autoadmin
  • អន្តរជាតិ

    ប្រទេសចិនបានសាងសង់បង្គន់ឆ្លាតវៃចំនួនប្រហែល ១៥០ នៅក្រុងសៀងហៃ។ អ្វីដែលពិសេសនោះគឺថា រាល់បង្គន់ទាំងនោះមានបំពាក់ដោយបច្ចេកវិទ្យាតាមដាន និងគ្រប់គ្រងក្លិនមិនល្អ, ចាត់ចែងតាមចំនួនភ្ញៀវ និងសន្សំសំចៃទឹកទៀតផង។ ថ្វីបើវាជាបង្គន់អនាម័យមានផាសុកភាព តែមុខងារដែលគួរឱ្យចាប់អារម្មណ៍ជាងគេគឺ ការកំណត់ពេលវេលានៃការចូលបង្គន់។ វាមានន័យថា ប្រសិនបើអ្នកចូលយូរជាងការកំណត់ (១៥នាទី) វានឹងបញ្ជូនសញ្ញាទៅឱ្យបុគ្គលិកយាម ហើយបន្ទាប់មកពួកគេនឹងដើរមកគោះទ្វារអ្នក។ ស្នាដៃបន្ទប់ទឹកដ៏ទំនើបនេះ គឺជាភាពជឿនលឿនថ្មីបំផុតរបស់ប្រទេសចិន នៅលើបច្ចេកវិទ្យាបង្គន់សាធារណៈ។ មិនត្រឹមតែប៉ុណ្ណឹងទេ ថ្មីៗនេះពួកគេក៏ទើបតែបង្កើតនូវប្រព័ន្ធស្គាល់មុខនៅលើប្រអប់ក្រដាសអនាម័យផងដែរ ដើម្បីការពារកុំឱ្យអ្នកចូលបង្គន់លួចយកក្រដាសទាំងនោះ៕ អត្ថបទ៖ លីដា

    October 19, 2019
  • អន្តរជាតិ

    ចៅក្រមនៅអង់គ្លេសត្រូវបានគេបង្គាប់ឱ្យកាត់ទោសយ៉ាងតឹងរឹង ដើម្បីបង្ក្រាបនរណាម្នាក់ដែលស្អប់ក្រុមអ្នកភេទទី៣ និងអ្នកស្រឡាញ់ភេទដូចគ្នា។ សម្រាប់បទឧក្រិដ្ឋ “ស្អប់” នេះវិញ ជនណាម្នាក់ដែលមាន “ពិរុទ្ធ” នឹងត្រូវជាប់គុក ៦ខែ ខណៈដែលជនណាដែលប្រឆាំងនឹងក្រុមមនុស្សភេទទី៣ ហើយជាទោសមិនអាចលើកលែងបាន នឹងត្រូវជាប់គុករហូតដល់ ៦ឆ្នាំ ។ ការកំណត់នេះវាកើតឡើងបន្ទាប់ពីតួលេខនៃការស្អប់បានកើនឡើងយ៉ាងគំហុក ពោលគឺការស្អប់ចំពោះក្រុមកែភេទ (transgender) បានកើនឡើងរហូតដល់ ៣៧% កាលពីឆ្នាំមុន។ ក្រុមប្រឹក្សាផ្តន្ទាទោសលោក Julian Goose បាននិយាយថា គោលការណ៍ណែនាំនេះនឹងជួយតុលាការឱ្យចាត់វិធានការ “ជាប់លាប់” ដើម្បីផ្តន្ទាទោសពិរុទ្ធជន ដោយលោកបន្ថែមថា៖ “សណ្តាប់ធ្នាប់សាធារណៈគឺចាំបាច់ សម្រាប់ដំណើរការប្រកបដោយសុវត្ថិភាពរបស់សង្គម ហើយច្បាប់ស្វែងរកការការពារសាធារណៈពីឥរិយាបទដែលធ្វើឱ្យអន្តរាយនេះ”។ សេចក្តីណែនាំដែលនឹងចូលជាធរមាននៅថ្ងៃទី០១ ខែមករា

    October 19, 2019
  • រថយន្ត

    ក្រុមហ៊ុនហ៊ីយ៉ាន់ម៉ូធ័រដាយគ្រុប (Hyundai Motor Group) បាននិយាយថា ខ្លួនគ្រោងនឹងវិនិយោគ ៤១ ទ្រីលានវ៉ុន (៣៥ពាន់លានដុល្លារ) ជាមួយគ្រឿងចល័ត និងបច្ចេកវិទ្យាយានយន្តផ្សេងៗទៀត នៅឆ្នាំ២០២៥ ។ វាជាការខិតខំប្រឹងប្រែងប្រកបដោយមហិច្ឆតា ដើម្បីក្លាយជាការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សាររថយន្តបើកបរដោយខ្លួនឯង ដែលបានទទួលការគាំទ្រពីរដ្ឋាភិបាលផងដែរ។ ផែនការដែលក្រុមហ៊ុនហ៊ីយ៉ាន់ដាយបាននិយាយ រួមបញ្ចូលទាំងរថយន្តបើកបរខ្លួនឯង, រថយន្តភ្ជាប់បណ្តាញ និងអគ្គិសនី ក៏ដូចជាបច្ចេកវិទ្យាសម្រាប់ការចែករំលែកការជិះ ដែលគម្រោងនេះចេញឡើងបន្ទាប់ពីក្រុមហ៊ុនផលិតរថយន្ត និងសាខារបស់ខ្លួនចំនួន ២ បានប្រកាសការវិនិយោគចំនួន ១.៦ពាន់លានដុល្លារ ក្នុងការបណ្តាក់ទុនជាមួយក្រុមហ៊ុនបច្ចេកវិទ្យាបើកបរដោយខ្លួនឯង Aptiv (APTV.N) ។ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏កំពុងស្ថិតនៅលើទូកតែមួយនេះផងដែរ ដោយប្រកាសផ្តល់ថវិកាបន្ថែមសម្រាប់បច្ចេកវិទ្យាយានយន្តស្វ័យភាព ដោយប្រធានាធិបតីលោក មូន

    October 19, 2019
  • បច្ចេកវិទ្យា

    ព្រឹត្តិការណ៍សំខាន់ថ្មីមួយត្រូវបានកត់ត្រា នៅពេលដែលអវកាសយានិកអាមេរិកពីររូប បានបញ្ចប់ការដើរក្នុងលំហរ (spacewalk) ហើយពួកគេគឺជាស្ដ្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ។ អវកាសយានិកទាំងពីរនាក់មានឈ្មោះ Christina Koch និង Jessica Meir បានបញ្ចប់បេសកកម្មរបស់ខ្លួន និងបានចាកចេញពីស្ថានីយ៍អវកាសអន្តរជាតិកាលពីថ្ងៃសុក្រ។ បេសកកម្មរបស់ពួកគេគឺ ដើម្បីជំនួសនិយតករដែលគ្រប់គ្រងលំហូរថាមពលទៅស្ថានីយ៍។ អ្នកទាំងពីរបានធ្វើការយ៉ាងល្អ ដោយបានដោះឧបករណ៍ចាស់ចេញដោយប្រុងប្រយ័ត្ន និងដំឡើង hardware ថ្មី ដែលជាកិច្ចការមួយមានរយៈពេលប្រហែល ៧ម៉ោង។ ការពិតទៅសកម្មភាពពិសេស ដែលណាសាគ្រោងឱ្យមានការចូលរួមពីស្ដ្រីទាំងអស់នេះ ត្រូវបានគេគ្រោងធ្វើតាំងពីខែមីនា ប៉ុន្តែត្រូវបានលុបចោលវិញ ដោយសារតែមានឈុតអវកាស (spacesuit) ១សម្រាប់ប៉ុណ្ណោះដែលម្នាក់ក្នុងចំណោមពួកគេពាក់ត្រូវ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានខលទៅអវកាសយានិក នៅពេលដែលពួកគេកំពុងធ្វើការនៅទីអវកាសផងដែរ។

    October 19, 2019
  • អន្តរជាតិ

    ផ្សារទំនើប និងហាងទំនិញចំនួន ៤៣កន្លែង ទូទាំងប្រទេសបានយល់ព្រមបញ្ឈប់ការចរាចរថង់ប្លាស្ទិច ដែលចាប់ផ្តើមពីខែមករា ឆ្នាំ២០២០ នេះតទៅ។ មន្រ្តីធនធានធម្មជាតិកំពូលបានប្រាប់ Coconuts Bangkok នៅថ្ងៃនេះថា ដើម្បីគាំទ្រផែនការនេះ ពួកគេបានដាក់ការហាមឃាត់ប្លាស្ទិចប្រភេទ single-use ដូចជា៖ ថង់, កែវជ័រ, បំពង់បឺត និងប្រអប់ខ្ចប់ផ្សេៗ ដែលនឹងមានការរួមដៃពីអ្នកលក់រាយកំពូលៗនៅក្នុងប្រទេស។ ហាងដែលចូលរួមក្នុងការឈប់ប្រើថង់ប្លាស្ទិចរួមមាន៖ 7-Eleven, Central, HomePro, Big C និងជាច្រើនផ្សេងទៀត។ ការចូលរួមយ៉ាងសកម្មពីហាងធំៗបែបនេះ នឹងធ្វើឱ្យគោលដៅរបស់ពួកគេឆាប់ទទួលបានជោគជ័យ។ ម៉្យាងទៀតបន្ទាប់ពីហាងទំនិញ និងផ្សារទំនើបធំៗបានបោះបង់ចោលការប្រើថង់ប្លាស្ទិច ក្រសួងធនធានធម្មជាតិនៅឆ្នាំក្រោយនឹងស្នើឱ្យឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ រួមមាន៖

    October 18, 2019
  • អន្តរជាតិ

    សារព័ត៌មាន Mexico Daily ឱ្យដឹងថា ក្មេងស្រីអាយុ ៩ឆ្នាំ មកពីរដ្ឋ Chiapas បានទទួលរង្វាន់វិទ្យាសាស្ត្រកិត្តិយស (prestigious science award) សម្រាប់ឧបករណ៍កម្ដៅទឹកសូឡាដែលនាងបានរចនា និងផលិតឡើង។ ក្មេងស្រីមានឈ្មោះថា Xóchitl Guadalupe Cruz López រស់នៅទីក្រុង San Cristóbal de las Casas ប្រទេសម៉ិកស៊ិក បានទទួលពានរង្វាន់ទទួលស្គាល់សម្រាប់ស្ត្រី ICN ដែលត្រូវបានផ្តល់ដោយវិទ្យាស្ថានវិទ្យាសាស្ត្រនុយក្លេអ៊ែរ (ICN) នៃសាកលវិទ្យាល័យស្វយ័តជាតិម៉ិចស៊ីកូ (UNAM) សម្រាប់ការបង្ហាញជំនាញឆ្នើមលើវិទ្យាសាស្ត្រ។ មិនត្រឹមតែនាងតូចជាអ្នកបង្កើតវ័យក្មេងនោះទេ

    October 18, 2019
  • Nissan Auto Tech

    ប្រញាប់ទៅកាន់បន្ទប់តាំងបង្ហាញនីសាន់ដែលនៅជិតអ្នកបំផុត ដូចជានៅភ្នំពេញ សៀមរាប និងបាត់ដំបង ដើម្បីពិនិត្យ បើកសាកល្បង និងកក់រថយន្តនីសាន់ណាមួយដែលអ្នកចង់បាន។ * ទិញរថយន្តនីសាន់ NAVARA, X-TRAIL ឬ URVAN ក្នុងអំឡុងពេលយុទ្ធនាការ និងទទួលយកយានយន្តរបស់អ្នកក្នុងកំឡុងពេលយុទ្ធនាការ វានឹងផ្តល់សិទ្ធិឱ្យអ្នកនូវសំណុំបែបបទប្រកួតមួយ (១) ដើម្បីចូលរួមក្នុងការចាប់រង្វាន់ប្រចាំខែ និងការចាប់រង្វាន់ធំ។ * ទិញរថយន្តនីសាន់ TERRA ក្នុងអំឡុងពេលយុទ្ធនាការ និងទទួលយកយានយន្តរបស់អ្នកក្នុងអំឡុងពេលយុទ្ធនាការ នឹងផ្តល់សិទ្ធិឱ្យអ្នកនូវទម្រង់បែបបទនៃការប្រលងពីរ (២) ដើម្បីចូលរួមក្នុងការចាប់រង្វាន់ប្រចាំខែ និងការចាប់រង្វាន់ធំ។ សូមឆែកជាមួយអ្នកប្រឹក្សាយោបល់ផ្នែកលក់នីសាន់ ដែលពោរពេញដោយភាពរួសរាយរាក់ទាក់ សម្រាប់ព័ត៌មានបន្ថែមស្តីពី “WIN A TERRA

    October 18, 2019
  • អន្តរជាតិ

    សហរដ្ឋអាមេរិកបានដាក់ពន្ធបន្ថែម លើផលិតផលមួយចំនួនពីសហភាពអឺរ៉ុប។ ទីក្រុងវ៉ាស៊ីនតោនកំពុងអនុវត្តកាតព្វកិច្ចថ្មីចំពោះផលិតផលចំនួន ១៦០មុខ ដែលមានតម្លៃ ៧.៥ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ វិធានការណ៍នេះរួមមានការកើនឡើង ២៥% លើផលិតផលកសិកម្ម និង ១០% លើយន្តហោះ។ សហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុបមានទំនាស់គ្នាជាយូរមកហើយ ជុំវិញការឧបត្ថម្ភធនសម្រាប់ក្រុមហ៊ុនផលិតយន្តហោះ។ ឥឡូវនេះការប្រឈមមុខដាក់គ្នាអាចនឹងកើនឡើងយ៉ាងឆាប់រហ័ស ដោយសហភាពអឺរ៉ុបរំពឹងថា នឹងឆ្លើយតបជាមួយនឹងពន្ធស្រដៀងគ្នា។ អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃចន្ទបានសម្រេចថា ការឧបត្ថម្ភធនទាំងសងខាងគឺខុសច្បាប់។ ស្ថាប័ននេះក៏បានផ្តល់ការអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ចាត់វិធានការប្រឆាំងនឹងសហគមន៍អ៊ឺរ៉ុបផងដែរ។ សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការតបតវិញ ប៉ុន្តែកំពុងរង់ចាំការយល់ព្រមពី WTO ។ ចំណែកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានព្រមានមកសហភាពអឺរ៉ុបវិញដែរ

    October 18, 2019
  • អន្តរជាតិ

    ថ្មីៗនេះមានការបង្ហោះនូវវីដេអូមួយ ដោយគណនី Team Sisson ដែលបានបង្ហាញថា ស្តេចប្រដាល់ជនជាតិហ្វីលីពីនលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) បានចែកចាយលុយដល់ប្រជាជនហ្វីលីពីនរាប់រយនាក់ ក្នុងម្នាក់ៗ គឺ ២០ដុល្លារ (គិតជាដុល្លារ) នៅឯព្រះវិហារ នៅ BACOLOD ។ នេះជាកាយវិការដ៏ល្អមួយក្នុងនាមលោក គឺជាកីឡាករម្នាក់ដែលតែងតែមានចិត្តជួយដល់អ្នកដទៃ និងជនក្រីក្រលំបាក។ គួររំលឹកដែរថា ការប្រកួតចុងក្រោយរបស់លោក ម៉ានី គឺលោកបានផ្ដួលអ្នកប្រដាល់អាមេរិក Keith Thurman ដោយពិន្ទុ នៅឯ LAS VEGAS សហរដ្ឋអាមេរិក ហើយវាគឺជាមុខមាត់ថ្មីមួយក្នុងវិស័យកីឡាអាស៊ី។

    October 18, 2019
  • អន្តរជាតិ

    ក្រសួងអប់រំរបស់ប្រទេសជប៉ុនបាននិយាយថា កុមារនៅសាលាចំនួន ៣៣២នាក់ បានធ្វើអត្តឃាតក្នុង ឆ្នាំ២០១៨ គិតត្រឹមខែមីនា ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមក្នុង ឆ្នាំ១៩៨៨ ។ ការស្ទង់មតិរបស់ក្រសួងគ្របដណ្តប់លើបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ទូទាំងប្រទេសជប៉ុន។ ចំនួនកុមារធ្វើអត្តឃាតបានកើនឡើង ៨២នាក់ ពីឆ្នាំមុន។ ការស្លាប់នេះមានសិស្សវិទ្យាល័យ ២២៧នាក់, ១០០នាក់ មកពីអនុវិទ្យាល័យ និងកុមារបឋម ៥នាក់។ ចំនួនអ្នកធ្វើអត្តឃាតនៅជប៉ុនក្នុងឆ្នាំនេះមានប្រមាណ ២០,០០០ម៉ឺននាក់ ដែលទាបជាងកំណត់ត្រា ៤០% ពីមុនៗ ប៉ុន្តែវាផ្ទុយពីកុមារ ដែលកម្រិតនៃការធ្វើអត្តឃាតរបស់ពួកគេកើនឡើង។ ក្នុងចំណោមកុមារដែលបានសម្លាប់ជីវិតខ្លួនឯងមាន ៤១នាក់ ត្រូវបានគេនិយាយថា ជាបញ្ហានៅក្នុងគ្រួសាររបស់ពួកគេ,

    October 18, 2019