមានក្រុមហ៊ុនអាមេរិកឈ្មោះថា Biogen បានបង្កើតនូវឱសថម៉្យាង ដែលមានសមត្ថភាពក្នុងការពន្យាជំងឺវង្វេងវង្វាន់ (Alzheimer) ហើយពួកគេក៏បានអះអាងដែរថា មិនទាន់មានឱសថណាមានសមត្ថភាពដូចឱសថរបស់ពួកគេនោះទេ ហើយបើអាចគឺអាចបានត្រឹមតែជួយរោគសញ្ញាតិចតួចប៉ុណ្ណោះ។ ឱសថនោះមានឈ្មោះថា “aducanumab” ហើយក្រុមហ៊ុន Biogen ក៏កំពុងសម្លឹងរកមើលការអនុម័តបទប្បញ្ញត្តិនៅសហរដ្ឋអាមេរិកលើ “របកគំហើញថ្មី” ហើយបើទទួលបានសិទ្ធិពួកគេនឹងចាប់ផ្ដើមការផលិតនៅ ឆ្នាំ២០២០ ។ ដំណើរការអនុម័តអាចចំណាយពេលមួយ ឬពីរឆ្នាំ។ ប្រសិនបើទទួលបានជោគជ័យ ក្រុមហ៊ុនមានគោលបំណងផ្តល់ថ្នាំដំបូងដល់អ្នកជំងឺ ដែលបានចុះឈ្មោះក្នុងការសិក្សាគ្លីនិកនៃថ្នាំនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយការអះអាងរបស់ពួកគេហាក់ផ្ដល់ការភ្ញាក់ផ្អើលមែនទែន ដោយសារកាលពីខែមីនា ដើមឆ្នាំនេះ ពួកគេបានសម្រេចចិត្តឈប់ផលិតថ្នាំនេះតទៅទៀត ព្រោះថាពួកគេមានបញ្ហាលទ្ធផលធ្វើតេស្តថ្នាំមិនគាប់បំណង។ ប៉ុន្តែការរកឃើញថ្មី បានធ្វើឱ្យពួកគេខិតខំប្រឹងប្រែងបន្ថែមទៀត។ ក្រុមហ៊ុន Biogen
October 24, 2019 - អន្តរជាតិ
បង់ក្លាដែស៖ រដ្ឋអាជ្ញាបាននិយាយថា មនុស្ស ១៦នាក់ រួមមានទាំងនាយកសាលាសាសនាម្នាក់ ត្រូវបានគេសម្រេចកាត់ទោសប្រហារជីវិតកាលពីថ្ងៃព្រហស្បតិ៍នេះ ពីបទឃាតកម្មលើក្មេងស្រីជំទង់អាយុ ១៨ឆ្នាំម្នាក់។ ដើមហេតុគឺនាយកនោះបានយាយីផ្លូវភេទនាង ហើយនាង Nusrat Jahan បានប្ដឹងនាយកម្នាក់នោះ។ រឿងរ៉ាវបន្ទាប់គឺនាយកសាលានោះបង្ខំឱ្យនាងដកពាក្យបណ្ដឹង ប៉ុន្ដែនាងមិនព្រមនោះទេ ទើបនាយកនិងបក្ខពួកបានរៀបគម្រោងបោកនាងឱ្យឡើងទៅដំបូលសាលា។ ក្រុមឃាតករបានចាក់ប្រេងកាតទៅលើនាង ហើយបានដុតនាងទាំងរស់នៅលើដំបូលសាលា Madrasa កាលពីខែមេសា នៅភាគអាគ្នេយ៍នៃស្រុក Feni ។ រដ្ឋអាជ្ញាសាធារណៈលោក Hafez Ahmed បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីការប្រកាសសាលក្រមថា៖ “យើងសប្បាយចិត្តនឹងការកាត់សេចក្តីនេះ” ។ ប៉ូលីសបាននិយាយថា នៅក្នុងការសាកសួរចម្លើយជនល្មើសទាំងនោះ ឃាតកម្មត្រូវបានធ្វើឡើងតាមបញ្ជារបស់នាយកសាលា។ មរណភាពរបស់
October 24, 2019 - អន្តរជាតិ
អ្នកវិទ្យាសាស្ត្រដែលបានបង្កើតបច្ចេកវិទ្យាត្រួសត្រាយផ្លូវ ដើម្បីធ្វើតេស្តកម្រិតជាតិស្ករក្នុងឈាមកាលពី ៤០ឆ្នាំមុន ទីបំផុតពេលនេះគាត់បានទទួលសំណងចំនួន ២លានផោន (២.៥៨លានដុល្លារអាមេរិក) បន្ទាប់ពីការតស៊ូតាមផ្លូវច្បាប់អស់រយៈពេល ១៣ឆ្នាំ។ លោកសាស្រ្តាចារ្យ Ian Shanks អាយុ ៧១ឆ្នាំ មកពី Dundee ប្រទេសស្កុតឡេន ជាអ្នកដែលបានបង្កើតឧបករណ៍ សម្រាប់វាស់កំហាប់គ្លុយកូសក្នុងឈាម និងវត្ថុរាវផ្សេងៗទៀត ដែលកាលនោះគាត់កំពុងធ្វើការឱ្យក្រុមហ៊ុន Unilever នៅ Bedfordshire ក្នុងទសវត្ស ឆ្នាំ១៩៨០។ ប៉ុន្តែជាច្រើនឆ្នាំមកនេះគាត់មិនដែលទទួលបានសំណងអ្វីនោះទេ ហើយ Unilever បានផលចំណេញពីប៉ាតង់រហូតដល់ទៅ ២៤លានផោន ឯណោះ ហើយប្រសិបើគិតទៅតម្លៃនោះអាចកើនដល់ ១ពាន់លានផោន បើការបង្កើតរបស់គាត់ត្រូវបានធ្វើអាជីវកម្មពេញលេញ។
October 24, 2019 - អន្តរជាតិ
អង់គ្លេស៖ បុរសវ័យ ៣៨ឆ្នាំ ម្នាក់បានចងកសម្លាប់ខ្លួន នៅពេលដែលគាត់មិនអាចទ្រាំទ្រនឹងការឈឺចាប់ ដែលបណ្តាលមកពីធ្មេញថ្គាមទាល់របស់គាត់។ យោងតាម Daily Mail បុរសនោះឈ្មោះថា Anthony Hoskins មកពី Southampton បានចាប់ផ្តើមឈឺធ្មេញធ្ងន់ធ្ងរ កាលពីខែមករា ហើយគាត់ក៏បានទៅជួបពេទ្យធ្មេញ ប៉ុន្តែគ្មានការណាត់វះកាត់ធ្មេញថ្គាមទាល់ណាមួយត្រូវបានធ្វើឡើងនោះទេ។ ឈ្មោះរបស់លោកគឺនៅក្នុងបញ្ជីរង់ចាំយូរមកហើយ គឺក្នុងបញ្ជីមជ្ឈមណ្ឌលសេវាសុខភាពជាតិ (NHS) ដើម្បីរង់ចាំការដកធ្មេញ។ ក្រោយមកនៅក្នុងខែកុម្ភៈ ម្តាយរបស់ Anthony ឈ្មោះ Shirley បានចាប់ផ្តើមសន្សំប្រាក់ ដូច្នេះ Anthony អាចទទួលបានការព្យាបាល ដោយគាត់ត្រូវការប្រាក់ ១,៥០០ ផោន
October 24, 2019 - រថយន្ត
ផ្នែកខាងលិចនៃប្រទេសសឹង្ហបុរីទាំងមូល នឹងក្លាយជាកន្លែងសាកល្បងយានយន្តស្វ័យភាព Autonomous Vehicles (AVs) ក្រោមផែនការដែលបានបង្ហាញដោយអាជ្ញាធរដឹកជញ្ជូនផ្លូវគោក (LTA) នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែតុលា។ ផែនការនេះនឹងរួមបញ្ចូលតំបន់មួយចំនួនដូចជា៖ Woodlands, Bukit Merah និង Choa Chu Kang ហើយផ្លូវសាធារណៈចម្ងាយជាង ១,០០០គីឡូម៉ែត្រ ត្រូវបានបើកសម្រាប់ការសាកល្បងយានយន្តបើកបរដោយខ្លួនឯងនេះ។ ការពង្រីកនេះនឹងអនុញ្ញាតឱ្យអង្គការធ្វើតេស្តយានយន្តទាំងនេះជាបណ្តើរៗ ក្នុងបរិបទចរាចរណ៍ និងស្ថានភាពផ្លូវកាន់តែទូលំទូលាយ។ នៅក្នុងការប្រៀបធៀបកន្លែងសាកល្បងធំបំផុតនាពេលបច្ចុប្បន្ននេះ នៅក្នុងតំបន់ Buona Vista មានផ្លូវប្រហែល ៧០គីឡូម៉ែត្រប៉ុណ្ណោះ សម្រាប់ការធ្វើតេស្ត។ កន្លែងសាកល្បងដែលត្រូវបានពង្រីកនឹងរួមបញ្ចូលកន្លែងសាកល្បងដែលមានស្រាប់នៅ Buona Vista, Sentosa,
October 24, 2019 - អន្តរជាតិ
អង់គ្លេស៖ សាកសពមនុស្ស ៣៩នាក់ ត្រូវបានគេរកឃើញនៅក្នុងកុងតឺន័រដឹកទំនិញមួយ នៅជិតទីក្រុងឡុងដ៍កាលពីថ្ងៃពុធ។ ប៉ូលីសនិយាយថា ឡានដឹកទំនិញនោះគឺមកពីប្រទេសបែលហ្ស៊ិក ប៉ុន្តែយ៉ាងណាក៏ដោយគេមិនដឹងថាអ្នកចំណាកស្រុកទាំងនោះមកពីខាងណាឱ្យប្រាកដនោះទេ។ ចំណែកអ្នកបើកបរឡាននោះមានឈ្មោះថា Mo Robinson អាយុ ២៥ឆ្នាំ មកពីអៀរឡង់ខាងជើង ក៏ត្រូវបានប៉ូលីសក្របួចចាប់បានរួចហើយ ក្រោមជាប់ការសង្ស័យីបទឃាតកម្ម។ ពួកគេកំពុងសាកសួរបុរសនោះអំពីព័ត៌មានលម្អិត រួមទាំងប្រភពដែលជនរងគ្រោះមកពីណាផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់រាយការណ៍ថា ជនចំណាកស្រុកទាំងនោះអាចត្រូវបានកករហូតដល់ស្លាប់ ព្រោះឡានដឹកទំនិញត្រូវបានបំពាក់ដោយប្រព័ន្ធបង្កក ហើយបើតាម DailyMail បាននិយាយថា ពួកគេកកស្លាប់ក្រោមភាពត្រជាក់ -២៥អង្សាសេ ។ ម៉្យាងទៀតវាមិនមែនជាលើកទីមួយនោះទេ ដោយមានករណីជាច្រើនដែលជនអន្ដោប្រវេសន៍ព្យាយាមចូលប្រទេសអឺរ៉ុបដោយខុសច្បាប់ ហើយត្រូវបានគេរកឃើញថាស្លាប់នៅក្នុងរថយន្តដឹកទំនិញ ឧ៖ ដូចជាកាលពីឆ្នាំ២០១៥ សាកសពមនុស្សជាង ៧០នាក់
October 24, 2019









