autoadmin
  • រថយន្ត

    ក្រុមហ៊ុន Isuzu បានបាត់មុខពីទីផ្សារអាមេរិកយូរណាស់មកហើយ ជាពិសេសបើយើងនិយាយពីប្រភេទភីកអាប់របស់ក្រុមហ៊ុននេះ។ ប៉ុន្តែយ៉ាងណាសម្រាប់ទីផ្សារដទៃទៀត ពួកគេនៅតែបន្ដធ្វើអាជីវកម្ម ហើយជាក់ស្ដែងពេលនេះ Isuzu បានបង្ហាញនូវវត្តមាននៃម៉ូដែល D-Max ដែលបានបាត់មុខរយៈពេល 8ឆ្នាំ មកហើយ។ គួររំលឹកដែរថា D-Max ជារថយន្តដែលផលិតនៅក្រោមមូលដ្ឋានគំរូតាមរថយន្ត Chevy Colorado ហើយការងាកក្រោយមកវិញនេះ ក៏ប្រហែលជាមិនធ្វើឱ្យអតិថិជនខកបំណងឡើយ ជាមួយនឹងរូបរាងយ៉ាងសង្ហារ បូករួមនឹងការអាប់ឌែតយ៉ាងសម្បូរបែប។ ផ្នែកខាងក្រៅកាន់តែមើលទៅមានភាពទាន់សម័យ ខណៈចង្កៀងបំភ្លឺ LED ត្រូវបានកែប្រែថ្មី។ វាត្រូវបានផលិតឡើងជា 3​​ ជម្រើស ដែលទី1 គឺប្រភេទធម្មតា (Regular Cab) ទី2

    October 14, 2019
  • Nissan Auto Tech

    នីសាន់តែងតែជាជម្រើសដ៏ពេញចិត្ត សម្រាប់ប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ចំពោះយានយន្តដែលមានសុវត្ថិភាពខ្ពស់ និងមានចលនាចល័តឆ្លាតវៃ។ លើសពីនេះទៀត តាន់ចុងម៉ូធ័រ តែងតែទាក់ទាញអតិថិជនរបស់ខ្លួន ជាមួយនឹងការធ្វើតេស្តបើកបរប្រកបដោយភាពច្នៃប្រតិដ្ឋ និងការផ្សព្វផ្សាយកម្មវិធីនានា។ ពេលនេះក្រុមហ៊ុន តាន់ចុងម៉ូធ័រខេមបូឌា កំពុងដំណើរការនូវកម្មវិធីផ្ដល់រង្វាន់ដ៏ធំ “WIN A TERRA CAMPAIGN” ចាប់ពីពេលនេះ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០ ។ រង្វាន់ដែលកំពុងរង់ចាំរួមមាន៖ ម៉ាស៊ីនអាំងសាច់ (មីក្រូវ៉េវ), ទូរទស្សន៍ LED ទំហំ ៥៥អ៊ីញ, ដុំមាស និង រថយន្ត Nissan Terra 4×2 AT

    October 14, 2019
  • អន្តរជាតិ

    យោងតាមការធ្វើសេរីភាវូបនីយកម្មនៃច្បាប់កញ្ឆាទាក់ទងនឹងការប្រើប្រាស់ថ្នាំពេលនេះ កញ្ឆាកំពុងត្រូវបានគេមើលឃើញថា ជាដំណាំសាច់ប្រាក់ដ៏មានសក្តានុពល ដែលអាចផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចថៃ។ សមាគមអ្នកស្រាវជ្រាវថៃឥឡូវនេះកំពុងចូលរួមជាមួយសមាជិកសាធារណៈ និងវិស័យឯកជន ដើម្បីរៀបចំពិធីបុណ្យកញ្ឆាពិភពលោក ឆ្នាំ២០២០ (World Ganja Festival 2020) ។ ព្រឹត្តិការណ៍នេះនឹងត្រូវបានប្រារព្ធធ្វើឡើងនៅ Mukdahan នៅភាគឦសានប្រទេសថៃក្បែរព្រំដែនឡាវ។ សមាគមអ្នកស្រាវជ្រាវថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមូលនិធិជាតិជាតិនិយម សមាគមអ្នកកាសែត និងប្រព័ន្ធផ្សព្វផ្សាយថៃ និងអង្គការរដ្ឋបាលខេត្ដ Nakhon Phanom, Sakon Nakhon និង Mukdahan ដើម្បីរៀបចំពិធីបុណ្យសប្បាយរីករាយនេះរវាងថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំក្រោយ។ ទីតាំងនេះស្ថិតនៅលើដីទំហំ ៤០ហិចតា ក្បែរអាងស្តុកទឹក

    October 14, 2019
  • អន្តរជាតិ

    មនុស្សជាង ១០០,០០០នាក់ កំពុងចូលរួមក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ បន្ទាប់ពីព្យុះ Hagibis បានវាយប្រហារប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍។ ព្យុះទីហ្វុងដែលជាព្យុះដ៏អាក្រក់បំផុតក្នុងទស្សវត្សរ៍ បានវាយប្រហារមកប្រទេសជប៉ុន និងបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣១នាក់ស្លាប់ និង ១៥នាក់ទៀតកំពុងបាត់ខ្លួន។ ព្យុះ Hagibis ក៏បានបណ្តាលឱ្យមានការលុបចោលការប្រកួតបាល់ឱបចំនួន ៣ប្រកួត ប៉ុន្តែការប្រកួតដ៏សំខាន់រវាងជប៉ុន និងស្កុតឡេននៅអាចប្រារព្ធបាន។ យ៉ាងណាមិញព្យុះទីហ្វុងបានចុះខ្សោយ និងចាកចេញពីជប៉ុនហើយ ប៉ុន្តែបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញជាច្រើន។ ប្រជាជន ៩២,០០០គ្រួសារ នៅតែគ្មានអគ្គិសនីប្រើប្រាស់ ពោលគឺធ្លាក់ចុះពីចំនួន ២៦២,០០០គ្រួសារ កាលពីថ្ងៃអាទិត្យ ដោយ ១២០,០០០ ជួបប្រទះនឹងការដាច់ទឹក។ មនុស្សជាង ៧លាននាក់

    October 14, 2019
  • អន្តរជាតិ

    ការស្រាវជ្រាវថ្មីដោយសាកលវិទ្យាល័យឌុក (Duke University) បានបង្ហាញថា ល្បឿននៃការដើរអាចព្យាករណ៍ពីគ្រោះថ្នាក់របស់មនុស្សម្នាក់ៗបាន ហើយវាអាចដឹងមុនរាប់សិបឆ្នាំ មុនពេលរោគសញ្ញានៃជំងឺចាប់ផ្ដើមមាន រាប់បញ្ចូលទាំងជំងឺវង្វេងស្មារតី (dementia) ផងដែរ។ ខួរក្បាល និងដងខ្លួនរបស់អ្នកដើរយឺត កាន់តែចុះទ្រុឌទ្រោមនៅពេលដែលពួកគេឈានដល់អាយុ ៤៥ឆ្នាំ ។ ចំណែកសួត ធ្មេញ និងប្រព័ន្ធភាពស៊ាំរបស់អ្នកដើរយឺត ហាក់ដូចជាមិនល្អដូចអ្នកមានចលនាលឿនជាងពួកគេនោះទេ។ ការរកឃើញនេះអាចនាំឱ្យមានកម្មវិធីពិនិត្យកុមារ សម្រាប់ជំងឺភ្លេចភ្លាំង និងស្ថានភាពគំរាមកំហែងដល់អាយុជីវិតដទៃទៀត។ ក៏ព្រោះថា អ្នកដើរយឺតឆាប់ចាស់ជាងធម្មតា ហើយការពិតទៅអ្នកដើរយឺតអាចត្រូវបានគេកំណតសញ្ញាតាំងតែពីពួកគេមានអាយុ ៣ឆ្នាំ មកម៉្លេះ ដោយប្រើតេស្ត IQ, យល់ដឹងភាសា, ភាពអត់ធ្មត់ និងការគ្រប់គ្រងអារម្មណ៍ផ្សេងៗ។ ដូច្នេះហើយវាមានន័យថា សកម្មភាពពីអាយុ

    October 14, 2019
  • អន្តរជាតិ

    អភិបាលរដ្ឋលោក Gavin Newsom បានចុះហត្ថលេខាលើច្បាប់មួយកាលពីថ្ងៃសុក្រ ដែលនឹងធ្វើឱ្យការលក់ បរិច្ចាគ ឬផលិតផលិតផលរោមសត្វ ទៅជារឿងខុសច្បាប់។ សេចក្ដីព្រាងដែលត្រូវបានសរសេរដោយអ្នកនិពន្ធសភារដ្ឋគឺអ្នកស្រី Laura Friedman ត្រូវអនុវត្តចំពោះសម្លៀកបំពាក់ កាបូបដៃ ស្បែកជើង និងរបស់របរផ្សេងៗទៀតដែលធ្វើពីរោមសត្វ ហើយអ្នកដែលរំលោភច្បាប់នឹងត្រូវទទួលទោសទណ្ឌស៊ីវិល។ ផលិតផលរោមសត្វ (ប្រើរួច) និងផលិតផលបង់ពន្ធ ត្រូវបានលើកលែងពីការហាមឃាត់ រួមជាមួយស្បែកគោ និងស្បែកចៀម។ ផលិតផលរោមសត្វដែលត្រូវបានប្រើសម្រាប់គោលបំណងសាសនា ឬដោយកុលសម្ព័ន្ធអាមេរិកក៏ត្រូវបានលើកលែងផងដែរ ហើយរោមសត្វដែលត្រូវបានយកដោយស្របច្បាប់ដោយមានអាជ្ញាប័ណ្ណប្រមាញ់នៅតែត្រូវបានអនុញ្ញាត។ ច្បាប់នេះចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ អ្នកដែលរំលោភច្បាប់ “គ្មានរោមសត្វ” អាចត្រូវបានពិន័យជាប្រាក់ ៥០០ដុល្លារ ហើយអ្នកប្រព្រឹត្តិបទល្មើសម្តងទៀត នឹងត្រូវពិន័យរហូតដល់

    October 14, 2019
  • អន្តរជាតិ

    ព្យុះកំណាច Hagibis បាននាំមកនូវទឹកភ្លៀងយ៉ាងច្រើននៅក្នុងប្រទេសជប៉ុន និងបានបន្សល់ទុកនូវការស្លាប់ និងការបំផ្លិចបំផ្លាញជាច្រើន។ យ៉ាងហោចណាស់មនុស្ស ៣១នាក់បានស្លាប់ ១៥នាក់កំពុងបាត់ខ្លួន និង ១៨៦នាក់បានរងរបួស។ ក្រសួងដែនដី និងដឹកជញ្ជូននិយាយថា ទំនប់ទឹកនៅតាមតាមដងទន្លេចំនួន ២១ បានបាក់ ដែលធ្វើឱ្យជន់លិចតំបន់ជាច្រើន។ មនុស្សជាច្រើនបានជាប់នៅក្នុងផ្ទះលិចទឹករបស់ពួកគេ ហើយឧទ្ធម្ភាគចក្រសង្គ្រោះ បានចូលទៅយកពួកគេតាមពីលើដំបូល។ យ៉ាងណាមិញក្រុមអ្នកជួយសង្គ្រោះនៅតែកំពុងស្វែងរកជនរងគ្រោះនៅតាមតំបន់ភាគកណ្តាល ភាគខាងកើត និងភាគឦសាន ដែលត្រូវបានជន់លិចដោយទឹកជំនន់ និងការបាក់ដី ដើម្បីតាមរកអ្នកស្លាប់ និងរបួស។ មុនពេលព្យុះមកដល់ មនុស្សជាង ៦លាននាក់ ត្រូវបានគេប្រាប់ឱ្យជម្លៀសចេញមុនពេលដែលព្យុះខិតជិតមកដល់៕ អត្ថបទ៖ លីដា

    October 14, 2019
  • អន្តរជាតិ

    លោក Alexei Leonov ជាអវកាសយានិកជើងចាស់ជនជាតិរុស្ស៊ី និងជាបុរសទី១ ដែលដើរនៅលើលំហរ កាលពីឆ្នាំ១៩៦៥ បានទទួលមរណភាពហើយកាលពីថ្ងៃសុក្រ នៅឯទីក្រុងមូស្គូ ប្រទេស​រុស្ស៊ី ក្នុងវ័យ ៨៥ឆ្នាំ។ កាលពី ៥៤ឆ្នាំមុន គាត់គឺជាអវកាសយានិកដំបូងដែលបានបង្កើតប្រវត្តិសាស្រ្ត ដោយបានចាកចេញពីយានអវកាសរបស់ខ្លួន ហើយចេញដើរទៅលើលំហររយៈពេល ១២នាទី។ គាត់មានដើមកំណើតនៅស៊ីបេរី គាត់ជាអ្នកបើកយន្តហោះម្នាក់ក្នុងចំណោម ២០នាក់ នៃកងទ័ពអាកាសសូវៀត ដែលបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្ន ដើម្បីក្លាយជាផ្នែកមួយនៃក្រុមអវកាសយានិកដំបូងគេក្នុងឆ្នាំ១៩៦០ ហើយគាត់ក៏បានស្គាល់គ្នាជាមួយ Yuri Gagarin ។ បេសកកម្មឆ្នាំ១៩៦៥ ដែលមានឈ្មោះថា Voskhod 2 (Dawn 2

    October 12, 2019
  • អន្តរជាតិ

    ជប៉ុន៖ ព្យុះទីហ្វុងហាហ្គីប៊ី (Hagibis) នៅថ្ងៃសៅរ៍ ទី១២ ខែតុលា បានឆក់យកជីវិតជនរងគ្រោះម្នាក់ហើយពេលនេះ មុនពេលដែលវាបង្កឱ្យមានការបាក់ដីបន្ថែមទៀត។ ព្យុះក៏នឹងបង្កឱ្យមានភ្លៀងធ្លាក់ និងមានខ្យល់ខ្លាំងជាកំណត់ត្រ ហើយការជម្លៀសប្រជាជនជាង ១.៦លាននាក់ ត្រូវបានប្រកាសឡើង។ ដោយសារព្យុះនេះមានឥទ្ធិពលខ្លាំងបំផុតក្នុងឆ្នាំនេះ ហើយក៏ខ្លាំងជាងគេក្នុងរយៈពេល ៦០ឆ្នាំ កន្លងមក វាតម្រូវឱ្យមានការលុបចោលនូវការប្រកួតបាល់ឱបថ្នាក់ពិភពលោកចំនួន ២ប្រកួត និងរំខានដល់ Suzuka Grand Prix ហើយជើងហោះហើរជាង ១,៦០០ ត្រូវលុបចោល។ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា វានឹងវាយលុកចូលទឹកដីភាគកណ្តាល ឬភាគខាងកើតនៃប្រទេសជប៉ុននៅល្ងាចថ្ងៃសៅរ៍ ដោយផ្ទុកនូវកម្លាំងខ្យល់អតិបរមា ២១៦គីឡូម៉ែត្រ/ម៉ោង៕ អត្ថបទ៖

    October 12, 2019
  • អន្តរជាតិ

    និស្សិតរាប់ពាន់នាក់នៅឯសាលាមួយក្នុងទីក្រុង Chennai នៃប្រទេសឥណ្ឌា បានស្វាគមន៍ប្រធានាធិបតីចិនលោក ស៊ី ជីនពីង មកកាន់ប្រទេសរបស់ពួកគេ ដោយភាពរីករាយរាក់ទាក់បំផុត ប៉ុន្តែក៏មើលទៅចម្លែកបន្ដិចដែរ។ ដោយកាលពីថ្ងៃព្រហស្បតិ៍និស្សិត ២,០០០នាក់ បានប្រមូលផ្ដុំគ្នានៅខាងក្រៅសាលារបស់ពួកគេ ក្នុងទម្រង់ជាឈ្មោះរបស់លោកប្រធានជាតួអក្សរចិន ខណៈពេលដែលពួកគេបានពាក់របាំងមុខរូបមេដឹកនាំចិននេះតែម្ដង។ សារលិខិតទាំងមូលបានសរសេរថា “សូមស្វាគមន៍ដោយរីករាយ ស៊ី ជីនពីង” ។ លោក ស៊ី បានមកដល់ប្រទេសឥណ្ឌានៅថ្ងៃសុក្រនេះ សម្រាប់រយៈពេលពីរថ្ងៃនៃព្រឹត្តិការណ៍ និងកិច្ចពិភាក្សាក្រៅផ្លូវការ ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារ៉េនដ្រា ម៉ូឌី នៅឯ Mahabalipuram រដ្ឋ Tamil Nadu ។ ដំណើរមកកាន់ប្រទេសឥណ្ឌានេះ

    October 12, 2019