- autoadmin
- អន្តរជាតិ
របាយការណ៍ថ្មីមួយពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ ដែលចេញផ្សាយកាលពីសប្ដាហ៍មុនបាននិយាយថា អត្រានៃការធ្វើអត្តឃាតបានកើនឡើង ៥៦% ចំពោះមនុស្ស ដែលមានអាយុពី ១០ ទៅ ២៤ឆ្នាំ ក្នុងរយៈពេល ១០ឆ្នាំ មកនេះ។ របាយការណ៍បានរកឃើញថា ការធ្វើអត្តឃាត គឺជាបុព្វហេតុ ទី២ នៃការស្លាប់ចំពោះមនុស្សវ័យក្មេង។ ក្នុងនោះផងដែរអត្រាយុវវ័យ និងមនុស្សពេញវ័យមានស្ថេរភាពពី ឆ្នាំ២០០០ ដល់ ២០០៧ ប៉ុន្តែចន្លោះពី ឆ្នាំ២០០៧ ដល់ ឆ្នាំ២០១៧ ចំនួនបានកើនឡើងពី ៦.៨នាក់ ក្នុង ១០០,០០០នាក់ ដល់ ១០.៦ ក្នុងចំណោម
October 21, 2019 - បច្ចេកវិទ្យា
ជាមួយនឹងក្រុមថ្មី Amazon Global Selling នឹងជួយបណ្តុះបណ្តាលអាជីវកម្មអំពីការលក់ផលិតផលរបស់ពួកគេនៅលើវេបសាយ Amazon រួមទាំងការបង្កើតបញ្ជីធាតុ ឬការប្រើប្រាស់សេវាកម្ម FBA (ការបំពេញដោយក្រុមហ៊ុន Amazon) និងសកម្មភាពផ្សេងទៀត។ លោក Bernard Tay នាយកផ្នែកសេវាកម្មអតិថិជនរបស់ក្រុមហ៊ុន Amazon និងជានាយក Amazon Global Selling អាស៊ីអាគ្នេយ៏, អូស្ត្រាលី និងនូវែលសេឡង់ បានលើកឡើងថា ការចាប់ផ្តើមក្រុមលក់ Amazon Global Selling នៅវៀតណាមនឹងជួយដល់អាជីវកម្ម ផ្តល់ឱកាសដល់អ្នកលក់នាំចេញផលិតផលក្នុងស្រុក ក៏ដូចជាក្លាយជាស្ពានដល់អតិថិជនសកលរបស់ក្រុមហ៊ុន Amazon ។
October 21, 2019 - Nissan Auto Tech
កាលពីខែកក្កដា ឆ្នាំ២០១៩ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ឯកឧត្ដម Eldeen Husaini Mohd Hashim និងមន្រ្តីស្ថានទូតជាច្រើន បានរួមគ្នាទៅទស្សនាបន្ទប់តាំងបង្ហាញនីសាន់ របស់ក្រុមហ៊ុន តាន់ចុងម៉ូធ័រខេមបូឌា និងមជ្ឈមណ្ឌលសេវាកម្មថែទាំ Aftersales Service នៅភ្នំពេញ។ ក្រុមហ៊ុន តាន់ចុងម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន តាន់ចុងហូលឌីង (ម៉ាឡេស៊ី) និងជាអ្នកចែកចាយផ្តាច់មុខនូវរថយន្តម៉ាកនីសាន់នៅកម្ពុជា។ គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីជួបជាមួយពាណិជ្ជករម៉ាឡេស៊ី ដើម្បីរៀន និងមានការយល់ដឹងអំពីប្រតិបត្តិការ និងប្រវត្តិសាស្រ្តរបស់ពួកគេ។ វាក៏ដើម្បីស្វែងរកឱកាសផ្សេងទៀតជាមួយនឹងគោលបំណងនៃការលើកកម្ពស់ការតភ្ជាប់រវាងសហគមន៍ធុរកិច្ចម៉ាឡេស៊ី និងកម្ពុជា។ វាក៏អនុញ្ញាតឱ្យធុរកិច្ចម៉ាឡេស៊ីបំភ្លឺស្ថានទូតអំពីបញ្ហាប្រឈម ដែលពួកគេប្រឈមមុខជាមួយចេតនាដើម្បីដឹងថា
October 21, 2019 - អន្តរជាតិ
ការសិក្សាថ្មីមួយដែលចុះផ្សាយក្នុងទិនានុប្បវត្តិសមាគមវេជ្ជសាស្ត្រអាមេរិក (American Medical Association) បង្ហាញថា ប្រាក់ចំណូលខ្ពស់អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ខណៈពេលដែលការកាត់បន្ថយប្រាក់ឈ្នួលបង្កើនហានិភ័យ ១៧% ។ វាជាការរកឃើញដោយក្រុមអ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យ Brigham និង មន្ទីរពេទ្យស្ត្រីនិងសាលាវេជ្ជសាស្ត្រហាវ៉ាដ ដែលបានតាមដានអ្នកចូលរួមចំនួន ៩,០០០នាក់ ដែលមានអាយុចន្លោះពី ៤៥ ទៅ ៦៤ឆ្នាំ សម្រាប់រយៈពេល ១៧ឆ្នាំ។ ក្រុមស្រាវជ្រាវបានរកឃើញថា អ្នកដែលមានប្រាក់ខែកើនឡើង ៥០% ក្នុងរយៈពេល ៦ឆ្នាំ មានអត្រាថយចុះហានិភ័យនៃជំងឺបេះដូង ១៥% ខណៈអ្នកដែលប្រាក់ខែធ្លាក់ចុះ ៥០% មានហានិភ័យនៃជំងឺបេះដូងកើនឡើង ១៧% ។ សមាជិកក្រុមសិក្សាឈានមុខ
October 21, 2019 - រថយន្ត
Lexus បានត្រៀមលក្ខណរួចជាស្រេច ដើម្បីផ្សព្វផ្សាយរថយន្ត LC Convertible (បើកដំបូល) ជាមួយនឹងការថតរូប photoshoot នៅឯផ្លូវសាធារណៈមួយ។ ក្នុងនោះផងដែរអ្នកស៊ើបការណ៍របស់ Carscoop ក៏បាននៅទីនោះ ដើម្បីថតរូបស៊េរីថ្មីនេះ។ អ្វីដែលអ្នកស៊ើបការណ៍ទទួលបានពីកន្លែង photoshoot គឺ Lexus ពណ៌ទឹកប៉ិចនេះបំពាក់ដោយម៉ាស៊ីន powertrains ដដែល ប៉ុន្តែដំបូលបើករបស់វាមានលក្ខណៈល្អប្រសើរជាងមុន។ មាន 2ជម្រើស គឺ LC 500h (Hybrid) ម៉ាស៊ី V6, ទំហំចំណុះ 3.5លីត្រ, កម្លាំង 345សេះ និង
October 21, 2019 - រថយន្ត
ក្រុមហ៊ុន TOYOTA និងបុត្រសម្ព័នរបស់ខ្លួនគឺ Lexus បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកដំណើរការរថយន្តអគ្គិសនី ៣ម៉ូដែល នៅឆ្នាំ 2021 ។ ដោយដកស្រង់សម្ដីរបស់ “រនុកក្នុង” ដែលមិនបញ្ចេញឈ្មោះបានអះអាងថា ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុននេះនឹងបញ្ចេញរថយន្តអគ្គីសនី ( electric powertrains) ប៉ុន្តែពួកគេនៅតែមិនបញ្ចេញការប្រកាសណាមួយទាក់ទងនឹងរថយន្តទាំងនេះនោះទេ។ វាក៏ត្រូវបានគេរាយការណ៍ផងដែរថា ទាំងពីរក្រុមហ៊ុននឹងបញ្ចេញស៊េរីកូនកាត់ថ្មី plug-in hybrid (ស៊ីសាំង, អាគុយ និងអគ្គិសនី) ផងដែរ។ ថ្លែងនៅក្នុងពិធីបង្ហាញរថយន្ត RX ស៊េរីចុងក្រោយ លោក Naoisha Hatta អគ្គនាយករងនៃក្រុមហ៊ុន Lexus បាននិយាយថា
October 21, 2019 - បច្ចេកវិទ្យា
តាមប្រភព Nikkei បានរាយការណ៍ថា ក្រុមហ៊ុនជប៉ុន NEC និង Sumitomo Corp បានយល់ព្រមកាលពីថ្ងៃសុក្រ លើកិច្ចសន្យាដើម្បីអភិវឌ្ឍផ្កាយរណបមួយសម្រាប់រដ្ឋាភិបាលវៀតណាម ដែលនឹងជួយព្យាករណ៍អាកាសធាតុធំៗ និងអង្កេតលើលទ្ធផលខូចខាត។ នេះជាលើកទីមួយដែលក្រុមបច្ចេកវិទ្យា NEC នឹងនាំចេញផ្កាយរណបទៅក្រៅប្រទេស (វៀតណាម) ។ ហិរញ្ញប្បទានភាគច្រើនសម្រាប់គម្រោង និងការបញ្ជាទិញផ្កាយរណបត្រូវបានប៉ាន់ប្រមាណថា មានតម្លៃជាង ២០ពាន់លានយ៉េន (១៨៤លានដុល្លារអាមេរិក) ដែលនឹងត្រូវបានគ្របដណ្តប់ដោយប្រាក់កម្ចីយ៉េនគាំទ្រដោយរដ្ឋ ដែលផ្តល់ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន។ គម្រោងនេះក៏អាចចាត់ទុកថា ជាចំណងដៃគូថ្មីសម្រាប់ជប៉ុន-វៀតណាមផងដែរ។ សារព័ត៌មាន Nikkei បន្ថែមថា រដ្ឋាភិបាលវៀតណាមគ្រោងនឹងបាញ់បង្ហោះផ្កាយរណបសង្កេតមើលផែនដីឱ្យបានឆាប់បំផុតនៅ ឆ្នាំ២០២៣ ដោយសារវៀតណាមក៏ទទួលរងការវាយប្រហារពីទឹកជំនន់ និងព្យុះទីហ្វុងជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ NEC
October 21, 2019 - អន្តរជាតិ
ប្រទេសជប៉ុនកំពុងរៀបចំខ្លួន ដើម្បីប្រារព្ធពិធីគ្រងរាជ្យថ្វាយជូនអធិរាជ Naruhito នៅឯវិមានអធិរាជក្នុងទីក្រុងតូក្យូ នៅថ្ងៃអង្គារនេះ។ អធិរាជ Naruhito នឹងចូលរួមក្នុងពិធីនៅថ្ងៃអង្គារ ដើម្បីប្រកាសពីការទទួលរាជ្របល្ល័ង្ករបស់ព្រះអង្គជាផ្លូវការ។ ក្នុងពិធីនៅថ្ងៃអង្គារនេះព្រះចៅអធិរាជនឹងត្រូវស្លៀកពាក់តាមបែបប្រពៃណី ហើយនឹងយាងទៅកាន់បល្ល័ង្ក Takamikura នៅក្នុងសាលធំនៃវិមានអធិរាជ។ បន្ទាប់មកទ្រង់នឹងថ្លែងសុន្ទរកថាមួយ ដោយប្រកាសអំពីការគ្រងរាជ្យជាផ្លូវការនៅនឹងមុខប្រមុខរដ្ឋ និងភ្ញៀវដែលត្រូវបានអញ្ជើញដទៃទៀត។ នៅល្ងាចថ្ងៃអង្គារពិធីជប់លៀងដំបូងនឹងត្រូវធ្វើឡើងនៅវិមានអធិរាជ ដោយមានប្រមុខរដ្ឋ និងឥស្សរជនដទៃទៀតចូលរួម។ ប៉ុន្តែសម្រាប់ការដង្ហែក្បួនដើម្បីអបអរសាទរការឡើងគ្រងរាជ្យផ្លូវការត្រូវបានផ្អាកសិន ប្រកាសដោយរដ្ឋាភិបាលកាលពីថ្ងៃទី១០ ខែវិច្ឆិកា ដើម្បីផ្តោតលើកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញបន្ទាប់ពីព្យុះទីហ្វុង Hagibis បានវាយប្រហារប្រទេសនេះ។ មន្រ្តីទីភ្នាក់ងារគ្រួសារអធិរាជក៏បាននឹងកំពុងធ្វើការរៀបចំចុងបង្ហើយ ដើម្បីរៀបចំបល្ល័ង្កដែលត្រូវប្រើក្នុងពិធីនៅថ្ងៃអង្គារនេះ។ ការហាត់សមត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍មុនផងដែរ ដោយមានមន្ត្រីជាន់ខ្ពស់មកពីលេខាធិការដ្ឋានខុទ្ទកាល័យចូលរួម៕ អត្ថបទ៖ លីដា
October 21, 2019 - អន្តរជាតិ
បុរសជនជាតិថៃអាយុ ២៩ឆ្នាំ ម្នាក់បានស្លាប់ដោយការធ្វើអត្តឃាត កាលពីព្រឹកថ្ងៃទី២០ ខែតុលា ម្សិលមិញនេះ នៅប៉ាតាយ៉ា ហើយថែមទាំងផ្សាយផ្ទាល់ (Live) សកម្មភាពសម្លាប់ខ្លួននៅក្នុងបណ្ដាញ Facebook ទៀតផង។ កាសែត The Pattaya សុំមិនបញ្ចេញឈ្មោះបុរសនោះ ប៉ុន្តែបានឱ្យដឹងថា បុរសម្នាក់នោះជាកម្មករសំណង់ក្បែរ Soi Khao Noi ។ នៅថ្ងៃកើតហេតុពេលត្រឡប់មកផ្ទះវិញ គាត់ក៏បានផឹកស៊ីជាមួយមិត្តរួមការងារ ហើយបន្ទាប់មកគាត់ក៏ចាប់ផ្ដើមធ្វើការ Live សកម្មភាពចងកតែម្ដង។ ក្រោយមកទៀតមិត្តម្នាក់ដែលផឹកជាមួយគាត់បានឃើញការផ្សាយផ្ទាល់នោះ ហើយពួកគេក៏ស្ទុះទៅជួយបុរសនោះ ដោយមានទាំងការជួយសង្គ្រោះ CPR ខណៈផ្សេងទៀតបានទូរស័ព្ទរកក្រុមសង្គ្រោះ។ ជាអកុសលបុរសនោះបានទទួលមរណភាពពីការធ្វើអត្តឃាត។ បើយោងតាមសម្ដីមិត្តភក្តិរបស់គាត់បានប្រាប់
October 21, 2019 - រថយន្ត
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន General Motors នឹងចាប់ផ្តើមផលិតរថយន្តភីកអាប់អគ្គីសនី និងរថយន្ត SUV នៅឆ្នាំ២០២១ ដែលអាចរួមបញ្ចូលទាំងការចាប់ផ្តើមឡើងវិញនូវម៉ូដែល HUMMER ផងដែរ។ រ៉យទ័របាននិយាយថា រថយន្តទាំងនេះនឹងត្រូវផលិតនៅរោងចក្រ Detroit-Hamtramck ។ គួររំលឹកដែរថា General Motors បានបញ្ឈប់ម៉ូដែល HUMMER កាលពីឆ្នាំ២០១០ ក្នុងអំឡុងពេលពួកគេកំពុងក្ស័យធន។ យ៉ាងណាក៏ដោយ General Motors គ្រាន់តែបានបញ្ជាក់ជាសាធារណៈថា ខ្លួននឹងណែនាំភីកអាប់អគ្គិសនីថ្មី ប៉ុន្ដែមិនបញ្ជាក់ថ្ងៃនោះទេ។ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ ពួកគេគ្រោងនឹងចាប់ផ្តើមផលិតរថយន្តភីកអាប់ខ្នាតតូចនៅ ឆ្នាំ២០២១ បន្ទាប់មកម៉ូដែលម៉ាស៊ីនខ្លាំងនៅ ឆ្នាំ២០២២ និងរថយន្ត
October 19, 2019









