autoadmin
  • អន្តរជាតិ

    ថៃ៖ និស្សិតចំនួន ៣ នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោធអាធ័មនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ខណៈដែលពួកគេកំពុងធ្វើដំណើរទៅទទួលអាហារូបករណ៍នៅឯសាលកវិទ្យាល័យបច្ចេកវិទ្យាក្នុងក្រុងបាងកកប្រទេសថៃ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅលើបណ្តោយផ្លូវ Phahon Yothin ក្រុង Lampang ប្រទេសថៃ។ បើតាមអាជ្ញាធរប្រចាំនៅតំបន់កើតហេតុខាងលើបានឲ្យដឹងថា គ្រោះថ្នាក់បង្កឡើងដោយរថយន្តដឹកអ្នកដំណើរខ្នាតតូចមួយគ្រឿងមានផ្ទុកមនុស្សសរុបចំនួន ១៧ នាក់រួមទាំងអ្នកបើកបររថយន្តម្នាក់ បើកបរក្នុងទិសដៅឆ្ពោះទៅកាន់ក្រុងបាងកកក្នុងល្បឿនយ៉ាងលឿន។ តែយ៉ាងណាក្តី ពេលបើកទៅដល់កន្លែងកើតហេតុស្រាប់តែអ្នកបើកបររថយន្តដឹកអ្នកដំណើរបានបាត់បង់ស្មារតី និងបានជ្រុលចង្កូចទៅបុករថយន្តដឹកទំនិញខ្នាតធំពីក្រោយយ៉ាងពេញទំហឹងតែម្តង។ ភ្លាមៗក្រោយកើតហេតុមនុស្សចំនួន ៦ នាក់បានរងរបួសធ្ងន់ និង ៣ នាក់ផ្សេងទៀត ដែលជាសិស្សត្រូវធ្វើដំណើរទៅទទួលអាហារូបករណ៍នៅក្នុងសាលកវិទ្យាល័យក្នុងក្រុងបាងកកនោះបានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្តង។ សូមបញ្ជាក់ជូនថា ជនរងគ្រោះដែលបានបាត់បង់ជីវិត និងរបួសធ្ងន់ទាំងអស់គឺជាជនជាតិថៃ តែគេមិនទាន់បង្ហាញអត្តសញ្ញាណលម្អិតរបស់ពួកគេនៅឡើយទេ៕ អត្ថបទ៖ភក្តី

    October 11, 2019
  • បច្ចេកវិទ្យា

    កាលពីមុនយើងធ្លាប់បានឃើញរួចមកហើយថា ឈុតសម្រាប់អ្នកអវកាសគឺមិនស្រួលពាក់នោះទេ ដោយសារវាមានមាឌធំប៉ោងពិបាកធ្វើចលនា។ ប៉ុន្តែពេលនេះអ្នកអវកាសជំនាន់ក្រោយរបស់ណាសា គួរតែអាចធ្វើចលនាបានយ៉ាងរលូននៅក្នុងបរិយាកាសទំនាញទាបបានហើយ ដោយសារមានការរចនាថ្មីគួរឱ្យកត់សម្គាល់សម្រាប់ឈុតអវកាសជំនាន់ក្រោយនេះ។ ឈុតនេះវានឹងជួយឱ្យអ្នកអវកាសធ្វើចលនាងាយស្រួលជាងមុន ស្របពេលណាសា កំពុងមានគម្រោងបញ្ជូនមនុស្សទៅក្រៅភពជាថ្មី។ ឈុតថ្មីនឹងអនុញ្ញាតឱ្យមានមានការឆ្លាស់គ្នាបានល្អ និងបត់បែនកាន់តែស្រួលនៅផ្នែកត្រគាក និងជង្គង់។ បាតស្បែកជើងរបស់វាក៏នឹងមានការរចនាបន្ថែមឱ្យទន់ ដើម្បីឱ្យអ្នកអវកាសអាចបត់បែនបាន។ ស្មាអាវថ្មីនឹងអនុញ្ញាតឱ្យអវកាសយានិកអាចលើកវត្ថុបានផុតក្បាល ហើយក៏អាចធ្វើឱ្យចលនាដៃរបស់ពួកគេកាន់តែមានភាពងាយស្រួល បូករួមជាមួយបច្ចេកវិទ្យាថ្មីផ្សេងទៀតផងដែរ។ គួររំលឹកដែរថាអង្គការណាសា សង្ឃឹមនឹងបញ្ជូនមនុស្សទៅឋានព្រះចន្ទវិញនៅឆ្នាំ២០២៤ ជាមួយនឹងបេសកកម្មរបស់ខ្លួន ហើយឈុតនេះទំនងជាសម្រាប់ពួកគេទាំងនោះហើយ៕ អត្ថបទ៖ លីដា

    October 11, 2019
  • អន្តរជាតិ

    ក្រុមជនជាតិវៀតណាម ថៃ និងខ្មែរ ដែលបានរស់នៅក្នុងតំបន់ Chinatown (សហគមន៍ប្រជាពលរដ្ឋចិនរស់នៅ) នៅក្នុងក្រុង  Los Angeles សហរដ្ឋអាមេរិកបាននាំគ្នាធ្វើបាតុកម្មប្រឆាំងតវ៉ាជាមួយនឹងម្ចាស់ផ្ទះពួកគេ ដែលបានដំឡើងថ្លៃជួលផ្ទះលើសពីលទ្ធភាពរបស់ពួកគេ និងប្រាប់ឲ្យពួកគេត្រូវចាកចេញក្នុងរយៈពេល ៦០ ថ្ងៃ ប្រសិនបើពួកគេគ្មានលទ្ធភាពតាមតម្លៃកំណត់។ សូមរម្លឹកជូនថា តំបន់ Chinatown មួយនេះត្រូវបានកកើតឡើងអស់រយៈកាលប្រមាណជា ១៣០ ឆ្នាំមកហើយ ហើយក្រោយមកមានជនភៀសខ្លួនមកពីប្រទេសវៀតណាម ថៃ និងខ្មែរក៏បាននាំគ្មាទៅរស់នៅក្នុងតំបន់នេះដែរ។ ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ការរស់នៅរបស់ប្រជាពលរដ្ឋមកពីបណ្តាប្រទេសផ្សេងគ្នាក្នុងសហគមន៍មួយនេះមិនដែលមានបញ្ហាធំដុំអ្វីឡើយ ទើបតែពេលថ្មីៗស្រាប់តែមានប្រជាពលពលរដ្ឋជាច្រើនរយនាក់នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងក្រុមម្ចាស់ផ្ទះ ដែលបានសម្រេចដំឡើងថ្លៃជួលផ្ទះ និងផ្តល់ជម្រើសឲ្យពួកគេចាកចេញពីតំបន់នេះតែម្តង ប្រសិនបើពួកគេគ្មានលទ្ធភាពនោះទេ។ ក្រុមអ្នកតវ៉ាភាគច្រើនជាប្រជាពលរដ្ឋវៀតណាម ខ្មែរ ថៃ និងលាយប្រជាពលរដ្ឋចិនតិចតួច

    October 11, 2019
  • អន្តរជាតិ

    ទុរេនគឺជាផ្លែឈើដ៏មានរសជាតិឈ្ងុយឆ្ងាញ់មួយប្រភេទសម្រាប់ប្រជាពលរដ្ឋក្នុងប្រទេសមួយចំនួនធំនៅក្នុងតំបន់អាស៊ី ខណៈប្រជាពលរដ្ឋនៅតំបន់អឺរ៉ុបមួយចំនួនមិនចេះញ៉ាំទាល់តែសោះ ហើយសូម្បីតែក្លិនរបស់ទុរេនក៏ពួកគេខ្លាចដែរ។ ជាក់ស្តែងមានយន្តហោះមួយគ្រឿងត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ ព្រោះតែអ្នកបើកបរយន្តហោះមិនអាចទ្រាំនឹងក្លិនទុរេននៅលើយន្តហោះបាន។ ជើងហោះហើរមួយនេះមានទិសដៅហោះចេញពីក្រុង Vancouver ឆ្ពោះទៅកាន់ Montreal ក្នុងប្រទេសកាណាដា និងមានអ្នកបើកបរជាបុរសជនជាតិកាដាណាផ្ទាល់តែម្តង។ ក្រោយធ្វើការហោះហើរចេញពីប្រលានយន្តហោះបានត្រឹមតែ ៣៧ នាទី ស្រាប់តែក្រុមអ្នកបើកបរយន្តហោះធុំក្លិនទុរេន ហើយដោយពួកគេទ្រាំមិនបាននោះពួកគេក៏សម្រេចពាក់អ៊ុកស៊ីសែន ប្រកាសដាក់យន្តហោះក្នុងស្ថានភាពអាសន្ន និងស្នើសុំចុះចតវិញជាបន្ទាន់តែម្តង។ ក្រោយការចុះចតគេបានប្រមូលទុរេនចេញពីយន្តហោះទាំងអស់ ហើយយន្តហោះត្រូវពន្យាពេលនៃការហោះហើររហូតដល់ ២០ ម៉ោង។ ក្រុមអ្នកបើកបរយន្តហោះបានបញ្ជាក់ថា ប្រសិនបើពួកគេមិនសម្រេចចុះចតជាបន្ទាន់ទេ​ពួកគេអាចនឹងបាត់បង់ស្មារតីរហូតគ្រប់គ្រងការបើកបរលែងបាន និងអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរទាំង ២៤៥ នាក់លើយន្តហោះផងដែរ៕ អត្ថបទ៖ភក្តី

    October 11, 2019
  • រថយន្ត

    បន្ទាប់ពីដាក់ចេញនូវម៉ូដែល Granvia និង Lexus LM រួចមក ឥឡូវក្រុមហ៊ុនតូយ៉ូតា (Toyota) បានបញ្ចេញម៉ូដែលមួយទៀតគឺ GranAce ។ មីនីវ៉ាន់ថ្មីមួយនេះគឺផ្តោតលើទីផ្សារជប៉ុន បន្ទាប់ពីនឹងមានការបង្ហាញខ្លួនជាផ្លូវការនៅឯពិព័រណ៍ម៉ូតូទីក្រុងតូក្យូ ឆ្នាំ2019 នៅថ្ងៃទី២៤ ខែតុលា ឆាប់ៗនេះ។ GranAce ស៊េរី 2020 ចេញពីពាក្យ Gran + Ace ដែល Gran ក្នុងភាសាអាឡឺម៉ង់មានន័យថា “ធំ” ឬ “អស្ចារ្យ” ហើយពាក្យ Ace គឺជាភាសាអង់គ្លេស។ មានប្រវែង

    October 10, 2019
  • អន្តរជាតិ

    សារព័ត៌មាន China Press បានរាយការណ៍ថា រដូវត្រជាក់នៅប្រទេសថៃជាធម្មតាចាប់ផ្តើមនៅពាក់កណ្តាលខែតុលា ហើយមានរយៈពេលរហូតដល់ពាក់កណ្តាលខែកុម្ភៈឆ្នាំបន្ទាប់។ ទន្ទឹមនឹងនេះដែរថៃនឹងរងសម្ពាធត្រជាក់ចេញពីប្រទេសចិន ដែលរំពឹងថានឹងមានចាប់ពីចុងខែតុលាដល់ខែកុម្ភៈដូចគ្នា ហើយខែដែលត្រជាក់បំផុតគឺចាប់ពីខែធ្នូ ដល់ពាក់កណ្ដាលខែមករា។ មិនមែនត្រឹមតែត្រជាក់នោះទេ ថៃអាចនឹងមានភ្លៀងធ្លាក់ខ្លាំង ហើយទឹកជំនន់ក៏ត្រូវបានរំពឹងផងដែរ។ ការព្យាករណ៍មួយចំនួនដូចជា៖ ឈៀងរ៉ៃ មានពី ៧ ទៅ ៩°, ឈៀងម៉ៃ មានពី ១២ ទៅ ១៤°, សាខាន់ណាខុន មានពី ៧ ទៅ ៩°, កញ្ចនៈបុរី មានពី ១៣ ទៅ ១៥°,

    October 10, 2019
  • អន្តរជាតិ

    ត្រីបាឡែនយក្ស Humpback ឈោះ Hessy (ញី) ដ៏កម្រមួយក្បាលបានស្លាប់ នាល្ងាចម៉ោង ៥ ថ្ងៃអង្គារ នៅតំបន់ Greenhithe របស់អង់គ្លេស បន្ទាប់ពីហែលចូលក្នុងទន្លេ Thames។ យ៉ាងណាវាមិនច្បាស់ទេថា ត្រីបាឡែនបានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ ឬយ៉ាងណា ប៉ុន្តែអ្នកស្រាវជ្រាវបាននិយាយថា វាស្លាប់ដោយសារមានកប៉ាល់បុកត្រូវ។ វាត្រូវបានគេឱ្យដឹងថា បានហែលទៅមកនៅក្នុងទន្លេរាប់គីឡូម៉ែត្រ មុនពេលដែលគេប្រទះឃើញវាស្លាប់។ គួរឱ្យដឹងដែរថា ត្រីបាឡែនយក្សនេះកម្រមានវត្តមាននៅអង់គ្លេសណាស់ អាចជួបមួយ ឬពីរលើកតែប៉ុណ្ណោះក្នុងមួយឆ្នាំៗ។ តែទោះយ៉ាងណានេះគឺជាលើកទី៥ ក្នុងឆ្នាំនេះសម្រាប់អង់គ្លេស។ ត្រីបាឡែន Humpback ពីរផ្សេងទៀតគឺធ្លាប់បានឃើញនៅទន្លេ Thames និង Thames

    October 10, 2019
  • អន្តរជាតិ

    ថ្មីៗនេះអភិបាលក្រុងម៉ិកស៊ីកូម្នាក់ត្រូវបានគេចងជាប់នឹងឡានដឹកទំនិញ ហើយអូសគាត់កាត់តាមថ្នល់យ៉ាងសាហាវ ដោយសារអ្នកភូមិមានការខឹងសម្បារជាមួយគាត់រឿង “សន្យា” ប៉ុន្តែមិនព្រមបំពេញធ្វើសោះ។ លោក Jorge Luis Escandon Hernandez ជាចៅហ្វាយក្រុង Las Margaritas នៅរដ្ឋ Chiapas របស់ប្រទេសម៉ិកស៊ីក ហើយគាត់ត្រូវបានក្រុមអ្នកស្រុកព្រួតគ្នាចាប់យកពីការិយាល័យតែម្ដង។ បើតាម Daily Mail ឱ្យដឹងថា អ្នកស្រុកត្រូវបង្ខំចិត្តអូសគាត់ចេញពីកន្លែងធ្វើការ និងធ្វើបាបគាត់បែបនេះ ដោយសារតែលោកចៅហ្វាយក្រុងមិនដែលបំពេញអ្វីដែលគាត់បានសន្យានោះទេ បូករួមទាំងរឿងធ្វើផ្លូវថ្នល់ដែលខូចផងដែរ។ នៅក្នុងវីដេអូបានបង្ហាញពីក្រុមអ្នកភូមិដៃមានកាន់ដំបង បានចូលទៅអូសលោកចៅហ្វាយក្រុងដល់កន្លែងធ្វើការ។ បន្ទាប់មកពួកអ្នកភូមិបានចាប់គាត់ចងពីក្រោយឡានដឹកទំនិញម៉ាក Toyota និងអូសគាត់កាត់ថ្នល់តែម្ដង (មិនច្បាស់ថាអូសប៉ុន្មានម៉ែត្រនោះទេ) ។ ក្នុងហេតុការណ៍នោះមានមន្ដ្រីប៉ូលីសចំនួន ៤០នាក់

    October 10, 2019
  • អន្តរជាតិ

    ១០. សាធារណរដ្ឋឆេក (ឆេក) ៖ ជនបរទេសនៅទីនេះរីករាយនឹងឱកាសធ្វើដំណើរកម្សាន្តទាំងក្នុងប្រទេស និងក្រៅប្រទេស។ ជនបរទេសភាគច្រើនសប្បាយចិត្តនឹងការចំណាយក្នុងការរស់នៅ និងថែទាំសុខភាពទាប។ ប៉ុន្តែវាពិបាកក្នុងការតាំងទីលំនៅនៅក្នុងប្រទេសនេះ ព្រោះជនបរទេសនៅទីនោះនិយាយថា ប្រជាជនជាទូទៅមិនរាក់ទាក់គ្នា ហើយភាសាឆែកគឺពិបាករៀន។ ៩. ម៉ាឡេស៊ី៖ ជនបរទេសនៅទីនេះនិយាយថា ពួកគេរកចំណូលបានច្រើនជាងល្មមសម្រាប់តម្រូវការគ្រួសារប្រចាំថ្ងៃ ហើយវាងាយស្រួលក្នុងការតាំងទីលំនៅ និងបង្កើតមិត្តថ្មី។ ជនបរទេសហ្វីលីពីនម្នាក់បានប្រាប់ InterNations ថា៖ “មានកន្លែងជាច្រើនដែលត្រូវទៅលេង ហើយអ្នកនឹងមិនចេះខ្វះអ្វីធ្វើនោះទេ”។ ទោះជាយ៉ាងណាក៏ដោយមានតែអ្នកឆ្លើយសំណួរពាក់កណ្តាលប៉ុណ្ណោះ ដែលនិយាយថា ពួកគេពេញចិត្តទស្សនវិស័យការងាររបស់ពួកគេនៅទីនោះ។ ៨. អេក្វាឌ័រ៖ ជនបរទេសនៅទីនេះមានសុភមង្គលបំផុតនៅលើពិភពលោក ហើយជាពិសេសថ្លៃនៃការរស់នៅមានតម្លៃទាប។ បរទេសជនជាតិអាមេរិកម្នាក់បានប្រាប់ InterNations ថា៖ “ជីវិតទូទៅគឺសាមញ្ញ

    October 10, 2019
  • អន្តរជាតិ

    អ្នកចូលចិត្តថ្លើមជ្រូកដែលចម្អិនមិនឆ្អិន អាចប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងមេរោគរលាកថ្លើមប្រភេទ E (HEV) ព្រោះការសិក្សាថ្មីមួយបានរកឃើញថា មានភាពស្រដៀងគ្នារវាងមេរោគដែលត្រូវបានរកឃើញនៅក្នុងមនុស្ស និងថ្លើមជ្រូកឆៅដែលបានទិញពីទីផ្សារសាំងហ្គាពួរ។ ការរកឃើញនេះនឹងជាកង្វល់សម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ព្រោះមេរោគ HEV គឺកាន់តែងាយស្រួលឆ្លងទៅមនុស្សទាំងនោះ។ វាក៏ស្របទៅនឹងការពិតដែលថា ប៉ុន្មានឆ្នាំមកនេះមានការកើនឡើងនូវជំងឺរលាកថ្លើមប្រភេទ E ក្នុងចំណោមប្រជាជននៅសាំងហ្គាពួរ។ ក្រុមអ្នកស្រាវជ្រាវនៅមន្ទីរពេទ្យទូទៅសឹង្ហបូរី (SGH) បានរកឃើញថាវីរុស HEV (រលាកថ្លើមប្រភេទ E) ៣ ក្នុងចំណោម ៤ នៃគំរូឈាមរបស់អ្នកជំងឺមានលក្ខណៈហ្សែនប្រហាក់ប្រហែលគ្នា ទៅនឹងថ្លើមសាច់ជ្រូកឆៅមួយចំនួនដែលទិញពីទីផ្សារក្នុងស្រុក។ វេជ្ជបណ្ឌិត Chan Kwai Peng អ្នកនិពន្ធជាន់ខ្ពស់នៃការស្រាវជ្រាវបាននិយាយថា ទោះបីជាអ្នកស្រាវជ្រាវមិនអាចកំណត់ថា តើថ្លើមជ្រូកគឺជាអ្នកចូលរួមចំណែកដ៏សំខាន់នៃករណី HEV

    October 10, 2019