autoadmin
  • អន្តរជាតិ

    ថ្មីៗនេះមានរឿងដ៏កម្រមួយបានកើតឡើង ដោយស្ត្រីចំណាស់ម្នាក់នៅភាគឦសានប្រទេសប្រេស៊ីល បានប្រគល់ប្រាក់ដែលគាត់មានទាំងប៉ុន្មានទៅឱ្យលោកចោរប្រដាប់អាវុធម្នាក់ ប៉ុន្តែចម្លើយរបស់លោកចោរគឺគួរឱ្យគោរពមែនទែន ដោយគេនិយាយថា មិនត្រូវការលុយលោកយាយនោះទេ ហើយបានថើបថ្ងាសរបស់លោកយាយមុននឹងរៀបចេញពីឱសថស្ថាននោះ។ កាមេរ៉ាឃ្លាំមើលនៅខាងក្នុងឱសថស្ថានបានបង្ហាញជនសង្ស័យ ដែលបាននិយាយជាមួយលោកយាយ ខណៈដែលបក្ខពួករបស់គេបានប្លន់បុគ្គលិកនៅក្នុងហាង នារសៀលថ្ងៃអង្គារ នៅទីក្រុង Amarante ។ ចោរម្នាក់នោះ និងបក្ខពួករបស់គេបានចូលទៅប្លន់នៅក្នុងឱសថស្ថានមួយ ហើយស្ត្រីចំណាស់នោះគាត់មានការភ័យខ្លាចទើបបានជាគាត់ប្រាប់ឱ្យលោកចោរ គួរតែយកប្រាក់របស់គាត់ដែរផងទៅ ប៉ុន្តែចោរនោះមិនយកនោះទេ ហើយនិយាយថា “មិនត្រូវការលុយលោកយាយ” រួចគេថែមទាំងបានថើបថ្ងាសដើម្បីឱ្យគាត់បានស្ងប់ចិត្តទៀតផង។ យ៉ាងណាមិញតាមចម្លើយម្ចាស់ឱសថស្ថានលោក Samuel Almeida ឱ្យដឹងថា លោកចោរបានប្លន់លុយពីបុគ្គលិករបស់គាត់ចំនួន ២៤០ដុល្លារអាមេរិក និងទំនិញមួយចំនួនប៉ុណ្ណោះ គ្មានអ្នករបួសនោះទេ ហើយមន្ដ្រីប៉ូលីសក៏កំពុងតាមចាប់ខ្លួនពួកគេផងដែរ៕ អត្ថបទ៖ លីដា

    October 17, 2019
  • អន្តរជាតិ

    អ្នកនាង Sue Austin បានចាប់ផ្តើមរៀនហែលទឹក បន្ទាប់ពីនាងមានជំងឺម៉្យាងដែលធ្វើឱ្យនាងនៅជាប់នឹងកៅអីរុញរហូត មិនអាចដើរបានរយៈពេលជាង ១៦ឆ្នាំ មកហើយ។ ដោយទទួលបានការបំផុសគំនិតពីបទពិសោធន៍នេះ នាងក៏បានចាប់ផ្តើមអភិវឌ្ឍលំហាត់ថ្មីទាំងស្រុងមួយ នោះគឺមុជចូលក្នុងទឹកដោយជិះកៅអីរុញ។ ក្រោយមកអ្នកនាង Sue Austin បានស្វែងយល់ពីពិភពក្រោមទឹក ជាមួយនឹងជំនួយព្រុយប្លាស្ទិចភ្ជាប់នឹងបាតជើងកៅអីរបស់នាង។ គម្រោងនេះប្រៀបដូចជាសេរីភាពថ្មីមួយ ដែលអាចឱ្យអ្នកជិះកៅអីរុញអាចជំនះ និងទទួលបានបទពិសោធន៍ថ្មី។ ហើយ Sue Austin កំពុងកំណត់និយមន័យថ្មីនៃ “ពិការភាព” ជាមួយនឹងការរុករកក្នុងសមុទ្រដោយការប្រើកៅអីរុញរបស់នាង។ នាងក៏បានបង្ហាញវានៅឯមហោស្រពភាពយន្តក្រុង Adelaide ហើយនាងក៏បានក្លាយជាជនពិការដំបូងដែលហែលទឹកដោយខ្លួន​ឯងផងដែរ៕ អត្ថបទ៖ លីដា

    October 17, 2019
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយជាតិ NHK បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការដង្ហែក្បួនដើម្បីអបអរសាទរការឡើងគ្រងរាជ្យផ្លូវការរបស់អធិរាជជប៉ុន ណារុហ៊ីតូ នឹងត្រូវបានពន្យារពេលទៅថ្ងៃទី១០ ខែវិច្ឆិកា ខណៈដែលរដ្ឋាភិបាលកំពុងទប់ទល់នឹងព្យុះទីហ្វុង Hagibis ។ Hagibis បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៧នាក់ ចាប់ពីចុងសប្ដាហ៍មុន ដែលព្យុះនេះបានបោកបក់ពេញប្រទេសជប៉ុន នាំយកជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង បណ្តាលឱ្យបាក់ដី និងទឹកជំនន់ បាក់ច្រាំង និងទំនប់ជាដើម។ មនុស្ស ១០នាក់ កំពុងបាត់ខ្លួននៅឡើយ និង ៣៤៦នាក់ បានរងរបួស។ ព្រះចៅអធិរាជ ណារុហ៊ីតូ (Naruhito) គ្រោងនឹងប្រកាសគ្រងរាជ្យជាផ្លូវការក្នុងពិធីតាមប្រពៃណីរាប់សតវត្សរ៍របស់ជប៉ុន ដែលចូលរួមដោយមនុស្សប្រមាណ ២,៥០០នាក់ រួមទាំងប្រមុខរដ្ឋ

    October 17, 2019
  • អន្តរជាតិ

    គុណភាពខ្យល់កំពុងតែមានការកែលម្អនៅអឺរ៉ុប ប៉ុន្តែការបំពុលបរិយាកាសនៅតែបន្តប៉ះពាល់ដល់សុខភាពប្រជាជន និងសេដ្ឋកិច្ចរបស់ទ្វីបមួយនេះ។ យោងតាមរបាយការណ៍ថ្មីមួយរបស់ទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA) បានឱ្យដឹងថា កាលពីឆ្នាំ២០១៦ ខ្យល់ពុលបាននាំឱ្យមនុស្សចំនួន ៤០០,០០០នាក់ ស្លាប់មុនអាយុនៅទូទាំងអឺរ៉ុប។ របាយការណ៍នោះគឺផ្អែកលើទិន្នន័យដែលប្រមូលបានក្នុងឆ្នាំ២០១៧ ពីស្ថានីយ៍ជាង ៤,០០០កន្លែង នៅទូទាំងទ្វីបអឺរ៉ុប ដែលបានបង្ហាញថា មនុស្សភាគច្រើនបានប៉ះពាល់នឹងខ្យល់បំពុលលើសកម្រិត ដែលកំណត់ដោយអង្គការសុខភាពពិភពលោក (WHO)។ នៅតាមទីប្រជុំជន និងទីក្រុងនានា ការបំពុលដែលបង្កគ្រោះថ្នាក់បំផុតរួមមានភាគល្អិតៗ ឧស្ម័នអាស៊ូតអ៊ុកស៊ីត និងអូហ្សូន។ ទីភ្នាក់ងារនេះបានកត់សម្គាល់ថា គិតត្រឹមតែភាគល្អិតតូចៗតែមួយមុខ បានបង្កការស្លាប់មុនអាយុចំនួន ៤១២,០០០នាក់ ពី ៤១ ប្រទេសមកពីអ៊ឺរ៉ុប ហើយក្នុងនោះមាន ៣៧៤,០០០នាក់ នៅសហភាពអឺរ៉ុប។ ការបំពុលក៏ធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចផងដែរ

    October 17, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Yahoo បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនកំពុងបិទគេហទំព័រ Yahoo Groups ដែលបានដំណើរការជាយូរមកហើយ។ គិតត្រឹមថ្ងៃទី២១ ខែតុលា អ្នកប្រើប្រាស់នឹងមិនអាចផ្សាយមាតិកាថ្មីទៅកាន់គេហទំព័របានទៀតទេ ហើយនៅថ្ងៃទី១៤ ខែធ្នូ Yahoo នឹងលុបចោលរាល់មាតិកា ដែលបានចុះផ្សាយពីមុនៗមកទាំងអស់។ ដូច្នេះអ្នកនឹងមានពេលវេលាក្នុងការចូលទៅទាញ data មករក្សាទុក មុនពេលដែលថ្ងៃផុតកំណត់មកដល់។ Yahoo Groups ដែលត្រូវបានបង្កើតឡើងក្នុង ឆ្នាំ២០០១ គឺជាមូលដ្ឋានរវាងវេទិកាសម្រាប់បញ្ជីសំបុត្រ និងវេទិកាអ៊ីនធឺណេត។ ក្រុមអាចនឹងត្រូវបានធ្វើអន្តរកម្មជាមួយគេហទំព័រ Yahoo Groups ផ្ទាល់ ឬតាមរយៈអ៊ីមែល។ រយៈពេល ១៨ឆ្នាំ នៃការបម្រើជូននូវមាតិកាជាច្រើន ពេលនេះ

    October 17, 2019
  • បច្ចេកវិទ្យា

    មហាសេដ្ឋីលោក Richard Branson ដែលជាស្ថាបនិក Virgin Group បានប្រាប់ស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃពុធថា គម្រោងទេសចរណ៍លំហអាកាស Virgin Galactic អាចនឹងជិតចុះបញ្ជីភាគហ៊ុនរបស់ខ្លួនជាសាធារណៈ នៅពេលជើងហោះហើរក្នុងលំហររបស់វាចាប់ផ្តើមជាផ្លូវការ។ លោក Branson បានថ្លែងបែបនេះ ចំពេលដែលលោកធ្វើការប្រកាស និងបង្ហាញអំពីឈុតសំលៀកបំពាក់ថ្មី សម្រាប់ឱ្យអតិថិជនរបស់ Virgin Galactic ដើម្បីពាក់នៅក្នុងដំណើរកម្សាន្តរបស់ពួកគេផងដែរ។ Virgin Galactic កំពុងត្រៀមពង្រីកអាជីវកម្មរបស់ខ្លួនជាក្រុមហ៊ុនអវកាសមនុស្សដំបូងគេ ដែលបានផ្សព្វផ្សាយជាសាធារណៈតាមរយៈការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Social Capital Hedosophia ឬ SCH ដែលជាក្រុមហ៊ុនទទួលបានគោលបំណងពិសេស ដែលបង្កើតឡើងដោយអ្នកវិនិយោគទុនឈ្មោះ

    October 17, 2019
  • អន្តរជាតិ

    ចិន៖ គ្រូបង្រៀននៅសាលាបឋមសិក្សាមួយក្នុង ខេត្តហឺណាន ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបង្ខំឱ្យសិស្សឱ្យហូបសំរាម។ ការដាក់ទណ្ឌកម្មលើសិស្សនេះត្រូវបានចេញបញ្ជាដោយគ្រូដែលមានឈ្មោះថា Jiang ក្នុងអំឡុងពេលគាត់ចូលត្រួតពិនិត្យអន្តេវាសិកដ្ឋាននិស្សិត (កន្លែងសិស្សស្នាក់នៅ) នៅថ្ងៃទី០៧ ខែកញ្ញា ហើយគាត់បានរកឃើញថា មានបន្ទប់របស់សិស្សប្រុសមួយក្រុមមិនបានយកសំរាមទៅចាក់ចោលនោះទេ។ ខណៈពេលដែលគ្មាននរណាម្នាក់ទទួលខុសត្រូវរឿងសំរាមនោះ លោក Jiang បានដាក់ទោសពួកគេឱ្យហូបសំរាមទាងនោះឱ្យអស់។ បន្ទាប់មកលោកគ្រូម្នាក់នោះក៏ដើរចេញពីបន្ទប់របស់ពួកគេ ហើយកូនសិស្សទាំងនោះក៏ហូបសំរាមទាំងនោះពិតមែន ដោយសារពួកគេភ័យខ្លាច។ ព្រឹកថ្ងៃបន្ទាប់ទើបពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារក្មេងប្រុសទាំងនោះចុកពោះ និងរាក។ គ្រូពេទ្យបានរកឃើញមានក្រដាសខ្ចប់ ប្លាស្ទិច និងសំបកផ្លែឈើនៅក្នុងលាមករបស់ពួកគេ។ បន្ទាប់មកឪពុកម្តាយក្រុមក្មេងប្រុសបានរាយការណ៍ពីឧប្បត្តិហេតុនេះទៅការិយាល័យអប់រំក្នុងតំបន់នៃស្រុក Fugou ។ យ៉ាងណាមិញពេលនេះគ្រូ Jiang ត្រូវបានគេចាប់ខ្លួន និងត្រូវគេបណ្ដេញពីការងារ ទោះបីជាគ្នាគាត់ម្នាក់បាននិយាយថា

    October 17, 2019
  • អន្តរជាតិ

    លោក Jimmy Sham ដែលជាមេដឹកនាំឈានមុខនៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ហុងកុង ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារគាត់បានរងរបួសដោយក្រុមចោរ (មិនស្គាល់អត្តសញ្ញាណ) ប្រដាប់ដោយញញួរវាយសំពងកាលពីល្ងាចថ្ងៃពុធ។ រណសិរ្សសិទ្ធិមនុស្សស៊ីវិល (CHRF) បាននិយាយថា មេដឹកនាំលោក Jimmy Sham ត្រូវបានវាយប្រហារដោយមនុស្សបួនទៅប្រាំនាក់ ហើយពួកគេពិពណ៌នាវាថាជា “អំពើភេរវកម្មនយោបាយ” ។ ក្រុមរបស់គាត់បាននិយាយថា គាត់បានបែកក្បាលយ៉ាងខ្លាំង ហើយខណៈពេលនេះកំពុងសម្រាកនៅឯមន្ទីរពេទ្យ។ CHRF និយាយថា Sham គឺជាអ្នកនាំពាក្យសំខាន់របស់ CHRF ហើយពួកគេជាក្រុមតស៊ូមតិអហិង្សា និងរៀបចំការបំបែកឯតទគ្គកម្មដោយសន្តិវិធីជាបន្តបន្ទាប់កាលពីដើមរដូវក្តៅនេះ ដែលប្រឆាំងនឹងច្បាប់ដែលអនុញ្ញាតឱ្យធ្វើបត្យាប័នទៅកាន់ចិនដីគោក។ ៤ខែនៃការតវ៉ាដ៏ធំ និងកាន់តែខ្លាំងឡើងៗរបស់ទីក្រុងហុងកុង ដែលចាប់តាំងពីច្បាប់នេះត្រូវបានប្រកាស ហើយទៅបីជាវាត្រូវលុបចោលវិញក៏ដោយ។ ប៉ុន្តែចាប់តាំងពីពេលនោះមកក្រុមអ្នកប្រឆាំងបានចូលទៅជាចលនាធំមួយ ដែលទាមទារឱ្យមានលទ្ធិប្រជាធិបតេយ្យ

    October 17, 2019
  • អន្តរជាតិ

    ថៃ៖ រដ្ឋាភិបាលថៃគ្រោងនឹងកំណត់គោលការណ៍ថ្មី ដើម្បីគ្រប់គ្រងទៅលើបញ្ហាសុខភាពរបស់ភ្ញៀវទេសចរណ៍បរទេសមានអាយុលើសពី ៥០ ឆ្នាំ និងមានបំណងស្នើសុំទិដ្ឋការស្នាក់នៅក្នុងប្រទេសថៃក្នុងរយៈពេលវែង។ យោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល​ថៃលោក Sathit Pitutecha បានឲ្យដឹងថាគោលការណ៍ថ្មីនេះនឹងតម្រូវឲ្យជនបរទេសដែលមានអាយុលើសពី ៥០ ឆ្នាំ ទាំងអស់ត្រូវតែបង្ហាញលិខិតធានារ៉ាប់រងសុខភាព ដែលអាចផ្គត់ផ្គង់គ្រប់គ្រាន់លើសេវាសុខភាពរបស់ពួកគេក្នុងអំឡុងពេលស្នាក់នៅប្រទេសថៃយ៉ាងតិចមួយឆ្នាំជាមុនសិន ទើបអាចទទួលបានទិដ្ឋការចូលមកក្នុងប្រទេសថៃ។ សូមបញ្ជាក់ជូនថា កន្លងមកមានជនបរទេសដែលមានអាយុលើសពី ៥០ ឆ្នាំជាច្រើនទៅកំសាន្តនៅក្នុងប្រទេសថៃ ហើយពេលដែលពួកគេមានបញ្ហាសុខភាពមនុស្សមួយចំនួនគ្មានលទ្ធភាពគ្រប់គ្រាន់ដើម្បីព្យាបាលជំងឺរបស់ពួកគេឡើយ ដូចនេះហើយរដ្ឋាភិបាលត្រូវចាយលុយបន្ថែមលើសេវាសុខភាពរបស់ពួកគេក្នុងគោលការណ៍មនុស្សធម៌។ តួលេខដែលបង្ហាញដោយក្រសួងសុខាភិបាលថៃបានបង្ហាញថា ក្នុងមួយឆ្នាំថៃបានខាតបង់ប្រាក់ប្រមាណជា ១៦,៤៩ លានដុល្លារចំពោះការចំណាយខាងលើនេះ៕ អត្ថបទ៖ ភក្តី

    October 17, 2019
  • អន្តរជាតិ

    រូបថតជាច្រើនសន្លឹកដែលត្រូវបានចេញផ្សាយដោយ KCNA បង្ហាញថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជិះសេះសនៅលើភ្នំ Paektu ដែលគ្របពោរពេញដោយព្រិល។ នេះមិនមែនជាលើកទីមួយទេដែលគាត់បានជិះឡើងដល់កំពូលភ្នំ ដែលមានកម្ពស់ ២,៧៥០ម៉ែត្រ ហើយអ្នកវិភាគខ្លះនិយាយថា លោក គីម ច្រើនតែជិះសេះឡើងភ្នំបែបនេះមុនការប្រកាសរឿងសំខាន់ៗ។ ភ្នំនេះជាកន្លែងពិសេសដែលដក់ជាប់ក្នុងចិត្តរបស់ប្រជាជន ហើយវាក៏ជាកន្លែងកំណើតរបស់ឪពុកលោកផងដែរ។ របាយការណ៍ KCNA ចេញផ្សាយនៅថ្ងៃពុធនេះបាននិយាយថា គាត់ជិះនៅលើខ្នងសេះឡើងលើភ្នំ Paektu គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលមានសារៈសំខាន់ក្នុងប្រវត្តិសាស្ត្រនៃបដិវត្តកូរ៉េ។ ដោយអង្គុយលើខ្នងសេះនៅលើកំពូលភ្នំ គាត់បានផ្ដោតអារម្មណ៍ជ្រាលជ្រៅអំពីផ្លូវនៃការតស៊ូ ដែលគាត់បានតស៊ូដើម្បីបុព្វហេតុដ៏អស្ចារ្យនៃការកសាងប្រទេស ដែលមានឥទ្ធិពលបំផុតដោយមានជំនឿ និងឆន្ទៈមុតមាំដូចជាភ្នំ Paektu។ យ៉ាងណាមិញគ្មាននរណាដឹងថា គាត់ហ្នឹងប្រកាសរឿងអ្វីនោះទេ ប៉ុន្តែក្នុងឆ្នាំ២០១៧

    October 16, 2019